គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ពលរដ្ឋយ៉េម៉ែននៅតែមិនចុះញ៉ម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសបន្ថែមរបស់អាមេរិកមក

2024/01/14 12:04:12 pm        158
អ្នករស្រុកក្នុងរដ្ឋធានីសាណាអា (Sanaa)មិនតក់ស្លត់ ហើយនៅតែមិនចុះញ៉មកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែននោះ។សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារបន្ថែមប្រឆាំងកងទ័ពហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បែឌិន បានប្ដេជ្ញាការពារនាវាដឹកជញ្ជូននានា ក្នុងសមុទ្រក្រហម ដែលរាលដាលចេញមកពីសង្រ្គាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាមេត អាបឌុលសាឡាំ បានប្រាប់អ្នកសារព័ត៌មាន Reutersថា ការវាយប្រហាររបស់អាមេរិកលើប្រទេសយ៉េម៉ែន ក្នុងនោះរួមមាន ការវាយប្រហារមួយថ្មីបំផុត​លើ​មូលដ្ឋានយោធាមួយក្នុងក្រុងសាណាអា (Sanaa) មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរលើសមត្ថភាព​ក្រុមហ៊ូធី នៅដែលបន្ដរារាំងនាវានានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល កុំឲ្យឆ្លងកាត់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់៕ អត្ថបទ មករា(Makara)

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងដូចទូរសព្ទ iPhoneទៅគំរាមអ្នកដទៃ

2024/01/12 01:04:51 pm        2999
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងពិតមានរូបរាងដូចទូរសព្ទម៉ាកIphone ទៅគំរាមអ្នកដទៃ ដោយសារខឹងរឿងចាក់ធុងបាស់ខ្លាំងៗបង្កការរំខាន។យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបាន ប្រើប្រាស់អាវុធគំរាមដល់អាយុជីវិតរបស់គាត់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំ នៅ ភូមិដង្កោទាប សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ។ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់​ទៅ​លើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ ។ សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងមិនស្គាល់ម៉ាកមានរាងដូចទូរសព្ទដែលមានលេខ IC380 ចំនួន១,គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ,មួកសុវត្ថិភាព១,ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាស១គ្រឿង ,ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ១ ,ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ១គ្រឿង។សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូន​ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អេក្វាឌ័រ រំលាយក្រុមភេរវករ តាមច្បាប់និងបទបញ្ជា ក្នុងការបោសសម្អាតប្រទេសដែលមានភាពចលាចល

2024/01/12 12:38:29 pm        328
ក្រុមមន្ត្រីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានវិធានការប្រឆាំងក្រុម «ភេរវករ» នៅក្នុងប្រទេសអាមេរិកខាងត្បូងដែលជួបភាពចលាចល ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់។អ្នកដែលត្រូវបានឃុំខ្លួន មកពីប្រតិបត្តិការចំនួនបីផ្សេងគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមជនអន្ធពាល Los Lobos និងក្រុម Los Lagartos Mafia 18 ត្រូវបានរំលាយចោល ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកសន្តិសុខ។ អាវុធជាច្រើន ត្រូវបានរឹបអូស ហើយមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។ប្រតិបត្តិការរបស់យោធា និងនគរបាល បានធ្វើឡើងនៅជុំវិញប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការឃុំខ្លួនបុគ្គលិកពន្ធនាគារប្រមាណ១៨០នាក់ធ្វើឡើង ដោយអ្នកទោស ខណៈរដ្ឋាភិបាល បានសន្យាធ្វើសង្រ្គាមលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលពួកគេបានដាក់កំហុសចំពោះភាពចលាចលនេះ។ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ ការបំផ្ទុះនៅក្នុងទីក្រុងនានា និងការចាប់ពង្រត់មន្រ្តីនគរបាល ទំនងជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី លោក Daniel Noboa ក្នុងការដោះស្រាយស្ថានភាពសន្តិសុខធ្ងន់ធ្ងរ។

គ្រូពេទ្យនៅហ្កាហ្សាដែលអស់កំលាំង ព្យាយាមជួយជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/01/12 12:29:30 pm        345
ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួស បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ខណៈក្រុមគ្រូពេទ្យដែលអស់កម្លាំង បានព្យាយាមជួយជនរងគ្រោះពីការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។វេជ្ជបណ្ឌិត លោក Khaled Abu Awaimer បាននិយាយថា មន្ទីរពេទ្យកំពុងអស់ការផ្គត់ផ្គង់ឱសថ ហើយ គ្រូពេទ្យដែលនៅសេសសល់ក្នុងចំណោមគ្រូពេទ្យជាច្រើន បានភៀសខ្លួនចេញ ដោយខ្លាចរងការវាយប្រហារម្តងទៀត ហើយត្រូវរត់ភៀសខ្លួនម្តងទៀត។ ជោគវាសនារបស់មន្ទីរពេទ្យនានា និងស្ថានភាពក្រុមគ្រូពេទ្យ ដែលកំពុងធ្វើប្រតិបត្តិការក្រោមការទម្លាក់គ្រាប់បែក ជាមួយនឹងចរន្តអគ្គិសនីម្តងមានម្តងដាច់ និងការផ្គត់ផ្គង់ទឹក និងស្តុកថ្នាំពេទ្យមិនគ្រប់គ្រាន់ បានជំរុញឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការសហប្រជាជាតិ អំពីការដួលរលំប្រព័ន្ធសុខាភិបាល។ខណៈលោក Abu Awaimer បាននិយាយថា មនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នានៅជុំវិញតំបន់មន្ទីរពេទ្យដ៏រវល់ ដោយមួយចំនួនទាញគ្រែស្នែងអ្នករបួស ខណៈក្រុមគ្រូពេទ្យបានរៀបចំបង់រុំរបួស។ លោកបាននិយាយថា នៅជុំវិញមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ បានរងការវាយប្រហារ ហើយរថយន្តសង្គ្រោះត្រូវបានបំផ្លាញ។ គ្រូពេទ្យជាច្រើនដែលកំពុងធ្វើការនៅមន្ទីរពេទ្យ al-Aqsa បានភៀសខ្លួនចេញពីមន្ទីរពេទ្យផ្សេងៗទៀតនៅភាគខាងជើងតំបន់ហ្កាហ្សារួចហើយ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ នៅពេលនេះ ពួកគេខ្លាចសេណារីយ៉ូដដែលនេះកើតឡើងម្តងទៀត ខណៈការទម្លាក់គ្រាប់បែកនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធ បានជំរុញឲ្យមនុស្សរត់ទៅកាន់ភាគខាងត្បូង។

លោក Hunter Biden ចេញពីតុលាការ បន្ទាប់ពីនិយាយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ក្លែងបន្លំពន្ធ

2024/01/12 12:26:31 pm        329
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden លោក Hunter Biden បាននិយាយពីភាពគ្មានទោសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Los Angeles ចំពោះបទចោទប្រកាន់បញ្ហាពន្ធ ដែលផ្តើមចេញពីអាជីវកម្ម ជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់លើឪពុកលោកផងដែរ។ លោក Hunter Biden អាយុ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ពីការខកខានមិនបានបង់ពន្ធចំនួន $ ១,៤លានដុល្លារនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៩ ខណៈមានការចំណាយប្រាក់រាប់លានដុល្លារលើគ្រឿងញៀន ក្បួនការពារ រថយន្តពីបរទេស និងទំនិញដែលមានតម្លៃខ្ពស់ផ្សេងទៀត។ លោក អាចប្រឈមការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានឆ្លើយតបថា «ពុំមានទោសកំហុសទេ» នៅពេលចៅក្រមតំបន់សហរដ្ឋអាមេរិក លោក Mark Scarsi បានសួរថា តើលោកឆ្លើយសារភាពក្នុងករណីនេះដោយរបៀបណា។ លោក Biden ពុំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ឬក្រុមអ្នកតវ៉ាដែលកំពុងរង់ចាំនៅខាងក្រៅតុលាការបន្ទាប់ពីសវនាការនោះទេ។ ក្បួនរថយន្តសហព័ន្ធ បានចាកចេញពីអគារតាមច្រកចេញខាងក្រោយ។ មេធាវីរបស់លោក Biden លោក Abbe Lowell បាននិយាយថា កូនក្តីរបស់លោក បានបង់ពន្ធរបស់គាត់ ហើយកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយសារតែនាមត្រកូលដ៏ល្បីរបស់គាត់។ កូនប្រុសរបស់ប្រធានាធិបតី ដែលត្រូវបានពិភាក្សាជាសាធារណៈអំពីការបំពានលើសារធាតុញៀន មិនដែលកាន់តំណែងនៅក្នុងសេតវិមាន ឬនៅក្នុងយុទ្ធនាការរបស់ឪពុកគាត់ឡើយ។ លោកបាននិយាយពីភាពគ្មានទោស នៅក្នុងករណីសហព័ន្ធដាច់ដោយឡែកមួយនៅក្នុងរដ្ឋ Delaware ដែលលោកត្រូវបានចោទប្រកាន់ពីបទនិយាយកុហក អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលលោកបានទិញកាំភ្លើងមួយដើម។ ការចោទប្រកាន់ទាំងនេះ អាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងការស៊ើបអង្កេត ប៉ុន្តែសមាជិកសភា បានបដិសេធលើបញ្ហារបស់លោក។ លោកបានបង្កឲ្យមានភាពចលាចល នៅវិមាន Capitol Hill កាលពីថ្ងៃពុធ នៅពេលដែលលោកបានបង្ហាញខ្លួនដោយមិននឹកស្មានដល់នៅក្នុងសវនាការរបស់សភា។

អង្គការ Oxfam៖ អ្នកស្លាប់ប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា លើសពីជម្លោះធំៗផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ

2024/01/12 11:46:12 am        326
ក្រុមឃ្លាំមើលបាននិយាយថា ចំនួនជនស៊ីវិលស្លាប់នៅតំបន់ហ្កាហ្សា ស្ថិតក្នុងកម្រិតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈអ៊ីស្រាអែលបន្តវាយសន្ធាប់លើតំបន់ឆ្នេររងការឡោមព័ទ្ធអស់រយៈពេលជាង៣ ខែ ក្នុងសង្រ្គាមនេះ។ អង្គការសប្បុរសធម៌ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺលើសពីជម្លោះធំផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ ខណៈអ្នករស់រានមានជីវិតនៅតែប្រឈមហានិភ័យខ្ពស់ដោយសារតែភាពអត់ឃ្លាន ជំងឺផ្សេងៗ និងផ្តាសាយ ស្របពេលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងសង្រ្គាមថ្មើរជើង ។ អង្គការ Oxfam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់អ៊ីស្រាអែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងអត្រាជាមធ្យម២៥០នាក់ក្នុងមួយថ្ងៃ បរិមាណនេះលើសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជម្លោះធំៗផ្សេងទៀតនៃឆ្នាំថ្មីៗនេះ ។ សម្រាប់ការប្រៀបធៀប អង្គការសប្បុរសធម៌មួយនេះ បានផ្តល់បញ្ជីនៃការស្លាប់ជាមធ្យមក្នុងមួយថ្ងៃនៅក្នុងជម្លោះផ្សេងទៀតចាប់តាំងពីឈានចូលសតវត្សនេះ គឺ ៩៦,៥ នៅស៊ីរី ៥១,៦ នៅស៊ូដង់ ៥០,៨ នៅអ៊ីរ៉ាក់ ៤៣,៩ នៅអ៊ុយក្រែន ២៣,៨. នៅអាហ្វហ្គានីស្ថាន និង ១៥,៨ នៅយេម៉ែន។អង្គការ Oxfam ដដែល បាននិយាយថា វិបត្តិនេះត្រូវបានដាក់បន្ទុកបន្ថែមដោយការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលទៅកាន់តំបន់ហ្កាហ្សា ដែលមានតែ១០ ភាគរយនៃជំនួយអាហារចាំបាច់ប្រចាំសប្តាហ៍។បញ្ហានេះបង្កហានិភ័យធ្ងន់ធ្ងរនៃភាពអត់ឃ្លានសម្រាប់អ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

ក្រុមសេរីភាពសារព័ត៌មាន អំពាវនាវដល់លោកបៃដិនឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកកាសែត

2024/01/12 11:40:15 am        332
ក្រុមសេរីភាពសារព័ត៌មានឈានមុខគេ និងអង្គការសិទ្ធិមនុស្ស បានអំពាវនាវឲ្យលោកចូ បៃដិន ( Joe Biden) ធ្វើការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យ «គោរពតាមច្បាប់អន្តរជាតិ» ចំពេលមានការចោទប្រកាន់ថា យោធារបស់ខ្លួន កំពុងកំណត់គោលដៅលើអ្នកកាសែត នៅក្នុងសង្រ្គាមហ្កាហ្សា និងបានសម្លាប់ពួកគេ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការ Freedom House និងក្រុមផ្សេងទៀត បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតីអាមេរិកថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានសម្លាប់ នៅក្នុងជម្លោះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ជាងនៅក្នុងប្រទេសតែមួយ ក្នុងរយៈពេលពេញមួយឆ្នាំទៅទៀត។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) គណនាថា អ្នកកាសែតយ៉ាងហោចណាស់ ៧៩នាក់ បានស្លាប់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន និងស្ទើរតែទាំងអស់នៅក្នុងដៃរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទោះបីជាអ្នកយកព័ត៌មានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ហាម៉ាសក៏ដោយ។លិខិតនោះ បានឲ្យដឹងថា៖ «ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក មិនបានឃើញភ័ស្តុតាងណាមួយដែលថា អ៊ីស្រាអែលកំពុងកំណត់គោលដៅអ្នកកាសែតដោយចេតនានោះទេ»។ប៉ុន្តែក្រុមនេះបានកត់សម្គាល់ «របាយការណ៍គួរឲ្យទុកចិត្ត» ដោយអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយដែលថា យោធាអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែតជាច្រើននាក់ រួមទាំង «ចេតនាកំណត់គោលដៅលើរថយន្តដែលអ្នកកាសែតកំពុងធ្វើដំណើរ កាលពីថ្ងៃទី៧ ខែមករា ដោយបានសម្លាប់អ្នកកាសែតពីរនាក់ និងរបួសធ្ងន់ម្នាក់។

អ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងចេញពីប្រទេសអូម៉ង់ ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក

2024/01/12 11:36:37 am        394
អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះ ម៉ាហ្សល (Marshall) នៅឈូងសមុទ្រ អូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា ជាការសងសឹកទៅនឹងការរឹបអូសកាលពីឆ្នាំមុននៃវាដូចគ្នានិងប្រេងរបស់ខ្លួនដោយសហរដ្ឋអាមេរិក។ក្រុមបុរសប្រដាប់អាវុធពាក់ម៉ាស ត្រូវបានគេរាយការណ៍ថាបានឡើងលើនាវា សេន នីកូឡាស (St Nikolas) នៅជិតកំពង់ផែ សូហា (Sohar) របស់ប្រទេសអូម៉ង់ ហើយបានបញ្ជាឱ្យបើកទៅកាន់កំពង់ផែអ៊ីរ៉ង់។នាវា St Nikolas កំពុងឆ្លងកាត់រវាងកំពង់ផែ បាស្រា (Basra)របស់អ៊ីរ៉ាក់ និងឆ្ពោះទៅកាន់គោលដៅរបស់ខ្លួននៅក្នុងប្រទេសទួរគី។ មន្ត្រីអាមេរិក និយាយថា ការវាយប្រហារនោះមានការប្រើប្រាស់ដោយយន្តហោះចម្បាំង និងមីស៊ីល តូម៉ាហាក (Tomahawk) ។ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានទទួលរបាយការណ៍ថា មនុស្សគ្មានការអនុញ្ញាតចន្លោះ ពី ៤ ទៅ ៥ នាក់ត្រូវបានគេរាយការណ៍ថាពាក់ ឯកសណ្ឋានយោធាពណ៌ខ្មៅជាមួយពាក់ម៉ាស់ណព៌ខ្មៅ បានឡើងលើនាវានៅម៉ោង៣និង៣០នាទី ម៉ោងសកល ។ ពួកគេបានបន្ថែមថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយនាវានោះហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្ដីរបស់កងទ័ពដែលនិយាយថានាវានោះជារបស់អាមេរិក ទោះបីជាវាជាកម្មសិទ្ធិរបស់ក្រិកក៏ដោយ។ ក្រុមហ៊ុន អ៊ីមផាយអ័រ ណាវីហ្គេហ្សិន( Empire Navigation)ដែលគ្រប់គ្រងនាវានោះ បាននិយាយថានាវានោះ ត្រូវបានផ្ទុកដោយប្រេងឆៅចំនួន១៤៥.០០០តោន ហើយកំពុងដឹកជនជាតិហ្វីលីពីន ១៨ នាក់ និងជនជាតិក្រិកម្នាក់ ជានាវិក។សហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងនាវា និងនាវិករបស់ខ្លួនជាបន្ទាន់ ដោយហៅការរឹបអូសនេះថាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីរំខានដល់ពាណិជ្ជកម្មអន្តរជាតិ៕

មន្ត្រីចារកម្មអាមេរិកព្រមានថា ក្រុមហេសបូឡា អាចកំណត់គោលដៅអាមេរិកដីគោក ចំពេលមានសង្គ្រាមនៅក្នុងអ៊ីស្រាអែល

2024/01/12 11:32:31 am        389
មន្ត្រីចារកម្មអាមេរិក និយាយថា មានលទ្ធភាពដែលក្រុមភេរវករហេសបូឡា នៅក្នុងប្រទេសលីបង់ នឹងកំណត់គោលដៅលើជនជាតិអាមេរិក នៅមជ្ឈិមបូព៌ា ឬ នៅអាមេរិកដីគោក។អាជ្ញាធរអាមេរិក បានព្រមានពីហានិភ័យនៃការវាយប្រហារភេរវកម្មកាន់តែខ្លាំងឡើង ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Politico បានឲ្យដឹងថា ក្រុមហេសបូឡា បានចាប់ផ្តើមដើរតួយ៉ាងសំខាន់ នៅក្នុងជម្លោះ ដែលនាំឲ្យមានលទ្ធភាពនៃការវាយប្រហារដ៏ធ្ងន់ធ្ងរ។មន្ត្រីចារកម្មអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាននេះថា៖«ក្រុមហេសបូឡា អាចទាញពីសមត្ថភាពដែលពួកគេមាន ...ដើម្បីដាក់មនុស្សនៅតាមកន្លែងមួយចំនួន ឲ្យធ្វើអ្វីមួយ» ។ «នេះជាអ្វីដែលត្រូវព្រួយបារម្ភ»។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានចំណាយពេលចូលឆ្នាំថ្មីគំរាមកំហែងគ្នាទៅវិញទៅមកអំពីសង្គ្រាមកាន់តែធំឡើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសរបស់លោក មិនស្វែងរកសង្រ្គាមជាមួយក្រុមហេបូឡា នោះទេ ប៉ុន្តែវានឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅពេលទៅសួរសុខទុក្ខទាហាននៅព្រំដែនភាគខាងជើងថា៖«ក្រុមហេសបូឡា បានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះពួកយើងក្នុងឆ្នាំ ២០០៦ ហើយកំពុងធ្វើម្តងទៀតឥឡូវនេះ។ វាមើលឃើញថា នៅទីនេះ អំណាចដ៏ធំសម្បើម ការរួបរួមជាតិ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីនាំយកសន្តិសុខមកភាគខាងជើងវិញ ហើយខ្ញុំសូមប្រាប់អ្នកថា នេះគឺជាគោលនយោបាយរបស់ខ្ញុំ»។

សហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហារលើក្រុមឧទ្ទាម ហ៊ួទី គាំទ្រដោយអ៊ីរ៉ង់ នៅយេម៉ែន

2024/01/12 11:09:27 am        441
សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារប្រឆាំងនឹងទីតាំងនានាដែលមានទំនាក់ទំនងជាមួយចលនា ឧទ្ទាម ហ៊ួទី (Houthi) ក្នុងប្រទេសយេម៉ែន ជាលើកដំបូងនៅក្នុងប្រទេសនេះ ចាប់តាំងពីក្រុមគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានចាប់ផ្តើមដាក់គោលដៅលើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមកាលពីចុងឆ្នាំមុន។  ខណៈសាក្សីនៅក្នុងប្រទេសយេម៉ែនបានបញ្ជាក់ពីការផ្ទុះនៅទូទាំងប្រទេសទៅកាន់សារព័ត៌មាន Reuters លោកប្រធានាធិបតី Joe Biden បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសកម្មភាពបន្ថែមទៀតប្រសិនបើចាំបាច់។លោក Biden បាននិយាយថា ការវាយប្រហារដែលបានដាក់គោលដៅទាំងនេះ គឺជាសារច្បាស់លាស់ដែលថា សហរដ្ឋអាមេរិក និងដៃគូរបស់យើង នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើមនុស្សរបស់យើង ឬអនុញ្ញាតឱ្យតួអង្គអរិភាព ប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចង្អុលបង្ហាញដំបូងគឺ ថាសមត្ថភាពរបស់ក្រុមហ៊ួទី ក្នុងការគំរាមកំហែងការដឹកជញ្ជូនទំនិញបានធ្លាក់ចុះហើយ។ ចំណែកមន្ត្រី ក្រុមហ៊ួទី មួយរូប បានបញ្ជាក់ ពីការវាយឆ្មក់នានា នៅក្នុងរដ្ឋធានី សាណា (Sanaa) រួមទាំងទីក្រុង សាដា (Saada) និងទីក្រុង ដាម៉ា (Dhamar) ក៏ដូចជានៅក្នុងទីក្រុង ហូដេដា (Hodeidah) ដោយហៅការវាយប្រហារទាំងនោះថាជា ការឈ្លានពានរបស់អាមេរិក និងពួកជ្វីហ្វអង់គ្លេស(American-Zionist-British)។ការវាយប្រហារដែលកំពុងបន្តគឺជាការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្នកើតចេញពីការរីករាលដាលសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅមជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM