ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការបរទេសរបស់លីប៊ី ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីជួបជាមួយសមភាគីអ៊ីស្រាអែល

2023/08/28 08:04:34 pm        155
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេស លោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនលោកស្រីទៅធ្វើការស៊ើបអង្កេត បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Eli Cohen បានជួបលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរនេះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលស្តីពីកិច្ចប្រជុំនេះ ដែលក្នុងនោះបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន បង្កឱ្យមានការតវ៉ាតូចៗជាច្រើននៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់នៃក្រសួងប្រទេសលីប៊ី បាននិយាយថា អន្តរកម្មនេះមិនរួមបញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយនោះទេ» ហើយបានបន្ថែមថា ក្រសួងបន្តការបដិសេធទាំងស្រុង និងយ៉ាងដាច់ខាតនៃការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល។ក្រសួងការបរទេសរបស់អ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹក។ គោលនយោបាយការបរទេសលីប៊ី មានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំរបស់ខ្លួន និងការបែងចែកផ្ទៃក្នុងដ៏ជូរចត់របស់ខ្លួនជុំវិញការគ្រប់គ្រងរដ្ឋាភិបាល និងភាពស្របច្បាប់នៃចលនាណាមួយដែលធ្វើឡើងដោយរដ្ឋបាលទ្រីប៉ូលីមួយនេះផងដែរ៕

បេក្ខជនប្រធានាធិបតីសឹង្ហបុរី ជំរុញឱ្យជៀសវាងការយកការបោះឆ្នោតប្រធានាធិបតីធ្វើជាបញ្ហានយោបាយ

2023/08/28 08:02:25 pm        136
សឹង្ហបុរី៖ បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតរបស់សឹង្ហបុរី លោក Tharman Shanmugaratnam បានជំរុញឱ្យបេក្ខជនដទៃទៀត ជៀសវាងការយកការបោះឆ្នោតប្រធានាធិបតី ទៅធ្វើនយោបាយ បន្ទាប់ពីបេក្ខភាពប្រធានាធិបតីលោក Tan Kin Lian ត្រូវបានគាំទ្រដោយប្រធានគណបក្សសឹង្ហបុរី ជឿនលឿន(PSP) គឺលោកបណ្ឌិត Tan Cheng Bock ។អ្នកនាំពាក្យម្នាក់មកពីក្រុមយុទ្ធនាការរបស់លោក Tharman កាលពីថ្ងៃអាទិត្យ (២៧ សីហា) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការយល់ព្រមរបស់លោកបណ្ឌិត Tan Kin ក្នុងការគាំទ្រលោក Tan Kin Lian ថា «លោក Tharman បានដាស់តឿនចំពោះបេក្ខជនប្រធានាធិបតីទាំងអស់ថា ត្រូវជៀសវាងការធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី»។ក្រៅពីលោកបណ្ឌិត Tan អ្នកនយោបាយប្រឆាំងផ្សេងទៀត ក៏បានគាំទ្រលោក Tan Kin Lian ផងដែរ។ កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីលោកោ Ng Kok Song បាននិយាយថា សមាជិកបក្សប្រឆាំងដែលគាំទ្រលោក Tan Kin Lian កំពុងព្យាយាមធ្វើឱ្យប្រជាជនសិង្ហបុរីមានការភាន់ច្រឡំ និងធ្វើឱ្យមាននិន្នាការនយោបាយ ដោយការប៉ុនប៉ងធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី។ អតីតប្រធានផ្នែកវិនិយោគ GIC រូបនេះបាននិយាយថា តាមរយៈការធ្វើដូច្នេះ សមាជិកបក្សប្រឆាំងទាំងនេះកំពុងបង្ខូចកិត្តិយសការិយាល័យប្រធានាធិបតី ដែលមិនឲ្យមានការប្រកាន់បក្សពួក៕

មនុស្ស៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែធ្យូងថ្ម នៅប្រទេសវៀតណាម

2023/08/28 08:00:04 pm        180
វៀតណាម៖ សារព័ត៌មានរដ្ឋ Thanh Nien ( ថាច់ នៀន) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨សីហា)ថា មនុស្ស៤នាក់បានស្លាប់ ក្នុងការបាក់រលំអណ្តូងរ៉ែធ្យូងថ្មនៅក្នុងមជ្ឈមណ្ឌលរុករករ៉ែ Quang Ninh ប្រទេសវៀតណាម។ សារព័ត៌មាន Thanh Nien បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯទីតាំងអណ្តូងរ៉ែមួយ ដែលដំណើរការដោយក្រុមហ៊ុនធ្យូងថ្ម Vang Danh ដែលជាអង្គភាពនៃក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋវៀតណាម Vinacomin ។ ក្រុមសង្គ្រោះបានទាញយកសាកសពកម្មកររ៉ែចំនួន៤នាក់ពីទីនោះ។សារព័ត៌មាននោះមិនបានប្រាប់ពីមូលហេតុនៃការបាក់រលំនោះទេ។ កាលពីខែមីនា ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅអណ្តូងរ៉ែដែលធ្វើការនៅអណ្ដូងរ៉ែ Vang Danh ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពឹងផ្អែកភាគច្រើនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មជាប្រភពថាមពល។ ក្រុមហ៊ុនធ្យូងថ្ម Vinacomin បាននិយាយកាលពីឆ្នាំមុនថា គ្រោះថ្នាក់អណ្តូងរ៉ែបានសម្លាប់កម្មករអណ្តូងរ៉ែយ៉ាងហោចណាស់១៧នាក់ក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម៕

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប អំពាវនាវឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/08/28 07:57:22 pm        139
អឺរ៉ុប៖ កាលពីថ្ងៃសៅរ៍ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បានជំរុញឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានផុតកំណត់កាលពីខែមុន។ អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Valdis Dombrovskis បាននិយាយថា ការរឹតបន្តឹងរបស់រុស្ស៊ីលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ កំពុងបង្កើតបញ្ហាមិនត្រឹមតែសម្រាប់ទីក្រុងគីវប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា ជំហររបស់រុស្ស៊ីមិនផ្លាស់ប្តូរទេ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញយ៉ាងពេញលេញ ប្រសិនបើភាគីពាក់ព័ន្ធបំពេញតាមការសន្យារបស់ពួកគេ ហើយមិនជៀសវាងដោយសារការភ័យខ្លាចពីការសន្ទនាលើបញ្ហានេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក្នុងទីក្រុងគីវកាលពីថ្ងៃសុក្រ ហើយបានពិភាក្សាអំពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ ក្រោយមកនៅល្ងាចថ្ងៃនោះ លោក Fidan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថា ការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គឺជាអាទិភាពសម្រាប់ទីក្រុងអង់ការ៉ា ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងលើបញ្ហានេះ៕

ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្ដេញប្រមុខការទូតជាន់ខ្ពស់របស់ខ្លួន

2023/08/28 07:54:53 pm        210
ទីម័រខាងកើត៖ រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត ដែលជាអ្នករិះគន់ដ៏លេចធ្លោលើការដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពដ៏កម្រនេះថា រដ្ឋភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាឲ្យប្រមុខការទូតរបស់ទីម័រខាងកើត ចាកចេញពីប្រទេសនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ មិនបានចេញសេក្ដីប្រកាសណាមួយអំពីបញ្ហានេះទេ ហើយអ្នកនាំពាក្យក៏មិនទាន់បានធ្វើអត្ថាធិប្បាយនោះដែរ។រដ្ឋាភិបាលទីម័រខាងកើតបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ខ្លួនបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការវិលត្រឡប់នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងសហភាពមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ា ខណៈពេលដែលជំរុញឱ្យរបបសឹករបស់ប្រទេសនេះ គោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថាបនាចំពោះវិបត្តិផ្សេងៗក្នុងប្រទេសនេះ។ បណ្ដាអ្នកនយោបាយទីម័រខាងកើត បាននិយាយរិះគន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយលោកប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានជួបជាមួយអ្នកតំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ា (NUG) ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។ គួររម្លឹកផងដែរថា រដ្ឋមន្ត្រីសិទ្ធិមនុស្សមីយ៉ាន់ម៉ា លោក NUG Aung Myo Min បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកការទូតទទួលបន្ទុកកិច្ចការប្រទេសទីម័រខាងកើត ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ាត្រឹមថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ៕

ស៊ីរីរិះគន់ការចោទប្រកាន់របស់បារាំង និងអាមេរិក ពីបទប្រើប្រាស់អាវុធគីមី

2023/08/28 07:52:23 pm        157
ស៊ីរី៖ កាលពីថ្ងៃសៅរ៍ ប្រទេសស៊ីរី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបារាំងដែលថាប្រទេសនេះ ប្រើប្រាស់អាវុធគីមីនៅជិតទីក្រុង Damascus ក្នុងឆ្នាំ២០១៣។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់ក្រសួងការបរទេសបារាំង និងអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក អំពីការជាប់ពាក់ព័ន្ធរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងការវាយប្រហារគីមីនៅលើទឹកដីស៊ីរី ដោយហៅការចោទប្រកាន់ទាំងនោះថា «ជារឿងមិនពិត និងជាឧប្បត្តិហេតុប្រឌិតឡើង»។ក្រសួងបាននិយាយថា ការប្រកាសទាំងនោះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិនៃព័ត៌មានមិនពិត និងការបោកប្រាស់ ហើយគ្រាន់តែជាការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់ពីពិរុទ្ធជនពិតប្រាកដប៉ុណ្ណោះ។ ក្រសួងបានថ្កោលទោសសហរដ្ឋអាមេរិក និងបារាំង «ថាបានឃុបឃិតគ្នា» ជាមួយអង្គការភេរវករ និងបានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងស៊ីរី ដោយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនស៊ីរីធ្លាក់ក្នុងបញ្ហា ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ក្រសួងនោះបានលើកឡើងពីឧប្បត្តិហេតុឆ្នាំ២០១៣ នៅក្នុងតំបន់ Ghouta ភាគខាងកើតនៃទីក្រុង Damascus ហើយបានចោទប្រកាន់ប្រទេសបារាំង និងសហរដ្ឋអាមេរិកថា បានព្យាយាមបិទបាំងតួនាទីរបស់ពួកគេនៅក្នុងបញ្ហានេះ។ ក្រសួងការបរទេសនេះបានបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានឈានទៅដល់ការផ្គត់ផ្គង់សម្ភារៈ និងអាវុធគីមី ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ក្នុងឧប្បត្តិហេតុផ្សេងៗនៅទូទាំងទឹកដីស៊ីរី ផងដែរ៕

ជប៉ុនផ្អាកការបាញ់យានចម្លងផ្ទុកយានស្រាវជ្រាវឋានព្រះចន្ទ ដោយសារតែមានខ្យល់ខ្លាំង

2023/08/28 07:49:23 pm        145
ជប៉ុន៖ យោងតាមប្រតិបត្តិករក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បានឲ្យដឹងថាទីភ្នាក់ងារអវកាស ជប៉ុន បានផ្អាកការបាញ់បង្ហោះយានចម្លង H-IIA តាមផែនការនៅថ្ងៃចន្ទនេះ ដែលមានផ្ទុកយានស្រាវជ្រាវទៅកាន់ឋានព្រះចន្តចូលទៅកាន់អវាកាស។អង្គភាពសេវាបាញ់យានចម្លងរបស់ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បាននិយាយនៅក្នុងការបង្ហោះលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ជាផ្លូវការថា Twitter រយៈពេល២៤ម៉ោងមិនពេលវេលាបាញ់បង្ហោះតាមផែនការថា ការបាញ់បង្ហោះត្រូវបានលុបចោល ដោយសារតែស្ថានភាពខ្យល់មិនអំណោយផល នៅក្នុងបរិយាកាសខ្ពស់ ។យានចម្លង H-IIA No. 47 ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន នៅប្រទេសជប៉ុនភាគខាងត្បូង នៅម៉ោង៩:២៦នាទីព្រឹកថ្ងៃចន្ទនេះ។ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) និយាយអំឡុងពេលផ្សាយផ្ទាល់តាមបណ្តាញ Youtube ថា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។យានចម្លងនេះ នឹងផ្ទុកយានស្រាវជ្រាវឡើងឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ ដែលជាយានអវកាសជប៉ុនដំបូង ដែលនឹងចុះចតនៅឋានព្រះចន្ទ។ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA)មានផែនការចាប់ផ្តើម ការចុះចតនៅឋានព្រះចន្ទរបស់យានស្រាវជ្រាវឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ នៅខែមករាដល់ខែកុម្ភះឆ្នាំ២០២៤ បន្ទាប់ពីការបាញ់បង្ហោះនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីអនុញ្ញាតភាពជោគជ័យ នៃបេសកកម្មរុករកនៅឋានព្រះចន្ទរបស់យាន Chandrayaan-3 របស់ប្រទេសឥណ្ឌា នៅខែនេះ៕

ឥណ្ឌូនេស៊ីដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន LRTក្រោយការពន្យាពេលជាបន្តបន្ទាប់

2023/08/28 07:46:47 pm        124
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី បានដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន បន្ទាប់ពីការពន្យាពេលជាបន្តបន្ទាប់ និងបញ្ហាសន្តិសុខ ដែលបានរំខានដល់គម្រោងផ្តល់មូលនិធិដោយចិនមួយនេះ ។  ដំបូងឡើយ គម្រោងមួយនេះដែលជាផ្នែកមួយនៃបណ្តើមគំនិតផ្លូវមួយក្រវាត់មួយរបស់ចិន គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានគេកំណត់ពេលឡើងវិញ ដោយសារបញ្ហាមួយចំនួន រួមទាំងការចំណាយលើសគម្រោង ១,២ពាន់លានដុល្លារ និងការពន្យាពេលប្រតិបត្តិការពាណិជ្ជកម្មរបស់វា ។  ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និយាយថា នៅថ្ងៃនេះ ផ្លូវរថភ្លើងល្បឿនលឿន LRTរួចរាល់សម្រាប់ប្រតិបត្តិការចេញពីទីក្រុង Harjamukti, Cibubur និងទីក្រុង Bekasi ទៅកាន់ទីក្រុងហ្សាកាតា សម្រាប់ចម្ងាយ ៤១,២គ.ម និងចំណាយថវិកាអស់ ៣២,៦សែនកោដិរូពីយ៉ាឥណ្ឌូនេស៊ី ។  លោកបន្តថា ពួកយើងតែងតែត្រូវបានគេបញ្ចូលជាទីក្រុងកកស្ទះចរាចរណ៍ខ្លាំងបំផុតកំពូលទាំង ១០នៅលើពិភពលោក ។ ជារៀងរាល់ថ្ងៃ រថយន្ត ៩៩៦.០០០គ្រឿង បានបើកចូលទីក្រុងហ្សាកាតា ។ ហេតុដូច្នេះហើយ មាននូវការកកស្ទះចរាចរណ៍ ហើយការបំពុលតែងតែកើតមាននៅទីនេះ នៅក្នុងទីក្រុងហ្សាកាតា ។  គួររំឭកថា ប្រធានាធិបតីចិនលោក Xi Jinpingនិយាយប្រាប់ លោក Widodo អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូនេស៊ីម្នាក់នេះ ទៅកាន់ចិនកាលពីខែមុនថា ប្រទេសទាំង ២ត្រូវតែធានាថា គម្រោងត្រូវតែប្រកាន់ភ្ជាប់កម្រិតស្តង់ដាខ្ពស់ ពេលដែលវាជិតបញ្ចប់ ៕

ការមកដល់របស់ជនអន្តោប្រវេសន៍ដ៏ច្រើនមិនធ្លាប់មានពីមុនមក បានដាក់សម្ពាធលើប្រទេសអ៊ីតាលី

2023/08/28 07:44:26 pm        74
អ៊ីតាលី៖ ប្រមុខនគរបាលរដ្ឋនៃខេត្ត Agrigento លោក Emanuele Ricifari បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ (២៧ សីហា)ថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ប្រមាណ៤.២០០នាក់ បានទៅដល់ដល់ទីក្រុង Lampedusa ប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបង្ហាញថា ប្រទេសអ៊ីតាលី ដែលជាផ្លូវដ៏សំខាន់មួយទៅកាន់ទ្វីបអឺរ៉ុបសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍រាប់រយរាប់ពាន់នាក់ផ្សេងទៀត បានមើលឃើញការមកដល់នៃជនអន្តោប្រវេសន៍ចំនួន១០៧.៥៣០នាក់ តាមសមុទ្ររហូតមកទល់ពេលនេះ ដោយកើនឡើងប្រហែល៤៥.០០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោក Ricifari បាននិយាយថា ការមកដល់ចុងក្រោយបំផុតនៃជនអន្តោប្រវេសន៍ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកោះ Lampedusa និងក្រុមអាជ្ញាធរ ប៉ុន្តែពួកគេកំពុងដោះស្រាយបញ្ហានេះហើយ។ ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបាននិយាយថា ក្រុមអាជ្ញាធរកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការផ្ទេរអ្នកមកដល់ថ្មីពីកោះនេះទៅកាន់តំបន់ Porto Empedocle នៅលើដីគោកនៃកោះស៊ីស៊ីលី៕

ការវាយប្រហារតាមអាកាសរបស់អាមេរិក បណ្តាលឲ្យសកម្មប្រយុទ្ធ al Shabaab ១៣នាក់ស្លាប់នៅសូម៉ាលី

2023/08/28 07:42:08 pm        81
សូម៉ាលី៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានជឿថា បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ នៅប្រទេសសូម៉ាលីភាគខាងត្បូង ជាអ្វីដែលខ្លួនបានចាត់ទុកថាជាការវាយប្រហារតាមអាកាសស្វ័យការពាររួម តាមសំណើរបស់រដ្ឋាភិបាលប្រទេសសូម៉ាលី។ រដ្ឋាភិបាលប្រទេសសូម៉ាលី និងកងកម្លាំងសម្ព័ន្ធមិត្ត បានចាប់ផ្តើមយុទ្ធនាការមួយរយៈពេលមួយឆ្នាំមកហើយដែលយុទ្ធនាការនេះ បានរុញច្រានក្រុម al Shabaab ជាក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅខាងក្រៅផ្នែកនៃមជ្ឈមណ្ឌលរបស់ប្រទេស ទោះបីជាក្រុមនេះ បន្តអនុវត្តការវាយប្រហារទ្រង់ទ្រាយធំៗក៏ដោយ។ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ លើក្រុម al Shabaab នៅជិតទីក្រុង Seiera មានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រភាគពាយព្យទីក្រុង Kismayo តាមសំណើរបស់រដ្ឋាភិបាល។ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយធ្វើការជាមួយកងទ័ពជាតិសូម៉ាលី ការវាយតម្លៃបឋមរបស់ទីបញ្ជាការអាហ្វ្រិកអាមេរិក ការវាយប្រហារតាមអាកាស បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ ហើយគ្មានជនស៊ីវិលណាម្នាក់រងរបួសឬស្លាប់នោះទេ។ កងទ័ពនិង ក្រុមអ្នកប្រយុទ្ធសម្ព័ន្ធមិត្ត របស់ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រដណ្តើមយកបានទីក្រុង El Buur ជាទីតាំងលាក់ខ្លួនធំរបស់ជីវពលក្រុម al Shabaab នៅក្នុងតំបន់ភាគកណ្តាលរបស់ប្រទេស ជាការទម្លាយភាពទាល់ច្រកដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ។ទោះជាយ៉ាងណា អ្នកវិភាគយោធាភាគច្រើន និងអ្នកដែលពាក់ព័ន្ធនៅក្នុងយូទ្ធនាការ បាននិយាយថា ការប្តេជ្ញារបស់រដ្ឋាភិបាលដើម្បីលុបបំបាត់ក្រុមនេះ មិនប្រាកដប្រជានៅឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
10/04/2026 12:10 PM
កងកម្លាំងរដ្ឋាភិបាលអេត្យូពី ដណ្តើមបានមកវិញរដ្ឋធានី Mekelle នៅតំបន់ Tigray
10/04/2026 12:10 PM
លោក Trump និយាយថា ក្នុងពេលដ៏ខ្លីខាងមុខនេះ អាមេរិកនឹងបំពេញស្តុកប្រេងយុទ្ធសាស្រ្តរបស់ខ្លួន
10/04/2026 12:10 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ២នាក់ និងមនុស្ស ៣៣នាក់ផ្សេងទៀតរងរបួសនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន
10/04/2026 12:10 PM
ឯកឧត្តម គន់ គីម ដឹកនាំ ប្រធាននិងប្រតិភូ VECONAC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
10/04/2026 12:10 PM
វិចារណកថា៖ «ជីវិតរីកលូតលាស់ទាំងតាមរយៈការតស៊ូ ដើម្បីទទួលបានធនធាន និងតាមរយៈកម្លាំង នៃទំនាក់ទំនងដែលជួយគាំទ្រគ្នា»
10/04/2026 12:10 PM
ចាប់ពីថ្ងៃទី១ខែតុលា តទៅយុវជនមានអាយុពី១៨ដល់២៥ឆ្នាំ អាចទៅទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា នៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ
10/04/2026 12:10 PM
អ្នកនាំពាក្យ៖ ការចុះជួបសួរសុខទុក្ខ សង្គ្រោះ និងដោះស្រាយបញ្ហាជូនពលរដ្ឋជាប្រពៃណីរបស់រាជរដ្ឋាភិបាល
10/04/2026 12:10 PM
សម្តេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម
10/04/2026 11:10 AM
ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10/04/2026 11:10 AM