សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ប៊ែ​រ​ឡាំង និង​គៀវ​ជុំវិញ​សកម្មភាព​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/23 12:51:46 pm        946
​អឺរ៉ុប៖ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រឆាំងនឹង​ការ​ឈ្លា​នពាន​ដែល​កំពុង​បន្ត​របស់​វិមាន​ក្រឹម​ឡាំង​ នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ សកម្មជន​នយោបាយ និង​សមាជិក​សហគមន៍​អ៊ុយ​ក្រែ​ន ហ្ស​ក​ហ្ស៊ី និង​បេឡា​រុស្ស​ត្រូវ​បាន​គេឃើញ​កាន់​ទង់​ជាតិ​រៀង​ៗ​ខ្លួន​ក្នុង​បាតុកម្ម​។ក្រុម​បាតុករ​បាន​ចោទប្រកាន់​លោក ពូ​ទីន ថា​ មានបំណង​បញ្ចប់​លទ្ធិ​ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​តវ៉ា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំងនឹង​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​។ ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុងប៊ែ​រ​ឡាំង ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​លោក Alexei Ustenko ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​រស់នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំងនិយាយថា​ អឺរ៉ុប និងអាមេរិក​មិនបាន​ឆ្លើយតប​ខ្លាំង​គ្រប់គ្រាន់​នៅឡើយ​ ចំពោះ​សកម្មភាព​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន។ អ្នក​តវ៉ា​និយាយថា ​ទណ្ឌកម្ម​គឺជា​ឧបករណ៍​សំខាន់​របស់​ប្រទេស​លោកខាងលិច​សម្រាប់​រុញច្រាន​ទៅវិញ ខណៈ​លោក ពូ​ទីន​ បាន​អនុញ្ញាតឱ្យ​ទាហាន​ឆ្លងកាត់​ព្រំដែន​អ៊ុយ​ក្រែ​ន ចូលទៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី និង​បានទទួល​ស្គាល់​ឯករាជ្យភាពរបស់​តំបន់​ក្រុម​ឧទ្ទាម។​​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រុមអ្នកតវ៉ា​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​គៀវ បន្ទាប់ពី​ការបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​ពង្រាយ​កងទ័ព​ទៅកាន់​តំបន់ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​ប្រទេស​លោកខាងលិចបាន​ព្រមាន​ជា​យូរ​មកហើយថា ​ទីក្រុង​មូ​ស្គូ​នឹង​ស្វែងរក​ការបិទបាំង​ក្នុងការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គ្រាន់តែ​ជា​លេសបង្ហាញ​ឲ្យឃើញ​នៅពេលដែល​លោក ពូ​ទីន ​ទទួលស្គាល់​ឯករាជ្យភាព​តំបន់​ផ្តាច់ខ្លួន​ចំនួន ២ ​នៅភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​ជា​កន្លែងដែល​កងទ័ពរដ្ឋាភិបាល​បាន​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយរុស្ស៊ី​ នៅក្នុង​ជម្លោះ​ដែល​បានសម្លាប់​មនុស្ស​ជាង ១៤,០០០​នាក់៕អត្ថបទ៖ ប៊ុនថន

មនុស្ស ៦៣​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះ​សារធាតុ​គីមី​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ

2022/02/23 11:59:12 am        886
​បួ​គី​ណា​ហ្វា​សូ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សាក្សីបាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​ខ្លាំងនៅ​ជិត​ទីតាំង​អាជីវកម្ម​រ៉ែ​មាសមួយកន្លែង​នៅ​ភាគ​និរតីប្រទេស​បួ​គី​ណា​ហ្វា​សូ បណ្តាល​មនុស្ស​យ៉ាងហោចណាស់ ៦៣នាក់​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេងទៀត​រងរបួស​។ ​វីដេអូបានបង្ហាញ​ឲ្យ​ឃើញ​សាកសព​នៅលើ​ដី​គ្រប​ក្រណាត់ និង​ផ្លា​ស្ទីក​បន្ទាប់ពី​ការផ្ទុះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ RTB បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​បណ្តោះអាសន្ន​ត្រូវបាន​ផ្តល់ដោយអាជ្ញាធរ​ក្នុង​តំបន់​។​ការផ្ទុះ​នេះ​ត្រូវបាន​គេ​ជឿថា​ បណ្តាលមកពី​សារធាតុ​គីមី​ប្រើ​សម្រាប់​រក្សា​គុណភាព​មាស ​ដែល​ស្តុក​ទុក​នៅ​ទីតាំង​នោះ​។ បួ​គី​ណាហ្វា​សូគឺជា​ប្រទេស​ផលិត​មាសដែល​រីកចម្រើន​លឿន​បំផុតនៅ​ទ្វីបអាហ្វ្រិក ហើយ​បច្ចុប្បន្ន​ជា​ប្រទេស​ធំជាងគេ​ទី៥ ​នៅលើ​ទ្វីប​នេះ​ដោយ​ការនាំចេញ​មាសសំខាន់បំផុត​របស់​ប្រទេស​។ ឧស្សាហកម្ម​រ៉ែ​មាស​បាន​ជួល​បុគ្គលិក​ប្រមាណ ១.៥លាន​នាក់ ហើយ​មានតម្លៃ​ប្រហែល ២ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០១៩​។ ​យោងតាម​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​ឲ្យ​ដឹងថា​ ​មាស​​ភាគច្រើន​កំពុង​ត្រូវបាន​នាំទៅ​កាន់​ប្រទេសជិតខាង​ដូចជាតូ​ហ្គោ​, បេ​ណាំង​, នី​ហ្សេ​រ និង​ហ្គា​ណា​។អណ្តូងរ៉ែ​ខ្នាតតូច​ជាច្រើនត្រូវបាន​គេ​រាយការណ៍​ថា ប្រើប្រាស់​ដោយ​ក្រុម​ជី​ហាដមាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋឥស្លាមដែល​បានធ្វើការ​វាយប្រហារ​នៅក្នុងប្រទេស​ចាប់តាំងពី​ឆ្នាំ២០១៦។ ក្រុម​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៃអង្គាសប្រាក់​ដោយ​ការ​យកពន្ធ​លើ​អ្នករុករក​រ៉ែ ហើយ​ថែមទាំង​ប្រើប្រាស់​ទីតាំង​អណ្តូងរ៉ែ​សម្រាប់​ជ្រើសរើស​អ្នក​ប្រយុទ្ធ និងស្វែងរក​ទីតាំង​លាក់ខ្លួន៕អត្ថបទ៖ ប៊ុនថន

ជំនួប​រវាង​លោក Biden និង​លោក Putin ត្រូវ​បាន​ផ្អាក ខណៈ​ជំនួប​រវាង​ប្រមុខ​ការទូត​ត្រូវ​លុប​ចោល​ដែរ

2022/02/23 03:45:15 am        192
​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា រាល់​ផែនការ​សម្រាប់​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី Biden និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ត្រូវបាន​ផ្អាក​។ ​លោកស្រី Psaki មិនបាន​ច្រាន​ចោល​ការប្រជុំ​ដែល​កើតឡើង​នៅពេល​អនាគត​នោះទេ ប៉ុន្តែ​បាន​និយាយថា លោក Biden នឹងមិន​ជួប​ជាមួយ​លោក Putin លុះត្រាតែ​រុស្ស៊ី​បន្ធូរបន្ថយ​ស្ថានការណ៍​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ការដក​កងទ័ព​។​​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា យើង​នឹងមិន​បិទទ្វារ​ទាំងស្រុង​ចំពោះ​ផ្នែក​ការទូត​នោះទេ​ ប៉ុន្តែ​ទោះយ៉ាងណាលោកស្រី​បាន​បន្ថែមថា ការទូត​មិនអាច​ជោគជ័យ​បានទេ លុះត្រាតែ​រុស្ស៊ី​ផ្លាស់ប្តូរ​ជំហរ​។​ ​ការអត្ថាធិប្បាយ​នេះ​ពុំមាន​ការភ្ញាក់ផ្អើល​ខ្លាំង​ណាស់ណា​ទេ​។ ប៉ុន្មាន​នាទី​មុន ប្រមុខ​ការទូតអាមេរិកលោក Antony Blinken បាន​និយាយថា លោក​កំពុង​លុបចោលកិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov ដែល​បានគ្រោង​ទុកជា​បណ្តោះអាសន្ន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​៕អត្ថបទ៖ សុខមាន

តុលាការ​អង្គការ​សហប្រជាជាតិ​បើក​សវនាការ​ក្នុង​ករណី​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា

2022/02/22 12:23:19 pm        810
​UN៖ សវនាការ​រយៈពេល ​៤​ថ្ងៃ​ក្នុង​សំណុំ​រឿង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ពី​សំណាក់​យោធា​សហភាព​មី​យ៉ាន់​ម៉ា​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​បើក​កាលពី​រសៀល​ថ្ងៃ​ចន្ទ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ​ក្រុម​អ្នកតំណាង​មកពី​សហភាព​មី​យ៉ាន់​ម៉ា​គ្រោង​នឹង​ថ្លែង​ទៅកាន់​ក្រុម​ចៅក្រម​ ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ពួកគេ​ជឿ​ថា ករណី​សំណុំរឿង​ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​ដោយ​ប្រទេស​អាហ្វ្រិក ហ្គំ​ប៊ី តំណាង​ឲ្យ​បណ្ដា​ប្រទេស​មូ​ស្ល៊ី​ម​គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។ប្រទេស​ហ្គំ​ប៊ី​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ឆ្នាំ២០១៩ ដោយ​ចោទ​ប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​បទ​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​ លើ​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា។ ក្រុម​មេធាវី​តំណាង​ឲ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ច្រានចោល​ករណី​ចោទប្រកាន់​នេះ នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ទាត់ចោល​ថា​ ខ្វះ​យុត្តាធិការ ឬ​ភាព​ស្រប​ច្បាប់​។​ ​លោក Ko Ko Hlaing រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​តំណាង​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​តុលាការ​ថា បញ្ហា​ប្រឈម​ផ្លូវច្បាប់​ចំពោះ​យុត្តាធិការ​របស់​តុលាការ និង​ការ​ទទួល​យក​សំណុំ​រឿង​នេះ រួម​ទាំង​ថា​វា​មិន​គួរ​បន្ត​ទៅមុខ​ទៀត​ឡើយ ព្រោះ​សំណុំ​រឿង​នេះ​ត្រូវ​បាន​នាំមក​ដោយ​ប្រទេស​ហ្គំ​ប៊ី ក្នុងនាម​ជា​អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម​កិច្ច​។​ មេធាវីលោក Christopher Staker បាន​ប្រកែក​ថា តុលាការ​អាច​ត្រឹមតែ​ស្ដាប់​សំណុំរឿង​រវាង​រដ្ឋ​នានា​តែ​ប៉ុណ្ណោះ ហើយ​ថា ប្រទេស​ហ្គំ​ប៊ី​បាន​កំពុង​ធ្វើ​សកម្ម​ភាពជា​អ្នកតំណាង​ឲ្យ​អង្គការ​មូ​ស្ល៊ី​ម។ ហើយ​ក្រុម​តុលាការ​សម្រាប់​ប្រទេស​ហ្គំ​ប៊ី​គ្រោង​នឹង​ឆ្លើយ​តប​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​៕​អត្ថបទ៖ សុខមាន

សម្តេចតេជោ ប្រាប់ឱ្យអ្នកវិភាគមួយចំនួនដែលមិនយល់ដឹងពីកំពង់ផែទឹកជ្រៅ​ខេត្តព្រះសីហនុ​ឈប់និយាយបំភ័ន្តសភាពការណ៍ទៅ

2022/02/22 04:19:03 am        488
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹក​កខ្វក់ជើងឯក ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឱ្យពួកអ្នកវិភាគនយោបាយមួយចំនួនឈប់និយាយបង្វែរសភាពការណ៍ពិត ពីរឿងកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុថា អន្ទាក់បំណុលរបស់ចិនទៀតទៅ។ កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលបាននឹងកំពុងធ្វើអាជីវកម្មសព្វថ្ងៃ គឺជាការជួយទំនុកបម្រុងពីប្រទេសជប៉ុន។ សម្តេចបន្តថា កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងការជួយទំនុកបម្រុង​ពីរដ្ឋាភិបាលជប៉ុន ដូច្នេះសម្ដេចមិនគិតថា អ្នកដែលបាននិយាយថា​អន្ទាក់បំណុលរបស់ចិន​លើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹង​អន្ទាក់បំណុលរបស់ចិន​នៅស្រីលង្កានោះវាមិនមែនជាការពិតព្រោះកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ ត្រូវរ៉ាប់រងទទួលឲ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុនទៅវិញទេ។ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះសម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាគឺតែងតែនឹកឃើញទៅដល់ការរួមចំណែក នៃដៃគូអភិវឌ្ឍរបស់ប្រទេសទាំងអស់ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្នុងនោះមួយចំណែកធំក៏បានមកអំពីការចូលរួមឧបត្ថម្ភគាំទ្រពីជប៉ុន ក្នុងគ្រាដំបូងដែលផ្ដល់ជំនួយច្រើនជាងគេក្នុងកាលៈទេសៈនោះ។ ឥឡូវទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ សហប្រតិបត្តិការរបស់យើងកាន់តែធំ ហើយយើងមិនមែនគ្រាន់តែរង់ចាំជំនួយពីជប៉ុន​នោះទេ​អ្វីដែលសំខាន់​ គឺយើងប្រឹងប្រែងទាញអ្នកវិនិយោគជប៉ុនទាំងឡាយ​មកកាន់ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់​បឹងជើងឯក

2022/02/22 03:59:24 am        784
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹក​កខ្វក់បឹងជើងឯក នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន​ដែលបានផ្តល់ជំនួយឥតសំណង នូវការសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក និងសមិទ្ធផលជាច្រើនទៀតនាពេលកន្លងទៅ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការផ្តល់ជំនួយរបស់ជប៉ុន ដែលបានស្តារឡើងវិញទាំងសេដ្ឋកិច្ច ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំក្រោយនេះ គឺនៅឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធចំណង​មិត្តភាព​កម្ពុជា-ជប៉ុន លើកទី៧០ ដែលជាចំណង​មិត្តភាពប្រកប​ដោយមោទនភាព និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ។-​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរីកចំរើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់​ពីការរួមចំណែកពីប្រទេសជាមិត្តបាននោះឡើយ ដូចជាប្រទេសជប៉ុនជាដើម ដោយរហូតមកដល់​ពេលនេះជប៉ុន បានជួយដល់កម្ពុជាស្ទើតែគ្រប់វិស័យនោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុនបានដើរតួនាទីជាសហប្រធាន ដើម្បីជួយស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលពេលនោះកម្ពុជាក៏បានយល់ និងដឹង កាន់តែខ្លាំងពីទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើរដ្ឋាភិបាល និងប្រជាជនកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំពង់ផែទឹកជ្រៅរបស់កម្ពុជា មិនមែនជាអន្ទាក់បំណុលរបស់ចិនដូចការអះអាង និងការវិភាគដ៏អគតិ​របស់ក្រុមមួយចំនួននោះទេ ។ អ្វីៗ និងសមិទ្ធផលកំពង់ផែកម្ពុជា គឺជាកិច្ចខិតខំប្រឹងរបស់ជប៉ុនផងដែរ មិនមែនតែចិននោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកវិភាគខ្លះអន់ជាងតិរច្ឆានទៅទៀត។ តិរច្ឆាន  គង់ចាំសំបុករបស់វា។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុនកាន់តែរីកជ្រៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែកម្ពុជា​មិនត្រូវរងចាំតែជំនួយរបស់​រដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ គឺត្រូវខិតខំប្រឹងប្រែងកែនអ្នកវិនិយោគជប៉ុន ឲ្យមកធ្វើការ​វិនិយោគនៅ​កម្ពុជាបន្ថែមទៀតផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទនភាព​ចំពោះដំណើរទស្សនកិច្ច​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន ដែលជប៉ុនបានយកចិត្តទុកដាក់ និងផ្តល់អោយមានជំនួបជាច្រើននៅទីនោះ ក្នុងនោះមានជំនួយជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាល ក្រោយកម្ពុជាបែកពីជំនាន់ប៉ុលពត ដែលកាលនោះ គឺជាការប្រឹងប្រែងរស់ដោយប្រដាបត្រដួសបំផុត។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាសំបូរគ្រប់យ៉ាង រួមទាំងអាហារហុបចុក ដែលនាំអោយកម្ពុជាមានវិបត្តិរឿងសំរាម និងសំណល់អាហារ ដែលទាមទារអោយយើង រកកន្លែងទុកដាក់វាអោយបានត្រឹមត្រូវ។-សម្តេចតេជោ ហ៊ុន សែន រិះគន់ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលទានអាហារហើយ យកសំរាមបោះចោលពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ​។- សម្តេចតេជោអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអនាម័យ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នាពេលខាងមុខនេះ សម្តេចនឹងក្លាយជាឪរបស់នាយករដ្ឋមន្ត្រី និងជាបន្តបន្ទាប់ ក្លាយជាជីតារបស់នាយករដ្ឋមន្ត្រី។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើកូនសម្តេចប្រព្រឹត្តិនូវអំពើអាក្រក់ សម្តេចមិនគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតនោះទេ ហើយសម្តេចមិនបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជារលាយដោយសារតែកូនសម្តេចនោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រង់នរណាបង្អាប់ បន្ទាបបន្ថោក កូនៗរបស់សម្តេចយ៉ាងណាក៏ដោយ តែសម្តេចមិនអាចមើលងាយ បន្ទាបបន្ថោកកូនៗនរណាឡើយ មានតែការលើកទឹកចិត្តអោយពួកគេមានការរីកចម្រើន ដើម្បីរួមគ្នាជួយអភិវឌ្ឍន៍ប្រទេសជាតិ។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា មិនថាអ្នកណា ឬប្រទេសណានោះឡើយ ប្រសិនបើមកបញ្ចុះបញ្ចូលសម្តេចឲ្យមកបង្រួបបង្រួមគ្នាជាមួយអ្នកដែលចោទ និងប្រមាថសម្តេចរឿងប្រពន្ធកូនសម្តេចនោះ មិនអាចទៅរួចនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន  បានប្រកាសសារជាថ្មីមិនអត់អោនអោយនរណាក៏ដោយ ដែលប្រមាថប្រពន្ធកូនសម្តេច ថាជាប្រពន្ធកូនរបស់មេដឹកនាំវៀតណាម ដែលជាការប្រមាថដោយអគតិ និងអមនុស្សធម៌បំផុត អាក្រក់ធអាក្រីបំផុត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើតឡើងជាបន្តបន្ទាប់។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានេះកម្ពុជាយើងមាន​អ្នកស្លាប់ដោយសារមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងចំនួន៧នាក់ហើយ ខណៈអត្រានៃការឆ្លងក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមានតម្រូវការណាមួយដើម្បីបិទទីក្រុង ឬបិទគោលដៅណាមួយ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ។ ការបិទកន្លងមកដោយសារកម្ពុជាមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទប់ស្កាតបាន ឬមិនបានចំពោះមេរោគកូវីដ១៩​មិនអាស្រ័យលើវិធានការរបស់រាជរដ្ឋាភិបាលតែឯកឯងនោះទេ គឺចាំបាច់បំផុតមាន​ការចូលរួមពីបងប្អូនប្រ ជាពលរដ្ឋគ្រប់រូប ដូច្នេះបងប្អូនទាំងអស់គប្បីបន្តចូលរួម​អនុវត្តន៍ឲ្យបានទាំងអស់គ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់លក់ថ្នាំពេទ្យ ដែលទទួលបានការអនុញ្ញាត​ពីក្រសួងសុខាភិបាល សូមកុំមានការដំឡើងថ្លៃស្រេចតែចិត្ត ហើយសម្តេចក៏សូមអំពាវនាវ​ដល់​ក្រសួងសុខាភិបាល ត្រូវចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ ដើម្បីកុំឲ្យ មានការលក់ថ្នាំក្លែងក្លាយ​ដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់បណ្តាប្រទេសនានា រួមទាំងជប៉ុន ដែលបានគាំទ្រសម្តេចក្នុងដំណើរបេសកកម្មទៅកាន់សហភាពមីយ៉ាន់ម៉ា ដោយសម្តេចប្រកាសអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅមីយ៉ានម៉ា សូមមានការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីឈានទៅដល់ការនិយាយគ្នាដោយសន្តិវិធី និងសន្តិភាព។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ មានតែការចរចាតាមផ្លូវនយោបាយតែប៉ុណ្ណោះ ដែលជាបទពិសោធន៍ជាក់ស្តែងសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា ប្រកបដោយភាគជោគជ័យ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការស្វែងរកសន្តិភាពសម្រាប់ជាតិសាសន៍មួយ វាមិនមែនជារឿងងាយស្រួល និងទៅព្រឹក បានផលល្ងាចនោះទេ។ កិច្ចការនេះជារឿងធំ ដែលទាមទារអោយយើងមានការអត់ធ្មត់ និងដោះស្រាយគ្នាប្រកបដោយ​ការយកចិត្ត​ទុកដាក់ខ្ពស់បំផុត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យមានមន្ទីរពេទ្យជាក់លាក់មួយ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ទោះពេលខាងមុខស្ថានភាពកូវីដ-១៩ បានធូរស្រាលក៏ដោយ ដែលមន្ទីរពេទ្យនោះមានសមត្ថភាពព្យាបាលអ្នកជំងឺចំនួន ១ម៉ឺននាក់ និងរំដោះស្តាតអូឡាំពិកឲ្យកីឡាករហ្វិកហាត់ត្រៀមស៊ីហ្គេម២០២៣។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូនសម្តេចម្នាក់ និងចៅៗសម្តេចចំនួន ៥នាក់ បានឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ខណៈដែលចៅទី២១របស់សម្តេច ដែលបានឆ្លងកន្លងមក បានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់។ សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង៣៩នាទី

ប្រធាន​អង្គការសហប្រជាជាតិ​ព្រមាន​នៅ​សន្និសីទ​សន្តិសុខ​លើ​បញ្ហា​រុស្សី​-​អ៊ុយ​ក្រែ​ន​

2022/02/19 10:47:40 am        762
​អាល្លឺម៉ង់៖ ប្រធាន​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​កាលពី​ថ្ងៃ​សុក្រ​ថា គ្មាន​ជម្រើសក្រៅពី​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន-រុស្ស៊ី​នោះទេ​។ លោក Guterres បាន​និយាយនៅក្នុង​ស​ន្និសិទ​សន្តិសុខ​ទីក្រុង Munich ប្រចាំឆ្នាំ បន្ទាប់ពី​សុន្ទរកថារបស់​ប្រធាន​សន្និសីទលោក Wolfgang Ischinger។លោក Guterres និយាយថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំងអំពី​ភាព​តានតឹង​ដែល​កើនឡើង និង​ការកើនឡើង​ការរំពឹងទុក​អំពី​ជម្លោះយោធា​នៅ​អឺរ៉ុប​។ លោក​នៅតែ​គិតថា ​វា​នឹងមិន​កើតឡើង​នោះទេ ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង វា​នឹង​បង្ក​មហន្តរាយ​។ បញ្ហា​ទាំងអស់រួមទាំង​ភាពតានតឹងត្រូវតែ​ដោះស្រាយ​តាមរយៈ​ក្របខណ្ឌ​ការទូត ហើយ​វា​ដល់ពេលដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ការ​ណ៍​ធូ​ស្រាល​។​ ​លោក​  Ischinger បានបង្ហាញ​ការសោកស្តាយ​របស់លោក ដែល​រដ្ឋាភិបាល​រុស្ស៊ីបានសម្រេច​មិន​បញ្ជូន​មន្ត្រី​ណា​ម្នាក់​មកកាន់​ទីក្រុង Munich ចូលរួម​កិច្ចប្រជុំ​ក្នុងឆ្នាំនេះ ប៉ុន្តែ​បាន​និយាយថា ​ទ្វារ​នៅតែ​បើកចំហ​។ ការជួបប្រជុំ​នេះត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយមេដឹកនាំ​ទាំង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោកស្រី Kamala Harris ត្រូវបានចាត់តាំង​គោលនយោបាយការបរទេសនៅក្នុង​អំឡុងពេល​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង Munich ជា​កន្លែង​ដែល​លោកស្រីនឹងព្យាយាម​រក្សា​សម្ព័ន្ធមិត្ត​អឺរ៉ុប ដែល​រួបរួម​ក្នុងពេល​មានការព្រួយបារម្ភ​កាន់តែខ្លាំង ​ចំពោះ​ការ​គំរាមឈ្លានពាន​របស់​រុស្ស៊ី​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោកស្រី​នឹងចូលរួម​សន្និសីទ​នេះ ខណៈដែល​ប្រធានាធិបតីលោក Joe Biden និង​មេដឹកនាំប្រទេស​លោកខាងលិច​ផ្សេងទៀត​បាន​ព្រមាន​ថា ការគំរាមកំហែង​នៃ​ការ​លុកលុយ​នៅតែមានកម្រិតខ្ពស់ ទោះបីជា​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា​ លោក​បាន​ប្តេជ្ញាចិត្តក្នុងការចរចា​បន្ថែមទៀត​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

WHO អំពាវនាវ​ឲ្យ​ពង្រឹង​តួនាទី ខណៈ​អាមេរិក​ស្នើ​ឲ្យ​មាន​មូលនិធិ​ថ្មី​ទប់ស្កាត់​វីរុស​រាតត្បាត​សកល​

2022/02/18 12:20:12 pm        640
​WHO៖ ប្រមុខ​ទីភ្នាក់ងារ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយដើម្បី​ពង្រឹង​សន្តិសុខ​សុខភាព​សកល ​ក្នុង​វិបត្តិ​សុខភាព​នា​ពេល​អនាគតនឹង​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោកត្រូវ​បាន​លើកស្ទួយ​ផង​ដែរ​នោះ ខណៈ​ដែល​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​គឺ​ក្រុង​វ៉ាស៊ីនតោន បាន​ស្នើ​ឲ្យ​មាន​មូលនិធិ​ថ្មី​ទប់ស្កាត់​វីរុស​រាតត្បាត​សកល​។​​ថ្លែង​តាម​វីដេអូ​ដែល​បាន​ចែករំលែក​ជាមួយ​សារព័ត៌មាន Reuters នៅ​ឯ​ជំនួប G-20 ថ្នាក់​មេដឹកនាំ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រដ្ឋធានី​ចា​កាតា​របស់​ប្រទេស​ឥណ្ឌូនេស៊ី លោក​វេជ្ជបណ្ឌិត Tedros កំពុង​ឆ្លើយតប​ទៅ​នឹង​សំណើ​ផ្ដួចផ្ដើម​ឡើង ​ឲ្យ​មាន​មូលនិធិ​សុខភាព​សកល​ដោយឡែក​មួយទៀត ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​មូលនិធិ​វ៉ាក់សាំង និង​តម្រូវការ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​បន្ទាន់​។ ​ច្បាស់​ណាស់​ថា ស្ថិតនៅ​ចំ​ចំណុច​កណ្ដាល​នៃ​ការ​រៀប​ចំ​នេះ ពិភពលោក​ត្រូវការ​ការ​ផ្ដល់​ហិរញ្ញប្បទាន​រឹងមាំ និង​យូរអង្វែង​ដល់​អង្គការ​សុខភាព​ពិភពលោកតាម​រយៈ​ការ​ផ្ដល់​អាណត្តិ​ពិសេស ជំនាញ​បច្ចេកទេស​ពិសេស និង​ភាព​ស្រប​ច្បាប់​សកល​ពិសេស​។​ ​លោ​កថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ ប្រព័ន្ធ និង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​សន្តិសុខ​សុខភាព​សកលអាច​ទទួល​បាន​ជោគជ័យ ប្រសិនបើ​មាការ​ជួយ​ជ្រោមជ្រែង​ពេញលេញ​ដល់​អង្គការ​សុខភាព​ពិភពលោក​៕ អត្ថបទ៖ សុខមាន

ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ១១៧​នាក់​

2022/02/18 04:27:14 am        509
​ប្រេស៊ីល៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដីដែល​បាន​បំផ្លាញ​ទីក្រុង Petropolis ប្រទេស​ប្រេ​ស៊ី​លបាន​កើន​ឡើងដល់​យ៉ាង​ហោចណាស់ ១១៧នាក់ ហើយ​ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា ចំនួន​អ្នកស្លាប់នឹង​កើនឡើង​ថែមទៀត ខណៈ​មនុស្ស​ច្រើនជាង ១១៦នាក់ទៀត​នៅ​មិនទាន់​រក​ឃើញ​នៅឡើយ​។​​រដ្ឋាភិបាល​រដ្ឋ Rio de Janeiro បាន​បញ្ជាក់​អំពី​ការកើនឡើង​ចំនួន​អ្នកស្លាប់ ជាច្រើន​ម៉ោង​បន្ទាប់ពីនគរបាល​ក្នុង​តំបន់​បានប្រកាសថា មនុស្ស ​១៣៤​នាក់​បាត់​ខ្លួនដែល​ភាគច្រើន​ត្រូវបាន​គេ​ជឿថា​កប់នៅក្នុង​ដីល្បាប់​។ ជំនន់​ទឹកភ្លៀង និង​បំណាក់​ដីបាន​នាំយក​រថយន្ត និងលំនៅឋានហូរ​ទៅតាម​ទឹកនៅលើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុតមិនដែល​ធ្លាប់មាន​ក្នុង​រយៈពេល ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ​។​ ​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះមហន្តរាយ បាន​ជីក​កកាយ​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ទោះបីជាមានការ​បាក់​ដី​កាន់តែ​ច្រើនឡើង​នៅលើ​ជម្រាលភ្នំ​នៅ​ទីក្រុង​នេះ​ក៏ដោយ​។​ការបាក់​ដីកាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញឱ្យមាន​ការជម្លៀស​ប្រជាជន​ចេញ ប៉ុន្តែ​មិន​បណ្តាលឱ្យមានការ​រងរបួស​នោះទេ​។ នគរបាល​ទីក្រុង Rio បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ភ្នាក់ងារប្រមាណ​ ២០០​នាក់កំពុង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​នៅរស់ អ្នកស្លាប់ និង​អ្នក​បាត់​ខ្លួន ដោយទៅ​មើល​នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​ទីជម្រក និង​កន្លែង​បញ្ចុះសព​នៅក្នុង​ទីក្រុង​នេះ​៕អត្ថបទ៖ ប៊ុនថន

តំបន់​អាស៊ីអាគ្នេយ៍​កំពុង​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ហក់​ឡើង​ខ្ពស់​ដោយសារ​មាន​កត្តា​ជំរុញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2022/02/17 11:42:41 am        543
​អាស៊ី​អាគ្នេយ៍៖ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ កំពុង​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ហក់​ឡើង​ខ្ពស់ ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​ជាង ៥៧,០០០នាក់ និង​ស្លាប់​ថ្មី​ចំនួន ១៣៤​នាក់​កាលពី​ថ្ងៃ​អង្គារ ហើយ​ថ្ងៃ​ពុធ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ​៦៤,៧១៨​នាក់ និង​ស្លាប់​ថ្មី​ចំនួន ១៦៧​នាក់​ដែល​នាំ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៤,៩៦៦,០៤៦​នាក់ និង​ស្លាប់​សរុប ១៤៥,៦២២​នាក់។​ករណី​ឆ្លង​ថ្មី​នេះជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះក្រោម​ ១,០០០​នាក់​ចាប់​តាំងពី​ខែ​តុលា​ឆ្នាំមុន​មក ប៉ុន្តែ​បាន​ហក់​ឡើងវិញ​កាលពី​ខែ​មុន​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ ​ចំណែក​នៅក្នុង​ប្រទេស​ថៃ​វិញ កាលពី​ថ្ងៃ​ពុធ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ​១៦,៤៦២​នាក់ និង​ស្លាប់​ថ្មី ២៧​នាក់ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១៧,៣៤៩នាក់ និង​ស្លាប់​ថ្មី​ចំនួន ២២​នាក់​​ដែល​នាំ​ឲ្យ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ២,៦៥៦,៤១១នាក់ និង​ស្លាប់​សរុប​ចំនួន ២២,៥៤១​នាក់។​ប្រទេស​សិង្ហ​បុរី​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ចំនួន ១៦,៨៨៣​នាក់​កាលពី​ថ្ងៃ​ពុធ ក្នុង​នោះ​ករណី​ឆ្លង​ក្នុងស្រុក​មាន ១៦,៦៨៩​នាក់ និង​ករណី​ឆ្លង​នាំចូល​ចំនួន ១៩៤​នាក់។​ ​ប្រទេស​ម៉ាឡេស៊ី​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ចំនួន ២៧.៨៣១​នាក់ ក្នុង​រយៈពេល​ ២៤​ម៉ោង ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ៣.១១១.៥១៤​នាក់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM