ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ពួកតាលីបង់អាហ្វហ្គានីស្ថាន រិះគន់ការបិទច្រកព្រំដែនដ៏សំខាន់ជាមួយប៉ាគីស្ថាន

2023/09/11 10:16:22 am        111
អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់អាហ្វហ្គានីស្ថាន បានរិះគន់ការបិទច្រកព្រំដែនដ៏សំខាន់របស់ខ្លួនជាមួយប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ ដោយនិយាយថា ការផ្អាកពាណិជ្ជកម្ម នឹងធ្វើឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់អាជីវកម្ម។ច្រកព្រំដែន Torkham ដ៏មមាញឹក ដែលត្រូវបានបិទកាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងតាលីបង់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបាញ់ប្រហារគ្នាទៅវិញទៅមក នេះបើយោងតាមក្រុមមន្ត្រីក្នុងតំបន់។ ក្រសួងការបរទេសរបស់រដ្ឋបាលតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ប្រទេសឥស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថាន ចាត់ទុកថា ការបិទច្រកព្រំដែន Torkham និងការបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដោយភាគីប៉ាគីស្ថានផ្ទុយពីភាពអ្នកជិតខាងដ៏ល្អ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានចាប់ផ្តើម បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់ទៅលើកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាន ដែលកំពុងជួសជុលប៉ុស្តិ៍សន្តិសុខចាស់មួយ នៅជិតព្រំដែន។ ការិយាល័យកិច្ចការបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

សហរដ្ឋអាមេរិក និងវៀតណាមយល់ព្រមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈក្ដីបារម្ភពីចិនកើនឡើង

2023/09/11 10:13:17 am        108
វៀតណាម៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសវៀតណាម ស្របពេលមានក្ដីបារម្ភពីប្រទេសចិនកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងលើឧបករណ៍បច្ចេកវិទ្យាបន្ទះអេឡិចត្រូនិក ប៉ុន្តែលោកបៃដិន បាននិយាយថាលោកមិនមានគោលបំណងទប់ស្កាត់ប្រទេសចិននោះទេ។ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការប្រឈមមុខនឹងកំណើនឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ខណៈមានភាពច្របូកច្របល់រវាងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោន បានវិនិយោគដ៏ច្រើនសម្បើម ក្នុងការកសាងសម្ព័ន្ធភាពជាផ្នែកនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន រួមទាំងកិច្ចសន្ទនាសន្តិសុខចតុភាគីប្រទេសឬ Quad ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន ព្រមទាំងសន្ធិសញ្ញា AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ផងដែរ។ លោក បៃដិន បាននិយាយថា លោកចង់បង្កើតច្បាប់មូលដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 ដែលមិនមានការព្រមយល់ព្រមលើដំណាក់កាលនៃបញ្ហាឥន្ធនៈហ្វូស៊ីល ហើយបានគូសបញ្ជាក់ពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅ រវាងបណ្ដាប្រទេសជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

របបសឹកនីហ្សេ ចោទបារាំងថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍ដែលអាចកើតមាន

2023/09/11 10:06:25 am        155
នីហ្សេ៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធាដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មក។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន កាន់តែមានភាំពប្រេះស្រាំឡើងចាប់តាំងពីទីក្រុងប៉ារីសបានប្រកាសថា របបសឹកក្នុងប្រទេសនេះជាក្រុមខុសច្បាប់។ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងបារាំង ក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ក៏បានធ្វើតាមយុទ្ធសាស្ត្ររបស់របបយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណា ហ្វាសូ ក្នុងការស្វះស្វែងបញ្ចប់ទំនាក់ទំនងយោធា ដែលមានរយៈពេលយូរជាមួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរអ៊ីស្លាមនិយមដ៏ព្រៃផ្សៃ៕

Zelenskiy បានបញ្ជាក់ពីការរីកចម្រើននៃការវាយបកក្នុងភាគខាងត្បូង និងសកម្មភាពប្រយុទ្ធនៅភាគខាងកើត

2023/09/11 09:58:29 am        97
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនដែលកំពុងវាយសម្រុកលើកងកម្លាំងរបស់រុស្ស៊ីកំពុងកាន់កាប់តំបន់នោះ បានរុលទៅទិសខាងត្បូងកាលពីសប្តាហ៍មុន ខណៈមានសកម្មភាពប្រយុទ្ធនៅជិតទីក្រុងបាកម៉ូត (Bakhmut) នៅភាគខាងកើតផងដែរ។ការអត្ថាធិប្បាយចុងក្រោយរបស់លោក Zelenskiy លើស្ថានភាពនៃការវាយលុករយៈពេល៣ខែបានលេចឡើងដើម្បីបញ្ជាក់ពីការវាយតម្លៃនៃការវាយដណ្ដើមទឹកដីមកវិញដោយមន្ត្រីផ្សេងទៀត ទោះបីជាតិចតួចក៏ដោយ នៅភាគខាងកើត និងខាងត្បូង។លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោកថា ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ យើងបានឈានទៅមុខក្នុងតំបន់ តារីយ៉ា (Tavria) ភាគខាងត្បូង និងមានសកម្មភាពប្រយុទ្ធគ្នានៅក្នុងទីក្រុងបាកម៉ូត។  លោក Zelenskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងកាន់កាប់មូលដ្ឋានរបស់ពួកគេនៅលើសមរភូមិជួរមុខផ្សេងទៀតនៅភាគខាងកើតតំបន់អាឌីវកា(Avdiivka)និងតំបន់ម៉ារីអ៊ីនកា(Maryinka) នៅជិតចំណុចសំខាន់នៃការវាយប្រហាររបស់រុស្ស៊ី ហើយតំបន់លីមែន(Lyman) និង គូភៀនស៍(Kupiansk)ក៏ជាគោលដៅសំខាន់នៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីឆ្ពោះទៅភាគខាងជើងបន្ថែមទៀតផងដែរ៕

Biden ជួបលោក Li Qiang និងលើកឡើងថា វិបត្តិសេដ្ឋកិច្ចរបស់ចិន ធ្វើឲ្យឱកាសក្រសោបយក តៃវ៉ាន់កាន់តែតិច

2023/09/11 09:55:34 am        173
 តៃវ៉ាន់៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរបស់លោកជាមួយថ្នាក់ដឹកនាំចិនក្នុងរយៈពេលជាច្រើនខែ ដោយបន្ថែមថា វិបត្តិសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងនឹងមិននាំឲ្យប្រទេសនេះមានឱកាសតិចតួចក្នុងការក្រសោមយកកោះតៃវ៉ាន់។  លោក Biden បាននិយាយថា លោកបានជួបមេដឹកនាំកំពូលលំដាប់ទី២ របស់លោកប្រធានាធិបតី Xi Jinping គឺលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ កិច្ចពិភាក្សានេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងមហាអំណាចទាំងពីរក្នុងរយៈពេលជិត ១០ ខែចាប់តាំងពីលោក Biden និង Xi បានជួបគ្នានៅឯ G20 កាលពីឆ្នាំមុននៅក្នុងប្រទេសឥណ្ឌូនេស៊ី។លោក Li ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមីនា បានចូលរួមក្នុងការប្រមូលផ្តុំមេដឹកនាំពិភពលោកជំនួសលោក Xi។ មេដឹកនាំទាំងពីរមិនត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចពិភាក្សានៅឯ G20 ទេ ប៉ុន្តែការជួបគ្នាដែលពុំបានរៀបចំទុកជាមុននៅក្នុងកិច្ចប្រជុំកំពូលគឺជារឿងធម្មតា។លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមរបស់ខ្ញុំ បុគ្គលិករបស់ខ្ញុំនៅតែជួបជាមួយមនុស្សរបស់លោកប្រធានាធិបតី Xi និងគណៈរដ្ឋមន្ត្រីរបស់លោក។ ខ្ញុំបានជួបជាមួយមនុស្សលំដាប់ទី២ របស់លោកនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ ។  លោកបានបន្ថែមថា យើងបាននិយាយអំពីស្ថិរភាព និងអឌ្ឍគោលខាងត្បូង។ នេះពុំមែនជាការប្រឈមមុខដាក់គ្នាទាល់តែសោះ។  សេតវិមានកាលពីថ្ងៃអាទិត្យបាននិយាយថាលោក Biden បានជួបជាមួយមេដឹកនាំចិននៅឯកិច្ចប្រជុំកំពូល។មហាអំណាចទាំងពីរបាននិងកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាលើបាឡុងចារកម្មចិនដែលសង្ស័យថាបានហោះលើទឹកដីសហរដ្ឋអាមេរិក ខណៈក្ដីបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចបានគ្របដណ្តប់ទីក្រុងប៉េកាំង៕

របបយោធាហ្គាបុង សម្លឹងមើលការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោត

2023/09/11 09:35:29 am        85
ហ្គាបុង៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីហ្គាបុង លោក Raymond Ndong Sima ដោយនិយាយថា ការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោតនៅក្នុងប្រទេសហ្គាបុង នឹងជារឿង «សមហេតុផល» បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ក្រុមមន្ត្រីកងទ័ព បានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ជាលទ្ធផលដែលពួកគេបាននិយាយថា មិនគួរឱ្យទុកចិត្ត។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ លោក អូម៉ា បុងហ្គោ ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។របបសឹកហ្គាបុង បានសន្យាថា នឹងត្រួតពិនិត្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនោះទេ។ នៅក្នុងការអត្ថាធិប្បាយដំបូងអំពីរយៈពេលដែលអាចកើតមាននៃការផ្លាស់ប្តូរនេះ លោក Ndong Sima បានប្រាប់ព័ត៌មាន AFP ថា «នេះជាការចាប់ផ្តើមដ៏ល្អក្នុង ជាមួយនឹងគោលដៅសមហេតុផល ហើយយើងសង្ឃឹមថា នឹងមើលឃើញដំណើរការនេះបានបញ្ចប់ក្នុងរយៈពេល២៤ខែ ដូច្នេះយើងអាចត្រលប់ទៅរកការបោះឆ្នោតវិញបាន»៕

មនុស្ស៤៣នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសលើផ្សារមួយកន្លែងនៅប្រទេសស៊ូដង់

2023/09/11 08:49:01 am        83
ស៊ូដង់៖ យោងតាមក្រុមវេជ្ជសាស្រ្ដបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើផ្សារមួយកន្លែងក្នុងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមវេជ្ជបណ្ឌិតរបស់ស៊ូដង់បាននិយាយថា មនុស្ស៥៥នាក់ ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅផ្សារបើកចំហមួយ នៅក្នុងសង្កាត់ Mayo ក្នុងភាគខាងត្បូងរដ្ឋធានី Khartoum។គេមិនទាន់ដឹងថានរណាជាអ្នកនៅពីក្រោយការវាយប្រហារតាមអាកាសនេះទេ ហើយការវាយប្រហារនេះកើតមានស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ក្នុងរដ្ឋធានីនៃប្រទេសនេះ។យោងតាមក្រុមគ្រូពេទ្យក្នុងតំបន់បានឱ្យដឹងថា ជនស៊ីវិលជាង៣.០០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ាចាប់តាំងពីខែមេសា មក។ កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើន ដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត និងអាមេរិក បានបរាជ័យក្នុងការបញ្ចប់អំពើហិង្សាក្នុងប្រទេសមួយនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក បានកើនឡើង ជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

2023/09/11 08:44:46 am        79
ម៉ារ៉ុក៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់ក្រសួងមហាផ្ទៃដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។  ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច (Marrakech)ដែលទីក្រុងធំបំផុតទី៤របស់ប្រទេសម៉ារ៉ុក ។ ក្រុមអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ បានព្យាយាម ស្វែងរកអាហារ ទឹក និងជម្រក ខណៈការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តក្នុងភូមិដាច់ស្រាយាលនានា ។  ក្រុមបុគ្គលិកផ្ដល់ជំនួយប្រឈមនឹងផលវិបាកខ្លាំងនៃការស្វែងរកអ្នកបាត់ខ្លួន នៅក្នុងភូមិនានាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នៅក្នុងតំបន់ភ្នំ High Atlas ជាជួរភ្នំខ្ពស់ៗ ជាទីដែល លំនៅឋានជាច្រើន នៅដាច់ឆ្ងាយពីគេ និងជា ទីដែលផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញ ៕

មេប៉ុស្តិ៍សំព្រោជ​ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋត្រូវបានផ្អាកការងារ​បណ្ដោះអាសន្ន

2023/09/10 08:34:12 pm        2296
កំពង់ធំ៖ មេប៉ុស្តិ៍សំព្រោជ ដែល​មាន​ប្រវត្តិ​ប្រព្រឹត្តិប​ទ​ឧក្រិដ្ឋ​ទាក់​ទិន​នឹង​ករណី​ប្លន់​ទូមាស​នៅ​ក្នុង​ផ្សារ​ស្ទោង​កា​លពីឆ្នាំ២០១៥ ហើយទើបឡើងកាន់តួនាទីជាមេប៉ុស្តិ៍ថ្មីៗនេះ ត្រូវ​បាន​ស្នង​ការ​នគរបា​លខេត្តកំពង់ធំផ្អាកការងារបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។យោងតាមលិខិតបង្គាប់ការរបស់ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដែល​បាន​ចេញ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ គឺបានសម្រេច​បាន​ផ្អាក​ការងារ​បណ្តោះ​អា​សន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំព្រោជ ​អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ​ពាក់​ព័ន្ធ​សំណុំ​រឿងរបស់តុលាការ។ លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ រហូត​ដល់​មាន​ការ​សម្រេច​ជាថ្មី​។ប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មោះ ហុង សារ៉ុម បានចូលធ្វើនគរបាលជាតិនៅឆ្នាំ១៩៩៣ ជា​មន្ត្រី​នគរបាលនៃអធិការដ្ឋានស្រុកបារាយណ៍ ក្រោយមកនៅឆ្នាំ២០០៩ បានផ្ទេរ​ទៅ​នៅ​អធិការដ្ឋាន​នគរបាលស្រុកស្ទោង នៅឆ្នាំ២០១៤ កាន់​តួនាទី​ជា​នាយរង​ផ្នែក​នគរបា​ល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាលស្រុកស្ទោង និងមកដល់ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៥ ជាប់​ចោទ​បទ​សម​គំនិត​ប្លន់​ទូមាស​នៅផ្សារស្ទោង ក្រោយអនុវត្តទោសបានមួយរយៈក៏បានចេញពីពន្ធនាគារ ហើ​យ​នៅ​ឆ្នាំ​២០០៩​ ក៏មកបម្រើការងារជានគរបាលរហូតបានកាន់តួនាទីជាមេប៉ុស្តិ៍ និង​ប្រកាស​ចូល​កាន់​តួនាទី​នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។គួរបញ្ជាក់ថា ក្រោយឈ្មោះ ហុង សារ៉ុម ឡើងជាមេប៉ុស្តិ៍ភ្លាម ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​បង្ហោះ​សារ​តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១០ ខែកញ្ញានេះ សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ធ្វើកាពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់​ចំពោះ​ករណី​តែ​ង​តាំង​មេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋនេះ។តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់​ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់​មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គ​ស្នង​ការ​នគរបាល​ជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។សម្តេចបានបន្ថែមទៀតថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវ​បុគ្គលិក​លក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បើករថយន្តលឿន មិនប្រយ័ត្នរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ញារជើង

2023/09/08 10:26:15 pm        205
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ញារជើងច្រងាង បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅកំណាត់ផ្លូវព្រះមុន្នីរ៉េត ( 217 ) ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញបុរសម្នាក់ រថយន្តព្រូសខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2877 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។ លុះខណះធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានរេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឱ្យរថយន្តត្រូវក្រឡាប់ផ្ញារជើងច្រងាងនៅហ្នឹងកន្លែងតែម្តង ។ ភ្លាមៗនោះដែរ បុរសជាអ្នកបើកបររថយន្ត ក៏បានលូនចេញពីក្នុងរថយន្តមកក្រៅ ហើយចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគររបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ពោលរងការខូចខាតតែរថយន្តបង្កហេតុប៉ុណ្ណោះ ។ ក្នុងនោះដែរ ចំណុចកើតហេតុ ក៏មានភ្លៀងធ្លាក់ជាអន្លើយៗខ្លាំងគួរសមផងដែរ ៕ ដោយ÷ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM