ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

មនុស្ស៣០នាក់ ត្រូវបានចាប់ខ្លួននៅអេក្វាឌ័រ និងអេស្បាញអំឡុងកាស៊ើបអង្កេតលើក្រុមម៉ាហ្វៀអាល់បានី

2024/02/07 07:24:19 pm        85
ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃអង្គារថា នគរបាលនៅក្នុងប្រទេសអេក្វាឌ័រ និងអេស្ប៉ាញ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅក្នុងប្រតិបត្តិការដំណាលគ្នា ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មរៀបចំទុករបស់ជនជាតិអាល់បានី។រដ្ឋអាជ្ញាមកពីប្រទេសទាំងពីរ បានធ្វើការវាយឆ្មក់ចំនួន ៥៧លើក នៅក្នុងខេត្តចំនួន ៦ របស់ប្រទេសអេក្វាឌ័រ និងនៅក្នុងទីក្រុងចំនួន ៤ របស់ប្រទេសអេស្បាញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលាងលុយ និងការជួញដូរគ្រឿងញៀន។ការវាយឆ្មក់នេះ បានកើតឡើងក្នុងពេលការវាយលុករបស់យោធា ដែលធ្វើឡើងដោយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលលោកបានកំណត់ថាជាក្រុមភេរវករ។ប្រាក់ដែលរឹបអូសបានមានតម្លៃប្រហែល ៤៨៣.០០០ ដុល្លារ។ រដ្ឋអាជ្ញា ក៏បានរកឃើញលុយសុទ្ធ និងអាវុធ ហើយរឹបអូសបានទ្រព្យសម្បត្តិ និងរថយន្តច្រើនគ្រឿង។ នគរបាលប្រទេសអេក្វាឌ័រ បាននិយាយថា អ្នកជាប់ឃុំរួមមានមនុស្សមកពីប្រទេសកូឡុំប៊ី អាហ្សង់ទីន ចិន អេស្បាញ អេក្វាឌ័រ និងអាល់បានី ដែល ក្រុមនេះត្រូវបានចោទប្រកាន់ថា ដឹកនាំដោយពលរដ្ឋអាល់បានី។

រលកធំៗខ្យល់បក់បោកលើប្រទេសគុយបា បណ្តាលឱ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី

2024/02/07 07:20:42 pm        106
ការប្រឈមភាពត្រជាក់ខ្លាំងខុសប្រក្រតី បានវាយលុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបា កាលពីថ្ងៃអង្គារ ដោយមានរលកធំៗ ជន់លិចផ្លូវនាដោយទឹកសមុទ្រ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឱ្យទីក្រុងឡាហាវ៉ាន់ ពង្រាយដោយសំរាម និងមែកឈើបាក់មក។សន្ទុះខ្យល់ បានហក់ឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ភាគខាងលិចនៃកោះនេះ ខណៈ មានព្យុះ និងខ្យល់បក់ខ្លាំង បោកបក់មកភាគខាងត្បូងពីរដ្ឋផ្លរីដា ដែលបានឃើញស្ថានភាពស្រដៀងគ្នាកាលពីដើមសប្តាហ៍នេះ។ ពលរដ្ឋនៅទីក្រុងឡាហាវ៉ាន់ ដេកនៅពេលយប់ មានអគ្គិសនីដាច់ ឆេះៗ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ អង្សាសេ ដែលត្រជាក់ខុសពីធម្មតាសម្រាប់ប្រទេសគុយបា។នៅពេលព្រលឹមស្រាងៗ ទឹកបានហូរកាត់តាមដងផ្លូវនានាក្នុងទីក្រុង មានត្រីផ្លាស់ទី និងមានសារ៉ាយ ជាច្រើនជាប់នៅលើដី។អ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំទីក្រុង បាននិយាយថា ទីក្រុងឡាហាវ៉ាន់ ជាទីក្រុងឆ្នេរសមុទ្រមួយដែលបានកសាងកាលជាច្រើនសតវត្សរ៍មកហើយនៅលើឈូងសមុទ្រម៉ិកស៊ិក មានភាពងាយរងគ្រោះ ជាពិសេសចំពោះការកើនឡើងកម្រិតទឹកសមុទ្រ និងព្យុះដែលនាំមកដោយបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។ យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ច្រើនជាងមួយភាគបីនៃប្រជាជនចំនួន ២,២ លាននាក់ បានរស់នៅក្នុងតំបន់មានហានិភ័យពីការទន្ទ្រានដែនទឹក។ ការកើនឡើងកម្រិតទឹកសមុទ្រ បានគំរាមកំហែងដល់ទីក្រុងឆ្នេរមួយចំនួនដូចជាទីក្រុងឡាហាវ៉ាន់ ។

ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនៅក្នុងរដ្ឋកាលីហ្វនីញ្ញា បានកើនឡើងដល់៩នាក់

2024/02/07 07:02:57 pm        82
ភ្លៀងធ្លាក់ខ្លាំងបណ្ដលមកពីប្រព័ន្ធសំណើមអាកាសធ្ងន់ធ្ងរបានវាយប្រហារយ៉ាងដំណំនៅក្នុងរដ្ឋកាលី ហ្វនីញាភាគខាងត្បូង ប៉ុន្តែស្ថានភាពអាកាសធាតុអាប់អួរ នៅតែបន្តវាយប្រហារកាលពីថ្ងៃអង្គារ ខណៈល្បប់និងកម្ទេចកម្ទីផ្សេងៗ បានពន្លិចផ្លូវនានា និងបានបង្ខំឲ្យមានការជម្លៀសប្រជាពលរដ្ឋ។ ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនេះ បានកើនឡើង ដល់៩នាក់ និង រួមទាំងអ្នកស្លាប់ទាក់ទងនឹងព្យុះលើកដំបូង នៅក្នុងភាគខាងត្បូងរបស់រដ្ឋកាលីហ្វនីញា ។ ក្រុមមន្ត្រី កំពុងព្រួយបារម្ភខ្លាំងថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង នៅពេលទឹកស្រក។ ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា គេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតគ្របដណ្ដប់ទូទាំងតំបន់ភាគខាងត្បូង យ៉ាងហោចណាស់នៅថ្ងៃពុធនេះ ហើយភ្លៀងធ្លាក់ខ្លាំងអាចកើតមានឡើង។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដល់កម្រិតបំណែកកំណត់ត្រា ក្នុងពេលមួយថ្ងៃនៅទូទាំងតំបន់ Los Angeles ជំនន់ទឹកភ្លៀងនៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វនីញា រហូតមកដល់រសៀលថ្ងៃអង្គារ សប្ដាហ៍នវ។ ការព្រមានពីទឹកជំនន់ដ៏គំហុក ក៏ត្រូវបានប្រកាសផងដែរសម្រាប់តំបន់ឆ្នេរ Orange County ហើយការណែនាំប្រុងប្រយ័ត្ននៃទឹកជំនន់ ត្រូវបានចេញសម្រាប់តំបន់ភាគខាងត្បូង ដូចជាទីក្រុងសានឌីហ្គោ និងតំបន់ព្រំដែនអាមេរិក -ម៉ិកស៊ិក ផងដែរ។ ស្នងការនគរបាលដ្ឋានក្រុង Los Angeles បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរចរណ៍ជាច្រើនករណីនិងមានអ្នករបួសមួយចំនួនចាប់តាំងពីព្យុះនេះបានចាប់ផ្ដើម ខណៈលោកស្រី គ្រីស្ទីន ក្រូលី ( Kristin Crowley)ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថា ក្រុមការងាររបស់លោកស្រី បានឆ្លើយបទៅនឹងឧបទ្ទវហេតុទឹកជំនន់យ៉ាងហោចណាស់១៣០ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ។លោកស្រី បន្ថែមថា ក្រុមមន្ត្រី ក្រុង Los Angeles បានរាយការណ៍ថា មានបំណាក់ដីជាង១២០កន្លែង និងកម្ទេចកម្ទីហូរពាសពេញទីក្រុង និងបានបង្កការខូចខាតដល់ហេដ្ឋាចរនាសម្ព័ន្ធយ៉ាងហោចណាស់២៥ដោយសារតែភ្លៀងធ្លាក់ខ្លាំងឬបំណាក់ដីគិតត្រឹមល្ងាចថ្ងៃចន្ទ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ស៊ីរី ចោទប្រកាន់អាមេរិក ពីបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ

2024/02/07 06:56:06 pm        120
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិកបានបង្កើនប្រតិបត្តិការរបស់ពួកគេដើម្បី លួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ។ សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ដោយដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត ដែលដឹកស្រូវសាលី និងស្រូវបាឡេ ពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលរឹបអូសដោយកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមកងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែន អាល់ វ៉ាលីដ (al-Walid) ទៅកាន់ប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលស៊ីរីបានរិះគន់ប្រតិបត្តិការរបស់អាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជាការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ប្រទេសស៊ីរីបាននិងកំពុងទប់ទល់ទៅនឹងផលប៉ះពាល់នៃសង្គ្រាម ហើយការលួចធនធានសំខាន់ៗរបស់ខ្លួនធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ រដ្ឋាភិបាលនេះ បានចោទសួរម្តងហើយម្តងទៀតអំពីតួនាទីរបស់កងកម្លាំងអាមេរិកក្នុងប្រទេសស៊ីរី ដោយនិយាយថា ពួកគេបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ៕

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យហ្កាហ្សា ត្រូវបង្ខំចិត្តផ្តល់អាទិភាពដល់អ្នកជំងឺ ដែលមានឱកាសរស់រានជីវិតខ្ពស់

2024/02/07 06:17:28 pm        84
ក្រុមវេជ្ជបណ្ឌិតបាននិយាយថា បុគ្គលិក និងឧបករណ៍វេជ្ជសាស្រ្តកំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យអឺរ៉ុបរបស់តំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យត្រូវធ្វើការសម្រេចចិត្តដោយបង្ខំក្នុងការផ្ដល់អាទិភាពដល់អ្នកជំងឺណាដែលមានឱកាសរស់រានខ្ពស់ ដោយធ្វើឱ្យអ្នកជំងឺរងរបួសធ្ងន់ធ្ងរជាច្រើនដែលគំរាមកំហែងដល់អាយុជីវិត មិនអាចព្យាបាលបាន។ពួកគេបាននិយាយថា មន្ទីរពេទ្យអ៊ឺរ៉ុប នៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង អាចទទួលអ្នកជំងឺតែ ២៤០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកំពុងព្យាបាលអ្នកជំងឺប្រហែល ១.០០០ នាក់ ខណៈពេលដែលមនុស្សផ្លាស់ទីលំនៅជាច្រើនក៏កំពុងស្នាក់នៅក្នុងច្រករបៀងរបស់មន្ទីរពេទ្យផងដែរ។មនុស្សជាង ២៧.០០០ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៦៦.០០០ នាក់បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ខ្លួន។មន្ទីរពេទ្យភាគច្រើនត្រូវបានបិទ ដោយខ្លះបានវាយប្រហារដោយផ្ទាល់ ឬវាយឆ្មក់ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅពេលដែលទាហានអ៊ីស្រាអែលរុញចូលកាន់តែជិត។ អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស ប្រើមធ្យោបាយលាក់បាំងខ្លួនក្នុងមូលដ្ឋានស៊ីវិលទាំងនោះជាគម្របសម្រាប់គោលបំណងយោធា៕

ក្រុមប្រជាកសិករអឺរ៉ុប បន្តការតវ៉ាដោយដុតសំបកកង់រថយន្ត និងបិទផ្លូវហាយវ៉េក្នុងទីក្រុងសំខាន់ៗ

2024/02/07 05:32:36 pm        166
ក្រុមកសិករអេស្ប៉ាញបានបិទចរាចរណ៍នៅលើផ្លូវហាយវ៉េធំៗជាច្រើន ហើយបានដុតសំបកកង់រថយន្តកាលពីថ្ងៃអង្គារទី៦ខែកុម្ភៈ ខណៈប៊ុលការី បានបិទផ្លូវនានាទូទាំងប្រទេស ដោយចូលរួមជាមួយក្រុមប្រជាកសិករផ្សេងៗទៀតក្នុងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែលតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់លើទំនិញតាមទីផ្សារប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ការិយាធិបតេយ្យ និងការប្រកួតប្រជែងពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប។ វីដេអូបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីការឆេះសំបកកង់រថយន្តនៅផ្លូវហាយវ៉េ AP-7 ក្នុងទីក្រុងជីរ៉ូណា(Girona) ភាគឦសាននៃតំបន់កាតាឡូនី(Catalonia)របស់អេស្ប៉ាញ។ទិន្នន័យចរាចរណ៍ផ្លូវការបានបង្ហាញថាផ្លូវហាយវ៉េយ៉ាងហោចណាស់១៤ខ្សែ នៅក្នុងតំបន់កាតាឡូនី អានដាលូស៊ី (Andalusia)កាស្ទីល ឡា ម៉ានចា(Castille-La Mancha)និងវ៉ាឡេនស៊ី(Valencia)ត្រូវបានបិទ។ ក្រុមអាជ្ញាធរបាននិយាយថា សមាគម ASAJA និង សមាគមផ្សេងទៀត បានអំពាវនាវឱ្យមានការតវ៉ាចាប់តាំងពីថ្ងៃព្រហស្បតិ៍ថ្ងៃទី ១ ខែកុម្ភៈ សប្តាហ៍មុន ប៉ុន្តែកសិករជាច្រើនបានចេញតវ៉ាតាមផ្លូវជាមួយត្រាក់ទ័ររបស់ពួកគេកាលពីថ្ងៃអង្គារដោយធ្វើឱ្យកកស្ទះចរាចរណ៍នៅទូទាំងប្រទេស ចាប់ពីទីក្រុងសេវីល(Seville)និងក្រាដាណា(Granada) នៅភាគខាងត្បូងរហូតដល់ ទីក្រុង ជីរ៉ូណា (Girona) ជិតព្រំដែនបារាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការបិទផ្លូវនៅប្រទេសបារាំង និងបែលហ្ស៊ិក ពេលខ្លះបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងនគរបាលទៀតផង។ ក្រសួងកសិកម្មរបស់ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងឧបត្ថម្ភសាច់ប្រាក់ ចំនួន២៦៩ លានអឺរ៉ូ ស្មើរ ២៨៩លានដុល្លារ បន្ថែមជាជំនួយដល់កសិករជិត ១៤០.០០០ នាក់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរ និងសង្គ្រាមនៅអ៊ុយក្រែន។ មិនខុសពីក្រុមកសិករនៅប្រទេសបារាំង បែលហ្ស៊ិក អ៊ីតាលី និងព័រទុយហ្គាល់ កសិករអេស្ប៉ាញនិយាយថាការទាមទារច្បាប់ដាក់លើកសិករសហភាពអឺរ៉ុបដើម្បីការពារបរិស្ថានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចជាងក្នុងតំបន់ផ្សេងទៀត ដូចជាអាមេរិកឡាទីន ឬប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប៕

លោក Biden ស្តីបន្ទោសលោក Trump ចំពោះការជាន់ពន្លិចសំណើច្បាប់អន្តោប្រវេសន៍ទ្វេបក្ស

2024/02/07 05:17:09 pm        136
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា សំណើរច្បាប់ស្ដីពីកាធ្វើអន្តោប្រវេសន៍ទ្វេបក្ស កំពុងក្រោមធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរក្រោមសម្ពាធនយោបាយពីគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump ហើយបានប្តេជ្ញាថានឹងរារាំងផ្លូវដើម្បីរំលឹកក្រុមអ្នកបោះឆ្នោត ដែលត្រូវស្តីបន្ទោស ប្រសិនបើពង្រាងច្បាប់នេះបរាជ័យ។ លោក Biden បាននិយាយថា សុចនាករទាំងអស់គឺពង្រាងច្បាប់នេះនឹងមិនទៅដល់ដៃព្រឹទ្ធសភាទែ។ ហេតុអ្វី? ហេតុផលសាមញ្ញ គឺដោយសារលោក Donald Trump ជាឆ្អឹងទទឹង-ក ដោយសារតែលោក Donald Trump គិតថាសំណើរច្បាប់នេះ នឹងជះផលប៉ះពាល់ដល់នយោបាយរបស់លោក។ ក្ដីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ បានក្លាយជាបញ្ហាធំបំផុតនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំនេះ ដោយលោក Trump បានរៀបចំសម្រាប់ការប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីជាថ្មី នៅខែវិច្ឆិកាជាមួយលោក Biden ។លោក Trump បាននឹងកំពុងជំរុញឱ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបដិសេធកិច្ចព្រមព្រៀងសន្តិសុខព្រំដែនទ្វេបក្សដែលបានបង្ហាញកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ការប្តេជ្ញារបស់លោក Biden ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីសាធារណរដ្ឋដែដែលមានបំណងសម្លាប់ពង្រាងច្បាប់នេះ ជាប្រធានបទសំខាន់នៃយុទ្ធនាការជាប់ឆ្នោតឡើងវិញរបស់លោក គឺជាការភ្នាល់ដ៏ប្រថុយប្រថាន ដែលត្រូវបានបញ្ជាក់តាមរយៈការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកផ្តល់ការគាំទ្រកម្រិតទាបចំពោះ លោក Biden សម្រាប់ការដោះស្រាយសន្តិសុខព្រំដែន និងអន្តោប្រវេសន៍របស់លោក។ លោក Biden បានជួបប្រទះនឹងចំនួនជនអន្តោប្រវេសន៍ខុស្បាប់ដែលត្រូវបានចាប់បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក អំឡុងលោកកាន់តំណែងជាប្រធានាធិបតី។ គណបក្សសាធារណរដ្ឋអះអាងថា លោក Biden គួរតែរក្សាគោលនយោបាយរឹតត្បិតរបស់លោក Trump។កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនដោយខុសច្បាប់ជាង៩.៥០០នាក់ ក្នុងមួយថ្ងៃ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន៕

ក្រឡាប់រថយន្តលើផ្លូវល្បឿនលឿនស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

2024/02/07 04:28:55 pm        6811
កំពង់ស្ពឺ ៖ មនុស្សចំនួន ៥នាក់ស្លាប់ និង២នាក់រងរបួស ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយរថយន្ត Alphat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជា​ប្រភេទ​រថយន្ត​រត់​ឈ្នួល បានក្រឡាប់ជាច្រើនជុំនៅលើផ្លូវល្បឿនលឿន ខណៈកំពុង​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​គីឡូម៉ែត​លេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន ដែល​បណ្តាលឲ្យមនុស្សចំនួន ៥នាក់ បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ។អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកបើកបរ សូមប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយ​មិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើក​ក្នុង​ស្ថានភាព​ដែល​ងងុយដេក ឬស្រវឹងឡើយ៕សូមបញ្ជាក់ថាកាលពីថៃ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បែរកន្លែងកើតហេតុនេះ ក៏មានករណីគ្រោះ​ថ្នាក់ចរាចរណ៍រថយន្ដ Rangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និង​រងរបួសផងដែ។ខណៈពេលនេះសមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ។តាម​ការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alphat ពណ៌សដឹក មនុស្ស លក្ខណៈគ្រួសារ ៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរជាស្រ្ដី និងមានអ្នក​ស្លាប់ ៥នាក់នៅហ្នឹងកន្លែង របួសធ្ងន់ ២នាក់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមក្មេងទំនើង ៦នាក់បង្កការអុកឡុកប៉ះពាល់សន្តិសុខសង្គម

2024/02/06 06:37:17 pm        362
តាកែវ៖ ក្រុមក្មេងទំនើង ៦នាក់បង្កការអុកឡុកប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួន កសាងសំណំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ប្រាប់ឲ្យដឹងនា​​ព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង ផាត មេបញ្ជាការមូលដ្ឋានស្រុក បានបង្រ្កាបករណីក្រុមក្មេងទំនើង ៦នាក់ បង្ករការអុកឡុក បណ្ដាល​ឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅចំណុច ភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យទាំង ៦នាក់ ១.ឈ្មោះ ហ៊ុន ប៊ុនតុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់​នៅ​ភូមិ​សាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ២.ឈ្មោះ ឡន ភារុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៣.ឈ្មោះ នូច ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិ/ឃុំ ស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៤.ឈ្មោះ សយ តូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរបើម ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៥.ឈ្មោះ ញ៉ វណ្ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោករវៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ និង៦.ឈ្មោះ ណន សុខនឿន អាយុ១៨ ឆ្នាំមុខរបរកសិករ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ វត្ថុតាង ម៉ូតូចំនួន ០៤គ្រឿង ដាវចំនួន ០៤ដើម កាំបិតចំនួន ០២ដើម ។ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកងរាជអាវុធហត្ថខេត្ត តាកែវ កំពុ​ង​កសាង​សំណុំ​រឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធី

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា ទៅតំណាងអយ្យការ

2024/02/06 12:45:33 am        230
ភ្នំពេញ ៖ មេធាវី៣រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានសម្រេចប្ដឹងលោក ស៊ឹង សែនករុណា ទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានផ្ដល់សម្ភាសន៍ដល់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នូវចេតនាបំភ្លៃផ្ទុយពីការពិត។មេធាវី សាំង វណ្ណៈ មេធាវី ផូ សុធាផល មេធាវី ម៉ម ចាន់ណែត ដែលជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹង លោក ស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកចូលដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។បណ្ដឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្រង់នូវខ្លឹមសារសម្ភាសន៍របស់លោក ស៊ឹង សែនករុណា ជាមួយនឹងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា ខ្លឹមសារនោះស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា ប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។ក្នុងនាមជាមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា មេធាវីទាំង៣រូប បានប្តឹង និងសំណូមពរដល់ព្រះរាជអាជ្ញាឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន និងទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ពីរពាន់លានរៀល ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM