គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ

2024/10/25 03:57:48 pm        222
គិតត្រឹមវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីភ្លើងឆាបឆេះរោងចក្រ នៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ ។សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៥១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្លើងឆាបឆេះរោងចក្រកាត់ដេរ យីហោ ជីងយូ និង ឃ្លាំង ស្តុប​កាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ឯ.ក នៅចំណុចភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។រោងចក្រកាត់ដេរ ដែលត្រូវភ្លើងឆាបឆេះនោះ មាន ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ និង ឃ្លាំង​ស្តុប​កាតុង ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ ។ ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់​រលត់​ទាំងស្រុង នៅវេលាម៉ោង ៧ និង ២៣ នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល ។សូមបញ្ជាក់ថា រោងចក្រកាត់ដេរដែលត្រូវភ្លើងឆាបឆេះម្ចាស់ឈ្មោះ LI ZHANGBAO ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន ។សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤៧ឡាន ស្មើរនឹង ៥៨៨ម៉ែត្រគូប ។ រថយន្តជំនួយ រួមមាន៖ រថយន្តកងពលតូច (ង ៧០) ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។នគរបាលប្រាប់ថា ការសង្គ្រោះ និង ពន្លត់អគ្គីភ័យនេះ ដោយកងប្រតិបត្តិការរុករក និង​សង្រ្គោះ​គ្រោះ​ម​ហន្តរាយ ៧១១ កងពលតូចលេខ៧០ សហការណជាមួយកំលាំង ការិយាល័យ​នគរបាល​បង្ការ និងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរនោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវស្វែងរក៕តារាវុទ្ធី

អគ្គិភ័យឆេះរោងចក្រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

2024/10/25 01:49:57 pm        265
សមត្ថកិច្ច បានឱ្យដឹងថា វេលាម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងដែលស្ថិតនៅច្រកចូលខ្លោងទ្វារវត្តព្រៃស្ពឺ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ គិតមកដល់ម៉ោង០៦ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចអគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។ទោះយ៉ាងណាករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សណាម្នាក់នៅឡើយទេ ជាក់ស្ដែងមានសមត្ថកិច្ចម្នាក់ទទួលរងរបួសជើង។ កម្លាំងអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យក៏បានចេញជួយជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍បានប្រមាណ៧០ ទៅ៨០ភាគរយហើយ៕វ៉ាន់ដា

ជនសង្ស័យ៥នាក់ ត្រូវនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃស្អែកនេះ ករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋ

2024/10/22 10:22:13 pm        609
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​ឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ កសាងសំណុំរឿងបញ្ចូន ទៅអយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោយក្រុម​ជន​សង្ស័យ​ទាំងនេះដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បណ្តាល​អោយជនរងគ្រោះរបួសជាច្រើននាក់ផង ។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ។ គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី១៨ ខែ តុលា ២០២៤ កន្លងទៅនេះ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៅ​ដោយអនុវត្តតាមបទបញ្ជា ផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យ​នគរបា​ល​ផែន​ព្រហ្ម​ទណ្ឌ​ដឹក​នាំ​កំលាំង​ចុះ​ស្រាវជ្រាវបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែល​ពាក់ព័ន្ធ​នឹងករណីឆក់ កាបូប និង ទូរស័ព្ទ ចំនួន០៥ករណីផ្សេងគ្នា។ នគរបាលបានអោយដឹងទៀតថា ករណីទី១៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់​មាន​ជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ករណីទី២៖ លួច​យក​កាបូប នៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ​២០២៤។ ករណីទី៣៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ​ដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ករណីទី៤៖ ឆក់យកកាបូប និងទូរស័ព្ទដៃ នៅ​ចំណុច​មុខ​ផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ ទួលទំពន់ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៤។ និងករណីទី៥៖ ឆក់យកថង់ខ្មៅ នៅចំណុច ផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤៕ អត្ថបទ៖ កុម្ភះ

អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក

2024/10/22 07:13:53 pm        310
អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់​របង​​សាលាវិទ្យល័យសន្ធម៉ុក លើផ្លូវកម្ពុជាក្រោម ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសិស្សានុសិស្ស ដូច​ជាពលរដ្ឋគ្មានផ្លូវដើរថ្មើរជើង។លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យ​សាធារណៈ​បានឲ្យដឹងថា ទីតាំងនេះកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះណែនាំ​អប់​រំ​ជា​ច្រើនលើកច្រើនលើកច្រើនសារមកហើយ មិនអនុញ្ញាតឲ្យយករថយន្តមកចតទុកចោល លើផ្លូ​វ​បែប​នេះទេ​។ លោកអភិបាលរងបានបញ្ជាក់ថាលោក និងចាត់វិធាន​ការ​រដ្ឋបាល​ចំពោះ​រថយន្ត​ទាំងនេះ​។ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា ចំពោះការចតរថយន្តនេះដែរ គឺតែងតែ​មាន​ការ​ចត​ជា​ប្រចាំ​ថ្ងៃតែម្តង ដោយភាគច្រើនជាពលរដ្ឋរស់នៅនិងបើកហាងតែម្តង ចតរថយន្តចាប់​តាំង​ពី​ព្រឹករហូតដល់ល្ងាច ធ្វើអោយបាត់បង់សោភ័ណភាព រាជធានីភ្នំពេញ និងពិបាក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្កងទៅ​កម្លាំ​ង​ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក បានចុះរៀបចំ សណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ របងសាលា​វិទ្យាល័យ​សន្ធរ​ម៉ុក កំណាត់ផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពីព្រោះក្លាយ​ទៅ​ជាចំណត​រថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ ពលរដ្ឋក៏ដូចជា​សិស្សា​នុសិស្ស​គ្មាន​ផ្លូ​វ​ដើរថ្មើរជើង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្រុមអ្នកចតរថយន្ត យករថយន្ត​មក​ចត​ពេញ​ផ្លូវ​ដដែល៕ អត្ថបទ៖ កុម្ភះ 

តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ចំនួន១៨នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

2024/10/20 09:49:52 pm        689
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនាររសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុម ជនសង្ស័យទាំង១៨នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នាជាង៥០នាក់ ជិះម៉ូតូប្រហែល៤០គ្រឿងមិនចាំម៉ាក បានប្រើអំពើហិង្សាយកដុំថ្ម ដុំឥដ្ឋ មួកសុវត្ថិភាព ដំបងឈើ ដែកទីប កាំបិតប៉័ងតោ កាំបិតផ្គាក់ ដេញកាប់គ្នា គប់ដុំថ្មដាក់គ្នា និងដេញវាយគ្នាទៅវិញទៅមក នៅ ចំណុចលើផ្លូវមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ទល់មុខផ្សារខេមើល ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងពីរក្រុម ដោយ ១ក្រុម​មាន​គ្នាជាង១០នាក់ ម៉ូតូ០៥គ្រឿង មិនចាំ ម៉ាក ហើយខ្លះថ្មើរជើង ជាក្រុមឈ្មោះ C.T.C និងក្រុម៩៧ ហៅ​ផ្ទះឡ និង០១ក្រុមទៀតឈ្មោះ ពោធិ៍ចិនតុងហ្ស៊ីន P.C.T ដោយក្នុងនោះសមត្ថកិច្ច​បានឃាត់​ខ្លួនជន​សង្ស័យ២ក្រុម ចំនួន១៨នាក់ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ច​បាននឹងកំពុងស្រាវជ្រាវបន្ត។បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាល​ចៅក្រម​ស៊ើប​សួរបន្តនីតិវិធី៕ អត្ថបទ៖ កុម្ភះ

អាវុធហត្ថភ្នំពេញឃាត់ខ្លួនជនជាតិចិន៤នាក់ ដកហូតគ្រឿងញៀនជិត ១០០គីឡូក្រាម

2024/10/20 04:26:51 pm        189
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងដកហូតគ្រឿងញៀនបានជិត ១០០គីឡូក្រាម។កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងជំនាញបាន​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អស់​រយៈពេលជិត១ខែ ទើបឈានដល់ការចុះបង្ក្រាបករណីគ្រឿងញៀនចំនួន ០៤ ទីតាំង​ផ្សេង​ៗ​គ្នាក្នុ​ងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ និងដកហូត​គ្រឿង​ញៀន​ជិត​ ១០០គីឡូក្រាម។កងរាជអាវុធហត្ថបន្ថែមថា ការឆែកឆេរទីតាំងទាំង៤ គឺប្រើពេល០២យប់ ០២ថ្ងៃ គិតត្រឹម​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានបិទបញ្ចប់​ការ​ស៊ើបអ​ង្កេតក្នុ​ង​លទ្ធ​ផល​បង្ក្រាប​បាន​ដោយឃាត់ខ្លួនជន​ជាតិចិន ០៤នាក់ និងដកហូតវត្ថុតាង គ្រឿងញៀនចម្រុះសរុបជិត ១០០គីឡូក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំង​បទ​ល្មើស​គ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ៖ កុម្ភះ 

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីពលរដ្ឋ

2024/10/18 09:17:52 pm        342
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក៉ព័ន្ធករណីលួចមានស្ថាន​ទម្ងន់​ទោស ដោយប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ។នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលជាង ០២ រំលង​អធ្រាត្រ នៅចំណុចមុខផ្ទះលេខ ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សា​រ​ដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើ​អាវុធខ្លី​ភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ។នគរបាលបន្ថែមថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លី ០១ដើម ភ្ជង់គំរាម​ជន​រង​គ្រោះប្រុស ស្រី ២នាក់ ដែលកំពុងឈប់ម៉ូតូនៅតាមផ្លូវ ដោយជនសង្ស័យបានយកស្នាប់កាំភ្លើង វាយក្បាលជនរងគ្រោះ ០១ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ ០២គ្រឿង ។ក្រោយកើតហេតុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូត​ដល់ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ រសៀល ទើបកម្លាំងឃាត់ខ្លួនជនសង្ស័យ​ទាំង៣នាក់​បានជាបន្តបន្ទាប់។នគរបាលបន្ថែមថា ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះ ហេង ដារ៉ុង ហៅ ខ្មៅណាហ្គា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ២-ឈ្មោះ អេង វណ្ណូត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕ តារាវុទ្ធី 

នគរបាលឃាត់ខ្លួនបុរសម្នាក់ នាំចូល ស្តុក និងចែកចាយធូបមូសម៉ាក Ranger ក្លែងក្លាយ

2024/10/18 08:59:49 pm        478
បុរសម្នាក់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជូនទៅអយ្យការអមសាលាដំបូង​រាជ​ធានី​​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់​ពី​នគរបាល​ចុះឆែកឆេរ និងរកឃើញថា ជាម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយ ផលិតផល ធូប​មូស ក្លែងក្លាយ។ការឃាត់ខ្លួនម្ចាស់ទីតាំងនាំចូល ធូបមូស ក្លែងក្លាយនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជាមួយមន្រ្តី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌសែនសុខ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd ។ ការបង្ក្រាបបានធ្វើឡើងនៅទីតាំងចំនួន ០២កន្លែង ដែលសង្ស័យនាំចូល ស្តុក និងចែកចាយ ផលិតផល ធូបមូស ម៉ាក Ranger ក្លែងក្លាយ។ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ ៨៩ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួម ធូមមូសម៉ាកស្តេចនាគទេព ចំនួន ៣៥កេស ធូបមូសម៉ាក Ranger ដើម ចំនួន ៣១កេស ធូបមូសម៉ាក Ranger កង ចំនួន ៣៣កេស សាប៊ូ Fineline ចំនួន ៣៣កេស សាប៊ូ D-nee ចំនួន ៣៣កេស។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ធូមមូសម៉ាកស្តេចនាគទេព ចំនួន ១០កេស ធូបមូសម៉ាក Ranger កង ចំនួន ១៧កេស សាប៊ូ Fineline ៣០០០ម.ល ចំនួន ៨១៨កេស សាប៊ូ D-nee ៩៦០ម.ល ចំនួន ១០៦កេស សាប៊ូ D-nee ១៨០០ម.ល ចំនួន ៦៥កេស សាប៊ូ D-nee ៣០០០ម.ល ចំនួន ១៤០កេស សាប៊ូលាងចាន ចំនួន ៤៧កេស ទឹកលាងបង្គន់ម៉ាក Okey PINK ចំនួន ១៦កេស រួមទាំងសំបកកេs និងវិក្កយបត្រមួយចំនួន។ សរុបសម្ភារៈទាំងអស់ចំនួន ១៤៥៨ កេស ស្មើនឹង ១៥៥១៤ គីឡូក្រាម ។ ក្រោយពីការឆែកឆេរ នគរបាលបានសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឃាត់ខ្លួនមានឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖កុម្ភះ 

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ចំនួន៧នាក់ ពាក់ព័ន្ធសំណុំរឿងធ្វើទារុណកម្មបណ្ដាលឲ្យ ជនជាតិចិនម្នាក់ស្លាប់ នៅខេត្តប៉ៃលិន

2024/10/17 12:19:22 am        280
ភ្នំពេញ៖ ជនសង្ស័យជនជាតិចិន និងខ្មែរ ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលមូលដ្ឋានខេត្ត ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ក្រោយប្រព្រឹត្តបទល្មើសធ្វើទារុណកម្ម សម្លាប់មនុស្ស។ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។សូមបញ្ជាក់ផងដែរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន។ ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន។ ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនអ្នកទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។ ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន។ ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សូមបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៥៖០០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវបន្ដ៕អត្ថបទ៖ កុម្ភះ

សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៨២ករណី មនុស្សចំនួន១៨៤នាក់ត្រូវឃាត់ខ្លួន ក្នុងរយៈពេលមួយសប្ដាហ៍

2024/10/16 01:03:35 am        295
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨២ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៤នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ឯកឧត្តម អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM