​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ​បរទេស នៃរដ្ឋកាតា

2024/12/10 02:00:03 pm        163
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈ​ប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម សេក្ខ មហា​ម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី (Mohammed Bin Abdulrahman bin Jassim Al Thani) នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនៃរដ្ឋកាតា រដ្ឋធានីដូហា រដ្ឋកាតា ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២៤។សូមជម្រាបថា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌិត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេចតតេជោ ហ៊ុន សែន បានបន្តដំណើរទស្សនកិច្ចផ្លូវការនៅ រដ្ឋធានីដូហា រដ្ឋកាតា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាម​អញ្ជើញ​ដល់​អាកាស​យានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅរដ្ឋធានី​ដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋធានីដូហា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ​ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោក​ជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕

ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ

2024/12/09 09:26:26 pm        142
ភ្នំពេញ ÷ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។  នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។សម្តេចតេជោ ស្នើដល់ ឯកឧត្តមប្រធានសភា ថាប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។ សម្តេចតេជោ បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ សម្តេចតេជោ បានលើកឡើងបន្ថែមថា ប្រទេសយើងទាំងពីរជាប្រទេសប្រកាន់របបរាជាធិបតេយ្យ អាស្រ័យហេតុនេះ ត្រូវរឹងចំណងមេត្រីភាព។ សម្តេចតេជោ បានថ្លែងអំណរគុណ ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ដែលព្រះអង្គ ទ្រង់បានព្រះរាជប្រទាន ដល់សាសនិកអ៊ីស្លាមកម្ពុជា ពី២០ ទៅ១០០នាក់ បានចូលរួមបុណ្យហាជី (Hajj) ជារៀងរាល់ឆ្នាំ ហើយបានសព្វព្រះរាជហប្ញទ័យផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ ដែលទទួលបានការយកចិត្តទុដាក់ខ្ពស់ ជាពិសេសការបញ្ចូលទៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងទ័ព និង ថ្នាក់ក្រោមជាតិ។ សម្តេច បានបន្ថែមថា នៅកម្ពុជាមានការរៀបចំគណៈជាន់ខ្ពស់អ៊ីស្លាមដែលមានឋានៈស្មើនឹង សម្តេចព្រះសង្ឃរាជ។ កម្ពុជា គឺជាប្រទេសគំរូនៃការអនុវត្តគោលនយោបាយ សុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍ ។សម្តេចតេជោ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត មានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងតំបន់ អាស្រ័យមានការប្រកួតកីឡាអន្តរជាតិ។ សម្តេច សូមជូនពរ អារ៉ាប៊ីសាអូឌីត ទទួលបានជោគជ័យនៅពេលធ្វើជាម្ចាស់ផ្ទះនៃ World Cup នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភាមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានសភា បានស្វាគមន៍ជាថ្មីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និង បានបញ្ជាក់ថាការលើកឡើងនេះរបស់ សម្តេចតេជោ មានសារៈសំខាន់ណាស់ ហើយ ឯកឧត្តម នឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។ ឯកឧត្តម បានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ។ ឯកឧត្តម បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់ អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។ ឯកឧត្តម សូមស្វាគន៍ចំពោះសំណូមពររបស់សម្តេច ពាក់ព័ន្ធនឹងអាហារូបករណ៍ផ្តល់ដល់យុវជនកម្ពុជានឹងការរៀបចំឱ្យមានការប្រកួតកីឡារវាងប្រទេសទាំងពីរ នៅអារ៉ាប៊ីសាអូឌីត ព្រមទាំងរីករាយនឹងធ្វើការជាមួយសម្តេចតេជោ។ ឯកឧត្តម បន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួលបន្ទុកជាមួយនឹងកម្ពុជាក៏ប៉ុន្តែ ទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។ ឯកឧត្តម បញ្ជាក់ថាគណៈកម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានច្រើននៅពេលអនាគត។ ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានសម្តែងនូវក្តីរីករាយក្នុងការទទួលយកការអញ្ជើញរបស់សម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ។សម្តេចតេជោ និង ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍តំបន់ និងអន្តរជាតិផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានសភាអារ៉ាប៊ីសាអូឌីត បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូទទួលបាននូវភាពជោគជ័យនៅក្នុងគ្រប់ភារកិច្ច៕

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព

2024/12/09 06:19:01 pm        101
​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋធានីដូហា រដ្ឋកាតា ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប

សម្ដេចតេជោ និងគណៈប្រតិភូអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី នៅអារ៉ាប៊ីសាអូឌិត

2024/12/09 10:45:03 am        103
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌិត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញ​ទស្សនា​កំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋ​ធានី​រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និង​ប្រតិភូ​ជាន់​ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃ​កំផែង​ឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi)។ កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរា​ជា​ណា​ចក្រ​អារ៉ាប៊ី​សាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។ គម្រោង​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋ​អារ៉ាប៊ី​សាអូឌីតឲ្យទៅជាគោលដៅលំដាប់ពិភពលោកដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និង​ស្ថាបត្យ​កម្ម​របស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើត​របស់​រាជ​វង្ស​អារ៉ាប៊ី​សាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។ តំបន់​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ស្រុកអាត់ ទួរេហ្វ (At-Turaif) ក្នុងទីក្រុង ឌីរីយ៉ា ត្រូវបានកំណត់ថា ជាតំបន់បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដោយសារចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិត និងសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ទីក្រុង​នេះល្បីល្បាញដោយសាររចនាសម្ពន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិត​រូប​នៃ​អត្ត​សញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌិត។ តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាស​កាល​ពីឆ្នាំ២០១៧ ថាជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌិត ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅ​ជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះក៏មានការអភិវឌ្ឍ និងការ​បង្ហាញ​ពី​សារៈ​សំខាន់​ជា​ប្រវរ្តិសាស្រ្ត និងវប្បធម៌ផងដែរ។ សូមបញ្ជាក់ដែរថា កំផែនឌីរីយ៉ា គឺលើសពីគម្រោង​អភិវឌ្ឍ​មួយ​កំផែង​នេះ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជាតិ ដើម្បីធ្វើការដឹងគុណចំពោះ និងថែរក្សាប្រវត្តិសាស្រ្ត​ដ៏​សំបូរ​បែប​របស់​ប្រទេសអា​រ៉ាប៊ី​សា​អូ​ឌិត ព្រមទាំងទទួលយកអនាគត។ ដោយធ្វើការរួមបញ្ចូលភាពពិតប្រាកដនៃវប្បធម៌ ជាមួយ​និង​បរិក្ខា​ទំនើបៗ គម្រោងនេះមានបំណងបង្កើតគោលដៅតែមួយ ដែលឆ្លើយតប​និង​អ្នកទេសចរអារ៉ាប៊ីសាអូឌិត និងភ្ញៀវអន្តរជាតិ ស្របតាមគោលដៅទូលំទូលាយ នៃចក្ខុវិស័យ​ឆ្នាំ២០៣០។ បន្ទាប់មកនៅរសៀល ថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ កម្បុជា បានអញ្ជើញទស្សនាភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី (Al Bujairi) ក្នុង​រដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត។ សូម​បញ្ជាក់ថា ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី មានទីតាំងនៅក្នុងទីតាំងប្រវត្តិសាស្រ្តឌីរីយ៉ា ក្បែរ​រដ្ឋធានីរីយ៉ាត គឺជាតំបន់មានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។ តំបន់នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់រានឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអភិវឌ្ឍកំផែងឌីរីយ៉ា ដើម្បី​ប្រែក្លា​យ ឌីរីយ៉ា ទៅជាគោលដៅវប្បធម៌ និងទីតាំងរស់នៅប្រណិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ស្ថិតនៅជាប់ស្រុកអាត ទួរេហ្វ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែល​ត្រូវបានគេស្គាល់ដោយសាររចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិតពិសេស និងជាក​ន្លែង​កំណើតដំបូងរបស់រដ្ឋអារ៉ាប៊ីសាអូឌិត។ ជាប្រវត្តិសាស្រ្ត ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និង​ការ​ជួប​ជុំសង្គម ដែលរួមចំណែកដល់តួនាទីរបស់ទីក្រុងឌីរីយ៉ា ក្នុងនាមជាចំណុចបង្គោល នៃ​បេតិកភណ្ឌអារ៉ាប៊ីសាអូឌិត។ ភូមិវប្បធម៌ធម្មជាតិនេះ ដើរតួនាទីជាគំរូមួយសម្រាប់ការអភិរក្ស និង​ការបង្ហាញនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌិត ដោយរួមបញ្ចូលគ្នានូវភាពពិតប្រាកដ នូវ​ប្រវត្តិ​សាស្រ្ត​ជាមួយ​និង​សម្ភារៈបរិក្ខារទំនើបៗ។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាសក្ខីភាពមួយ នៃការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌិត ក្នុង​ការគោរព​ដឹង​គុណ​ចំពោះ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ខ្លួន ដោយធ្វើការសម្របខ្លួនជាមួយភាពទំនើប។ នៅក្នុង​ឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនោះ សម្តេចតេជោ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការ​បង្កើន​ចំណូល​ក្រៅពីប្រេង។ សម្តេចតេជោ បានចាត់ទុកថាសមិទ្ធផលទាំងអស់នោះ គឺជាគុណ​តម្លៃ​មិន​អាចកាត់ថៃបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិ​សាស្រ្ត​វប្បធម៌​របស់ប្រទេសអារ៉ាប៊ីសាអូឌិត៕ 

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានពង្រឹងការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់

2024/12/09 10:11:44 am        332
ភ្នំពេញ៖ តាមរយៈសារលិខិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ ធ្នូ ឆ្នាំ​២០២៤​នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល​អាណត្តិទី៧ នេះ​ បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមាន​ការ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ពុក​រលួយ ​ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការ​ទប់​ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ច​ដែល​កម្ពុជា​មាន​ប្រកប​ដោយ​ការទទួលខុសត្រូវ និងមោទនៈ។ស្របពេលកម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ (United Nations Convention Against Corruption-UNCAC) ប្រារព្ធទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ដូចសព្វមួយដង សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តែង​នូវក្តីសោមនស្សរីករាយ និងសូមចូលរួម ជាមួយបងប្អូនជនរួមជាតិ វិស័យឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេសគ្រប់ស្ថាប័នជាតិ អបអរសាទរទិវា ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ០៩ធ្នូ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់​វិស័យ និងគ្រប់ ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និង​ការ​គ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ អភិវឌ្ឍសង្គមជាតិ។ សម្ដេចធីបតីមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងកេរដំណែល​ដ៏​មាន​តម្លៃ​បំផុត​នៃ​ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦ អាណត្តិកន្លងមក ក្រោម​ការ​ដឹកនាំ​ដ៏​ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​នេះ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ​រដ្ឋសភា បានបន្តជ្រោងទង់ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ជា​មួយ​នឹង​ឆន្ទៈ​សម្រេចឱ្យបាននូវចក្ខុវិស័យ ជំរុញកម្ពុជាទៅជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុង​នោះ​បាន​លើក​កម្ពស់​ការ​អនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជវភា​ព​នៃ​ប្រព័ន្ធ​តួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចល្អ និងការពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុងវិស័យសាធារណៈ។ សម្ដេចធិបតីបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវ​លទ្ធផល​ធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការ​លើក​កម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ ណែទម្រង់គ្រប់​វិស័យ​រួម​មាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់​គ្រង​រដ្ឋបាល​សាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើប​កម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ ក្នុងឱកាសនេះ សម្ដេចធិបតី បានឧទ្ទិស​យក​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​នេះ​ផ្តោត​លើកា​រ​ផ្តល់​សេវា​សាធារណៈល្អ ដោយមានប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រលាញ់​គាំទ្រ​» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ប្រកប​ដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពាន​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះ​អាច​សម្រេច​ទៅបាន​ប្រកប​ដោយ​ប្រសិទ្ធភាព គឺត្រូវការចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើ​រដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ផងដែរ។ក្នុងឱកាសនេះ សម្ដេចធិបតីក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័ន និង​តួ​អង្គ​ពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នានេះ ពង្រឹង​ការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូល​កាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុខ ចេញធ្វើការ និងក្នុងពេលធ្វើការ។ ជំរុញ​ការ​បង្ការ​ទប់​ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និង គណនេយ្យ​ភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោស ទណ្ឌ​ជា​ដើម។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់​ព័ន្ធ​ទាំង​អស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យ​ឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីក​ការងារ​អប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។ សម្ដេចធិបតី​បញ្ជាក់ថា ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាព​ស្អាត​ស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ​ដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និងសម្របសម្រួលចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោត​ជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍ​ជាតិ​របស់​រាជ​រដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញ​ដោយ​ក្រុម​ប្រឹក្សាជា​តិ​ប្រឆាំងអំពើពុករលួយ។ ហើយដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់​គ្រង​ស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការស់នៅ ប្រកប​ដោយ​សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹក​ដល់​មន្រ្តីរាជការ​ទាំងអស់​ត្រូវចងចាំនូវ​អភិក្រម​ទំាង៥ គឺ​ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់

2024/12/09 09:39:53 am        225
ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរាជការទាំង អស់ត្រូវចងចាំ​ជានិច្ច​នូវ​អភិក្រម​ទំាងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែល​ជា​ត្រី​វិស័យ​បង្ហាញ​ផ្លូវ​ក្នុង​ការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួល​ខុស​ត្រូវ​។ តាមរយៈសារលិខិតនៅក្នុងឱកាសអបអរសាទរទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩​ធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និ​ង​កេរ​ដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានបន្ត​ជ្រោង​ទង់​រក្សា​សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយ​នឹង​ឆន្ទៈ​សម្រេច​ឲ្យបា​ន​នូវ​ចក្ខុ​វិស័យ ជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​ចំណូលខ្ពស់នៅឆ្នំា២០៥០ ដោយបាន​ដាក់​ចេញ​នូវ​«យុទ្ធសាស្រ្ត​បច្ចកោណ» ដើម្បី​កំណើន​ការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះយើ​ង​លើក​កម្ពស់​ការ​អនុវ​ត្ត​អភិក្រម​«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោល​គឺ​អភិវឌ្ឍស្ថាប័ន ការពង្រឹងអភិ បាលកិច្ចល្អ និងការពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​វិស័យ​សាធារណៈ​»។សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​លើក​ឡើងទៀ​ត​ថានៅ​ក្នុង​ឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នំា​នេះ ​ដោយផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដែលមានប្រធានបទ​«សេវា​សាធារ​ណៈ​ល្អ ​រាស្រ្ត​ស្រលាញ់គាំទ្រ» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង​ផ្តល់​សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការ​បំពាន​ក្រម​សីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បី​ការងារ​នេះ​អាច​សម្រេច​ទៅបាន ប្រកបដោយប្រសិទ្ធភាព យើងត្រូវចាំបាច់នូវ​រដ្ឋបាល​សាធារណៈ​ដែល​ស្អាត​ស្អំ ដែលបម្រើរាស្រ្ត បម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដា ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផង ដែរ។ តាមរយៈសារលិខិត​ខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើដល់​អង្គភាព​ប្រឆាំ​ង​អំ​ពើពុ​ករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់​ព័ន្ធ​រួម​គ្នា​អនុវ​ត្តស​កម្ម​ភាព​ជា​គន្លឹះ​ៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់កិច្ចប្រឹងប្រែងរួមគ្នា ដូចជាពង្រឹងការអប់រំ ស្តីពីការប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​វិសាល​ភាព​គ្រប​ដណ្តប់ បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា ក្រៅ​សាលា ទាំងក្នុងស្ថាប័ន សាធារណៈ ឯកជន និងសង្គមស៊ីវិល ទំាងមុនចេញធ្វើការ និងក្នុងពេល​ធ្វើ​ការ​ជាដើម។សម្តេចធិបតី ក៏បានជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារ ណៈ​បានកាន់តែមានតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទំនាសផលប្រយោជន៍ ការការ​ពារ​បុគ្គល រាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌជាដើម ។ល។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទំាងស្ថាប័នសាធារណៈ ក្រុមជន​បង្គោល​​ប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិបញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឲ្យបានកាន់តែរលូន និង​មាន​ប្រសិទ្ធភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការងារប្រឆាំងអំពើពុករលួយ ត្រូវ ការ​រួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ន​នីមួយៗ​ហើយ អង្គភាព ប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីជំរុញ និង​សម្របសម្រួលចំ ពោះកិច្ចសហប្រតិបត្តិការចាំបាច់នានាទាំងក្នុងការងារអប់រំ និងបង្ការ​ទប់​ស្កាត់​ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការ​អភិវឌ្ឍ​ជាតិរបស់រាជរដ្ឋាភិបាល និងស្របជាមួយផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ ដាក់​ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្តិភាព

2024/12/08 04:39:35 pm        177
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។ សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា។នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយ៉េ និងជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយ៉េផងដែរ។ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

2024/12/08 08:47:19 am        162
ភ្នំពេញ ÷ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា។នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយ៉េ និងជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយ៉េផងដែរ។ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ក្នុងបរិវេណ វត្តស្វាយពពែ

2024/12/07 02:40:22 pm        148
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់ជាតិដែលជាថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងរាជវង្សានុវង្សជាច្រើនអង្គនិងនាក់ និងមានវត្តមាននិមន្តចូលរួមពីសំណាក់ព្រះសង្ឃ លោកតាជី យាយជី មន្រ្តីរាជការ កងម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលប្រគេន ព្រះថេរានុថេរគ្រប់ព្រះអង្គ និងជូនបងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ និងមកពីទីជិតឆ្ងាយនានាផងដែរ៕

កម្ពុជា-ម៉ាឡេស៊ីនៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ

2024/12/07 01:33:48 pm        163
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី ២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការបង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawakក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង​និង​ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះ អង្គការ RISEAP ដែលបានរៀបចំសន្និបាតលើកទី២០ របស់ខ្លួននៅកម្ពុជា។ ការណ៍នេះបានចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយអំពីស្ថានភាពពិតរបស់កម្ពុជាទៅកាន់ពិភពលោក ថា កម្ពុជាគឺជាប្រទេសដែលមាននូវសន្តិភាព និងសុវត្ថិភាព។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈសន្តិភាព និងស្ថិរភាពនេះ បានផ្ដល់ឱកាសដល់ការកសាងបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់ តម្លៃ និងសិទ្ធិសេរីភាពពេញលេញនៅក្នុងការគោរព និងការប្រណិប័តន៍ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហគមន៍សាសនាទាំងអស់ រួមទាំងសហគមន៍សាសនាឥស្លាមដែលគាំទ្រទៅដល់សុខដុមនីយកម្មសាសនានៅកម្ពុជា។ សម្ដេចបវរធិបតីក៏បានឯកភាពជាមួយនឹងឯកឧត្តមប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ផងដែរថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀតនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។សម្ដេចបវរធិបតី និងឯកឧត្តមប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី​ ក៏បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជា​ និងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យអប់រំ, ទេសចរណ៍, ថាមពលកកេីតឡេីងវិញ​ និងលទ្ធភាព​នៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំង​ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន​ដល់​ដៃ​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ស្រុក​កំរៀង ខេត្តបាត់ដំបង
02/28/2026 06:02 PM
លោក NETANYAHU៖ ការវាយប្រហារលើអ៊ីរ៉ង់ នឹងផ្តល់ឱកាសឲ្យប្រជាជនរបស់ខ្លួនផ្តួលរំលំមេដឹកនាំរបស់ពួកគេ
02/28/2026 06:02 PM
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល អំពាវនាវដល់ពលរដ្ឋខ្មែរដែល​កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និង​អនុវត្ត​តាមការណែនាំ​របស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន
02/28/2026 06:02 PM
ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ធ្វើឲ្យកក្រើកអ៊ីស្រាអែលភាគខាងជើង និងរដ្ឋអារ៉ាប់ឈូងសមុទ្រ
02/28/2026 06:02 PM
អ៊ីស្រាអែល និងអាមេរិកបានបើក «ប្រតិបត្តិការសំឡេងតោគ្រហឹម» ដើម្បីបញ្ចប់ការគំរាមកំហែងរបស់អ៊ីរ៉ង់
02/28/2026 05:02 PM
[UPDATE] អ៊ីរ៉ង់វាយប្រហារដោយមីស៊ីលជាការសងសឹកនឹងប្រតិបត្តិការទ្រង់ទ្រាយធំរបស់អាមេរិក និងអ៊ីស្រាអែល
02/28/2026 04:02 PM
BREAKING NEWS អ៊ីរ៉ង់បាញ់មីស៊ីលទៅលើអ៊ីស្រាអែល ខណៈដែលការ​វាយ​ប្រហារ​ដ៏​ធំ​សម្បើម​របស់​អាមេរិក និង​អ៊ីស្រាអែលនៅតែបន្ត
02/28/2026 04:02 PM
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ក្នុងប្រតិបត្តិការ ដែលអាចមានរយៈពេលច្រើនថ្ងៃ
02/28/2026 04:02 PM
[UPDATE] លោក TRUMP ព្រមានយោធាអ៊ីរ៉ង់ថា ប្រសិន​បើវាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​ ប្រឈមនឹងការស្លាប់យ៉ាងពិតប្រាកដ
02/28/2026 03:02 PM
គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប
02/28/2026 03:02 PM