ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាប បទល្មើសនេសាទ ក្នុងបឹងធំ ភូមិសាស្ត្រស្រុកកំពង់សៀម

2023/09/06 06:41:41 pm        132
កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងធំ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារដូវត្រីពងកូន។លទ្ធផលក្នុងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ច បានធ្វើការរុះរើ និងកាត់​បំផ្លាញចោល​វត្ថុតាង​នៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះឧបករណ៍​ លូស្បៃមុងចំនួន២៨មាត់ ,របាំងស្បៃមុងចំនួន៥កន្លែងសរុបប្រវែង៨៤០ម៉ែត្រ , បង្គោលចម្រឹងចំនួន៤២០​ដើម និងធ្វើការប្រលែងកូនត្រីចម្រុះជាង៥០គីឡូក្រាម៕

ភាពមិនច្បាស់លាស់ និងការខ្វែងគំនិតគ្នា កំពុងកើតឡើងជុំវិញកងកម្លាំងអន្តរជាតិសម្រាប់ប្រទេសហៃទី

2023/09/06 06:40:24 pm        104
ហៃទី៖ រយៈពេលជិតមួយឆ្នាំបន្ទាប់ពីការស្នើសុំដាក់ពង្រាយជាបន្ទាន់នូវកម្លាំងសកម្មភាពរហ័សពហុជាតិ ដើម្បីជួយប្រជាជនហៃទីឲ្យត្រឡប់ទៅរកភាពប្រក្រតីវិញនោះ សហរដ្ឋអាមេរិក នៅតែមិនយល់ស្របជាមួយដៃគូទាំងអស់របស់ខ្លួនអំពីអ្វីដែលបេសកកម្ម គួរតែកើតឡើង ហើយនៅតែមិនទាន់ធានាបានការគាំទ្រដ៏ចាំបាច់ទាំងអស់ ដើម្បីធ្វើឲ្យបេសកកម្មនេះ ចាប់ផ្តើមដំណើរការទេ។បន្ទាប់មកប្រទេសកេនយ៉ា បានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីពីរសប្តាហ៍មុន ដើម្បីពិភាក្សាអំពីសំណើរបស់ខ្លួន ដើម្បីដឹកនាំការដាក់ពង្រាយនេះ ឥឡូវនេះមិនច្បាស់ទេថាតើជនជាតិកេនយ៉ា នឹងទទួលការងារនេះ ឬយ៉ាងណា។កាលពីចុងសប្តាហ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃរ៉ូប៊ី ជាទីដែលរូបលោក បានជួបជាមួយប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលអាកាសធាតុអាហ្រ្វិក។ ភាគីទាំងពីរ បានពិភាក្សាអំពីការស្នើរបស់លោករ៉ូតូ ក្នុងការពិចារណាអំពីការបញ្ជូននគរបាលចំនួន ១.000នាក់ ទៅប្រទេសហៃទី និងដឹកនាំបេសកកម្មនេះ។លោកហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យរងរបស់លោកហ្គុយតឺរេស បានថ្លែងប្រាប់កាសែត Miami Herald កាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីកេនយ៉ា បានជូនដំណឹងដល់លោក[អគ្គលេខាធិការ] ថា ប្រទេសកេនយ៉ា កំពុងសិក្សាស្ថានភាពនៅលើទឹកដីនៃប្រទេសហៃទី៕

អង់គ្លេស នឹងដាក់បម្រាមលើក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ថាជាអង្គការភេរវកម្ម

2023/09/06 06:37:35 pm        108
អង់គ្លេស៖ របាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង លោកស្រី Suella Braverman ថា ចក្រភពអង់គ្លេស នឹងត្រូវដាក់បម្រាមលើក្រុមហ៊ុន Wagnerជាក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី ជាអង្គការភេរវកម្ម។ សេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រូវបានកំណត់ដើម្បីធ្វើឲ្យក្រុមហ៊ុន Wagner ជាអង្គការត្រូវបានហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម ដោយដាក់ក្រុមហ៊ុនេះ លើបទដ្ឋានដូចគ្នាជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុងអាល់កៃដា។ សារព័ត៌មានបានដកស្រង់សម្តីរបស់លោកស្រី Braverman ដែលបាននិយាយថា ក្រុមហ៊ុន Wagner គឺជាអង្គការបំផ្លាញនិងហិង្សា ដែលបានធ្វើសកម្មភាពជាឧបករណ៍យោធានៅក្រៅប្រទេសរុស្ស៊ីរបស់លោក Vladimir Putin ។ ស្ថិតនៅក្រោមច្បាប់ភេរវកម្ម ឆ្នាំ២០០០ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង មានអំណាចដើម្បីដាក់បម្រាមលើអង្គការមួយប្រសិនបើពួកគេបានជឿថា វាជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្ម។ សារព័ត៌មានBBC បានដកស្រង់សម្តី របស់រដ្ឋមន្ត្រីថា បទបញ្ជាហាមឃាត់នេះ ធ្វើឲ្យវាក្លាយជាបទល្មើសព្រហ្មទណ្ឌចំពោះការគាំទ្រដល់ក្រុមនេះ។ ពួកគេគឺជាភេរវជន ច្បាស់លាស់និងសាម័ញ្ញ ហើយបទបញ្ជាហាមឃាត់នេះ ធ្វើឲ្យច្បាស់លាស់ដល់ច្បាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Braverman បាននិយាយថា ក្រុមហ៊ុន Wagner បានជាប់ព័ន្ធទៅនឹងការលួច ការធ្វើទារុណកម្ម និងឃាតកម្មដ៏ឃោឃៅ។ ប្រតិបត្តិការរបស់ក្រុមនេះ នៅក្នុងប្រទេសអ៊ុយក្រែន នៅមជ្ឈឹមបូព៌ា និងនៅអាហ្វ្រិក គឺជាការគំរាមកំហែងមួយដល់សន្តិសុខសកល។ នោះហើយជាមូលហេតុដែលយើងនឹងហាមឃាត់អង្គការភេរវកម្មមួយនេះ និងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន នៅកន្លែងណាក៏ដោយដែលយើងអាចប្រយុទ្ធប្រឆាំងរុស្ស៊ី។ របាយការណ៍និយាយថា វិធានការពង្រាងដើម្បីដាក់បម្រាមលើក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ស្ថិតនៅក្រុមច្បាប់ដែលនឹងដាក់នៅក្នុងសភានៅថ្ងៃពុធនេះ៕

ការបំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon ប្រទេសប្រេស៊ីល ធ្លាក់ចុះ៦០ភាគរយ ក្នុងខែសីហា

2023/09/06 06:35:17 pm        104
ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Marina Silva បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការកំណត់ដ៏សំខាន់មួយសម្រាប់គោលនយោបាយបរិស្ថានរបស់ក្រសួងខណៈការបំផ្លាញកើនឡើងញឹកញាប់នៅពេលនេះនៃឆ្នាំ ថា ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃAmazon ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៦៦,១១ភាគរយ នៅក្នុងខែសីហាដល់កម្រិតទាបបំផុតមួយសម្រាប់ខែនេះ ចាប់តាំងពីឆ្នាំ២០១៨មក។ ទិន្នន័យតាមផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល(INPE) បានបង្ហាញថា ព្រៃទឹកភ្លៀងទំហំ៥៦៣គីឡូម៉ែត្រក្រឡា ត្រូវបានសម្អាតនៅក្នុងខែនេះដែលធ្លាក់ចុះ៦៦,១ភាគរយពីអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅនេះ។ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ តួលេខរបស់ទីភ្នាក់ងារ INPE បានបង្ហាញថាការបំផ្លាញព្រៃឈើ បានធ្លាក់ចុះផ្ទួនៗគ្នា ៤៨ភាគរយពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២២។ ទិន្ន័យនេះ ផ្តល់ឲ្យប្រធានាធិបតីលោក Luiz Inacio Lula da Silva នូវមូលហេតុជាច្រើនដើម្បីសាទរ ខណៈលោក បានសន្យាបញ្ចប់ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីការបំផ្លាញបានកើនឡើងក្រោមការគ្រប់គ្រប់របស់អ្នកកាន់តំណែងមុនរបស់លោក លោក Jair Bolsonaro ជាអ្នកដែលបានរិះគន់កិច្ចប្រឹងប្រែងការពារបរិស្ថាន។ក្រុមអ្នកជំនាញ ព្រួយបារម្ភថាការធ្លាក់ចុះដ៏ច្រើន ជាង៤០ភាគរយ ក្នុងការបំផ្លាញព្រៃឈើ ត្រូវបានគេមើលឃើញនៅក្នុងរយៈពេល៧ខែដំបូងនៃរដ្ឋបាលរបស់លោក Lula ដែលអាចដាក់ហានីភ័យដោយការបំផ្លាញកាន់តែខ្ពស់នៅក្នុងខែសីហា និងខែកញ្ញា នៅពេលដែលអាកាសធាតុប្រែជាកាន់តែស្ងួតហួតហែង៕

ប៊ុលហ្គារីចង់ចរចាតម្លៃ១,៥ពាន់លានដុល្លារលើកិច្ចព្រមព្រៀងទិញលក់យានប្រយុទ្ធ Stryker ជាមួយអាមេរិក

2023/09/06 06:16:13 pm        110
ប៊ុលហ្គារី៖ រដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី លោក ទូឌ័រ តាហ្គារីវ (Toodor Tagarev) បាននិយាយថា រដ្ឋាភិបាលមានគោលបំណងចរចាបញ្ចុះតម្លៃនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការទិញយានប្រយុទ្ធ Stryker ចំនួន ១៨៣គ្រឿងពីសហរដ្ឋអាមេរិកទាបជាងការប៉ាន់ប្រមាណចំនួន១.៥ពាន់លានដុល្លារដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ដោយត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Novinite លោកតាហ្គារីវ បាននិយាយថា៖«នៅខាងអាមេរិក ការលក់ ការលក់ដ៏សំខាន់ ត្រូវបានអនុម័តដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស»។ “ខាងសហរដ្ឋអាមេរិក នៅមិនទាន់ឈានដល់សភាទេ ព្រោះមានតែសភាប៉ុណ្ណោះអាចធ្វើការសម្រេចចិត្តចុងក្រោយ។ ទាំងនេះ គឺជាប៉ារ៉ាម៉ែត្រ ហើយនេះគឺជាចំនួនអតិបរមានៃឧបករណ៍ និងតម្លៃដែលអាចចរចារអតិបរមា នៅក្នុងគម្រោងនេះ»។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បាននិយាយថា ក្រសួងការបរទេសបានអនុម័តលទ្ធភាពការលក់យានប្រយុទ្ធStrykersនិងឧបករណ៍ពាក់ព័ន្ធឲ្យបរទេស។ ប្រសិនសមាជិកសភាមិនរារាំងការលក់ ទីក្រុងសូហ្វីយ៉ា (Sofia)នឹងចូលរួមក្នុងការចរចាបន្ថែមជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងតម្លៃរបស់យានទាំងនោះ ដែលផលិតដោយក្រុមហ៊ុន General Dynamics Land Systems។នៅក្នុងការអធិប្បាយរបស់ខ្លួនកាលពីថ្ងៃចន្ទ លោកតាហ្គារីវ បាននិយាយថា ប្រទេសប៊ុលហ្គារី នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតកងពលតូចយន្តកម្មធុនធ្ងន់ ហើយ[គម្រោង] ទាក់ទងនឹងការធានាសន្តិសុខនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិប៊ុលហ្គារី៕

បេឡារុសហាមពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែននៅបរទេស ដោយបារម្ភពីការរីករាលដាលក្នុងចំណោមអ្នកដែលរត់គេចពីការគាបសង្កត់

2023/09/06 06:09:27 pm        92
បេឡារុស៖ ប្រធានាធិបតីផ្តាច់ការរបស់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារ បានហាមឃាត់ពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែនរបស់ពួកគេ ខណៈពេលដែលស្នាក់នៅក្រៅប្រទេស ដែលអាចបង្ខំឲ្យអ្នកដែលភៀសខ្លួនចេញពីប្រទេស ចំពេលមានការគាបសង្កត់ឲ្យវិលត្រឡប់មករក្សាទុកឯកសារធ្វើដំណើររបស់ពួកគេ។ប្រជាជនបេឡារុស ប្រមាណពី២០០ ទៅ ៣០០.០០០ នាក់ បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងនឹងការបោះឆ្នោត ដែលបានធ្វើឲ្យលោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ឡើងកាន់តំណែង បាននាំឲ្យមានការបង្រ្កាបដ៏ឃោរឃៅលើក្រុមប្រឆាំងនយោបាយ។លទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាត់ទុកជាទូទៅថា មានការរៀបចំផែនការយ៉ាងប៉ិនប្រសប់។ក្រឹត្យរបស់លោកលូកាសិនកូ បានបញ្ជាក់ថា លិខិតឆ្លងដែនបេឡារុសអាចបន្តជាថ្មីបាន លុះត្រាតែអ្នកកាន់នោះ ជាអ្នកស្រុកដែលបានចុះឈ្មោះ មុនពេលចាកចេញពីប្រទេសនេះ៕

ទាហានបួគីណា ហ្វាសូ និងក្រុមអ្នកស្ម័គ្រចិត្ត៥៣នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម

2023/09/06 05:49:05 pm        96
បួគីណាហ្វាសូ៖ យោងតាមទាហាន សមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសបួគីណា ហ្វាសូ យ៉ាងហោចណាស់៥៣នាក់ បានស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមយុទ្ធជនឧទ្ទាម នៅក្នុងភាគខាងជើងប្រទេស ។ ទាហាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហានចំនួន១៧ នាក់ និងក្រុមអ្នកស្ម័គ្រចិត្ត ផ្ដល់ជំនួយយោធា ៣៦នាក់បានស្លាប់ ក្នុងការវាយប្រហារមួយនៅឃុំកូមប្រ៊ី (Koumbri) ក្នុងខេត្តយ៉ាតេនហ្កា (Yatenga) កាលពីថ្ងៃចន្ទ ។   ប្រភពខាងលើបានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុងទីប្រជុំជននេះ ដើម្បីអាចជួយការពារឲ្យប្រជាពលរដ្ឋតាំងទីលំនៅថ្មីដែលរាតត្បាតដោយក្រុមយុទ្ធជននេះជាង២ឆ្នាំមកនេះ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថាទង្វើដ៏កំសាកនេះនឹងមិនអាចគេចផុតពីការផ្ដន្ទាទោសឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ប្រភពឬសគល់ភេរវករដែលនៅសេសសល់និងកំពុងរត់គេចខ្លួន ដោយបន្ថែមថា ក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ក៏ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេត្រូវបានបំផ្លាញចោលផងដែរ៕

អាមេរិក និយាយថា កូរ៉េខាងជើងនឹងទទួលផលវិបាកតាមទង្វើរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

2023/09/06 04:31:12 pm        105
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕

ព្យុះស៊ីក្លូននាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រេស៊ីលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងទីក្រុងជាច្រើនត្រូវជន់លិច

2023/09/06 04:28:36 pm        97
ប្រេស៊ីល៖ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល បានវាយបោកបក់មកលើប្រទេសប្រេស៊ីលភាគខាងត្បូង បណ្តាលឲ្យជន់លិចផ្ទះជាច្រើនខ្នង ទឹកទន្លេហៀរច្រាំង និងបានឆក់យកជីវិតមនុស្សជាង២០នាក់។ វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្ទះច្រើនខ្នង នៅទីក្រុង Mucum បានជន់លិចដោយទឹកកើនឡើង ខណៈផ្លូវនានានិងទន្លេក៏បានជន់លិច។ លំនៅឋានរាប់សិបខ្នង ដំបូលត្រូវបានបំផ្លាញដោយព្យុះព្រិល ហើយពលរដ្ឋរាប់រយនាក់គ្មានទំនាក់ទំនងនៅក្នុងរដ្ឋ Rio Grande do Sul ។ លោក Luana da Luz ស្ថិតក្នុងចំណោមពលរដ្ឋប្រេស៊ីលរាប់រយនាក់ ដែលបានប្រម៉ែប្រមូលទ្រព្យសម្បត្តិរបស់ពួកគេក្នុងការព្យាយាមដើម្បីគេចចេញពីទឹកកើនឡើង។ លោក Da Luz គឺជាពលរដ្ឋរស់នៅទីក្រុង Passo Fundo នៅរដ្ឋ Rio Grande Sul ភាគខាងត្បូង ជាកន្លែងដែលអាជ្ញាធររដ្ឋ បានបញ្ជាក់ថាមនុស្ស២១នាក់បានស្លាប់ ហើយយោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បន្ថែមម្នាក់ទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Santa Catarina ដែលនៅជិតខាង៕

មនុស្ស២នាក់ បានស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលវាយប្រហារឆ្នេរប៊ុលហ្គារី

2023/09/06 03:38:32 pm        124
ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។ រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM
ព្រះសង្ឃវត្តបទុមវតី ចែកបបរដល់ពលរដ្ឋកំពុងស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងថ្ងៃកាន់បិណ្ឌ៦
10/02/2026 05:10 PM
មេដឹកនាំ​កូរ៉េខាង​ត្បូង​លោក Lee គំរាមចាត់វិធានការលើអ៊ុយក្រែន ជុំវិញការផ្ទេរទាហានកូរ៉េខាងជើង
10/02/2026 04:10 PM