ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ជំរំជនអន្តោប្រវេសន៍ នៅខាងក្រៅស្ថានីយរថយន្តក្រុង Mexico City ស្វែងរកការដឹកជញ្ជូន​ទៅភាគខាងជើង

2023/09/25 06:53:41 pm        170
ជនអន្តោប្រវេសន៍ជាប់គាំងដំណើរ ដែលបានបោះជំរំនៅស្ថានីយរថយន្តក្រុង នៅទីក្រុង Mexico City កំពុងរងចាំ ប្រមូលលុយដើម្បីទិញសំបុត្រទៅកាន់ភាគខាងជើង។ជនអន្តោប្រវេសន៍មកពីប្រទេសវ៉េណេស៊ុយអេឡា និងហុងឌុយរ៉ាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជ្រើសរើសយកការបោះជំរំនៅខាងក្រៅស្ថានីយរថយន្តក្រុង ព្រោះពួកគេពុំមានមធ្យោបាយដើម្បីមានលទ្ធភាពធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់ពួកគេនៅព្រំដែនសហរដ្ឋអាមេរិក នោះទេ។ នាង Gina ជាជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា និយាយថា នាងនិងស្វាមីរបស់នាង Ricardo ធ្លាប់លាងរថយន្ត និងធ្វើការជាអ្នកសម្អាត នៅក្នុងអាជីវកម្មមួយកន្លែងនៅក្បែរនោះ ប៉ុន្តែពួកគេត្រូវបញ្ឈប់ការងារបណ្តោះអាសន្ននៅពេលកូនរបស់ពួកគេឈឺ។ ជនអន្តោប្រវេសន៍មួយចំនួន បាននិយាយថាពួកគេបានជាប់គាំងដំណើររហូតដល់១៥ថ្ងៃ ដោយគ្មានទឹកទទួលទាន ឬទឹកសម្រាប់ងូតឡើយ។ ពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះបានផ្តល់អាហារ និងទឹក ដើម្បីជួយពួកគេស៊ូទ្រាំចំពោះការលំបាក។ ជនអន្តោប្រវេសន៍ជាច្រើន ត្រូវបានចាប់ខ្លួន ដែលកំពុងឆ្លងកាត់ដោយខុសច្បាប់ ឬបង្ហាញខ្លួនពួកគេនៅព្រំដែនស្របច្បាប់ដោយការឆ្លងកាត់បានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានធ្លាក់ចុះកាលពីពាក់កណ្តាលខែឧសភា។

មនុស្ស៣៥នាក់បានស្លាប់ ក្នុងអគ្គិភ័យឆាបឆេះហាងលក់ទំនិញនៅភាគអាគ្នេយ៍ប្រទេសបេណាំង

2023/09/25 06:46:25 pm        182
តំណាងក្រសួងយុត្តិធម៌បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣៥នាក់ បានស្លាប់នៅភាគអាគ្នេយ៍ប្រទេសបេនីន កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលសាក្សីបាននិយាយថាប្រេងសាំងកំពុងត្រូវបានបង្ហូរចេញ។ អគ្គីភ័យបានឆាបឆេះនៅម៉ោង៩:៣០នាទី (ម៉ោងក្នុងស្រុក) នៅក្នុងក្រុង Seme-Podji ជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។ព្រះរាជអាជ្ញា Abdoubaki Adam-Bongle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា «អគ្គិភ័យបានឆាបឆេះហាងមួយនោះ ហើយយោងទៅតាមការវាយតម្លៃដំបូង បានបណ្តាលឱ្យមនុស្ស៣៥នាក់បានស្លាប់ ក្នុងនោះមានកុមារម្នាក់»។ លោកបានបន្តថា តាមសាក្សីដែលបានសម្ភាសនោះ អគ្គិភ័យប្រហែលជាផ្តើមឆាបឆេះក្នុងពេលបង្ហូរសាំងមកវិញ» ហើយមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់ នៅក្នុងអគ្គីភ័យអណ្តូងរ៉ែធ្យូងថ្ម នៅភាគនិរតីនៃប្រទេសចិន

2023/09/25 06:42:28 pm        111
មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦នាក់ បានស្លាប់នៅក្នុងអគ្គីភ័យអណ្តូងរ៉ែធ្យូងថ្មកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) នៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន។ រដ្ឋាភិបាលទីក្រុងផានចូវ (Panzhou) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យថា អគ្គីភ័យបានឆាបឆេះនៅអណ្តូងធ្យូង សានចាវស៊ូ (Shanjaoshu) នៅម៉ោងប្រហែល៨:១០ព្រឹក (ម៉ោងក្នុងស្រុក)។សេចក្តីជូនដំណឹងនោះបាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់បានពន្លត់ភ្លើង ហើយសីតុណ្ហភាពនៅទីតាំងកើតហេតុបានវិលមកសភាពធម្មតាវិញ ប៉ុន្តែបន្ទាប់ពីការផ្ទៀងផ្ទាត់បឋម មនុស្ស១៦នាក់បានស្លាប់បាត់បង់ជីវិត។ អណ្តូងរ៉ែនៅទីក្រុងប៉ានចូវ នោះ មានចម្ងាយប្រហែល៣៦០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីប៉េកាំង។ខណៈពេលដែលស្តង់ដារសុវត្ថិភាពនៅក្នុងវិស័យរុករករ៉ែ របស់ប្រទេសចិន មានភាពប្រសើរឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គ្រោះថ្នាក់នៅតែបន្តកើតមានជាញឹកញាប់នៅក្នុងឧស្សាហកម្មនេះ ដោយសារតែការអនុវត្តន៍ពិធីការតិចតួច ជាពិសេសនៅកន្លែងដែលមានមូលដ្ឋានរុករករ៉ែច្រើនបំផុត។ កាលពីឆ្នាំមុន មនុស្ស២៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់១៦៨ករណី នេះបើយោងតាមតួលេខផ្លូវការ៕

ពលរដ្ឋស៊ុយអែត តវ៉ាសំណើចូលជាសមាជិកអង្គការណាតូរបស់រដ្ឋាភិបាល

2023/09/25 06:38:59 pm        188
ជនជាតិស៊ុយអែតជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Stockholm កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) ដើម្បីតវ៉ាចំពោះការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងបដិសេធសមាជិកភាពនៃសម្ព័ន្ធយោធាមួយនេះ។ក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញាដែលសរសេរថា «ស៊ុយអែតមិនត្រូវការ ណាតូ សម្រាប់សន្តិភាពទេ ហើយណាតូ នឹងនាំតែសង្គ្រាមសម្រាប់ស៊ុយអែត ប៉ុណ្ណោះ» និង «និយាយថា ទេ ចំពោះណាតូ» ព្រមទាំងសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការណាតូ។ក្រុមអ្នកតវ៉ាបាននិយាយថា ណាតូ មិនមែនជាសម្ព័ន្ធមិត្តការពារជាតិទេ ប៉ុន្តែជាសម្ព័ន្ធមិត្តប្រដាប់អាវុធនុយក្លេអ៊ែរ ដែលបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងធ្វើសង្គ្រាមនៅក្រៅប្រទេស ខណៈអាវុធនុយក្លេអ៊ែរបានបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្ររបស់ណាតូ ជាមួយនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា មិនមែនជាការធានាសន្តិសុខនោះទេ។សូមបញ្ជាក់ថា បញ្ហាការចូលជាសមាជិកណាតូរបស់ស៊ុយអែត កំពុងស្ថិតក្រោមការពិភាក្សាជិតមួយឆ្នាំហើយ។ នៅក្នុងសម្ព័ន្ធភាពយោធា មានតែសភាទួរគី និងហុងគ្រីប៉ុណ្ណោះ ដែលមិនទាន់អនុម័តសមាជិកភាពរបស់ប្រទេសស៊ុយអែតនេះ៕

ការធ្វើកូដកម្មរបស់ក្រុមអ្នកនិពន្ធភាពយន្តហូលីវ៉ូដ បានឈានដល់កិច្ចព្រមព្រៀង ដំបូងជាមួយស្ទូឌីយ៉ោ

2023/09/25 06:35:36 pm        146
ក្រុមសហជីពការងារ Writers Guild of America បាននិយាយថា ក្រុមអ្នកនិពន្ធភាពយន្តហូលីវ៉ូដ(Hollywood) បានឈានដល់កិច្ចព្រមព្រៀងដំបូងមួយជាមួយស្ទូឌីយ៉ោធំៗកាលពីថ្ងៃអាទិត្យ ជាកិច្ចព្រមព្រៀងមួយដែលត្រូវគេរំពឹងថានឹងបញ្ចប់ការធ្វើកូដកម្មមួយក្នុងចំណោមកូដកម្មចំនួន២ ដែលបានបញ្ឈប់ការផលិតខ្សែភាពយន្តទូរទស្សន៍ដ៏ល្បីល្បាញបំផុត និងខាតបង់សេដ្ឋកិច្ច របស់រដ្ឋ California រាប់ពាន់លានដុល្លារក្នុង ។កិច្ចសន្យាដែលមានរយៈពេល៣ឆ្នាំ ចាំបាច់ត្រូវអនុម័តដោយសមាជិក Writers Guild of America ដែលតំណាងភាពយន្ត១១,៥០០ រឿង និងក្រុមអ្នកនិពន្ធប៉ារ៉ូលភាពយន្តឲ្យកម្មវិធីទូរទស្សន៍ មុនពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ។សេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមសហជីពការងារ Writers Guild of America បាននិយាយថា កិច្ចព្រមព្រៀងនេះគឺ អាចធ្វើទៅបានដោយសាមគ្គីភាពយូរអង្វែងនៃសមាជិក របស់សហជីពនេះ និងការគាំទ្រពេញទំហឹងពីបងប្អូនបង្កើតសហជីពរបស់យើង ដែលបានចូលរួមជាមួយយើងទាំងអស់គ្នា នៅលើក្រាប់ខណ្ឌការងារ អស់រយៈពេលជាង ១៤៦ ថ្ងៃ ។ដំណោះស្រាយរបស់ក្រុមសហជីពនេះ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ នឹងមិនតម្រូវឲ្យក្រុមហូលីវ៉ូដ ត្រឡប់ទៅធ្វើការវិញឡើយ ។សហជីព SAG-AFTRA របស់ក្រុមតារាសម្ដែងនៅតែបន្តចេញធ្វើកូដកម្ម។ ក្រុមអ្នកនិពន្ធ បានដើរចេញពីការងារកាលពីថ្ងៃទីខែឧសភា បន្ទាប់ពីការចរចាបានឈានដល់ដំណាក់កាលជាប់គាំង ជុំវិញការសងសំណងការកាត់បន្ថយបុគ្គលិករបស់ការិយាល័យអ្នកនិពន្ធ ការប្រើបញ្ញាសិប្បនិម្មិត និងប្រាក់រង្វាន់ដល់ក្រុមអ្នកនិពន្ធសម្រាប់ការផ្សាយផ្ទាល់ដ៏ពេញនិយមនៅតាមបណ្ដាញសង្គម ក្នុងចំណោមបញ្ហាផ្សេងទៀត៕

ឪពុកម្តាយជនជាតិអ៊ុយក្រែន ត្រូវបានអញ្ជើញឲ្យមកយកកូនរបស់ពួកគេពីប្រទេសរុស្ស៊ី ត្រឡប់ទៅវិញ

2023/09/25 05:37:15 pm        183
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានអញ្ជើញឪពុកម្តាយជនជាតិអ៊ុយក្រែនឲ្យ«មកយកកូនរបស់ពួកគេ» ដែលយកពីអ៊ុយក្រែន ត្រឡប់ទៅវិញ ចំពេលមានសង្រ្គាម ដែលកំពុងបន្តនោះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានថ្លែងនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលបើកការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធកន្លងទៅថា ភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យតក់ស្លុត និងរីករាលដាលកាន់តែខ្លាំង ក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន ត្រូវបានចងក្រងជាឯកសារ ដោយទីភ្នាក់ងារUN។ការរំលោភសិទ្ធិមនុស្សទាំងនោះរួមមាន«អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ»ក៏ដូចជា «ការឃុំខ្លួនតាមទំនើងចិត្ត» និង ការប្រហារជីវិតភ្លាមៗ»ដែលត្រូវបានអនុវត្តភាគច្រើនដោយកងទ័ពរុស្ស៊ី។លោកហ្គុយតឺរេស ក៏បានថ្កោលទោសចំពោះការបញ្ជូនដោយបង្ខំនូវជនស៊ីវិលអ៊ុយក្រែន រួមទាំងកុមារ ទៅកាន់ទឹកដី ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ឬ ទៅសហព័ន្ធរុស្ស៊ី។លោកឡាវ៉រូវ បានឆ្លើយតបទៅនឹងការអធិប្បាយរបស់លោក ហ្គុយតឺរេស ក្នុងអំឡុកិច្ចប្រជុំសួរនិងឆ្លើយដ៏វែងជាមួយអ្នកសារព័ត៌មាន ដែលត្រូវបានចាក់ផ្សាយដោយក្រសួងការបរទេសរបស់រុស្ស៊ីនៅលើTwitter។ ក្នុងសុន្ទរកថានោះ លោកឡាវរ៉ូវ ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែធ្វើសង្រ្គាមដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី៕

អភិបាលក្រុង៖ រដ្ឋតិចសាស់ កំពុងស្ថិតនៅចំណុចបំបែកមួយ ខណៈជនអន្តោប្រវេសន៍សម្រុកចូលព្រំដែន

2023/09/25 05:33:40 pm        137
អាមេរិក៖ ការកើនឡើងនៃជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក បានធ្វើឲ្យទីក្រុង អ៊ែល ប៉ាសូ (El Paso) ក្នុងរដ្ឋតិចសាស់ កំពុងស្ថិតនៅក្នុង «ចំណុចបំបែក» ដែលមិនអាចគ្រប់គ្រងបាន ដោយមានមនុស្សជាង២.០០០នាក់ក្នុងមួយថ្ងៃ ស្វែងរកសិទ្ធិជ្រកកោន ដែលលើសពីសមត្ថភាពក្នុងការផ្ដល់ជម្រក និងកង្វះខាតធនធានរបស់ទីក្រុងមួយនេះ នេះបើយោងតាមអភិបាលក្រុងបាននិយាយកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា)។ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសវេណេហ្ស៊ុយអេឡា ដ៏ច្រើនលើសលុប គឺជាផ្នែកមួយនៃការកើនឡើងដ៏ធំនៃជនអន្តោប្រវេសន៍ ដែលបានធ្វើដំណើរតាមផ្លូវគ្រោះថ្នាក់នៅលើឡានក្រុង និងរថភ្លើងដឹកទំនិញទៅកាន់ទីក្រុងព្រំដែនម៉ិកស៊ិក ក្បែរទីក្រុង San Diego រដ្ឋកាលីហ្វ័រនីញ៉ា ព្រមទាំងទីក្រុង អ៊ែល ប៉ាសូ និងទីក្រុង Eagle Pass របស់រដ្ឋតិចសាស់ ផងដែរ។អភិបាលក្រុង លោក Oscar Leeser បានប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុង អ៊ែល ប៉ាសូ គ្រោងនឹងបើកទីជម្រកថ្មី ហើយកាលពីថ្ងៃសៅរ៍បានជួលឡានក្រុងចំនួន៥គ្រឿង ដើម្បីដឹកជនអន្តោប្រវេសន៍ទៅកាន់ទីក្រុង ញ៉ូវ យ៉ក ទីក្រុង Chicago និងទីក្រុង Denver ដោយបានបន្ថែមថា ប្រព័ន្ធអន្តោប្រវេសន៍សហរដ្ឋអាមេរិកទាំងមូលត្រូវបានខូចខាតហើយ។អភិបាលរដ្ឋតិចសាស់ និងរដ្ឋហ្វ្លរីដា របស់គណបក្សសាធារណរដ្ឋ ត្រូវបានគេរិះគន់ចំពោះការបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ទីក្រុងនានា ដែលគេយល់ថាជាទីក្រុងសេរី ដូចជាញូវយ៉ក និងសាក្រាម៉ង់តូ ជាដើម។ ប៉ុន្តែលោក Leeser ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយថា ជនអន្តោប្រវេសន៍ទាំងអស់នៅលើឡានក្រុង អ៊ែល ប៉ាសូ កំពុងធ្វើដំណើរដោយស្ម័គ្រចិត្តទៅកាន់ទីក្រុងដែលពួកគេជ្រើសរើស៕

មនុស្ស៤ម៉ឺននាក់ តវ៉ាប្រឆាំងនឹងការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ នៅប្រទេសអេស្ប៉ាញ

2023/09/25 05:30:36 pm        176
អេស្ប៉ាញ៖ ប្រជាជនអេស្ប៉ាញរាប់ម៉ឺននាក់ បានតវ៉ានៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ប្រឆាំងនឹងផែនការដែលអាចធ្វើទៅបាន ដោយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ លោក Pedro Sanchez ក្នុងការផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ ដើម្បីរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតដែលលោកមិនបានទទួលជ័យជម្នះ។ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងអភិរក្សនិយម គឺបក្សប្រជាជនអេស្ប៉ាញ (PP) បានការគ្រវីទង់ជាតិ និងធ្វើដំណើរមកពីទូទាំងប្រទេសអេស្ប៉ាញ ដើម្បីចូលរួមការជួបជុំនៅ ទីក្រុងម៉ាឌ្រីដ។ ក្រុមអាជ្ញាធរបានប៉ាន់ប្រមាណថា ទំហំហ្វូងមនុស្សទាំងនោះមានចំនួន៤០.០០០នាក់។លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភាផងដែរ៕

អ្នកស្រុកក្នុងតំបន់សំណង់មិនរៀបរយនៅប្រេស៊ីល កំពុងជួបការលំបាកក្នុងការទប់ទល់នឹងរលកកម្ដៅក្នុងរដូវរងា

2023/09/25 05:27:38 pm        171
ប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)នៅតំបន់សំណង់មិនរៀបរយក្នុងទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល អ្នកស្រុកមានការបារម្ភពីបម្រែបម្រួលអាកាសធាតុ និងអ្នកខ្លះទៀតហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងអាកាសធាតុដ៏ក្ដៅនេះទេ ដោយមានមនុស្សជាច្រើនបានស្វែងរកវិធីដើម្បីធ្វើឲ្យមានភាពត្រជាក់ ខណៈដែលរលកកម្ដៅបានវាយប្រហារប្រទេសប្រេស៊ីល ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃរដូវរងាមក។នៅតំបន់សំណង់មិនរៀបរយ Parque Esperanca អ្នកស្រុកបានប្រមូលផ្តុំគ្នានៅក្នុងអាងហែលទឹកដើម្បីទប់ទល់នឹងកម្ដៅក្នុងទីក្រុង Rio ជាទីដែលស៊ីតុណ្ហភាពបានឡើងដល់កម្រិត៣៨អង្សាសេ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមវិទ្យាស្ថានជាតិឧតុនិយម (Inmet) ។អ្នកស្រុកមកពីតំបន់សំណង់មិនរៀបរយ Rocinha ក្នុងសង្កាត់ Maria Beatriz Gomes បាននិយាយថា ពួកគេបានទទួលរងពីបាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតទាំងនេះ ដោយសារតែលំនៅដ្ឋានចង្អៀត ដែលខ្វះការត្រួតពិនិត្យពីបញ្ហាអាកាសធាតុគ្រប់ប្រភេទ។កាលពីសប្តាហ៍មុន វិទ្យាស្ថានជាតិឧតុនិយម បានចេញការជូនដំណឹងពណ៌ក្រហមនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ដើម្បីព្រមានពីគ្រោះថ្នាក់នៃសីតុណ្ហភាពកើនឡើងចំនួន៥អង្សាសេ លើសពីមធ្យមភាគ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវរងា។ រលកកម្ដៅដែលកំពុងបន្ត ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះសម្រាប់ប្រទេសប្រេស៊ីលផងដែរ៕

ជម្លោះរវាង កូសូវ៉ូ និងស៊ែរប៊ី រីកកាន់តែធំ ជុំវិញសង្គ្រាមអាវុធនៅវិហារសាសនា អ៊ុតូដុកបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់

2023/09/25 04:56:05 pm        148
កូសូវ៉ូ៖កូសូវ៉ូ និងស៊ែរប៊ី បានចោទប្រកាន់ដាក់គ្នា ជុំវិញការប្រឈមយ៉ាងខ្លាំងរវាងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិចស៊ែរប៊ី និងនគរបាល នៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង។ នគរបាលម្នាក់ និងខ្មាន់កាំភ្លើង៣នាក់ បានស្លាប់អំឡុងការឡោមព័ទ្ធវិហារសាសនា អ៊ុតូដុក (Orthodox)របស់ស៊ែរប៊ី នៅក្នុងភូមិបានជ៍ស្កា (Banjska)កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រី កូសូវ៉ូ លោកអាល់ ប៊ីន ឃើទី (Albin Kurti) បានចោទប្រកាន់ស៊ែរប៊ី ថាបានគាំទ្រ ក្រុមប្រដាប់អាវុធនេះ ។ ចំណែកលោកប្រធានាធិបតីស៊ែរប៊ី  អាឡេចសាន់ឌ័រ វ៉ូស៊ីក(Aleksandar Vucic) បាននិយាយថា ក្រុមមន្ត្រីកូសូវ៉ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ។  លោកថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់ ទាំង៣នាក់ គឺជាជនជាតិកូសូវ៉ូ។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ក្លាយជាភាពតានតឹង មួយក្នុងចំណោមភាពតានតឹងរីកកាន់តែធំបំផុតជាច្រើន នៅក្នុងប្រទេសកូសូវ៉ូ រយៈពេលជាច្រើនឆ្នាំមកនេះ និងបានកើតឡើងក្រោយមានភាពតានតឹងជាច្រើនខែមកនេះរវាងភាគីទាំង២។កូសូវ៉ូ បានប្រកាសឯករាជ្យកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែរប៊ី រួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងបេលក្រាដ គឺចិន និងរុស្ស៊ី ពុំបានទទួលស្គាល់ទេ។  ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើន ចាត់ទុកជាកន្លែងកំណើតទី៣នៃប្រទេសរបស់ខ្លួន ។ប៉ុន្តែ មនុស្ស១,៨លាននាក់ រស់នៅក្នុងប្រទេសកូសូវ៉ូ ៩២%ជា ជនជាតិភាគតិចអាល់បានី និង៦%ប៉ុណ្ណោះជាជនជាតិភាគតិចស៊ែរប៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM