នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ពលរដ្ឋប៉ាឡេស្ទីន ចាត់ទុកអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈជម្លោះនៅតែបន្ត

2023/10/19 04:00:26 pm        111
ប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ (១៨ តុលា) ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ និងខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក ប្រាក់ជំនួយរាប់ពាន់លានដុល្លាររបស់អាមេរិក ការគាំទ្ររបស់ប្រទេសនេះ ជាមួយនឹងជំនួយអាវុធមហាប្រល័យដល់កងកម្លាំងការពារអ៊ីស្រាអែល ដែលបណ្តាលឱ្យមានសោកនាដកម្ម ដែលកំពុងកើតឡើងនៅពេលនេះក្នុងតំបន់ហ្គាហ្សា»។បេសកកម្មការទូតដ៏ស្មុគស្មាញរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ា ត្រូវបានគេសន្មតថា ធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ និងជំរុញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យនោះរួចមក ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក បៃដិន។មុនពេលការវាយប្រហារនៅមន្ទីរពេទ្យ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងបានធ្វើឱ្យមនុស្សជិត ២០០នាក់ ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ជាចំណាប់ថ្នូរផងដែរ៕

លោក បៃដិន ប្តេជ្ញាផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈការតវ៉ាបានធ្វើឲ្យកក្រើកមជ្ឈិមបូព៌ា

2023/10/19 03:55:40 pm        169
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាជួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួននៅអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៨ តុលា) ប៉ុន្តែការបំផ្ទុះនៅមន្ទីរពេទ្យដ៏បង្ហូរឈាម ដែលលោកបានសន្មតថា ជាគ្រាប់រ៉ុក្កែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានបង្កការលំបាកដល់កិច្ចពិភាក្សាក្នុងការរារាំងការរីករាលដាលនៃសង្គ្រាម។ដោយភ័យខ្លាចកំណើនអស្ថិរភាពក្នុងតំបន់កាន់តែទូលំទូលាយ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល នៅជុំវិញមជ្ឈិមបូព៌ាជុំវិញការបាញ់មីស៊ីល ដែលបានបណ្ដាលឲ្យឆាបឆេះមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអង្គារ ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជិត៥០០នាក់។ ក្រុមមន្រ្តីប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ថាជាមូលហេតុនៃការផ្ទុះនោះ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនោះត្រូវបានបង្កឡើងដោយការបាញ់រ៉ុក្កែតបរាជ័យពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ប៉ុន្តែក្រុមឧទ្ទាមនោះបានបដិសេធការទទួលខុសត្រូវលើបញ្ហានេះ។លោក បៃដិន សន្យាផ្ដល់ជំនួយបន្ថែមដល់អ៊ីស្រាអែល ហើយក៏បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិថ្មីចំនួន ១០០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សានិងតំបន់វេស ប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក បៃដិន ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យស្បៀងអាហារ ទឹក និងថ្នាំសង្រ្គោះ ចូលទៅដល់ភាគខាងត្បូងតំបន់ហ្គហ្សា តាមរយៈប្រទេសអេហ្ស៊ីបផងដែរ៕

លោក Biden គាំទ្រការអះអាងរបស់អ៊ីស្រាអែលចំពោះការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យហ្កាហ្សា

2023/10/19 03:52:23 pm        102
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Bidenនិយាយថា ការបំផ្ទុះដ៏សាហាវនៅមន្ទីរពេទ្យហ្កាហ្សា( Gaza សម្លាប់មនុស្សជាង៥០០នាក់ ទំនងជាត្រូវបានបង្កឡើងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយគាំទ្រដល់ការអះអាងរបស់អ៊ីស្រាអែល អំពីឧបទ្ទវហេតុនេះ នៅពេលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាសម្ព័ន្ធមិត្តមួយនេះ។ លោក Biden ដែលបានទៅដល់ទីក្រុង តេល អាវីវ(Tel Aviv) កាលពីថ្ងៃពុធ បាននិយាយថា លោក សោកស្ដាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះការផ្ទុះនេះ។ យោធាអ៊ីស្រាអែល បាននិយាយថា ហេតុការណ៍នោះបណ្តាលមកពីការបាញ់រ៉ូកែតបរាជ័យរបស់ប៉ាឡេស្ទីន ។ ប៉ុន្តែ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យនោះ។អំឡុងដំណើរបំពេញទស្សនកិច្ចនោះ លោក Biden ក៏បានប្រកាសផងដែរថា អ៊ីស្រាអែល បានយល់ព្រមឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ពីប្រទេសអេហ្ស៊ីប ចូលទៅតំបន់ហ្គាហ្សា។លោក Biden ក៏បាននិយាយផងដែរថា កញ្ចប់មូលនិធិចំនួន១០០លានដុល្លារ របស់សហរដ្ឋអាមេរិក នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ជនស៊ីវិលប៉ាឡេស្ទីន។ លទ្ធភាពទទួលបានស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថាមពលត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌។ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយថាបានយល់ព្រមអនុញ្ញាតឱ្យផ្តល់ជំនួយដោយផ្អែកលើការយោគយល់ថា ជំនួយនេះ នឹងត្រូវទៅឲ្យដល់ដៃជនស៊ីវិល មិនមែនជាក្រុមហាម៉ាសនោះទេ។បន្តិចក្រោយមក លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា អ៊ីស្រាអែល នឹងមិនរារាំងការផ្ដល់អាហារ ទឹក និងថ្នាំពេទ្យ ដែលដឹកជញ្ជូនចេញពីប្រទេសអេហ្ស៊ីបទៅកាន់ក្រុមជនស៊ីវិលនៅភាគខាងត្បូង តំបន់ហ្កាហ្សា នោះទេ។ទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិងមិនអនុញ្ញាតឱ្យជំនួយណាមួយឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ រហូតទាល់តែចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង។ អ៊ីស្រាអែលនិយាយថា មនុស្សជិត ២០០ នាក់ត្រូវបានចាប់ពង្រត់៕

អង្គការសហប្រជាជាតិរង់ចាំភ្លើងខៀវ ដើម្បីដឹកជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ខណៈមានវិបត្តិមនុស្សធម៌

2023/10/18 07:34:28 pm        172
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃអង្គារទី១៧តុលាថា ខ្លួនមានជំនួយរាប់តោន កំពុងរង់ចាំការអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា ជាទីដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបាននាំឲ្យមានវិបត្តិមនុស្សធម៌ និងបាននិយាយថា ការផ្គត់ផ្គង់អាហារ នៅក្នុងតំបន់ហ្គាហ្សា នឹងអស់ក្នុងរយៈពេលប៉ុន្មាថ្ងៃទៀតនេះ។ រូបភាពបញ្ចេញដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបង្ហាញពីរថយន្តដឹកសម្ភារៈផ្គត់ផ្គង់ នៅក្នុងអាកាសយានដ្ឋាន Al-Arish ក្នុងឧបទ្វីបស៊ីណៃ ដែលនៅជិតច្រកឆ្លងដែន រ៉ាហ្វា (Rafah) ជាចំណុចចូលតែមួយគតទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។ប្រភពខាងលើនេះ បាននិយាយថា ការផ្គត់ផ្គង់អាហារដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា នឹងបន្តបានត្រឹមតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ។ អេហ្ស៊ីប បាននិយាយថាច្រកព្រំដែន Rafah ពុំទាន់ត្រូវបានបិទជាផ្លូវការទេ ប៉ុន្តែ មិនអាចដំណើរការបាន ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគីតំបន់ហ្គាហ្សា ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់តំបន់ហ្គាហ្សា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៩នាក់ បានស្លាប់ ក្នុងការវាយទម្លាក់គ្រាប់បែកទាំងយប់របស់អ៊ីស្រាអែល ទៅលើព្រំដែន Rafah និង ជិតទីក្រុង ខាន់យូនីស( Khan Younis)។ រថយន្តដឹកជំនួយរបស់អេហ្ស៊ីបបានរំកិលកាន់តែជិតកាលពីថ្ងៃអង្គារទៅកាន់ច្រកឆ្លងកាត់ Rafah ប៉ុន្តែដោយមិនមានកិច្ចព្រមព្រៀងក្នុងកន្លែងផ្តល់ជំនួយ ហើយភាគីប៉ាឡេស្ទីននៅតែបិទដោយសារតែការវាយប្រហារ គេមិនច្បាស់ថានៅពេលណាពួកគេអាចឆ្លងកាត់។ បន្ទាប់ពីការចរចារយៈពេល៩ម៉ោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា លោកបានយល់ព្រមជាមួយអ៊ីស្រាអែល បង្កើតផែនការ ដើម្បីទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា ៕

មនុស្សជាង ១.០០០នាក់ ត្រូវជម្លៀសខ្លួនម្តងទៀតនៅវៀតណាម បន្ទាប់ពីហានិភ័យទឹកជំនន់

2023/10/18 07:29:36 pm        160
ប្រជាជនភាគច្រើនដែលរស់នៅក្នុងខណ្ឌ លីវ ឈីវ (Lieu Chieu) នៃទីក្រុង ដាណាង ប្រទេសវៀតណាម បានចាកចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីទួលខ្ពស់កាលពីព្រឹកថ្ងៃអង្គារ (១៧ តុលា)។ មនុស្សជិត ៥.០០០នាក់ នៅក្នុងតំបន់នេះត្រូវបានជម្លៀសចេញកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យកម្ពស់ទឹកកើនឡើងដល់ ១,៥ម៉ែត្រ។ ពលរដ្ឋទាំងនោះបានត្រឡប់ទៅផ្ទះវិញកាលពីព្រឹកថ្ងៃច័ន្ទ (១៦ តុលា) ប៉ុន្តែមនុស្សជាង ១.០០០នាក់ ត្រូវជម្លៀសចេញម្តងទៀតកាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤ម៉ោងនៅក្នុងតំបន់នេះ។លោក ប៊ួយ ជុង ខាញ់ (Bui Trung Khanh) ចៅសង្កាត់ ហ័រខាញ់ ណាម (Hoa Khanh Nam) នៃខណ្ឌ លីវ ឈីវ បាននិយាយថា មនុស្សភាគច្រើនបានផ្លាស់ទៅរស់នៅផ្ទះអ្នកជិតខាងរបស់ពួកគេនៅលើទីទួលជាងនេះ ហើយអ្នកផ្សេងទៀតត្រូវបានគេបញ្ជូនទៅកាន់ការិយាល័យរដ្ឋាភិបាល។ សូមបញ្ជាក់ថា ទីក្រុងដាណាង របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះរបស់ភ្លៀងត្រូពិច៕

អាមេរិកបញ្ចេញរូបភាព និងវីដេអូ ពីឥរិយាបថដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិន

2023/10/18 07:22:56 pm        192
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីក្តីបារម្ភដ៍ខ្លាំង អំពីឥរិយាបថនៃប្រតិបត្តិការដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននៅក្នុងដែនអាកាសអន្តរជាតិ រួមទាំងការហោះហើរទៅជិតយន្តហោះយោធាសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់។ ក្រសួងការពារជាតិ បានបញ្ចេញរូបភាព និងវីដេអូកាលពីថ្ងៃអង្គារបង្ហាញ១៥ករណីនៃឥរិយាបថប្រតិបត្តិការដ៏គ្រោះថ្នាក់ និងមានឥទ្ធិពលដោយយន្តហោះចម្បាំងរបស់ចិន នៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។ រូបភាព និងវីដេអូជាច្រើន ត្រូវបានថតនៅចន្លោះខែមករា ឆ្នាំ២០២២ និងខែកញ្ញាឆ្នាំ២០២៣។ វីដេអូចាប់តាំងពីខែឧសភា ឆ្នាំ២០២២បានបង្ហាញពីយន្តហោះចម្បាំងចិន ឆ្លងកាត់ក្រោមយន្តហោះយោធាសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិនិយាយថាអាកាយានិកអាមេរិក បានបើកចេញឆ្ងាយរវាងយន្តហោះទាំងពីរ ប៉ុន្តែអាកាសយានិកចិនបានខិតមកជិតជាថ្មី ក្នុងចម្ងាយប្រមាណ៣ម៉ែត្រ ក្រោមយន្តហោះរបស់អាមេរិក។វីដេអូមួយផ្សេងទៀត កាលពីខែកក្កដាឆ្នាំនេះ បានថតយន្តហោះចម្បាំងចិន កំពុងដាក់ពង្រាយភ្លើងសញ្ញានៅសមុទ្រចិនខាងកើត។ មេបញ្ជាការនៃទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John Aquilino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក មានការព្រួយបារម្ភខ្លាំង អំពីសក្តានុពលសម្រាប់ឧបទ្ទវហេតុ ហើយឧបទ្ទវហេតុទាំងនោះ អាចឈានទៅរកការសន្និដ្ឋានខុស។

មានការផ្ទុះប្រតិកម្មជាច្រើនជុំវិញការវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់

2023/10/18 07:13:13 pm        126
ការបំផ្ទុះនៅមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៥០០នាក់ កាលពីថ្ងៃអង្គារ (១៧ តុលា) នៅក្នុងឧប្បត្តិហេតុតែមួយគត់ ដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនឈប់ឈរ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ ភាគីទាំងពីរបានបដិសេធការទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ដែលជំរុញឱ្យមានការផ្ទុះប្រតិកម្មចម្រុះជាច្រើនពីអន្តរជាតិ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ខ្លួនមានការខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះនៅមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ (Al Ahli Arab) ក្នុងតំបន់ហ្គាហ្សា ហើយលោកបានណែនាំក្រុមសន្តិសុខជាតិរបស់ខ្លួន ឱ្យបន្តប្រមូលព័ត៌មានលម្អិតអំពីរឿងរ៉ាវដែលបានកើតឡើងពិតប្រាកដ។អង្គការសុខភាពពិភពលោក ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហារលើមន្ទីរពេទ្យ នៅភាគខាងជើងនៃតំបន់ ហ្គាហ្សា ស្រ្ទីប មួយនេះ ដោយនិយាយថា មន្ទីរពេទ្យនេះដំណើរការដោយមានអ្នកជំងឺ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកជម្លៀសខ្លួនខាងក្នុងដែលជ្រកកោននៅទីនោះ ហើយវាមិនមែនជាសមរភូមិប្រយុទ្ធគ្នានោះទេ។មេដឹកនាំក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទដាក់គ្នាជុំវិញការបំផ្ទុះនោះ ហើយភាគីទាំងពីរបានបដិសេធថាមិនបានធ្វើការវាយប្រហារនោះទេ។ លើសពីនេះទៅទៀត ប្រទេសស៊ីរី និងទួរគី ក៏បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងការថ្កោលទោសការវាយប្រហារនេះផងដែរ ខណៈស៊ីរីបានទម្លាក់ទំនួលខុសត្រូវនេះលើបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចំពោះការសម្លាប់រង្គាលមួយនេះ និងបញ្ហានៅប្រទេសដទៃទៀត ហើយទួរគី បានអំពាវនាវឱ្យមនុស្សជាតិទាំងអស់ចាត់វិធានការដើម្បីបញ្ឈប់អំពើឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្គាហ្សា នេះផងដែរ៕

សហភាពអឺរ៉ុបធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ក្នុងគោលបំណងពង្រឹងតួនាទីសន្តិសុខពិភពលោក

2023/10/18 07:09:00 pm        123
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា សហភាពអឺរ៉ុប បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ពួកគេ ដើម្បីពង្រឹង «តួនាទីជាអ្នកការពារ និងអ្នកផ្តល់សេវាសន្តិសុខសម្រាប់ពិភពលោក»។ក្រុមទាហានបុរស និងស្ត្រី ជាង២.៨០០នាក់ មកពីប្រទេសអូទ្រីស អេស្ប៉ាញ បារាំង ហុងគ្រី អៀរឡង់ អ៊ីតាលី ម៉ាល់តា ព័រទុយហ្គាល់ និងមកពីប្រទេសរ៉ូម៉ានី កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះ ម៉ៃឡេច-២៣ (MILEX-23) នៅឆ្នេរសមុទ្ររ៉ូតា ប្រទេសអេស្ប៉ាញ ដើម្បីបណ្តុះបណ្តាលសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់ពួកគេនៅខាងក្រៅសហភាពអឺរ៉ុប។សហភាពអឺរ៉ុប មានគោលបំណងពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយទាហានរហូតដល់ ៥.០០០នាក់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលជិតមកដល់ ព្រមទាំងស្ថានភាពវិបត្តិផ្សេងៗ។ ក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ក្រុមទាហានចូលរួមក្នុងប្រតិបត្តិការវាយប្រហារនិមិត្តតាមអាកាស ដើម្បីធានាសុវត្ថិភាពកំពង់ផែដ៏សំខាន់មួយ៕

តុលាការកំពូលឥណ្ឌា ប្រឆាំងការរៀបការភេទដូចគ្នា ខណៈធ្វើឲ្យសហគមន៍ LGBT អាក់អន់ចិត្តជាខ្លាំង

2023/10/18 06:41:39 pm        83
តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (១៧ តុលា) បានបដិសេធមិនផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ហើយទុកឱ្យសភាធ្វើការសម្រេច ដោយយល់ស្របជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ថា សភា គឺជាវេទិកាត្រឹមត្រូវក្នុងការគ្រប់គ្រងលើបញ្ហាចម្រូងចម្រាសបែបនេះ។ដីកាជាឯកច្ឆ័ន្ទរបស់ចៅក្រមចំនួនប្រាំរូបនេះ បានធ្វើឡើង ខណៈបង្កជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ដ៏ធំ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ រយៈពេលប្រាំឆ្នាំបន្ទាប់ពីតុលាការបានលុបចោលការហាមប្រាមក្នុងសម័យអាណានិគម លើការរួមភេទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។រដ្ឋបាលគណបក្សជាតិនិយម BJP របស់លោក Modi បានជំទាស់នឹងញត្តិទៅតុលាការលើបញ្ហានេះ ដោយនិយាយថា ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺមិនអាចប្រៀបធៀបជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលរួមមានប្តី ប្រពន្ធ និងកូន នោះទេ។ការសម្រេចរបស់តុលាការនេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងញត្តិជាង១២ច្បាប់ ដែលបានដាក់តាំងពីឆ្នាំមុន។ តុលាការកំពូល ដែលដឹកនាំដោយលោកប្រធានចៅក្រម D.Y. Chandrachud បានបើកសវនាកាស្តាប់ទឡ្ហីករណ៍កាលពីខែមេសា និងខែឧសភា ហើយបានប្រកាសសាលក្រមប្រឆាំង កាលពីថ្ងៃអង្គារម្សិលមិញនេះ៕

ឃាតករសម្លាប់គ្រូបង្រៀននៅបារាំង ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្មឲ្យក្រុមរដ្ឋអ៊ីស្លាម

2023/10/18 06:38:41 pm        134
រដ្ឋអាជ្ញានិយាយថា បុរសដែលបានសម្លាប់គ្រូបង្រៀនម្នាក់ នៅប្រទេសបារាំងភាគខាងជើង កាលពីសប្តាហ៍មុន ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្ម កាលពីថ្ងៃអង្គារទី១៧ ខែ តុលា បន្ទាប់ពីបានបង្ហាញថាជននេះបានស្បថភក្តីភាពចំពោះក្រុមនិយមជ្រុលរដ្ឋអ៊ីស្លាម នៅក្នុងការថតសំឡេង មុនពេលការវាយប្រហាររបស់ខ្លួន។ឃាតកម្មកាលពីថ្ងៃសុក្រ កើតឡើងនៅពេលតែមួយ ខណៈសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានអង្រួនឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសបារាំង និងបានដាក់ប្រទេសនេះលើការប្រុងប្រយ័ត្នខ្ពស់សម្រាប់អំពើហិង្សាបន្ថែមទៀត។ អ្នកវាយប្រហារមានឈ្មោះ Mohammed Moguchkov អាយុ២០ឆ្នាំ មកពីតំបន់មានពលរដ្ឋមូស្លីមរស់នៅភាគច្រើន របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ដោយចៅក្រមប្រឆាំងភេរវកម្ម ដោយឃាតកម្មនេះពាក់ព័ន្ធទៅនឹងការឃុបឃិតភេវកម្ម ព្រមទាំងកំពុងមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនភេរវកម្ម។ ប្រភពដែលដឹងច្បាស់ពីករណីនេះ បាននិយាយថាជននេះ បានបង្កើតសំណេរ និយាយយោងទៅរកតំបន់ហ្គាហ្សានៅក្នុងវីដេអូមួយ បន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយក្រុមហាម៉ាស់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ
09/30/2026 10:09 AM
វិចារណកថា៖ «តុល្យភាពរបស់ធម្មជាតិមិនមែនជាពេលវេលាមួយដែលឈប់ស្ងៀមនោះទេ, វាគឺជាសមត្ថភាពក្នុងការបន្តឆ្លើយតប និងសម្របខ្លួនទៅនឹងការប្រែប្រួល»
09/30/2026 10:09 AM
រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
09/30/2026 10:09 AM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច គូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម
09/30/2026 10:09 AM
[UPDATE] ទឹកជំនន់នៅថៃប៉ះពាល់ដល់មនុស្សជាង ២,៦ លាននាក់ ខណៈមនុស្សជាង២០ នាក់បានស្លាប់
09/30/2026 10:09 AM
ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ
09/30/2026 10:09 AM
កម្ពុជាត្រូវការត្រឹមស្មើទីម័រ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup ខណៈគ្រូបង្វឹក និងកីឡាករប្ដេជ្ញាខ្ពស់ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មី
09/30/2026 09:09 AM
លទ្ធផលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នឹងសម្រេចជាផ្លូវការនៅព្រឹកថ្ងៃទី៣០ កញ្ញានេះ
09/30/2026 09:09 AM
អ៊ីរ៉ង់គំរាមវាយប្រហារជាថ្មីទៀត ខណៈរង់ចាំការឆ្លើយតបរបស់អាមេរិកចំពោះផែនការនៅច្រកសមុទ្រហ័រមូស
09/30/2026 09:09 AM
អ្នកក្រុងបាងកកបង្ហាញការខឹងសម្បារម្ដងហើយម្ដងទៀតដាក់នាយករដ្ឋមន្ត្រី Anutin ព្រោះទឹកជំនន់ធ្ងន់ធ្ងរ
09/30/2026 09:09 AM