គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមដល់ឆ្នេរកោះ Tenerife របស់អេស្ប៉ាញ ក្រោយទូកលិចនៅក្នុងសមុទ្រអាត្លង់ទិក

2024/01/05 02:32:23 pm        104
កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ សាកសពរបស់ជនអន្តោប្រវេសន៍ ៥នាក់ ត្រូវបាននាំមកដល់កំពង់ផែ Los Cristianos កោះ Tenerife ស្ថិតក្នុងប្រជុំកោះ Canary របស់អេស្ប៉ាញ ក្រោយឆ្មាំល្បាតឆ្នេរ បានប្រទះឃើញពួកគេនៅក្នុងទូកឈើដ៏ធំមួយនៅក្នុងសមុទ្រអាត្លង់ទិក កាលពីថ្ងៃអាទិត្យ ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមឆ្មាំល្បាតឆ្នេរ និយាយថា បុរស ១៥នាក់ មកពីប្រទេសម៉ាលី ត្រូវបានប្រទះឃើញនៅរស់នៅលើទូកក្នុងសមុទ្រអាត្លង់ទិក ហើយយោងតាមការបញ្ជាក់ពីអ្នករស់រាន បានឲ្យដឹងថា មនុស្សចន្លោះពី ៣០ និង ៤០នាក់ផ្សេងទៀត បានស្លាប់ ពេលដែលទូករបស់ពួកគេក្រឡាប់ ក្រោយចាកចេញពីប្រទេសម៉ូរីតានី ។ គួរឲ្យដឹងថា អន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានធ្វើដំណើរមកដល់ប្រទេសអេស្ប៉ាញដោយខុសច្បាប់ តាមជើងគោក ឬជើងទឹកក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើង ៨២ភាគរយបើធៀបនឹងឆ្នាំមុន ហើយនិងជាចំនួនជនអន្តោប្រវេសន៍ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៨ ពេលដែលការមកដល់របស់ជនអន្តោប្រវេសន៍ចំនួន ៦៤.២៩៨នាក់ ត្រូវបានចុះបញ្ជី ។ កាលពីឆ្នាំមុន រដ្ឋាភិបាលអេស្ប៉ាញ បានបង្កើនការទាក់ទងរបស់ពួកគេជាមួយក្រុមអាជ្ញាធរនៅតាមប្រទេសជាច្រើន ដូចជាប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដើម្បីបង្វែរទិសដៅធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ។ ប្រទេសអេស្ប៉ាញ បានបង្កើតកន្លែងស្នាក់នៅបន្ទាន់បន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ផងដែរ នៅតាមបន្ទាយទាហានរបស់ខ្លួន តាមសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងប្រទេស ៕

ប្រជាជនជាច្រើនគ្រួសារ នៅហ្កាហ្សាដែលស្វែងរកអាហារ និងទឹកដោយអស់សង្ឃឹម កំពុងរង់ចាំជំនួយ

2024/01/05 02:14:23 pm        72
ដោយជាប់ខ្លួននៅជ្រុងមួយនៃតំបន់ហ្កាហ្សាភាគខាងត្បូង សមាជិកនៃគ្រួសាររបស់លោក Abu Jarad កំពុងប្រកាន់ខ្ជាប់នូវទម្លាប់ដ៏តឹងតែង ដើម្បីរស់រានមានជីវិត។ពួកគេ បានភៀសខ្លួនចេញពីផ្ទះដែលមានបន្ទប់គេងបី ដែលមានផាសុកភាពរបស់ពួកគេ នៅតំបន់ហ្កា ហ្សាភាគខាងជើង បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងជិតបីខែមុន។ គ្រួសារដែលមានមនុស្ស១០នាក់ ឥឡូវនេះបានជ្រៀតចូលទៅក្នុងតង់ទំហំ ១៦ម៉ែត្រការ៉េ នៅលើដីខ្សាច់ពោរពេញដោយសំរាម ដែលជាផ្នែកនៃជំរំដ៏ធំទូលាយនៃប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ។សមាជិកគ្រួសារនីមួយៗ ត្រូវបានចាត់ចែងឲ្យធ្វើកិច្ចការប្រចាំថ្ងៃ ចាប់ពីការប្រមូលគល់ឈើ ដុតភ្លើងសម្រាប់ចម្អិនអាហារ រហូតដល់ដើររើសបន្លែនៅតាមផ្សារ ក្នុងទីក្រុងនេះ ។ ប៉ុន្តែការប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកគេ មិនអាចបិទបាំងការអស់សង្ឃឹមរបស់ពួកគេបានទេ។លោក Awatif Abu Jarad សមាជិកវ័យចំណាស់នៃគ្រួសារនេះ បាននិយាយថា នៅពេលយប់ «សត្វសុខន រត់លើតង់ ដែលយើងកំពុងជ្រក»។«យើងរស់នៅដូចសុខន!»។ប្រជាជនប៉ាឡេស្ទីនដែលកំពុងស្វែងរកការជ្រកកោន នៅតំបន់ហ្កាហ្សាភាគខាងត្បូង បាននិយាយថា ជារៀងរាល់ថ្ងៃ បានក្លាយទៅជាការតស៊ូ ដើម្បីស្វែងរកអាហារ ទឹក ថ្នាំពេទ្យ និងធ្វើបន្ទប់ទឹកជាដើម។ គ្រប់ពេលទាំងអស់ ពួកគេរស់នៅក្នុងភាពភ័យខ្លាចនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃជំងឺផ្សេងៗ។

ការធ្លាក់យន្តហោះរបស់ជប៉ុន គឺការសាកល្បងពីរបៀបដែលយន្តហោះកាបូនថ្មីទប់ទល់នឹងគ្រោះមហន្តរាយ

2024/01/05 01:42:04 pm        168
ការធ្លាក់នៅលើផ្លូវរត់កាលពីថ្ងៃអង្គារ ក្នុងប្រទេសជប៉ុន គឺជាលើកទី១ហើយ ដែលយន្តហោះធុនស្រាលទំនើបបានឆេះ ហើយត្រូវបានគេមើលឃើញថា ជាករណីសាកល្បងសម្រាប់ថាតើយន្តហោះដែលផលិតពីកាបូនជំនាន់ថ្មី អាចទប់ទល់នឹងគ្រោះមហន្តរាយភ្លើងឆេះបានយ៉ាងដូចម្ដេច?យន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines (JAL) បានធ្លាក់បុកយន្តហោះ De Havilland Dash-8 របស់ឆ្មាំល្បាតឆ្នេរសមុទ្រ បន្ទាប់ពីចុះចតភ្លាមៗ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដោយបានបង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ មនុស្ស ៣៧៩នាក់នៅលើយន្តហោះ A350 ត្រូវបានជម្លៀសចេញពីយន្តហោះ ដែលកំពុងឆេះ ប៉ុន្តែនាវិកឆ្មាំឆ្នេរសមុទ្រ ៥នាក់ក្នុងចំណោម ៦នាក់ បានសម្លាប់។រូបថតនៃការខូចខាត បានបង្ហាញតួយន្តហោះ A350 នៅក្នុងផេះ។ ខណៈពេលដែលអ្នកស៊ើបអង្កេតស្វែងរកមូលហេតុនៃការធ្លាក់នេះ ឧស្សាហកម្មអាកាសចរណ៍ ចង់បញ្ជាក់ពីការរស់រានមានជីវិតរបស់ក្រុមហ៊ុនអាកាសចរណ៍មានបច្ចេកវិទ្យាខ្ពស់ ដែលបានផ្លាស់ប្តូរសេដ្ឋកិច្ចនៃការហោះហើរផ្លូវឆ្ងាយ និងក្រុមហ៊ុនអាកាសចរណ៍ ក្នុងទសវត្សរ៍កន្លងទៅ។លោក Anthony Brickhouse អ្នកជំនាញផ្នែកសុវត្ថិភាពអាកាស នៅសាកលវិទ្យាល័យ Embry-Riddle Aeronautical University បាននិយាយថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ គឺជាករណីសិក្សាដំបូងដែលយើងមាន មិនត្រឹមតែពីទស្សនៈនៃអគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទស្សនៈនៃការរស់រានមានជីវិតពីការធ្លាក់យន្តហោះផងដែរ»។ទាំងក្រុម Boeing ដែលមានយន្តហោះ 787 Dreamliner និងក្រុមហ៊ុន Airbus ដែលមានយន្តហោះ A350 បានបញ្ជាក់យ៉ាងច្បាស់ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ថា សមាសធាតុកាបូនទម្ងន់ស្រាលនឹងបង្កើតការសន្សំសំចៃប្រេងសំខាន់ៗ និងមិនសូវងាយខូចទេ ដោយកាត់បន្ថយការថែទាំ។ ភ្លាមៗបន្ទាប់ពីការដាក់ឲ្យដំណើរការ យន្តហោះ Dreamliner បានជួបបញ្ហាអាគុយដែលនាំឲ្យឆេះ បណ្តាលឲ្យមានការផ្អាកដំណើរការ នៅដើមឆ្នាំ២០១៣។ ក្រោយមកទៀត ភ្លើងឆេះយន្តហោះ Ethiopian Airlines 787 ក្នុងខែកក្កដា ឆ្នាំ ២០១៣ គឺបណ្តាលមកពីសៀគ្វីខ្លី នៅក្នុងឧបករណ៍បញ្ជូន ទីតាំងសង្គ្រោះបន្ទាន់របស់យន្តហោះ និងនាំឲ្យខូចដល់តួយន្តហោះ។

