ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

សន្តិសុខ និង សង្គម

អ៊ីស្រាអែល នឹងបើកការវាយលុកក្រុងរ៉ាហ្វា បើចំណាប់ថ្នូរមិនត្រូវបានដោះលែងត្រឹមខែបុណ្យរ៉ាម៉ាដាន

2024/02/19 03:14:17 pm        71
រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបើកការវាយលុកក្នុងក្រុងរ៉ាហ្វា (Rafah) នៃតំបន់ហ្កាហ្សា បើចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងមកវិញត្រឹមខែតមអាហារមូស្លីមនៃបុណ្យរ៉ាម៉ាដាន ក្នុងពាក់កណ្ដាលខែមីនា។លោក ហ្កាន់ស៍ សមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បានសន្យាថា យោធានឹងជួយសម្រួលដល់ការជម្លៀសជនស៊ីវិលហ្កហ្សា ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។ប្រជាជនប៉ាឡេស្ទីនប្រមាណមួយលាននាក់ ដែលរត់គេចពីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជាប់ព្រំដែនប្រទេសអេហ្ស៊ីប។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា គឺចាំបាច់សម្រាប់ការលុបបំបាត់កងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាស ហើយថាអ្នកដែលអំពាវនាវអ៊ីស្រាអែល មិនឱ្យប៉ះពាល់តំបន់នោះគឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចាញ់សង្រ្គាម៕

សង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត ២.៩០០០ នាក់

2024/02/19 03:11:09 pm        66
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៩៨៥ នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ ក្រសួងបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨.៨៨៣ នាក់បានរងរបួសនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ក្រសួងនេះបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១២៧ នាក់ និងបង្ករបួស ២០៥ នាក់ផ្សេងទៀតក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយ។ ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។បន្ថែមពីលើនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យ អាល់អាម៉ាល់ (Al-Amal) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប បានឃើញការវាយប្រហារដោយផ្ទាល់ជាច្រើនពីរថក្រោះអ៊ីស្រាអែល៕

អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីស្លាប់ និងរបួសបុគ្គលិកជិត ៥០.០០០នាក់ នៅក្នុងទីក្រុង Avdiivka

2024/02/19 12:23:30 pm        173
មេបញ្ជាការយោធាអ៊ុយក្រែនម្នាក់បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យស្លាប់និងរងរបួសបុគ្គលិកកងកម្លាំងរុស្ស៊ីជិត ៥០.០០០នាក់ មុនពេលដកខ្លួនចេញពីទីក្រុងសំខាន់ជាយុទ្ធសាស្ត្រ Avdiivka។ ប៉ុន្តែសារព័ត៌មានអាមេរិកមួយ បានព្រមានពីបញ្ហាប្រឈមនានាដែលទាហានអ៊ុយក្រែនប្រឈមមុខ ក្នុងពេល ជំនួយយោធាពីសហរដ្ឋអាមេរិកជាប់គាំង។ មេបញ្ជាការអ៊ុយក្រែន លោក អូឡេកសានឌ័រ តាណាវស្គី(Oleksandr Tarnavskiy) បាននិយាយដូច្នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកកងទ័ពចេញពីទីក្រុង Avdiivka នៅតំបន់ភាគខាងកើតតំបន់ Donetsk ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងថា បានគ្រប់គ្រងទីក្រុងនេះទាំងស្រុង។លោក Tarnavskiy បាននិយាយថា កងទ័ពរបស់លោក បានធ្វើឱ្យមនុស្សស្លាប់និងរងរបួសនៅខាងភាគីរុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការរបស់ពួកគេដើម្បីការពារទីក្រុង Avdiivka ចាប់តាំងពីខែតុលាឆ្នាំមុន។ លោកបាននិយាយថា ទាហានរបស់លោក បានបំផ្លាញរថក្រោះ ៣៦៤ គ្រឿង និងយន្តហោះ ៥ គ្រឿងរបស់កងកម្លាំងរុស្ស៊ីផងដែរ។ ទោះជាយ៉ាងណា អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The New York Times បាននិយាយថា ការដួលរលំទីក្រុង Avdiivka អនុញ្ញាតឱ្យយោធារុស្ស៊ីចល័តកងទ័ព និងយុទ្ធោបករណ៍កាន់តែមានប្រសិទ្ធភាព នៅពីក្រោយសមរភូមិមុខ ខណៈខ្លួនវាយសម្រុកក្នុងទិសដៅដ៏ទៃទៀត។អត្ថបទសារព័ត៌មាននិយាយថា «នៅទូទាំងសមរភូមិមុខចម្ងាយ ៦០០ ម៉ាយស៍ អ៊ុយក្រែនខ្វះគ្រាប់រំសេវបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកថ្មីនោះទេ ហើយអ៊ុយក្រែនក៏កំពុង តស៊ូដើម្បីបំពេញបន្ថែមកងកម្លាំងដែលបានបាត់បង់របស់ខ្លួន បន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំងអស់រយៈពេលពីរឆ្នាំមកនេះ។ សារព័ត៌មាននេះ បានព្រមានថា កងកម្លាំងជើងគោកអ៊ុយក្រែន ប្រហែលជាស្ថិតក្នុងទីតាំងមានគ្រោះថ្នាក់បំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមមក។

មនុស្ស ៤នាក់ស្លាប់ រួមទាំងជនសង្ស័យ ក្នុងការបាញ់ប្រហារនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក

2024/02/19 11:54:18 am        122
ករណីហិង្សាក្នុងគ្រួសារនៅទីក្រុង ប៊ឺនស៍វីល (Burnsville) រដ្ឋ មីនីសូថា (Minnesota) សហរដ្ឋអាមេរិក បានប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏បង្ហូរឈាមកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) នៅពេលដែលបុរសជនសង្ស័យម្នាក់បានបាញ់សម្លាប់មន្ត្រីនគរបាលក្រុង ប៊ឺនស៍វីល ពីរនាក់ និងគ្រូពេទ្យបឋមសង្រ្គោះម្នាក់។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសម្នាក់បានឃុំខ្លួនឯងនៅក្នុងផ្ទះជាមួយសមាជិកគ្រួសារកាលពីព្រឹកថ្ងៃអាទិត្យ។ ការប៉ះទង្គិចគ្នានេះបានកើនឡើងទៅជាការបាញ់ប្រហារគ្នាដោយបានសម្លាប់ក្រុមមន្រ្តីឆ្លើយតបដំបូងចំនួនបីនាក់ និងម្នាក់ទៀតរងរបួស។មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យបានស្លាប់ ប៉ុន្តែមិនបានប្រាប់លម្អិតថាបុរសរូបនោះស្លាប់ដោយរបៀបណាទេ ហើយមិនមានសមាជិកគ្រួសារណាម្នាក់ដែលនៅក្នុងផ្ទះនោះទទួលរងគ្រោះថ្នាក់ទេ។មន្ត្រីនគរបាលរងគ្រោះទាំងនោះរួមមាន លោក ផល អេមស្រ្ទែន (Paul Elmstrand) វ័យ ២៧ ឆ្នាំ និងលោក ម៉ាធូ រ៉ុច (Matthew Ruge) វ័យ ២៧ ឆ្នាំ រួមជាមួយគ្រូពេទ្យបឋមខាងពន្លត់អគ្គិភ័យ ឈ្មោះ អាដាម ហ្វីនសេត (Adam Finseth) វ័យ ៤០ ឆ្នាំត្រូវបានសម្លាប់។ មន្ត្រីពលបាលម្នាក់ទៀតឈ្មោះ អាដាម ម៉េដលីខុត (Adam Medlicott) ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមិនមានរបួសគំរាមកំហែងដល់អាយុជីវិតទេ៕

យោធានិយាយថា អាមេរិក បានវាយប្រហារស្វ័យការពារចំនួនប្រាំលើក នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទីនៅយេម៉ែន

2024/02/19 11:47:50 am        118
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានវាយប្រហារស្វ័យការពារខ្លួនចំនួនប្រាំលើក នៅក្នុងតំបន់ជាច្រើននៅប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយកងជីវពលហ៊ូទី គាំទ្រដោយអ៊ីរ៉ង់។ ទីបញ្ជាការនិយាយថា ខ្លួនបានវាយប្រហារដោយមីស៊ីលតម្រង់គោលដៅប្រឆាំងនាវាចល័តចំនួនបីលើក នាវាក្រោមទឹកគ្មានមនុស្សបើកមួយលើក និងនាវាលើផ្ទៃទឹកគ្មានមនុស្សបើកមួយលើក កាលពីថ្ងៃសៅរ៍។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក(CENTCOM) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា «នេះគឺជាការងាររបស់ក្រុមហ៊ូទី ដែលត្រូវបានគេសង្កេតឃើញជាលើកដំបូងនៃយានក្រោមទឹកគ្មានមនុស្សបើក(UUV) ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា។ ទីបញ្ជាការ បាននិយាយថាខ្លួន បានកំណត់មីស៊ីល និងនាវា ដែលបានបង្ហាញការគំរាមភ្លាមៗ ចំពោះនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្ម នៅក្នុងតំបន់។ការវាយប្រហាររបស់ក្រុមហ៊ូទី នៅតំបន់សមុទ្រក្រហម គឺជាសញ្ញាមួយនៃការរីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមហ៊ូទី ដែលគ្រប់គ្រងផ្នែកមានប្រជាជនរស់នៅច្រើនបំផុតនៅប្រទេសយេម៉ែន និយាយថា ការវាយប្រហាររបស់ពួកគេមានសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចាត់ទុកពួកគេថាជាការវាយប្រហារមិនរើសអើង និងជាការគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក។ ដោយប្រឈមមុខទៅនឹងអំពើហឹង្សានៅសមុទ្រក្រហម បណ្តាញដឹកជញ្ជូនសំខាន់ៗភាគច្រើន បានបោះបង់ចោលផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះ ហើយងាកទៅរកផ្លូវដ៏វែងឆ្ងាយជាងនៅជុំវិញទ្វីបអាហ្រ្វិក។ បញ្ហានេះ បានបង្កើនការចំណាយ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីអតិផរណាពិភពលោក។

ផែនការទាហានកាតព្វកិច្ចរបស់មីយ៉ាន់ម៉ា បង្ហាញពីចំនួនការស្លាប់ដ៏ច្រើននៃអ្នកប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម

2024/02/19 11:41:59 am        77
ក្រុមអ្នកវិភាគ និងអ្នកការទូតបាននិយាយថា ផែនការយោធាកាតព្វកិច្ចរបស់មីយ៉ាន់ម៉ា បង្ហាញពីចំនួនការស្លាប់ដ៏ច្រើនក្នុងការប្រយុទ្ធមិនឈប់ឈរជាច្រើនខែប្រឆាំងនឹងពួកឧទ្ទាម បានកើតមានលើកងទ័ពរបស់ខ្លួន និងឧបសគ្គដែលក្រុមមេទ័ពកំពុងប្រឈមមុខដើម្បីបំពេញបន្ថែមជួរទាហានរបស់ពួកគេ។ផែនការទាហានកាតព្វកិច្ចដែលត្រូវបានប្រកាសក្នុងសប្តាហ៍នេះ កើតឡើងបន្ទាប់ពីរបបសឹកបាត់បង់ការគ្រប់គ្រងលើទឹកដីជាច្រើននៅតាមបណ្តោយខ្សែបន្ទាត់សមរភូមិជួរមុខ ដែលលាតសន្ធឹងពីតំបន់ខ្ពង់រាបជាប់ព្រំដែនប្រទេសចិន ទៅកាន់ឆ្នេរសមុទ្រក្បែរប្រទេសបង់ក្លាដែស។លោក រីឆាត ហ័រស៊ី (Richard Horsey) ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ារបស់ក្រុងប្រឆាំងវិបត្តិ បាននិយាយថា «យោធាកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងយោធាយ៉ាងខ្លាំង ដោយនោះជាមូលហេតុដែលខ្លួនកំពុងណែនាំសេចក្តីព្រាងយោធាថ្មីនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន»។យោធាមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការតស៊ូប្រដាប់អាវុធដែលបានពង្រីកខ្លួន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហើយរបបសឹកនេះបានហៅអ្នកតស៊ូប្រឆាំងទាំងនោះថាជា «ភេរវករ» ដោយស្ដីបន្ទោសពួកគេចំពោះការបំផ្លាញសន្តិភាព និងស្ថិរភាពរបស់សហភាពមីយ៉ាន់ម៉ា៕

ប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង រងផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារសង្គ្រាមហ្កាហ្សា

2024/02/19 11:39:05 am        96
លោកកាម៉ាល់ ការ៉ាចា (Kamal Karaja) ធ្លាប់រកចំណូលបាន ៣.៥០០ ដុល្លារ (២,៧៨០ ផោន ឬ ៣,២៥០ ផោន) ក្នុងមួយខែធ្វើការនៅការដ្ឋានសំណង់ ក្នុងប្រទេសអ៊ីស្រាអែល ដែលជាការរស់នៅដ៏ល្អសម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ប៉ុន្តែបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា និងការសងសឹកដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការឈ្លានពានដីនៅតំបន់ហ្កាហ្សាស្ទ្រីប លិខិរអនុញ្ញាតរបស់លោក ត្រូវបានលុបចោល។ អ៊ីស្រាអែល បានលើកឡើងពី «ការព្រួយបារម្ភផ្នែកសន្តិសុខ»។បុរសវ័យ៣២ឆ្នាំរូបនេះមកពីទីក្រុងឌា ប៊ីហ្ស៊ី (Deir Bzi) នៅខាងក្រៅទីក្រុងរ៉ាម៉ាឡា ( Ramallah) និយាយថា៖«ខ្ញុំបានរង់ចាំឲ្យសង្រ្គាមត្រូវបញ្ចប់ ប៉ុន្តែវានៅតែបន្ត»។«ខ្ញុំត្រូវលក់រថយន្ត ក្រោយពីសង្គ្រាមបានរយៈពេលមួយខែ ដោយសារបញ្ហាលុយលាក់»។អាជ្ញាធរប៉ាឡេស្ទីន (PA) និយាយថា កម្មករ ២០០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ ដែលភាគច្រើននៅតំបន់វេសបែង។

តុលាការរុស្ស៊ី បានកាត់ទោសឲ្យជាប់ពន្ធនាគារ អ្នកកាន់ទុក្ខ លោក Navalny រាប់សិបនាក់

2024/02/19 11:36:12 am        70
សេចក្តីប្រកាសរបស់តុលាការជាផ្លូវការ បានបង្ហាញថា តុលាការប្រទេសរុស្ស៊ី បានកាត់ទោសមនុស្សរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន នៅក្នុងព្រឹត្តិការណ៍គោរពវិញ្ញាក្ខន្ធដល់អ្នករិះគន់វិមានក្រឹមឡាំង លោក អាឡិចសេ ណាវ៉ាលនី(Alexei Navalny) ឱ្យជាប់ពន្ធនាគាររយៈពេលខ្លី ដោយមនុស្ស១៥៤នាក់ត្រូវបានកាត់ទោស នៅក្នុងទីក្រុង Saint Petersburg តែមួយប៉ុណ្ណោះ។សេចក្តីលម្អិតនៃការចេញសេចក្តីសម្រេច ចេញផ្សាយដោយអង្គភាពតុលាការរបស់ទីក្រុង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានបង្ហាញថា មនុស្សចំនួន ១៥៤នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៤ថ្ងៃ សម្រាប់ការបំពានច្បាប់ប្រឆាំងការតវ៉ាដ៏តឹងរ៉ឹងរបស់ប្រទេសរុស្ស៊ី។ ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរាយការណ៍អំពីការកាត់ទោសស្រដៀងគ្នាមួយចំនួននៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេស។អ្នករិះគន់វិមានក្រឹមឡាំងអាយុ ៤៧ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រ នៅពន្ធនាគារទារុណកម្មនៅតំបន់អាកទិក ជាកន្លែងដែលលោកត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការដាក់ទោសសងសឹកចំពោះយុទ្ធនាការរបស់លោកប្រឆាំងប្រធានាធិបតី លោក Vladimir Putin ។ កាលពីចុងសប្តាហ៍ នគរបាលបានចាប់ខ្លួនពលរដ្ឋរុស្សីរាប់រយនាក់នៅក្នុងទីក្រុងជាច្រើនដែលបានមកដាក់ផ្កា និងដុតទៀនដើម្បីគោរព នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការគាបសង្កត់ក្នុងសម័យស្តាលីន។បាតុកម្មប្រឆាំងវិមានក្រឹមឡាំង ឬការបង្ហាញជាសាធារណៈ អំពីការប្រឆាំងទៅនឹងរបបនេះ គឺខុសច្បាប់ នៅក្នុងប្រទេសរុស្ស៊ី ក្រោមច្បាប់រិះគន់យោធាដ៏តឹងរឹងនិងច្បាប់ប្រឆាំងការប្រមូលផ្តុំដែលពុំមានការអនុញ្ញាត។ នគរបាល និងក្រុមបុរសស្លៀកសំលៀកបំពាក់ធម្មតា បានដើរល្បាតនៅតាមទីក្រុងជាច្រើនក្នុងប្រទេសរុស្ស៊ី ជាកន្លែងដែលប្រជាជនបានមកប្រមូលផ្តុំគ្នាដើម្បីគោរពវិញ្ញាក្ខន្ធដល់ លោក Navalny កាលពីចុងសប្តាហ៍។

មនុស្ស ១០នាក់បានស្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគពាយ័ព្យប៉ាគីស្ថាន

2024/02/19 11:33:03 am        88
យោធាបាននិយាយថា ទាហានម្នាក់ និងភេរវករ ៩ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មពីរដាច់ដោយឡែកពីគ្នានៅក្នុងខេត្ត ខាយប៊ឺ ផាកធុនខ្វា (Khyber Pakhtunkhwa - KP) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់នៅក្នុងសង្កាត់ សៅ វ៉ាហ្ស៊ីរីស្ថាន (South Waziristan) នៃ ខេត្ត ខាយប៊ឺ ផាកធុនខ្វា នេះបើយោងតាមផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយនៃកងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍។ទីភ្នាក់ងារទំនាក់ទំនងសាធារណៈ ISPR បាននិយាយថា ក្នុងអំឡុងប្រតិបត្តិការនោះ ភេរវករ ៧ នាក់ និងទាហានម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា។ ដោយឡែកភេរវករពីរនាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយទៀតដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខនៅក្នុងស្រុក ធែង (Tank) នៃខេត្តនេះ៕

ការប្រយុទ្ធដ៏ខ្លាំងក្លា និងកង្វះប្រេងឥន្ធនៈបានធ្វើឱ្យមន្ទីរពេទ្យធំទីពីររបស់ហ្កាហ្សា លែងដំណើរការ

2024/02/19 11:30:06 am        57
មន្ត្រីសុខាភិបាលក្នុងតំបន់ និងអង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កង្វះខាតប្រេងឥន្ធនៈ និងការវាយឆ្មក់របស់អ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យដ៏ធំបំផុតទីពីររបស់តំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការទាំងស្រុងកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ខណៈកងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលបានបំផ្លិចបំផ្លាញមួយនេះ។ការវាយប្រហារចុងក្រោយបំផុតលើវិស័យថែទាំសុខភាព ដែលត្រូវបានបំផ្លាញរបស់តំបន់ហ្កាហ្សា បានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានរៀបចំសម្រាប់ការវាយលុកទីក្រុង រ៉ាហ្វា (Rafah) ចុងភាគខាងត្បូង ដែលជាជម្រករបស់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ដែលភាគច្រើនរស់នៅក្នុងស្ថានភាពអស់សង្ឃឹម។មន្ទីរពេទ្យនៅហ្កាហ្សា ជាចំណុចបង្គោលនៃសង្គ្រាមរយៈពេលបួនខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសកម្មប្រយុទ្ធរាប់រយនាក់កំពុងលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ ណាសសឺ ហើយខ្លះទៀតបានក្លែងខ្លួនជាបុគ្គលិកពេទ្យ។ ក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាការលើកឡើងរបស់អ៊ីស្រាអែលគឺគ្រាន់ជាលេសដើម្បីបំផ្លាញប្រព័ន្ធថែទាំសុខភាពហ្កាហ្សាតែប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់
04/25/2026 09:04 AM
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ
04/25/2026 08:04 AM
លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM