នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

មនុស្សរាប់រយនាក់ប្រមូលផ្ដុំគ្នា តវ៉ាក្នុងប្រទេសជាច្រើន ដើម្បីគាំទ្រប៉ាឡេស្ទីន ខណៈអ្នកខ្លះទៀតគាំទ្រអ៊ីស្រាអែល

2023/10/11 07:37:53 pm        166
មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងប្រទេសឈីលី ប្រេស៊ីល សហរដ្ឋអាមេរិក និងអេស្ប៉ាញ កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដោយអ្នកខ្លះបង្ហាញការគាំទ្រសម្រាប់អ៊ីស្រាអែល និងខ្លះទៀតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនដងកាលពីចុងសប្តាហ៍លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅមុខអគារសំខាន់ៗក្នុងប្រទេសឈីលី និងប្រេស៊ីល ដោយគ្រវីទង់ជាតិ និងបដា អំពាវនាវឱ្យបញ្ឈប់ការសម្លាប់កុមារអំឡុងពេលជម្លោះ។ ដោយឡែក មនុស្សរាប់រយនាក់ក៏បានចេញតវ៉ានៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក និងអេស្ប៉ាញ សម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់មក។កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលរបងពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។ អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមការវាយលុកលើទឹកដីផ្លូវគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំមកផងដែរ៕

ពន្ធនាគារធំជាងគេនៅប្រទេសប៉ារ៉ាហ្គាយត្រូវភ្លើងឆេះ ខណៈអ្នកទោសបង្កចលាចលចាប់អ្នកយាមធ្វើជាចំណាប់ថ្នូរ

2023/10/11 07:34:20 pm        175
ក្រុមអ្នកទោសនៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសប៉ារ៉ាហ្គាយ បានធ្វើកុបកម្មកាលពីថ្ងៃអង្គារ (១០ តុលា) ដោយបានចាប់អ្នកយាមចំនួន ១១នាក់ធ្វើជាចំណាប់ថ្នូរ និងដុតបំផ្លាញសម្ភារៈនានានៅក្នុងពន្ធនាគារ តាកុំប៊ូ (Tacumbu) ដែលមានអ្នកទោសដ៏ច្រើនបំផុត នៅជាយក្រុងនៃរដ្ឋធានីប្រទេសនេះ។ក្រោយមក ចំណាប់ថ្នូរពីរនាក់ត្រូវបានដោះលែង ខណៈដែលកងកម្លាំងរដ្ឋាភិបាល និងយោធា បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងការបះបោររបស់ក្រុមអ្នកទោស នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Enrique Riera ហើយលោកបាននិយាយថា មន្ត្រីនគរបាលពីរនាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ។ ពន្ធនាគារ តាកុំប៊ូ មានអ្នកទោសជិត ៤.០០០នាក់ ស្ថិតនៅក្នុងអគារដំបូលប្រក់ស័ង្កសី ហើយបើយោងទៅតាមក្រុមអ្នកជំនាញសន្តិសុខក្នុងតំបន់បានឲ្យដឹងថា ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអ្នកទោសផ្សេងទៀតនៅខាងក្នុងនោះ។នគរបាលបានឈរពីក្រោយខែលកុបកម្ម ខណៈច្រកចូលពន្ធនាគារកំពុងមានអណ្តាតភ្លើង ទោះបីជាក្រុមអាជ្ញាធរបាននិយាយក្រោយមកថា ក្រុមអ្នកពន្លត់អគ្គិភ័យបានជួយគ្រប់គ្រងភ្លើងបានហើយក៏ដោយ។ ទន្ទឹមនឹងនេះ គ្រួសារអ្នកទោសជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ខណៈពួកគេរង់ចាំព័ត៌មានអំពីសាច់ញាតិដែលនៅខាងក្នុង៕

ហ្វីលីពីន និយាយថា ឆ្មាំល្បាតឆ្នេរចិន មិនបានបណ្តេញចេញទូកបំពាក់កំាភ្លើងកងទ័ពជើងទឹកនោះទេ

2023/10/11 07:31:14 pm        141
មេបញ្ជាការយោធាហ្វីលីពីន កាលពីថ្ងៃអង្គារ បានច្រានចោលការឃោសនា ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយឆ្មាំល្បាតប្រទេសចិនថា ខ្លួនបានបណ្តេញចេញទូកបំពាក់កាំភ្លើងកងទ័ពជើងទឹកហ្វីលីពីន មកពីជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឆ្មាំល្បាតឆ្នេររបស់ចិន នៅទីនោះ ហើយមានការប្រឈមមុខដាក់គ្នា។ ប៉ុន្តែនាវាកងទ័ពជើងទឹកបន្តដំណើរលើផ្លូវរបស់ខ្លួន ហើយមិនត្រូវបានបណ្តេញចេញនោះទេ។ នាវាកំពុងបំពេញបេសកកម្មរបស់ខ្លួន ជាការល្បាតដែនសមុទ្រ។ឆ្មាំល្បាតឆ្នេរចិន បាននិយាយថា កាលពីដំបូង ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញទូកបំពាក់កាំភ្លើងចេញពីតំបន់ថ្មប៉ប្រះទឹក Scarborough បន្ទាប់ពីទូកនេះ មិនអើពើចំពោះការព្រមានដដែលៗ។ អ្នកនាំពាក្យឆ្មាំល្បាតចិន លោក Gan Yu បាននិយាយថា សកម្មភាពនេះគឺជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ឧបទ្ទវហតុនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពី ប្រទេសចិន បានព្រមាន ប្រទេសហ្វីលីពីន ចំពោះការបង្ករឿងបន្ថែមទៀតនៅកោះមួយនៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើរបែបនេះ បានបំពានអធិបតេយ្យភាពដែនដីរបស់ចិន ដែលល្មើសច្បាប់អន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពប្រចាំតំបន់។

ក្រុមពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាល របស់ប្រទេសអាហ្សង់ទីន បន្ទាប់ពីចំហេះព្រៃ

2023/10/11 07:27:56 pm        149
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាលប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សិបគ្រួសារចាប់តាំងពីថ្ងៃចន្ទមក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅក្នុងតំបន់ប្រជុំជន វីឡា ខាឡូស ប៉ាស (Villa Carlos Paz) ក្នុងខេត្តខូដូបា (Cordoba) បានចាកចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអង្គារ ដើម្បីទៅជ្រកកោននៅក្នុងអគារកីឡាសាធារណៈ ខណៈដែលចំហេះព្រៃបានឆាបឆេះនៅជិតតំបន់លំនៅដ្ឋានរបស់ពួកគេ។អភិបាលខេត្តខូដូបា លោក វ៉ាន់ អេសស្កែរ៉ាទី (Juan Schiaretti) បានជូនដំណឹងនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ Twitter ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្កចំហេះព្រៃនេះ។ ក្រុមពន្លត់អគ្គិភ័យជិត ១.០០០នាក់ បានធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដើម្បីពន្លត់អណ្តាតភ្លើង រួមជាមួយនឹងយន្តហោះពន្លត់អគ្គិភ័យចំនួនប្រាំបីគ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងទៀតផងដែរ៕

ប្រធានជំនួយUN អំពាវនាវឲ្យដោះលែងចំណាប់ថ្នូរជាបន្ទាន់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/10/11 07:24:32 pm        117
ប្រធានទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវឲ្យមានការដោះលែងមនុស្សទាំងអស់ជាបន្ទាន់ ជាអ្នកដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន។ប្រធានទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាររបស់លោកទៅដល់គ្រប់ភាគីទាំងអស់ គឺច្បាស់លាស់ថា ច្បាប់នៃសង្គ្រាម ត្រូវតែប្រកាន់ខ្ជាប់។អ្នកទាំងឡាយណាដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ត្រូវតែបានប្រព្រឹត្តដោយលក្ខណៈមនុស្សធម៌ ហើយចំណាប់ថ្នូរ ត្រូវតែបានដោះលែងដោយគ្មានការពន្យាពេល។រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ប្រទេសលោកនឹងបង្កើនវិធានការប្រឆាំងតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ ដោយបិទផ្លូវ រួមទាំងដាក់បម្រាមលើការនាំចូលស្បៀងអាហារ និងប្រេងឥន្ធនៈ។លោក Griffiths និយាយថា ឆ្លងកាត់ការប្រយុទ្ធគ្នាទាំងអស់ ជនស៊ីវិល និងហេត្ថារចនាសម្ព័ន្ធស៊ីវិល ត្រូវតែត្រូវបានការពារ។ ជនស៊ីវិលត្រូវតែបានអនុញ្ញាតឲ្យចាកចេញសម្រាប់តំបន់ដែលមានសុវត្ថិភាព ហើយជំនួយមនុស្សធម៌ និងសេវាសំខាន់ៗ និងការផ្គត់ផ្គង់ទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានរារាំងឡើយ។

អ្នករួចជីវិតពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន ទទូចសុំជំនួយ ខណៈចំនួនអ្នកស្លាប់កើនឡើងជិត៣ពាន់នាក់

2023/10/11 07:17:22 pm        121
ក្រុមតាលីបង់ និយាយថា ចំនួនអ្នកស្លាប់បានហក់ឡើងជិត៣.០០០នាក់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ទី៧ខែតុលា បានបំផ្លិចបំផ្លាញ ខេត្ត ហេរ៉ាត់ (Herat ) ភាគខាងលិច។ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ។ក្រុមគ្រួសាររបស់ពួកគេបានស្នាក់នៅជាលើគំនរកម្ទេចថ្មីបែកបាក់ក្នុងភូមិខានរបស់ពួកគេជាច្រើនយប់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការរញ្ជួយដី និងរលករំញ្ជួយ ដោយសង្ឃឹមថានឹងរកឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈពួកគេបានជួយកាយតាមកម្ទេចថ្មដោយប្រើប៉ែល ។ គ្រឿងចក្រ ជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីជីកកាយសម្អាតតាមជួរផ្នូរនានាយ៉ាងវែង។ បេសកកម្មសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានប្រឈមការប្រជែងនឹងពេលវេលា ខណៈក្រុមអ្នកសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជីកកាយរកអ្នកនៅរស់រានមានជីវិត និងសាកសពពីភូមិឋានរកការខូចខាត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៤៨ ម៉ោង បន្ទាប់ពីរញ្ជួយដី។ ក្រសួងសុខភាពសាធារណៈរបស់ក្រុមតាលីបង់ បានរាយការណ៍ថាមនុស្សជាង២.៥០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅទូទាំងភូមិចំនួន២១ប៉ុន្តែមានក្ដីបារម្ភថាអ្នកស្លាប់នឹងកើនឡើងថែមទៀត។ ខណៈដែលក្រុមអ្នកនៅរស់រានមានជីវិតកំពុងទទូចសុំជំនួយ លំហូរចូលជំនួយពីអន្តរជាតិបានទៅដល់តំបន់ភាគខាងលិចដែលរងផលប៉ះពាល់របស់អាហ្វហ្គានីស្ថាន បន្ទាប់ពីការរញ្ជួយដី២លើកផ្ទួនៗគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីជួយប្រជាពលរដ្ឋសាងសង់លំនៅឋានរបស់ពួកគេឡើងវិញនិងជួយពួកគេទប់ទល់នឹងរដូវរងាដែលកំពុងចូលមកដល់។ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មាន Al Jazeera ថា ការស្វែងរក និងប្រតិបត្តិការសង្រ្គោះនៅកំពុងដំណើរការនៅឡើយ ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ ឬ របួស និង លំនៅឋានតូច ធំ ឬអគារ ដែលត្រូវបានបំផ្លិចបំផ្លាញនៅពុំទាន់បានបញ្ជាក់ពេញលេញនៅឡើយទេ ៕

មនុស្សជាង២៦ម៉ឺននាក់ បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល

2023/10/11 07:13:23 pm        117
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២៦៣.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានព្រមានថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ហើយបាននិយាយដោយសំអាងដល់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ថា លំនៅឋានជាង១.០០០ខ្នង ត្រូវបានបំផ្លាញ ហើយលំនោឋានចំនួន៥៦០ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរមិនអាចឲ្យមនុស្សរស់នៅបានទេ។ក្នុងចំណោមអ្នកផ្លាស់ទីលំនៅទាំងនោះ មនុស្សជិត ១៧៥.៥០០នាក់ បានស្វែងរកទីជម្រកនៅក្នុងសាលារៀនចំនួន៨៨កន្លែង ដែលគ្រប់គ្រងដោយទីភ្នាក់ងារសម្រាលបន្ទុកភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNRWA)។ មនុស្សជាង ១៤.៥០០នាក់ផ្សេងទៀត បានភៀសខ្លួនទៅជ្រកកោននៅសាលារៀនរដ្ឋាភិបាលចំនួន១២ទីតាំង ខណៈដែលមនុស្សជិត ៧.៤០០០នាក់ ត្រូវបានគេប៉ាន់ស្មានថា កំពុងស្នាក់នៅជាមួយសាច់ញាតិ និងអ្នកជិតខាង ឬស្វែងរកជម្រកនៅក្នុងព្រះវិហារ និងកន្លែងផ្សេងៗទៀត។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ដែលខ្លួនបានឡោមព័ទ្ធ ស្របពេលមានការព្រមានយ៉ាងម៉ឺងម៉ាត់អំពីវិបត្តិមនុស្សធម៌ ដែលអាចនាំឱ្យមានការស្លាប់ជនស៊ីវិលរាប់ពាន់នាក់។ ស្បៀងអាហារ អគ្គិសនី និងទឹក កំពុងមានការខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុង ហើយយន្តហោះចម្បាំងជាច្រើនបានកំពុងវាយលុកតំបន់ហ៊ុមព័ទ្ធដ៏តូច ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ប្រមាណជាងពីរលាននាក់មួយនេះផងដែរ៕

ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ បានជំរុញឱ្យមានរលកកម្ដៅ ក្នុងរដូវរងាយ៉ាងធ្ងន់ធ្ងរ នៅអាមេរិកខាងត្បូង

2023/10/11 05:50:23 pm        200
ការឡើងកម្ដៅផែនដី គឺជាកត្តាជំរុញចម្បងនៃរលកកម្ដៅ ដែលបានឆាបឆេះនៅអាមេរិកខាងត្បូង សម្រាប់រយៈពេលភាគច្រើននៃខែសីហា និងខែកញ្ញា ហើយបានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ទៅ ៤,៣អង្សាសេ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១០ តុលា)។ការសិក្សាដោយក្រុមវិទ្យាសាស្ត្រគុណលក្ខណៈអាកាសធាតុពិភពលោកបាននិយាយថា សីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សាសេ នៅទូទាំងផ្នែកធំៗនៃប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ បូលីវី និងអាហ្សង់ទីន នៅចុងរដូវរងារ ហើយបន្តធ្លាក់ចូលទៅក្នុងនិទាឃរដូវនៃអឌ្ឍគោលខាងត្បូង ដោយបម្រែបម្រួលអាកាសធាតុធ្វើឱ្យព្រឹត្តិការណ៍ឡើងកម្ដៅនេះទំនងជាកើនឡើងក្នុងកម្រិត ១០០ដងលើសពីធម្មតា។ការសិក្សានេះបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ដោយសារកម្ដៅ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់អាមេរិកខាងត្បូង ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាត្រូវចំណាយពេលច្រើនខែដើម្បីកំណត់ ដោយការវិភាគវិញ្ញាបនបត្រមរណភាព។ អ្នកស្រាវជ្រាវរាប់សិបនាក់មកពីសាកលវិទ្យាល័យជាច្រើន និងទីភ្នាក់ងារឧតុនិយមជុំវិញពិភពលោក បានចូលរួមចងក្រងបង្កើតការសិក្សានេះឡើង។ការសិក្សាបានបន្ថែមថា ការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ អែល នីញ៉ូ ក្នុងឆ្នាំនេះ ក៏បានជួយជំរុញឱ្យសីតុណ្ហភាពឡើងខ្ពស់ផងដែរ ប៉ុន្តែជាកត្តាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការសិក្សានេះក៏បានព្រមានថា ប្រសិនបើកំណើនកម្ដៅផែនដីឡើងដល់កម្រិត ២អង្សាសេ ក្តៅជាងមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម នោះរលកកម្ដៅដ៏មហន្តរាយស្រដៀងគ្នានៅក្នុងតំបន់ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងរៀងរាល់ ៥ឆ្នាំ ឬ ៦ឆ្នាំម្តង៕

ប្រធានាធិបតីទួរគីនិយាយថា ការបញ្ជូននាវាផ្ទុកយន្តហោះរបស់អាមេរិក ទៅអ៊ីស្រាអែល នឹងក្លាយជាការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា

2023/10/11 05:42:42 pm        215
លោកប្រធានាធិបតីទួរគី តាយីប អឺដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបញ្ជូនក្រុមនាវាពិឃាតទៅកាន់តែជិតអ៊ីស្រាអែល ដោយនិយាយថា ការបញ្ជូនអាវុធទៅនេះ នឹងនាំឲ្យមានការសម្លាប់រង្គាលដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។ ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមនាវាពិឃាត ដែលរួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford ចូលទៅជិតអ៊ីស្រាអែល។ លោក Erdogan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអូទ្រីស លោក ខាល ខេហាំម័រ (Karl Nehammer) ក្នុងទីក្រុងអង់ការ៉ា ថា តើ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងធ្វើអ្វីខ្លះនៅជិតអ៊ីស្រាអែល ?ហេតុអ្វីបានជាបញ្ជូនអាវុធទាំងនោះមក។ តើនាវានិងយន្តហោះទាំងនោះនឹងធ្វើអ្វី? អាវុធទាំងនោះនឹងវាយប្រហារតំបន់ហ្គាហ្សានិងតំបន់ជុំវិញ និងចាត់វិធានការប្រព្រឹត្តអំពើសម្លាប់រង្គាលធ្ងន់ធ្ងរនោះទីនោះ ។ លោក Erdogan ធ្លាប់បាននិយាយរួចមកហើយថា ទួរគី បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលរវាង កងកម្លាំង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាបានភាពស្ងៀមស្ងាត់ ៕

សម្ពាធលើព្រំដែនតំបន់ហ្គាហ្សា បង្កើនការព្រមានដល់អេហ្ស៊ីប ខណៈការវាយប្រហារខិតទៅជិតច្រកព្រំដែន

2023/10/11 05:38:06 pm        188
យោធារបស់ប្រទេសអេហ្ស៊ីប បានចុះទៅកាន់ទីតាំងថ្មីនៅជិតព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា ហើយកំពុងធ្វើការល្បាតដើម្បីត្រួតពិនិត្យតំបន់នោះ ខណៈការវាយប្រហារខិតជិតដល់ច្រកព្រំដែនរបស់ខ្លួន នេះបើយោងតាមលោក Ahmed Salem មកពីមូលនិធិសិទ្ធិមនុស្សស៊ីណៃ (Sinai) បាននិយាយកាលពីថ្ងៃអង្គារ (១០ តុលា) ។ក្រុមមន្ត្រីតំបន់ហ្គាហ្សា និងប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា ប្រទេសអេហ្ស៊ីបកំពុងធ្វើប្រតិបត្តិការដើម្បីការពារការជនភៀសខ្លួនយ៉ាងច្រើន ចេញពីតំបន់ហ្គាហ្សា ស្ទ្រីប ចូលទៅក្នុងឧបទ្វីបស៊ីណៃរបស់ខ្លួន ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបញ្ឈប់ការធ្វើដំណើរឆ្លងកាត់នៅចំណុចច្រកចេញតែមួយគត់ពីដែនដីហ៊ុមព័ទ្ធប៉ាឡេស្ទីន។ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងមានផលវិបាកដែលអាចប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោក Sisi បន្ថែមថា អេហ្ស៊ីបសង្ឃឹមថាមានដំណោះស្រាយចរចាចំពោះបញ្ហាប៉ាឡេស្ទីន ដែលនាំទៅរកសន្តិភាព និងការបង្កើតរដ្ឋប៉ាឡេស្ទីនឡើងវិញ។ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសអេហ្ស៊ីប ដែលបានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ផ្លូវធ្វើដំណើរមានសុវត្ថិភាពសម្រាប់ជនស៊ីវិលពីតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាជាងការលើកទឹកចិត្តឱ្យពួកគេភៀសខ្លួនពីភាគនិរតីឆ្ពោះទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
09/30/2026 04:09 PM
ឆ្នាំល្បាតឆ្នេរសហរដ្ឋអាមេរិកសង្រ្គោះមនុស្ស ៤៩នាក់ ក្រោយលិចនាវាមួយគ្រឿងនៅជិតកោះ Mona របស់ព័រតូរីកូ
09/30/2026 04:09 PM
អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
09/30/2026 04:09 PM
កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
09/30/2026 04:09 PM
សមាជិកសភា៖ កូរ៉េខាងត្បូងមិនបានសន្យាផ្តល់ជំនួយយោធាឱ្យ​អ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើងឡើយ
09/30/2026 04:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ប​ន្ត​កិច្ច​សហប្រតិបត្តិការ​គាំពារដល់អត្ថប្រយោជន៍ពលករកម្ពុជា
09/30/2026 04:09 PM
ក្រសួងការពារជាតិ៖ ទាហានជប៉ុន ៤៥.០០០នាក់ នឹងចូលរួមសមយុទ្ធរួមជាមួយអាមេរិក
09/30/2026 04:09 PM
អាមេរិកដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១០រូប ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានទិញអាវុធឲ្យអ៊ីរ៉ង់
09/30/2026 04:09 PM
សមាជិកសភាអាមេរិក​​ អំពាវនាវឱ្យលោក Netanyahu ចាត់វិធានការ លើ​ហិង្សារបស់អ្នកតាំងលំនៅ នៅ​ West Bank
09/30/2026 04:09 PM
លោក TRUMP ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់ «ក្នុងពេលឆាប់ៗនេះ»
09/30/2026 04:09 PM