នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ពាក់ព័ន្ធករណីដើរអុកឡុកបញ្ជូនទៅតុលាការ
កងរាជអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកជាង ១០នាក់ រួមទាំងរឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរឹតក.ប្លន់​យករថយន្ដនៅខេត្តត្បូងឃ្មុំ

សន្តិសុខ និង សង្គម

ការបន្តប៉ះទង្គិចគ្នាក្នុងទីក្រុង El Faser ប្រទេសស៊ូដង់ បានធ្វើឲ្យបុគ្គលិកមនុស្សធម៌បាត់បង់ជីវិត

2024/06/12 11:00:33 am        95
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាដែលនៅបន្តនៅក្នុងនិងជុំវិញទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់ កំពុងធ្វើឱ្យបុគ្គលិកមនុស្សធម៌ស្លាប់ជាច្រើននាក់ និងបង្អាក់ដល់ប្រតិបត្តិការ។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកផ្តល់ជំនួយរបស់អង្គការមិនមែនរដ្ឋាភិបាល រីលីហ្វ អ៊ីនធឺណេសិនណល( Relief International) ម្នាក់ទៀតបានស្លាប់ កាលពីថ្ងៃចន្ទក្នុងទីក្រុង Darfur បន្ទាប់ពីត្រូវបានបាញ់ឲ្យរងរបួស ក្នុងអំឡុងពេលប៉ះទង្គិចគ្នា កាលពីថ្ងៃទី១ ខែមិថុនា។សេចក្តីថ្លែងការណ៍និយាយថា លោកគឺជាបុគ្គលិកផ្តល់ជំនួយទីប្រាំមួយ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងទៅនេះ ដោយបានបញ្ជាក់ថា បុគ្គលិកផ្នែកមនុស្សធម៌ គួត្រូវតែបានការពារ ក្នុងអំឡុងពេលជម្លោះ ហើយមិនត្រឹមតែនៅក្នុងប្រទេសស៊ូដង់ប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក ខណៈពួកគេដឹកជញ្ជូនជំនួយសង្គ្រោះជីវិតទៅដល់ប្រជាជនដែលខ្វះខាត ទោះបីក្នុងពេលមានគ្រោះថ្នាក់ក៏ដោយ។អង្គការ OCHA បាននិយាយថា ការងារមនុស្សធម៌ នាពេលបច្ចុប្បន្នគឺខ្វះការផ្តល់មូលនិធិ នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងប្រឈមមុខទៅនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្ស និងការភៀសខ្លួនចេញ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ការអំពាវនាវផ្នែកមនុស្សធម៌នៅឆ្នាំនេះ សម្រាប់ប្រទេសស៊ូដង់ គឺទទួលបានមូលនិធិត្រឹមតែ១៦ភាគរយប៉ុណ្ណោះ ដោយមានចំនួនតិចជាង៤៤១ លានដុល្លារអាមេរិកដែលទទួលបាន ពីចំនួន២,៧ ពាន់លានដុល្លារ ដែលត្រូវការ។ យោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការ OCHA បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅទីក្រុង El Fasher បានកើនឡើងក្នុងជម្លោះកាន់តែរីកធំរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្ស ១៥.៥៥០នាក់ និងមនុស្សជាង៨,៨លាននាក់ បានភៀសខ្លួនចេញនៅនៅទូទាំងប្រទេស ។

បុរសវ័យ ៥៥ ឆ្នាំម្នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធនឹងការចាក់ឱ្យរបួសលើជនជាតិអាមេរិក ៤ នាក់នៅប្រទេសចិន

2024/06/12 08:43:31 am        97
នគរបាលបាននិយាយកាលពីថ្ងៃអង្គារ (១១ មិថុនា) ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទចាក់ឱ្យមានរបួសលើគ្រូបង្រៀនមហាវិទ្យាល័យជនជាតិអាមេរិក ៤ នាក់នៅភាគឦសានប្រទេសចិន ដែលទីក្រុងប៉េកាំង បានពណ៌នាការវាយប្រហារនោះថាជាឧបទ្ទវហេតុ «ដាច់ដោយឡែក»។សាស្ត្រាចារ្យទាំងបួននាក់ ដែលបានរងរបួសនៅក្នុង «ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ» នោះ កំពុងស្ថិតក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងធ្វើការជាគ្រូបង្រៀននៅមហាវិទ្យាល័យ ខនែល (Cornell) ក្នុងរដ្ឋ អាយអូវ៉ា (Iowa) សហរដ្ឋអាមេរិក។ ការវាយប្រហារបានកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងសួនសាធារណៈក្នុងខេត្ត ជីលីន (Jilin) ជាទីដែលនគរបាលបានបញ្ជាក់ថាពួកគេបានចាប់ខ្លួនជនសង្ស័យ ដែលជាបុរសវ័យ ៥៥ ឆ្នាំម្នាក់។នគបាលមូលដ្ឋានបាននិយាយថា៖ «ជនសង្ស័យនោះមានឈ្មោះលោក សួយ (Cui) ត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃតែមួយដែលការវាយប្រហារបានកើតឡើង»។ អ្នកនាំពាក្យ លោក លីន ជាន (Lin Jian) បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសថា «នគរបាលបានវិនិច្ឆ័យជាបឋមថាករណីនេះជាសំណុំរឿងដាច់ដោយឡែក ហើយការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ»។សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះឧប្បត្តិហេតុនេះ ដោយបន្ថែមថា ក្រុមអ្នកការទូតអាមេរិក បានជួបនិយាយជាមួយជនរងគ្រោះ។ អភិបាលរដ្ឋ អាយអូវ៉ា លោកស្រី គីម រ៉េយណលស៍ (Kim Reynolds) បាននិយាយថា លោកស្រី «កំពុងទាក់ទងជាមួយគណៈប្រតិភូសហព័ន្ធរបស់រដ្ឋ អាយអូវ៉ា និងនាយកដ្ឋានរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យរន្ធត់នេះ»៕

ចំនួនអ្នកស្លាប់កើនឡើងដល់១៧៥ នាក់ ក្រោយទឹកជំនន់ជាប្រវត្តិសាស្ត្រវាយប្រហារភាគខាងត្បូង ប្រេស៊ីល

2024/06/12 08:36:58 am        33
យោងតាមរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ រីអូ ក្រែនដេ ដូស៊ុល(Rio Grande do Sul ) ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងរដ្ឋមួយនេះ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១៧៥នាក់ ហើយគិតមកដល់ពេលនេះ ។ ទីភ្នាក់ងារនេះបាននិយាយថាមនុស្សជាង ៨០០ នាក់បានរងរបួស ហើយ ៣៨ នាក់នៅតែបាត់ខ្លួននៅឡើយរហូតមកដល់សប្ដាហ៍នេះ។យោងតាមទីភ្នាក់ងារការពារជនស៊ីវិល ចាប់តាំងពីថ្ងៃទី ២៩ ខែមេសាមក ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សជាង ២លាន៣សែននាក់ ស្មើនឹង ២០ ភាគរយនៃចំនួនប្រជាជនរបស់រដ្ឋនេះ។ មនុស្សជាង ៤៣២.៤០០នាក់ ត្រូវបានក្រុមអាជ្ញាធរបញ្ជាឲ្យជម្លៀសចេញពីលំនៅឋាន ខណៈពលរដ្ឋជាង១៨.៨០០នាក់នៅតែរស់នៅក្នុងជម្រកបណ្តោះអាសន្ន។ ជាងពីរភាគបីនៃទីក្រុងជិត ៥០០ នៅក្នុងរដ្ឋមួយនេះ នៅតែស្ថិតក្នុងស្ថានភាពលំបាកដោយសារគ្រោះមហន្តរាយជាប្រវត្តិសាស្ត្រនេះ ។ ទីភ្នាក់ងារនេះព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហាររដ្ឋនេះម្តងទៀតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមិថុនានេះ៕

គ្រឿងញៀន និងសារធាតុគីមីផ្សំជាង៧តោន នឹងដុតបំផ្លាញចោលនាថ្ងៃទី១៤ មិថុនា

2024/06/11 05:47:25 pm        115
ភ្នំពេញ ៖ គ្រឿងញៀនជាច្រើនប្រភេទ និងសារធាតុគីមីផ្សំ ដែលសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធខិតខំប្រឹងប្រែងទប់ស្កាត់បង្ក្រាបសរុបប្រមាណជាង៧តោន នឹងត្រូវដុតបំផ្លាញចោលនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ៕ ដោយ ៖ តារាវុទ្ធី

ផ្តន្ទាទោសស្ត្រីជាប់ចោទម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ នូវសារធាតុញៀនជាង ៤គីឡូក្រាម

2024/06/11 02:28:43 pm        214
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ម្នាក់ឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ បូលីវី ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង ៤គីឡូក្រាម បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៤០ កថាខណ្ឌទី២ និងកថាខណ្ឌទី៧ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ ជុំវិញករណីនេះកន្លងទៅសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន​សម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ​បានធ្វើការត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ឃាត់ខ្លួន ជនសង្ស័យឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី ជនជាតិ បូលីវី ឆ្នាំកំណើត១៩៨៧។ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល បានបង្ហាញថា ជាល្បាយគ្រឿងញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនួន ២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។ក្រោយពីឃាត់បានជនសង្ស័យត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មនុស្ស ៥០ នាក់ស្លាប់ក្នុងការវាយឆ្មក់ដោយខ្មាន់កាំភ្លើងលើភូមិភាគពាយព្យ នៅប្រទេសនីហ៊្សេរីយ៉ា

2024/06/11 01:32:24 pm        100
អ្នកស្រុកបាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានសម្លាប់ និងមនុស្សក្នុងចំនួនមិនជាក់លាក់ត្រូវបានចាប់ជំរិត រួមទាំងស្ត្រី និងកុមារ នៅពេលដែលខ្មាន់កាំភ្លើងបានវាយប្រហារភូមិ យ៉ាហ្កូជេ (Yargoje) នៅភាគពាយព្យនៃប្រទេសនីហ៊្សេរីយ៉ា កាលពីចុងសប្តាហ៍។មួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី បូឡា ទីនូប៊ូ (Bola Tinubu) ឡើងកាន់អំណាចដោយសន្យាថានឹងបញ្ចប់អសន្តិសុខដែលរីករាលដាល ការវាយប្រហារនៅភាគពាយព្យដោយក្រុមប្រដាប់អាវុធ ដែលជារឿយៗហៅថាជាក្រុមចោរ បានក្លាយជាហេតុការណ៍ញឹកញាប់ជាទម្លាប់ ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ពួកគេ។យោងតាមអ្នកស្រុកម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងរាប់សិបនាក់ ដែលជិះម៉ូតូបានសម្រុកចូលភូមិ យ៉ាហ្កូជេ ក្នុងតំបន់រដ្ឋាភិបាល ខាន់ការ៉ា (Kankara) នៃរដ្ឋ ខាត់ស៊ីណា (Katsina) កាលពីល្ងាចថ្ងៃអាទិត្យ។ អ្នកស្រុកផ្សេងទៀតបាននិយាយថា ពួកគេបានគេចផុតពីការវាយប្រហារនោះ ដែលបានបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទ។ ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះកើតមានញឹកញាប់នៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ដែលជាតំបន់រងទុក្ខវេទនាដោយការបះបោរអ៊ីស្លាមនិយមរយៈពេល ១៥ ឆ្នាំនៅភាគឦសាន និងការប៉ះទង្គិចគ្នាញឹកញាប់រវាងកសិករ និងអ្នកចិញ្ចឹមសត្វ៕

ទឹកជំនន់បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអូទ្រីស

2024/06/10 01:45:56 pm        47
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ (០៨ មិថុនា) បានបណ្តាលឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ជាពិសេសនៅរដ្ឋ ស្ទីរៀ (Styria) ដែលជារដ្ឋធំទីពីររបស់អូទ្រីស។ វីដេអូសាក្សីផ្ទាល់ភ្នែកបានបង្ហាញពីផ្លូវ និងអគារនានាបានលិចនៅក្នុងទឹកជំនន់នៅក្នុងទីក្រុង ដចហ្វៃស្ធឺត (Deutschfeistritz) ក្នុងរដ្ឋនេះ។នៅកណ្តាលប្រទេសអូទ្រីស ការជូនដំណឹងស្តីពីការការពារស៊ីវិលសម្រាប់ក្រុង ដចហ្វៃស្ធឺត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរត្រូវបានដកចេញកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈតំណាងនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា ពួកគេមិនបានទទួលរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។ សហគមន៍នេះមានប្រជាជនប្រហែល ៤០០០ នាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង ហ្រ្គាស (Graz) បានរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុកកាលពីយប់ថ្ងៃសៅរ៍ ដែលបានបោកបក់រថយន្ត និងលំនៅឋានជាច្រើនខ្នង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងទីក្រុង ដចហ្វៃស្ធឺត និងទីក្រុង ហាដប៊ែក-ហ្វឺស្ទីនហ្វែដ (Hartberg-Fuerstenfeld) នៃរដ្ឋ ស្ទីរៀ ប្រជាជនលំបាកក្នុងការទៅបោះឆ្នោតសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយសារតែពួកគេមិនអាចចូលទៅដល់ដោយសារទឹកជំនន់ ឬផ្លូវត្រូវបានបំផ្លាញ។អាកាសធាតុបង្ហាញសញ្ញានៃការប្រសើរឡើងកាលពីថ្ងៃអាទិត្យ បុន្តែទោះយ៉ាងណាក៏ដោយ លទ្ធភាពនៃព្យុះផ្គររន្ទះនៅថ្ងៃបន្ទាប់ទៀត មិនអាចត្រូវបានគេច្រានចោលឡើយ។ វិទ្យាស្ថានឧតុនិយមអូទ្រីស កំពុងព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃចន្ទ (១០ មិថុនា) នេះ និងថ្ងៃអង្គារ (១១ មិថុនា) ស្អែកនេះ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ៣៧.០០០ នាក់

2024/06/10 11:57:27 am        119
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបនហ៊ុមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧.០៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨៤.៤៩៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនមក។យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ជំរំ ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ ប៊ូរ៉េច (Bureij) រួមនិងតំបន់ ដឺ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា និងតំបន់ ដារ៉ាច (Daraj) នៅភាគខាងជើងក្រុងហ្កាហ្សា នៅថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ករបួសរាប់សិបនាក់។ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនដើម្បីរំដោះចំណាប់ខ្មាំងបួននាក់ នៅក្នុងជំរំ នូសៃរ៉ាត់ មួយថ្ងៃមុននោះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ចំណាប់ខ្មាំងបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។អ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ របស់ខ្លួនលើជំរំ នូសៃរ៉ាត់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ១០០ នាក់ទេ ប៉ុន្តែក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីន ២៧៤ នាក់ត្រូវបានសម្លាប់ និង ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕

ស្ថានភាពចំហេះព្រៃនៅតំបន់ដីសើមត្រូពិចប្រេស៊ីល អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០

2024/06/10 11:52:13 am        70
វីដេអូ និងរូបភាពយានដ្រូនបានបង្ហាញថា ចំហេះព្រៃដ៏ខ្លាំងក្លាបានបន្តបំផ្លិចបំផ្លាញតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនៅកណ្តាលភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈដែលភ្លើងបានឆេះរុលទៅមុខជាបណ្តើរៗឆ្ពោះទៅព្រំដែនប្រទេសបូលីវី។ចំហេះព្រៃ ដែលជាលទ្ធផលនៃភ្លៀងធ្លាក់តិចចាប់តាំងពីចុងឆ្នាំមុន ដែលបានរំខានដល់ការជន់លិចតាមរដូវ និងធ្វើឱ្យតំបន់នេះងាយរងគ្រោះដោយសារចំហេះ បានចាប់ផ្តើមកាលពីដើមខែមិថុនា ហើយបានហក់ឡើងជិតដប់ដងរហូតមកដល់ពេលនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។ទិន្នន័យផ្កាយរណបពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីល បានបង្ហាញពីការកើនឡើង ៩៨០ ភាគរយនៃចំនួនចំហេះនៅក្នុងតំបន់ ប៉ានតាណាល់ រហូតដល់ថ្ងៃទី០៥ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តួរលេខនេះបានបង្កើនការប្រកាសអាសន្ន នៅពេលដែលតំបន់នេះឈានចូលដល់រដូវគ្រោះថ្នាក់បំផុតសម្រាប់ចំហេះព្រៃ ដែលជាធម្មតាចាប់ផ្តើមនៅខែកក្កដា និងឡើងខ្ពស់ខ្លាំងនៅខែសីហា និងខែកញ្ញា។មូលនិធិសត្វព្រៃពិភពលោកប្រេស៊ីល បានសម្តែងការព្រួយបារម្ភថាចំហេះដែលកំពុងបន្ត អាចឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយដូចគ្នានេះកាលឆ្នាំ២០២០ នៅពេលដែលចំនួន ១៦ ភាគរយនៃតំបន់នេះទាំងមូលត្រូវបានដុតខ្ទេចខ្ទី។ តំបន់ដីសើម ប៉ានតាណាល់ មានទំហំប្រហែល ១០ ដងនៃតំបន់ដីសើម អេវើគ្លេដស៍ (Everglades) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយជាជម្រករបស់សត្វកម្រជាច្រើនប្រភេទ៕

ប្រទេសជាច្រើនអំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ប្រជាជនប៉ាឡេស្ទីន២៧៤នាក់

2024/06/10 09:09:33 am        134
ប្រទេស និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤ នាក់ អំឡុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat)នៅកណ្តាលដែនដីហ្កាហ្សា។ ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដ៏ព្រៃផ្សៃមិនធ្លាប់មាន ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមន្ទីរពេទ្យតស៊ូទប់ទល់លំហូរអ្នករបួស ឬសាកសព។ដោយរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) នៅកណ្តាលទីក្រុង ឌៀ អេល បាឡា(Deir el-Balah)ក្នុងដែនដីហ្កាហ្សា លោក ហ៊ីន ខូដារី (Hind Khoudary )អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមអ្នកការពារស៊ីវិលនៅតែស្វែងរកពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ ឬរបួស ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ លើជំរំ នូសេរ៉ាត់ ស្របពេលការវាយប្រហារតាមអាកាសកាន់តែច្រើន ដាក់គោលដៅទូទាំងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ខែតុលា ការវាយលុកឥតឈប់ដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.០៨៤ នាក់ និង ៨៤.៤៩៤ នាក់ផ្សេងទៀតរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Petro ស្នើឲ្យពលរដ្ឋកូឡុំប៊ីខុសច្បាប់ នៅអាមេរិក វិលចូលប្រទេសវិញ
01/31/2025 09:01 PM
តុលាការថៃអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ធ្វើដំណើរទៅក្រៅប្រទេស
01/31/2025 09:01 PM
ប្រមុខគោលនយោបាយការបរទេស ប្រាប់ថា EU ចាប់ផ្តើមបេសកកម្មឆ្លងកាត់ព្រំដែន Rafah ឡើងវិញ
01/31/2025 09:01 PM
សម្ដេចតេជោ៖ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ ខណៈយុវជនប្រឆាំងនៅជប៉ុនម្នាក់សម្ដេចបានជួយជាច្រើនបែរជាងាកមកវាយបកសម្ដេច និងរាជរដ្ឋាភិបាលទៅវិញ
01/31/2025 07:01 PM
វិមានក្រឹមឡាំងមិនអើពើការគំរាមដំឡើងពន្ធរបស់លោក Trump និងនិយាយថា BRICS គ្មានផែនការប្រើរូបិយប័ណ្ណរួមទេ
01/31/2025 07:01 PM
ហ្វីលីពីន៖ មន្ត្រីនគរបាលរបស់ខ្លួន ស្ថិតក្នុងចំណោមជនរងគ្រោះធ្លាក់យន្តហោះ នៅអាមេរិក
01/31/2025 07:01 PM
អង់គ្លេស បារាំង និងអាល្លឺម៉ង់ បញ្ជាក់ជាថ្មីនូវកង្វល់ ជុំវិញការរារាំងរបស់អ៊ីស្រាអែលមិនឲ្យពាក់ព័ន្ធជាមួយ UNRWA
01/31/2025 06:01 PM
លោក Rubio៖ ការចាប់អារម្មណ៍របស់លោក Trump ក្នុងការទិញ Greenland «មិនមែនជារឿងលេងសើចទេ»
01/31/2025 06:01 PM
ថវិកាបេឡាមរណ:សង្រ្គោះចំនួន៤០លានរៀលត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធចំនួន១០គ្រសារនៅកំពង់ឆ្នាំង
01/31/2025 06:01 PM
​​សម្ដេចធិបតី៖ការចងក្រងជាសហគមន៍កសិកម្មទំនើបកសិករអាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ គឺក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងមូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម
01/31/2025 06:01 PM