ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

សន្តិសុខ និង សង្គម

ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់

2024/04/24 07:51:03 pm        96
ទិន្នន័យពីសមាគមកាកបាទក្រហមប្រទេសកេនយ៉ាបានបង្ហាញកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៨នាក់ស្លាប់ និងជម្លៀសប្រជាជនជាង ១១.០០០នាក់ ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងតំបន់ Kiambu នៅក្រៅរដ្ឋធានី Nairobi ប្រជាជនបានប្រាប់សារព័ត៌មានរ៉យទ័រថា ជញ្ជាំងបាក់រលំ បានសម្លាប់មនុស្សម្នាក់អំឡុងពេលមានភ្លៀងធ្លាក់។ នៅភាគអាគ្នេយ៍ ក្នុងតំបន់ Machakos លោកស្រី Caroline Wambui និងកូនៗរបស់គាត់ បានជ្រកកោននៅមន្ទីរពេទ្យ Kinanie Level Three រយៈពេលពីរថ្ងៃបន្ទាប់ពីទឹកជំនន់បានបំផ្លាញលំនៅឋានរបស់គាត់។ លោកស្រី Wambui បានថតវីដេអូនៅពេលដែលគាត់រង់ចាំនៅលើដំបូលផ្ទះរង់ចាំការជួយសង្គ្រោះ។កាកបាទក្រហមបាននិយាយថា អង្គភាពបានជួយសង្គ្រោះមនុស្ស១៨០នាក់ នៅទូទាំងប្រទេសពីទឹកជំនន់ ដែលបានប៉ះពាល់ដល់តំបន់ជាច្រើន។ក្រសួងឧតុនិយមប្រទេសកេនយ៉ា បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយបានចេញការព្រមានអំពីទឹកជំនន់។ អាជ្ញាធរ និងក្រុមផ្តល់ជំនួយ បានណែនាំដល់សាធារណជនឱ្យជៀសវាងតំបន់លិចទឹក ស្វែងរកទីទួលខ្ពស់ និងកុំបើកបរក្នុងពេលមានភ្លៀងធ្លាក់។

និស្សិត ចូលរួមការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសាកលវិទ្យាល័យក្នុងក្រុងញូវយ៉ក

2024/04/24 07:44:52 pm        163
ក្រុមបាតុករនិស្សិតគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មនៅសកលវិទ្យាល័យ New School ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ និងចូលរួមក្នុងបាតុកម្មស្រដៀងៗគ្នា នៅទីបោះជំរំតង់នៅតាមបរិវេណច្រើនកន្លែងជុំវិញប្រទេស ខណៈមួយចំនួនត្រូវបានបំបែកដោយនគរបាល។ចាប់តាំងពីថ្ងៃសុក្រ ទី១៩ ខែមេសា និស្សិតរាប់រយនាក់ និងអ្នកផ្សេងទៀត ត្រូវបានចាប់ខ្លួននៅសកលវិទ្យាល័យ Columbia សាកលវិទ្យាល័យYale និងសាកលវិទ្យាល័យ New York បន្ទាប់ពីមនុស្សមួយចំនួនបានបង្កើតជំរំតង់គ្មានការអនុញ្ញាត ដើម្បីដាក់សម្ពាធចំពោះការទាមទាររបស់ពួកគេ។សេតវិមាន កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅបរិវេណមហាវិទ្យាល័យ ដោយនិយាយថា ប្រជាជនមានសិទ្ធិតវ៉ាជាសាធារណៈ ប៉ុន្តែកុំឲ្យមានការបំភិតបំភ័យ ឬការអំពាវនាវឱ្យមានអំពើហិង្សា ដោយលើកឡើងពីវោហាសាស្ត្រគួរឱ្យព្រួយបារម្ភមួយចំនួន។សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យ នៅទូទាំងតំបន់ ភ្យូ ជូត សោន(Puget Sound) បានដើរចេញពីថ្នាក់រៀនកាលពីព្រឹកថ្ងៃអង្គារ ដើម្បីតវ៉ា ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ការតវ៉ារបស់និស្សិតដែលគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសហរដ្ឋអាមេរិក បានកើនឡើង និងរីកកាន់តែធំកាលពីសប្តាហ៍កន្លងទៅនេះ ដោយមានការបោះជំរំជាច្រើនកន្លែងនៅពេលនេះ នៅមហាវិទ្យាល័យ រួមមានសាកលវិទ្យាល័យ Columbia, Yale និងសាកលវិទ្យាល័យ New York។ នគរបាលត្រូវបានគេដាក់ពង្រាយទៅកាន់បរិវេណសាកលវិទ្យាដើម្បីចាប់ខ្លួនបាតុករ។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចេញផ្សាយព័ត៌មាន ក្រុមនិស្សិត គាំទ្រប៉ាឡេស្ទីន បាននិយាយថា សំឡេងគាំទ្រប៉ាឡេស្ទីន កំពុងត្រូវបានដាក់គំនាប និងទាមទារឱ្យសាលារៀនមានចំណាត់ការ។

សហរដ្ឋអាមេរិក អំពាវនាវឱ្យអ៊ីរ៉ាក់ ការពារទាហានរបស់ខ្លួនបន្ទាប់ពីការវាយប្រហារថ្មី

2024/04/24 07:33:07 pm        288
យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៣ មេសា) បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់វិធានការដើម្បីការពារទាហានអាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារបរាជ័យ មួយថ្ងៃមុននោះដោយក្រុមជីវពលចម្រុះរបស់អ៊ីរ៉ង់។ការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ូកែត បែបនេះគឺជាឧបទ្ទវហេតុជាលើកដំបូង ចាប់តាំងពីការផ្អាករយៈពេលជិតបីខែ នៅក្នុងការវាយប្រហារស្ទើរតែរាល់ថ្ងៃ ដែលឈានដល់ការសម្លាប់ទាហានអាមេរិកបីនាក់ក្នុងខែមករា នៅឯមូលដ្ឋានយោធាអាមេរិក ឈ្មោះថា ប៉ប-២២ (Tower 22) ក្នុងប្រទេសហ្ស៊កដានី។ថ្លែងនៅឯមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) អ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិក មិនបានសន្និដ្ឋានអំពីអ្វីដែលបង្កឱ្យមានការកើតឡើងជាថ្មីក្នុងការវាយប្រហារនោះទេ ប៉ុន្តែលោកបានអំពាវនាវឱ្យក្រុងបាកដាដ ចាត់វិធានការ។ កាលពីមុន ទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការផ្តល់មូលនិធិ និងដឹកនាំក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលវាយប្រហារកងកម្លាំងអាមេរិក។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ដែលព្យាយាមមិនឱ្យប្រទេសរបស់ខ្លួនក្លាយជាសមរភូមិសម្រាប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីដើមខែនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ាក់ ទោះបីជាមានភាពតានតឹងក្នុងតំបន់កើនឡើងក៏ដោយ៕

ទីភ្នាក់ងារចារកម្មហូឡង់មើលឃើញថា សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែន ជាការបង្កការគំរាមកំហែងភេរវកម្ម

2024/04/24 07:30:05 pm        264
ទីភ្នាក់ងាចារកម្មជាតិរបស់ប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារថា ការគំរាមកំហែងសំដៅទៅលើប្រទេសហូឡង់ ត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងទៅនឹងភាពចលាចលទូទាំងពិភពលោក រួមទាំងសង្រ្គាមនៅតំបន់ហ្កាហ្សា និងអ៊ុយក្រែនផងដែរ។ទោះបីជាចំនួននៃការវាយប្រហារភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏សេវាចារកម្ម និងសន្តិសុខទូទៅ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន បានបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា និងការបំផ្លិចបំផ្លាញគម្ពីរកូរ៉ាន នៅខាងក្រៅសភា កាលពីឆ្នាំមុនគឺជា «ព្រឹត្តិការណ៍បង្កឡើង»សម្រាប់ក្រុមជ្រុលនិយម។ លោក Erik Akerboom អគ្គនាយកទីភ្នាក់ងារនេះ បានប្រាប់សារព័ត៌មាន A Pថា៖«ការគំរាមកំហែងភេរវកម្ម គឺពិតជាធ្ងន់ធ្ងរ នៅពេលនេះ»។លោក Akerboom បានលើកឡើងថា លោកមានការព្រួយបារម្ភជាពិសេសអំពីព្រឹត្តិការណ៍ធំៗ ដោយកត់សម្គាល់ថា ទីភ្នាក់ងារនេះ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរបារាំង ដើម្បីទប់ស្កាត់ឧប្បត្តិហេតុ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកប៉ារីស នៅរដូវក្តៅនេះ។លោក Akerboom បានថ្លែងថា កាលពីខែធ្នូ ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់ បានបង្កើនការព្រមានពីការគំរាមកំហែងរបស់ប្រទេសដល់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភអំពីសម្ព័ន្ធភាព Khorasan របស់ក្រុមរដ្ឋឥស្លាម IS-K ដែលជាសាខានៅអាស៊ីកណ្តាល ទទួលខុសត្រូវចំពោះការវាយប្រហារ នៅសាលប្រគុំតន្ត្រីជាយក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ ក្នុងខែមីនា។

ការតវ៉ាយ៉ាងធំនៅអាហ្សង់ទីន ប្រឆាំងរដ្ឋាភិបាល ជុំវិញការកាត់កញ្ចប់ថវិកាសម្រាប់វិស័យអប់រំ

2024/04/24 05:35:25 pm        241
មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានារបស់រដ្ឋធានី ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires)ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារទី២៣មេសា សប្ដាហ៍នេះ តវ៉ាប្រឆាំងការកាត់បន្ថយកញ្ចប់ថវិការបស់សាកលវិទ្យាល័យសាធារណៈ ជាការតវ៉ាធំបំផុតប្រឆាំងនឹងវិធានការរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាវីយ័រ មីឡេ (Javier Milei) ។ ការតវ៉ានានាគឺជាឧទាហរណ៍ចុងក្រោយបំផុត នៃការកើនឡើងភាពតានតឹង ជុំវិញការកាត់កញ្ចប់ចំណាយ ដែលជួយដោះស្រាយឱនភាពសារពើពន្ធយ៉ាងជ្រៅ ប៉ុន្តែបណ្តាលឱ្យមានការលំបាកក្នុងសេដ្ឋកិច្ចពិតប្រាកដ។ វីដេអូពីទីក្រុងនេះ បានបង្ហាញពីអ្នកដើរក្បួនតវ៉ាកំពុង ររាំ លេងឧបករណ៍ភ្លេង និងកាន់បដាអំពាវនាវឱ្យទទួលបានមូលនិធិអប់រំដើម្បីទទួលបានការការពារ។លោកប្រធានាធិបតីរបស់ប្រទេស មីឡេ(Milei) បានឡើងកាន់តំណែងកាលពីឆ្នាំមុនដោយសន្យាថានឹងនាំយកហិរញ្ញវត្ថុរបស់ប្រទេសនេះ ឱ្យស្ថិតក្រោមការគ្រប់គ្រង ព្រមទាំងកាត់បន្ថយយ៉ាងខ្លាំងដល់វិស័យសាធារណៈ។រដ្ឋាភិបាលរបស់លោកបានរក្សាមូលនិធិសកលវិទ្យាល័យនៅឆ្នាំនេះក្នុងកម្រិតដូចគ្នានឹងឆ្នាំ ២០២៣ដែរ ទោះបីជាអតិផរណាបានកាត់បន្ថយតម្លៃពិតនៃថវិកានេះ រហូតដល់ ៨០% ក៏ដោយ។សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires) លោក រីខាដូ ហ្គេលភី ( Ricardo Gelpi) បានព្រមានថា ស្ថាប័ននេះប្រហែលជាត្រូវបិទទ្វារក្នុងរយៈពេលបីខែទៀត លុះត្រាតែទទួលបានមូលនិធិបន្ថែម។លោក Milei បានព្យាយាមបង្ហាញភាពត្រឹមត្រូវនៃការកាត់បន្ថយនេះ ដោយពណ៌នាម្តងហើយម្តងទៀតអំពីបណ្ដាសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋ ថាជាមជ្ឈមណ្ឌលនៃលទ្ធិសង្គមនិយម៕

មន្ត្រីអាមេរិក៖ ហានិភ័យនៃគ្រោះទុរ្ភិក្សខ្ពស់ខ្លាំងនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង

2024/04/24 05:32:06 pm        111
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហាមនុស្សធម៌ បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាអ៊ីស្រាអែល បានចាត់វិធានការសំខាន់ៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលើការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែការងារសន្ធឹកសន្ធាប់នៅតែត្រូវធ្វើដដែលដោយសារហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះមានកម្រិតខ្ពស់ខ្លាំង។លោក ដេវីដ សាធើហ្វីល (David Satterfield) បានបដិសេធមិននិយាយថាតើទីក្រុងវ៉ាស៊ីន តោនពេញចិត្តនឹងចំណាត់ការរបស់អ៊ីស្រាអែល ដែរឬយ៉ាងណា ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានទាមទារឱ្យមានសកម្មភាពដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅហ្កាហ្សា ដោយនិយាយថាលក្ខខណ្ឌអាចត្រូវបានដាក់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ប្រសិនបើខ្លួនមិនអនុវត្តជាបន្តបន្ទាប់នូវ «ជំហានជាក់លាក់ ជាក់ស្តែង និងអាចវាស់វែងបាន» សម្រាប់ដោះស្រាយវិបត្តិ។លោក សាធើហ្វីល និយាយថា ហានិភ័យនៃគ្រោះទុរភិក្សនៅទូទាំងតំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ជាពិសេសនៅភាគខាងជើងគឺ «ខ្ពស់ខ្លាំងណាស់» ហើយលោកបានអំពាវនាវឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីផ្ដល់ជំនួយដល់អ្នកដែលត្រូវការនៅក្នុងផ្នែកនោះនៃទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀត និងមានប្រជាជនរស់នៅក្រាស់ក្រែលមួយនេះ។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងការទទួលបានជំនួយ និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស៕

ក្រុមហេសបូឡានៅលីបង់ បើកការវាយប្រហារចូលទៅក្នុងអ៊ីស្រាអែល យ៉ាងជ្រៅបំផុត ចាប់តាំងពីសង្រ្គាមហ្កាហ្សាចាប់ផ្តើម

2024/04/24 05:28:54 pm        170
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីស្រាអែលភាគខាងជើងនៃទីក្រុង Acre ជាការវាយប្រហាររបស់ខ្លួន ចូលទៅក្នុងទឹកដីអ៊ីស្រាអែលយ៉ាងជ្រៅបំផុត ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ ផ្តើម។យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនមិនបានដឹងពីកន្លែងណាមួយរបស់ខ្លួនដែលត្រូវបានវាយប្រហារដោយក្រុមហេសបូឡានោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់ «គោលដៅពីលើអាកាស»ចំនួនពីរ នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ភាគីទាំងពីរ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នា និងការវាយប្រហារតាមអាកាសជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ប៉ុន្តែបានជៀសវាងពីការរុញច្រានជម្លោះនេះឲ្យទៅជាសង្រ្គាមពេញទំហឹង។ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការវាយប្រហារ បានបន្ត ការភ័យខ្លាច បានកើនឡើងថា ឧបទ្ទវហេតុ ឬការប៉ានស្មានខុសទៅលើភាគីណាមួយ អាចមើលឃើញថា ជម្លោះអាចកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចអូសទាញដល់មហាអំណាចក្នុងតំបន់ និងពិភពលោកផ្សេងទៀតរួមទាំងសហរដ្ឋអាមេ រិកផងដែរ។ក្រុមហេសបូឡា បានបញ្ជាក់ថា ខ្លួនបានធ្វើសកម្មភាពសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមុននេះ ដែលបានសម្លាប់អ្នកប្រយុទ្ធរបស់ខ្លួនម្នាក់។ ក្រុមនេះ បានបោះពុម្ពផ្សាយនូវអ្វីដែលមើលទៅដូចជារូបភាពផ្កាយរណប ជាមួយនឹងទីតាំងនៃការវាយប្រហារដែលកំណត់ដោយពន្លឺដែលមានរង្វង់ពណ៌ក្រហម ព័ទ្ធជុំវិញវា ដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងទីក្រុង Acre និងទីក្រុង Nahariyaya ទៅភាគខាងជើង។ជាការឆ្លើយតប យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំង បានវាយប្រហារគោលដៅយោធានៅភូមិ Ayta ash Shab និង Blida និងនៅតំបន់ Markaba នៅក្នុងប្រទេសលីបង់ភាគខាងត្បូង។

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលនិយាយថា រយៈពេល២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ

2024/04/24 04:33:50 pm        109
ដោយសង្រ្គាមឈានចូលដល់ថ្ងៃទី២០០ ក្រុមគ្រួសារនិងអ្នកគាំទ្ររបស់ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានចេញមកតវ៉ានៅទីក្រុង តែលអាវីវ(Tel Aviv) កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមេសា ដោយអង្គុយនៅលើដី ដៃជាប់ចំណង និងបិទមាត់របស់ពួកគេ ព្រមទាំងបង្ហាញសារមួយថា ២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ។មនុស្សដែលត្រូវបានចាប់ពង្រត់ មានទារក ស្ត្រី មនុស្សចាស់ ទាហាន ត្រូវបានគេចាប់ពង្រត់រយៈពេល២០០ថ្ងៃកន្លងទៅហើយ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់ ។ខណៈចំណាប់ថ្នូរជាង១០០នាក់ ត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់កាលពីខែវិច្ឆិកា កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរផ្សេងទៀតបានបរាជ័យ ហើយអ៊ីស្រាអែលបានរារាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដោយនិយាយថា វានឹងធ្វើឱ្យក្រុមហាម៉ាសប្រមូលផ្តុំគ្នាឡើងវិញ។

នគរបាលហៃទី ប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីការពារវិមានប្រធានាធិបតី មុនការតែងតាំងក្រុមប្រឹក្សា

2024/04/24 04:30:51 pm        102
នគរបាលប្រទេសហៃទី បានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមមនុស្សនៅជុំវិញវិមានជាតិ កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា មុនការតែងតាំងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។កងកម្លាំងសន្តិសុខរបស់ប្រទេសហៃទី បានបង្កើតបរិវេណសន្តិសុខនៅជុំវិញអគាររដ្ឋាភិបាល និងច្រកចូលផ្នែកការទូតនៅអាកាសយានដ្ឋានអន្តរជាតិ ខណៈសហរដ្ឋអាមេរិក បានជូនដំណឹងថា កងទ័ពត្រូវបានដឹកជញ្ជូនតាមអាកាសនៅក្នុងការបង្កើនបុគ្គលិកសន្តិសុខ ដើម្បីពង្រឹងការការពារនៅស្ថានទូតរបស់ខ្លួននៅទីនោះ។ប្រជាជនក្នុងតំបន់បានត្អូញត្អែរថា ពួកគេពុំអាចឆ្លងកាត់ផ្លូវនៅជុំវិញវិមានជាតិបានទេ ដោយសារសង្គ្រាមដណ្តើមអំណាចគ្នារវាងកងកម្លាំងហៃទី និងក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបានបង្កឲ្យមាន អំពើហឹង្សាជាបន្តបន្ទាប់ និងបានធ្វើឱ្យទីក្រុងព័រអូប្រាំង ជាប់គាំង។នាយករដ្ឋមន្រ្តី លោក Ariel Henry បានសន្យាលាចេញពីតំណែងនៅថ្ងៃទី ១១ ខែមីនា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និងបានជាប់ខ្លួននៅខាងក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក ការវាយប្រហារជាច្រើន នៅក្នុងរដ្ឋធានី បានរីកកាន់តែធំ ហើយដំណើរការអន្តរកាលបានអូសបន្លាយពេល។

UNRWA៖ ពលរដ្ឋហ្កាហ្សា ជាង១លាននាក់បាត់បង់ផ្ទះសម្បែង ខណៈជម្លោះមានអាយុកាល ២០០ ថ្ងៃ

2024/04/24 04:26:41 pm        139
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាអ្នកស្រុកជាងមួយលាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយ ៧៥ ភាគរយនៃចំនួនប្រជាជននៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះត្រូវបានផ្លាស់ទីលំនៅ ខណៈជម្លោះដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះមានអាយុកាលពី ២០០ ថ្ងៃ។ទីភ្នាក់ងារ UNRWA បានសរសេរនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ការបំផ្លិចបំផ្លាញមានគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្កាហ្សា ហើយការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគឺធំធេងមិនអាចពណ៌នាបាន»។ ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសម្រាប់បទឈប់បាញ់ដើម្បីបន្តការសម្លាប់ឥតឈប់ឈររបស់ខ្លួន។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទ ថាការត្រៀមរៀបចំកំពុងដំណើរការដើម្បីពង្រីកតំបន់មនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល ដែលអាចកើតមានលើទីក្រុងភាគខាងត្បូង រ៉ាហ្វា (Rafah)។ក្រុង រ៉ាហ្វា គឺជាជម្រកចុងក្រោយសម្រាប់ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនជាង ១,៤ លាននាក់ពីភាគខាងជើង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានសង្រ្គាមដែលកំពុងបន្ត ហើយវិបត្តិមនុស្សធម៌ និងភាពអត់ឃ្លានកំពុងគ្របដណ្ដប់ហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM