សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

2025/09/02 02:10:05 am        78
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ នៅប្រទេសចិន

2025/09/01 06:59:02 pm        282
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្ដី​នៃ​កម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមា​និត​ចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕ 

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2025/09/01 12:35:28 am        673
នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមលើនះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕

សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ

2025/08/29 10:56:45 pm        693
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីទៅកាន់ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាន​ប្តូរវេន ឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្ត​សម្រេច​ឱ្យ​បាននូវដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រជាតិ​យ៉ាង​ពេញលេញ។តាមរយៈសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ញើជូន ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រា​ហ៊ីម​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ប្រទេស​ម៉ាឡេស៊ី ​ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហានេះ សម្ដេចធិបតី បាន​សម្តែង​នូវ​ការ​អបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជន​ម៉ាឡេស៊ី​ក្នុង​ឱកាស​នេះ​។ សម្ដេចធិបតីបានថ្លែងថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូក្នុងការបង្រួបបង្រួមជាតិ និង​មាន​ភាព​សុខដុម​រមនា​ដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និង​លើ​វេទិកា​អន្តរជាតិ។សម្ដេចធិបតីបានថ្លែងថា កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើង​ដែល​បាន​កើត​ចេញ​ពី​ការ​គោរ​ព​គ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណីដ៏​យូរអង្វែង​បាន​បន្ត​លូត​លាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើង។ សម្ដេចធិបតីបានថ្លែងថា ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និង​ម៉ាឡេស៊ី​នឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍​ដ៏​ធំ​សម្បើម​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរសកម្ម ជាបន្តបន្ទាប់ របស់​ម៉ាឡេស៊ីក្នុ​ងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ​២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់ឯកឧត្តម កិច្ចប្រជុំ វិសាមញ្ញ​នៃ​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាន​នាំ​មក​នូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់របស់យើង»។សម្ដេចបាន​បន្តថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាព​សុខដុម​រមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាន​នូវដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ទាំង​អស់​ជា​មួយ​ប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រ​ជាតិ​យ៉ាង​ពេញ​លេញ​»៕

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ

2025/08/29 01:35:05 am        88
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ូ ឃីនយី (U Khin Y) ប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»

2025/08/23 06:25:45 pm        705
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីពីនៅព្រឹកថ្ងៃទី២៣សីហានេះ បានបង្ហោះសារ​រួមជាមួយ​រូបភាព​មួយចំនួន​​ដោយបង្ហាញពីកិច្ចពិភាក្សា​ក្រោមកម្ដៅថ្ងៃ​ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​លើ​កិច្ចការរដ្ឋ​។សម្ដេចតេជោ បានរំលិច​ថា ម្សិលមិញជាខួប២ឆ្នាំ ដែលសម្ដេច​បាន​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​ជំនួស​ដោយ​​សម្ដេចធិបតី ហ៊ុន ម៉ាណែត(២២សីហា២០២៣-២២សីហា២០២៥)។ សម្ដេចតេជោបញ្ជាក់ដែរថា ​២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អរបស់​ថ្នាក់​ដឹក​នាំជំនាន់ថ្មី​លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។សូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖«រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទីជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី​ បន្តវេន(២២សីហា២០២៣-២២សីហា២០២៥)។២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕»

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ

2025/08/23 04:45:44 am        250
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅម្ចាស់សាលារៀនចំនួនបី ដែលបានផ្តល់ សញ្ញាបត្រជូនសម្តេចនោះត្រូវបានសម្តេចបោះចោលយូរមកហើយ ដោយសារតែវាគ្មានតម្លៃសម្រាប់រក្សា ទុកនោះទេ មួយវិញទៀតសម្តេចបានចំអកថាខួរក្បាល និងចំណេះដឹងរបស់សម្តេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនរបស់សម្តេច។  តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។  សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបបែបចំអកដល់ម្ចាស់សាលារៀនទាំង នោះផងដែរ ដោយសម្តេចសង្កត់ធ្ងន់ថា«ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ»៕ ដោយ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម

2025/08/22 03:45:12 am        547
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ​របស់វៀត​ណាម (២/៩/១៩៤៥-២/៩/២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ​ចូល​រួមយ៉ាងខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា​ជាតិ​វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន​វៀត​ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង​រាល់​ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លា​ហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់​បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខ​ដឹក​នាំរដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

2025/08/20 01:19:09 am        212
ភ្នំពេញ ៖ នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ សម្ដេចក៏បានពិភាក្សា​ អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម Anwar Ibrahim ជួបពិភាក្សាជាមួយសម្ដេចធិបតីតាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ

2025/08/19 11:02:38 pm        745
ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានជួបពិភាក្សាជាមួយសម្ដេចធិបតី តាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។ របស់ ឯកឧត្តម Anwar Ibrahim បានថ្លែងថា៖«ខ្ញុំបានថ្លែងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ»។របស់ ឯកឧត្តម Anwar Ibrahim បានលើកឡើងថា តាមរយៈកិច្ចពិភាក្សា ឯកឧត្តម និងសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងអំពី ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបាននឹងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើតំបន់ព្រំដែននៃប្រទេសទាំងពីរ និងបានពិភាក្សាបន្ថែមលើជំហានផ្សេងទៀតដែលអាចត្រូវបានយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យលើកិច្ចព្រមព្រៀងបទឈប់បាញ់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM