មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ

សន្តិសុខ និង សង្គម

មន្រ្ដីរដ្ឋការរាប់រយនាក់របស់ប្រទេសយ៉េម៉ែន បានបញ្ចប់វគ្គហ្វឹកហ្វឺនយោធា ខណៈក្រុមហ៊ូធី បង្កើនការជ្រើសរើសកម្លាំង

2024/03/10 06:21:07 pm        313
មន្រ្ដីរដ្ឋកាយ៉េម៉ែនរាប់រយនាក់ បានចូលរួមនៅក្នុងការធ្វើក្បួនព្យុហយាត្រាយោធាមួយ ក្នុងទីលានសាកលវិទ្យាល័យក្រុងសាណាអា (Sanaa) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធារយ:ពេល១២ថ្ងៃរបស់ក្រុមហ៊ូធី។ក្រុមហ៊ូធី បាននិយាយថាវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើង នៅក្នុងក្របខណ្ឌកិច្ចប្រឹងប្រែងប្រមូលផ្ដុំទូទៅដែលរៀបចំដោយក្រុមហ៊ូធីដើម្បីគាំទ្រប្រជាជនតំបន់ហ្កាហ្សា និងបង្កើនការត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយមកលើប្រទេសយ៉េម៉ែន។មនុស្សរាប់ពាន់នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនក្នុងផ្នែកផ្សេងៗគ្នា ក្នុងប្រទេសយ៉េម៉ែនចាប់តាំងពីមានសង្រ្គាម ក្នុងតំបន់ហ្កាហ្សាមក។ក្រុមសកម្មប្រយុទ្ធ បានបង្ហាញក្បួនព្យុហយាត្រា ដែលមានកាន់អាវុធដូចជា កាំភ្លើងវែង និងកាំភ្លើងយន្ដ ដោយស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា និងប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល។សហរដ្ឋអាមេរិក បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមឧទ្ទាមហ៊ូធី នឹងត្រូវវឹលទៅចូលបញ្ជីក្រុមភេរវជនវិញ ដែលនឹងធ្វើឲ្យក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដែលមានគោលបំណងកាត់ផ្ដាច់ការផ្ដល់មូលនិធិ និងអាវុធ ដែលក្រុមហ៊ូធី បានប្រើប្រាស់ នៅក្នុងការវាយប្រហារក្នុងសមុទ្រក្រហមរបស់ពួកគេនោះ៕អត្ថបទ មករា

មនុស្សរាប់ពាន់នាក់ បានដើរក្បួនក្នុងក្រុងឡុងដ្រ៍ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

2024/03/10 05:53:56 pm        286
អ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងឡុងដ្រ៍ កាលពីថ្ងៃសោរ៍ ដោយទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ខណ:សង្រ្គាមបានឈានចូលទី ១៥៤ថ្ងៃ។ក្រុមអ្នកតវ៉ាត្រូវគេរំពឹងថា នឹងដើរក្បួនចេញពីសួនហាយ (Hyde Park) ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅត្រើយខាងត្បូងនៃទន្លេ ថាម (River Thames)។ក្រសួងសុខាភាបាលតំបន់ហ្កាហ្សា និយាយថា រយ:ពេល៥ខែនៃការវាយប្រហារតាមអាកាស និងថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត៣១.០០០នាក់ និង៧២.៥០០នាក់ទៀត បានរងរបួស និងរាប់ពាន់នាក់ទៀត បានជាប់នៅក្រោមគំនរថ្ម។ការចរចាស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ១៣៤នាក់ក្នុងតំបន់ហ្កាហ្សា នៅតែហាក់ដូច ជាជាប់គាំងនៅមុខថ្ងៃផុតកំណត់ដែលរំពឹងទុក គឺខែពិសិដ្ឋបុណ្យរ៉ាម៉ាន ដែលនឹងចាប់ ផ្ដើមនៅថ្ងៃទី១០ មីនានេះ។អត្ថបទ មករា 

ការទម្លាក់ជំនួយតាមអាកាសជាច្រើន ត្រូវបានគេធ្វើឡើងនៅពីលើតំបន់ហ្កាហ្សា

2024/03/10 05:48:16 pm        157
យន្ដហោះជាច្រើនគ្រឿងបានហោះពីលើតំបន់ហ្កាហ្សា និងបានទម្លាក់ប្រអប់ជំនួយមនុស្សធម៌កាលពីថ្ងៃសៅរ៍ ខណ:ដែលផ្សែត្រូវបានគេឃើញកំពុងហុយចេញតំបន់ហ៊ុមព័ទ្ធមួយនេះ។គេមិនទាន់ច្បាស់ភ្លាមៗទេថាតើខាងណាជាអ្នកធ្វើប្រតិបត្ដការទម្លាក់ជំនួយតាមអាកាសកាលពីថ្ងៃសៅរ៍នោះ។ការទម្លាក់ជំនួយតាមអាកាសនេះធ្វើឡើងស្របពេលដែលមានការព្រមានពីគ្រោះទុរ្ភិក្សដែលនឹងចូលមកដល់ក្នុងរយ:ពេល៥ខែនៃយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងតំបន់ហ្កហ្សា។ពេលវេលាជិតអស់ហើយសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្ដីពីសំណើផ្អាកសង្រ្គាម៦សប្ដាហ៍ ដែលក្រុងវ៉ាស៊ិនតោនសង្ឃឹមថា នឹងចូលជាធរមាននៅថ្ងៃបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ៕

ក្រុមមន្រ្ដីនិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្លាក់ចំតំបន់លំនៅឋានឃើសិន

2024/03/10 05:43:42 pm        215
យោងតាមមន្រ្ដីមូលដ្ឋាន បានអោយដឹងថា កាទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយ បានធ្លាក់ចំទីតាំងលំនៅឋាន នៅក្នុងតំបន់ឃើសិនកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញប្លុកអគារផ្ទះល្វែង និងបណ្តាលឲ្យក្មេងម្នាក់រងរបួស។ក្រុមមន្រ្ដីបាននិយាយថា ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានការប៉ះទង្គិចត្រូវក្បាល។រដ្ឋបាលខេត្ដឃើសិន (Kherson) បានផ្សព្វផ្សាយវីដេអូមួយបង្ហាញប្លុកអគារផ្ទះល្វែងខូចខាតយ៉ាងដំណំហើយ និងនៅផ្នែកខាងក្នុង។អ្នកសារព័ត៌មាន Reuters អាចបញ្ជាក់ទីកន្លែង តាមរយៈភិនភាគអគារ ដើមឈើ ប្លង់ផ្លូវ ហើយនិងអគារដែលនៅជិតៗ ដែលស៊ីគ្នានឹងរូបភាពផ្កាយរណបតំបន់។ ប៉ុន្ដែReuters មិនអាចផ្ទៀងផ្ទាត់ថាវីដេអូនេះ គេបានថតនៅពេលណាទេ។

លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលនឹងបន្តការវាយលុកនៅតំបន់ហ្កាហ្សានិងទីក្រុងរ៉ាហ្វា

2024/03/08 09:42:19 pm        248
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានការកើនឡើងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ក៏ ដោយ។លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ពង្រត់ ២៥៣នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ស្មានថា មនុស្សជាង ៣០.000នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល។លោកបានបញ្ជាក់ថា៖«មានសម្ពាធអន្តរជាតិ ហើយវាកំពុងកើនឡើង ប៉ុន្តែជាពិសេស នៅពេលដែលសម្ពាធអន្តរជាតិកើនឡើង យើងត្រូវតែសាមគ្គីគ្នា យើងត្រូវរួបរួមគ្នាប្រឆាំងនឹងការប៉ុនប៉ង ដើម្បីបញ្ឈប់ សង្គ្រាមនេះ»។មនុស្សប្រហែល ១,៥លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានប្រមូលផ្តុំចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃដែនដីដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលភាគច្រើននៃពួកគេ បានភៀសខ្លួនចេញពីផ្ទះសម្តែងរបស់ពួកគេ ទៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់ យោធារបស់អ៊ីស្រាអែល។ថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រនៅសាលាហ្វឹកហ្វឺនសម្រាប់មន្ត្រីយោធាអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល ត្រូវតែប្រឆាំងនឹង «ការប៉ុនប៉ងដោយចេតនា» ដើម្បីស្តីបន្ទោសខ្លួនដោយសារឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាសនោះ។

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាឱ្យបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ

2024/03/08 09:35:13 pm        262
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹតមួយដើម្បីបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ នៃសេវាយោធាជាមូលដ្ឋាន។ យោងតាមក្រឹត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា ទាហានកែណ្ឌ ដែលអាណត្តិត្រូវបានបន្ត ដោយសារតែច្បាប់អាជ្ញាសឹក នឹងត្រូវផ្ទេរទៅកាន់អង្គភាពទាហានបម្រុងរបស់ប្រទេស ក្នុងខែមេសា និងឧសភា ។លោក Zelensky បាននិយាយនៅលើបណ្តាញ Telegram ថា តាមសំណើរបស់ទីបញ្ជាការយោធាបានឲ្យដឹងថា ត្រូវការរយៈពេលពីរបីសប្តាហ៍សម្រាប់នីតិវិធីរៀបចំ ការជំនួសអ្នកទាក់ទងទៅនឹងភារកិច្ចការពារជាតិ ហើយចាប់ពីខែមេសា ទាហាននឹងត្រូវបញ្ជូនទៅកាន់អង្គភាពបម្រុង។ លោកបាននិយាយថា ទាហានកែណ្ឌមួយចំនួន បានចុះកិច្ចសន្យាបម្រើក្នុងកងកម្លាំងការពារជាតិរួចហើយ។នៅក្រោមច្បាប់បច្ចុប្បន្ន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ ដែលត្រូវបានកែណ្ឌឱ្យចូលបម្រើកងទ័ពជាកាតព្វកិច្ច មិនបានចូលរួមក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។នៅខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ស្តីពីការកែណ្ឌកងទ័ពថ្មី។ សភាប្រទេសអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយបានបន្តច្បាប់នេះជាច្រើនដង ចាប់តាំងពីពេលនោះមក។

អ្នកជំនាញUN៖ អ៊ីស្រាអែលបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់តំបន់ហ្កាហ្សា នៅក្នុង«យុទ្ធសាស្ត្របង្អត់អាហារ»

2024/03/08 09:23:31 pm        245
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល កំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់តំបន់ហ្កាហ្សាដែលជាផ្នែកមួយនៃ«យុទ្ធនាការបង្អត់អាហារ» ដ៏ធំ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានស្តីបន្ទោសស្ថាប័នសិទ្ធិមនុស្សរបស់UNចំពោះការមិនធ្វើអ្វីបន្ថែមទៀត។លោក Michael Fakhri អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្បៀងអាហារ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា «រូបភាពនៃភាពស្រេកឃ្លាន នៅតំបន់ហ្កាហ្សា គឺមិនអាចទ្រាំទ្របាន ហើយអ្នកមិនបានធ្វើអ្វីទាល់តែសោះ»។មន្ត្រីជំនួយ បានព្រមានអំពីគ្រោះទុរភិក្សរយៈពេល៥ខែនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ខណៈដែលមន្ទីរពេទ្យ នៅភាគខាងជើងដាច់ស្រយាលនៃដែនដីនេះថា កុមារ បានចាប់ផ្តើមស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។លោក Fakhri បានប្រាប់ក្រុមប្រឹក្សានេះថា អ៊ីស្រាអែល កំពុង«បំផ្លាញប្រព័ន្ធស្បៀងអាហារ នៅតំបន់ហ្កា ហ្សា»។លោកបានបន្ថែមថា៖«អ៊ីស្រាអែល បានបង្កើតយុទ្ធនាការបង្អត់អាហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា» ដោយនិយាយថា មានការកំណត់គោលដៅលើអ្នកនេសាទខ្នាតតូច។ប្រទេសជាច្រើនផ្សេងទៀត បានរិះគន់អ៊ីស្រាអែលចំពោះភាពស្រេកឃ្លានដែលកំពុងកើនឡើង នៅក្នុងដែនដីនេះដែលរួមមានប្រទេសអេហ្ស៊ីប និងអ៊ីរ៉ាក់។

ប្រទេសស៊ូដង់ បង្ហាញការប្តេជ្ញាសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាបានការដឹកជញ្ជូនជំនួយ

2024/03/08 09:17:04 pm        258
ក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាបានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់អ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅកំពុងបន្ត។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរួមទទួលបន្ទុកគ្រោះមហន្តរាយមនុស្សធម៌របស់ប្រទេសស៊ូដង់ បានបើកកិច្ចប្រជុំ នៅទីក្រុង Port Sudan ជារដ្ឋធានី នៃរដ្ឋសមុទ្រក្រហមភាគខាងកើត។សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំ ត្រូវបានពិភាក្សាអំពីការអនុវត្តន៍សេចក្តីសម្រេច ទាក់ទងនឹងការបើកច្រកព្រំដែនភាគខាងលិចជាមួយប្រទេសឆាដ ប្រទេសស៊ូដង់ខាងត្បូង ឆ្លងកាត់ទីក្រុង Kosti និងច្រកព្រំដែន Ashkit និង Arqin នៅភាគខាងជើងប្រទេសស៊ូដង់។ លើសពីនេះ កិច្ចប្រជុំបានបញ្ជាក់លើតម្រូវការដើម្បីធានាបានថា ជំនួយដែលចូលមកប្រទេសស៊ូដង់ មិនរាប់បញ្ចូលនូវអ្វីដែលប៉ះពាល់ដល់សន្តិសុខជាតិប្រទេសស៊ូដង់នោះទេ។រដ្ឋាភិបាលស៊ូដង់បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលតាមច្រកឆ្លងកាត់ព្រំដែនថ្មី រួមទាំងច្រកមួយជាមួយប្រទេសឆាដ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល ២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត ១៨ លាននាក់ប្រឈមមុខអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

អាថ៌កំបាំងនៅមានដដែលជុំវិញជោគវាសនាជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ១០ឆ្នាំបន្ទាប់ពីបាត់ខ្លួន

2024/03/08 08:04:24 pm        265
អាថ៌កំបាំងនៅតែមានដដែលអំពីអ្វីដែលបានកើតឡើងចំពោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) ដែលបានបាត់ដានរកមិនឃើញ ពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន ដោយមានអ្នកដំណើរ និងអាកាសយានិកជាង ២៣០នាក់ នៅលើយន្តហោះនោះ កាលពី ១០ឆ្នាំមុន។ករណីនេះនៅតែជាអាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំងអាកាសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរបស់ពិភពលោក។ បណ្ដាមន្ត្រីអូស្ត្រាលីមានជំនឿថា យន្តហោះ Boeing 777 បានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយបានស្វែងរកក្នុងផ្ទៃទឹកជាង ១២០.០០០គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ។យន្តហោះនេះបានបាត់ដាន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ ហើយរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ទើបមានបំណែកកម្ទេចកម្ទីបានចាប់ផ្តើមអណ្ដែតនៅលើកោះ Réunion របស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌា ហើយក្រោយមកទៀត គឺនៅប្រទេសតង់ហ្សានី។ តែបំណែកតួខ្លួនមិនធ្លាប់ត្រូវបានរកឃើញសោះឡើយ។អ្នកជំនាញផ្នែកសន្តិសុខសមុទ្រ ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការបច្ចុប្បន្នរបស់កងទ័ពជើងទឹកអូស្ត្រាលី លោកស្រី Jennifer Parker បានត្រួតពិនិត្យការស្វែងរកកាលពី ១ទសវត្សរ៍មុន។ នៅថ្ងៃសុក្រ (ទី៨ ខែមីនា) លោកស្រី Parker បានប្រាប់ថា ដោយសារតែតំបន់ដ៏ធំល្វឹងល្វើយ និងដោយសារអាកាសធាតុនាពេលនោះ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេដែលពួកគេមិនអាចរកឃើញទីកន្លែងកម្ទេចកម្ទីរបស់យន្តហោះបាត់ខ្លួននោះ។លោកស្រី Parker បានពិពណ៌នាអំពីបញ្ហាប្រឈមនានានៃការស្វែងរកដែលមាននាវាជាង ១៩គ្រឿង មកពីប្រទេសចំនួន៥ បានចូលរួម ក្នុងនោះរួមមានទាំងអាកាសធាតុ ភាពមើលឃើញច្បាស់ និងការមិនដឹងថា តើចរន្តទឹកអាចរុញច្រានបំណែកយន្តហោះទៅទីណា។ ការស្វែងរកបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។នៅចន្លោះឆ្នាំ២០១៤ និង២០១៧ ការស្វែងរកក្រោមទឹកត្រូវបានធ្វើឡើង មុនពេលដែលក្រុមហ៊ុន Ocean Infinity ព្យាយាមស្វែងរកនៅឆ្នាំ២០១៨៕

សម្ព័ន្ធយោធា NATO ស្វាគមន៍ប្រទេសស៊ុយអែត ជាសមាជិកទី ៣២

2024/03/08 07:51:40 pm        274
ប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធយោធាណាតូ។ នាយករដ្ឋមន្រ្តី លោក អ៊ុល គ្រីស្ទឺសុន(Ulf Kristersson) បានប្រគល់ឲ្យ នូវអ្វីដែលត្រូវបានគេស្គាល់ថាជា «ឧបករណ៍នៃដំណើរការចូលជាសមាជិក» ដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានតួជាអ្នកតម្កល់ដើម្បីបោះត្រាសមាជិកភាព កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា សម្ព័ន្ធយោធានេះ ត្រូវបានពង្រឹងប្រឆាំងការឈ្លានពាន ហើយបាននាំមនុស្សកាន់តែច្រើនស្ថិតក្រោមការការពារ។នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានចាត់ទុកការចូលរួមជាមួយសម្ព័ន្ធយោធានេះថា ជា «ជ័យជំនះសម្រាប់សេរីភាព»។ លោកបាននិយាយថា ប្រទេសរបស់លោក បានបង្កើតជម្រើស «រួបរួម សេរីភាព លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព» ដើម្បីចូលរួម។ ប្រទេសស៊ុយអែត បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពីពីរឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែន។ កាលពីពេលដំបូង ប្រទេសទួរគី បានជំទាស់ទៅនឹងបំណងនៃការចូលជាមួយសម្ព័ន្ធយោធាNATO ដោយនិយាយថា ស៊ុយអែតបានគាំទ្រក្រុមជនជាតិឃឺដ ដែលពួកគេចាត់ទុកថាជាក្រុមភេរវករ។ ប្រទេសហុងគ្រី ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ក៏បានទប់ស្កាត់ការចូលនេះផងដែរ។ មន្ត្រីសម្ព័ន្ធយោធាណាតូ នឹងមើលឃើញទង់ជាតិរបស់ប្រទេសស៊ុយអែត នឹងត្រូវបានបង្ហូត នៅថ្ងៃចន្ទ នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេ។ អគ្គលេខាធិការ លោក Jens Stoltenberg បាននិយាយថា ការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ធ្វើឱ្យប្រទេសស៊ុយអែត «មានសុវត្ថិភាព» និងធ្វើឲ្យសម្ព័ន្ធយោធានេះ «កាន់តែទទួលបានសន្តិសុខ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM