សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

TOP STORY | ឆ្លើយតបថៃបិទច្រកព្រំដែនច្រកសាយតាគូ-ជប់គគីរជាឯកតោភាគី សម្ដេចធិបតីបញ្ជាឱ្យបិទច្រកទ្វារព្រំដែនជាំមួយបន្ថែមទៀតចាប់ពីថ្ងៃនេះតទៅ

2025/06/22 02:19:49 pm        309
ភ្នំពេញ៖សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។សម្ដេចបានថ្លែងថា៖«ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ»។បើតាមប្រសាសន៍សម្ដេចធិបតី ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា «វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ»។ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។សម្ដេចធិបតីបញ្ជាក់ជាថ្មីថា ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ៖ មិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕

កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

2025/06/21 03:37:51 am        199
ភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ ថា៖ កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន ។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ, កម្ពុជា ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារឱ្យកាន់តែទូលាយ ដែលទីផ្សារទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាល បាន និងកំពុង ខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគ ទាំងក្នុង និង ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរតាមរយៈគោលនយោបាយវិនិយោគដែលមានភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិន។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិនជាតិ និង អន្តរជាតិ, ជាពិសេស ភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ និងវិនិយោគ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយយើងពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្ដារោងចក្រ-សហគ្រាស ដែលបានបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលនឹងជំរុញដល់សេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់ជាលំដាប់ ប្រកបដោយចីរភាព និង សម្រេចបានចក្ខុវិស័យជាច្រើនរួមគ្នា ។

សម្ដេចតេជោទម្លាយថាធ្លាប់បានជួយអតីតនាយករដ្ឋមន្រ្ដីថៃ ជាឪពុក និងម្ដាយមីងនាយករដ្ឋមន្រ្ដីបច្ចុប្បន្ន

2025/06/21 01:09:32 am        292
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយថាសម្តេចធ្លាប់បានជួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន និងលោកជំទាវ យីងឡាក់, ហើយនៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាលក៏មានបន្ទប់ ២ សម្រាប់ទុកជូនបងប្អូនទាំង២នាក់សម្រាកនៅពេលមកកម្ពុជាផងដែរ។ ​សម្ដេចតេជោ ហ៊ុន សែន បានទម្លាយបែបនេះតាមរយៈសារ អបអរសាទរដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចិត្តសប្បុរជួយសម្របសម្រួលដល់ លោកឪ ស៊ុច ដែលចង់និមន្តត្រលប់មកពីប្រទេសថៃ ត្រលប់មកកម្ពុជាវិញ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានអរគុណដល់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសជួយសម្របសម្រួលដល់ លោកឪស៊ុច។ សម្ដេចសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងនាមជាជនជាតិខ្មែរ។សម្ដេចតេជោ សង្ឃឹមថារឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនង កម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជា ក៏មិនអនុញ្ញាតឲ្យ លោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿង លោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរព្រោះសម្ដេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើតម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។សម្ដេចតេជោបានបញ្ជាក់ថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅក្រៅពីកម្មវិធីផ្លូវការក៏មានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្ដេចនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល។សម្ដេចតេជោបានបញ្ជាក់ថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃបានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្ដេចបានរក្សាបន្ទប់ចំនួនពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយសម្ដេចបានដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីង ឡាក់។ ពេលនោះស្វាមីនាយករដ្ឋមន្ត្រីថៃបានថតរូប និងថតជាវីដេអូនៅបន្ទប់ទាំងពីរនោះថែមទៀត។សម្ដេចតេជោបានបញ្ជាក់បន្ថែមថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើសម្ដេចតេជោ និងសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាថា «គ្មានវិជ្ជាជីវៈ»៕

សម្ដេចធិបតី ប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភរឿងបញ្ហាព្រំដែនបន្តិចបន្ដួចរបស់កម្ពុជាជាមួយថៃ

2025/06/21 01:01:29 am        177
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ដល់វិនិយោគិនជាតិ និងអន្តរជាតិ កុំព្រួយបារម្ភអំពីបញ្ហាព្រំដែនបន្តិចបន្ដួចរវាងកម្ពុជាជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជាដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។ ​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។ សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនរួមទាំងវិនិយោគិនជាតិ និងអន្តរជាតិ ជាកាតាលីករ និងជាតួអង្គចាំបាច់ ក្នុងការបន្តកសាងខឿនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជនព្រមទាំងការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាបទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យមនិងខ្ពស់ សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះនៃការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាការដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ១១ ចំណុច ដែលមានវិធានការលម្អិតចំនួន ១៨៨ ចំណុច តាមរយៈយន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន, ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ជាពិសេសការចាប់ផ្តើមអនុវត្ត «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ដែលនឹងបង្កើនសក្តានុពលនៃការដឹកជញ្ជូនបន្ថែមទៀត, ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស, ការសម្របសម្រួលឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនានា, និងការខិតខំប្រឹងប្រែងស្វែងរកដៃគូពាណិជ្ជកម្មសេរី៕អត្ថបទ៖វ៉ន ដារ៉ា

សូមប្រុងប្រយ័ត្ន!! មានក្រុមជ្រុលនិយមបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើត​គណនីក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ

2025/06/20 10:51:37 pm        337
ថ្ងៃនេះ​មានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាស ប្រើវិធីបែបស្មោគគ្រោគ ដោយ​​បង្កើត​គណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និង​បាន​ផ្ញើ​សារ​ចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖« សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ » សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយ និងឆ្លៀត​ឱកាស​ទាំង​នេះ​៕

TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

2025/06/20 04:29:26 pm        453
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចដើម្បីប្ដូរយកនូវការរស់រានមានជីវិតរបស់ប្រជាជន កសាងសន្តិភាពដោយនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍជាតិ។ សម្ដេចបានគូសបញ្ជាក់ថា គ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានសរសេរថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែក ខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។»សម្ដេចបន្តថា យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។សម្ដេចតេជោបានរម្លឹកថា សម្ដេចបានយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។សម្ដេចបានគូសបញ្ជាក់ថា «ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕»

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

2025/06/20 01:53:35 am        144
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato' Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតី និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជេីងហោះហេីរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។ក្រៅពីនេះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោប្រាប់ការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី

2025/06/19 11:37:23 pm        468
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាប់​ការ​ពិត និងជំហរដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជាទៅកាន់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។សម្ដេចតេជោបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​បែប​នេះ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​។ក្នុងឱកាសនោះសម្ដេចតេជោ បានរំលេចទៅឡើងថា ស្ថានភាពពិត​ប្រាកដ​នៃ​ការ​កើត​ឡើង​នៃ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ ជាពិសេសបានកើតឡើង​មក​ពីយោធា​ថៃ​បាន​បាញ់​សម្លាប់​យោធា​ខ្មែរ ​កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និង​ជា​ការ​ឈ្លាន​ពាន​មក​លើប្រទសកម្ពុជា។ សម្ដេចតេជោ គ៏បានបញ្ជាក់អំពីរឿងរ៉ាវ​នៃ​ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃជា​ពិសេស​គឺ​តាមរយៈ​កា​​របិទច្រកព្រំដែនរវាងកម្ពុជា និងថៃដោយឯកតោភាគី, ការប្រមាថ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ​តាមរយៈការគំរាមផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងការប្រមាថ​មក​លើ​ពលករ​កម្ពុជា​ជា​ដើម​។ ប៉ុន្ដែ​កម្ពុជា​បាន​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅវិញទាន់​ពេល​វេលា​ហើយ​មិន​អនុញ្ញាត​ឱ្យ​បរទេស ​ជាពិសេសប្រទេសថៃប្រមាថមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា ឬប្រមាថ​មក​លើ​បូរណ​ភាព​ដែនដីរបស់កម្ពុជានោះទេ។ សម្ដេចតេជោបានពន្យល់អំពីទិដ្ឋភាពពិតជាក់ស្ដែងអំពីបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃនេះទៅ​កាន់​ប្រធាន​អាស៊ាន​ទៀតថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាដោយសន្ដិវិធី ដូច្នេះទើប​កម្ពុជា​អនុវត្ត​នូវ​ការ​ចរចា​ទ្វេភាគី ប៉ុន្ដែការចរចាទ្វេភាគីគ្មានប្រសិទ្ធភាព ទើបកម្ពុជាសម្ដេច​បញ្ជូ​នរឿង​ក្ដី​នេះទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការតាមច្បាប់អន្តរជាតិ ជាយន្តការចាស់ទុំ ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់។ ដូច្នេះ​សម្ដេច​តេជោ​ស្នើ​ឱ្យ​ប្រធាន​អាស៊ាន​មាន​ការ​គាំទ្រ​ចំពោះជំ​ហរ​រប​ស់​កម្ពុជា​លើ​ការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាម និងមិនចង់ប្រយុទ្ធ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ ​ប៉ុន្ដែសម្ដេចតេជោបានបញ្ជាក់ថា ក្នុងករណីបើមានការឈ្លានពានមកលើកម្ពុជាបន្តទៀត គឺ​កម្ពុជារក្សាសិទ្ធិនៅក្នុងការការពារខ្លួន និងអាចវាយ​បក​ត្រឡប់​ទៅ​វិញ​បើ​សិន​ជា​ករណី​ថៃ​បន្ត​ឈ្លាន​ពាន​មកលើកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាបានព្យាយាម​ដោះស្រាយ​ដោយ​សន្ដិវិធី​តាម​ផ្លូវ​ច្បាប់ ​ប៉ុន្ដែខាងភាគីយោធាថៃ តែងតែរុញបញ្ហាបង្កជម្លោះមកកាន់កម្ពុជា។ សម្ដេចតេជោ បាន​បញ្ជាក់​ថា កម្ពុជានាំករណីវិវាទកម្ពុជា-ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយ​សារ​យន្ត​ការ​ច្បាប់អន្តរជាតិ គឺជាយន្តការដែលពិភពលោកត្រូវដោះស្រាយ។ ជាការឆ្លើយ​តប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានសន្យានាំសារ​របស់​សម្ដេច​តេជោ​ទៅ​កាន់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដែលជាប្រថានប្ដូរវេនអាស៊ាន ដើម្បីពិនិត្យថា តើម៉ាឡេស៊ី​ក្នុង​នាម​ប្រធានប្ដូរវេនអាស៊ាននឹងចូលរួមដោះស្រាយយ៉ាងដូចម្ដេចចំពោះបញ្ហាកម្ពុជា-ថៃ​នា​ពេល​នេះ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

2025/06/19 08:29:16 pm        439
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍ចំពោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងវាងកម្ពុជា និងបង់ក្លាដេស ដែលការទំនាក់ទំនងមានភាពល្អប្រសើរ។ សម្ដេចតេជោ រំពឹងថាតាមរយៈបេសកកម្មការងាររបស់ឯកឧត្តមឯក អគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជានឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែនដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដេស បានបញ្ជាក់ថា ឯកឧត្តមចង់ឱ្យប្រទេសកម្ពុជា និងបង់ក្លាដេសមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាកាន់តែច្រើនឡើងថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបែបនេះ ពីព្រោះចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើននូវការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ជាពិសេសប្រទេសបង់ក្លាដេសជាប្រទេសដែលមានទំហំដីតូច តែប្រជាជនច្រើន។ ចំណែកប្រទេសកម្ពុជា ជាប្រទេសដែលមានទំហំផ្ទៃដីធំ ប៉ុន្ដែមានប្រជាជនតិច ដូច្នេះប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកតាមរយៈការទិញផលិតផលកសិកម្ម ស្បៀង ពីប្រទេសកម្ពុជាជាដើម។ ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ក៏បានស្នើដល់ប្រទេសបង់ក្លាដេស គាំទ្រចំពោះជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ពីព្រោះការដោះស្រាយបញ្ហានេះ កម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធី ទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ គឺប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាដើម៕

TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

2025/06/18 08:11:39 pm        5035
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា  សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។សម្ដេចថ្លែងថា៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។ សម្ដេចតេជោលើកឡើងថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។សម្ដេចបញ្ជាក់បន្ថែមថា៖«ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN អំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធីបញ្ចប់ការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម
07/26/2026 12:07 PM
លោក Trump៖ អាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែទីក្រុងតេអេរ៉ង់ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង
07/26/2026 12:07 PM
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM