ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់​ដោយ​គ្មាន​ការចូលរួម​ពី​មី​យ៉ាន់​ម៉ា

2021/10/29 04:00:34 am        508
​អាស៊ាន៖ មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានបញ្ចប់​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ ៣​ថ្ងៃ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន និង​ប្រជាជាតិ​ផ្សេងទៀត​ក៏បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​ ​សហភាព​មី​យ៉ាន់​ម៉ាដែលជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ទាំង ១០ នៃ​ប្លុក​តំបន់​បាន​បដិសេធ​ការអញ្ជើញ​របស់​អាស៊ាន ​ក្នុងការ​បញ្ជូន​អ្នកការទូត​ជាន់ខ្ពស់​ជាជាង​មេដឹកនាំ​យោធា​របស់ខ្លួន​។វា​កម្រ​មាន​ណាស់​សម្រាប់​សមាជិក​អាស៊ាន​ដែល​រំលង​កិច្ចប្រជុំ​បែបនេះ​។ មហាក្សត្រ​ស៊ូ​លត​ង់ Hassanal Bolkiah របស់​ប្រ៊ុយណេដែលជា​ប្រធាន​អាស៊ានបាន​មាន​ព្រះបន្ទូល​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ថា មី​យ៉ាន់​ម៉ា​នៅតែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គ្រួសារ​អាស៊ាន​។ ព្រះអង្គ​ក៏បាន​សម្តែង​​ក្តីសង្ឃឹមផងដែរថា សហភាព​មី​យ៉ាន់​ម៉ា​នឹង​វិល​មករក​ភាពប្រក្រតី​ឡើងវិញ ស្របតាម​ឆន្ទៈ​របស់​ប្រជាជន និង​ការអនុវត្ត​ទាន់ពេលវេលា​នៃ​កិច្ចព្រមព្រៀង​កូ​សង់​ស៊ី​ស ៥ចំណុច​។​ ​មេដឹកនាំ​អាស៊ាន និង​យោធា​មី​យ៉ាន់​ម៉ា​បាន​យល់ព្រម​លើ​ការឯកភាព​គ្នា​កាលពី​ខែមេសា ដើម្បី​បញ្ចប់​អំពើហិង្សា​ក្នុងប្រទេសដែល​បាន​បន្ត​ចាប់តាំងពី​រដ្ឋប្រហារ​ក្នុង​ខែកុម្ភៈ​។​ ការឯកភាព​គ្នា​នេះ រួមមាន​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​នេះរបស់​បេសកជន​ពិសេស​អាស៊ាន ដើម្បី​សម្រប​សម្រួល​កិច្ចសន្ទនា​រវាង​យោធា និង​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​យោធា​បាន​ច្រានចោល​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។​ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah បាន​មាន​ព្រះបន្ទូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពុំមាន​សំនួរ​នៃ​ការបញ្ចប់​សមាជិកភាព​របស់​សហភាព​មី​យ៉ាន់​ម៉ានៅក្នុង​ប្លុក​អាស៊ានទេ ផ្ទុយទៅវិញ​បាន​អំពាវនាវ​ជាថ្មីដល់​របប​សឹក​មួយ​នេះ​ឲ្យ​ធ្វើការ​ជាមួយ​ប្រេសិត​ពិសេស របស់​ប្លុក​នេះ ​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរបន្ទាប់ពី​រដ្ឋប្រហារ​កា​លពី​ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

វៀតណាម​អរគុណ​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​ដល់ខ្លួន

2021/10/29 10:18:25 am        354
អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​លោក ជិន វ៉ាន់ធួន បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​សម្តេចតេជោ ​ហ៊ុន​ សែន ​ដែល​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ ចំនួន ២០ម៉ឺនដូស​ដល់​ប្រទេស​វៀតណាម​ ខណៈជំនួយ​នេះបាន​បង្ហាញ​អំពី​សក្ខីភាព​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​វៀតណាម​ក្នុង​ការ​កាត់បន្ថយ​ការ​ឆ្លង​នូវ​ជំងឺ​កូវីដ​១៩​។ថ្លែង​ក្នុង​ពិធីប្រ​គល់ ​និង​ទទួល​នូវ​វ៉ាក់​សាំង​ប្រភេទ​ស៊ីណូហ្វាម ​ចំនួន​២០​ម៉ឺន​ដូស​ ដែល​ជំនួ​យ​មនុស្ស​ធម៌របស់ក​ម្ពុជា​ ជូន​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២១​ នេះ​ នៅច្រក​ព្រំដែន​អន្តរជាតិ​បាវិត​ លោក​ ជិន វ៉ាន់ធួន ​បាន​លើក​ឡើង​ថា ​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ដែល​កម្ពុជា​បាន​ផ្តល់​ជូន​ដល់​វៀតណាម​នា​ពេល​នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សក្ខីភាព​របស់​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​ក៏ជាកា​យ​វិការ​ដ៏​មាន​អត្ថន័យ ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព និង​កាត់​បន្ថយការ​ឆ្លង​រីករាល​ដាល​នូវ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។​សូម​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​ប្រឆាំង​កូវីដ​១៩ ​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម​ចំនួន​ពីរ​លើក​មក​ហើយ ​ដោយ​លើកទីមួយ​គឺ​មានបរិ​ក្ខា​វេជ្ជសាស្រ្ត​ដូចជា​ម៉ាស​អាល់​កុលជាដើ​ម​ លើក​ទីពីរ​ជា​ថវិ​កា​ជាង​៣០​ម៉ឺនដុល្លារ​អាមេរិក​ និង​លើក​ទីបី​នេះ ​គឺ​ជាជំ​នួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ចំនួន២០​ម៉ឺនដូស​។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្តល់ជំ​នួយ​វ៉ាក់​សាំង​ដល់​ភាគី​វៀតណាម​នោះ​ថា​ជំនួយ ​ដែល​រដ្ឋាភិបាល ​ជា​ពិសេស​សម្តេចតេជោ ​ហ៊ុន ​សែន ​ផ្តល់ជូន​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​នេះ​ គឺ​ជាសក្ខីភាព​មួយ​បង្ហាញ​អំ​ពី​ទឹកចិត្ត​ដ៏ស្មោះស​រ​ របស់​កម្ពុជា​ជួយ​ដល់​ប្រទេស​ជា​មិត្ត​ភូមិ​ផង​របង​តែ​មួយ​ ក្នុងការ​កាត់​បន្ថយ​នូវ​ជំងឺកូ​វីដ​១៩​ ដែល​បាន​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​នោះ។​នៅ​ក្នុង​កម្ម​វិធី​ផ្តល់ ​និង​ទទួល​នូវ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​នេះ ​ភាគី​កម្ពុជា ​និង​ភាគីវៀតណាម​ក៏​បាន​សន្យា​បន្ត​សហការ​គ្នា​ឲ្យកាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់​ការរីក​រាល​ដាល ​នូវ​មេរោ​គ​កូវី​ដ​១៩​នេះ ​ខណៈ​មេរោគ​នេះ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ស្មុគ្រ​ស្មាញ ​និង​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លំាងដោយសារតែវាបា​ន​បន្ត​ឈ្លាន​ពាន​ដល់​សុខុ​មាល​សាធារណៈ​ និង​សម្លាប់​មនុស្ស​ជិតប្រាំលាននាក់​ហើយ​នៅ​ទូទាំង​ពិភព​លោកនោះ​៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤, ពូទីន ទុកការងារអាស៊ាន ជាអាទិភាពរបស់លោក

2021/10/28 04:28:16 pm        220
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ជាកិច្ចប្រជុំចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ តាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួមនោះឡើយ។ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលនេះប្រមុខរដ្ឋាភិបាលអាស៊ាន-រុស្ស៊ី បានអនុម័តទៅលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ១៖ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ីឆ្នាំ២០២១-២០២៥, ២៖ សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៊ី ស្តីពីការកសាងតំបន់ប្រកបដោយសន្តិសុខ និងចីរភាព និង៣៖ កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី លើផ្នែកដោះស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដោយសារកម្ពុជាជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន និងរុស្ស៊ីនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញជាតំណាងឱ្យអាស៊ាន អាននូវចំណាប់អារម្មណ៍រួមរបស់អាស៊ាននៅក្នុងកិច្ចប្រជុំនេះ ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី។ ក្នុងចំណាប់អារម្មណ៍នោះ បានគូសរំលេចលើបញ្ហាសំខាន់ៗមួយចំនួន។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, អាស៊ានយល់ថា ស្របពេលពិភពលោក បានឈានចូលក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា, ការកសាងភាពជាដៃគូដ៏ជិតស្និទ្ធ និងរឹងមាំ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះ គឺពិតជាមានសារសំខាន់។ ក្នុងន័យនេះ អាស៊ានសូមសម្តែងនូវការពេញចិត្តចំពោះការរៀបចំកិច្ចសន្ទនាបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មានអាស៊ាន-រុស្ស៊ីលើកទី១។ ជាមួយគ្នានេះ អាស៊ានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៊ី ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដល់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និង លើកទឹកចិត្តឱ្យរុស្ស៊ី បណ្តុះបណ្តាលបន្ថែមទៀត។ អាស៊ានរំពឹងថា នឹងទទួលការគាំទ្រពីរុស្ស៉ី ចំពោះចក្ខុវិស័យអា ស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងពិចារណាលទ្ធភាពសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងទៀតរបស់អា ស៊ាន ។ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, អាស៊ាន និង រុស្ស៉ី ត្រូវអនុវត្តឱ្យបានពេញលេញនូវ ផែនទីបង្ហាញផ្លូវដែលត្រូវបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-រុស្ស៊ី និងកម្មវិធីការងារពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ជាពិសេសការវិនិយោគ នៅក្នុងវិស័យម្ហូបអាហារ, កសិកម្ម, ការដឹកជញ្ជូន, ថាមពល និងទេសចរណ៍។ ស្របជាមួយនិងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់, អាស៊ានសូមស្វាគមន៍គំនិត ផ្ដួចផ្តើមរបស់រុស្ស៊ី ក្នុងការកំណត់យកឆ្នាំ២០២២ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា អាស៊ាន-រុស្ស៊ី។ អាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រុស្ស៊ី ជាមួយនឹងគម្រោងទីក្រុងស្អាតអាស៊ាន និងសូមស្វាគមន៍សំណើគម្រោងស្តីពីនវានុវត្តន៍ទីក្រុងស្អាត និង ចីរភាព របស់អាស៊ាន-រុស្ស៊ី។ ជាមួយគ្នានេះដែរ អាស៊ានមានសេចក្តីសោមនស្ស ដែលភាគីទាំងពីរបានឯកភាពលើកតម្កើងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ដល់កម្រិតថ្នាក់រដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌, អាស៊ាន អរគុណរុស្ស៊ី ដែលបានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផ្នែកសុខភាព មកពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំ ២០១៩-២០២១ និងសូមលើកទឹកចិត្តឱ្យរុស្ស៊ីជួយគាំទ្រលើវិស័យនេះបន្តទៀត ជាមួយនឹងការជួយគាំទ្រនៅក្នុងការកសាង ធនធានមនុស្សទូទៅនៅក្នុងតំបន់ ។ អាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំរួចរាល់ និងការអនុម័តផែនការសកម្មភាព ផ្នែកអប់រំអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ផងដែរ ។ នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា រុស្ស៊ី គាំទ្រតួនាទីស្នូលរបស់អាស៊ានលើយន្តការទាំងឡាយ ដែលអាស៊ាន បានបង្កើតឡើង ដូចជាវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា, វេទិកាតំបន់អាស៊ាន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបូកជាដើម។ ប្រធានាធិបតី ក៏បានលើកឡើងដែរថា លោកបានស្គាល់ប្រមុខរដ្ឋាភិបាលអាស៊ានជាច្រើន ហើយបានធ្វើការជាមួយគ្នារាប់ឆ្នាំមកហើយ ហើយលោកពិតជារីករាយចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅរវាងអាស៊ាន និងរុស្ស៊ីនេះ។លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការអាស៊ាន និងរុស្ស៊ី គឺនៅត្រូវបន្តរក្សាសន្តិសុខ ស្ថេរភាព នៅក្នុងតំបន់។ លោកប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការងារជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន គឺជាការងារអាទិភាពសម្រាប់រូបលោក។លោកប្រធានាធិបតី ក៏បានលើកឡើងដែរថា អ្វីដែលលោកបន្តជំរុញនោះ គឺកិច្ចប្រជុំពាក់ព័ន្ធនានារវាងអាស៊ាន និងរុស្ស៊ី។ កិច្ចប្រជុំនេះ ក៏បានលើកឡើងបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ៕អត្ថបទ ៖ សុត

ធនាគារ​ពិភពលោក​ផ្អាក​ជំនួយ​ដល់​ស៊ូដង់ បន្ទាប់ពី​យោធា​ដណ្ដើម​អំណាច​ដោយ​រដ្ឋប្រហារ

2021/10/28 10:20:56 am        165
​ស៊ូដង់៖ ធនាគារពិភពលោក​បាន​ផ្អាក​ជំនួយ​របស់ខ្លួន​ដល់​ប្រទេស​ស៊ូដង់ បន្ទាប់ពី​យោធា​បានធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ីវិល​។​ ​មេដឹកនាំ​នយោបាយ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​។ ​សហភាព​អាហ្វ្រិក (AU) ក៏បាន​ព្យួរ​ប្រទេស​ស៊ូដង់​ពី​ប្លុក​នេះដែរជុំវិញ​ការដណ្ដើម​អំណាច "​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​"។ ចំណែកសហរដ្ឋ​អាមេរិក​វិញ​បាន​បង្កក​ប្រាក់​ជំនួយ​ចំនួន ៧០០លាន​ដុល្លារ។​មេដឹកនាំ​ស៊ីវិល និង​យោធា​របស់​ប្រទេស​ស៊ូដង់បាន​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ ចែករំលែក​អំណាច​ដ៏​ផុយស្រួយ​មួយអស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។ ​ការ​កាត់ផ្ដាច់​ជំនួយ​ភ្លាមៗ​ទំនងជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ​សម្រាប់​សេដ្ឋកិច្ចរ​បស់​ប្រទេស​ស៊ូដង់ដែល​កំពុង​ដុនដាបនៅ​ពេលដែល​សេដ្ឋ​ទើបតែ​ចាប់ផ្តើម​ងើប​ឡើងវិញ​បន្តិច​។​ ​ចំណាត់ការ​របស់​ធនាគារ​ពិភពលោក និងសហភាព​អាហ្វ្រិកបានដាក់​សម្ពាធបន្ថែម​ទៀត​លើ​មេដឹកនាំ​រដ្ឋប្រហារ​គឺ​ឧ​ត្ត​ម​សេនីយ៍ Abdel Fattah Burhan ឱ្យ​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​។​បុរស​ខ្លាំង​ថ្មីគឺ​ឧ​ត្ត​ម​សេនីយ Abdel-Fattah Burhan បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោតដូចដែល​បានគ្រោង​ទុក​នៅ​ខែកក្កដា ឆ្នាំ២០២៣ ហើយនឹង​តែងតាំង​រដ្ឋាភិបាលដែល​សំបូរ​ទៅដោយ​ក្រុម​អ្នកជំនាញ​ក្នុង​ពេលនេះ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​សង្ស័យថា នៅ​ទីបំផុត​ការគ្រប់គ្រងដោយ​យោធា​មាន​ភាព​តឹងរ៉ឹង​ខ្លាំង​ជាង​របប​គ្រប់គ្រង​ដោយ​ស៊ីវិល​៕ អត្ថបទ៖ សុខមាន

មេដឹកនាំ​អាស៊ាន​អំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​

2021/10/27 12:18:44 pm        350
​អាស៊ាន៖ មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ឱ្យ​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​អំពី​ការប្រែប្រួល​អាកាសធាតុ​នៃ​ការ​កៀរគរ​កញ្ចប់​ថវិកា​ចំនួន ១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០ ដល់​ឆ្នាំ២០២៥ ដើម្បី​គាំទ្រ​ការអនុវត្ត​ការ​បន្ធូរបន្ថយ​បញ្ហា​អាកាសធាតុ​ និង​សកម្មភាព​នានា​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ រួម​ទាំង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ​។​ប្រទេស​អាស៊ាន​ទាំង​ ១០​ បាន​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​មាន​សក្ដានុពល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​បញ្ចៀស​កាត់បន្ថយ​ការ​បញ្ចេញ​​ផ្សែង និង​កាត់បន្ថយ​ការ​ស្តុក​កាបូន​ឌី​អ៊ុក​ស៊ីត ដោយ​ពឹង​ផ្អែកលើ​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ដែល​បាន​ធានា​ដោយ​អនុសញ្ញា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​អាស៊ាន ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ទៅកាន់​សម័យប្រជុំ​លើក​ទី២៦ នៃ​សន្និសីទ​នៃ​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC COP26) ដែល​ចេញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨ នេះ​។មេដឹកនាំ​អាស៊ាន​បាន​ជំរុញ​ប្រទេស​អភិវឌ្ឍន៍​ឱ្យ "​អនុវត្ត​ការវាយតម្លៃ​ច្បាស់លាស់ និង​ទូលំទូលាយ និង​រក្សាទុក​នៃ​ការ​ប្តេជ្ញា​ចិត្ត​មុន​ឆ្នាំ២០២០ ស្តីពី​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​ការ​សម្រប​សម្រួល និង​ផ្នែក​ហិរញ្ញវត្ថុដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​ដែល​បាន​ធ្វើ និង​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​សម្រាប់​សកម្មភាព​អាកាសធាតុ​ក្រោយ​ឆ្នាំ​២០២០៕អត្ថបទ៖ សុខមាន

ប្រធាន​អាស៊ាន​និយាយ​ថា មី​យ៉ាន់​ម៉ា​គួរ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ

2021/10/27 10:49:42 am        192
​អាស៊ាន៖ ប្រទេស​ប្រ៊ុយណេប្រធាន​ប្លុក​អាស៊ានបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហភាព​មី​យ៉ាន់​ម៉ាគួរតែ​ត្រូវបាន​គេ​ផ្តល់ឱកាស​ឲ្យ​វិល​ត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ ​ក្នុង​ជំហាន​ជាមួយនឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​នៃ​រដ្ឋ​នីមួយៗ​របស់​អាស៊ាន​។ ​មេដឹកនាំ​អាស៊ាន​បានចាប់ផ្តើម​កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ​កាលពី​ថ្ងៃ​អង្គារ ​ដោយ​ពុំមាន​អ្នកតំណាង​មកពី​សហភាព​មី​យ៉ាន់​ម៉ា​ចូលរួម​ទេ បន្ទាប់ពី​ការមិន​ដាក់បញ្ចូល​គោលការណ៍​រួម​ដ៏​សំខាន់​របស់ខ្លួន​ ដោយសារតែ​ការមិន​អើពើ​នឹង​ផែនទី​សន្តិភាព​ដែល​បាន​ព្រមព្រៀង​កាលពី​ ៦​ខែ​មុន​។​​មហាក្សត្រ​ស៊ូ​លត​ង់របស់​ប្រ៊ុយណេ Hassanal Bolkiah បញ្ជាក់​ជាថ្មី​ថា ​សហភាពមី​យ៉ាន់​ម៉ាគឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​អាស៊ាន ហើយ​ទាក់ទង​នឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង វា​ជា​រឿង​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​វិល​ទៅរក ប្រក្រតីភាព​ឡើងវិញ​។ ​ការបដិសេធ​របស់​អា​ស៊ាន​ក្នុងការ​អនុញ្ញាត​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ Min Aung Hlaing តំណាងមី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ការស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ ចាប់តាំងពី​ពួកគេ​បាន​បណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​។​​ការដណ្ដើម​អំណាច​ដោយ​យោធា​របស់​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការបង្ក្រាប​ដោយ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​។ កងកម្លាំង​សន្តិសុខ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ បានសម្លាប់​ជន​ស៊ីវិល​ជិត ១,២០០​នាក់ ទោះបីជា​រដ្ឋាភិបាល​យោធា​មួយ​នេះ​បាន​អះ​អាង​ថា ​ចំនួន​អ្នកស្លាប់​ទាប​ជាង​នេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដា​មេដឹកនាំ​អាស៊ាន​រៀបចំ​ជំនួប​កំពូល​ដោយ​គ្មាន​វត្តមាន​មេដឹកនាំ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា​

2021/10/26 02:12:05 pm        526
​អាស៊ាន៖ បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ចាប់ផ្ដើម​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​គ្មាន​វត្តមាន​មេដឹកនាំ​យោធា​សហ​ភាព​​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing ដែល​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ក្នុង​ការ​បដិសេធន៍​ដ៏​កម្រ​សម្រាប់​ក្រុម​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ ដែល​ជា​ធម្មតា​ត្រូវ​គេ​ដឹង​ថាគ្មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ណាមួយ​ឡើយ​។​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នឹង​ចូលរួម​ជំនួប​នេះ​តាម video ជា​លើកដំបូង​ក្នុង​រយៈពេល​ ៤​ឆ្នាំ​បន្ទាប់ពី​អតីត​ប្រធានាធិបតី Donald Trump ពុំ​ចូលរួម​ក្រោយ​ឆ្នាំ២០១៧​។ ប៉ុន្តែ​ទំនងជា​នឹង​ពុំ​មាន​អ្នក​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់ម៉ា​នៅ​ជំនួប​កំពូល​អាស៊ាន​ដែល​មាន​សមាជិក​ ១០​ប្រទេស​នោះ​ទេ​។ ប្រទេស​ប្រ៊ុយណេ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​កំពូល​នេះ​បាន​និយាយ​ថា ប្លុក​នេះ​នឹង​អញ្ជើញ​អ្នក​តំណាង​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ពី​សហភាព​មី​យ៉ាន់​ម៉ា​ឲ្យ​ចូលរួម ប៉ុន្តែ​ពុំបាន​បញ្ជាក់​ថា អ្នក​ណា​នឹង​មក​ចូលរួម​តំណាង​នោះ​ទេ។​ រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​តែ​ប្រមុខរដ្ឋ ឬ​អ្នកតំណាង​ថ្នាក់​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដោយ​ចង្អុល​បង្ហាញ​ថា កៅអី​របស់​ខ្លួន​នឹង​ទុក​ឲ្យ​ទំនេរ​នៅ​ជំនួប​កំពូល​នោះ៕អត្ថបទ៖ សុខមាន

UN ព្រមាន​អំពី​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កុមារ​ជាច្រើន​ទៀត​នឹង​ស្លាប់

2021/10/26 12:13:23 pm        256
​UN៖ មន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​មួយរូប​បាន​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់រួមទាំង​កុមារ​អាច​ស្លាប់​ដោយ​ភាពអត់ឃ្លាន លុះត្រា​តែមាន​វិធានការ​បន្ទាន់​ដើម្បី​ទាញ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រឡប់​ពី​មាត់​ជ្រោះ​នៃ​ការដួលរលំ​វិញ ដោយ​អំពាវនាវ​ឱ្យមាន​ការដោះលែង​មូលនិធិ​ដែល​បាន​បង្កក​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​។​នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) លោក David Beasley បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្ស ២២.៨លាន​នាក់ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ៣៩លាន​នាក់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានកំពុង​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ និង "​បោះ​​ជំហាន​ទៅរក​ភាពអត់ឃ្លានបើ​ធៀប​នឹង ១៤លាន​នាក់​កាលពី​ពីរ​ខែ​មុន​។ ​លោក​បាន​និយាយ​នៅ​ទីក្រុង​ឌូ​បៃ​។ កុមារ​នឹង​ស្លាប់​។ មនុស្ស​នឹង​ស្រេកឃ្លាន​។ អ្វីៗ​នឹង​កាន់តែ​អ​ធ្ងន់ធ្ងរ​ទៅៗ​។ ​ខ្ញុំ​មិនដឹងថា​ តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​លាន​នាក់​ទៀត​ទេ ជាពិសេស​កុមារត្រូវស្លាប់​ក្នុង​អត្រា​ដែលកំពុងតែ​ដើរទៅ​មុខដោយសារ​កង្វះ​មូលនិធិ និង​ការដួលរលំ​នៃ​សេដ្ឋកិច្ច​នោះ​។​​គួររម្លឹកថា អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​កាលពី​ខែសីហា បន្ទាប់ពី​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បណ្តេញ​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច ដែល​ជំរុញ​ឱ្យ​ម្ចាស់ជំនួយ​បង្កក​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ សម្រាប់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​ទាំងស្រុង​៕អត្ថបទ៖ សុខមាន

ប្រេសិត ​UN៖​ ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​មិន​អាច​បញ្ចប់​អំពើ​ហិង្សា​ទេ​

2021/10/26 04:19:48 am        118
មី​យ៉ាន​ម៉ា​៖ ​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​បញ្ហា​នៅ​សហភាព​មី​យ៉ាន់ម៉ា​ដែល​ជិត​ផុត​អាណត្តិបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​តុលា​ថា ការ​ទទួល​ស្គាល់​របប​យោធា​មី​យ៉ាន់​ម៉ាជា​រដ្ឋាភិបាល​របស់​ប្រទេស​នេះ នឹងមិន​បញ្ឈប់​អំពើហិង្សា​ដែល​កំពុង​កើនឡើង​នោះបានទេ ដោយ​ព្រមាន​ថា វិធានការ​បែបនេះ​នឹង​ជំរុញ​ដោល​ប្រទេស​នេះ​ឆ្ពោះទៅរក​អស្ថិរភាព និង​ក្លាយជា​រដ្ឋ​បរាជ័យ​។​​លោកស្រី Christine Schraner Burgener ដែល​នឹង​បញ្ចប់​តួនាទី​របស់លោក​ស្រី​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កាន់​តួនាទី​ជាង​ ៣ឆ្នាំបាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្ញុំ​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​នឹងមិន​បោះបង់​"។ «​យើង​គួរតែ​ឈរ​ជាមួយ​ប្រជាជន​»​។​ ​បាតុកម្ម និង​ភាពចលាចល​បាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ដល់​សហភាព​មី​យ៉ាន់​ម៉ាតាំងពី​រដ្ឋប្រហារ​ថ្ងៃទី១ ខែកុម្ភៈ ដោយបាន​ចោទប្រកាន់​យោធា​ពីបទ​ប្រើប្រាស់​អំពើ​ឃោរឃៅ និង​កម្លាំង​ហួសហេតុទៅលើ​នឹង​ជន​ស៊ីវិល ទោះបីជា​របប​យោធា​បាន​បន្ទោស​ភាពចលាចល​លើ "​ក្រុម​ភេរ​វករ​" ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​រដ្ឋាភិបាល​ស្រមោល​ក៏ដោយ​។​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres កាលពី​ថ្ងៃ​ចន្ទ​បានតែងតាំង​លោកស្រី Noeleen Heyzer ជនជាតិ​សិង្ហ​បុរី ដែលជា​អតីត​អ្នកការទូត​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ ជា​បេសកជន​ពិសេស​ថ្មី​របស់លោក​ទទួលបន្ទុក​កិច្ចការ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់ ​និង​ ៤​នាក់​រង​របួស ហើយ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Idaho

2021/10/26 10:30:58 am        128
អាមេរិក៖ ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់ និង​ ៤​នាក់​ផ្សេងទៀត​រងរបួស​រួមទាំង​មន្ត្រីនគរបាល​ម្នាក់ បន្ទាប់ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើបកាលពី​ថ្ងៃ​ចន្ទ​ក្នុងទីក្រុង Boise រដ្ឋ Idaho សហរដ្ឋអាមេរិក​។​​នៅ​សន្និសីទ​សារព័ត៌មានស្នងការ​នគរបាល​ក្រុង​ Boise លោក Ryan Lee និង​ក្រុមមន្ត្រី​បាន​ឆ្លើយតប​របាយការណ៍នៃ​ការបាញ់ប្រហារ នៅ​ផ្សារ​ទំនើប Boise Towne Square នៅ​ម៉ោង​ប្រហែល ១:៥០នាទី​រសៀល។ ផ្សារ​នោះ​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ធំ​បំផុតរបស់​រដ្ឋ Idaho និង​ជា​ផ្សារ​ធំ​បំផុត​របស់​ទីក្រុង​នេះ។ ​យោងតាម​លោក Lee នៅពេល​នគរបាល​បាន​ទៅដល់ ក្រុម​អាជ្ញាធរ​និយាយថា ​ពួកគេ​បានឃើញ​មនុស្ស​ម្នាក់ដែល​គួរតែ​ជា​ជនសង្ស័យ​។ ​មានការ​បាញ់កាំភ្លើង​តបត​គ្នា​ជា​បន្តបន្ទាប់ ដែល​បណ្ដាល​ឲ្យ​មន្ត្រី​ម្នាក់​រងរបួស​។​ ​លោក​ថា ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន ហើយ​គេ​ជឿថា​ជា​អ្នកបាញ់​ប្រហារ​តែ​ម្នាក់​គត់។ ក្រុម​អាជ្ញាធរ​ពុំទាន់​កំណត់​បាន​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​បាញ់​បោះ​ដោយ​សេរី​នេះ​នៅឡើយ​ទេ ដោយ​លើកឡើងថា​ការស៊ើបអង្កេត​កំពុង​បន្ត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM