ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

លោកលូកាសិនកូ អះអាងថា ប្រជាជនបេឡារុស គឺជា«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» ហើយនឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ

2023/09/18 05:44:34 pm        153
បេឡារុស៖ប្រធានាធិបតីស្វ័យប្រកាសបេឡារុស លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នាថា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ក្នុងពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ នៅថ្ងៃដំបូងៗនៃប្រតិបត្តិការ Barbarossa (បាបារ៉ូសសា)។]លោកប្រធានាធិបតីស្វ័យប្រកាសរូបនេះ ក៏បានធានាចំពោះក្រុមតំណាងប្រជាជនជិតខាង រួមទាំងប្រជាជនអ៊ុយក្រែនផងដែរថា បេឡារុសជា «ប្រទេសដែលស្រឡាញ់សន្តិភាពបំផុតនៅលើផែនដីនេះ»៕

ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ បានចុះកិច្ចព្រមព្រៀងសន្តិសុខ

2023/09/18 05:42:07 pm        80
ម៉ាលី៖ ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ ដែលជាប្រទេសអាហ្វ្រិកខាងលិចចំនួនបីគ្រប់គ្រងដោយរបបយោធា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយសន្យាថា នឹងមកជួយគ្នាទៅវិញទៅមកក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅ។ប្រទេសទាំងបី កំពុងជួបការលំបាកក្នុងការទប់ស្កាត់ក្រុមបះបោរអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ហើយក៏បានមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិ មានភាពតានតឹងដោយសារតែរដ្ឋប្រហារផងដែរ។រដ្ឋទាំងបីនេះ ធ្លាប់ជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពទាំង៥ (G5) របស់តំបន់ដ៏ក្រីក្រ សាហែល (Sahel) អាហ្រ្វិក ដែលគាំទ្រដោយបារាំង ជាមួយប្រទេសឆាដ និងម៉ូរីតានី ដោយបានចាប់ផ្តើមនៅឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាក្រុមអ៊ីស្លាមនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសបារាំង និងរដ្ឋទាំងបីនេះ បានប្រេះស្រាំចាប់តាំងពីមានរដ្ឋប្រហារមក។ប្រទេសបារាំង ត្រូវបានបង្ខំឱ្យដកទ័ពរបស់ខ្លួនចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ហើយកំពុងស្ថិតក្នុងភាពតានតឹងជាមួយរបបយោធា ដែលបានដណ្តើមអំណាចនៅនីហ្សេ បន្ទាប់ពីប្រទេសនេះបានស្នើសុំឱ្យបារាំងដកទ័ព និងឯកអគ្គរដ្ឋទូតរបស់ខ្លួន៕

អ៊ុយក្រែនដណ្តើមបានភូមិ ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ

2023/09/18 05:39:56 pm        155
អ៊ុយក្រែន៖ ទីបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា (Klishchiivka) នៅលើផ្នែកខាងត្បូងនៃទីក្រុងបាកម៉ុត (Bakhmut) ដែលជនជាតិរុស្ស៊ីបានកាន់កាប់កាលពីខែមករា។ក្រុមអ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា ការរំដោះតំបន់លំនៅឋានជាច្រើននៅជិតទីក្រុងបាកម៉ុត នឹងអនុញ្ញាតឱ្យយោធាវាយរុលទៅមុខពីផ្នែកខាងត្បូងក្នុងតំបន់ បាកម៉ុត ដែលទទួលបានការគ្រប់គ្រងលើតំបន់ខ្ពស់ៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកសរសើរក្រុមទាហានកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) សម្រាប់ការដណ្តើមយកភូមិភាគខាងកើត ឃ្លីសឈីវកា នេះពីរុស្ស៊ីត្រឡប់មកវិញផងដែរ៕

អ្នករស់រានពីទឹកជំនន់នៅលីប៊ី ប្រឈមហានីភ័យគ្រាប់មីន

2023/09/18 05:37:39 pm        146
លីប៊ី៖ អ្នកនៅរស់រានមានជីវិត ដែលលំនៅឋានរបស់ពួកគេត្រូវបានហូរនាំដោយទឹកជំនន់ដ៍មហន្តរាយនៅក្នុងទីក្រុង Derna ប្រទេសលីប៊ីមានជម្រើសដ៏លំបាក។ ការស្នាក់នៅ មានកង្វះខាតទឹកទទួលទាន ឬភៀសខ្លួនឆ្លងកាត់តំបន់នានា ជាកន្លែងដែលគ្រាប់មីនបានហូរចេញដោយទឹកហូរខ្លាំង។ មនុស្សរាប់ពាន់នាក់ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីទំនប់ទឹកចំនួន២នៅខាងលើទីក្រុង Derna បានបាក់កាលពីថ្ងៃទី១០ ខែកញ្ញា បានបំផ្លាញប្លុកលំនៅឋានពលរដ្ឋរស់នៅ ខណៈពួកគេកំពុងដេក។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា សាកសពជាច្រើន ត្រូវបានហូរនាំទៅកាន់សមុទ្រ ហើយសាកសពជាង១ពាន់នាក់ ត្រូវបានបញ្ចុះរួចហើយនៅក្នុងផ្នូរធំរួម។ មួយសប្តាហ៍មកនេះ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រទេសលីប៊ី បានប្រឈមការបំផ្លាញ ដោយចាត់ទុកហេតុការណ៍នេះថា ជាសោកនាដកម្ម។ ស្រុក Derna ទាំងមូល ដែលមានប្រជាជនប្រមាណ១២០.០០០នាក់ ត្រូវបានទឹកហូរកាត់ ឬកប់ទៅដោយដីល្បប់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់អគារ៨៩១កន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុងនេះ ដែលអភិបាលក្រុងបាននិយាយថាមនសុ្ស២០.០០០នាក់អាចស្លាប់។កាលពីថ្ងៃសៅរ៍ បេសកជនពិសេសប្រចាំប្រទេសលីប៊ីរបស់អង្គការសហប្រជាជាតិ បានទៅពិនិត្យទីក្រុង Derna ដែលរងការវាយប្រហារដោយទឹកជំនន់ ជាកន្លែងដែលលោកពិនិត្យប្រតិបត្តិការនៅតំបន់វាល និងបានជួបជាមួយប្រធានរដ្ឋបាលមានមូលដ្ឋាននៅភាគខាងកើត។ របាយការណ៍ដោយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថាអាជ្ញាធរលីប៊ី បានរកឃើញកុមារយ៉ាងហោចណាស់៥៥នាក់ ដែលបានពុលពីការទទួលទានទឹកមានសារធាតុពុលនៅក្នុងទីក្រុងDerna ជាកន្លែងដែលអ្នកគ្មានផ្ទះសម្បែងត្រូវបានផ្តល់ឲ្យទីជម្រកចល័ត សាលារៀន ឬនាំទៅកាន់លំនៅឋានរបស់សាច់ញាត ឬមិត្តភ័ក្ត។ មន្ត្រីការិយាល័យអង្គការសហប្រជាជាតិបាននិយាយថាទឹកជំនន់ បានផ្លាស់ប្តូរគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ដែលបានបន្សល់ទុកជាច្រើនឆ្នាំមកហើយពីជម្លោះ ដោយកំពុងដាក់ការគំរាមកំហែងបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ពាន់នាក់៕

ក្រុមអ្នកស្រុក៖ កងកម្លាំងអេត្យូពីប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធ al Shabaab នៅប្រទេសសូម៉ាលីភាគខាងលិច

2023/09/18 05:35:04 pm        212
សូម៉ាលី៖ ក្រុមអ្នកស្រុក បាននិយាយថា កងកម្លាំងអេត្យូពី បានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធអាល់សាបាប (al Shabaab) នៅជិតទីក្រុងរ៉ាប់ ឌូរី (Rab Dhuure) ប្រទេសសូម៉ាភាគខាងលិច កាលពីព្រឹកថ្ងៃអាទិត្យ។នៅម៉ោងប្រហែល៩ព្រឹក (០៦០០ម៉ោងសកល) ក្រុមអ្នកស្រុកក្នុងតំបន់ បានឮការផ្ទុះដ៏ធំមួយ ដែលបានកើតឡើងបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅជិតទីក្រុងរ៉ាប់ឌូរី ក្នុងតំបន់បាកូល ( Bakool) មានចម្ងាយប្រហែល២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនប្រទេសអេត្យូពី។ក្រុមអាល់សាបាប បានអះអាងថា ខ្លួនបានវាយឆ្មក់លើក្បួនរថយន្តដ៏ធំរបស់កងទ័ពអេត្យូពី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលុបបំបាត់ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។អ្នកស្រុកឈ្មោះ Hassan Abdulle បាននិយាយថា៖«យើងបានឮអំពីការផ្ទុះដ៏ធំចំនួនបីគ្រាប់ ហើយបន្ទាប់មកមានការបាញ់តវ៉ាញគ្នាទៅវិញទៅមកដោយប្រើកាំភ្លើងធុនធ្ងន់។Fatuma Ali ជាអ្នកស្រុកដែលរស់នៅក្នុងទីក្រុងរ៉ាប់ឌូរី បាននិយាយថា៖«វាជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយនឹងកាំភ្លើងផ្លោង និងអាវុធផ្សេងទៀត ប៉ុន្តែយើងពុំបានដឹងអំពីព័ត៌មានលម្អិតនោះទេ»។

ជំនួយអន្តរជាតិនៅតែបន្តហូរចូល ហើយកិច្ចខិតខំជួយសង្គ្រោះនៅតែបន្ត មួយសប្ដាហ៍ក្រោយទឹកជំនន់នៅលីប៊ី

2023/09/18 05:32:17 pm        148
លីប៊ី៖ រយៈពេលមួយសប្ដាហ៍បន្ទាប់ពីទឹកជំនន់ដ៏គំហុកទំហំស្មើររលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញទីក្រុងឆ្នេរសមុទ្រឌើណា (Derna) របស់ប្រទេសលីប៊ី ដែលបានបណ្ដាលឲ្យមនុស្សជា១ម៉ឺននាក់ស្លាប់ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយពីអន្តរជាតិនៅតែបន្តហូរចូល ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះក៏នៅតែបន្តផងដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា នៅពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាង៣ម៉ឺននាក់ ដែលគ្មានទីលំនៅនៅក្នុងទីក្រុងឌើណាតែមួយប៉ុណ្ណោះ ត្រូវការទឹកស្អាត អាហារ និងសម្ភារៈផ្គត់ផ្គង់ជាមូលដ្ឋានដ៏ចាំបាច់ ស្របពេលហានីភ័យ កើនឡើងខ្លាំង នៃការផ្ទុះរាលដាលជំងឺអាសន្នរោគ រាគរុស ការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋបាលភាគខាងកើតលោកអូតមែន អាប់ដេលចាលីល (Othman Abdeljalil)បាននិយាយថា មនុស្សចំនួន៣.២៥២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុងឌើរ៉ា។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការសិទ្ធិមនុស្សហៅកាត់ថា (OCHA) បាននិយាយថា មនុស្សប្រហែល១១.៣០០នាក់ បានស្លាប់៕

ការប្រឆាំងនឹងការសាងសង់មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន នៅតែបន្ត

2023/09/18 05:05:38 pm        165
ជប៉ុន៖ ប្រជាជនអូគីណាវ៉ា បានបន្តសម្តែងការខកចិត្ត និងខឹងសម្បារចំពោះការទទូចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជំរុញការសាងសង់មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ដែលផ្គើននឹងការតស៊ូរបស់ក្រុមអ្នកស្រុកតាមរយៈបណ្តាញផ្សេងៗ។នៅថ្ងៃទី៤ ខែកញ្ញា តុលាការកំពូលនៃប្រទេសជប៉ុន បានច្រានចោលម្តងទៀតនូវការប្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាលខេត្តអូគីណាវ៉ា ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលកណ្តាល ក្នុងការសាងសង់មូលដ្ឋានទ័ព ហេណូកូ (Henoko) របស់សហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ១៩៩៦ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមផ្លាស់ប្តូរមូលដ្ឋានទ័ព ហ្វ៊ូតេនម៉ា (Futenma) នៅខេត្តអូគីណាវ៉ា ទៅកាន់តំបន់ ហេណូកូ នៃទីក្រុងណាហ្គូ (Nago) ។ ការផ្លាស់ប្តូរទីតាំងនេះ តម្រូវឱ្យមានការរុះរើដីធ្លី និងផ្លូវចរាចរណ៍យន្តហោះចំនួនពីរខ្សែផងដែរ។អំពើឧក្រិដ្ឋកម្ម និងឧបទ្ទវហេតុ ដែលប្រព្រឹត្តដោយយោធាអាមេរិក កើតឡើងពីមួយពេលទៅមួយពេល ហើយបញ្ហាដូចជាសំលេងរំខានរបស់យន្តហោះ និងការបំពុលបរិស្ថាន ដែលបណ្តាលមកពីយោធភូមិភាគយោធាសហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធយោធាញឹកញាប់ ក៏កើតមានជាយូរណាស់មកហើយដែរ។ដើម្បីបង្ហាញពីសេចក្ដីសម្រេចប្រឆាំងនឹងការសាងសង់មូលដ្ឋាន ហេណូកូ នេះ សមាជិកសភាចំនួន១០៧រូបមកពីខេត្តចំនួន២៤ របស់ជប៉ុន បានបង្កើតក្រុមស្ម័គ្រចិត្តមួយ ហើយបានកោះប្រជុំសន្និសីទសារព័ត៌មាននៅទីក្រុងណាហា ដើម្បីបង្ហាញពីការខកចិត្ត និងខឹងសម្បារចំពោះការសម្រេចរបស់រដ្ឋាភិបាលជប៉ុន៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅទីក្រុងTel Aviv

2023/09/18 05:01:56 pm        151
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា នៅទូទាំងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ដោយស្លៀកពាក់ពណ៌ស ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។អ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) ជាកន្លែងដែលលោកនឹងជួបជាមួយសហគ្រិនបច្ចេកវិទ្យា លោក Elon Musk ៕

រដ្ឋអាជ្ញាលីប៊ី៖ ការស៊ើបអង្កេត ជុំវិញការធ្វេសប្រហែស កំពុងដំណើរការបន្ទាប់ពីមានការបាក់ទំនប់

2023/09/17 01:20:51 am        493
រដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការធ្វេសប្រហែស បន្ទាប់ពីទំនប់ចំនួន២ បានបាក់ នៅទីក្រុង Derna របស់ប្រទេសលីប៊ី ដែលនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Al-Siddiq Al-Sour បាននិយាយថា បច្ចុប្បន្នការិយាល័យរបស់លោកកំពុងស៊ើបអង្កេតលើការធ្វេសប្រហែស ដែលអាចកើតមានពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាលបន្តបន្ទាប់គ្នា ដើម្បីកំណត់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះកង្វះការថែទាំទំនប់។ សូមបញ្ជាក់ថា ទឹកជំនន់ដ៏ធំ ដែលបណ្ដាលមកពីព្យុះដ៏ខ្លាំងមួយ បានបំបាក់ទំនប់ កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ និងបានហូរកាត់ភាគខាងកើតទីក្រុង Derna។ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ដោយមន្ត្រី ក្នុងគ្រោះទឹកជំនន់នេះ មានភាពខុសគ្នា ដោយចំនួនទាំងអស់ គឺរាប់ពាន់នាក់ ហើយរាប់ពាន់នាក់ទៀតស្ថិតនៅក្នុងបញ្ជីអ្នកបាត់ខ្លួន៕

គ្រប់១ឆ្នាំហើយ គិតចាប់តាំងពី Mahsa Amini ត្រូវបានចាប់ខ្លួន និងស្លាប់ក្រោមការឃុំឃាំងរបស់អ៊ីរ៉ង់

2023/09/17 12:23:35 am        510
ថ្ងៃទី១៦ ខែកញ្ញាគឺជាខួបមួយឆ្នាំ គិតចាប់តាំងពីនារីឈ្មោះ Mahsa Amini បានស្លាប់ ក្រោមការឃុំឃាំងពីសំណាក់នគរបាលសីលធម៌របស់ប្រទេសអ៊ីរ៉ង់។អ្នកនាង Amini វ័យ ២២ឆ្នាំ បានស្លាប់ បន្ទាប់ពីមានអាការសន្លប់ ក្រោយការចាប់ខ្លួន នៅទីក្រុងតេអេរ៉ង់ ពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលបញ្ហានេះទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់។ហេតុការណ៍នោះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងជាច្រើនឆ្នាំ ចំពោះបញ្ហានានា រាប់តាំងពីការរឹតបន្តឹងការគ្រប់គ្រងសង្គម និងនយោបាយ រហូតដល់ភាពលំបាកខាងសេដ្ឋកិច្ច ដែលបង្កឲ្យមានវិបត្តិភាពស្របច្បាប់ដ៏អាក្រក់បំផុតរបស់ប្រព័ន្ធគ្រប់គ្រងដែលយកច្បាប់វិន័យសាសនាជាធំនេះ អស់ជាច្រើនទសវត្សរ៍។ការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនខែ បានរាលដាលទៅជារូបភាបប្រឆាំងយ៉ាងធំបំផុត ចំពោះអាជ្ញាធរអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សជាច្រើន បានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងជាងបួនទសវត្សរ៍ តាមច្បាប់វិន័យរបស់សាសនាឥស្លាមនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM