លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​ព្រមាន​ពី​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ទី​៤៦

2022/04/11 10:44:28 am        1085
​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​លោក Anatoly Antonov កាល​ពី​ពេល​ថ្មីៗ​នេះ​បានប្រាប់ Newsweek ថា លោក​ខាង​លិច​កំពុង​រករឿង​រុស្ស៊ី​។ ​ប្រេសិត​ពិសេស​រូប​នេះ​និយាយ​ថា យើង​ព្រមាន​ថា ​សកម្មភាព​បែបនេះ​គឺ​គ្រោះថ្នាក់​ណាស់​។ វា​អាច​នាំ​ឲ្យ​សហរដ្ឋអាមេរិក និង​សហព័ន្ធ​រុស្ស៊ី​ដើរចូល​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​។​​ទន្ទឹម​នឹង​នេះទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុញច្រាន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅវិញ​ដោយ​ជោគជ័យ ដូច្នេះ​ពួក​ឈ្លាន​ពាន​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រមូល​ផ្តុំ​ឡើង​វិញ រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ឡើង​វិញ​។​ ​លោក Sullivan បាន​និយាយ​ក្នុង​កម្មវិធី Face The Nation របស់​ទូរទស្សន៍ CBS News ថា ប្រទេស​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​នេះ​។ ពួកគេ​បាន​ដកថយ​ពី​ទឹកដី​ដ៏​ច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើការ​កែតម្រូវ​នោះ​គឺថា​ ពួកគេ​ត្រូវ​បាន​វាយប្រហារ​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤៦ ហើយ​ពុំ​ទាន់​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល ឬ​ក្ដី​រំពឹង​ថា​នឹង​មាន​បទ​ឈប់​បាញ់​នៅ​តុ​ចរចា​ទេ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​គំរាម​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​លោក​ខាង​លិច​បង្ខំ​ឲ្យ​សង​បំណុល​ដែល​ខ្លួន​ជំពាក់​

2022/04/11 09:32:52 am        1843
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Anton Siluanov បាន​ប្រាប់​កាសែត​គាំទ្រ​វិមាន​ក្រឹម​ឡាំង Izvestia នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​លោក​ខាង​លិច​ព្យាយាម​បង្ខំ​ឲ្យ​សង​បំណុល​ដែល​ខ្លួន​បាន​ជំពាក់​។​ ​លោក Siluanov បាន​ប្រាប់​កា​សែត​នេះ​ក្នុង​បទសម្ភាសន៍​មួយ​ថា ពិត​ណាស់យើង​នឹង​ប្ដឹង ព្រោះ​យើង​បាន​ចាត់វិធានការ​ចាំបាច់​គ្រប់​ដំណាក់កាល​ដើម្បី​ធានា​ថា វិនិយោគិន​នឹង​ទទួល​បាន​ការ​ចំណាយ​របស់​ពួកគេ​។​លោក​ថា ​យើង​នឹង​ដាក់​ជូន​តុលាការ​អំពី​សេចក្ដី​ស្នើ​ច្បាប់​របស់​យើង ​ដែល​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សង​ទាំង​រូបិយប័ណ្ណ​បរទេស ទាំង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី។ នេះ​នឹង​មិន​មែន​ជា​ដំណើរការ​ងាយស្រួល​ទេ។ យើង​នឹង​តតាំង​សំណុំរឿង​របស់​យើង​ឲ្យ​អស់ពី​លទ្ធភាព ទោះ​បញ្ហា​ទាំងអស់​លំបាក​ក៏ដោយ​។​ ​យ៉ាងណាក្ដី​លោក Siluanov ពុំបាន​បញ្ជាក់​ពី​ជម្រើស​​តាម​ផ្លូវ​ច្បាប់​របស់​រុស្ស៊ី​ទេ។ គួរ​ឲ្យ​ដឹង​ថា រុស្ស៊ី​ប្រឈម​នឹង​ការ​ខកខាន​សងបំណុល​បរទេស​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១​ទសវត្សរ៍ បន្ទាប់ពី​រៀបចំ​ឲ្យ​មានការ​សងបំណុល​បរទេស​ជា​ប្រាក់​រូ​ប្លិ៍​នៅ​ដើម​សប្ដាហ៍​នេះ ទោះបីជា​ការ​សង​បំណុល​ត្រូវ​បាន​គ្រោង​ថា​ នឹង​ប្រើ​ប្រាក់​ដុល្លារ​របស់​អាមេរិក​ក៏ដោយ​៕អត្ថបទ៖ សុខមាន

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា

2022/04/11 08:53:06 am        621
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ លោកមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈFacebook សម្តេច ក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌនទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទានទៅណាឆ្ងាយនៅឡើយ។លោកកបានឲ្យដឹងថា អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា ភស្តុតាងនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម, ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។លោកសូមកោតសរសើរ និងសូមអរគុណថ្នាក់ដឹកនាំ និងសហការី ព្រមទាំងបងប្អូនយុវជនសាសនិកឥស្លាម ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ។“សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយ រីករាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕

សម្តេចតេជោ​ ហ៊ុន សែន សម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស

2022/04/10 07:32:48 pm        3083
ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាសគឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល ដោយចាប់អនុវត្តពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២២តទៅ។សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តទាំង៤នេះនៅពេលចេញទៅកាន់បណ្តាខេត្តដទៃត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសគឺការពាក់ម៉ាសជាចាំបាច់។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានហ្មត់ចត់ទៅលើការអនុវត្តនូវវិធានការសាកល្បងសម្រាប់ខេត្តទាំង៤នេះ ។ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាសសម្រាប់ខេត្តទាំង៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ។ សម្តេចតេជោ ហ៊ុន សែន បន្តថា ចំពោះការសម្រេចមិនតម្រូវឲ្យពាក់ម៉ាសនេះ ក៏ដោយសារខេត្តទាំង៤ ជាខេត្តដែលគ្មានករណីឆ្លងកូវីដ-១៩ ឬបើមានក៏មានឆ្លងតិចតួចបំផុតក្នុងរយៈកាលកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរដល់ជនរួមជាតិនៅទូទាំងប្រទេស ចូលរួមសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ៕

កម្ពុជាឈរលេខ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក

2022/04/10 03:41:06 am        3637
ភ្នំពេញ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។នៅក្នុងតារាងវាយតម្លៃរបស់ Nikkei ៖ ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន៤

2022/04/09 02:44:26 pm        79
ភ្នំពេញ៖ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន ៤។អង្គការ សមាគម មន្ទីរពេទ្យចំនួន៤នោះរួមមាន៖ ចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ២០០០ ជូនដល់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រះរាជទ្រព្យចំនួន ៥០០០ដុល្លារអាមេរិក និងម៉ាសចំនួន ១០០០ ជូនដល់សមាគមដូនជី និងឧបាសិកាកម្ពជរដ្ឋ ព្រះរាជទ្រព្យចំនួន ១០០០០ដុល្លារអាមេរិក ម៉ាសចំនួន ២០០០ ថ្នាំព្យាបាលកូវីត ៤០០០ប្រអប់ ជូនមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ខណ្ឌឫស្សីកែវ ព្រះរាជទ្រព្យ ២០០០០ដុល្លារអាមេរិក ម៉ាសចំនួន ៤០០០ ជូនដល់អង្គការដើម្បីភាពញញឹម នៃកុមារ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាត ក៏ដូចជាឧត្តមប្រយោជន៍ផ្សេងៗជាច្រើនទៀត។(ប្រភព៖ Royal du Cambodge)

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

2022/04/10 12:28:43 am        1083
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ឯកឧត្តមបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់យុវជនបក្ស ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ឯកឧត្តមបញ្ជាក់ថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ទន្ទឹមនឹងនោះឯកឧត្តមក៏បានលើកឡើងពីកត្តាសន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

រុស្ស៊ីបណ្តេញអ្នកការទូតប៉ូឡូញ ៤៥នាក់ចេញពីទីក្រុងមូស្គូ

2022/04/10 12:20:10 am        749
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានបណ្តេញចេញអ្នកការទូតប៉ូឡូញ ៤៥នាក់ក្នុងការឆ្លើយតបទៅកាន់ប្រទេសប៉ូឡូញ ដែលបណ្តេញចេញអ្នកការទូតរុស្ស៊ីក្នុងចំនួនដូចគ្នា ដែលខ្លួននិយាយថាជាអ្នកស៊ើបការណ៍ដែល  ផ្តោតលើផ្នែកការទូត។ ប្រទេសប៉ូឡូញ បានបណ្តេញចេញអ្នកការទូតរុស្ស៊ី៤៥នាក់កាលពីថ្ងៃទី២៣ ខែមីនា ដោយចោទប្រកាន់ពួកគេថាជាមន្ត្រីបម្រើសេវាពិសេសរបស់រុស្ស៊ី និងអ្នកជាប់ពាក់ព័ន្ធរបស់ពួកគេ៕

លោក ​Zelenskyy ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី ខណៈ​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មក​អ៊ុយ​ក្រែ​ន​

2022/04/09 12:23:48 pm        1468
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​អរគុណ​ដល់​ប្រទេស​ស្លូ​វ៉ា​គី​សម្រាប់​ការ​គាំទ្រ​ដែល​បាន​ផ្តល់​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​របស់​លោក​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គីលោក Eduard Heger បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ ជាកន្លែង​ដែល​លោកបាន​ជួប​ជាមួយ​លោក Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ចលោក Heger បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​បាន​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 សម័យ​សូ​វៀត​របស់​ខ្លួន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក Zelenskyy បាន​អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​ S-300s ជួយ​ដល់​ប្រទេស​លោក និង​បិទ​ជើងមេឃ​ចំពោះ​យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល​របស់​រុស្ស៊ី​។​​លោក Heger បាន​អម​ដំណើរ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell មកកាន់​ទីក្រុង​គី​វ ដែល​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​សញ្ញា​ដល់​សហភាព​អឺរ៉ុប​សម្រាប់​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ជួប​លោកស្រី​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​

2022/04/09 11:19:32 am        1308
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ក្នុង​ទីក្រុង​គី​វកាលពី​ថ្ងៃ​សុក្រ​។​​ដំណើរ​ទស្សនកិច្ច​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឡើង ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​បានបញ្ជូន​ត្រឡប់មក​វិញ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​មកកាន់​ទីក្រុង​គី​វ ក្នុង​វិធានការ​មួយ​ដែល​បញ្ជាក់​ពី​ស្ថានភាព​សន្តិសុខ​ដែល​ប្រសើរ​ឡើង​នៅ​​ទីនោះ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្លុក​អឺរ៉ុប​ទាំង ២៧​ប្រទេស​ចំពោះប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​។​ ​កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​ចូល​មក​ក្នុង​ទីក្រុង​គី​វក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​បន្ទាប់ពី​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ប៉ុន្តែ​ទោះបីជា​មានការ​បាត់បង់ និង​ការខូចខាត​ធ្ងន់ធ្ងរក៏​ដោយទីក្រុង​គី​វ​បាន​ទប់ទល់​ទៅ​នឹង​ការវាយ​ប្រហារ​នេះ ហើយ​រដ្ឋាភិបាល​អាច​បន្ត​ដំណើរ​វិធានការ​នានា​ពី​ទី​នោះ​បាន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM