ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ

2026/03/01 02:55:56 pm        330
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុកបុកម្នេញក្នុងសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន២នាក់ត្រូវបានឃាត់ខ្លួន និង២នាក់ទៀតកំពុងរត់គេខ្លួន។ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណី បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស ។រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំង Online Scam មួយកន្លែង ដែលខ្លួនធ្វើការ មានទីតាំងស្ថិតនៅផ្ទះលេខ G31 ផ្លូវបេតុងផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ក្រោយពីទទួលបានព័ត៌មាននេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 ខាងលើក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាលទ្ធផលពេលសមត្ថកិច្ចពិនិត្យឃើញថា ទីតាំងខាងលើជាប្រភេទផ្ទះល្វែង មានកម្ពស់ ៣ជាន់ ស្នើនឹង ៥បន្ទប់ រកមិនឃើញមានករណី Online Scam ទេ ប៉ុន្តែរកឃើញមានជនជាតិបង់ក្លាដេស ស្នាក់នៅប្រមូលផ្តុំ ចំនួន១៤នាក់ មានលិខិតឆ្លងដែន ចំនួន ០៤នាក់ មិនមានលិខិតឆ្លងដែន ចំនួន ១០នាក់។ ក្រៅពីនេះ ក៏បានរកឃើញសម្ភាររួមមានៈ កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង ទូរសព្ទដៃ ចំនួន ២៩គ្រឿង iPhone 17 Pro Max ចំនួន ០១គ្រឿង iPhone 16 Pro Max ចំនួន ០១គ្រឿង iPhone 16 Pro ចំនួន ០១គ្រឿង ទូរសព្ទដៃចម្រុះ ចំនួន ២៦គ្រឿង ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក PCX ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 1HS-5428 ខ្សែកពណ៌លឿង ចំនួន ០៥ខ្សែ ខ្សែកពណ៌សរ ចំនួន ០៩ខ្សែ ខ្សែដៃពណ៌លឿង ចំនួន ០៣ខ្សែ ខ្សែដៃពណ៌សរ ចំនួន ០២ខ្សែ និងបន្តោងខ្សែកពណ៌លឿង ចំនួន ០១។បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំជនសង្ស័យនិងជនរងគ្រោះមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងចាត់ការតាមនីតិវិធីច្បាប់ ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/28 11:47:38 am        263
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយក​​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថាន​ទូ​តចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៣នាក់ (ស្រី៥នាក់) ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធអនឡាញ (Online Scams) ករណីបង្រ្កាបនៅរាជធានីភ្នំពេញ ត្រូវ​បាន​បណ្ដេញ​​ចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូច​ជា​កា​រ​ជួយ​សង្គ្រោះ​ជនរង​គ្រោះដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ

2026/02/28 11:19:13 am        387
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បាន​ចេញ​ដី​ការ​សម្រេច​ឃុំ​ខ្លួន​ជន​ល្មើស​ជា​ជនជាតិចិន០២នាក់ជាមេខ្លោងពាក់ព័ន្ធករណីឆបោកជាក្រុមដោយមានការចាត់តាំង លើ​បទល្មើស ( Online Scam ) ដាក់ពន្ធានាគារបណ្តោះអាសន្ន ។ ជនត្រូវចោទទាំង០២នាក់ មានឈ្មោះ WANG ZONGQING ភេទប្រុស អាយុ៣៥ឆ្នាំ, និង​ម្នាក់​ទៀត​ឈ្មោះ LIU DINGHUA ភេទប្រុស អាយុ៣៤ឆ្នាំ ។ ជនទាំង០២នាក់ ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង “ ប្រព្រឹត្ត​នៅ​ចំណុចផ្ទុះលេខB២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រម​ព្រហ្ម​ទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ថា ជនល្មើសជាជនជាតិចិន ទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ក្នុងរង្វង់​ការ​ចុះ​រដ្ឋបាល​ពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងនគរបាល និង​កម្លាំង​កង​រាជអាវុធហត្ថ ដឹកនាំដោយឯកឧត្តមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះលេខB២.០៨៧ ( បុរី អេលីហ្សេ ) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន ។ ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យខាងលើ កម្លាំងអាជ្ញាធរចម្រុះ បាន​ពិនិត្យ​រក​ឃើញ​ជន​បរទេស​៦៩នាក់ ស្រី០៧នាក់ ស្មើរ០៥សញ្ជាតិ ។ ក្នុងនោះបានរកឃើញសម្ភារមួយចំនួនដូចជា  ទូរស័ព្ទដៃ និង កុំព្យូទ័រ ដែល សង្ស័យពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS ៕ លីហេង

​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

2026/02/27 03:58:59 pm        1131
ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន ៥១គ្រឿង ម៉ូនីទ័រ ចំនួន ១០ គ្រឿង CPU ចំនួន ១១ គ្រឿង Laptop ចំនួន ០២ គ្រឿង ទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ ⁠ទូដែក១ ។ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ។គួររំលេចជូនថាយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។ ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ ដោយឡែក សមត្ថកិច្ចក្នុងខេត្តព្រះស៊ីហនុ គិតចាប់ពីពាក់កណ្តាលខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៨៩ ទីតាំង មាន៣១៣ អគារ។ ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាប និងសម្រេចបិទខ្ទប់ទីតាំងចំនួន ៥៧ កន្លែង ស្មើនឹង២២៤អគារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់ (ស្តី្រ ៩នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី, ចិន, នេប៉ាល់, វៀតណាម, មីយ៉ាន់ម៉ា ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួន ២២៣,៦១០ នាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន។ ទន្ទឹមគ្នានេះ មានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ច ដោយក្នុងចំណោមនោះ ខ្លះបានចាកចេញទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអាចបន្តសកម្មភាពឆបោក និងខ្លះបានលាក់ខ្លួននៅក្នុងប្រទេស ដោយបានប្តូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗ ដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នា និងខ្លះក្នុងរូបភាពចល័ត។ ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ​ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាព ដោយមិនអនុញ្ញាតឱ្យមានការជ្រកប្រព្រឹត្តអំពើល្មើស ទោះសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់​តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ «យើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យដល់ឬសគល់នៃបញ្ហា ដើម្បីឈានទៅគ្រប់គ្រង និងបោសសម្អាតឱ្យអស់ពីកម្ពុជា» នេះជាប្រសាសន៍លើកឡើងនាពេលថ្មីៗនេះរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រីបានអត្ថាធិប្បាយទៀតថា៖ «បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០​ ករណី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញក៏ផ្តោតផងដែរលើការស្រាវជ្រាវអំពីប្រព័ន្ធនៃលំហូរហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោកOnline Scams» ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

កម្ពុជា បន្តបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ទៀត ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និងលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

2026/02/24 01:20:26 pm        186
ភ្នំពេញ៖ នៅថ្ងៃទី ២១, ២២, និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបន្តបណ្ដេញ​ចេញ​ជន​បរទេស​ចំនួន​ ១,០៩០នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លង​ដែន​ស្នាក់​នៅ​គ្មាន​លិខិត​ឆ្លង​ដែន និងធ្វើការងារខុសច្បាប់។យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អនុវត្តតាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើប​អ​ង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,០៩០នាក់ (ស្រី ១៣៥​នាក់) មាន១៧សញ្ជាតិ រួមមានចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា ត្រូវបាន​បណ្ដេញ​ចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​យន្ត​ហោះ​ពិសេស ​ក្នុងនោះ ២សញ្ជាតិ មានជនជាតចិន ចំនួន ៤៩៤នាក់ ករណីឆបោកតាម​ប្រព័ន្ធ​អនឡាញ​(Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ និងមួយចំនួន​ទៀត​ត្រូវ​បាន​បណ្ដេញចេ​ញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេស​ទាំង​អស់​នេះ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុស​ច្បាប់​នៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ​លើក​លែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជ​នរង​គ្រោះ​ដែល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួនវិញ៕

មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅថ្ងៃទី១៨កុម្ភៈនេះ

2026/02/18 04:43:22 pm        405
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិត​ត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) រងរបួស​ស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។ នេះបើ​តាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ១នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ៣នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),ប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)៕

អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់ទីតាំងដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេស​ប្រព្រឹត្តបទល្មើស

2026/02/18 03:55:24 pm        346
អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការច្បាប់ រួមទាំងពិន័យប្រាក់ ទៅលើម្ចាស់ទីតាំងទាំងឡាយ ណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើស Online Scams នៅ​ក្នុង​ប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់ និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់ គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានា កម្លាំងអាជ្ញាធរមា​ន​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស​កំពុងបន្តសស្រាក់សស្រាំបំផុត ក្នុងការបោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​​ចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃ បានដាក់ឱសានវាទ ឬបន្ទាត់ក្រហម ត្រឹម​កំឡុង​ខែ​មេសា ​ឆ្នាំ២០២៦ ។ សម្រាប់​ក្របខ័ណ្ឌ នៃរាជធានីភ្នំពេញ ថ្មីៗនេះ កម្លាំងនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយអំពីផែនការបន្តទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើទីតាំងជួល​ការ​ស្នាក់​នៅ​ទាំង​ឡាយ ​ដែលបានលួចលាក់បន្តផ្តល់ការស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់ ពិសេស​ការ​រស់​នៅ​សម្រាប់​ប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការឆ្លើយតបទៅនឹង ការ​ដាក់​ឱសាន​វាទ​របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានកំណត់​បន្ទាត់​ក្រហម​ត្រូវ​លុប​បំបាត់​បទ​ល្មើស​ឆបោក​នេះឲ្យអស់ និងមានប្រសិទ្ធិភាពខ្ពស់ត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២៦ ។ ប្រជាពលរដ្ឋ សម្តែងការគាំទ្រចំពោះវិធានការខាងលើនេះ ក៏ដូចជាវិធានការទាំងឡាយនានា​ជា​ច្រើន​ទៀត​របស់​អាជ្ញាធរនៅទូទាំងប្រទេស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និង​បោស​ស​ម្អាតដាច់ណាត់នូវរាល់បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលកើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​ជាតិ ​ពិសេសគឺឧក្រិដ្ឋកម្មឆបោកអនឡាញនេះតែម្តង ។ យោងលើជំពូកទី៦ មាត្រាទី២០ នៃអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ​២០២៦ ក៏បានកំណត់ផងដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នក​គ្រប់​គ្រង​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យ​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិន​ទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ដែល​បាន​កំណត់ក្នុងច្បាប់ជាធរមានឡើយ ៕  អត្ថបទ៖ លីហេង

នគរបាលចរាចរណ៍រាជធានី នឹងចុះអនុវត្តច្បាប់តាមរយៈការផាកពិន័យឡើងវិញ ក្រោយ​អត្រា​គ្រោះ​ថ្នាក់​នៅ​មានកម្រិតខ្ពស់

2026/02/15 02:04:49 pm        325
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់នគរបាលចរាចរណ៍ និង​ដាក់​ទិស​ដៅការងារបន្ត ពិសេសផ្សព្វផ្សាយ​ផែនការ​ចុះ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​រយៈ​កា​​រ​ផាកពិន័យឡើងវិញ ក្រោយអ​ត្រា​គ្រោះថ្នា​ក់​កំពុង​បន្ត​គំរាម​កំហែង​ដល់​សុខ​សុវត្ថិភាព​លើ​ដង​ផ្លូវ​សាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋអ្នកដំណើរ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក លោក​អធិការរងផែនការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ផង​ដែរ។ ការចុះរឹតបន្តឹងច្បាប់តាមរយៈការផាកពិន័យឡើងវិញនេះ ធ្វើឡើងប​ន្ទា​ប់​ពី​មាន​គោល​ការណ៍​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពិនិត្យឃើញថា អត្រា​គ្រោះថ្នាក់​មិនបានថមថយនោះឡើយ បន្ទាប់ពីកម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​វិធានការណ៍​រឹតប​ន្តឹង​ច្បាប់​តាមរយៈការចុះផ្សព្វផ្សាយអប់រំណែនាំអស់រយៈពេលជាងកន្លះឆ្នាំកន្លងមក ពោលគិ​តចា​ប់​តាំង​ពីខែកក្កដា ឆ្នាំ២០២៥ ៕ អត្ថបទ៖ លីហេង

អគ្គិភ័យឆាបឆេះអស់ផ្ទះ៣ល្វែង រួមទាំងរថយន្ត២គ្រឿងស្ទើរទាំងស្រុង គិត​ជា​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ

2026/02/15 12:19:27 pm        345
ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះល្វែង លក់សំបកកង់រថយន្ត , លក់ម៉ាស៊ីនត្រជាក់ , លក់ភេសជ្ជៈ ចំនួន ៣ល្វែង អស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ក្នុងករណីអគ្គិភ័យនេះដែរគិតទំហំទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារផងដែរ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​បែបនេះ គេឃើញបង្គោលភ្លើង ដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនី ឆាប​ឆេះ​ខ្សែ​ភ្លើង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នា រកបំពង់ មកជួយបាញ់គ្រប់គ្រងដែរ តែដោយសារ​អណ្តាត​ភ្លើង​លាយលំខ្យល់ ឆេះលឿនខ្លាំងពេក ទើបពលរដ្ឋប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច ដើម្បី​អន្តរាគមន៍ផងដែរ។ អគ្គិភ័យនេះដែរបានបង្កខូចខាតផ្ទះ ១ល្វែងអស់ទាំង រួមទាំងបានរាលដាល​ដល់​ផ្ទះ​០២​ល្វែង​ទៀត​ រួមសំបកកង់រថយន្ត , ម៉ាស៊ីនត្រជាក់ , គ្រឿងភេសជ្ជៈមួយចំនួនធំ នឹង​សម្ភារៈ​អស់​ស្ទើរ​ទាំងស្រុង។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ , រថយន្តជំនួយ កងពលតូចង៧០ , រថយន្តក្រសួងមហាផ្ទៃ , នឹងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់ ៕ អត្ថបទ ៖ កុម្ភៈ

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការឈូសដីតំបន់៣ ដាក់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង

2026/02/15 10:05:42 am        242
កំពង់ឆ្នាំង៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ ជនសង្ស័យ២នាក់ ដែល​បាន​ឈូស​បំផ្លាញ​ដីតំបន់៣ រាប់សិបហិកតាក្នុងស្រុកកំពង់លែងនោះ ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បញ្ជូនខ្លួនមកតំណាងអយ្យការខេត្តកំពង់ឆ្នាំងវិញ ដើម្បីពន្ធនាគារតាមបញ្ញត្តិច្បាប់។ជនសង្ស័យទាំង២នាក់មានឈ្មោះ ហួត ហ៊ីម អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំដារ ស្រុក​កំពង់​លែង និងម្នាក់ទៀតឈ្មោះ យ៉ន ចិន្តា អាយុ៥៦ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ត្រូវ​បាន​ឃាត់​ខ្លួន​ពេលកំពុងឈូសបំផ្លាញដី និងព្រៃក្នុងតំបន់៣ នៅចំណុចស្ពានកោះបូ ស្ថិតក្នុង​ភូមិ​សំរោង​សែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងអស់រាប់សិបហិកតា។ ការ​ឈូស​បំផ្លាញ​នេះ ជនសង្ស័យបានយកត្រាក់ទ័រចំនួន៤គ្រឿងចូលទៅលើកោះនោះជាច្រើនថ្ងៃ និង​បាន​ឈូស​បំផ្លាញតាមចិត្ត មិនមានការរំខានណាមួយពីសមត្ថកិច្ចជំនាញ អាជ្ញាធរដែនដី ឬអាជ្ញាធរ​ស្រុក​ខេត្ត​ឡើយ។ប្រជាពលរដ្ឋបានសំណុមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស្រាវជ្រាវ និង​ចាត់​ការ​បន្ត​ចំពោះ​អ្នក​នៅពីក្រោយករណីឈូសបំផ្លាញនេះផង កុំអោយចាប់តែជនសង្ស័យ២នាក់នោះ ព្រោះ​ក្នុង​សំណុំ​រឿង​នេះ​មិនមែនមានតែ២នាក់នោះទេ សំខាន់ប្រជាពលរដ្ឋ​ទាំង​អស់​ចង់​ឃើញ​ចំណាត់​ការ​ដល់​អ្នកទទួលខុសត្រូវលើដីតំបន់៣ ជាដីរដ្ឋផងដែរ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy ប្រកាស​ពង្រីកការវាយប្រហារដោយយាន​ដ្រូន លើ​រុស្ស៊ី
07/07/2026 04:07 PM
រុស្ស៊ី៖ ការវាយប្រហាររបស់អ៊ុយក្រែនទៅលើមណ្ឌលសុខភាព គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ
07/07/2026 04:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងនឹងអាណានិគមនិយមឌីជីថលថ្មី
07/07/2026 04:07 PM
ការផ្ទុះ ត្រូវបានឮនៅក្នុងទីក្រុងដាម៉ាសអំឡុងដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ប្រទេសស៊ីរី
07/07/2026 04:07 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបន្ត​អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ​ចូលរួមយុទ្ធនាការផលិតផលជាតិ​
07/07/2026 04:07 PM
ន័រវ៉ែសជំរុញឱ្យចិនជួយនាំរុស្ស៊ីមកទៅ​កិច្ចចរចាសន្តិភាពអ៊ុយក្រែន
07/07/2026 04:07 PM
អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើងឥតឈប់ ខណៈមនុស្សជិត២ម៉ឺននាក់នៅតែគ្មានជម្រក
07/07/2026 04:07 PM
ជប៉ុនប្រាប់​​ថា នាវាចិនត្រូវបានបណ្តេញចេញពីកោះមានជម្លោះ
07/07/2026 04:07 PM
លោក Merz សាទរចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ធំ​របស់កាណាដាជាមួយអាល្លឺម៉ង់ និងន័រវ៉ែស
07/07/2026 04:07 PM
អាមេរិកដើរតួនាទីនាំ​មុខបង្ហាញ​ក្ដី​បារម្ភ ​ ក្រោយ​ចិនបាញ់សាក​ល្បង​មីស៊ីលចូលមហាសមុទ្រប៉ាស៊ីហ្វិក
07/07/2026 04:07 PM