សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា

2025/04/05 07:52:22 pm        187
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥ ថា៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស​​ ពោលគឺធ្វើស្របតាមមាត្រា៥៣ ថ្មី​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជា នោះទេ ។ ជាងនេះទៅទៀត, គ្មានផ្នែកណាមួយនៃមូលដ្ឋានទ័ពរាមនឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាមគឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់ ។ មូលដ្ឋានទ័ពរាមនឹងបើកចំហស្វាគមន៍ឱ្យកងទ័ពមកពីគ្រប់បណ្ដាប្រទេសមិត្តចូលចតបានទាំងអស់ ឱ្យតែស្របតាមលក្ខណៈបច្ចេកទេស ហើយកម្ពុជានឹងផ្ដល់ទាំងកន្លែងស្នាក់នៅបន្ថែមទៀត ។ ជាមួយគ្នានេះ, បើប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់ជាតិពិតប្រាកដគួរមានមោទនភាពនៅពេលដែលកម្ពុជា អាចធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពកងទ័ពរបស់យើង។  សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ "សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ" ព្រោះ កងទ័ព មិនត្រឹមតែជាកម្លំាងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រ​ទេស​ជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។  មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និង អភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ, ច្បាប់ជាតិ និង អន្តរជាតិ ។ ការពាររឹងមាំ ដាច់ខាតនូវឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ បន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំង ឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន។ ទី២. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យការពារជាតិ ក្នុងនោះ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន, រៀនសូត្រ, បណ្តុះបណ្តាល, កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព, ទាំងបរិមាណ និង គុណភាព, ដើម្បីបម្រើឱ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់​។ ជាពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្តាកោះ ឆ្នេរ ។ ទី៣. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ, ស្ថិរភាព និងមានប្រសិទ្ធភាព, ពោល គឺ ប្រើប្រាស់ និង គ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និង ស្បៀងអាហារ ឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្តែង និង តាមជំនាញត្រឹមត្រូវ តាមលក្ខណៈ​បច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និង គ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ។ ទី៤. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចការពារព្រំដែន (គោក, ទឹក, អាកាស) សហការល្អជាមួយ កងកម្លាំងនគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ទំនាក់ទំនងល្អក្នុងការកសាងមិត្តភាពរឹងមាំជាមួយប្រទេសជិតខាង ដោយប្រើប្រាស់មធ្យោបាយការទូត និងការចរចាដោយសន្តិវិធី ក្នុងគោលដៅ "កសាងព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ" ។ ទី៥. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ យោធាដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ក្រោមបាវចនា "កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ" ។ ចំពោះកងទ័ពជើងទឹក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតយោធា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ស្មើភាព, គោរពឯករាជ្យ, អធិបតេយ្យ និងផលប្រយោជន៍រួមគ្នាទៅវិញទៅមក ។ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលទំនើបកម្ម​មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ

2025/04/05 05:01:03 pm        291
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល​ទំនើបកម្ម​​មូ​លដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋន្ត្រី៖-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កងទ័ព មិនត្រឹមជាកម្លាំងស្នូលក្នុងការការពារទឹកដីប៉ុណ្ណោះទេ តែកងទ័ពក៏ជាចំណែកចូលរួមដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផងដែរ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។-សម្ដេចធិបតី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅពេលដែលមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា ខ្ញុំ(សម្ដេចធិបតី)បញ្ជាក់ទៅមិត្តបរទេសទាំងនោះថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមបញ្ចប់ការសាងសង់រួចហើយ កម្ពុជាស្វាគមន៍ភាគីមិត្តបរទេសទាំងអស់ មកធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកម្ពុជានៅមជ្ឈមណ្ឌលនេះ។-សម្ដេចធិបតី៖ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ មានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ តែកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បើកម្ពុជាចង់បើកឱ្យ មានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។-សម្ដេចធិបតី៖ ចាប់ពីពេលនេះទៅ ស្វាគមន៍រាល់នាវាប្រទេសនានា ចូលចតនៅមូលដ្ឋានសមុទ្ររាម (នាវាទម្ងន់ក្រោមពីរម៉ឺនតោន) ដើម្បីធ្វើការហ្វឹនហ្វឺនរួមគ្នា ដែលនេះជាការបង្ហាញថា មូលដ្ឋានរាមនេះ គឺគ្រប់គ្រងដោយកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មកងទ័ព គឺជាស្មារតីស្នេហាជាតិពិតប្រាកដ។-សម្ដេចធិបតី ស្នើកងទ័ពរំដោះប្រជាជនចិន ជួយបង្កើនសមត្ថភាពកងទ័ពកម្ពុជាបន្ថែមទៀត ពិសេសកម្លាំងការពារកោះឆ្នេរ ដោយបំពាក់នូវយុទ្ធោបករណ៍ទំនើបៗផង។-សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងខឿនការពារឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈទំាងផ្លូវអាកាស ទឹក និងជើងគោក។

សម្ដេចធិបតីផ្ញើលិខិតទៅប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដំឡើងពន្ធ

2025/04/05 03:36:58 am        218
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារលិខិតទៅកាន់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការដំឡើងពន្ធ។ក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្ដេចបានរំលេចថា ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ឯកឧត្ដមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយការដំឡើងពន្ធ ៤៩ ភាគរយលើផលិ តផលរបស់កម្ពុជាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ករណីនេះកម្ពុជាស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់ឯកឧត្ដម និងស្នើសុំឱ្យរដ្ឋាភិបាលជាទីគោរពរបស់ឯកឧត្ដមពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។សម្ដេចធិបតីបន្ថែមថា ការអនុវត្តដែលមានស្រាប់នៃអត្រាពន្ធរបស់កម្ពុជាលើទំនិញនាំពីអាម៉េរិកចូលកម្ពុជាខ្ពស់បំផុតត្រឹម ៣៥ ភាគរយ។ ដើម្បីបង្ហាញនូវជំនឿទុកចិត្តដ៏ល្អរបស់យើង និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាលើកទឹកចិត្តដល់ការនាំចូលផលិតផលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក មកកម្ពុជាជាមួយនឹងការកាត់បន្ថយជាបន្ទាន់នូវប្រភេទផលិតផលចំនួន ១៩ មុខពីអត្រាពន្ធអតិបរមារបស់យើង ៣៥ ភាគរយមកនៅត្រឹម ៥ ភាគរយនៃអត្រាពន្ធអនុវត្ត។ ក្នុងន័យនេះ ខ្ញុំក៏បានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ទាក់ទងទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីធ្វើការងារនេះ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រ កបដោយការស្ថាបនា និងប្រកបដោយផលិតភាពជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិ និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗទាំងនេះ៕​ដោយ៖ គង់ ឌិន

សម្ដេចធិបតី៖ សូមកុំបារម្ភចំពោះការដំឡើងពន្ធរបស់អាម៉េរិក ព្រោះយើងកំពុងរកដំណោះស្រាយសមស្រប

2025/04/05 01:42:30 am        142
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក្រៅពីបានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសេច ក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រា ងគោលនយោបាយជាតិ ស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ រួចហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហាផ្សេងៗដូចជាការពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឆ្នាំនេះនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញទេសចរជាដើមផង។ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗនេះដែរ សម្តេចធិបតី ក៏បានកត់សម្គាល់ថា អាម៉េរិកបាននិងកំពុងខាតបង់ច្រើ នលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជី ងពាណិជ្ជកម្ម(Trade Deficits)ដូច្នេះហើយបានជារដ្ឋបាលប្រធានាធិបតីឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប(Reciprocal Tariffs)លើបណ្តាប្រទេសដែលអាម៉េរិកមា នឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិ ត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយវៀតណាម។ ដូច្នេះការដាក់អត្រាពន្ធនាំចូ លឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំ និញនាំចូលពីអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះទៀតសោតមានតែ ៥០% នៃអត្រាដែលអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយអាម៉េរិក ដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្ដេចធិបតីបន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ៕​ដោយ៖ គង់ ឌិន

ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីក​ចម្រើន​បន្ថែមទៀត

2025/04/05 01:20:55 am        107
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ​ នៅកម្ពុជា។ ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា​៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ ក៏បានគោរពជម្រាបជូន​ អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និង ប្តេជ្ញាចូលរួម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន​ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​នៅកម្ពុជា។ សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការ​ចំបាច់នានា​របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​ ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​។ សម្តេច​បវរ​ធិបតីក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ​ និង​ កាន់តែជិតស្និទ្ធ ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​។

​​ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

2025/04/04 11:01:28 pm        190
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2025/04/04 10:46:09 pm        352
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction ជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/04 10:16:09 pm        469
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាឱ្យ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/03 01:29:40 am        157
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅចុងសប្ដាហ៍នេះ​

2025/04/02 08:39:09 pm        298
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជានឹង​អញ្ជើញ​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖១-សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូកត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។២-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥ -២០៣៥ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងភាពធន់តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុកតំបន់និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសនិងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។គោលនយោបាយជាតិនេះក៏មានបំណងសម្រេចឲ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវឱកាសចំនួន ២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ២០៥ពាន់តោនក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧។ ៣-បញ្ហាផ្សេងៗ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM