នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

សន្តិសុខ និង សង្គម

កោះតៃវ៉ាន់ រាយការណ៍ថាមានសកម្មភាពយោធាចិន បន្ថែមទៀតខណៈការបោះឆ្នោតខិតជិតមកដល់

2023/12/01 12:01:02 pm        84
កោះតៃវ៉ាន់បានរាយការណ៍ម្តងទៀតពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) រួមទាំងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង រក្សាសកម្មភាពយោធារបស់ខ្លួនមុនការបោះឆ្នោតនៅខែមករា របស់កោះមួយនេះ។កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះនៃការល្បាត និងសមយុទ្ធយោធារបស់ចិនជាទៀងទាត់នៅជិតកោះនេះ។ កោះតៃវ៉ាន់ធ្វើការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១១៣ ខែមករា ខាងមុខនេះ និងយុទ្ធនាការបោះឆ្នោតបានឈានដល់ដំណាក់កាលតានតឹង ហើយទំនាក់ទំនងជាមួយចិន គឺជាចំណុចសំខាន់នៃជម្លោះក្នុងតំណែងមេដឹកនាំបន្ទាប់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ បានរកឃើញយន្តហោះចម្បាំង J-10 និងយន្តហោះ J-16 ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមកប៉ាល់ កំពុងប្រតិបត្តិការនៅកណ្តាលកោះតៃវ៉ាន់ និងទៅភាគនិរតីនៃកោះនេះ។អាជ្ញាធរការពារជាតិនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ក្នុងខែនេះ កោះតៃវ៉ាន់បានរាយការណ៍ថា មានសកម្មភាពយោធាទ្រង់ទ្រាយធំស្រដៀងគ្នាចំនួនបីផ្សេងទៀត ដោយកងកម្លាំងអាកាសរបស់ចិន ដែលទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

ក្រុមកសិករកូរ៉េខាងត្បូង ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ាជុំវិញបម្រាមបរិភោគសាច់សុនខ

2023/12/01 11:56:46 am        80
កសិករកូរ៉េខាងត្បូងប្រហែល ២០០នាក់ ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វសុនខសម្រាប់មនុស្សបរិភោគ បានធ្វើការជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៣០ ខែវិច្ឆិកា) នៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដោយតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការហាមឃាត់ការអនុវត្តដ៏ចម្រូងចម្រាសជាច្រើនសតវត្សន៍មួយនេះ។កសិករបានប៉ះទង្គិចជាមួយនគរបាល ដែលមានចំនួនយ៉ាងច្រើន និងបានបង្កើតរបាំងរារាំងពួកគេមិនឲ្យឆ្លងកាត់ផ្លូវដើម្បីចូលទៅជិតការិយាល័យប្រធានាធិបតី។ អ្នករៀបចំការតវ៉ាបាននិយាយថា អ្នកតវ៉ាបីនាក់រួមទាំងលោក ជូ យឹងបុង (Ju Yeong-Bong) ប្រធានគណកម្មការកសិដ្ឋានសាច់សុនខ ត្រូវបាននគរបាលចាប់ឃុំខ្លួនក្នុងកន្លែងតវ៉ាដែលមានភាពវឹកវរ។គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានដាក់ចេញនូវសេចក្ដីស្នើច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វសុខនសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកជំនួញនៅក្នុងឧស្សាហកម្មប្រភេទនេះ ដែលបង្ខំឱ្យបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះបីឆ្នាំ។ខណៈពេលដែលការអនុវត្តនៃការបរិភោគសាច់សុខនបានធ្លាក់ចុះនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង បណ្ដាកសិករ និងម្ចាស់ភោជនីយដ្ឋានដែលលក់សាច់សត្វប្រភេទនេះ បានបន្តតស៊ូដើម្បីរក្សាភាពស្របច្បាប់ដល់ការបរិភោគសាច់សុនខនៅក្នុងប្រទេសនេះ៕

របាយការណ៍ថ្មី៖ អង្គភាពចារកម្មពិសេសរបស់IDF បានឃើញសញ្ញាថា ក្រុមហាម៉ាស កំពុងរៀបចំការវាយប្រហារភេរវកម្ម

2023/12/01 11:19:04 am        134
របាយការណ៍ថ្មីមួយ បានឲ្យដឹងថា អង្គភាពចារកម្មពិសេសនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឃើញសញ្ញាដែលថាក្រុមហាម៉ាស កំពុងរៀបចំសម្រាប់ការវាយប្រហារភេរវកម្មដ៏ធំ ប៉ុន្តែការព្រមានជាមុននៅទីបំផុត ត្រូវបានមិនអើពើ។ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល Channel 12 បានទទួលការឆ្លើយឆ្លងផ្ទៃក្នុងពីក្នុងអង្គភាពលេខ៨២០០ របស់កងកម្លាំងការពារអ៊ីស្រាអែល ដែលបង្ហាញថា នៅដើមខែកក្កដា មន្ត្រីយោធាដែលមិនទាន់ មានឋានន្តរស័ក្តិ(NCO)ម្នាក់ បានព្រមានអ្នកផ្សេងទៀតយ៉ាងលម្អិតថា ក្រុមហាម៉ាស បានធ្វើសមយុទ្ធយ៉ាងទូលំទូលាយដោយអនុវត្តយុទ្ធសាស្ត្រវាយប្រហារផ្សេងៗប៉ុន្មានសប្តាហ៍មុន។អង្គភាពលេខ ៨២០០ គឺជាផ្នែកមួយនៃនាយកដ្ឋានចារកម្មយោធាដែលមានអាយុកាលរាប់ទសវត្សរ៍របស់ កងកម្លាំងការពារអ៊ីស្រាអែល ដែលទទួលខុសត្រូវក្នុងការប្រមូល និងដំណើរការស៊ើបការណ៍សម្ងាត់ពីក្រុមសត្រូវដូចជាក្រុមហាម៉ាស។អង្គភាពលេខ ៨២០០ គឺជាអង្គភាពប្រមូលព័ត៌មានសំខាន់របស់នាយកដ្ឋាន ហើយទាហានរបស់ខ្លួន ក៏ត្រូវមានភារកិច្ចវិភាគ និងចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្ត្រីពាក់ព័ន្ធផងដែរ។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយអំពីអង្គភាពនៅឆ្នាំ ២០២១ថា៖«អង្គភាពនេះ ប្រតិបត្តិការនៅក្នុងតំបន់ទាំងអស់ និងក្នុងសម័យសង្រ្គាម ពួកគេបានចូលរួមជាមួយទីស្នាក់ការកណ្តាលនៃសមរភូមិ ដើម្បីអាចឲ្យលំហូរព័ត៌មានកាន់តែលឿន»។

ប្រជាជនប៉ាឡេស្ទីន កំពុងស្វែងរកសាកសពមនុស្សជាទីស្រឡាញ់ មុនពេលបទឈប់បាញ់ នៅតំបន់ហ្សាត្រូវបញ្ចប់

2023/12/01 11:15:10 am        102
ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា បាននិងកំពុងស្វែងរកតាមកម្ទេចថ្ម និងតាមផ្លូវនានាដែលត្រូវបានបំផ្លាញ ដើម្បីកំណត់អត្តសញ្ញាណពួកគេ មុនពេលបទឈប់បាញ់ ត្រូវបញ្ចប់។ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជាជនហ្កាហ្សាមានឱកាស តិចតួចដែលត្រូវចេញដំណើរទៅខាងក្រៅ ដើម្បីស្វែងរកសាច់ញាតិ ដែលបាត់ខ្លួន ឬទៅយកសាកសពរបស់ពួកគេ។ការចរចា ដើម្បីបន្តបទឈប់បាញ់ផុតកាលកំណត់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងបន្ត។ក្នុងករណីជាច្រើន សាកសពរបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ត្រូវបានទុកចោលនៅតាមដងផ្លូវ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងពេកមិនអាច យកពួកគេបាន។លោក Ramez Abu Kmeil ជាអ្នកស្រុកនៅទីក្រុងហ្កាហ្សា បានប្រាប់សារព័ត៌មាន The Telegraph ថាគាត់បានចេញក្រៅ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ហើយបានរកឃើញសាកសពមនុស្សជាច្រើន។

ស្ត្រីស៊ូដង់ ចោទប្រកាន់ថា ខ្លួនត្រូវបានរំលោភដោយក្រុមយុទ្ធជនប្រដាប់អាវុធអំឡុងការវាយប្រហារលើជនជាតិភាគតិច

2023/12/01 11:11:53 am        163
នារីវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ពង្រត់ និងរំលោភដោយក្រុមយុទ្ធជនប្រដាប់អាវុធ៤នាក់ ក្នុងពេល ជាង៣ថ្ងៃ។ សកម្មជនសិទ្ធិមនុស្សរបស់ក្រុមស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានចាប់ពីទ្វារក្រោយ និងបានរំលោភនាង ខណៈកំពុងឃុំឃាំងរយៈពេលជាច្រើនម៉ោង នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល។ចំណែកស្ត្រីវ័យ២៤ឆ្នាំម្នាក់ទៀត ត្រូវបានក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធចាប់រំលោភនៅក្នុងផ្ទះរបស់នាង នៅចម្ងាយតែប៉ុន្មានហ្វីតប៉ុណ្ណោះពីម្ដាយរបស់នាង។ ពួកគេនិយាយថា ពួកគេនឹងសម្លាប់នាង បើនាងមិនប្រគល់ខ្លួនឲ្យពួកគេទេនោះ។ នាងបានលះបង់ខ្លួនឯង ហើយនិយាយថា អ្នកចង់ធ្វើអី ធ្វើមកលើខ្ញុំមកចុះ កុំឲ្យតែសម្លាប់ម្ដាយរបស់ខ្ញុំ។ ពួកគេស្ថិតក្នុងចំណោមស្ត្រីវ័យក្មេងចំនួន១១នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Reuters ដែលនិយាយថាពួកគេត្រូវបានរំលោភផ្លូវភេទស្របពេលមានសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ដោយសមាជិកនៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)និងកងជីវពលអារ៉ាប់ដែលជាសម្ព័ន្ធមិត្ត។ ពួកគេទាំងអស់សុទ្ធតែមកពីក្រុមជនជាតិភាគតិច ម៉ាសាលីត (Masalit) មិនមែនអារ៉ាប់ ដែលត្រូវបានដាក់គោលដៅនៅក្នុងតំបន់ដាហ្វួរខាងលិចរបស់ប្រទេសស៊ូដង់ ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា គ្រប់គ្រងដោយអារ៉ាប់ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្នករស់រានមានជីវិតបានពិពណ៌នាថាជនស៊ីវិលត្រូវបានសម្លាប់ ដោយអ្នកបាញ់ស៊ីប ដោយប្រើអាវុធស្វ័យប្រវត្តិ និងដុតទាំងរស់នៅក្នុងផ្ទះរបស់ពួកគេ។ ស្ត្រីនៅក្នុងរបាយការណ៍នេះត្រូវបានសម្ភាសន៍នៅទីក្រុង ព្រំដែនអាដ្រេ (Adre) របស់ប្រទេសឆាដ កាលពីខែកក្កដា និងសីហា។សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យចំពោះព័ត៌មានលម្អិតនៃការណីរបស់ពួកគេទាំងនោះបានទេ៕

អាមេរិក និងអ៊ីស្រាអែល កំពុងពិចារណាអំពីការបណ្តេញភេរវករហាម៉ាស ដើម្បីឆាប់បញ្ចប់ជម្លោះ

2023/12/01 11:01:28 am        134
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាគ្នាអំពីមធ្យោបាយបណ្តេញភេរវករហាម៉ាសរាប់ពាន់នាក់ ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ជាដំណោះស្រាយឆាប់បញ្ចប់សង្រ្គាម នៅក្នុងទឹកដីនេះ។សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមមន្ត្រី បានរុះរកគំនិតនៃការបណ្តេញសមាជិកថ្នាក់ទាបរាប់ពាន់នាក់របស់ក្រុមនេះ ទៅកាន់ប្រទេសខ្លះ ដូចជាទួរគី កាតា អ៊ីរ៉ង់ រុស្ស៊ី និងលីបង់។ចំណាត់ការនេះ នឹងមានគោលបំណងរារាំងក្រុមនេះ មិនឲ្យវិលមកដណ្ដើមអំណាចជាថ្មីក្រោយសង្គ្រាម ដែលអ៊ីស្រាអែល និយាយថា មានសារៈសំខាន់ចំពោះតំបន់ហ្កាហ្សាដែលអាចគ្រប់គ្រងបាន នៅពេលអនាគត។សំណើនេះ គឺស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យអតីតមេដឹកនាំប៉ាឡេស្ទីន លោក យ៉ាសើ អារ៉ាហ្វាត (Yasser Arafat) និងយុទ្ធជនរាប់ពាន់នាក់ ចាកចេញពីទីក្រុងបេរូត (Beirut) ទៅកាន់ប្រទេសឹទុយនេស៊ី ក្នុងអំឡុងពេលអ៊ីស្រា អែលឡោមព័ទ្ធរដ្ឋធានីលីបង់។សារព័ត៌មាន Journal បានរាយការណ៍ថា ការបណ្តេញចេញណាមួយ នឹងតម្រូវឲ្យមានការយល់ព្រមពីប្រទេសទទួល ហើយគេមិនច្បាស់ថាតើសមាជិកគ្រួសាររបស់អ្នកដែលចាកចេញទាំងនោះ នឹងត្រវបានរួមបញ្ចូលដែរឬទេ?

អង្គការឧតុនិយមពិភពលោកបញ្ជាក់ថា ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា

2023/12/01 10:53:34 am        137
អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថាឆ្នាំ២០២៣ នេះត្រូវបានកំណត់ថាជា «ឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា» ដោយនិយាយថាឆ្នាំនេះសីតុណ្ហភាពពិភពលោកកម្រិតបំបែកកំណត់ត្រាជាមធ្យមនៅជុំវិញ ១,៤០អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្មក្នុងអំឡុងឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ រហូតដល់ខែតុលា បានបំបែកកំណត់ត្រាសីតុណ្ហភាពអាកាសធាតុ អមដោយបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដែលបានបង្កការបំផ្លិចបំផ្លាញជាច្រើន និងភាពអស់សង្ឃឹមដល់ពិភពលោក។ទីភ្នាក់ងារនោះក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាកាសធាតុអែល នីញ៉ូ នៅឆ្នាំនេះ ទំនងជានឹងបញ្ឆេះកម្ដៅបន្ថែមទៀតនៅឆ្នាំ២០២៤។ ទិន្នន័យរហូតដល់ខែតុលា ឆ្នាំ២០២៣ ស្ទើរតែឈានដល់កម្រិតកំណត់ការឡើងកម្ដៅចំនួន ១,៥អង្សាសេ ប៉ុន្តែមិនមានន័យថាសីតុណ្ហភាពពិភពលោកនឹងលើសពីកម្រិត ១,៥អង្សាសេ ជាអចិន្ត្រៃយ៍ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងប៉ារីស ដោយសំដៅទៅលើការឡើងកម្ដៅរយៈពេលវែងក្នុងរយៈពេលជាច្រើនឆ្នាំនោះទេ។ដោយប្រតិកម្មទៅនឹងការរកឃើញរបស់អង្គការឧតុនិយមពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានជំរុញឱ្យបណ្ដាមេដឹកនាំប្តេជ្ញាចាត់វិធានការជាបន្ទាន់នៅក្នុងកិច្ចប្រជុំកំពូល COP28 ។ របាយការណ៍ស្តីពីអាកាសធាតុពិភពលោកបណ្តោះអាសន្នរបស់អង្គការ WMO រួមបញ្ចូលគ្នានូវធាតុចូលពីសេវាកម្មឧតុនិយម និងជលសាស្ត្រជាតិ មជ្ឈមណ្ឌលអាកាសធាតុក្នុងតំបន់ ដៃគូរបស់អង្គការសហប្រជាជាតិ និងអ្នកវិទ្យាសាស្ត្រអាកាសធាតុឈានមុខ។តួលេខសីតុណ្ហភាពនេះ គឺជាការបង្រួបបង្រួមនៃសំណុំទិន្នន័យអន្តរជាតិឈានមុខគេចំនួនប្រាំមួយ ហើយរបាយការណ៍ចុងក្រោយនៃស្ថានភាពអាកាសធាតុសកល ឆ្នាំ២០២៣ រួមជាមួយនឹងរបាយការណ៍ក្នុងតំបន់ នឹងត្រូវបានបោះពុម្ពផ្សាយនៅឆមាសទីមួយនៃឆ្នាំ២០២៤៕

ប្រមុខការទូតអាមេរិក ជំរុញអ៊ីស្រាអែលឲ្យបង្កើតតំបន់សុវត្ថិភាពក្នុងតំបន់ហ្កាហ្សា នៅពេលបន្តការប្រយុទ្ធ

2023/12/01 10:37:27 am        69
ក្នុងដំណើរទស្សនកិច្ចលើកទី៣របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ វិច្ឆិកា បានជំរុញឱ្យអ៊ីស្រាអែលបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា មុនពេលប្រទេសនេះបន្តប្រតិបត្តិការយោធាធំៗ នៅក្នុងដែនដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ថ្លែងនៅថ្ងៃទី៧នៃការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស លោក Blinken ក៏បានអំពាវនាវ ផងដែរ ឱ្យមានការពន្យារពេលនៃបទឈប់បាញ់បន្ថែមទៀត ដែលរួមមានការដោះដូរចំណាប់ខ្មាំង និងអ្នកទោស និងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។ ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Tel Aviv នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល និងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែលថា ច្បាស់ ណាស់ថា យើងចង់ឃើញដំណើរការនេះបន្តទៅមុខ។ លោកបាននិយាយថា យើងចង់បានថ្ងៃទី៨និងលើសពីនេះទៀត ។ការផ្អាកប្រយុទ្ធគ្នារយៈពេលខ្លីនេះត្រូវផុតកំណត់នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ លុះត្រាតែមានកិច្ចព្រមព្រៀងដើម្បីបន្តត្រូវបានសម្រេច ដែលបានអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងចំណាប់ខ្មាំងបរទេសជាច្រើននាក់ដែលត្រូវបានក្រុមហាម៉ាសចាប់នៅក្នុងការវាយឆ្មក់ដ៏សាហាវ លើអ៊ីស្រាអែលភាគខាងត្បូងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

សហរដ្ឋអាមេរិក និយាយថា មរណភាពរបស់លោក ហិនរី ឃីសស៊ីនជើ គឺជាការបាត់បង់ដ៏ធំ

2023/12/01 10:30:48 am        55
សេតវិមាន ហៅមរណភាពរបស់អតីតអ្នកការទូតអាមេរិកដ៏ល្បីល្បាញ លោកហិនរី ឃីសស៊ីនជើ (Henry Kissinger) ថាជាការបាត់បង់ដ៏ធំធាង។ លោក Joe Biden បានលើកសរសើរមិនដាច់ពីមាត់ចំពោះអតីតរដ្ឋមន្ត្រីការបរទេសលោក ហិនរី ឃីសស៊ីនជើ ពេលអ្នកការទូតជើងចាស់រូបនេះ បាននិយាយទៅកាន់សភាកាលពីឆ្នាំ ២០០៧។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា មិនថាអ្នកបានឃើញរូបលោកផ្ទាល់ភ្នែកលើគ្រប់បញ្ហានោះទេ វាគ្មានសំណួរទេថា លោកថាបង្កើតការសម្រេចចិត្តគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍មកហើយ ហើយលោកពិតជាមានឥទ្ធិពលលើតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក ។ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព និងអ្នកការទូតដ៏មានឥទ្ធិពលរូបនេះ បានបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុកនូវដំណែលដែលមិនអាចលុបបំបាត់បានចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ យោងតាមក្រុមហ៊ុនប្រឹក្សា Kissinger Associates របស់លោក លោក Kissinger បានទទួលមរភាពនៅគេហដ្ឋានរបស់លោកក្នុងរដ្ឋខុនណេកធីខិត(Connecticut) ក្នុងវ័យ១០០ឆ្នាំ។ លោកបានបម្រើការងារយ៉ាងសកម្មក្នុងវ័យ១០០ឆ្នាំចុងក្រោយរបស់លោក ដោយបានចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពផ្សាយសៀវភៅនិយាយពីភាពជាអ្នកដឹកនាំ និងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអំពីការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង។កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ លោកមានស្នាដៃនៅក្នុងព្រឹត្តិការណ៍ពិភពលោកដែលផ្លាស់ប្តូរសម័យកាលជាច្រើនទសវត្សរ៍ ស្របពេលរូបលោកកំពុងបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់ប្រធានាធិបតីសាធារណរដ្ឋ Richard Nixon ៕

ក្រុមជនអន្តោប្រវេសន៍រាប់ពាន់នាក់ ទៅដល់ទីក្រុងព្រំដែនវ៉េរ៉ាគ្រូសរបស់ម៉ិកស៊ិក ក្នុងដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក

2023/12/01 10:06:35 am        157
ក្រុមជនអន្តោប្រវេសន៍ដែលបានចាកចេញពីទីក្រុងព្រំដែន តាប៉ាជូឡា(Tapachula)នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ក្នុងការធ្វើដំណើរមួយខែមុន បានទៅដល់ក្នុងរដ្ឋវ៉េរ៉ាគ្រូស(Veracruz) ជាទីដែលពួកគេត្រូវបានគេមើលឃើញកំពុងសម្រាកយកកម្លាំងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីបន្តដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ យោងតាមអ្នកសម្របសម្រួលសម្រាប់ការធ្វើដំណើររបស់ក្រុមជនន្តោប្រវេសន៍ ក្រុមនេះត្រូវបានប៉ាន់ប្រមាណថាមានជនជាតិផ្សេងៗគ្នាប្រហែល២.៨០០នាក់ រួមទាំងកុមារ ៧០០នាក់។ ក្រុមជនអន្តោប្រវេសន៍មួយចំនួននៅកន្លែងនោះបាននិយាយថា ទោះបីជាវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក អត់ធ្មត់ចំពោះក្បួនដំណើររបស់ពួកគេក៏ដោយ ក៏ខ្លួនបានរារាំងពួកគេមិនឱ្យយកការដឹកជញ្ជូនណាមួយជាមធ្យោបាយធ្វើដំណើររបស់ពួកគេដែរ និងជំរុញពួកគេកុំឲ្យទៅកាន់ព្រំដែនភាគខាងជើងទៀតផង។ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែងកាលពីឆ្នាំ ២០២១មក សហរដ្ឋអាមេរិក បានប្រឹងប្រែងទប់ស្កាត់ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនបំផុតដែលប៉ុនប៉ងឆ្លងកាត់ខុសច្បាប់ពី ប្រទេសម៉ិកស៊ិក។ ក្រុមជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោកបានទៅដល់ព្រំដែនប្រទេសម៉ិកស៊ិក ដោយមនុស្សមួយចំនួនធំបានភៀសខ្លួនចេញពីភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅក្នុងឧបទ្ទេវហេតុហ្វឹកហ្វឺនយោធាជប៉ុន នៅថ្ងៃដែលការទប់ស្កាត់ការនាំចេញអាវុធត្រូវបានលុបចោល
04/21/2026 06:04 PM
ទីភ្នាក់ងារ UN រៀបចំផែនការជម្លៀសនាវារាប់រយគ្រឿងចេញពីច្រកសមុទ្រ Hormuz
04/21/2026 06:04 PM
ប្រេស៊ីល និងអាល្លឺម៉ង់ អំពាវនាវឲ្យមានដំណោះស្រាយការទូតចំពោះបញ្ហាអ៊ុយក្រែន
04/21/2026 06:04 PM
កងទ័ពអ៊ីស្រាអែលបំផ្លាញសាលារៀនសាធារណៈ នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ក្ដី
04/21/2026 06:04 PM
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
04/21/2026 05:04 PM
អង្គការលើកលែងទោសអន្តរជាតិព្រមានអំពីការរើសអើងជាតិសាសន៍«គួរឲ្យព្រួយបារម្ភ» មុនពេលបោះឆ្នោតប្រធានាធិបតីបារាំង
04/21/2026 05:04 PM
របាយការណ៍៖ អាមេរិកកម្រិតការចែករំលែកព័ត៌មានសម្ងាត់ អំពីកូរ៉េខាងជើង ដោយសារការអត្ថាធិប្បាយរបស់ក្រុងសេអ៊ូល
04/21/2026 05:04 PM
តើ Manchester City ក្លាយជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេក្រោយឈ្នះ Arsenal?
04/21/2026 05:04 PM
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៖ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅប៉ាគីស្ថានទេ សម្រាប់កិច្ចចរចាជុំទី២ ជាមួយអាមេរិក
04/21/2026 04:04 PM
បេសកជនចិនអំពាវនាវឱ្យបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
04/21/2026 04:04 PM