ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបក្រុមក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាព​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ នៅមុខផ្សារច្បារអំពៅ
នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃនេះ
​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ា ប្រែក្លាយជាហិង្សា ភ្លាមៗនៅពេលលោក Netanyahu ថ្លែងទៅកាន់សភាអាមេរិក

2024/07/25 10:30:43 am        89
នគរបាល បានប្រើប្រាស់ការបាញ់ម្សៅម្រេចទៅលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភា។ ភ្លាមៗមុនពេលលោក Netanyahu ចាប់ផ្តើមថ្លែង នគរបាលនៅវិមាន Capitol របស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកតវ៉ាមួយចំនួន បានប្រែក្លាយសកម្មភាពទៅជាអំពើហិង្សា។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហ្វូងមនុស្សពុំបានគោរពទៅតាមបទបញ្ជារបស់យើង ដើម្បីឲ្យត្រឡប់ក្រោយវិញពីខ្សែបន្ទាត់នគរបាលរបស់យើងនោះទេ។ យើងកំពុង ដាក់ពង្រាយការបាញ់ម្សៅម្រេច ទៅរកអ្នកទាំងឡាយណសដែលព្យាយាមបំពានច្បាប់ ហើយឆ្លងកាត់ខ្សែបន្ទាត់នោះ។ការតវ៉ា បានធ្វើឡើងដោយសន្តិវិធី សម្រាប់ប៉ុន្មានម៉ោងដំបូង រហូតដល់ប្រហែលកន្លះម៉ោងមុនពេលការថ្លែងសុន្ទរកថា។ ខណៈក្រុមបាតុករ ចាប់ផ្តើមចេញធ្វើបាតុកម្មហែរក្បួន ពួកគេប្រឈមទៅនឹងការរារាំងពីនគរបាល ប្រើប្រាស់ការបាញ់ម្សៅម្រេច ដែលបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។អាជ្ញាធរ បានបិទចរាចរណ៍នៅជុំវិញវិមានកាពីតូល មុនពេលសុន្ទរកថា ក្នុងការរក្សាសន្តិសុខតឹងរ៉ឹងខុសពីធម្មតា។នៅទីតាំងមួយ មានផ្ទាំងបដាជាច្រើន រួមមានបដាមួយ ប្រកាសថា មេដឹកនាំអ៊ីស្រាអែល គឺជា «ឧក្រិដ្ឋជនសង្គ្រាមដែលគេតាមចាប់ខ្លួន» ដោយនិយាយយោងទៅរកដីកាចាប់ខ្លួន ដោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោក Netanyahu បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

មនុស្សស្លាប់៥៧នាក់នៅខេត្ដសៀមរាប ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៦ខែឆ្នាំ២០២៤

2024/07/24 04:23:46 pm        220
សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តសៀមរាប ចំនួន៧៥លើក បណ្ដាលឱ្យមានអ្នករងគ្រោះជនជាតិខ្មែរនិងបរទេសចំនួន១៦៨នាក់ ក្នុងនោះមនុស្សស្លាប់ចំនួន៥៧នាក់ និងអ្នករបួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន៧១នាក់ ខណៈខូចខាតយានយន្តសរុប ១៣៥គ្រឿង។លោក ពិន ប្រាកដ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តខេត្ដសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ដ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ដសៀមរាប នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤។លោកមានប្រសាសន៍បន្ដថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចសង្គម ការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់​ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ​ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបន្ដថា សកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវ​យកចិត្ត​ទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបាន​ខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប​ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួម​លុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍​តាមដងផ្លូវសាធារណៈ និងជំរុញការ​អនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។លោកបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទ​នៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំ​ផ្សព្វផ្សាយ​អប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅ​តាមដង​ផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូន​ដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​ប្រើប្រាស់​សម្ភារៈចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអស់ចំនួនផងដែរ។លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តទឹកដីខេត្ត​សៀមរាប ​បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% បណ្តាលអោយមនុស្សស្លាប់ ចំនួន៥៧នាក់ ​កើនឡើង២៤នាក់ ស្មើ៧២%។របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាល ចំនួន៧១នាក់ ​កើនឡើង៤៣នាក់ ស្មើ១៥៣%។ និងអ្នករងគ្រោះ មានចំនួន១៦២នាក់ បរទេស៦នាក់ ខណៈដែលខូចខាតយានយន្តសរុប១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង៕

បង់ក្លាដែស ស្ដារសេវាទូរគមនាគមន៍ឡើងវិញដោយផ្នែក ខណៈការតវ៉ាបានបន្ធូរបន្ថយ

2024/07/24 01:11:02 pm        82
ប្រទេសបង់ក្លាដែស បានស្ដារឡើងវិញនូវសេវាទូរគមនាគមន៍ដោយផ្នែកនៅថ្ងៃពុធ (២៤ កក្កដា)នេះ ខណៈការតភ្ជាប់អ៊ីនធឺណិតមានភាពយឺតយ៉ាវ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែត្រូវបានផ្អាក ប៉ុន្មានថ្ងៃបន្ទាប់ពីការតវ៉ាដ៏ហិង្សាប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល បានសម្លាប់មនុស្សជាង ១៦០នាក់។ប្រទេសនេះភាគច្រើនមានសភាពស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលដែលតុលាការកំពូលបានលុបចោលកូតាការងារប្រភេទផ្សេងៗមកនៅត្រឹម ៧ភាគរយប៉ុណ្ណោះ ដោយបានបដិសេធសាលក្រមរបស់តុលាការជាន់ខ្ពស់ដែលកំណត់ឡើងវិញនូវកូតា ៥៦ភាគរយនៅក្នុងការងាររដ្ឋាភិបាលដែលធ្លាប់ត្រូវបានលុបចោលក្នុងឆ្នាំ២០១៨។នៅពេលដែលបាតុកម្មត្រូវបានកាត់បន្ថយ រដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយបម្រាមគោចរដែលបានដាក់កាលពីសប្តាហ៍មុន។ ក្រុមមន្ត្រីបាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយរយៈពេលប្រាំពីរម៉ោងនៅថ្ងៃពុធនេះ ហើយការិយាល័យការងារក៏នឹងបើកពីម៉ោង ១១ព្រឹកដល់ម៉ោង ៣រសៀលផងដែរ (ម៉ោងក្នុងស្រុក)។អ្នកស្រុកនៃរដ្ឋធានីដាកា អាចត្រូវបានគេមើលឃើញចេញធ្វើដំណើរនៅតាមផ្លូវនៅព្រឹកថ្ងៃពុធ ដោយរថយន្តក្រុងសាធារណៈក៏បានបើកនៅកន្លែងខ្លះផងដែរ ដែលផ្ទុយស្រឡះពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមនៅក្នុងទីក្រុងនេះកាលពីសប្តាហ៍មុន៕

[UPDATE] ព្យុះទីហ្វុងហ្កែមី សម្លាប់មនុស្ស១២នាក់នៅហ្វីលីពីន ខណៈវាយប្រហារកោះតៃវ៉ាន់ និងប្រទេសជប៉ុន

2024/07/24 12:43:48 pm        161
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់១២ នាក់បានស្លាប់ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីភ្លៀងមូសុងដ៏ខ្លាំង។ ភ្លៀងធ្លាក់ឥតឈប់ឈរ បានជន់លិចភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បង្កឲ្យមានទឹកជំនន់នៅទីក្រុងម៉ានីល និងបំណាក់ដីនៅតំបន់ភ្នំ ខណៈព្យុះទីហ្វុងហ្កែមី ( Gaemi)បានបង្កើនឥទ្ធិពលខ្យល់មូសុងតាមរដូវកាល។ព្យុះទីហ្វុង Gaemi និងខ្យល់មូសុងនិរតី បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ទៅកាន់តំបន់រដ្ឋធានីប្រទេសហ្វីលីពីន និងខេត្តជាច្រើននៅភាគខាងជើង ដែលជំរុញឱ្យអាជ្ញាធរផ្អាកការងារ និងថ្នាក់រៀន ខណៈការជួញដូរភាគហ៊ុន និងការប្តូររូបិយបណ្ណបរទេស ត្រូវបានផ្អាក។ប្រជាជន បានដើរកាត់ទឹកជន់លិចត្រឹមចង្កេះ ក្នុងទីក្រុងម៉ានីល ដោយមួយចំនួនអង្គុយលើពោងបណ្តែតទឹកបណ្តោះអាសន្ន ខណៈអ្នកផ្សេងទៀតជិះទូកចម្លង ឆ្លងកាត់ផ្លូវលិចទឹក។ការិយាល័យប្រធានាធិបតី បានផ្អាកថ្នាក់រៀននៅគ្រប់កម្រិតសិក្សាទាំងអស់ និងការងារ នៅក្នុងការិយាល័យរដ្ឋាភិបាលភាគច្រើន នៅក្នុងតំបន់រដ្ឋធានី ដែលមានក្រុងចំនួន១៦ និងមានប្រជាជនយ៉ាងហោចណាស់១៣ លាននាក់ ដោយសារតែព្យុះត្រូពិក។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងព្រឹត្តិបត្រព័ត៌មានថា ព្យុះទីហ្វុងGaemi ដែលមានខ្យល់បក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទុះខ្យល់ រហូតដល់១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បានឆ្ពោះទៅកាន់កោះតៃវ៉ាន់។ទីភ្នាក់ងារ បាននិយាយថា ព្យុះនេះ ពុំបានវាយបោកបក់ដល់ដីគោកនោះទេ ប៉ុន្តែបានបង្កើនឥទ្ធិពលខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសហ្វីលីពីន។ផ្សារទំនើប និងសាលារៀននានានៅក្នុងកោះតៃវ៉ាន់ត្រូវបានបិទខណៈព្យុះទីហ្វុងហ្កែមី ចូលដល់កោះនេះជាបណ្ដើរៗ។ ព្យុះទីហ្វុងហ្កែមី ដែលកំពុងបក់បោកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់កោះតែវ៉ាន់ បានបោះជួយកាន់តែជិតកោះ Ishigaki របស់ប្រទេសជ៉ុន នៅថ្ងៃពុធនេះដោយមានភ្លៀង និងខ្យល់ខ្លាំង៕

គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន​ក្នុងរយៈពេល៧ខែ​ដើម​ឆ្នាំ២០២៤

2024/07/24 10:26:32 am        259
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប​ករណី​ជួញ​ដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំ​ដល់​លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿង​ឲ្យ​ស្រាវ​ជ្រាវ​បង្ក្រាប​ករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​ជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀន​សរុបចំនួន​ជាង៥តោន​ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណី​គ្រឿង​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿង​ញៀន​ជា​អាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែ​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។ ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿង​ញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែក​គ្រឿង​ញៀន​ដែល​អាច​ដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើប​កម្លាំង​ជំនាញ​មាន​សិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការ​ចេញ​ដី​ការ​សម្រេច​កាត់​ទោស​ក្រុមឧក្រិដ្ឋជនជាស្ថាពរ៕ អត្ថបទ៖ កុម្ភះ 

សកម្មជនជ្វីហ្វជាង ២០០នាក់ត្រូវចាប់ខ្លួនអំឡុងការតវ៉ាសង្រ្គាមហ្កាហ្សា នៅក្នុងវិមានសភាអាមេរិក

2024/07/24 08:28:08 am        87
នគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។ក្រុមបាតុករដែលរៀបចំដោយសកម្មជន សំឡេងជី្វហ្វសម្រាប់សន្តិភាព (Jewish Voice for Peace) បានពាក់អាវយឺតពណ៌ក្រហមដែលមានសរសេរឈ្មោះអង្គការ និងឃ្លាថា «បញ្ឃប់ការផ្ដល់អាវុធឱ្យអ៊ីស្រាអែល»។ អ្នកខ្លះកាន់បដាដែលសរសេរថា «មានបទឈប់បាញ់ភ្លាម» និង «អនុញ្ញាតឱ្យហ្កាហ្សារស់រានផង»។បាតុកម្មត្រូវបានគ្រោងធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោក Netanyahu ដែលលោកនឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump)។ គេនិយាយថាបាតុករជាង ២៥០នាក់ត្រូវបានចាប់ខ្លួនហើយថាមានបាតុករ ៤០០នាក់បានចូលរួមការតវ៉ានោះ។នគរបាលមិនបានផ្តល់តួលេខចាប់ខ្លួនភ្លាមៗទេ ខណៈនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានប្រាប់អ្នកដែលចូលវិមានសភាដោយស្របច្បាប់ទាំងនោះឱ្យបញ្ឈប់ ប៉ុន្តែពួកគេមិនព្រមធ្វើតាម ដូច្នេះហើយទើបយើងចាប់ខ្លួនពួកគេ»៕

បញ្ជូនជនខ្លួនសង្ស័យម្នាក់ទៅតុលាការពីបទឆបោកលុយនាំពលករទៅប្រទេសកូរ៉េ

2024/07/22 03:07:51 pm        188
កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់ ទៅសាលាដំបូងក្រោមបទឆបោកលុយ​ប្រជាពលរដ្ឋ​ដោយភូតភរ​ថា​នាំកូន​ចៅទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់​នៅ​ភូមិ​អូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​២២​គ្រួសារ​នូវ​ការ​ខាត​បង់​ប្រាក់​អស់​៤៦.៣០៥ដុល្លារចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោក​ថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជា​ដល់​មន្ត្រី​ជំនាញ​ខេត្តសហការ​ជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច​ចុះ​ស្រាវជ្រាវ​ក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតដោយនាំជនសង្ស័យមកសាកសួរ និងមាន​ការណែនាំ​ពី​តំណាង​អយ្យការអមសាលាដំូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោម​គំនិត​ផ្តួច​ផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុង​នាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មាន​តួនាទី​ចាំ​ទំនាក់​ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើត​គណនី​ធនាគារ សម្រាប់​ទទួល​លុយ​ពី​អ្នក​ដាក់​ពាក្យ​ធ្វើ​កា​រ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់​ពី​ភ្ញៀវ​បង់មុន​៥០​ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួល​អ្នក​ដាក់​ពាក្យ​ប្រមាណ​២០០​នាក់​មក​ពី​បណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ដោយ​សារ​កូន​ចៅ​មិន​បានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជន​សង្ស័យ​ប្រាប់​ថា​លុយ​ទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗ​ក្រោយ​ពេល​ភ្ញៀវ​បង់ឱ្យ៕

ការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅហ្កាហ្សា សម្លាប់មនុស្ស ១៥ នាក់ រួមទាំងកុមារ

2024/07/22 01:13:22 pm        49
យោងតាមមន្ត្រីមន្ទីរពេទ្យ និងការរាប់សាកសពដោយអ្នកសារព័ត៌មានAP កាលពីថ្ងៃអាទិត្យ ២១ កក្កដាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទាំងយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ រួមទាំងស្ត្រី និងកុមារនៅដែនដីហ្កាហ្សា។ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរៀបចំចាកចេញនៅថ្ងៃចន្ទនេះ ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលគេរំពឹងថាលោកនឹង ជួបលោកប្រធានាធិបតី Joe Biden និងថ្លែងទៅកាន់សភាដើម្បីបំភ្លឺបញ្ហាសង្រ្គាមរបស់លោកសម្រាប់ការប្រយុទ្ធគ្នាយៈពេល៩ខែប្រឆាំងក្រុមហាម៉ាស ខណៈការចរចាបទឈប់បាញ់នៅតែបន្ត។ លក្ខខណ្ឌមនុស្សធម៌ដែលមិនច្បាស់លាស់រួចទៅហើយនៅខាងក្នុងដែនដីហ្កាហ្សារងការឡោមព័ទ្ធដោយអ៊ីស្រាអែល កាន់តែធ្ងន់ធ្ងរ ស្របពេលរកឃើញជំងឺគ្រុនស្វិតដៃជើង ខណៈប្រជាពលរដ្ឋប្រមាណ២,៣លាននាក់ រស់នៅដោយគ្មាន អាហារគ្រប់គ្រាន់ គ្មានទឹកប្រើប្រាស់ និងគ្មានអនាម័យ ដែលភាគច្រើនត្រូវបានភៀសខ្លួនខ្លួនជាបន្តបន្ទាប់។ ដាននៃមេរោគត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកស្អុយក្នុងតំបន់ហ្កាហ្សា។ អង្គការសុខភាពពិភពលោកបាននិយាយថា គ្មាននរណាម្នាក់ត្រូវបានព្យាបាលសម្រាប់ រោគសញ្ញាដែលបណ្តាលមកពីការឆ្លងមេរោគនោះទេ។ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានប៉ះចំជំរំជនភៀសខ្លួនប៊ើរ៉េច( Bureij)កណ្ដាលតំបន់ហ្កាហ្សាជាទីដែលមនុស្ស៩នាក់បានស្លាប់រួមទាំងកុមារ២នាក់ និងនៅភាគខាងត្បូងទីក្រុង Khan Younisជាទីដែលមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់រួមទាំងក្មេងស្រី២នាក់៕

ក្បួនដំណើរជនអន្តោប្រវេសន៍ចាកចេញពីភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅសហរដ្ឋអាមេរិក

2024/07/22 12:06:39 pm        81
ជនអន្តោប្រវេសន៍ជាងមួយពាន់នាក់ ចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយដើរតាមបណ្តោយផ្លូវហាយវ៉េក្នុងរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក។ក្រុមនេះ ភាគច្រើន រួមមានប្រជាជនមកពីប្រទេសអាមេរិកកណ្តាល និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមដំណើររបស់ពួកគេនៅថ្ងៃតែមួយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតី។គិតត្រឹមដើមខែមិថុនា នៅពេលដែលលោក Biden បានបង្កើតបម្រាមយ៉ាងទូលំទូលាយលើសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ការចាប់ខ្លួនប្រចាំថ្ងៃជាមធ្យមក្នុងមួយខែមានលើសពី ២.៥០០នាក់ ចាប់តាំងពីខែមករាឆ្នាំ ២០២១ នៅពេលលោកចូលកាន់តំណែង។សហរដ្ឋអាមេរិកនៅតែជាគោលដៅសំខាន់សម្រាប់ជនអន្តោប្រវេសន៍អាមេរិកឡាទីនជាច្រើន ដែលស្វែងរកសុវត្ថិភាព និងឱកាសការងារនិងអាជីវកម្មកាន់តែប្រសើរនៅបរទេស។ បញ្ហានៃការធ្វើអន្តោប្រវេសន៍ ទទួលបានសន្ទុះខ្លាំងនៅមុនការបោះឆ្នោត ខណៈអតីតប្រធានាធិបតី លោក Donald Trump បានសន្យាថា នឹងមានព្រំដែនរឹងមាំជាងមុន និងមានការនិរទេសទ្រង់ទ្រាយធំ។

មនុស្សរាប់ពាន់នាក់ ចេញធ្វើបាតុកម្មប្រឆាំងទេសចរណ៍ទ្រង់ទ្រាយធំនៅ ប្រទេសអេស្ប៉ាញ

2024/07/22 12:04:49 pm        70
សកម្មជនប្រឆាំងទេសចរណ៍រាប់ពាន់នាក់ បានតវ៉ានៅ ទីក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ក្នុងបាតុកម្មថ្មីបង្អស់ប្រឆាំងឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសនៅឧបទ្វីបអ៊ីបេរីយ៉ាមួយនេះ។ដោយមានកាន់រូបគំរូយន្តហោះ និងនាវាទេសចរណ៍ ក្រុមអ្នកតវ៉ា បានដើរឆ្លងកាត់តាមផ្លូវនានានៅរដ្ឋធានី Mallorca ដោយមានផ្ទាំងបដាសរសេរថា «ទេ ចំពោះទេសចរណ៍ទ្រង់ទ្រាយធំ» បញ្ឈប់យន្តហោះឯកជន និង «ភាពប្រណីតរបស់អ្នក ជាភាពវេទនារបស់យើង»។សកម្មជនប្រឆាំងទេសចរណ៍ បានធ្វើបាតុកម្មជាបន្តបន្ទាប់នៅឆ្នាំនេះនៅទីក្រុងបាសេឡូណា និងគោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងទៀតដូចជាទីក្រុង Palma de Mallorca, Malaga និងកោះ Canary ដោយនិយាយថាភ្ញៀវទេសចរ ជំរុញឱ្យកើនឡើងតម្លៃលំនៅឋាន និងនាំឱ្យប្រជាជនមិនអាចមានលទ្ធភាពរស់នៅក្នុងទីក្រុងបាន។នគរបាលបាននិយាយថា អ្នកតវ៉ាប្រហែល ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Mallorca កាលពីថ្ងៃអាទិត្យ។អ្នកទេសចរមួយចំនួនបានគាំទ្របាតុកម្ម ខណៈអ្នកផ្សេងទៀតហាក់ដូចជាមិនគាំទ្រនោះទេ។ វិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញបាននិយាយថា បន្ទាប់ពីតំបន់កាតាឡូនី កោះបាលីអារីក(Balearic) គឺជាតំបន់ពេញនិយមបំផុតទីពីររបស់អេស្ប៉ាញសម្រាប់ភ្ញៀវទេសចរកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកមកកម្សាន្តចំនួន១៤,៤ លាននាក់។យោងតាមទិន្នន័យពី Exceltur ជាអង្គការឧស្សាហកម្មមួយបានឲ្យដឹងថា វិស័យទេសចរណ៍បង្កើតបាន ៤៥% នៃផលិតផលក្នុងស្រុកសរុបរបស់កោះ បាលីអារីក(Balearic) ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មនុស្ស ១៦,១លាននាក់ បានទៅទស្សនាប្រទេសអេស្ប៉ាញ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខេត្តពោធិ៍សាត់កំពុងប្រែមុខមាត់ថ្មីហើយ
01/16/2025 05:01 PM
ក្រុមប្រឹក្សារដ្ឋាភិបាលជប៉ុន៖ លទ្ធភាពអាចកើតមាន «គ្រោះរញ្ជួយដីធំខ្លាំង» ខ្ពស់ដល់ ៨២%
01/16/2025 05:01 PM
គម្រោងប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ៦៤%
01/16/2025 05:01 PM
អាមេរិក ចោទអតីតប្រធានពន្ធនាគារស៊ីរី ពីបទក្លែងបន្លំឯកសារអន្តោប្រវេសន៍
01/16/2025 05:01 PM
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ពិភពលោក ត្រូវតែរក្សាសម្ពាធលើអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា
01/16/2025 05:01 PM
នាយករដ្ឋមន្ត្រីអង់គ្លេស បង្ហាញវត្តមាននៅអ៊ុយក្រែន ដើម្បីកម្ពស់ការគាំទ្រការពារជាតិ និងវប្បធម៌
01/16/2025 05:01 PM
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ ប្រកាសផ្តល់ជំនួយចំនួន ១០លានអឺរ៉ូ ដល់កងទ័ពលីបង់
01/16/2025 05:01 PM
គ.វ.រ. បើកកិច្ចប្រជុំលើកទី ៣ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ
01/16/2025 05:01 PM
សមាជិកសភាជាន់ខ្ពស់ស្លូវ៉ាគី៖ លោក Zelensky កំពុងធ្វើបាបបណ្តាប្រទេស នៅអឺរ៉ុបខាងកើត
01/16/2025 04:01 PM
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើហ្កាហ្សា កើនឡើងលើស ៤៦.៧០០នាក់
01/16/2025 04:01 PM