សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

អាមេរិក​និយាយ​ថា​ ប្រជាជន​រុស្សី ១៥.០០០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ប្រឆាំង​សង្គ្រាម​

2022/03/16 02:45:44 pm        1148
សហរដ្ឋអាមេរិក៖ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិកបាន​រិះគន់ ​ការបង្ក្រាប​របស់​រុស្ស៊ី​លើ​ក្រុមបាតុករ និង​អ្នក​សារព័ត៌មានដោយ​និយាយថា ប្រជាជន​រុស្សី ១៥.០០០​នាក់​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួនដោយសារ​ការប្រឆាំង ចំពោះ​ការវាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Ned Price បាន​និយាយថា ទោះបីជា​មានការ​បង្ក្រាបរបស់លោក ពូ​ទីន លើប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​ការបន្ត​ការ​កុហក់​របស់​រដ្ឋាភិបាល​របស់លោកក៏ដោយ យើង​បានឃើញ​ប្រជាជន​រុស្ស៊ី​ជាច្រើន​នាក់​ក្លាហានក្រោកឈរឡើង​ប្រឆាំង​សង្គ្រាមរបស់លោក ពូ​ទីន រួមទាំង​ទូរទស្សន៍​រដ្ឋ​ផងដែរ​។​ ​លោក Ned Price បាន​និយាយ​សំដៅ​ទៅលើ​បុគ្គលិក​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ ដែល​បាន​ចូលទៅ​រំខាន​កម្មវិធី​ព័ត៌មាន​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ចន្ទ ដោយ​កាន់​បដា​ធំ​មួយ​សរសេរថា គ្មាន​សង្គ្រាម និងប្រជាជន​រុស្ស៊ី​ប្រឆាំង​សង្គ្រាម​។ បុគ្គលិក​ម្នាក់​ឈ្មោះ Marina Ovsyannikova បម្រើការ​នៅ​ប៉ុស្តិ៍ Channel One គ្រប់គ្រង​ដោយ​រដ្ឋ​របស់​រុស្ស៊ី ត្រូវបាន​តុលាការ​រុស្ស៊ី​បង្គាប់​ឱ្យ​បង់ប្រាក់​ពិន័យ​កាលពី​ថ្ងៃ​អង្គារ​។​ទីក្រុង​មូ​ស្គូបាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បីកាត់ផ្តាច់​ប្រភព​ឯករាជ្យ​នៃ​ព័ត៌មាន​អំពី​សង្គ្រាម។ ​លោក Price និយាយថា ប្រជាជន​រុស្ស៊ី​មាន​សិទ្ធិ​ដឹង​អំពី​ជនរងគ្រោះ​រាប់ពាន់នាក់ ដែល​កងកម្លាំងសហព័ន្ធរុស្ស៊ី​កំពុង​ទទួលរង​នៅពេលនេះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការស្លាប់ ​និង​រងរបួស​របស់ជន​ស៊ីវិល និង​ការបំផ្លាញ​យ៉ាង​ធំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលដែល​លោក ពូ​ទីន​ កំពុង​ធ្វើបាប​ប្រជាជនអ៊ុយ​ក្រែ​ន​។ លោក Ned Price បាន​ចូលរួម​រំលែក​ទុក្ខបន្ទាប់ពី​អ្នកសារព័ត៌មាន​ពីរ​នាក់​បម្រើ​ការឱ្យសារព័ត៌មាន Fox News ត្រូវបាន​សម្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅពេលដែល​រថយន្ត​ពួកគេ​កំពុងធ្វើដំណើរ​នៅ​ខាងក្រៅ​ទីក្រុង​គី​វ បាន​រង​ការបាញ់ប្រហារ៕​អត្ថបទ៖ ប៊ុនថន

លោក Zelenskyy បង្ហាញ​ការ​ខក​ចិត្ត​លើ​ការ​ចូល​ជា​សមាជិក​ភាព​របស់​ណាតូ​

2022/03/16 12:37:45 pm        2445
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ទទួល​ស្គាល់​ថា បំណង​របស់​ប្រទេស​អ៊ុយ​ក្រែ​នសម្រាប់​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​មិន​ប្រាកដប្រជា​នោះ​ទេ ដោយ​និយាយ​ថា ប្រទេស​របស់​លោក​ត្រូវ​ពឹងផ្អែក​លើ​ខ្លួនឯង និង​ជំនួយ​របស់​ដៃគូ​។​លោក​បាន​អំពាវនាវ​ដល់​មេដឹកនាំ​អឺរ៉ុប​ខាងជើង​សុំ​អាវុធ​បន្ថែម​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុករបស់​រុស្ស៊ី​មក​លើ​ប្រទេស​របស់​លោក​។ លោក Zelenskyy និយាយ​ទៅកាន់​មេដឹកនាំ​កងកម្លាំងបរទេស​ចម្រុះ (JEF) តាមរយៈ​បណ្ដាញវីដេអូ​ថា យោធា​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​អាវុធ​កើន​ឡើងឆាប់​រហ័ស និង​យុទ្ធោបករណ៍​ផ្សេងទៀតដែល​ប្រទេស​លោកខាងលិច​បាន​បញ្ជូន​មក​ប្រទេស​របស់លោក​។ លោក Zelenskyy បាន​និយាយ​លើកឡើង​សាជាថ្មី​ចំពោះ​ការ​ខក​ចិត្តរបស់​លោក​ជាមួយ​អង្គការ​ណា​តូ ជុំវិញ​ការ​បដិសេធ​របស់​អង្គការ​នេះ​ក្នុង​ការ​អនុវត្តន៍​តំបន់​គ្មាន​ការហោះហើរ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ កងកម្លាំង​បរទេស​ចម្រុះ​ក្នុង​ទីក្រុង​ឡុង​ដ៏​។​​កងកម្លាំង​បរទេស​ចម្រុះ​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស គឺជា​ក្រុម​មួយ​នៃ​បណ្ដា​ប្រទេស​អា​ត្ល​ង់​ទិ​កខាង​ជើង​ចំនួន ​១០ ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​រហ័ស​ទៅ​នឹង​វិបត្តិ​អន្តរជាតិ​។ ក្រុម​នេះ​រួមមាន​ទាំង​សមាជិក​អង្គការ​ណា​តូ ដូចជា​អង់គ្លេស និង​រដ្ឋ​តំបន់​បាល់​ទិ​ក ព្រមទាំង​ប្រទេសមិនមែន​អង្គការ​ណា​តូដូចជា​ស៊ុយអែត និង​ហ្វាំ​ង​ឡង់៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​និយាយ​ថា ​មនុស្ស​ជាង​ ៣​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ដោយ​សារតែ​សង្គ្រាម​នៅតែ​បន្ត​

2022/03/16 12:00:39 pm        720
​អ៊ុយក្រែន៖ យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ ការវាយប្រហារ​របស់​រុស្ស៊ី​ និង​ភ្លើង​សង្គ្រាម​ដែល​នៅតែ​បន្ត​ឥត​ឈប់ឈរបាន​បង្ខំ​ឲ្យ​មនុស្ស​ជាង ​៣​លាន​នាក់​រត់ចោល​ប្រទេស​របស់​ពួកគេ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​។ទាំង​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ទាំង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ជន​ស៊ីវិល​កំពុង​រត់​គេច​ខ្លួន​អាច​ឡើង​ដល់ ​៤ ​ទៅ ​៥​លាន​នាក់​។ ​យោង​តាម​ទីភ្នាក់ងារ​មនុស្ស​ធម៌របស់​អង្គការសហប្រជាជាតិ បន្ថែម​ពីលើ​ជនភៀសខ្លួន​ជិត​ ៣​លាន​នាក់ ជនភៀសខ្លួន​ជិត​ ២​លាន​នាក់កំពុង​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​។​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ពេលនេះ​គឺជា​វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ លឿន​បំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាមលោក​លក​ទី​២​ មក​។ លោក Filippo Grandi ឧត្ដម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួនរបស់​អង្គការសហប្រជាជាតិ បាន​រៀបរាប់​ពី​សង្គ្រាម​ឥ​តឈប់ឈរ​នេះ​ថា ត្រូវតែ​បញ្ឈប់​សោកនាដកម្ម​នេះ៕អត្ថបទ៖ សុខមាន

លោក Zelensky និយាយ​ថា ​ជំហរ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ក្នុង​ការចរចា​ស្ដាប់​ទៅ​កាន់តែ​ប្រាកដនិយម

2022/03/16 10:46:15 am        1744
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះថា ការចរចា​ស្វែងរកសន្តិភាព​ស្ដាប់​ទៅ​ទំនង​ជា​មាន​ភាព​ប្រាកដនិយម​ជាង​មុន ប៉ុន្តែ​នៅ​ត្រូវការ​ពេល​វេលា​ថែមទៀត ខណៈ​ដែល​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​ ៥​នាក់​នៅ​ក្នុង​រដ្ឋធានី​គី​វ (Kyiv) និង​ចំនួន​ជនភៀសខ្លួន​រត់គេច​ចេញ​ពី​ការវាយប្រហារ​របស់​ទីក្រុង Moscow បាន​ហក់​ឡើង​ដល់ ​៣​លាន​នាក់​។​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​លើកឡើង​ពី​ក្តី​សង្ឃឹមថា សង្គ្រាម​អាច​បញ្ចប់​ឆាប់​ជាង​ការ​រំពឹង​ទុក​ប្រហែលជា​ត្រឹម​ខែ​ឧសភា ដោយ​និយាយ​ថា ទីក្រុង Moscow អាច​នឹង​ឈាន​ដល់​លក្ខខណ្ឌ​នានា​ ជាមួយ​នឹង​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​លើក​បន្តុប​រដ្ឋា​ភិ​បាល​ថ្មី​ដោយ​ការប្រើ​កម្លាំង និង​ការបាត់បង់កម្លាំង​កងទ័ព​ថ្មី​។ ​លោក Zelenskiy បាន​និយាយ​ក្នុង​វី​ដេអូមុន​ការចាប់ផ្ដើម​ការចរចា​ជុំ​បន្ទាប់​ថា ​ជំនួប​នានា​នឹង​បន្ត​ហើយ​ក្រុមមន្ត្រី​របស់លោក​បាន​ប្រាប់​លោក​ថា គោលជំហរ​នានាក្នុងអំឡុង​ការចរចា​ស្ដាប់ទៅ​ហាក់ដូចជា​ប្រាកដនិយម​ខ្លាំង​ជាង​មុន​។ ​ប៉ុន្តែ​នៅតែ​ត្រូវការ​ពេលវេលា​សម្រាប់​ការសម្រេច​ចិត្ត​នានា ​ផ្ដោតលើ​ផលប្រយោជន៍​របស់​អ៊ុយ​ក្រែ​ន​។​ទោះយ៉ាងណាអ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា វា​ហាក់ដូចជា​ឆាប់រហ័ស​ពេក​ក្នុងការ​ព្យាករណ៍​ពី​ភាព​រីកចម្រើនក្នុង​ការចរចា​ទាំងនោះ។ ការងារ​នេះ​លំបាក​ណាស់ ហើយ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ​វិញ​ច្បាស់​ណាស់​ថា ការចរចា​ដែល​កំពុង​បន្ត​ទៅមុខ​គឺអាច​មាន​ចំណុច​វិជ្ជមាន​ច្រើន​៕​អត្ថបទ៖ សុខមាន

លោក Biden អនុម័ត​ថវិកា​ចំនួន​ ១៣.៦​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​

2022/03/16 10:00:37 am        865
​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​អង្គា​រលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីពី​ការ​កញ្ចប់ថវិកា​ជំនួយ​សង្គ្រោះ​សម្រាប់​ឆ្នាំ២០២២​ ​ដែល​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក ​ហើយ​ថែមទាំង​ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ​ខណៈ​មាន​វិបត្តិ​ផង​ដែរ​។​​ច្បាប់​នេះនឹង​ផ្ដល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ចាប់ពី​ថ្ងៃទី​៣០ ​ខែ​តុលា​ ឆ្នាំ២០២២​ ហើយមូលនិធិ​នេះ​នឹង​ផ្ដល់កញ្ចប់​ថវិកា​ចំនួន ១៣​.៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រើប្រាស់​ជា​ជំនួយ​មនុស្សធម៌ សេដ្ឋកិច្ច និង​ជា​ជំនួយ​ការ​ពារ​ជាតិ​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Biden បាន​និយាយ​ថា ​ច្បាប់​នេះ​បញ្ជូន​សារ​មួយ​ថា គណបក្ស​សាធារ​ណៈ​​រដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យអាច​មក​ជាមួយគ្នា​ ដើម្បី​ទទួលយក​សមិទ្ធផល​ដែល​បាន​បញ្ចប់ និង​បំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រឹងមាំ និង​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​អាមេរិក​។ ​ក្នុង​ការអត្ថាធិប្បាយ​របស់​លោក​មុន​ការ​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​ចំណាយ ​លោក Biden បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិកបាន​ផ្ដល់​ជូន​រួច​មក​ហើយ​នូវ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិកជា​ជំនួយ​ខាង​យោធា និង​សន្តិសុខ​ដោយ​ផ្ទាល់​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​ចំណាយ​ប្រា​ក់រូ​ប្លិ៍​ចំនួន​មួយ​កោដិ​ដើម្បី​ជ្រែង​ទប់​សេដ្ឋកិច្ច​ក្រោម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​

2022/03/16 09:35:06 am        1287
​រុស្ស៊ី៖ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Mikhail Mishustin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គម្រោង​ទប់​ជ្រែង​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ត្រូវ​បាន​ប៉ាន់ប្រមាណ​ប្រហែល ​១​កោដិ​រូប្លិ៍​ជា​រូបិយប័ណ្ណ​រុស្ស៊ី ឬ​ស្មើ ៩.១​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​បាន​ថ្លែង​បែបនេះ​នៅ​ជំនួប​ជាមួយ​គណៈកម្មការ​រដ្ឋាភិបាល​ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​។លោក Mishustin បាន​និយាយ​ថា ទំហំ​ទឹកប្រាក់​សរុប​នៃ​មូលនិធិ​នេះមាន​ប្រមាណ ១​កោដិ​រូ​ប្លិ៍​។​ ការ​បិទ​ខ្ទប់​ដ៏​ធំ​មួយត្រូវ​បាន​ប៉ះពាល់​ដល់​ការ​នាំចូល ដូច្នេះ​ក្រុមហ៊ុន​ទាំងឡាយ និង​ប្រជាជន​អាច​រក្សា​បាន​នូវ​លទ្ធភាព​អតិបរមា​ដែល​អាច​ទទួល​បាន​ធនធាន និង​ទំនិញ​ចាំបាច់​នៅ​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​។ ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​វិធានការ​រួមគ្នា​ជាមួយ​បណ្ដា​ដៃគូ​របស់​ប្រទេស​រុស្ស៊ី ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ដែល​រួម​ទាំង​ការ​បង្កើន​ការកំណត់​ជា​អតិបរមា​សម្រាប់​​ការ​នាំ​ចូល​ដោយ​សេរី​។ រុស្ស៊ី​បាន​រង​ទណ្ឌកម្ម​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​យ៉ាង​ធ្ងន់ធ្ងរ ទាក់ទង​ការ​ចូល​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិកសភា​របប​ដឹកនាំ​របស់​រុស្ស៊ី​រាប់​រយ​នាក់ និង​មេដឹកនាំ​ធុរកិច្ច​ធំ​ៗ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ត្រូវ​គេ​គិត​ថា​មាន​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​វិមាន​ក្រឹម​ឡាំង​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/15 12:42:13 pm        1073
​អឺរ៉ុប៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​លើ​ហិរញ្ញវត្ថុ​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​ ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​លោក Paolo Gentiloni បាន​និយាយ​ថា​ យើង​ដឹង​ថា ​ផល​ប៉ះពាល់​នេះ​នឹង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​​លោក​និយាយ​ថា វា​នឹង​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ ដោយ​សារ​តែ​ផលវិបាក​នៃ​អតិផរណា​លើ​វត្ថុធាតុដើម​មួយ​ចំនួន និង​ដោយសារតែ​តម្លៃ​សារពើពន្ធ​ ដែល​រដ្ឋ​ជា​សមាជិក​នឹង​ដោះស្រាយ​សម្រាប់​តម្លៃ​ថាមពល និង​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​។ លោក Valdis Dombrovskis អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​បាន​និយាយ​ថា បញ្ជី​ឈ្មោះ​បុគ្គល​រុស្ស៊ី​ដែល​ប្រឈមមុខ​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន ​កំពុង​ត្រូវ​បាន​បន្ថែម​ជា​បន្តបន្ទាប់៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​ដែល​ជា​សុបិន​អាក្រក់​សម្រាប់​ជន​ស៊ីវិល​

2022/03/15 12:11:05 pm        1161
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយប្រហារ​តាម​អាកាស​ឥត​ឈប់​ឈរ ​ទៅលើ​ទីក្រុង​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជិត​ ៣​លាន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ដែល​កាក​បាទ​ក្រហម​ហៅ​ស្ថាន​ភាព​សម្រាប់​អ្នក​ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ទាំងនោះ​ថា មិន​ខុស​អំពី​សុបិន​អាក្រក់​នោះ​ទេ​។​ខណៈ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​នៅតែ​បន្ត​ស្រោច​ លើ​តំបន់​អគារ​លំនៅឋាន​ទូទាំង​ប្រទេស ក្រុម​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​និយាយ​ថា ​នៅ​ពេល​នេះ​មាន​កុមារ​ចំនួន ៩០​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​នេះ​។ ​អង្គការសហប្រជាជាតិ​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ថា​មាន​ជន​ស៊ីវិល​ចំនួន ៦៣៦​នាក់​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​នឹង​មាន​ខ្ពស់​ជាង​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​ជាច្រើន​បាន​ធ្លាក់​ចំ​អគារ​លំនៅឋាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី​ Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង​ធំ​បំផុត​ទី​២ Kharkiv កាលពី​ថ្ងៃ​ចន្ទដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​។​​នៅ​ក្នុង​ទីក្រុង Kharkiv មនុស្ស​ ២​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​នៅ​តាម​ផ្លូវ និង​ក្មេង​ប្រុស​អាយុ​ ១៥​ឆ្នាំ​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់ បន្ទាប់ពី​គ្រាប់​ផ្លោង​ធ្លាក់​ចំ​សាលា​មត្តេយ្យ​ជិត​ទីក្រុង Chuguiv នៅ​ចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv៕អត្ថបទ៖ សុខមាន

លោក Biden កំពុង​ពិចារណា​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​

2022/03/15 11:16:39 am        1399
​សហរដ្ឋអាមេរិក៖ យោង​តាម​មន្ត្រី​រដ្ឋបាល​ចំនួន​ ២​រូប​ សេត​វិមាន​កំពុង​ពិចារណា​ឲ្យ​មានដំណើរ​របស់​លោក​ប្រធានាធិបតី Joe Biden ទៅកាន់​អឺរ៉ុប​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ដំណើរ​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ ហើយក៏​អាច​នឹង​មិន​ធ្វើ​ឡើង​បាន អាស្រ័យ​ទៅ​លើ​ស្ថានភាព​ការ​វាយ​លុក​របស់​រុស្ស៊ី ប្រសិនបើ​ដំណើរ​នោះ​ប្រព្រឹត្ត​ទៅ​បានអាច​នឹង​មាន​ចំណុច​សំចត​សម្រាប់​លោក Biden នៅ​ក្នុង​ទីក្រុង Brussels ​ជា​មូលដ្ឋាន​សម្ព័ន្ធ​យោធា​ណា​តូ និង​សហ​ភព​អឺរ៉ុប​។ សេត​វិមាន​បាន​ផ្ដោត​លើ​ការ​រួបរួម​សម្ព័ន្ធមិត្ត​ដើម្បី​គាំទ្រ​រដ្ឋធានី Kyiv និង​ធ្វើ​ឲ្យ​ទីក្រុង Moscow ឯកា ខណៈ​មានការ​លុក​លុក​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លើអ៊ុយ​ក្រែ​ន​។​​ចាប់​តាំង​ពី​រុស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ លោក Biden បាន​ដើរ​តួនាទី​ដឹកនាំ​ការ​បង្រួប​បង្រួម​សមាជិក​ណា​តូ និង​ប្រទេស G-7 ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដោយ​ការ​ដាក់​ទណ្ឌកម្ម​ចម្រុះ​ផ្នែក​សេដ្ឋកិច្ច និង​ការ​រារាំង​ខាង​យោធា​៕អត្ថបទ៖ សុខមាន

អាមេរិក​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចង​សម្ព័ន្ធមិត្ត​រវាង​ចិន​ និង​រុស្ស៊ី​ក្នុង​ការ​ចរចា​ដ៏​តានតឹង​

2022/03/15 10:45:59 am        1587
​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃ​ចន្ទ ​អំពី​កិច្ច​សហប្រតិបត្តិការ​របស់​ចិន​ជាមួយ​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ៧​ម៉ោង​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​គឺ​លោក Yang Jiechi។​​លោក Sullivan បាន​ជួប​ជាមួយ​លោក Yang សមាជិក​ការិយាល័យ​នយោបាយ​នៅ​ទីក្រុង​រ៉ូម​របស់​ប្រទេស​អ៊ីតាលី បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ថា រុស្ស៊ី​បាន​ស្នើ​សុំ​យុទ្ធោបករណ៍​ពី​ប្រទេស​ចិន និង​ជំនួយ​សេដ្ឋកិច្ច​បន្ថែម​ដើម្បី​ទប់​ទល់នឹង​ទណ្ឌកម្ម​។​ ក្នុង​ជំនួប​ទល់មុខ​គ្នា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ព្រមាន​មន្ត្រី​ជាន់​ខ្ពស់​របស់​ចិន​រូប​នេះ ​អំពី​ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី​ក្នុង​ការ​ឈ្លាន ពាន​អ៊ុយ​ក្រែ​ន ទោះបីជា​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​របាយការណ៍​ថា ​ខ្លួន​មិនបាន​ស្នើសុំ​យុទ្ធោបករណ៍​ពី​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​នេះ​ក៏ដោយ​។​ ​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ចិន​បាន​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM