ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមបាតុករ នៅជិតព្រំដែន ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន

2024/02/21 07:01:30 pm        289
នគរបាលព្រំដែន បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកម្មកររាប់រយនាក់ ជាអ្នកដែលកំពុងតវ៉ានៅច្រកឆ្លងកាត់ព្រំដែន Chaman រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។ក្រុមបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្ម អង្គុយបិទផ្លូវនៅជិតច្រកឆ្លងកាត់ព្រំដែន ចាម៉ាន-ស្ពីន បីលដាក(Chaman-Spin Boldak) ចាប់តាំងពីខែតុលាមក។ការតវ៉ាបាន ផ្តើមចេញពីការប្រឆាំងទៅនឹងតម្រូវការឯកសារមួយដែលត្រូវបានដាក់ឲ្យអនុវត្តថ្មីធ្វើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថានសម្រាប់ការធ្វើដំណើរ ដែលបានធ្វើឱ្យវាក្លាយជាកាតព្វកិច្ចសម្រាប់អ្នកទាំងឡាយណាដែលឆ្លងកាត់ព្រំដែន ត្រូវតែមានលិខិតឆ្លងដែនមានសុពលភាព។Chaman គឺជាច្រកឆ្លងកាត់ព្រំដែនសំខាន់បំផុតទីពីរ សម្រាប់អ្នកធ្វើដំណើរ និងដឹកទំនិញ រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្មានផ្លូវគោក។

ប្រេសិតពិសេសចិន៖ ការទាត់ចោលបទឈប់បាញ់របស់អាមេរិកក្នុងតំបន់ហ្កាហ្សាស្មើនឹងផ្ដល់សិទ្ធិឲ្យសម្លាប់មនុស្ស

2024/02/21 06:20:59 pm        296
ក្រោយការវ៉េតូរបស់សហរដ្ឋអាមេរិក លើសេចក្ដីសម្រេចពង្រាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងបំពេញតម្រូវការក្នុងបទឈប់បាញ់មនុស្សធម៌បន្ទាន់នៅតំបន់ហ្កាហ្សា ប្រេសិតពិសេសរបស់ចិនមួយរូប បាននិយាយកាលពីថ្ងៃអង្គារ ថា ការច្រានចោលបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាមិនខុសអីពីការបើកភ្លើងខៀវឲ្យមានការកាប់សម្លាប់មនុស្សបន្តទៀតនោះទេ។ សេចក្ដីសម្រេចពង្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន១៣ ក្នុងចំណោមសមាជិក១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ចក្រភពអង់គ្លេសអនុបវាទ ។ លោកចាង ជុន(Zhang Jun)អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនបានបង្ហាញការខកចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការវ៉េតូរបស់សហរដ្ឋអាមេរិក។ ប្រទេសអាល់ហ្សេរី ក្នុងនាមរដ្ឋអារ៉ាប់ បានដាក់ចេញសេចក្តីសម្រេចពង្រាង ទាមទារឲ្យបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ធានាលទ្ធភាពទទួលបានការផ្គត់ផ្គង់មនុស្សធម៌ និងច្រានចោលការជម្លៀសពលរដ្ឋដោយបង្ខំពីសំណាក់កងកម្លាំងអ៊ីស្រាអែល ៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងព្យាយាមចូលប្រទេសហ្វាំងឡង់ តាមរយៈព្រំដែនរុស្ស៊ី

2024/02/21 06:16:49 pm        272
ប្រទេសហ្វាំងឡង់ បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាជនអន្តោប្រវេសន៍ «រាប់ពាន់នាក់» មកពីប្រទេសទីបី កំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងទឹកដីហ្វាំងឡង់ ពីប្រទេសរុស្ស៊ី។ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ទាំងអស់នៅលើព្រំដែន ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ីកាលពីចុងឆ្នាំមុន ស្របពេលមានការកើនឡើងនៃចំនួនអ្នកមកដល់ ដែលខ្វះឯកសារត្រឹមត្រូវដើម្បីចូលសហភាពអឺរ៉ុប។ ទីក្រុង ហែលស៊ិនគី (Helsinki) បានចោទប្រកាន់ទីក្រុងមូស្គូ ពីការធ្វើជំរុញជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ដោយនោះជាការអះអាងដែលវិមានក្រឹមឡាំងបានបដិសេធ។ខណៈពេលដែលតំបន់ព្រំដែនព្រៃឈើរបស់ប្រទេសហ្វាំងឡង់ បានឃើញសីតុណ្ហភាពត្រជាក់ក្រោមសូន្យ និងព្រិលធ្លាក់ខ្លាំងក្នុងអំឡុងខែរដូវរងារ លោកស្រី ម៉ារី រ៉ានថានេន (Mari Rantanen) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថាលោកស្រីជឿថា ជនអន្តោប្រវេសន៍កាន់តែច្រើនអាចព្យាយាមឆ្លងកាត់ដោយខុសច្បាប់នៅពេលដែលនិទាឃរដូវមកដល់ ព្រោះសីតុណ្ហភាពកើនឡើងជាលំដាប់ហើយងាយស្រួលក្នុងការធ្វើដំណើរ៕

កម្មវិធីស្បៀងអាហារពិភពលោក បានបញ្ឈប់ការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង

2024/02/21 06:02:58 pm        291
កម្មវិធីស្បៀងអាហារពិភលោក (World Food Programme) បានផ្អាកការដឹកជញ្ជូនជំនួយសង្រ្គោះជីវិតទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដោយនិយាយថា ក្បួនជំនួយនានាបានជួបប្រទះភាពចលាចល និងអំពើហិង្សាដោយសារការបរាជ័យនៃសណ្ដាប់ធ្នាប់ស៊ីវិល។ ទីភ្នាក់នេះបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើភ្លាមៗ ហើយក្រុមការងារបានប្រឈមនឹងការចូលដណ្ដើមយកជំនួយពីក្រុមប្រជាពលរដ្ឋ ការផ្ទុះអាវុធ និងការលួចជំនួយ។ អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃគ្រោះទុរ្ភក្សនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែធ្នូឆ្នាំមុន។កម្មវិធីស្បៀងអាហារពិភលោក និយាយថា របាយការណ៍នានាគឺជាភស្តុតាងបង្ហាញពីការធ្លាក់ចូលក្នុងភាពអត់ឃ្លាន និងការឆ្លងរាតត្បាតជំងឺផ្សេងៗ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឲ្យជនស៊ីវិលពលរដ្ឋប៉ាឡេស្ទីនចំនួន១,១លាននាក់ ជម្លៀសចេញពីគ្រប់តំបន់ទាំងអស់ក្នុងភាគខាងជើងតំបន់ហ្កាហ្សាវ៉ាឌី (Wadi Gaza) និងស្វែងរកទីជម្រកក្នុងភាគខាងត្បូងនៅពេលការវាយលុកដោយថ្មើរជើងបានចាប់ផ្ដើមកាលពីក្នុងខែតុលា។ ប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍តាមបញ្ជារបស់កងទ័ពអ៊ីស្រាអែល ប៉ុន្តែពលរដ្ឋរាប់ម៉ឺននាក់សុខចិត្តបន្តរស់នៅឬមិនអាចរត់ភៀសខ្លួនបាន ខណៈកងទ័ពអ៊ីស្រាអែលឡោមព័ទ្ធតំបន់នេះ ហើយក្រោយមកបានគ្រប់គ្រងផ្នែកដ៏ធំនៃមូលដ្ឋាននានារបស់ក្រុមហាម៉ាសនៅទីនោះ។ កាលពីខែមុនទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់ ដែលនៅតែបន្តស្នាក់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង បានពឹងផ្អែកទាំងស្រុងលើជំនួយដើម្បីរស់។ ការដឹកជញ្ជូនជំនួយទៅកាន់ភាគខាងជើងត្រូវបានជួបភាពភ័យខ្លាច និងការលំបាក ដោយសារស្ថានភាពសន្តិសុខពីយោធារបស់អ៊ីស្រាអែល៕

WHO ព្រមានថា ប្រទេសជាងពាក់កណ្តាលនៃពិភពលោក ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺកញ្ជ្រឹល

2024/02/21 05:57:06 pm        446
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាប្រទេសជាងពាក់កណ្តាលនៃពិភពលោក នឹងជួបហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះជំងឺកញ្ជ្រឹលនៅចុងឆ្នាំនេះ លុះត្រាតែមានវិធានការបង្ការជាបន្ទាន់។ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើនដោយសារតែការខកខានមិនបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលប្រព័ន្ធសុខាភិបាលមមាញឹកខ្លាំង និងខកខានមិនបានការចាក់វ៉ាក់សាំងជាប្រចាំសម្រាប់ប្រភេទជំងឺដែលអាចការពារបាន។លោកស្រី ណាថាស្ហា ក្រាវក្រុហ្វត៍ (Natasha Crowcroft) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកញ្ជ្រឹល និងជំងឺរូបេឡា (កញ្ជ្រឹលអាល្លឺម៉ង់) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងអាចមើលឃើញពីទិន្នន័យរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយលោកដោយមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក (CDC) ថាជាងពាក់កណ្តាលនៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក នឹងមានហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅចុងឆ្នាំ២០២៤ នេះ»។កញ្ជ្រឹល គឺជាប្រភេទវីរុសឆ្លងខ្លាំងតាមរយៈខ្យល់ ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ។ ជំងឺនេះអាចត្រូវបានការពារដោយការចាក់វ៉ាក់សាំងចំនួនពីរដូស ហើយបើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការស្លាប់ជាង ៥០ លាននាក់ ត្រូវបានបញ្ចៀសចាប់តាំងពីឆ្នាំ២០០០ មក៕

កាតានិយាយថា ក្រុមហាម៉ាស បញ្ជាក់ពីការទទួលការផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់ចំណាប់ថ្នូរហ្កាហ្សា

2024/02/21 05:51:17 pm        273
អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាក្រុមហាម៉ាស បានបញ្ជាក់ពីការទទួលបានការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា ហើយបានចាប់ផ្តើមផ្តល់ការផ្គត់ផ្គង់ដល់ចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសកាតា បានទទួលការបញ្ជាក់ទាំងនេះក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀង ដែលរួមមានការដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ និងរងការខូចខាត ជាថ្នូរនឹងការចែកចាយឱសថដែលចំណាប់ថ្នូរត្រូវការ»។ប្រទេសកាតា និងបារាំងបានចុះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុនលើការផ្តល់ឱសថបន្ទាន់ដល់ចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរនឹងជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ដសម្រាប់ជនស៊ីវិល ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់នោះ៕

អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី

2024/02/21 04:13:43 pm        407
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២០ កុម្ភៈ) បានបោះឆ្នោតវេតូម្តងទៀតលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយរារាំងការទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ខណៈដែលខ្លួនបានជំរុញស្ថាប័នដែលមានសមាជិកចំនួន ១៥ រដ្ឋនេះ ឱ្យអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្នពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដែលកាន់កាប់ដោយក្រុមហាម៉ាស។សមាជិកក្រុមប្រឹក្សាចំនួន ១៣ រូបបានបោះឆ្នោតគាំទ្រលើអត្ថបទដែលព្រាងដោយប្រទេសអាល់ហ្សេរីនេះ ខណៈដែលចក្រភពអង់គ្លេសបានអនុប្បវាទ។ នេះគឺជាការវេតូលើកទីបីរបស់សហរដ្ឋអាមេរិក លើពង្រាងសេចក្តីសម្រេចមួយចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នានាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មក។ ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បានប្រើសិទ្ធវេតូរបស់ខ្លួនដើម្បីរារាំងវិសោធនកម្មលើពង្រាងសេចក្ដីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែធ្នូ ផងដែរ។ពង្រាងសេចក្ដីសម្រេចរបស់អាល់ហ្សេរី ដែលត្រូវបានវេតូដោយសហរដ្ឋអាមេរិកនេះ មិនបានភ្ជាប់បទឈប់បាញ់ទៅនឹងការដោះលែងចំណាប់ថ្នូរនោះទេ។ ពង្រាងនេះបានទាមទារដាច់ដោយឡែកពីគ្នានូវបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕

វិបត្តិសុខភាពនៅហ្កាហ្សាអាចសម្លាប់មនុស្ស ៨.០០០ នាក់បន្ថែមទៀតនៅត្រឹមខែសីហា ទោះការប្រយុទ្ធគ្នាត្រូវបញ្ឈប់ក៏ដោយ

2024/02/21 03:22:34 pm        274
យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យនៅសហរដ្ឋអាមេរិក និងអង់គ្លេស ទោះបីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាបានបញ្ចប់នៅពេលនេះក៏ដោយ ក៏មនុស្សប្រហែល ៨.០០០នាក់ទៀតនៅតែអាចស្លាប់នៅទីនោះក្នុងរយៈពេល៦ខែខាងមុខ ព្រោះវិបត្តិសុខភាពសាធារណៈបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ មន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នា ហើយជាង ៨៥% នៃប្រជាជនរបស់ខ្លួនចំនួន២,៣លាននាក់គ្មានផ្ទះសម្បែង ខណៈមានការកើនឡើងនៃជំងឺដូចជារាគ ក៏ដូចជាកង្វះអាហារូបត្ថម្ភនៅក្នុងទីជម្រកដ៏ចង្អៀត។ តួលេខនេះបានមកពីរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវនៅសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ (London School of Hygiene)និងមជ្ឈមណ្ឌល Johns Hopkins សម្រាប់សុខភាពមនុស្សធម៌នៅសហរដ្ឋអាមេរិក និងជាផ្នែកមួយនៃការព្យាករយ៉ាងទូលំទូលាយចំពោះចំនួនអ្នកស្លាប់កាន់តែច្រើនថែមទៀតក្នុងជម្លោះក្នុងរយៈពេល៦ខែបន្ទាប់នៅក្នុងតំបន់ហ្កាហ្សា។របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនិយាយថា ខ្លួនពុំរាប់បញ្ចូលអ៊ីស្រាអែលទេ ព្រោះប្រព័ន្ធសុខភាពសាធារណៈរបស់អ៊ីស្រាអែលពុំបានរងការខូចខាតឡើយ។ ការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវ លើកឡើងថា ប្រសិនបើការប្រយុទ្ធនៅតែបន្ត ឬរីកកាន់តែធំ របួសផ្លូវចិត្តនឹងធ្វើឱ្យមានការស្លាប់ច្រើនលើសលប់នៅក្នុងតំបន់ហ្កាហ្សា ។ប៉ុន្តែការស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងកង្វះលទ្ធភាពទទួលបានការថែទាំសម្រាប់លក្ខខណ្ឌដូចជាជំងឺទឹកនោមផ្អែម ក៏នឹងសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕

ក្រុមគ្រួសារ៖ សពរបស់លោក Alexei Navalny នឹងត្រូវតម្កល់រយៈពេល ២សប្តាហ៍ ដើម្បី «វិភាគជីវសាស្ត្រ»

2024/02/20 09:22:34 pm        183
មានការរាយការណ៍ថា ក្រុមគ្រួសាររបស់លោក Alexei Navalny ដែលជាអ្នករិះគន់ចំពោះលោក Vladimir Putin និងដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្សីនោះ ត្រូវបានប្រាប់ថា សាកសពរបស់លោក នឹងមិនត្រូវបានឲ្យយកចេញនោះឡើយ ក្នុងរយៈពេល ២សប្តាហ៍។អ្នកតំណាងឲ្យលោក Navalny បាននិយាយថា ម្តាយរបស់សពត្រូវបានជូនដំណឹងថា សពនឹងត្រូវតម្កល់ទុកសិន ដើម្បី «វិភាគជីវសាស្ត្រ»។ តែមិនទាន់មានការបញ្ជាក់ពីទីកន្លែងតម្កល់សពពីអាជ្ញាធររុស្ស៊ីនៅឡើយទេ ខណៈដែលការព្យាយាមស្វែងរកទីតាំងម្តងហើយម្តងទៀតមិនទទួលបានផល។ ភរិយារបស់អតីតមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីរូបនេះ បានចោទប្រកាន់អាជ្ញាធរថា បានលាក់បាំងសពស្វាមីរបស់ខ្លួន។ក្នុងវីដេអូមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ដោយប្តេជ្ញាបន្តការងាររបស់ស្វាមីខ្លួន ក្នុងការប្រយុទ្ធដើម្បី «ឲ្យប្រទេសរុស្ស៊ីមានសេរីភាព» នោះ លោកស្រី Yulia Navalnaya បានចោទប្រកាន់ដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ីលោក Putin ថា បានសម្លាប់ស្វាមីរបស់លោកស្រី។ លោកស្រីក៏បានចោទប្រកាន់ដែរថា សពស្វាមីរបស់លោកស្រី ត្រូវបានគេរក្សាទុករហូតដល់ស្លាកស្នាមនៃការបំពុលដោយសារធាតុពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ Novichok បានរលាយបាត់។សូមបញ្ជាក់ថា មរណភាពរបស់លោក Navalny នៅក្នុងពន្ធនាគារ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លមក។ អាជ្ញាធរនៅមន្ទីរឃុំឃាំងស៊ីបេរី ជាកន្លែងដែលលោកត្រូវបានឃុំខ្លួននោះ បាននិយាយថា អ្នកទោសមិនអាចដឹងខ្លួនវិញឡើយ បន្ទាប់ពីបានដួល ក្រោយដើរលេងក្នុងពន្ធនាគារនោះ។ម្តាយ និងមេធាវីរបស់សព បានធ្វើដំណើរទៅកាន់កន្លែងឃុំឃាំងដាច់ស្រយាលនោះភ្លាមៗ នៅពេលដែលព័ត៌មាននៃការស្លាប់របស់អ្នកទោសរូបនោះបានលេចឡើង។ ការព្យាយាមរកទីតាំងតម្កល់សព ត្រូវបានរារាំងបិទបាំងម្ដងហើយម្ដងទៀត ពីសំណាក់អាជ្ញាធរ នៅកន្លែងបញ្ចុះសពពន្ធនាគារ និងមូលដ្ឋាន៕

អង្គការសហប្រជាជាតិ ព្រមានពីភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ នៅស៊ូដង់ និងហួសពីនេះ ក្នុងពេលមានគម្លាតមូលនិធិ

2024/02/20 09:13:55 pm        132
មនុស្សយ៉ាងហោចណាស់២៥លាននាក់ នៅទូទាំងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសឆាដ កំពុងជួបបញ្ហាជាមួយនឹងការកើនឡើងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ខណៈវិបត្តិនៅក្នុងប្រទេសស៊ូដង់ បានបញ្ជូនរលកដ៏ព្រួយបារម្ភនៅជុំវិញតំបន់។លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃអស្ថិរភាពនៅប្រទេសស៊ូដង់ ដែលអាចមើលឃើញ ដោយបុគ្គលិកកំពុងភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងប្រទេសឆាដ ដែលនៅជិតខាង «ភាពអត់ឃ្លាន និងការមកដល់នៃជនភៀសខ្លួន ដោយគ្មានធនធាន»។ លោក Dujarric បាននិយាយថា ដោយសារតែគម្លាតការផ្តល់មូលនិធិរាប់រយលានដុល្លារអាមេរិក កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចេញការព្រមានយ៉ាងខ្លាំងអំពីស្ថានភាពដ៏អាក្រក់នេះ ដោយលោក Dujarric បាននិយាយថា ការសម្រេចចិត្តដ៏លំបាករបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការផ្តល់អាទិភាពដល់ធនធានដែលខ្វះខាតចំពោះអ្នកមកដល់ថ្មី មានន័យថា ជនភៀសខ្លួនដែលមានស្រាប់លែងពីពេលមុនលែងទទួលបានជំនួយទៀតហើយ ដែលជាសកម្មភាពមួយបង្ហាញយ៉ាងច្បាស់ពីការពិតដ៏អាក្រក់នៃការចែកចាយជំនួយក្នុងគ្រាមានវិបត្តិ។ លោក Dujarric បាននិយាយថា ការព្រមានរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ បានបញ្ជាក់ពីភាពបន្ទាន់ដោយ ប្រជាជន ១៨ លាននាក់ ជួបអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលពួកគេភាគច្រើន ជាប់គាំងដំណើរនៅក្នុងតំបន់នៃការប្រយុទ្ធយ៉ាងសកម្ម។ ទីភ្នាក់ងារនានា ត្រូវការមធ្យោបាយដើម្បី ផ្តល់ការគាំទ្រដល់ក្រុមគ្រួសារនៅក្នុងប្រទេសស៊ូដង់ ដើម្បីបញ្ចៀស មហន្តរាយនៃភាពអត់ឃ្លាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
11/06/2026 09:11 PM
តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
11/06/2026 07:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
11/06/2026 07:11 PM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
11/06/2026 06:11 PM
មីយ៉ាន់ម៉ាគ្រោងរៀបចំការបោះឆ្នោតបំពេញ​អាសនៈ​ នៅខែមេសា រួមទាំងតំបន់មានជម្លោះផង​ដែរ
11/06/2026 06:11 PM
លោក Zelenskyy៖ អ៊ុយក្រែនត្រូវសម្របនឹងនយោបាយថ្មីរបស់​អាមេរិក និងដោះស្រាយប្រព័ន្ធ​ការពារដែនអាកាស
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
11/06/2026 06:11 PM
លោក Trum អាច​ប្រឹង​ប្រែងបញ្ចុះបញ្ចូល​កូរ៉េខាងជើង ក្រោយ​ខកចិត្ត​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព
11/06/2026 06:11 PM