ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ចាប់បានម្នាក់គេចខ្លួនម្នាក់ករណីគាស់ទម្លោះទម្លាយលួចយកសម្ភារៈនៅសង្កាត់ស្ទឹងមានជ័យទី៣

2024/02/03 05:24:02 pm        133
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លោះទម្លាយលួចយកសម្ភារៈ ។នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ ខណ្ឌមានជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ រ៉ុង ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ហ៊ុល ពិសាល ភេទប្រុស អាយុ ៤៤ ឆ្នាំមុខរបរយោធា ស្នាក់នៅផ្ទះជួលភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ តារាវុទ្ធី

ក្រុមកសិករគប់ស៊ុត និងដុំថ្មលើសភាសហភាពអឺរ៉ុប តវ៉ាប្រឆាំងការដំឡើងពន្ធ និងទំនិញឡើងថ្លៃខណៈមានជំនួបកំពូល

2024/02/02 04:34:37 pm        109
ប្រជាកសិករបានគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបំពួកភ្លើងនៅជិតអគារ និងអុជកាំជ្រួចស្របពេលមានការតវ៉ាដើម្បីដាក់សម្ពាធលើកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ឲ្យធ្វើការងារបន្ថែមទៀតក្នុងការជួយពួកគេទាក់ទងនឹងការដំឡើងពន្ធ និងការឡើងថ្លៃម្ហូបអាហារនៅលើទីផ្សារប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ កសិករពោពេញដោយកំហឹងបានដុតភ្លើងជាច្រើនកន្លែងនៅទីលានកណ្តាលទីក្រុងបព្រុចសែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែកុម្ភៈ ក្រោយមកត្រូវបានបណ្តេញចេញដោយនគរបាល បន្ទាប់ពីការតវ៉ាមួយថ្ងៃ ដែលបានធ្វើឱ្យកក្រើករដ្ឋធានីបែលហ្ស៊ិក។ ក្រុមអ្នកតវ៉ាបានព្យាយាមរុះរើរបាំងដែលបានដំឡើងនៅមុខសភា រារាំងប្លុកមួយចំនួន ជាទីតាំងដែលកិច្ចប្រជុំកំពូលកំពុងប្រព្រឹត្តទៅ ប៉ុន្តែកងកម្លាំងនគរបាល បានរុញពួកគេត្រឡប់ទៅវិញ ដោយប្រើ ទុយោទឹក។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។ មន្ត្រីម្នាក់ក្នុងតំបន់បាននិយាយថា រូបសំណាកមួយនៅលើទីលានដែលកសិករប្រមូលផ្តុំនៅជិតសភាជាមួយត្រាក់ទ័ររបស់ពួកគេត្រូវបានខូចខាត។ យោងតាមការប៉ាន់ប្រមាណរបស់នគរបាល ផ្លូវសំខាន់ៗនៅទីក្រុងព្រុចសែល ដែលជាបេះដូងនៃសហភាពអឺរ៉ុប ត្រូវបានរារាំងដោយត្រាក់ទ័រប្រហែល១.៣០០គ្រឿង ។ ក្រុមប្រជាកសិករនិយាយថា ពួកគេពុំបានទទួលប្រាក់ខែគ្រប់គ្រាន់ ហើយត្រូវជាប់ពន្ធទៀត និងច្បាប់បៃតងឬគោលនយោបាយបរិស្ថាន ប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស៕

អ៊ីស្រាអែល ផ្តោតការវាយប្រហារលើក្រុង Rafah ខណៈក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់

2024/02/02 04:29:09 pm        144
អ៊ីស្រាអែល បានត្រៀមខ្លួនក្នុងការវាយរុលក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា នៅចុងភាគខាងត្បូងជិតព្រំដែនអេហ្ស៊ីប បន្ទាប់ពីបានអះអាងថាបានកម្ចាត់ក្រុមហាម៉ាស នៅក្រុងខាន់ យូនីស (Khan Younis) ខណៈកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការស្វែងរកបទឈប់បាញ់ត្រូវបានពន្លឿន ហើយក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់ដែលខ្លួនបានទទួល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងទីក្រុង ខាន់ យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានបើកការវាយប្រហារថ្មើរជើងដ៏ធំកាលពីសប្តាហ៍មុន មានន័យថាកងកម្លាំងរបស់ខ្លួនអាចឈានទៅដល់ទីក្រុងរ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់នោះ។ជាងពាក់កណ្តាលនៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងស្នាក់នៅក្នុងតំបន់នេះ ដែលភាគច្រើនកំពុងជួបការលំបាក និងភាពស្រេកឃ្លាននៅក្នុងតង់បណ្តោះអាសន្ន និងអគារសាធារណៈផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សង្ឃឹមថាមានការឆ្លើយតបជាវិជ្ជមានពីក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅនឹងសំណើជាក់ស្តែងដំបូងដើម្បីបញ្ឈប់ការបន្តប្រយុទ្ធ ដែលបានយល់ព្រមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន៕

គុយបាពន្យារពេលការដំឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី ១ ខែកុម្ភៈ ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិត

2024/02/01 07:54:50 pm        304
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី មីលដ្រេ ហ្ក្រាណាឌីឡូ(Mildrey Granadillo) បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសគុយបា បានបិទការដំឡើងថ្លៃប្រេងសាំងកើនឡើង៥ដង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈនេះ ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រី Granadillo បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានទទួលរងឥទ្ធិពលដោយការកើតឡើងនៃឧបទ្ទវហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងបណ្តាញកុំព្យូទ័រ សម្រាប់ទីផ្សារប្រេងឥន្ធនៈ។ប្រទេសគុយបា កាលពីចុងខែធ្នូ បានប្រកាសនូវវិធានការជាបន្តបន្ទាប់ រួមទាំងការដំឡើងថ្លៃប្រេងឥន្ធនៈ និងតម្លៃដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយឱនភាពដែលធ្លាក់ជ្រៅ។ ក្រុមអ្នករិះគន់ បានចាត់ទុកវិធានការមានទំនោទៅរកអតិផរណា ថា ខុសពេលវេលា និងកង្វះការលើកទឹកចិត្ត សម្រាប់ការផលិតក្នុងស្រុក។លោកស្រី បាននិយាយនៅក្នុងនាទីចុងក្រោយនៃការផ្សាយព័ត៌មានពេលថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ថា ប្រេងឥន្ធនៈ នឹងនៅតែស្ថិតក្នុងតម្លៃបច្ចុប្បន្ន។

អគ្គិភ័យ មិនអាចគ្រប់គ្រងបាន ខណៈទីក្រុងឆ្នេរនៅអាហ្វ្រិកខាងត្បូង ប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើង

2024/02/01 07:46:40 pm        253
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធដើម្បីទប់ស្កាត់ចំហេះព្រៃ ដែលកំពុងឆាបឆេះនៅទីក្រុងនានានៅតំបន់ឆ្នេរ Western Cape ប្រទេសអាហ្វ្រិកខាងត្បូង ចូលដល់ថ្ងៃទី ៣ កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីបរិស្ថានប្រចាំតំបន់ បាននិយាយថា អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែការជម្លៀសពលរដ្ឋចេញ បានជួយបញ្ចៀសការបាត់បង់អាយុជីវិត។លោកនិយាយបន្តថា បច្ចុប្បន្នអគ្គិភ័យមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយ។ លោក អាន់តុន ប្រេដែល(Anton Bredell) រដ្ឋមន្ត្រីកិច្ចការបរិស្ថាននិងផែនការអភិវឌ្ឍន៍តំបន់ Western Cape បានប្រាប់សារព័ត៌មានរ៉យទ័រថា វាហួសពីការគ្រប់គ្រងបាន នៅក្នុងតំបន់មួយចំនួន ប៉ុន្តែវាពុំមានហានិភ័យនៃការបាត់បង់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិនាពេលនេះទេ។អាជ្ញាធរតំបន់ បានបញ្ជាឱ្យប្រជាជននៅក្នុងក្រុងដែលរងគ្រោះ ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។ ផ្សែងអ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើផ្ទៃអាកាសនៅឆ្នេរ ប្រីនហ្គល(Pringle) និងឆ្នេរ Betty នៅក្បែរនោះ ហើយអគ្គិភ័យ ត្រូវបានគេឃើញនៅតាមតំបន់ជួរភ្នំ។ ឧទ្ធម្ភាគចក្រ កំពុងនាំយកទឹកពីមហាសមុទ្រនៅក្បែរនោះ ហើយទម្លាក់ទឹកទៅលើអគ្គិភ័យ។មូលហេតុនៃចំហេះព្រៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំហេះព្រៃ គឺជារឿងធម្មតានៅតំបន់ភ្នំ ជុំវិញទីក្រុង Cape Town និងតំបន់ឆ្នេរជុំវិញនោះ ក្នុងអំឡុងរដូវក្តៅ ដោយសារស្ថានភាពអាកាសធាតុស្ងួត មានខ្យល់បក់ និងក្តៅខ្លាំង។

អ៊ីស្រាអែល៖ ទីភ្នាក់ងារ UNRWA ត្រូវតែបិទ ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា

2024/02/01 07:43:53 pm        252
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យបិទទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ខណៈកងកម្លាំងរបស់លោក បានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតទៅលើតំបន់ហ្កាហ្សា ក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ ម្ចាស់ជំនួយរួមទាំងសហរដ្ឋអាមេរិក បានផ្អាកការផ្តល់មូលនិធិដោយរង់ចាំការស៊ើបអង្កេត ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយទាំងអស់ និយាយថាការបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA នឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចឈ្មោះ ទីភ្នាក់ងារ UNRWA ដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ជនភៀសខ្លួនពីសង្គ្រាមនៅក្នុងការបង្កើតរបស់អ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ ហើយប្រជាជនជាងពាក់កណ្តាលនៅតំបន់ហ្កាហ្សាស្វែងរកជំនួយជាប្រចាំថ្ងៃ។ យោងតាមការិយាល័យបានឲ្យដឹងថា លោក Netanyahu បាននិយាយទៅកាន់គណៈប្រតិភូអង្គការសហប្រជាជាតិ ដែលមកធ្វើទស្សនកិច្ចថា «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិខ្លួនឯង យល់ថា បេសកកម្មរបស់ទីភ្នាក់ងារ UNRWA ត្រូវបញ្ចប់។ លោកបាននិយាយថា ទីភ្នាក់ងារ UNRWA គួរតែត្រូវបានជំនួសដោយទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត ប្រសិនបើយើងនឹងដោះស្រាយបញ្ហានៅតំបន់ហ្កាហ្សា ខណៈយើងមានបំណងធ្វើបន្ត។ ប្រទេសមហាអំណាចពិភពលោក សង្ឃឹមថានឹងទប់ស្កាត់ជម្លោះកាន់តែរីកធំ ប៉ុន្តែភាពតានតឹងនៅមជ្ឈិមបូព៌ា នៅតែមានកម្រិតខ្ពស់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេនឹងបន្តវាយប្រហារនាវាចម្បាំងអាមេរិក និងអង់គ្លេស នៅសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។

អង្គការសហប្រជាជាតិ៖ មនុស្ស៨លាននាក់ បានភៀសខ្លួនដោយសារសង្រ្គាមស៊ូដង់

2024/02/01 06:03:55 pm        248
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ចំនួនមនុស្សដែលបានភៀសខ្លួន ដោយសារសង្រ្គាមរវាងឧត្តមសេនីយ៍គូប្រជែង នៅក្នុងប្រទេសស៊ូដង់ មានប្រហែល ៨លាននាក់។ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក ហ្វីលីបប៉ូ ហ្គ្រែនឌី (Filippo Grandi) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី បានប្រមូលផ្តុំម្ចាស់ជំនួយអន្តរជាតិឲ្យបើកយុទ្ធនាការរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិ ដោយពណ៌នាស្ថានភាពនេះថា «ធ្ងន់ធ្ងរ»។លោកហ្គ្រែនឌី បានប្រាប់សារព័ត៌មាននៅទីក្រុងអាឌីសអាបេបា (Addis Ababa)ថា៖«ជម្លោះបានកើនឡើង ក្នុងកម្រិតមួយខ្លាំង និងប៉ះពាល់ដល់ជនស៊ីវិល»។លោកបានថ្លែងថា៖«ចាប់តាំងពីខែមេសាឆ្នាំ ២០២៣ ដូច្នេះតិចជាងមួយឆ្នាំមុន មនុស្ស៨លាននាក់ ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ នៅក្នុងប្រទេសស៊ូដង់ ដោយបន្ថែមថា ជាង១,៥ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងចំនួន៦។ជម្លោះរវាងប្រមុខកងទ័ពស៊ូដង់ លោកអាប់ឌែល ហ្វាតា អាល់ ប៊ុហាន ( Abdel Fattah al-Burhan) និងអតីតអនុរបស់ខ្លួន លោក ម៉ូហាម៉េដ ហាមដាន ដាហ្គ្លូ (Mohamed Hamdan Daglo) មេបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើង កាលពីខែមេសា។កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់អំពើហិង្សា នៅតែបន្ត បន្ទាប់ពីបទឈប់បាញ់ជាច្រើន ត្រូវបានរំលោភបំពាន។

លោកសាប(Shapps)៖ ចក្រភពអង់គ្លេសនិងអាមេរិក «ឈរកៀកស្មាគ្នា»ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់

2024/02/01 05:50:43 pm        361
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គែ្រន សាប (Grants Shapps) បានប្រាប់សមភាគីអាមេរិកកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក «ឈរកៀកស្មាគ្នា» ប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ដោយកងនាវាចរណ៍សមុទ្រ បានត្រៀមបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រក្រហម។រដ្ឋមន្ត្រីការពារជាតិ បានធានាចំពោះលោក ឡយ អូស្ទីន (Lloyd Austin)ថា ចក្រភពអង់គ្លេស នឹងឈានជើងចូល «ដើម្បីធានាថា មានខ្សែបន្ទាត់មួយដែលមិនអាចឆ្លងកាត់បាន» បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍ដោយក្រុមឧទ្ទាមហ៊ួទី និងក្រុមផ្សេងទៀត នៅទូទាំងមជ្ឈិមបូព៌ា។នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណ លោកសាប បានពណ៌នាក្រុមហ៊ួទីថា ជា «ចោរសមុទ្រ និងជាចោរ» ហើយបានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទាហានអាមេរិកបីនាក់បានស្លាប់ ក្នុងការវាយប្រហារដោយយានដ្រូន កាលពីថ្ងៃអាទិត្យ។លោកបានថ្លែងថា៖«យើងកំពុងឈរកៀកស្មាម្តងទៀត ដើម្បីធានាថា មានបន្ទាត់មួយដែលមិនអាចឆ្លងកាត់បានទេ»។ករណីនេះ ត្រូវបានគេយល់ថា លោកឧត្តមនាវីឯក សឺ បេន ឃី (Sir Ben Key) ដែលជាអ្នកគ្រប់គ្រង សមុទ្រទី១ បានផ្តល់«ដំបូន្មានផ្នែកយោធា» ដល់លោកសាប នៅពេលដែលពួកគេបានចូលរួមកិច្ចប្រជុំដាច់ដោយឡែក ដើម្បីពិភាក្សាពីយុទ្ធសាស្ត្ររបស់ចក្រភពអង់គ្លេស នៅក្នុងសមុទ្រក្រហមនោះ។ប្រភពពីកងទ័ពជើងទឹក បាននិយាយថា កិច្ចប្រជុំគឺ «ទំនងជារួមបញ្ចូលការពិភាក្សាអំពីនាវាផ្ទុកយន្តហោះ» ដែលអាចត្រូវបានដាក់ពង្រាយជំនួស USS Dwight D Eisenhower នៅក្នុងសមុទ្រក្រហម នៅចុងឆ្នាំនេះ។លោកសាប បានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកបៃដិន ក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងលោក អូស្ទីន លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក ចេក ស៊ុលលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។

មន្ត្រីជំនាញខេត្តស្វាយរៀង ចាប់សាច់បង្កក ៤កុងតឺន័រ និងរកឃើញចំណុចមិនត្រូវស្ដង់ដា​មួយចំនួន

2024/02/01 05:47:39 pm        416
ស្វាយរៀង ៖ មន្ត្រីជំនាញខេត្តស្វាយរៀង បានឃាត់ចាប់សាច់បង្កកចំនួន៤កុងទឺន័រ ទម្ងន់​ជា​ច្រើន​តោននៅថ្ងៃទី៣១ ខែមករា នេះ និងបានរកឃើញចំណុចមិនត្រូវស្ដង់ដាមួយចំនួន ។លោក ហៀង តារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ «ក.ប.ប» ខេត្តស្វាយរៀង បានBTVនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះថា សាច់បង្កក ដែល​មន្ត្រី​ជំនាញចាប់​ឃាត់រក្សាទុក ក្រោយក្រុមឈ្មួញនាំចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង បច្ចុប្បន្ន ត្រូវ​បាន​រក​ឃើញ​ចំណុច ខ្វះខាតមួយចំនួន រួមមានឯកសារពាក់ព័ន្ធបញ្ជាក់ពីគុណភាពសាច់បង្កក លិខិត​អនុញ្ញាតនាំចូល ពិសេស សីតុណ្ហភាពមិនគ្រប់គ្រាន់ដើម្បីរក្សាគុណភាពសាច់ ពោល​គឺ​មិន​ត្រូវ​ស្តង់ដា។មន្ត្រីជំនាញបានឱ្យដឹងថា សាច់បង្កកចំនួន​ ៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្ត ស្វាយរៀង ចូលមកស្រុករមាសហែក ។ តែទោះជាយ៉ាងណាក៏ដោយ ជំនាញមិន​ទាន់​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់លាក់ចំពោះការចាប់រក្សាទុកសាច់បង្កករាប់តោននេះទេ ដោយកំពុង​ធ្វើ​ការ​ពិនិត្យ​ស្រាវជ្រាវ​រក​ឯកសារ ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាតើ ការនាំចូលសាច់បង្កកទាំងនេះ ត្រឹមត្រូវ​តាម​ច្បាប់​ឬទេ៕

ក្រុមបាតុករហៃទី បានដុតរបាំងការពារ ខណៈមានកំហឹងជុំវិញរលកឧក្រិដ្ឋកម្ម ផ្ទុះឡើង

2024/02/01 05:42:08 pm        136
របាំងការពារ ត្រូវបានដុតក្នុងរដ្ឋធានី ព័រអូប្រាំង(Port-au-Prince) ប្រទេសហៃទី កាលពីថ្ងៃពុធ ខណៈប្រជាជន បានតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី លោក អារៀល ហេនរី(Ariel Henry) ដោយទាមទារឲ្យធ្វើការងារបន្ថែមទៀត ដើម្បីបញ្ឈប់រលកនៃអំពើហិង្សា ដែលបានធ្វើឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញពីលំនៅឋាន។ប្រទេសហៃទី កំពុងប្រឈមមុខទៅនឹងជម្លោះកាន់តែអាក្រក់ រវាងសម្ព័ន្ធមិត្តនៃក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលគ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី ហើយកំពុងពង្រីកដែនដីរបស់ពួកគេទៅកាន់តំបន់ជនបទ ដោយនាំមកនូវអំពើហិង្សាផ្លូវភេទ ចោរកម្ម និងការសម្លាប់ដោយមិនរើសអើង។ទន្ទឹមនឹងនេះ ការចាប់ជំរិត បានកើនឡើងស្ទើរតែទ្វេដងពីឆ្នាំ ២០២២ ដល់ជិត ២.៥០០ករណី ខណៈដែលក្រុមជនអន្ធពាល បានកំណត់គោលដៅទៅលើអ្នកនៅលើផ្លូវដឹកជញ្ជូន ដើម្បីទាមទាយកប្រាក់លោះ ពីមិត្តភក្តិ និងសាច់ញាតិរបស់ពួកគេ។ យោងតាមអង្គការយូនីសេហ្វ(UNICEF)បានឲ្យដឹងថា មនុស្សប្រហែល ៣១៤.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាននៅខាងក្នុងប្រទេស ក្នុងពេលមានរលកនៃអំពើហិង្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM