គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

2025/10/16 05:41:10 pm        404
ជនសង្ស័យ១នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ឆក់​ប្រដាប់​ដោយ​អាវុធខ្លីចំនួន៣ករណី។នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទី កម្លាំង​ជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ នៃអធិកា​រដ្ឋាន​នគរបា​ល​ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួក ០៤​នាក់ ​(គេចខ្លួន) ពាក់ព័ន្ធករណីឆក់ប្រដាប់ដោយអាវុធខ្លីចំនួន ០៣ករណី។ជន​សង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មាន ម៉េងជូ ភេទប្រុស អាយុ២៣ឆ្នាំ ជន​ជាតិ​ខ្មែរ​។ទាំង ៣ករណី រួមមាន ករណីទី១: ឆក់ទូរស័ព្ទដៃ ០១គ្រឿង បានសម្រេច នៅ​ចំនុច​មុ​ខ​ម៉ាត​អូរ​ឡាំពិក ផ្លូវ២០៥ ភូមិ០៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ​២០២៥។ ករណីទី២: ឆក់ខ្សែករមិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង ។ ករណីទី៣: ឆក់ខ្សែករបានសម្រេច នៅចំណុចមុខ​ហាង​លក់​ម៉ូតូ​យី​ហោអា​ត​ម៉េងហុង ផ្ទះលេខ២A ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កា​ល​ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ជនរងគ្រោះដាក់ពាក្យបណ្ដឹង។ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី​ចាត់​ការ​តាម​នីតិវិធី​៕ តារាវុទ្ធី

នគរបាលមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន​ចុះឆ្មក់​បង្ក្រាប​ទីតាំង​អគារ​មួយ​កន្លែង​ឃាត់​ខ្លួន​បាន​មនុស្ស​ប្រុសស្រីជាច្រើននាក់

2025/10/16 04:36:49 pm        211
ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿង សហការជាមួយនគរបាលមូលដ្ឋានបានចុះ ឆ្មក់​ឡោម​ព័ទ្ធ​ ទីតាំងអគារមួយកន្លែង ដែលមានយីហោ (ពេជ្រលើមេឃ) បានលួច បង្កប់​បើក​កន្លែង​ប្រើប្រាស់​គ្រឿងញៀនឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលា ម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវសបិត សង្កាត់ ទន្លេបាសាក់ខណ្ឌ ចំការមន រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការនាំខ្លួនមនុស្សប្រុសស្រីជាច្រើនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បំបែកសំណុំរឿងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់

2025/10/15 11:04:55 pm        1394
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ គឺអ្នកបញ្ជា និងអ្នកបាញ់ ក្នុងតម្លៃ ជាង ២ ០០០ ដុល្លារ។តាមរយៈការបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី ១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល ២ ៣០០ ដុល្លារ។ ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី ១ដើម ម៉ាក K59។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

សមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធនឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2025/10/15 06:06:25 pm        545
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួល​ផ្លូវច្បាប់​ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​នេះ បានបន្តចុះ​ពិនិត្យទីតាំងសង្ស័យ​មានលួចលាក់បង្កប់អំពើ​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា( online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការ​ចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យ​ជាជន​ជាតិ​វៀតណាមចំនួន៨នាក់ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើ​តុចំនួន​១០​គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿង។សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជា មណ្ឌល​ហៅ​ទូរសព្ទ(call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាម ក្រោម​រូបភាព​លួងលោម, ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនីvisa card ដើម្បីធ្វើ​សកម្មភាព​លួចចូលគណនី ហើយលួចផ្ទេរលុយចេញ ពីគណនីជនរងគ្រោះតែម្តង។ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

តុលាការរាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពីបទបើកល្បែងអនឡាញខុសច្បាប់ និង អំពើក្លែងឯកសារ និងប្រើប្រាស់លិខិតក្លែងក្លាយ

2025/10/15 02:30:30 am        132
ភ្នំពេញ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន២ផ្សេងគ្នាដោយបានបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់នៅមណ្ឌលអប់រំកែប្រែទី១ “ម១” ។ជនត្រូវចោទទាំងពីរនាក់នោះទី១ ឈ្មោះ PHAN HUU KHANH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកធ្វើការអនឡាញ និងទី២ ឈ្មោះ PHAN THANH DAT ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកធ្វើការអនឡាញ ។ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោក, បើកល្បែងអនឡាញខុសច្បាប់ (កាស៊ីណូអនឡាញ) និង អំពើក្លែងឯកសារ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចផ្ទះលេខ៧២ ផ្លូវសាន់វាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។សូមរម្លឹកថា ក្នុងក្របខណ្ឌនៃយុទ្ធនាការបង្ក្រាបអំពើ ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេចំនួន៧១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាម នីតិវិធីច្បាប់ជាធរមាន ខណៈដែលជនបរទេសពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបប្រមាណ២៥០០នាក់ត្រូវបាននិរទេស ចេញពីកម្ពុជា។ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងក្របខណ្ឌនៃយុទ្ធនាការបង្ក្រាបអំពើ ឆបោកអនឡាញនាពេលកន្លងមកមាន ជនជាតិចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ភូមាជាដើម។រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោម​រូ​ប​ភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម

2025/10/14 09:57:33 pm        764
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​តាម​ការ​ចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើ​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ​ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមាន​ការ​សម្រប​សម្រួល​ពី​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាន​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ចំនួន០២នាក់ ទី១ ឈ្មោះ ស.ស.ន ភេទស្រី និងទី២ ឈ្មោះ ស.ធ.ន ភេទស្រី។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ពន្ធ័និងការទិញ-លក់ គណ​នី​តេឡេក្រាម អោយទៅជនល្មើសនិងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថត​លោក​អ្នក​ឧញ្ញ៉ា​ជា​ច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញ​ជន​រង​គ្រោះ​អោយ​ដាក់​ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹង​សម្រេច​ចិត្ត​ដាក់​ប្រាក់​វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យ​ពិចារណា​អោយ​បាន​ច្បាស់​លាស់​ពី​ប្រភព​នៃ​ការ​ផ្សព្វ​ផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និង​ទ្រព្យសម្បត្តិដោយប្រការណាមួយ៕

ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន៨៩១ចំនួន២នាក់ មេប៉ុស្តិ៍ម្នាក់ និងមន្រ្តី ៣នាក់ពាក់ព័ន្ធនាំជនជាតិថៃ ឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់

2025/10/09 05:30:55 pm        584
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ យោធាកងពលលេខ៥១ និងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្ត បន្ទាយមានជ័យចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ ការពារព្រំដែនគោកអូរល្ហុង។ ប្រភពព័ត៌មានឱ្យដឹងថា មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ១-លោក វរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ ២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន តួនាទីមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅងិក តួនាទីមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង នៃវរៈសេនាតូច៨៩១។ ៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រីវរៈសេនាតូច៨៩១ ។ ៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរៈសេនាតូច៨៩១។ ៦- លោកអនុសេនីយ៍ ទោ ភុំ ចំរើន តួនាទីមន្ត្រីវរៈសេនាតូច៨៩១ និង៧- ឈ្មោះ ង៉ិក មិថុនា តួនាទី ចុងភៅ ត្រូវ​បាន​ឃាត់​ខ្លួន​សួរ​នាំ​ក្នុង​រង្វ​ង់​ប្រតិបត្តិការណ៍តែក្រោយសាកសួរគឺមិនពាក់ព័ន្ធបទល្មើសឡើយ។បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំង៦នាក់ ត្រូវបាន​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ បច្ចុប្បន្នមន្ត្រី ជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន​ទៅ​តុលាការចាត់ការតាមច្បាប់។ទាក់ទង​នឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនផងដែរចំពោះឈ្មួញ និងមន្ដ្រី។ សារ​របស់​សម្ដេចតេជោបានសរសេរថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់​ចោល​មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើ​ឲ្យ​អ្នក​ជិត​ខាង​យើង​មើលងាយយើងថា អត់ទំនិញគេមិនបាន។» សម្ដេចសង្កត់ធ្ងន់ថា « ប្រសិនបើខ្ញុំនៅ​ធ្វើ​នាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដ​ក​ចេញ​ពី​មន្ត្រី​តែម្តង​ ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ

2025/10/08 11:11:05 pm        515
លើបណ្ដាញសង្គមរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គិតត្រឹមម៉ោង ២រសៀល នៅថ្ងៃទី៨ តុលានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ១២លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ឬម៉ោង ២រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១២លើក (យប់ ៧លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ០នាក់), រងរបួសសរុប ១០នាក់ (ស្រី ១នាក់), រងរបួសធ្ងន់១០នាក់ (ស្រី ១នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៦នាក់)។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)និង ភ្លើងសញ្ញា ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕

កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

2025/10/07 04:40:18 pm        313
ព្រះសីហនុ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា  ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានចុះអន្តរាគមន៍ភ្លាមៗ។នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ។ នគរបាលខេត្តព្រះសីហនុបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ៕

បង្ក្រាបជនសង្ស័យ ២នាក់ជាមុខសញ្ញាលួចកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2025/10/07 01:59:19 am        162
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១ និង០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ ១៖ ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ២៖ ឈ្មោះ កែវ សាន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាង ដែកសំប៉ែតមុខស្រួចចំនួន ១ដើម និងសោរទីបលេខ៨ ចំនួន ១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) និងម៉ូតូ ១គ្រឿង ម៉ាក Yamaha Nouvo ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1L-4471។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យយកទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
10/23/2026 09:10 PM
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
10/23/2026 09:10 PM
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
10/23/2026 08:10 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
10/23/2026 08:10 PM
ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
10/23/2026 08:10 PM
ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven
10/23/2026 07:10 PM
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
10/23/2026 07:10 PM
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
10/23/2026 07:10 PM
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
10/23/2026 07:10 PM
យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
10/23/2026 07:10 PM