ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបក្រុមក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាព​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ នៅមុខផ្សារច្បារអំពៅ
នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃនេះ
​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

សន្តិសុខ និង សង្គម

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំក្រោយរងការរិះគន់យ៉ាងខ្លាំងលពេលអនុវត្ត​ភារកិច្ច

2024/07/02 04:49:29 pm        135
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពី កើតមានការរិះគន់ យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលអោយដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍ មួយរូប ក៏ឈរមើល ដូចគ្នាផងដែរ។បើយោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២ ខែកក្ដដានេះថា មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងផ្អាកការងារ​បណ្ដោះអាសន្ន រង់ចាំបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គា្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី៕

មន្ត្រីសហជីព៖ បុគ្គលិកក្រុមហ៊ុន Samsung Electronics នឹងធ្វើកូដកម្ម ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា

2024/07/02 02:52:47 pm        87
មន្ត្រីសហជីពម្នាក់ នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា សហជីពកម្មករ នៅក្រុមហ៊ុន Samsung Electronics ក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការធ្វើកូដកម្ម ចាប់ពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា ខណៈដែលសហជីពបង្កើនសកម្មភាពតវ៉ារបស់បុគ្គលិក ប្រឆាំងនឹងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសនេះ។មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Reuters តាមរយៈទូរស័ព្ទថា សហជីពកំពុងផ្ទៀងផ្ទាត់ថា តើកម្មករប៉ុន្មាននាក់ នឹងចូលរួមក្នុងកូដកម្មនេះ។ ហើយប្រធានសហជីព លោក Son Woo-mok បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (ទី១ ខែកក្កដា) ថា សហជីពចង់បានប្រព័ន្ធតម្លាភាពបន្ថែមទៀត ដើម្បីឲ្យមានប្រាក់រង្វាន់ និងពេលសម្រាក ហើយចង់ឲ្យក្រុមហ៊ុនប្រព្រឹត្តចំពោះខ្លួន ក្នុងនាមជាដៃគូស្មើភាពមួយ។ក្រុមហ៊ុន Samsung បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងគម្រោងកូដកម្មរបស់សហជីពនេះ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមិនមានការប៉ះទង្គិចនោះទេ ដោយឡើង ០,១ភាគរយ នៅក្នុងការជួញដូរនាពេលព្រឹកអង្គារនេះ ធៀបនឹងការធ្លាក់ចុះ ០,៧ភាគរយ នៅក្នុងសន្ទស្សន៍តម្លៃគោល។ជាមួយគ្នានេះ អ្នកវិភាគ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ការធ្វើកូដកម្មដោយខ្លួនឯងនេះ ទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់ទិន្នផលបន្ទះឈីបនោះទេ ដោយសារតែការផលិតភាគច្រើន នៅឯក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកមួយនេះ គឺដំណើរការដោយស្វ័យប្រវត្តិ។គួរបញ្ជាក់ថា កាលពីខែមុន កម្មករបានឈប់សម្រាកប្រចាំឆ្នាំនៅក្នុងថ្ងៃតែមួយ ដែលជាសកម្មភាពតវ៉ារបស់បុគ្គលិកដំបូងរបស់សហជីពប្រកបដោយប្រសិទ្ធភាព។ នៅពេលនោះក្រុមហ៊ុន Samsung បាននិយាយថា មិនមានផលប៉ះពាល់ដល់ផលិតកម្ម ឬដំណើរការអាជីវកម្មនោះទេ។ ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើកូដកម្មទាំងនោះភាគច្រើន ធ្វើឡើងដោយបុគ្គលិគនៅឯការិយាល័យខាងក្នុងទីក្រុង មិនមែនបុគ្គលិកនៅកន្លែងផលិតនោះទេ៕

ជើងហោះហើរក្រុមហ៊ុនអាកាសចារណ៍ Air Europa ចុះចតដោយបង្ខំនៅប្រេស៊ីល ក្រោយរងការវាយប្រហារពីខ្យល់បណ្ដាលឲ្យមនុស្ស៣០នាក់រងរបួស

2024/07/02 12:59:21 pm        95
អ្នកដំណើររាប់សិបនាក់បានរងរបួសកាលពីថ្ងៃចន្ទ ទី ១ខែកក្កដា នៅពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Europa ហោះចេញពីទីក្រុងម៉ាដ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង ម៉ុងតេវីដេអូ (Montevideo) ប្រទេស អ៊ុយរូហ្កាយ (Uruguay) បានជួបភាពច្របូកច្របល់ដោយសាររងការវាយប្រហារពីខ្យល់កួចខ្លាំង ដែលបណ្តាលឱ្យមានការចុះចតជាបន្ទាន់នៅក្នុងប្រទេសប្រេស៊ីល។ ជើងហោះហើរ UX045 ជាមួយអ្នកដំណើរ៣២៥នាក់ នៅលើយន្តហោះ ត្រូវបានបង្វែរទិសដៅនៅពេលព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍នេះ ទៅកាន់អាកាសយានដ្ឋាន ណាតាល ( Natal) នៅភាគឦសានប្រទេសប្រេស៊ីល ជាទីដែលរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងកំពុងរង់ចាំសង្រ្គោះ។ មន្ត្រីជាន់ខ្ពស់សុខាភិបាលរបស់រដ្ឋ រីអូ ក្រែនដេ ដូ ណតេ (Rio Grande do Norte) របស់ប្រទេសប្រេស៊ីល បានប្រាប់សារព័ត៌មាន AFP ថា អ្នកដំណើរចំនួន ៤០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិកក្នុងទីក្រុង ណាតាល ដើម្បីព្យាបាលអ្នកមានរបួសស្រាល។ មនុស្ស១១នាក់ បានបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ Monsenhor Walfredo Gurgel កាលពីរសៀលថ្ងៃចន្ទសប្ដាហ៍នេះ។ក្នុងចំណោមអ្នករងរបួសមានជនជាតិ អេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្កាយ អ៊ីស្រាអែល បូលីវី និងអាល្លឺម៉ង់៕

៦ខែ អាជ្ញាធររឹបអូសគ្រឿងញៀនជាង៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ កំណត់ត្រាកើនជាងឆ្នាំមុន

2024/07/02 12:35:02 pm        109
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ថ្លែង​ថា ក្នុងរយៈពេល៦ខែ (មួយឆមាស) គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤​ កម្លាំងសមត្ថកិច្ច​បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូស​គ្រឿង​ញៀន​ជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា ការបង្ក្រាបបានមានការកើនឡើងនេះ គឺ​ដោយសារការខិតខំបន្ថែមទៀត របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបនៅទូទាំងប្រទេស ជាមួ​យ​នឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននានា ។ឯកឧត្តមបានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺពុំមានការលំបាកនោះទេ ប៉ុន្តែ​មាន​ការ​ប្រឈម​នឹង​បញ្ហាមួយចំនួន ដែលកំពុងដោះស្រាយ តែសមត្ថកិច្ច គឺមានភាពមោះ​មុត​អង់អាច​ក្លាហាន និងការស្ទុះស្ទារកាន់តែសកម្មជាងមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធនាការ​បន្ថែម ជាមួយនេះ បទល្មើសគ្រឿងញៀនជាច្រើន ក៏ពាក់ព័ន្ធនឹងមុខសញ្ញាក្មេងទំនើង ដែល​សមត្ថកិច្ច​បង្ក្រាបបានផងដែរ ។នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមថា ជាមួយនឹងការអនុវត្តផ្នែកច្បាប់ គឺបង្ក្រាប​ករណី​ជួញ​ដូរ ចែកចាយ ការកែច្នៃ និងរក្សាទុកជាដើមនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បង្កើតនូវ App (No Drug) ដែលប្រជាពលរដ្ឋដោនឡូត អាចផ្ញើសារ​សំណូមពរ​ក្នុង​ការ​ជួយ​បង្ក្រាប​ករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈសំណូមពរ​ប្រមាណ​ជាង​ពាក់​កណ្ដាល គឺបានដោះស្រាយរួចរាល់ ។គួរបញ្ជាក់ថា ការបង្កើតនូវ App ឈ្មោះ No Drug បានធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និង​ជឿជា​ក់ថា អែបនេះ នឹងជួយបានច្រើនក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែលមានអ្នកបានដោនយកប្រើប្រាស់ និងមើលព័ត៌មានប្រមាណជាង ២ម៉ឺន​នាក់​មក​ហើយ ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជា​យ៉ាង​ម៉ឺង​មាត់ និងដាច់ណាត់ ចំពោះការបង្ក្រាប ទប់ស្កាត់ករណីក្មេងទំនើង និងបទល្មើសផ្សេងៗ មិន​ឲ្យ​មាន​ការ​ដកដៃនោះដែរ៕ អត្ថបទ បាន សុខរិទ្ធិ

នគរបាលអូស្ត្រាលី ចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់ បន្ទាប់ពីចាក់បុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី

2024/07/02 11:46:44 am        62
នគរបាលប្រទេសអូស្ត្រាលី និយាយថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បន្ទាប់ពីបានប្រើកំាបិតចាក់ទៅលើបុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះ ដែលបង្កឱ្យមានការបិទខ្ទប់អគារសាកលវិទ្យាល័យ។នគរបាលរដ្ឋ New South Wales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ បានព្យាបាលបុរសអាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាព។នគរបាលនិយាយថា អ្នកវាយប្រហារដែលបានចោទប្រកាន់ បានឡើងជិះរថយន្តក្រុង បន្ទាប់ពីឧបទ្ទវហេតុ ហើយត្រូវបានចាប់ខ្លួននៅជិតមន្ទីរពេទ្យមួយកន្លែង។ សេចក្តីថ្លែងការណ៍ និយាយថា ពុំមានហានិភ័យបន្តកើតមានចំពោះសហគមន៍នោះទេ ហើយជនរងគ្រោះ និងអ្នកវាយប្រហារ មិនបានស្គាល់គ្នានោះទេ។ នគរបាល បានហ៊ុមព័ទ្ធខ្សែដើម្បីបិទនៅកន្លែងកើតហេតុ។ការវាយប្រហារនេះ កើតឡើងប្រហែលពីរខែ បន្ទាប់ពីមនុស្ស៦នាក់ ត្រូវបានសម្លាប់ និង១២នាក់ បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយនៅឆ្នេរសមុទ្រក្នុងតំបន់ Bondi ទីក្រុងស៊ីដនី ។ការវាយប្រហារទាំងពីរលើកនេះ បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋ New South Wales រឹតបន្តឹងច្បាប់ប្រើប្រាស់កាំបិតរបស់ប្រទេស។ សភារបស់រដ្ឋ បានអនុម័តច្បាប់កាលពីខែមិថុនា ដោយផ្តល់ឱ្យនគរបាលនូវម៉ាស៊ីនស្កែនអេឡិចត្រូនិចរាវរកលោហៈ ដើម្បីត្រួតពិនិត្យមនុស្ស ដោយពុំចាំបាច់មានដីកា នៅមជ្ឈមណ្ឌលផ្សារទំនើប កន្លែងហាត់កីឡា និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល៧ថ្ងៃ​សមត្ថកិច្ចបង្ក្រាបករណីក្មេង​ទំនើងសរុប​ ៣១ករណី និងឃាត់ខ្លួន ១២៤នាក់

2024/07/02 10:28:12 am        106
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់​ខ្លួន​ក្មេង​ទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ក្នុងនោះមាន ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់, រាជធានីភ្នំពេញ១២ករណី ឃាត់​ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន១៣នាក់, កំពង់ស្ពឺ​៣ករណី ឃាត់ខ្លួន៩នាក់, តាកែវ១ករណី ឃាត់ខ្លួន៧នាក់, បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន​៦នាក់, កណ្តាល១ករណី ឃាត់ខ្លួន៦នាក់, ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់, ព្រះសីហនុ​១ករណី ឃាត់ខ្លួន២នាក់ និង ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕

ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ព្រមានថាជំងឺផ្តាសាយបក្សី កំពុងរីករាលដាលយឺតៗ

2024/07/02 09:28:44 am        114
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលតាមដានការរីករាលដាលនៃជំងឺផ្តាសាយបក្សី មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ចន្លោះប្រហោងក្នុងការឃ្លាំមើលនៃវីរុសប្រភេទនេះ អាចធ្វើឱ្យពួកគេតាមមិនទាន់ការរីករាលដាលនៃជំងឺរាតត្បាតថ្មី នេះបើយោងតាមបទសម្ភាសន៍របស់សារព័ត៌មានរ៉យទ័រ ជាមួយអ្នកជំនាញខាងជំងឺឈានមុខគេជាងដប់នាក់។អ្នកវិទ្យាសាស្ត្រជាច្រើនបាននិងកំពុងតាមដានប្រភេទរងថ្មីនៃជំងឺផ្តាសាយបក្សី H5N1 នៅក្នុងបក្សីចំណាកស្រុកតាំងពីឆ្នាំ២០២០ មក។ ប៉ុន្តែការរីករាលដាលនៃមេរោគនេះទៅកាន់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះចំនួន ១២៩ ក្បាលនៅក្នុងរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បង្ហាញពីការផ្លាស់ប្តូរដែលអាចនាំឱ្យវាកាន់តែខិតទៅជិតការឆ្លងដល់មនុស្ស។ ការឆ្លងនៃមេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងថនិកសត្វដទៃទៀតផងដែរ រាប់ចាប់ពីសត្វចៀមអាមេរិកខាងត្បូង (Alpaca) រហូតដល់ឆ្មាចិញ្ចឹមក្នុងផ្ទះ។លោក ស្កុត ហិនស្លី (Scott Hensley) សាស្ត្រាចារ្យផ្នែកមីក្រូជីវវិទ្យានៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ (Pennsylvania) បាននិយាយថា «វាស្ទើរតែហាក់ដូចជាជំងឺរាតត្បាតកំពុងរីករាលដាលនៅក្នុងចលនាយឺតៗ។ ឥឡូវនេះ ការគំរាមកំហែងនៅមានកម្រិតទាបណាស់ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរបានក្នុងមួយប៉ព្រិចភ្នែក»។ការព្រមានអំពីការចម្លងដល់មនុស្សមុនពេលកើតឡើងពិតប្រាកដនេះ អាចឱ្យមន្ត្រីសុខាភិបាលទូទាំងពិភពលោកកាន់តែឆាប់ចាត់វិធានការការពារមនុស្សតាមរយៈការចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំង ការធ្វើតេស្តទូលំទូលាយ និងវិធានការទប់ស្កាត់៕

រថយន្តបើកបុកចូលក្នុងហ្វូងមនុស្ស នៅជិតសាលាក្រុងសេអ៊ូល បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់

2024/07/02 08:59:49 am        120
ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងត្បូង បានដកស្រង់សម្តីនគរបាល និងមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា រថយន្តមួយគ្រឿង បានបើកបំបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងរងរបួសយ៉ាងហោចណាស់៤នាក់ផ្សេងទៀត។ មនុស្ស៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ៣នាក់ផ្សេងទៀត ត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅដល់មន្ទីរពេទ្យ។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងតង្បូង បាននិយាយថា អ្នកបើកបរអាយុ ៦៨ ឆ្នាំ បានបើករថយន្តបុកចូលហ្វូងមនុស្ស ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍។ លោក បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្តពីរគ្រឿងផ្សេងទៀត មុនពេលបុកអ្នកថ្មើរជើង។លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូន នៅការិយាល័យស្រុក Jung-gu បាននិយាយថា បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ជុំវិញឧបទ្ទវហេតុនេះ ។ លោក Kim បាននិយាយថាការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើករណីនេះ មានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងគ្រឿងស្រវឹងដែរឬទេ ឬថាតើជាឧបទ្ទវហេតុបណ្តាលមកពីបើកបរជ្រុលល្បឿនដោយអចេតនា។អាជ្ញាធរទីក្រុង បាននិយាយថា អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានចាត់ទុកថាជា គ្រោះថ្នាក់ដ៏ក្រៀមក្រំ ខណៈលោកបានទៅពិនិត្យដល់កន្លែងកើតហេតុ។លោកបានបញ្ជាឱ្យមន្ត្រី នាំជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន និងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់អំពីមូលហេតុនៃគ្រោះថ្នាក់។

ព្យុះសង្ឃរា Beryl ដ៏មានឥទ្ធិពល វាយបោកបក់ទៅលើកោះតំបន់សមុទ្រការ៉ាអ៊ីប

2024/07/02 08:53:49 am        119
ព្យុះសង្ឃរា Beryl បាននាំមកនូវខ្យល់បក់បោកដ៏មានឥទ្ធិពល និងភ្លៀងធ្លាក់ខ្លាំងទៅកាន់ប្រជុំកោះ នៅតំបន់សមុទ្រការ៉ាអ៊ីប កាលពីថ្ងៃចន្ទ ខណៈព្យុះប្រភេទទី៤ ដំបូងបំផុតមិនធ្លាប់មាន បានបោកបក់ឆ្ពោះទៅទិសខាងលិច។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក (NHC) បាននិយាយថា កោះ ខារាគូ(Carriacou) បានទទួលរងដោយផ្ទាល់ពីព្យុះដ៏គ្រោះថ្នាក់ ដោយមានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយបន្ថែមថា កោះជាច្រើននៅក្បែរៗនោះ ក៏បានជួបប្រទះ ខ្យល់បក់បោកដ៏មហន្តរាយ និងព្យុះកំណាចដែលគំរាមកំហែងដល់អាយុជីវិត។ មជ្ឈមណ្ឌលនិយាយថា ដោយបានបង្ហោះវីដេអូបង្ហាញពីរលកធំៗ ការិយាល័យនាយករដ្ឋមន្រ្តី របស់ប្រទេសកោះ ហ្គ្រីណាដា បានសរសេរនៅលើបណ្តាញសង្គម Facebook ថារដ្ឋកោះចំនួនបីនេះ កំពុងជួបប្រទះខ្យល់បក់ខ្លាំង និងរងការបំផ្លាញ។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត។ អ្នកជំនាញនិយាយថា ព្យុះដ៏មានឥទ្ធិពលបែបនេះ កើតឡើងនៅដើមរដូវខ្យល់ព្យុះសង្ឃរាសមុទ្រអាត្លង់ទិក ចាប់ផ្តើមពីដើមខែមិថុនា ដល់ចុងខែវិច្ឆិកា គឺកម្រមានណាស់។ ប្រទេសកោះបាបាដូស ទំនងជារួចផុតពីព្យុះដ៏អាក្រក់បំផុតនេះ ប៉ុន្តែនៅតែត្រូវទទួលរងការវាយបោកបក់ដោយខ្យល់និងភ្លៀងធ្លាក់ខ្លាំង ខណៈមន្ត្រីរាយការណ៍ថា ពុំមានអ្នករងរបួសនោះទេរហូតមកដល់ពេលនេះ។

សកម្មជនកេនយ៉ា អំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀត ខណៈរដ្ឋាភិបាលសន្យាកាត់បន្ថយភាពតានតឹង

2024/07/02 08:08:57 am        58
ក្រុមសកម្មជននៅប្រទេសកេនយ៉ា បានអំពាវនាវឱ្យបាតុករចេញតវ៉ាម្តងទៀតនៅថ្ងៃអង្គារ (០២ កក្កដា) នេះ ដោយមនុស្សជាច្រើនបានច្រានចោលការអំពាវនាវពីលោកប្រធានាធិបតី វីលៀម រូតូ (William Ruto) សម្រាប់ការសន្ទនាដើម្បីកាត់បន្ថយស្ថានភាពដ៏តឹងតែងនេះ បន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការលុបចោលផែនការដំឡើងពន្ធដែលបានស្នើឡើង។យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាលកាលពីសប្តាហ៍មុន នៅពេលដែលសភាត្រូវបានវាយលុក និងដុតបំផ្លាញ។ ការតវ៉ា ដែលត្រូវបានដឹកនាំដោយក្រុមយុវជន និងរៀបចំយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដំបូងឡើយត្រូវបានបញ្ឆេះដោយសេចក្ដីស្នើច្បាប់ហិរញ្ញវត្ថុដែលមានបំណងបង្កើនពន្ធចំនួន ៣៤៦ ពាន់លានស៊ីលីងរូបិយប័ណ្ណកេនយ៉ា (២,៦៩ ពាន់លានដុល្លារ) នៅក្នុងពន្ធ។ប៉ុន្តែការទាមទាររបស់អ្នកតវ៉ាជាច្រើនបានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយរួមបញ្ចូលការអំពាវនាវលុបបំបាត់អំពើពុករលួយ និងឱ្យលោក រូតូ ចុះចេញពីតំណែង ដែលបង្ហាញពីវិបត្តិដ៏ធ្ងន់ធ្ងរបំផុតនៃតំណែងប្រធានាធិបតីដែលមានអាយុកាលពីរឆ្នាំរបស់លោក។កាលពីថ្ងៃចន្ទ សកម្មជនបានចែករំលែកខិត្តប័ណ្ណនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជំរុញឱ្យមនុស្សម្នាសម្រុកកាន់កាប់តំបន់ពាណិជ្ជកម្មកណ្តាលនៃរដ្ឋធានីណៃរ៉ូប៊ី។ ចលនាតវ៉ានេះមិនមានការដឹកនាំជាផ្លូវការទេ ហើយគេមិនច្បាស់ថាតើមនុស្សនឹងឆ្លើយតបយ៉ាងណាចំពោះការអំពាវនាវទាំងនេះ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាកាលពីសប្តាហ៍មុន នៅក្នុងការតវ៉ាដ៏ធំបំផុតមួយចំនួនរបស់ប្រទេសនាពេលថ្មីៗនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម «ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌»
01/17/2025 09:01 PM
បុរសម្នាក់បើករថយន្តដឹកដំឡូងក្នុងចម្ការប៉ះមីនតោនផ្ទុះរងរបួសធ្ងន់ ស្ថិត​នៅស្រុកសំពៅលូន ខេត្តបាត់ដំបង
01/17/2025 09:01 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាមន្រ្តីបោសសម្អាតមីនអង្គភាពស៊ីម៉ាក់
01/17/2025 09:01 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចូលរួមថវិកាឧបត្ថម្ភ ៤០ លានរៀលដល់គ្រួសារ សពមន្រ្តី CMAC ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន
01/17/2025 08:01 PM
រដ្ឋមន្ត្រី៖ យន្តហោះល្បាតដែនសមុទ្ររបស់បារាំង គឺជាគោលដៅនៃការបំភិតបំភ័យរបស់រុស្ស៊ី
01/17/2025 07:01 PM
មីយ៉ាន់ម៉ា៖ ការវាយប្រហាររបស់ពួកឧទ្ទាម និងកង្វះខាតឧស្ម័ន ធ្វើវិបត្តិថាមពលអាក្រក់ឡើងៗ
01/17/2025 07:01 PM
កងទ័ពអាកាសអ៊ុយក្រែន៖ យានដ្រូនរបស់រុស្ស៊ី ៣៣គ្រឿង ត្រូវបានបាញ់ទម្លាក់ អំឡុងការវាយប្រហារ ពេញមួយយប់
01/17/2025 07:01 PM
រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ
01/17/2025 07:01 PM
កងទ័ពជើងទឹកហ្វីលីពីន ធ្វើសមយុទ្ធក្បែរតំបន់ថ្មប៉ប្រះទឹកមានជម្លោះ ខណៈភាពតានតឹងជាមួយចិន នៅមិនទាន់ស្រាក
01/17/2025 07:01 PM
ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានពីកិច្ចសហប្រតិបត្តិការសន្តិសុខ
01/17/2025 06:01 PM