ជើងហោះហើរនៅតែលុបចោលសម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ

2024/01/05 12:35:27 pm        159
ជើងហោះហើរក្នុងស្រុកជាង ២០០ជើង ទៅនិងមក ពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលកំណត់កាលបរិច្ឆេទនៅថ្ងៃសុក្រនេះត្រូវបានលុបចោល ដោយសារឧបទ្ទវហេតុបុកគ្នា រវាងយន្តហោះពីរគ្រឿងកាលពីល្ងាចថ្ងៃអង្គារ។ ជើងហោះហើរប្រហែល២០០ជើង ដែលកំណត់កាលបរិច្ឆេទសម្រាប់ថ្ងៃសៅរ៍ ក៏ត្រូវបានលុបចោលផងដែរ។ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១០២ជើង នៅថ្ងៃសុក្រនេះ ហើយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ក៏បានលុបចោលជើងហោះហើរចំនួន ៩៨ជើង ក្រុមហ៊ុនStarflyer បានលុបចោល១៤ជើង និងក្រុមហ៊ុនអាកាសចរណ៍ Skymark Airlines បានលុបចោលជើងហោះហើរចំនួនមួយ។ក្រុមហ៊ុនអាកាសចរណ៍និយាយថា អាចមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងកាលវិភាគរបស់ពួកគេ។ ក្រុមហ៊ុន កំពុងណែនាំអ្នកដំណើរឱ្យតាមដានព័ត៌មានជើងហោះហើរចុងក្រោយបំផុត។សេវាកម្មនានា ត្រូវបានគេរំពឹងថានឹងនៅតែមានការអាក់ខាន រហូតដល់កម្ទេចកម្ទីទាំងអស់ត្រូវបានយកចេញពីផ្លូវយន្តហោះរត់ ហើយការពិនិត្យពីសុវត្ថិភាពត្រូវបានបញ្ចប់។

ជនអន្តោប្រវេសន៍ដែលមានអារម្មណ៍ច្របូកច្របល់ បានចោទប្រកាន់រដ្ឋាភិបាលម៉ិកស៊ិកថាបានបំបែកក្បួនដំណើរទៅកាន់សហរដ្ឋអាមេរិក

2024/01/05 12:04:40 pm        95
ជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅប្រទេសម៉ិកស៊ិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមមន្រ្តីបានបំបែកក្បួនធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដែលពួកគេកំពុងធ្វើដំណើរ មួយថ្ងៃបន្ទាប់ពីការដោះលែងជនអន្តោប្រវេសន៍៣២នាក់ ដែលត្រូវបានចាប់ពង្រត់ បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដែលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ ត្រូវប្រឈមមុខក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ក្បួនដំណើរដែលមានមនុស្ស ៤.០០០នាក់ ធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានដល់ទីបញ្ចប់ បន្ទាប់ពីមេដឹកនាំជាច្រើន បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ បានសន្យាថានឹងផ្តល់ការអនុញ្ញាតធ្វើដំណើរ ប្រសិនបើក្បួនដំណើរត្រូវបានបំបែកដើម្បីឲ្យដំណើរការនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ជាច្រើនកន្លែង។ទោះបីជាយ៉ាងណា អ្នកដឹកនាំក្រុមក្នុងក្បួនដំណើរ លោក Luis Garcia បាននិយាយថា ជនអន្តោប្រវេសន៍មួយចំនួនត្រូវបានបោះបង់ចោលនៅតាមផ្លូវ ដោយអាជ្ញាធរ និងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងជម្រក។យោងតាមមន្ត្រីម៉ិកស៊ិក បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ជនអន្តោប្រវេសន៍ចំនួន ៣២នាក់ ត្រូវបានចាប់ពង្រត់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលបានចាកចេញពីទីក្រុងឧស្សាហកម្មភាគខាងជើងនៃទីក្រុង Monterrey ឆ្ពោះទៅ ទីក្រុង Matamoros ឆ្លងកាត់ទីក្រុង Brownsville រដ្ឋ Texas ។

រថភ្លើងក្រោមដីទីក្រុងញូវយ៉ក ធ្លាក់ចេញពីផ្លូវរត់ អ្នកដំណើរត្រូវបានជម្លៀស ខណៈរាប់សិបនាក់រងរបួស

2024/01/05 12:01:01 pm        108
ប្រព័ន្ធផ្សព្វផ្សាយ ABC បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២៦នាក់ បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុរថភ្លើងក្រោមដី ធ្លាក់ចេញពីផ្លូវរត់ នៅតំបន់ Upper West Side ទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃព្រហស្បតិ៍។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថភ្លើងដឹកអ្នកដំណើរ ចេញពីស្ថានីយលេខ ៩៦ នៅម៉ោងប្រហែល ៣ រសៀលម៉ោងក្នុងស្រុក បានបុកជាមួយរថភ្លើងបម្រើការ បណ្តាលឱ្យរថភ្លើងបម្រើការ ដែលដឹកកម្មករឆ្លងកាត់ ធ្លាក់ចេញពីផ្លូវរត់។មន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកសង្គ្រោះបន្ទាន់ បានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ដោយបិទបណ្តាញ និងនាំអ្នកដំណើរត្រឡប់ទៅស្ថានីយលេខ ៩៦ វិញ។អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦នាក់បានរងរបួស ប៉ុន្តែពុំមានរងរបួសធ្ងន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ WABC បានរាយការណ៍ថា អ្នកបម្រើការលើរថភ្លើង បានទទួលការព្យាបាលដោយរងរបួសស្រាល។ ឧបទ្ទវហេតុនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្មរថភ្លើងក្រោមដីនៅទូទាំងទីក្រុង។

សេតវិមាន៖ រុស្ស៊ី បានប្រើប្រាស់មីស៊ីលបាលីស្ទីក និងជើងទម្របាញ់មីស៊ីលរបស់កូរ៉េខាងជើង

2024/01/05 11:54:03 am        115
អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការវិឌ្ឍន៍ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានផ្តល់ទៅឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក និងជើងទម្របាញ់មីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងប្រទេសអ៊ុយក្រែន ដែលមួយចំនួនរុស្ស៊ី បានបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោក Kirby បានចាត់ទុកការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីថាជា ការសំខាន់ និង កើនឡើងការព្រួយបារម្ភ និងបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើអ្នកទាំងឡាយណាដែលសម្របសម្រួលកិច្ចព្រមព្រៀងសព្វាវុធ។ លោក Kirby និយាយថា ព័ត៌មានរបស់យើង បង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានផ្តល់ទៅឱ្យរុស្ស៊ីនូវជើងទម្របាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់។ លោកបាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់ យ៉ាងហោចណាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងមួយគ្រាប់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយ វាទំនងជាបានធ្លាក់នៅទីវាល។លោក Kirby បាននិយាយថា ប្រទេសអ៊ីរ៉ង់ ពុំបានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយជិតទៅកាន់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា រុស្ស៊ីមានបំណងទិញប្រព័ន្ធមីស៊ីលពីប្រទេសអ៊ីរ៉ង់។ ទីក្រុងមូស្គូ បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់សម្រាប់យានដ្រូន និងសព្វាវុធផ្សេងទៀតដើម្បីប្រើប្រាស់ប្រឆាំងប្រទេសអ៊ុយក្រែន។រុស្ស៊ី បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតមួយចំនួនទៅលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិតពីរឆ្នាំកន្លងទៅនេះ។ ទីក្រុងគីវ កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីបានបង្ហោះយានដ្រូនវាយប្រហារ និងបាញ់មីស៊ីលជាង ៣០០ គ្រាប់ នៅតាមទីក្រុងនានាឆ្លងកាត់ប្រទេសអ៊ុយក្រែន។

រញ្ជួយដីនៅជប៉ុន បង្ហាញនូវភាពមិនច្បាស់លាស់លើការជំរុញឱ្យចាប់ផ្តើមរោងចក្រនុយក្លេអ៊ែរឡើងវិញ

2024/01/05 11:48:25 am        109
គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានគូសបញ្ជាក់ពីការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសនេះ ដោយបង្ហាញការសង្ស័យ និងកង្វល់ជាថ្មីជុំវិញការជំរុញឱ្យនាំយកសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុនឲ្យដំណើរការឡើងវិញ។រោងចក្រថាមពលនុយក្លេអ៊ែរជាច្រើន ស្ថិតនៅលើឆ្នេរសមុទ្រនៃតំបន់ភ្នំរបស់ជប៉ុន ដែលងាយនឹងកើតមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់តំបន់នេះស្ថិតនៅលើតំបន់រលករញ្ជួយសកម្ម «កងភ្លើង» នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រកាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅក្នុងតំបន់ ហូគុរីគូ (Hokuriku) បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកាត់ផ្ដាច់ថាមពលដល់លំនៅឋានជាច្រើន ដោយបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនិយតករបានលុបចោលការហាមឃាត់ប្រតិបត្តិការលើរោងចក្រថាមពលនុយក្លេអ៊ែរ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwazaki-Kariwa) របស់ប្រតិបត្តិករអគ្គិសនីតូក្យូ។ប្រទេសជប៉ុនបានមានគម្រោងបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បន្ទាប់ពីរលកយក្សស៊ូណាមិ និងរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា (Fukushima) បានខូចខាតកាលពីខែមីនា ឆ្នាំ២០១១ ប៉ុន្តែកំណើនតម្លៃថាមពល និងការកាត់ផ្ដាច់ថាមពលម្តងហើយម្តងទៀតបានជំរុញឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនូវសមត្ថភាពថាមពលនុយក្លេអ៊ែរ និងការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ក្រោយ៕

សិស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួសក្នុងការបាញ់ប្រហារនៅសាលារៀនរដ្ឋ Iowa ខណៈខ្មាន់កាំភ្លើងក៏បានស្លាប់

2024/01/05 11:44:40 am        106
នគរបាលនិយាយថា សិស្សថ្នាក់ទី៦ម្នាក់ ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីខ្មាន់កាំភ្លើងអាយុ១៧ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យរដ្ឋ អាយអូវ៉ា( Iowa)។ វាជាថ្ងៃដំបូងដែលត្រឡប់ចូលទៅកាន់ថ្នាក់រៀនវិញ បន្ទាប់ពីសម្រាកវិស្សមកាល នៅវិទ្យាល័យ Perry។ក្រុមមន្រ្តី បានបង្ហាញឈ្មោះជនសង្ស័យអាយុ ១៧ ឆ្នាំ ឈ្មោះ Dylan Butler និងបាននិយាយថា ជនសង្ស័យត្រូវបានរកឃើញដោយមន្ត្រីឆ្លើយតបថាបានស្លាប់ ពីការរងរបួសដោយបាញ់ខ្លួនឯង។ មន្ត្រីម្នាក់នៅនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់រដ្ឋ Iowa បានប្រាប់អ្នកសារព័ត៌មានថា នគរបាល ក៏បានរកឃើញឧបករណ៍បំផ្ទុះកែច្នៃ នៅពេលឆែកឆេរនៅសាលាវិទ្យាល័យ។ សមាជិកការិយាល័យតម្រួតអគ្គិភ័យរដ្ឋ និងការិយាល័យសហព័ន្ធនៃគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ បានដោះឧបករណ៍នេះដោយសុវត្ថិភាព។បច្ចុប្បន្ន រដ្ឋ Iowa គឺជាចំណុចផ្តោតសំខាន់ នៃការយកចិត្តទុកដាក់ផ្នែកនយោបាយដ៏តានតឹង ដែលរដ្ឋនឹងរៀបចំការប្រជែងជ្រើសរើសបេក្ខជនដំបូងនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរយៈពេល ១១ ថ្ងៃទៀត។ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Vivek Ramaswamy បានរៀបចំផែនការធ្វើបាតុកម្មនៅទីក្រុង Perry ប៉ុន្តែអ្នកនាំពាក្យយុទ្ធនាការបាននិយាយថាព្រឹត្តិការណ៍នេះ ត្រូវបានប្តូរទៅជាការជួបជុំអធិស្ឋានវិញ បន្ទាប់ពីមានការរាយការណ៍ពីការបាញ់ប្រហារ។

ទូកដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី បានបំផ្ទុះនៅសមុទ្រក្រហម មួយថ្ងៃបន្ទាប់ពីការព្រមានរបស់សហរដ្ឋអាមេរិក

2024/01/05 11:41:13 am        104
កងទ័ពជើងទឹកអាមេរិកបាននិយាយថា ទូកដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលផ្ទុកទៅដោយគ្រឿងផ្ទុះ បានបំផ្ទុះនៅសមុទ្រក្រហមកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាត ឬរបួសនោះទេ ខណៈក្រុមដែលមានមូលដ្ឋាននៅយេម៉ែននេះបានបន្តការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងការអំពាវនាវអន្តរជាតិឱ្យបញ្ឈប់វាយប្រហារ។ការវាយប្រហារចុងក្រោយបំផុតនេះបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសចំនួន១២ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុនបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយព្រមានក្រុមហ៊ូទី ពី «ផលវិបាក» ដែលមិនបានបញ្ជាក់ បើមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅក្នុងអ្វីដែលមន្ត្រីអាមេរិកម្នាក់កាលពីថ្ងៃពុធ បាននិយាយថាគឺជាការព្រមានចុងក្រោយ។ក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានបើករលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីលជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយព្យាយាមបង្កការបំផ្លិចបំផ្លាញ ក្នុងអ្វីដែលពួកគេនិយាយថាជាការតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។យុទ្ធនាការក្រុមហ៊ូទីនេះបានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនអន្តរជាតិ ដែលបណ្តាលឱ្យក្រុមហ៊ុនមួយចំនួនផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ហើយជំនួសមកវិញនូវការធ្វើដំណើរដ៏យូរ និងចំណាយច្រើនជាងមុននៅជុំវិញទ្វីបអាហ្វ្រិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ មនុស្សជាង ២៧៧.000នាក់ បានភៀសខ្លួនពីលីបង់ចូលទៅស៊ីរី ស្របពេលមានអរិភាពកាន់តែខ្លាំងឡើង
04/16/2026 09:04 AM
ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
04/15/2026 08:04 PM
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
04/15/2026 06:04 PM
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
04/15/2026 04:04 PM
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
04/15/2026 03:04 PM
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM