សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

អាមេរិក​ចោទ​រុស្ស៊ី​ថា ​មាន​ផែនការ​បង្កើត​ឃ្លី​ប​ក្រាហ្វិក​វីដេអូ​ជា​លេស​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន

2022/02/04 10:16:35 am        260
​សហរដ្ឋអាមេរិក៖ មន្ត្រី​អាមេរិក​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​នឹង​កំពុង​រៀបចំ​បង្កើត​លេស​សម្រាប់ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន ដោយ​បង្កើត​ឃ្លី​ប​ក្រាហ្វិក​វីដេអូ​ឃោសនាដែល​នឹង​ពណ៌នា ​អំពី​ការ​វាយប្រហារ​ក្លែងក្លាយ​ពី​សំណាក់​អ៊ុយ​ក្រែ​ន​មកលើ​រុស្ស៊ី​។​ការ​លាតត្រដាង​របស់​សហរដ្ឋអាមេរិក​អំពី​ផែន​ការ ដែល​ត្រូវបាន​ចោទប្រកាន់​គឺជា​ការបង្ហាញ​ចុងក្រោយបង្អស់​ ដែល​ត្រូវបាន​បង្កើតឡើងដើម្បី​បំភ្លៃ​ផលប៉ះពាល់​នៃ​លេស​ណាមួយ​ ដែល​រុស្ស៊ី​អាច​ប្រើ​ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន ​ហើយ​កើតឡើង​បន្ទាប់ពី​មន្ត្រី​អាមេរិក​បាន​ព្រមាន​ថា ​ទីក្រុង​មូស្គូ​អាច​ប្រើ​ប្រតិបត្តិការ​ទង់​ក្លែងក្លាយ ​ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការឈ្លានពាន​បែបនេះ​។ ​រុស្ស៊ី​បាន​បន្ត​បង្កើន​កងកម្លាំង និង​យោ​ទ្ធោ​បក​រណ៍​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន បើទោះបីជា​មានការ​ខិតខំប្រឹងប្រែង​ផ្នែក​ការទូត​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​ដែល​ចេះតែ​តានតឹង​ក៏ដោយ​។​​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក John Kirby បាន​និយាយ​ថា សហរដ្ឋអាមេរិក​ជឿ​ថា​ រដ្ឋាភិបាល​រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ក្លែងក្លាយ​ដោយ​យោធា​អ៊ុយ​ក្រែ​ន ឬ​កងកម្លាំង​ចារកម្ម​ប្រឆាំង​នឹង​ទឹកដី​អធិបតេយ្យភាព​រុស្ស៊ី ឬ​ប្រឆាំង​នឹង​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី ដើម្បី​ប្រឌិត​ហេតុផល​។ សម្រាប់​ការចូល​ឈ្លានពាន​។​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហភាព​អឺរ៉ុបលោក Vladimir Chizhov បាន​ប្រាប់ CNN កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ទីក្រុង​មូ​ស្គូ​មិនមាន​គម្រោង​ប្រតិបត្តិការ​ទង់ជាតិ​ក្លែងក្លាយ​ណាមួយ​ ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នោះទេ​៕អត្ថបទ៖ សុខមាន

WHO៖ ​វីរុស COVID-19 ប្រភេទ ​BA.2 ជា​សាខា Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥៧

2022/02/03 10:25:46 am        995
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា សាខា​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែលប​ម្លែ​ង​ចេញពី​វីរុស​កូ​រ៉ូ​ណាត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​៥៧​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ចម្លងបាន​លឿង​ជាង​វីរុស​ដំបូង​។​អង្គការ​សុខភាព​ពិភពលោក​ជឿថា វីរុស COVID-19 ប្រភេទ ​BA.2 ជា​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​ជំនួស​វីរុស​ប្រភេទ​ BA.1 មុន​របស់ខ្លួន​។ ​ទោះបីជា​វីរុស​ប្រភេទ ​BA.1​ និង​ BA.1.1 នៅតែមាន​ចំនួន ជាង​ ៩៦ភាគរយនៃ​ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ទាំងអស់​នៅ​ទូទាំងពិភពលោកក៏ដោយ ក៏​វា​មានការ​កើនឡើង​ក្នុងករណី​ឆ្លង​ដែល​ទាក់ទង​នឹង​សាខា​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះដែរ​។​ ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ពពួក​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីប្រភេទ BA.2 ដែលបានកំណត់​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រព័ន្ធ​ចែកចាយ​ទិន្នន័យ GISAID ពី ៥៧ប្រទេសមកទល់នឹងពេលនេះ​។​អង្គការ​នេះ​ក៏បាន​និយាយ​ផងដែរ​ថា​ ករណី​ឆ្លង​នៃ​សាខា​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះមាន ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទាំងអស់​ដែល​បានប្រមូលនៅក្នុងប្រទេស​មួយចំនួន​។​ ​ទោះជា​យ៉ាងណាក៏ដោយ ភ្នាក់ងារ​សុខភាព​មួយ​នេះបាន​ទទួលស្គាល់​ថា មិនសូវមាន​គេ​ដឹង​ច្រើន​ទេអំពី​ភាពខុសគ្នា​រវាង​សាខា​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ BA.1 និង BA.2 នោះ​។ អង្គការ​នេះ​បាននិយាយថា​ត្រូវតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​ជា​ចាំបាច់​ ដើម្បី​ដឹង​ពី​លក្ខណៈ​របស់​វីរុស​នេះ​រួមទាំង​ការចម្លង និង​សមត្ថភាពរបស់​វាក្នុងការ​គេច​ពី​ប្រព័ន្ធ​ការការពារ​ភាពស៊ាំ​៕អត្ថបទ៖ សុខមាន

លោក ​Biden បញ្ជា​ឲ្យ​បញ្ជូន​កងកម្លាំង​ជិត ​៣.០០០​នាក់​ទៅកាន់​អឺរ៉ុប​ខាងកើត​ដើម្បី​ទប់​នឹង​រុស្ស៊ី

2022/02/03 10:09:22 am        1160
​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតីលោក Joe Biden កំពុងបញ្ជូនទាហានដែលមាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​ប្រមាណ ៣.០០០​នាក់​បន្ថែមទៀតទៅកាន់​ប្រទេស​ប៉ូឡូញ និង​អាល្លឺម៉ង់ និង​ទាហាន​ចំនួន ១,០០០នាក់​កំពុង​ផ្លាស់ប្តូរពី​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​រូ​ម៉ា​នី ដែលជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​តំបន់ភាគ​ខាងកើតរបស់​អង្គការ​ណា​តូ ក្នុងពេល​មានការព្រួយបារម្ភ​ពី​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ​មកលើប្រទេសអ៊ុយ​ក្រែ​ន​។ការប្រកាស​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ឯកសារ​បែកធ្លាយ​បានចេញ​ផ្សាយ​ក្នុង​សារព័ត៌មានអេ​ស្ប៉ា​ញដែល​បាន​និយាយថា សហរដ្ឋអាមេរិកអាចមាន​ឆន្ទៈ​ក្នុង​ការចុះ​កិច្ចព្រមព្រៀងជាមួយប្រទេស​រុស្ស៊ី លើ​ការដាក់​ពង្រាយ​មី​ស៊ី​ល​នៅក្នុង​ទ្វីបអឺរ៉ុប ប្រសិនបើ​ទីក្រុងមូ​ស្គូដកខ្លួន​ចេញ​ពី​ព្រំដែនជិត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ឯកសារ​នេះ​ត្រូវបាន​បោះពុម្ព​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចោទប្រកាន់ប្រទេស​លោកខាងលិច​ថា ​មិន​អើពើ​ទៅនឹង​ការទាមទារ​សន្តិសុខសំខាន់ៗ​របស់​រុស្ស៊ី​ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​។ លោក Matthew Lee អ្នកនិពន្ធ​ផ្នែក​ការទូត​របស់​សារព័ត៌មាន Associated Press បាន​និយាយថា សហរដ្ឋអាមេរិកមាន​កងទ័ព​ជាច្រើនពាន់​នាក់​រួចហើយនៅក្នុង​ប្រទេស​ប៉ូឡូញ ហើយ​ប្រទេស​រូ​ម៉ា​នី​គឺជា​អ្នទ​ទួលសម្រាប់ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ ដែល​ប្រទេស​រុស្ស៊ី​ចាត់ទុកថា​ ជាការ​គំរាមកំហែងដល់​សន្តិសុខ​របស់ខ្លួន​។លោក Biden មិនបាន​បញ្ជូន​កងទ័ព​ជំនួយ​របស់​អាមេរិក​ទៅកាន់​ប្រទេសរដ្ឋបាល់​ទិ​ក​ទាំងបី នៅលើ​តំបន់​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​នោះទេ មាន​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នីដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​។ លោក Biden បាន​និយាយថា លោក​នឹងមិនដាក់​កងទ័ព​អាមេរិកនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការឈ្លានពានណាមួយ​របស់​ប្រទេស​រុស្ស៊ី​ឡើយ ទោះបីជា​សហរដ្ឋអាមេរិក​កំពុង​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេសអ៊ុយ​ក្រែ​ន ​ដើម្បី​ការពារ​ខ្លួន និង​ស្វែងរក​ការធានា​ឡើងវិញ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បំពេញកាតព្វកិច្ច​សន្ធិសញ្ញារ​បស់​ខ្លួន​ ដើម្បី​ការពារ​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍ដែល​ពួកគេ​ត្រូវបាន​វាយប្រហារ​៕អត្ថបទ៖ ប៊ុនថន

ឯកឧត្ដម ហ៊ុន ម៉ាណែត ស្នើកងទ័ពចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់នៃកិច្ចប្រជុំអាស៊ាន

2022/02/02 05:59:00 pm        624
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់គ្រប់ស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក្នុងនោះមានដូចជាចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលខាងមុខ។ឯកឧត្ដមក៏បានស្នើឱ្យត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួ យចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផ លិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបានជាដើម។ និងបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្រ បតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ៕ អត្ថបទ ៖ គង់ ឌិន

WHO៖ មិនទាន់​ដល់ពេល​ប្រទេស​ណាមួយ​ចុះចាញ់ ឬ​ប្រកាស​ជ័យជម្នះ​លើ​វីរុស​នោះ​ទេ

2022/02/02 07:54:02 am        686
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា វា​មិនទាន់​ដល់ពេល​សម្រាប់​ប្រទេស​ណាមួយ​ក្នុង​ការ​ចុះចាញ់ ឬ​ប្រកាស​ពី​ជ័យជម្នះ​លើ​វីរុស SARS-CoV-2 ដែល​លោក​បាន​និយាយ​ថា វា​គ្រោះថ្នាក់ ហើយ​វា​បន្ត​វិវត្តន៍​នៅ​ចំពោះមុខ​យើង​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា ចាប់​តាំងពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ជា​លើកដំបូង​កាលពី ១០​សប្តាហ៍​មុន ស្ទើរតែ ៩០លាន​ករណី​ត្រូវ​បាន​រាយការណ៍មកកាន់​អង្គការ​សុខភាព​ពិភពលោក ច្រើនជាង​ត្រូវបាន​រាយការណ៍​កាលពី​ឆ្នាំ​២០២០​។ លោកនិយាយថា បច្ចុប្បន្ននេះ​យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ការកើនឡើង ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ករណីស្លាប់នៅក្នុង​តំបន់​ភាគច្រើន​នៃ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយថា គ្មានអ្វី​អាច​លើសពី​ការពិត​នោះទេ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) បច្ចុប្បន្នកំពុង​តាមដាន​វីរុស​តំណរ​ពូជចំនួន​ ៤​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួ​ថ្មី ​Omicron នៃ​ការព្រួយបារម្ភរួមទាំង​វីរុស BA.2។ វីរុស​នេះ​នឹងបន្ត​វិ​វ​ឌ្ឍជា​មូល​ហេតុដែល​យើង​អំពាវនាវ​ដល់​ប្រទេស​នានា បន្ត​ការធ្វើ​តេស្តតាមដាន​ជា​បន្តបន្ទាប់​។ យើង​មិនអាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​បានទេ ប្រសិនបើ​យើង​មិនដឹងថា​វា​កំពុង​ធ្វើ​អ្វី​។ ហើយ​យើង​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​ធានាថា​ មនុស្ស​ទាំងអស់​មានលទ្ធភាព​ទទួលបាន​វ៉ាក់សាំង​បង្ការ​។ក្នុងពេល​ជាមួយគ្នានេះ វា​ក៏​ច្បាស់​ដែរ​ថា​នៅពេលដែល​វីរុស​វិ​វ​ឌ្ឍ ដូច្នេះ​វ៉ាក់សាំង​ប្រហែលជាត្រូវ​វិ​វ​ឌ្ឍដូចគ្នា​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 អាច​បន្ត​គេច​ផុតពី​អង្គ​បដិបក្ខប្រាណ​ដែល​ប្រឆាំង​វីរុស បង្កើតឡើង​ដោយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​។ ជាមួយគ្នានេះ​ប្រធាន​អង្គការ​សុខភាព​ពិភពលោកបាននិយាយថា អង្គការ​របស់លោក​បាន​ចេញផ្សាយនូវ​របាយការណ៍​ថ្មី​មួយ ស្តីពី​បន្ទុកនៃ​កាកសំណល់វេជ្ជសាស្ត្រ​ពី​ការ​រាតត្បាត​ជំងឺ ដូចជា​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឧបករណ៍​តេស្ត សារធាតុ​គីមី សេ​រ៉ាង ម្ជុល និង​ផលិតផល​ប្រើប្រាស់​ចោល​ផ្សេងទៀត ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃដែល​កំពុង​គំរាមកំហែង​ដល់​សុខភាពមនុស្ស និង​បរិស្ថាន និង​បង្ហាញ​ពី​តម្រូវការ​ដើម្បី​កែលម្អ​ការគ្រប់គ្រងកាក​សំណ​ល់​។ លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេសរបស់​អង្គការ WHO បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈដែល​ប្រទេស​ជាច្រើន​មិនទាន់បាន​ឆ្លងកាត់​ករណី​ខ្ពស់​នៃវីរុស​ប​ម្លែ​ង​ខ្លួន ​Omicron​ នៅឡើយ ខណៈ​ប្រទេស​ជាច្រើន​នៅមានកម្រិត​ទាប​ក្នុង​ការចាក់​វ៉ាក់សាំង​ ដល់បុគ្គល​ដែល​ងាយ​រងគ្រោះ​ខ្លាំង​នៅក្នុង​ចំនួន​ប្រជាជន​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

WHO៖ ប្រទេស​ជាច្រើន​មិន​ទាន់​ឈាន​ដល់​ចំណុច​កំពូល​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron នៅ​ឡើយ​

2022/02/02 12:38:31 pm        473
​WHO៖ មន្ត្រីជាន់ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​ជំងឺ COVID-19 របស់​អង្គការ​សុខភាព​ពិភពលោកបាន​និយាយកាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ជាច្រើន​នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ថ្មី​ Omicron​ នៅឡើយ ហើយ​វិធានការ​នានា​ដែល​បានដាក់ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​ គួរតែបន្ធូរបន្ថយ​ជា​បណ្តើរៗ។​​លោកស្រី Maria Van Kerkhove បាន​ប្រាប់​សន្និសីទ​សារព័ត៌មានតាម online ថា យើង​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ប្រទេសជាច្រើន​នៅ​មិនទាន់បាន​ឆ្លងកាត់​ករណី​ឆ្លង​ដល់ចំណុចកំពូល​នៅឡើយ។ ប្រទេស​ជាច្រើន​មាន​កម្រិត​នៃ​ការចាក់​វ៉ាក់សាំង​ទាប ​ជា​មធ្យមដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ខ្លាំង​របស់​ពួកគេ។​ លោកស្រី​បាន​បន្ថែមថា ដូច្នេះនៅពេលនេះមិនមែនជា​ពេល​ត្រូវ​ដកចេញ​អ្វីៗ​គ្រប់យ៉ាង​ទេ។ ​យើង​តែងតែ​ជំរុញ​ហើយ​ជំរុញ​ទៀត ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ចក្នុងការ​អនុវត្តន៍​ការធ្វើអន្តរាគមន៍ ព្រមទាំង​ការដក​ការធ្វើអន្តរាគមន៍​ទាំងនោះជា​បណ្ដើរៗ​ និង​យឺតៗសន្សឹមៗ​។ ព្រោះ​វីរុស​នេះ​ពិតជា​មានការ​ប្រែប្រួល​លឿន​ណាស់​។​ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយថា ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការ​សហប្រជាជាតិ​នេះមានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ​អំពី​ការលើក​យកមក​និយាយ​បូបាច់នៅក្នុង​ប្រទេស​មួយចំនួន​ថា ​មាន​វ៉ាក់សាំង​ហើយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ឆ្លង​លឿន​មែន តែ​វា​ខ្សោយ អញ្ចឹង​អាចធ្វើ​ឲ្យ​មនុស្ស​លែងគិតគូ​ពី​វិធានការ​ទប់ស្កាត់ ហើយក៏​លែង​គិត​ថា​វា​ជា​រឿង​ចាំបាច់​៕អត្ថបទ៖ សុខមាន

លោក Putin៖ ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ទាញ​រុស្ស៊ី​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/02 12:13:39 pm        607
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចោទប្រកាន់​សហរដ្ឋអាមេរិកថា​ កំពុង​ព្យាយាម​ទាញ​ប្រទេស​របស់លោក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Vladimir Putin បាន​និយាយថា លោក​សង្ឃឹមរុស្ស៊ី​ និង​លោកខាងលិចនឹង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​សន្តិសុខ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចោទប្រកាន់​អាមេរិក​ថា ​បាន​កំពុង​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ជា​ឧបករណ៍​ទប់ទល់​នឹង​រុស្ស៊ី​។​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​សំខាន់​ជា​លើកដំបូង​របស់​លោក​ អំពី​វិបត្តិ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះលោកថា ​គោលដៅ​របស់សហរដ្ឋអាមេរិកគឺ​ដើម្បី​ប្រើប្រាស់​ការ​ប្រឈម​ដាក់គ្នា ​ជា​លេស​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​។ ​លោក​ក៏បាន​និយាយផងដែរ​ថា សហរដ្ឋអាមេរិក​កំពុង​ព្រងើយកន្តើយ​នឹង​ក្ដីបារម្ភ​របស់​រុស្ស៊ី អំពី​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូនៅ​អឺរ៉ុប​។ ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង​ជុំវិញ​ការបង្កើន​កងទ័ព​រប​ស់​រុស្ស៊ី នៅ​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​លោកខាងលិច​ថា ​ខ្លួន​មាន​គម្រោង​ឈ្លានពានរយៈ​ពេ​លជិត​ ៨​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​បាន​ដាក់​តំបន់​ឧបទ្វីប​គ្រី​មៀ​ស្ថិតនៅ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន និង​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ប្រទេស​រុស្ស៊ីបាន​ចោទប្រកាន់រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ពីបទ​បរាជ័យ​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀងអន្តរជាតិ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នៅតំបន់​ភាគ​ខាងកើត ជាទី​ដែល​មាន​មនុស្ស​យ៉ាងហោចណាស់ ១៤,០០០នាក់​បាន​ស្លាប់ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ីបាន​គ្រប់គ្រង​ដែនដី​ដ៏​ធំ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់ និង​ ៣៨​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​លើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

2022/02/02 11:36:17 am        392
​មីយ៉ាន់ម៉ា៖ មន្ត្រី​សន្តិសុខ​មួយរូប​បាន​ប្រាប់​សារព័ត៌មាន AFP ថា មនុស្ស​ ២​នាក់​បាន​ស្លាប់ និង ​៣៨​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ការជួបជុំ​គាំទ្រ​យោធា​ ក្នុង​ភាគ​ខាងកើត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​នៅ​ថ្ងៃ​គម្រប់ខួបមួយឆ្នាំ ​ជា​លើកដំបូងនៃ​ការដណ្ដើម​ក្ដោប​ក្តាប់​អំណាច​ពី​សំណាក់​យោធា​។ ​ពុំមាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ទេពី​សកម្មភាព​របស់ខ្លួន ​ចំពោះ​ការវាយប្រហារដែល​បាន​កើតឡើង ខណៈ​ក្រុម​សកម្មជនប្រឆាំង​រដ្ឋប្រហារបាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​រដ្ឋប្រហារ ដោយ​ការធ្វើ​កូដកម្ម​ស្ងៀមស្ងាត់ និង​ការតវ៉ា​ដោយ​ទះដៃផ្គើន​នឹង​បទបញ្ជា​របស់​របប​សឹក។ ​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច ​ដែល​បានបញ្ចប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍មួយ​នេះ និង​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ដែល​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន និង​ការបង្ក្រាប​ដ៏សាហាវ​ទៅលើ​ក្រុមបាតុករ​។ ​ក្នុងការ​ព្យាយាម​ទប់ស្កាត់ប្រតិកម្ម ​និង​ការប៉ះទង្គិច​គ្នា​ជា​រៀងរាល់ថ្ងៃ របប​សឹក​បានសម្លាប់ជន​ស៊ីវិលជាង ១,៥០០នាក់ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុងស្រុក​។ តំបន់​ជាច្រើន​របស់​ប្រទេស​នេះត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រុម​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​៕អត្ថបទ៖ សុខមាន

អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​ជំនួប​ប្រជុំ​ស្ដីពី​កូរ៉េខាងជើង

2022/02/02 10:30:38 am        200
​សហរដ្ឋអាមេរិក៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​រៀបចំ​ជំនួបបន្ទាន់​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីបបាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង។​ ​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម Hwasong-12 កាលពីថ្ងៃអាទិត្យ ទី៣០ មករា ដែល​បង្ក​ឲ្យ​មាន​ក្ដីបារម្ភថា​ រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះអាច​បន្ត​ការសាកល្បង មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយឡើងវិញ​។​ការបាញ់​កាលពី​ថ្ងៃអាទិត្យគឺជា​ការសាកល្បង​មី​ស៊ី​ល​លើក​ទី​៧ របស់​ប្រទេស​កូរ៉េខាងជើងនៅក្នុង​ខែមករា​ដើមឆ្នាំ២០២២​ នេះ និង​ជា​លើកដំបូង​ដែល​ប្រទេស​នេះបាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពី​ឆ្នាំ២០១៧ មក។ ​គេ​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិនឹង​រៀបចំ​ជំនួប​ប្រជុំ​បិទទ្វារនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ីដែលជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​សម្រាប់​ខែកុម្ភៈ​នេះ ដើម្បី​បញ្ជាក់​ពី​ពេលវេលា​។ ​ទីក្រុង Washington បាននឹងកំពុង​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​កា​ន់​តែ​តឹងរ៉ឹង​ថែមទៀតលើ​ក្រុង Pyongyang ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​។ ​កាលពី​ពាក់កណ្ដាល​ខែមករា រដ្ឋបាល​របស់លោកប្រធានាធិបតី​អាមេរិក Joe Biden បានដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគីលើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ៥នាក់, រុស្ស៊ីម្នាក់ និង​ក្រុមហ៊ុន​មួយរបស់​រុស្ស៊ីពាក់ព័ន្ធ​នឹង​ការសាកល្បង​អាវុធ​ជា​បន្តបន្ទាប់​កន្លងមក​នេះ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ពិភាក្សា​ពី​ភាព​តានតឹង​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​មិន​ចាត់វិធានការ​

2022/02/01 02:40:59 pm        510
​UN៖ ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​ ពី​ការ​បង្កើន​ភាព​តានតឹង​លើ​ប្រទេសអ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​នាំ​មនោគម​នយោបាយ​សុទ្ធសាធ​មក​រក​អំណាច​ក្នុង​ទីក្រុង​គៀវ ខណៈ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​លើពាក្យ​ចចាមអារ៉ាមក្នុងការ​បង្កើន​កងទ័ព​ របស់​ទីក្រុង​ម៉ូស្គូ​នៅ​ជិត​ប្រទេសជិតខាង​ភាគខាងត្បូងរបស់ខ្លួន​។​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយថា កម្លាំងយោធាដែល​កំពុង​កើនឡើងរបស់​ប្រទេស​រុស្ស៊ី ដែលមាន​ទាហាន​ជាង ១០ម៉ឺននាក់នៅតាម​បណ្តោយព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការ​ចល័ត​ធំជាងគេ​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​មានការ​រាលដាលនៃ​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​ព័ត៌មាន​មិន​ពិត​របស់​ប្រទេសរុស្ស៊ី​។​ ​រ​ដ្ខ​មន្ត្រី​ការបរទេស​រុស្សី លោក Sergey Lavrov និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken មិនបាន​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ដែល​បាន​មើលឃើញ​ណាមួយ​ឡើយ ក្នុងការធ្វើ​ឲ្យ​ធូ​ស្រាល​ភាព​តានតឹងនៅក្នុង​ជំនួប​របស់​ពួកគេ​ទាំងពីរ ​ក្នុង​ទីក្រុងហ្សឺ​ណែវកាលពីដើមខែ​នេះ​។ យោងតាម​ក្រសួងការបរទេស​រុស្សី​បាន​និយាយថា រដ្ឋមន្ត្រី​ទាំងពីរ​ត្រូវបាន​រំពឹងថា​នឹងសន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM