គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ប្រឈមមុខការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅហ្កាហ្សា នៅតុលាការពិភពលោក

2024/01/11 12:29:31 pm        85
ប្រទេសអ៊ីស្រាអែល បានត្រៀមការពារខ្លួននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ នៅតុលាការកំពូលអង្គការសហប្រជាជាតិ ប្រឆាំងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ខណៈនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបដិសេធជាសាធារណៈលើកដំបូង នូវការអំពាវនាវរបស់រដ្ឋមន្ត្រីស្តាំនិយមមួយចំនួន ឲ្យកាន់កាប់តំបន់ហ៊ុមព័ទ្ធនេះជាអចិន្ត្រៃយ៍។ ខណៈសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបន្តផ្ទុះឡើង តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក បើកសវនាការនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នេះ ក្នុងសំណុំរឿងដែលប្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែធ្នូ ដោយអះអាងថាសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្កាហ្សា បានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយកាលពីថ្ងៃពុធថា «នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋអ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបំបាត់ការផ្សព្វផ្សាយពីការបង្ហូរឈាមមិនសមហេតុផលរបស់ប្រទេសអាហ្រ្វិកខាងត្បូង ខណៈទីក្រុង ព្រីតូរីយ៉ា(Pretoria) ផ្តល់ការគ្របដណ្តប់ផ្នែកនយោបាយ និងផ្លូវច្បាប់ ដល់របបឧក្រិដ្ឋជនហាម៉ាស។ សវនាការ នឹងដោះស្រាយទាំងស្រុងចំពោះសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង សម្រាប់វិធានការបន្ទាន់ ដែលបង្គាប់ឱ្យអ៊ីស្រាអែល ផ្អាកសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ខណៈតុលាការបានស្តាប់ពីអង្គសេចក្តីនៃសំណុំរឿង ជាដំណើរការមួយដែលអាចចំណាយពេលច្រើនឆ្នាំ។ ប្រទេសកូឡុំប៊ី និងប្រេស៊ីល បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអាហ្វ្រិកខាងត្បូងកាលពីល្ងាចថ្ងៃពុធ។ នៅមុនថ្ងៃសវនាការ លោក Netanyahu បាននិយាយលើកដំបូងជាសាធារណៈនូវការប្រឆាំងចំពោះការអំពាវនាវពីសមាជិកស្តាំនិយមរបស់រដ្ឋាភិបាលលោក រួមមានទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដើម្បីឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សាដោយស្ម័គ្រចិត្ត ដោយបើកផ្លូវសម្រាប់ប្រជាជនអ៊ីស្រាអែលទៅតាំងទីលំនៅនៅទីនោះ។

មានការព្រួយបារម្ភពីការរាលដាលជំងឺឆ្លង ដែលអាចកើតមានបន្ទាប់ពីរញ្ជួយដីនៅប្រទេសជប៉ុន

2024/01/11 12:25:19 pm        125
អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ កាលពីសប្តាហ៍មុន ដែលបានវាយប្រហារតំបន់ Noto ក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន និងតំបន់ជុំវិញនោះ បានកើនឡើងដល់ ២០៦នាក់ ដោយមនុស្ស ៦៨ នាក់នៅបាត់ខ្លួននៅឡើយ។ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដុ បានរាយការណ៍ថា រដ្ឋាភិបាលខេត្តកាលពីថ្ងៃពុធ បានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងគ្រោះមហន្តរាយចំនួន៧នាក់បន្ថែមទៀត ៦នាក់នៅក្នុងទីក្រុង Suzu និងម្នាក់នៅក្នុងទីក្រុង Noto។ អាជ្ញាធរបាននិយាយថា ពួកគេពុំបានស្លាប់ដោយការរញ្ជួយដីផ្ទាល់នោះទេ ប៉ុន្តែបានស្លាប់ដោយសារតែការរងរបួស ឬជំងឺ ដែលបណ្តាលមកពីថប់អារម្មណ៍ផ្លូវចិត្តនិងផ្នែករាងកាយ បន្ទាប់ពីគ្រោះមហន្តរាយ។អ្នកស្លាប់ចំនួន៩១នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Suzu, ៨១ នាក់នៅទីក្រុង Wajima, ២០នាក់នៅទីក្រុង Anamizu, ៥ នាក់នៅទីក្រុង Nanao, ៣នាក់នៅទីក្រុង Noto, ២នាក់នៅទីក្រុង Shika និងម្នាក់នៅក្នុងទីក្រុង Hakui ។យោងតាមមន្ត្រីម្នាក់មកពីទីជម្រក ដែលមានទីតាំងនៅទីក្រុង Anamizu រងគ្រោះដោយរញ្ជួយដី បាននិយាយថា ការខ្វះទឹកនៅតែប៉ះពាល់ដល់ពលរដ្ឋដែលបានមកស្នាក់នៅក្នុងទីតាំងនោះ ដោយបុគ្គលិកនៅទីជម្រក កំពុងមានចំណាត់ការដើម្បីការពារការផ្ទុះឡើងជំងឺឆ្លង។លោក Nakajima ជាអ្នកមកស្នាក់នៅក្នុងទីជម្រកបាននិយាយថា បុគ្គលិកពេទ្យ បាននិងកំពុងផ្តល់សេវាព្យាបាលដល់ជនភៀសខ្លួននៅកន្លែងស្នាក់នៅ ហើយគ្រូពេទ្យបឋមរបស់យើង កំពុងផ្តល់ថ្នាំដល់អ្នកដែលភៀសខ្លួនទាំងនេះ និងបានផ្តល់ដំបូន្មានសុខភាពដល់ពួកគេ ។

មានការចាប់ខ្លួនបន្តបន្ទាប់នៅអេក្វាឌ័រ បន្ទាប់ពីកងទ័ពត្រូវបានដាក់ពង្រាយដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់

2024/01/11 12:19:43 pm        86
មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេក្វាឌ័រ បន្ទាប់ពីកងទ័ពត្រូវបានដាក់ពង្រាយដើម្បីស្ដារឡើងវិញច្បាប់និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បន្ទាប់ពីរលកនៃអំពើហិង្សា។ កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា ក្រុមភេរវករ ចំនួន ៣២៩នាក់ ត្រូវបានចាប់ខ្លួន ហើយ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ជាផ្នែកមួយនៃប្រតិបត្តិការសន្តិសុខ។អ្នកទោសនៅក្នុងប្រទេសអេក្វាឌ័រ កំពុងចាប់ឆ្មាំពន្ធនាគារជាង ១៣០នាក់ និងបុគ្គលិកផ្សេងទៀតធ្វើជាចំណាប់ថ្នូរនៅក្នុងពន្ធនាគារយ៉ាងហោចណាស់ចំនួន៥កន្លែង ។ ខ្មាន់កាំភ្លើង បានចូលគ្រប់គ្រងស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ ហើយការផ្ទុះជាច្រើនបានកើតឡើងនៅជុំវិញប្រទេសនេះកាលពីថ្ងៃអង្គារ ទី៩ ខែមករា ក្នុងរលកនៃអំពើហិង្សាថ្មីៗនៅក្នុងសប្តាហ៍នេះ។ការចាប់ចំណាប់ថ្នូរ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមករា បន្ទាប់ពីការរត់គេចខ្លួនរបស់មេក្រុមជនអន្ធពាលពីពន្ធនាគារកាលពីចុងសប្តាហ៍ ដែលបានជំរុញឱ្យប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ ថ្ងៃ។លោក Noboa ដែលបានសន្យាថានឹងដោះស្រាយបញ្ហាសន្តិសុខកំពុងកើនឡើង បណ្តាលមកពីការកើនឡើងក្រុមជនអន្ធពាលគ្រឿងញៀនកំពុងដឹកជញ្ជូនកូកាអ៊ីនឆ្លងកាត់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃពុធបាននិយាយថាប្រទេសនេះ «កំពុងមានសង្រ្គាម» មួយថ្ងៃបន្ទាប់ពីដាក់ឈ្មោះក្រុមជនអន្ធពាល ២២នាក់ ជាអង្គការភេរវកម្ម និងធ្វើឱ្យពួកគេក្លាយជាគោលដៅរបស់យោធាផ្លូវការ។ អ្នកជាប់ឃុំភាគច្រើន ជាសមាជិកនៃក្រុមជនអន្ធពាល។

របាយការណ៍៖ អ៊ីរ៉ង់ផលិតយានដ្រូនវាយប្រហារថ្មី ដែលអាចហោះបានចម្ងាយ៩៣២ម៉ាយ សម្រាប់រុស្ស៊ីប្រើនៅអ៊ុយក្រែន

2024/01/11 12:16:14 pm        129
ប្រទេសអ៊ីរ៉ង់ បានផលិតយានដ្រូនវាយប្រហារ និងឈ្លបយកការណ៍ថ្មីសម្រាប់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍មួយ។សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខដែលមិនបញ្ចេញឈ្មោះមួយថា យានដ្រូន Shahed-107 ត្រូវបានគេប៉ាន់ប្រមាណថា អាចហោះ បានចម្ងាយ ៩៣២ម៉ាយ (ជាង១.៤00 គីឡូម៉ែត្រ) ហើយអាចនឹងត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ និងបំផ្លាញឧបករណ៍លោកខាងលិចដែលមានតម្លៃថ្លៃ នៅក្នុងប្រទេសអ៊ុយក្រែន។សារព័ត៌មាន Business Insider មិនបានផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងនេះទេ។ប្រភពនោះ បានប្រាប់សារព័ត៌មានថា ការអភិវឌ្ឍយានដ្រូន គឺជា «ការងាររផលិតដ៏សំខាន់របស់កម្លាំង ដែលអ៊ីរ៉ង់បានចូលរួមក្នុងការគាំទ្រផលប្រយោជន៍របស់រុស្ស៊ីទាក់ទងនឹងអ៊ុយក្រែន»។ប្រភពដដែល បានរាយការណ៍ថា យានដ្រូនមួយចំនួន ត្រូវបានផ្តល់ជូនទៅឲ្យប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជា ២លានដុល្លារ។យានដ្រូន Shahed-107 ដែលជាផ្នែកមួយនៃយានដ្រូនស៊េរី Shahed ត្រូវបានគេរាយការណ៍ថា មានស្លាបប្រហែល ១០ហ្វីត (ជាង៣ម៉ែត្រ) និងមានប្រវែងប្រហែល ៨ហ្វីត (ជាង២ម៉ែត្រ)។ប្រភពនោះ បានប្រាប់សារព័ត៌មាន Sky News ថា វាអាចត្រូវបានបាញ់ចេញពីយានយន្តមួយគ្រឿង ហើយត្រូវបានសាកល្បងនៅឯមូលដ្ឋានទ័ពអាកាសមួយ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ដោយមានតំណាងរុស្ស៊ីចូលរួម។

មនុស្សជាច្រើននាក់ ត្រូវគេបារម្ភថា បានស្លាប់ បន្ទាប់ពីមានកុបកម្ម និងភាពចលាចលដ៏ខ្លាំងក្លានៅ ប៉ាពួញូហ្គីណេ

2024/01/11 12:12:27 pm        78
មនុស្សជាច្រើនត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីកុបកម្ម និងភាពចលាចលដ៏ខ្លាំងខ្លា បានវាយប្រហាររដ្ឋធានី ព័រ ម៉ូរ៉េសប៊ី (Port Moresby) របស់ប្រទេសប៉ាពួ ញូហ្គីណេ Papua New Guinea។ហាង និងរថយន្តជាច្រើនត្រូវបានដុតបំផ្លាញ ហើយផ្សារទំនើបជាច្រើនត្រូវបានគេចូលលួច ខណៈមនុស្សរាប់រយនាក់បានចេញតវ៉ាតាមដងផ្លូវនានា ក្រោយនគរបាល ចេញបានធ្វើកូដកម្មជុំវិញជម្លោះប្រាក់ខែ។ លោក ផូវ៉េស ផាកូប (Powes Parkop) អភិបាលខណ្ឌ របស់រដ្ឋធានីនេះ បានថ្លែងក្នុងការផ្សាយតាមវិទ្យុថា ការលួចយកទំនិញ ពីហាងនានា ត្រូវបានធ្វើឡើងដោយជនឆ្លៀតឱកាស។ រដ្ឋាភិបាលនេះ បានពង្រាយកងទ័ពដើម្បីព្យាយាមនិងស្ដារសណ្តាប់ធ្នាប់ឡើងវិញ។ យោងតាមរបាការណ៍ពីសារព័ត៌មាន Reuters លោក Parkop បាននិយាយនៅក្នុងសុន្ទរកថាតាមវិទ្យុមួយថា យើងបានឃើញកម្រិតនៃជម្លោះមិនធ្លាប់មាននៅក្នុងទីក្រុងរបស់យើង ជាអ្វីមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃទីក្រុង និងប្រទេសរបស់យើង ។លោកបានបន្ថែមថា មនុស្សមួយចំនួនបានបាត់បង់ជីវិតនៅថ្ងៃនេះ ទោះបីជាលោកពុំបានផ្តល់ចំនួនអ្នកស្លាប់ក៏ដោយ។ភាពចលាចលនេះត្រូវបានបង្កឡើងបន្ទាប់ពីនគរបាល និងមន្ត្រីសាធារណៈផ្សេងទៀតបានធ្វើកូដកម្មតវ៉ានៅខាងក្រៅសភាកាលពីថ្ងៃពុធ បន្ទាប់ពីបានរកឃើញថាប្រាក់ខែរបស់ពួកគេត្រូវបានកាត់បន្ថយរហូតដល់ ៥០% ៕

ព្យុះរដូវរងានៅតាមបណ្តោយឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក ធ្វើឱ្យដាច់ចរន្តអគ្គិសនី និងមានទឹកជំនន់

2024/01/11 11:58:38 am        58
តំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្រោមការគំរាមកំហែងនៃអាកាសធាតុធ្ងន់ធ្ងរកាលពីថ្ងៃពុធ (១០ មករា) ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានបោកបក់ពាសពេញតំបន់នេះ ដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនី ជើងហោះហើរត្រូវបានផ្អាក និងទីក្រុងជាច្រើនបានលិចលង់ដោយទឹកជំនន់។សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា មនុស្សជាង ៥០លាននាក់ ចាប់ពីភាគខាងកើតនៃរដ្ឋ អូហាយយ៉ូ (Ohio) កាត់តាមតំបន់ មីតអាត្លង់ទិច (Mid-Atlantic) និងទៅកាន់ភាគឦសាន កំពុងស្ថិតនៅក្រោមការណែនាំអំពីខ្យល់បក់ខ្លាំង និងទឹកជំនន់កាលពីថ្ងៃពុធ។ទឹកជំនន់បានជន់លិចតាមដងផ្លូវ ហូរទៅដល់លំនៅឋាន និងអាជីវកម្មជាច្រើន ព្រមទាំងបណ្ដាលឲ្យរថយន្តលិចលង់ និងធ្វើឱ្យក្រុមមន្ត្រីនៅក្នុងទីក្រុងឆ្នេរដែលមានប្រជាជនចំនួន ២.៥០០នាក់ប្រកាសភាពអាសន្ន និងចេញបញ្ជាជម្លៀស។គេហទំព័រតាមដានអគ្គិសនីអាមេរិក ផៅវើអោតថេក (Poweroutage) បានរាយការណ៍ថាលំនៅឋាន និងអាជីវកម្មប្រហែល ៣០០.០០០ទីទាំងចាប់ពីរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) ដល់រដ្ឋម៉េន (Maine) បានដាច់ចរន្តអគ្គិសនីនៅរសៀលថ្ងៃពុធ។ យោងតាមគេហទំព័រតាមដានជើងហោះហើរ ហ្វ្លាយអឹវែរ (Flightaware) បានឲ្យដឹងថា ព្យុះនេះក៏បណ្តាលឱ្យជើងហោះហើរជាង ១.២០០ជើង ត្រូវបានពន្យារពេល ឬលុបចោលគិតត្រឹមរសៀលថ្ងៃពុធ រួមទាំងជើងហោះហើរជាង ២៧០ជើងខាងក្នុង និងក្រៅទីក្រុងឈីកាហ្គោ (Chicago) ផងដែរ៕

ការវាយប្រហារដោយមីស៊ីលរបស់រុស្សី បានកំណត់គោលដៅទៅលើសណ្ឋាគារ ក្នុងទីក្រុងខាកីវ (Kharkiv)

2024/01/11 11:42:38 am        108
អភិបាលតំបន់ខាគីវ ( Kharkiv) លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១០ ខែមករាថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើសណ្ឋាគារមួយ នៅ ទីក្រុងខាកូវ ( Kharkov) ភាគកណ្តាល ជាមួយនឹងមីស៊ីលចំនួនពីរគ្រាប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ រងរបួស។លោកបាននិយាយថា៖«អំពើភេរវកម្មមួយទៀតប្រឆាំងនឹងជនស៊ីវិល អ្នកកាន់កាប់ទាំងអស់ បានវាយប្រហារនៅជិតសណ្ឋាគារមួយ នៅកណ្តាលទីក្រុងខាកូវ ដោយមីស៊ីលចំនួនពីរគ្រាប់»។មន្ត្រីនោះ បាននិយាយថា មនុស្ស១០នាក់ បានរងរបួស។ ជនរងគ្រោះម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ស្ថិតក្នុងស្ថានភាពមធ្យម និងម្នាក់ទៀត រងរបួសស្រាល។លោកស៊ីនីហ៊ុបូវ បានបន្ថែមថា៖«ក្នុងចំណោមអ្នករងរបួស មានអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយទួរ គីដែលស្នាក់នៅក្នុងសណ្ឋាគារនោះ»។សេវាសង្គ្រោះបន្ទាន់ កំពុងដោះស្រាយក្រោយការវាយប្រហារនោះ។យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ Kharkiv លោក Oleksandr Filchakov មីស៊ីលត្រូវបានបាញ់ចេញពីតំបន់បែលហ្គោរូដ (Belgorod)របស់រុស្ស៊ី។ មីស៊ីលមួយគ្រាប់ បានវាយប្រហារអគារសណ្ឋាគារ ខណៈមួយទៀត បានផ្ទុះនៅចម្ងាយប៉ុន្មានម៉ែត្រពីទីនោះ។នៅពេលការវាយប្រហារនោះ បានកើតឡើង មានជនស៊ីវិលជាង ៣០នាក់នៅក្នុងអគារ រួមទាំងភ្ញៀវ២៣នាក់នៃសណ្ឋាគារនោះ។

លោកហ្សេឡិនស្គី៖ អ៊ុយក្រែន មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្ត ឲ្យបញ្ឈប់ការប្រយុទ្ធនោះទេ

2024/01/11 11:14:25 am        79
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានថ្លែងកាលពីថ្ងៃពុធថាទីក្រុងគីវ មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តឲ្យបញ្ឈប់ការប្រយុទ្ធជាមួយរុស្ស៊ីទេ ខណៈដែលលោក បានចាប់ផ្តើមការធ្វើដំណើរទៅកាន់បណ្តារដ្ឋបាល់ទិក ដែលមានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រាមនេះ។នៅក្នុងដំណើររបស់ខ្លួនទៅកាន់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី លោកហ្សេឡិនស្គី សង្ឃឹមថា នឹងបញ្ឈប់ភាពនឿយហត់ក្នុងសង្គ្រាមក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ហើយពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ទីក្រុងគីវ ដើម្បីចូលរួមជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប។ប៉ុន្តែមិនយូរប៉ុន្មានមុនពេលមេដឹកនាំអ៊ុយក្រែនរូបនេះ បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda នៅទីក្រុងវីលនីញូស (Vilnius) រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយាយនៅទីក្រុងរ៉ូមថា ពេលវេលាបានមកដល់សម្រាប់ផ្នែកការទូត ដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាពហើយ។នៅពេលសួរនៅទីក្រុងវីលនីញូសថាតើដៃគូរបស់អ៊ុយក្រែនឥឡូវនេះ កំពុងជំរុញទីក្រុងគីវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាឬយ៉ាងណានោះ លោកហ្សេឡិនស្គី បាននិយាយថា៖«មិនមានសម្ពាធពីដៃគូ ដើម្បីបញ្ឈប់ការការពាររបស់យើងទេ។ មិនមានសម្ពាធ ដើម្បីបញ្ឈប់ជម្លោះ នៅឡើយទេ»។លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Nauseda ថា៖«មានសំឡេងផ្សេងៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានអានពួកវាទាំងអស់នោះហើយ»។«ប៉ុន្តែខ្ញុំគិតថា ដៃគូរបស់យើងមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សញ្ញាបែបនេះ ដល់យើងនៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានឮពួកគេផ្ទាល់ទេ»។

ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាកាន់តែខ្លាំងឡើង បើទោះជាអ៊ីស្រាអែលសន្យាថា កាត់បន្ថយសង្គ្រាមក្តី

2024/01/11 11:03:41 am        102
ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគខាងត្បូង និងភាគកណ្តាល កាន់តែខ្លាំងកាលពីថ្ងៃពុធ ទោះបីជាអ៊ីស្រាអែលសន្យាថា ខ្លួននឹងដកកងទ័ពមួយចំនួនចេញ ហើយផ្លាស់ប្តូរទៅរកយុទ្ធនាការដែលមានគោលដៅបន្ថែមទៀត ហើយការអង្វរករពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោនឲ្យកាត់បន្ថយការស្លាប់ជនស៊ីវិល។នៅក្នុងសញ្ញាចុងក្រោយនៃការរីករាលដាលនៃសង្គ្រាមរយៈពេល៣ខែ នាវាចម្បាំងអាមេរិក និងអង់គ្លេសនៅសមុទ្រក្រហម បានការពារការវាយប្រហារដ៏ធំបំផុតពីចលនាហួទីនៅប្រទេសយេម៉ែន ដែលនិយាយថាខ្លួនកំពុងធ្វើសកម្មភាពគាំទ្រតំបន់ហ្កាហ្សា។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បាននិយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលចំនួន ២១គ្រាប់ ដែលសំដៅលើផ្លូវដឹកជញ្ជូន។ គ្មាននរណាម្នាក់រងរបួសទេ។អ៊ីស្រាអែល បាននិយាយនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងចាប់ផ្តើមដកទ័ព យ៉ាងហោចណាស់ពីផ្នែកខាងជើងនៃតំបន់ហ្កាហ្សា បន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិកជាច្រើនសប្តាហ៍ ឲ្យកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន ហើយប្តូរទៅអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គួរតែជាយុទ្ធនាការកំណត់គោលដៅបន្ថែម ទៀត។ប៉ុន្តែការប្រយុទ្ធគ្នាហាក់មានសភាពខ្លាំងក្លាដូចមុន ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគកណ្តាល ដែលកងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកថ្មើរជើង កាលពីខែមុន។អង្គការសុខភាពពិភពលោក បានលុបចោលបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្ដដែលបានគ្រោងទុកទៅកាន់តំបន់ហ្កាហ្សា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជាការលុបចោលលើកទី៦ ក្នុងរយៈពេលពីរសប្តាហ៍។

បណ្ដាប្រទេសជិតខាងអារ៉ាប់ ព្រមានប្រឆាំងនឹងការកាន់កាប់តំបន់ហ្កាហ្សា ឡើងវិញរបស់អ៊ីស្រាអែល

2024/01/11 11:00:16 am        124
អេហ្ស៊ីប និងហ្ស៊កដានី បានព្រមានប្រឆាំងនឹងការកាន់កាប់ឡើងវិញរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបានអំពាវនាវឱ្យប្រជាជនដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ខណៈដែលបណ្ដាមេដឹកនាំប្រទេសអារ៉ាប់ទាំងពីរនេះបានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាហ៍ម៉ូដ អាបបាស (Mahmoud Abbas) កាលពីថ្ងៃពុធ (១០ មករា)។ខណៈពេលដែលអ៊ីស្រាអែលបន្តទៅមុខជាមួយនឹងយុទ្ធនាការយោធា ដែលខ្លួននិយាយថានឹងមានរយៈពេលជាច្រើនខែ លោក អាបបាស ព្រះមហាក្សត្រ អាបឌូលឡាហ៍ (Abdullah) របស់ហ្ស៊កដានី និងលោកប្រធានាធិបតី អាបឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) របស់អេហ្ស៊ីប ក៏បាននិយាយឡើងវិញពីការបដិសេធរបស់ពួកគេចំពោះផែនការណាមួយក្នុងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយជាហានិភ័យមួយដែលអេហ្ស៊ីបនិយាយថាបានកើនឡើង ខណៈសង្គ្រាមអ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស បានជំរុញអ្នកស្រុកហ្កាហ្សាភាគច្រើនរត់ភៀសខ្លួនទៅភាគខាងត្បូងឆ្ពោះទៅកាន់ព្រំដែនអេហ្ស៊ីប។ហ្ស៊កដានីមានការព្រួយបារម្ភចំពោះកំណើនអស្ថិរភាព និងការវាយប្រហារលើជនជាតិប៉ាឡេស្ទីនដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់ វេស បែង (West Bank) កាន់កាប់ដោយអ៊ីស្រាអែល ដែលមានព្រំដែនជាប់ហ្ស៊កដានី។ សេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យរបស់លោកប្រធានាធិបតីអេហ្ស៊ីប ស៊ីស៊ី បាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្ហាញ «ជំហរសម្រេចចិត្ត» ដើម្បីជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្កាហ្សា។សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា មេដឹកនាំទាំងបីរូបបានបញ្ជាក់ «ការបដិសេធទាំងស្រុងចំពោះការប៉ុនប៉ងណាមួយដើម្បីកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងបញ្ជាក់ពីតម្រូវការដើម្បីឱ្យប្រជាជនរបស់តំបន់ហ៊ុមព័ទ្ធមួយនេះបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM