នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ជាបន្ទាន់ ចូលទៅក្នុងតំបន់ហ្គាហ្សា

2023/10/17 05:47:50 pm        215
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)កាលពីថ្ងៃចន្ទ បានអំពាវនាវសុំឲ្យមានច្រករបៀងមនុស្សធម៌មួយត្រូវបានបើកចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ត្រូវការជំនួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍កាន់តែអាក្រក់ នៅក្នុងតំបន់ ដែលឡោមព័ទ្ធមានមនុស្ស ២,៣លាននាក់។អ៊ីស្រាអែល ដែលប្រតិកម្មតបទៅនឹងការវាយប្រហារដោយក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ១.៣០០ នាក់នោះ បានដាក់តំបន់ហ្គាហ្សា នៅក្រោមការបិទខ្ទប់ទាំងស្រុង និងវាយលុកដែនដីប៉ាឡេស្ទីន ដែលមានមនុស្សដ៏ច្រើនលើសលប់ ដោយការវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមក។អាជ្ញាធរហ្គាហ្សា បាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២.៨០០នាក់ ប្រហែលមួយភាគបួននៃពួកគេជាកុមារ និងបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១០.000នាក់ផ្សេងទៀត រងរបួស។បន្ថែមពីលើការវាយប្រហារតាមអាកាសនោះ អ៊ីស្រាអែល បាននិយាយថា ខ្លួនគ្រោងនឹងបើកការវាយលុកលើដីដ៏ធំមួយទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងដីតំបន់ឆ្នេរដែលវាយដណ្តើមបានពីប្រទេសអេហ្ស៊ីប ដោយអ៊ីស្រា អែល នៅឆ្នាំ១៩៦៧ ។

ទីក្រុងអូតាវ៉ា៖ ការស្ទាក់ចាប់យន្តហោះយោធាប្រទេសកាណាដា ដោយយន្តហោះចិន មិនអាចទទួលយកបាន

2023/10/17 05:25:29 pm        434
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Bill Blair បាននិយាយថា ការស្ទាក់ចាប់យន្តហោះយោធាកាណាដាដោយយន្តហោះចម្បាំងរបស់ចិន នៅលើដែនទឹកអន្តរជាតិកាលពីថ្ងៃចន្ទ មិនអាចទទួលយកបានទេ ដែលគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។ លោកបាននិយាយបន្ទាប់ពី សារព័ត៌មាន Global News របស់កាណាដា និយាយថា យន្តហោះចម្បាំងចិន បានចូលមកក្នុងចម្ងាយ៥ម៉ែត្រពីយន្តហោះស៊ើបការណ៍របស់កាណាដា ដែលកំពុងចូលរួមក្នុងប្រតិបត្តិការអង្គការសហប្រជាជាតិដើម្បីបង្កើនការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។Global News និយាយថា ឧបទ្ទវហេតុ បានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ នៅជិតឆ្នេរសមុទ្រចិន ដែលមានសមាជិកយានិកនៅលើយន្តហោះ។ លោក Blair បាននិយាយថា ខណៈកងកម្លាំងទ័ពអាកាសចិន បានធ្វើអន្តរកម្មជាទៀងទាត់ជាមួយយន្តហោះជាច្រើនលើបេសកម្មអង្គការសហប្រជាជាតិ ដែលឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានដាក់យន្តហោះកាណាដាឲ្យស្ថិតក្នុងហានិភ័យខ្ពស់។លោក Blair និយាយថា លោកពិតជាបារម្ភអំពីមធ្យោបាយគ្មានវិជ្ជាជីវៈ ដែលបញ្ហានេះត្រូវបានធ្វើឡើង។ វាពិតជាគ្រោះថ្នាក់ខ្លាំង និងជាការមិនទទួលខុសត្រូវ ហើយឥរិយាបថបែបនេះពុំអាចទទួលយកបាននោះទេ ហើយយើងនឹងបង្ហាញបញ្ហាទៅដល់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងវិធីសមស្រប។កាលពីខែ មិថុនាឆ្នាំ២០២២ យោធាប្រទេសកាណាដា បានចោទប្រកាន់យន្តហោះចម្បាំងចិន ពីការរំខានយន្តហោះល្បាតរបស់ខ្លួន ខណៈយន្តហោះទាំងនោះ តាមដានការគេចវ៉េសពីទណ្ឌកម្មរបស់ប្រទេសកូរ៉េខាងជើង ដែលពេលខ្លះបង្ខំឲ្យយន្តហោះកាណាដា ត្រូវបង្វៀងផ្លូវហោះហើររបស់ខ្លួន។

លោក Biden គ្រោងជួបលោកនាយករដ្ឋមន្ត្រី បេន ចាមីន ក្នុងដំណើរទស្សនកិច្ចទៅអ៊ីស្រាអែល

2023/10/17 04:06:13 pm        292
អាមេរិក៖ ខណៈអ៊ីរ៉ង់ព្រមាន  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃអង្គារថាលោកប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃពុធស្អែក ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងធ្វើឱ្យច្បាស់ថាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ។លោក Blinken បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាដ៏យូរជាមួយលោក Netanyahu ថាលោក Biden នឹងបញ្ជាក់ជាថ្មីនូវសាមគ្គីភាពជាមួយអ៊ីស្រាអែល ដែលត្រូវគេរំពឹងយ៉ាងទូលំទូលាយ ថានឹងចាប់ផ្តើមការវាយលុកលើដីនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមចលនាហាម៉ាសគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីក្រុមអ្នកប្រយុទ្ធមួយនេះ បានចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧តុលា សម្លាប់មនុស្សចំនួន១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំ របស់ប្រទេសនេះ។អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល អំពីកំណើនភាពតានតឹងនៃសង្រ្គាមក្នុងតំបន់ ប្រសិនបើការឈ្លានពានមិនបញ្ឈប់លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលនៅទីក្រុង Tel Aviv ថា លោក Biden នឹងបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដ៏ពិតប្រាកដដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីទប់ទល់ការវាយប្រហារនាពេលអនាគត។ ក្នុងអំឡុងការពិភាក្សានោះ លោកត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងលេណដ្ឋានមួយ រយៈពេល៥នាទីនៅពេលដែលស៊ីរ៉ែនបានបិទ។លោកបាននិយាយថា អ៊ីស្រាអែលនឹងផ្ដល់របាយការណ៍ជូនលោក Biden អំពីគោលបំណង និងយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួន និងអំពីរបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការ ក្នុងមធ្យោបាយមួយក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា (Gaza) តាមរបៀបមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស។លោកBlinken បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមព្រៀងបង្កើតផែនការមួយ ដែលនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ពីប្រទេសម្ចាស់ជំនួយ និងអង្គការជាច្រើន អាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

អ៊ីរ៉ង់ព្រមានពីការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល

2023/10/17 04:01:46 pm        319
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ខណៈប្រទេសអ៊ីស្រាអែលត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា។ទីក្រុងតេអេរ៉ង់ បានព្រមានម្តងហើយម្តងទៀត ថាការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សាដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។កាលពីព្រឹកថ្ងៃចន្ទអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងប្រធានាធិបតីលោក Ebrahim Raisi បាននិយាយថា ពេលវេលាអស់ហើយដើម្បីឈានដល់ដំណោះស្រាយនយោបាយ និងបានព្រមានប្រឆាំងការរីកកាន់តែធំសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់សមរភូមិមុខដ៏ទៃទៀត។ លោក Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថាមេដឹកនាំដ៏រឹងរុស នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើអ្វីក៏ដោយដែលខ្លួនចង់ធ្វើនៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រសើនបើយើងមិនការពារតំបន់ហ្គាហ្សានៅថ្ងៃនេះ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំង គ្រាប់បែកផូស្វ័រ នៅមន្ទីរពេទ្យកុមារនៅប្រទេសផ្ទាល់របស់យើង។អ៊ីរ៉ង់ បានសាទរការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែបានទទូចថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ៕

ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅអ៊ីស្រាអែល នឹងមានហានិភ័យផ្នែកសន្តិសុខ និងនយោបាយ

2023/10/17 03:50:58 pm        367
អាមេរិក៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រជែងនឹងបញ្ហាសន្តិសុខ ព្រមទាំងបញ្ហាប្រឈមផ្នែកនយោបាយ ខណៈដែលក្រុមមន្ត្រីពិចារណាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាចទទួលបានអត្ថប្រយោជន៍ការទូតរយៈពេលវែងសម្រាប់លោក បៃដិន។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអញ្ជើញលោក បៃដិន ដែលបាននិយាយដោយឥតសំចៃមាត់ក្នុងការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅតែមានភាពតានតឹងបន្ទាប់ពីការវាយលុកឆ្លងព្រំដែនដ៏បំផ្លិចបំផ្លាញ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួន ១.៣០០នាក់ត្រូវបានសម្លាប់។ដំណើរទស្សនកិច្ចបែបនេះ នឹងក្លាយជាជម្រើសដ៏កម្រ និងប្រថុយប្រថានមួយ ដែលបង្ហាញពីការគាំទ្ររបស់អាមេរិក សម្រាប់លោក ណេតាន់យ៉ាហ៊ូ ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសសង្គ្រាមក្នុងតំបន់ដ៏ទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់គឺក្រុមហេសបូឡា ព្រមទាំងប្រទេសស៊ីរី ហើយខណៈដែលស្បៀងអាហារ និងឥន្ធនៈមានកម្រិតទាបនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ២.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ដែលជាសម្ព័ន្ធមិត្តមិនមានភាពងាយស្រួលក្នុងគ្រាដ៏លំបាកបំផុតនោះ បានចូលរួមកម្លាំងគ្នា បើទោះបីជាមានជម្លោះលើផ្លូវឆ្ពោះទៅមុខនៅមជ្ឈិមបូព៌ា ដោយលោក បៃដិន ជារឿយៗសង្កត់ធ្ងន់លើការគាំទ្រសម្រាប់រដ្ឋឯករាជ្យរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ៕

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ តវ៉ាប្រឆាំងអ៊ីស្រាអែល នៅទីក្រុងម៉ាឌ្រីដ

2023/10/16 10:00:32 pm        136
មនុស្សរាប់ពាន់នាក់បានចេញមកតវ៉ាតាមផ្លូវនៅកណ្តាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១៥ តុលា) ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនប៉ាឡេស្ទីន និងថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ បានស្រែកថា «អ៊ីស្រាអែលជារដ្ឋភេរវករ» និងកាន់បដា ដែលសរសេរថា «យើងទាំងអស់គ្នាជាជនជាតិប៉ាឡេស្ទីន»។គណៈប្រតិភូរដ្ឋាភិបាល បានឲ្យដឹងថា មនុស្ស ១០.០០០នាក់ បានចូលរួមការហែក្បួន ដែលត្រូវបានរៀបចំដោយក្រុមប៉ាឡេស្ទីនមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ។ប្រទេសអ៊ីស្រាអែលបានប្រាប់ឲ្យពលរដ្ឋជម្លៀសចេញទៅកាន់ភាគខាងត្បូង ដោយមនុស្សរាប់សែននាក់ បានភៀសខ្លួនរួចមកហើយ ក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធ ដែលជាកន្លែងរស់នៅរបស់មនុស្សជាង ២លាននាក់។ ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានប្រាប់ប្រជាជនឲ្យធ្វើមិនដឹងមិនឮនឹងសាររបស់អ៊ីស្រាអែលនេះ៕

បុរសម្នាក់នៅរដ្ឋ Illinois រងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើម ក្នុងការចាក់សម្លាប់ក្មេងប្រុសមូស្លីម

2023/10/16 09:40:48 pm        143
ក្រុមមន្ត្រី និងសកម្មជនសិទ្ធិមនុស្សមូស្លីម កាលពីថ្ងៃអាទិត្យ (ទី១៥ ខែតុលា) បាននិយាយថា បុរសម្នាក់ នៅរដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើម ក្រោយចាក់ក្មេងប្រុសមូស្លីមអាយុ ៦ឆ្នាំ បណ្ដាលឲ្យស្លាប់ និងធ្វើឲ្យម្តាយរបស់ក្មេងនោះរងរបួស ក្នុងការវាយប្រហារមួយ ដែលបានកំណត់គោលដៅពាក់ព័ន្ធនឹងជំនឿសាសនារបស់ពួកគេ និងជាការឆ្លើយតបទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ការិយាល័យតម្រួតបានឲ្យដឹងថា ការិយាល័យតម្រួតរបស់តំបន់ Will County បានបញ្ចេញរូបថតរបស់ជនសង្ស័យឈ្មោះ Joseph Czuba វ័យ ៧១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ប៉ុនប៉ងមនុស្សឃាតកម្រិតទី១ ដែលជាការប្រព្រឹត្តបទល្មើស ២ករណីនៃឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការប្រើប្រាស់អាវុធបំពានលើរាងកាយរហូតបណ្ដាលឲ្យស្លាប់។ការិយាល័យតម្រួតបានប្រាប់ក្នុងសេចក្តីថ្លែងការណ៍ថា ក្មេងប្រុសនេះត្រូវបានចាក់ចំនួន ២៦កាំបិត ដោយកាំបិតចំពុះទុង។ ចំណែកស្ត្រីជាម្ដាយរបស់ក្មេងរងគ្រោះវ័យ ៣២ឆ្នាំ មានរបួសស្នាមជាច្រើនកន្លែង តែត្រូវបានគេរំពឹងថា នឹងរួចជីវិតពីការវាយប្រហារ ដែលបានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីប្រជុំជន Plainfield ចម្ងាយប្រហែល ៤០ម៉ាយ (៦៤គីឡូម៉ែត្រ) ភាគនិរតីនៃទីក្រុង Chicago។នៅពេលនគរបាលទៅដល់កន្លែងកើតហេតុ ពួកគេបានឃើញ លោក Czuba អង្គុយនៅលើដីខាងក្រៅផ្ទះ ដោយមានស្នាមរបួសនៅលើថ្ងាស។ ចំណែកជនរងគ្រោះនៅក្នុងបន្ទប់ដេក។ សារព័ត៌មាន Reuters មិនអាចស្គាល់អត្តសញ្ញាណមេធាវីរបស់ជនជាប់ចោទ លោក Czuba បានទេ។ សេចក្តីថ្លែងការណ៍ បានបន្តថា ជនជាប់ចោទកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររង់ចាំការបង្ហាញខ្លួនដំបូង នៅតុលាការ៕

៦០០ថ្ងៃ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ភាគីទាំងពីរអះអាងពីជ័យជម្នះ

2023/10/16 07:37:38 pm        271
នៅថ្ងៃច័ន្ទនេះគឺជាថ្ងៃទី ៦០០ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានចាប់ផ្តើម ហើយភាគីទាំងពីរកំពុងអះអាងប្រយោជន៍ខាងយោធា ខណៈការប្រយុទ្ធគ្នាដ៏ខ្លាំងនៅតែបន្ត។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្ស៦នាក់ បានស្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដោយកងកម្លាំងរុស្ស៊ីនៅតំបន់ភាគខាងត្បូងទីក្រុង Kherson និងតំបន់ភាគខាងកើតទីក្រុង Kharkov និង Donetsk ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ថ្ងៃអាទិត្យ។ អង្គភាពសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានរាយការណ៍ថាមនុស្ស ២៤៨នាក់ផ្សេងទៀតបានស្លាប់ និង ៥២៥ នាក់បានរងរបួសដោយសារគ្រឿងផ្ទុះ។ អង្គភាពបានកត់សម្គាល់ថាតំបន់ធំទូលាយរបស់ប្រទេសនៅតែមានគ្រោះថ្នាក់។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអាទិត្យ បាននិយាយថា ការវាយបករបស់អ៊ុយក្រែន បានបរាជ័យទាំងស្រុង។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីកំពុងធ្វើឱ្យប្រសើរនូវទីតាំងរបស់ពួកគេនៅតំបន់ Kharkiv និង Donetsk ព្រមទាំងនៅក្នុងតំបន់ភាគខាងត្បូងទីក្រុង Zaporizhzhia ។ប៉ុន្តែនៅថ្ងៃដដែលនេះ កងកម្លាំងអ៊ុយក្រែនបានអះអាងថា ពួកគេកំពុងបន្តប្រតិបត្តិការវាយលុក និងកំពុងធ្វើឲ្យកងកម្លាំងរុស្ស៊ីចុះខ្សោយនៅតាមបណ្តោយសមរភូមិមុខទាំងមូល។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា រុស្ស៊ីកំពុងសាងសង់ផ្លូវរថភ្លើងថ្មីមួយទៅកាន់ទីក្រុង Mariupol នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ក្រសួងបាននិយាយថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនៅតែបន្តជាផ្នែកដ៏សំខាន់ក្នុងការទ្រទ្រង់ការឈ្លានពានរបស់រុស្ស៊ី។ ក្រសួងបានកត់សម្គាល់ថាប្រទេសរុស្ស៊ីប្រើប្រាស់បណ្តាញផ្លូវរថភ្លើងរបស់ខ្លួនដើម្បីដឹកគ្រាប់រំសេវ រថពាសដែក ប្រេងឥន្ធនៈ និងបុគ្គលិកចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ការចំណាត់ការនេះ អាចបង្ហាញថារុស្ស៊ីកំពុងព្យាយាមរក្សា និងធ្វើឲ្យប្រសើរផ្លូវរថភ្លើងទំនាក់ទំនងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយពិចារណាលើលទ្ធភាពដែលសង្រ្គាមអាចនឹងអូសបន្លាយពេលយូរ។

ប្រជាជនបន្តស្វែងរកអ្នកនៅរស់ និងអ្នករបួស ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា

2023/10/16 06:57:35 pm        135
អ្នកស្រុក និងក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ (១៥ តុលា)។ អ្នករងរបួសត្រូវបានគេលើកដាក់លើរទេះរុញ ខណៈដែលហ្វូងមនុស្សឈរនៅសងខាង ដោយមានផ្សែងពណ៌ប្រផេះនៅតែហុយចេញពីអគារនានា ក្រោយការវាយប្រហារ។គ្រូពេទ្យម្នាក់បាននិយាយថា មន្ទីរពេទ្យក្បែរនោះបានទទួលអ្នករងរបួសរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ អ៊ីស្រាអែល បាននិងកំពុងវាយលុកតំបន់នេះដោយការទម្លាក់គ្រាប់បែកយ៉ាងសាហាវដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុនទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលប្រហែល ១.៣០០នាក់បានស្លាប់។ក្រុមអាជ្ញាធរតំបន់ហ្គាហ្សា បាននិយាយថា មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់ ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់បានរងរបួស ហើយមនុស្សជាងមួយលាននាក់ ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនចាកចេញពីលំនៅឋានរបស់ពួកគេ៕

អ្នកស្រុករាប់សិបនាក់ តម្រង់ជួរចាំចាក់ប្រេងឥន្ធនៈនៅទីក្រុងក្នុងតំបន់ហ្គាហ្សា ស្របពេលកង្វះខាតតម្រូវការមូលដ្ឋាន

2023/10/16 06:54:40 pm        134
ពលរដ្ឋតំបន់ហ្គាហ្សា ត្រូវបានគេមើលឃើញថាកំពុងតម្រង់ជួរចាំចាក់ប្រេងឥន្ធនៈ នៅទីក្រុងខាន់ យ៊ូនីសុន (Khan Younison) កាលពីថ្ងៃអាទិត្យ (១៥ តុលា) ស្របពេលមានកង្វះខាតយ៉ាងខ្លាំង បន្ទាប់ពីការបិទខ្ទប់តំបន់មួយនេះដោយអ៊ីស្រាអែល។ អ្នកវិភាគសេដ្ឋកិច្ចតំបន់ហ្គាហ្សា លោក Mohammad Abu Jiab បាននិយាយថា កង្វះប្រេងឥន្ធនៈបានធ្វើឱ្យមានផលប៉ះពាល់ដល់ជីវិតអ្នកស្រុក និងភ្នាក់ងារសង្គ្រោះ រួមទាំងមន្ទីរពេទ្យផងដែរ។តំបន់ហ្គាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងសាហាវបំផុត ដែលខ្លួនមិនធ្លាប់ឃើញ ជាលទ្ធផលនៃការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.៣០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។ក្រុមអាជ្ញាធរនៅតំបន់ហ្គាហ្សា បាននិយាយថា មនុស្សជាង ២ .៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការសងសឹករបស់អ៊ីស្រាអែល ដែលមួយភាគបួននៃអ្នកស្លាប់ទាំងនោះជាកុមារ និងមនុស្សជិត ១០.០០០នាក់ បានរងរបួសរហូតមកដល់ពេលនេះ។ មន្ទីរពេទ្យក្នុងតំបន់ជុំវិញ កំពុងមនាការខ្វះខាតនូវការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងកំពុងជួបការលំបាកដើម្បីទប់ទល់នឹងលំហូរនៃអ្នករបួស។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ (១៥ តុលា) ថា មនុស្ស ៣០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៨០០នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO
09/30/2026 01:09 PM
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
09/30/2026 01:09 PM
មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
09/30/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
09/30/2026 01:09 PM
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
09/30/2026 12:09 PM
គ.ជ.ប នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹក ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦
09/30/2026 12:09 PM
សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ
09/30/2026 12:09 PM
ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ ដុល្លារ
09/30/2026 12:09 PM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំ​អំណោយ​មនុស្ស​ធម៌​ជូន​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ
09/30/2026 12:09 PM
វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ
09/30/2026 11:09 AM