ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សហរដ្ឋអាមេរិកស្វែងរកការបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រដ៏ចម្រូងចម្រាសជាមួយប្រទេសចិន

2023/08/24 06:49:51 pm        168
ចិន៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស្វែងរកការបន្តរយៈពេល៦ខែនូវកិច្ចព្រមព្រៀងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយប្រទេសចិន ដើម្បីឲ្យ ខ្លួនអាចធ្វើការចរចាជាមួយទីក្រុងប៉េកាំងដើម្បី«ពង្រឹង» កិច្ចព្រមព្រៀងនេះ។កិច្ចព្រមព្រៀងដ៏សំខាន់នេះ ដែលបានចុះហត្ថលេខា នៅពេលដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៩ ហើយបានបន្តជាថ្មីរៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីពេលនោះមក បានបង្ហាញថា គូប្រជែងភូមិសាស្ត្រនយោបាយនេះ អាចសហការគ្នាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសជាបន្តបន្ទាប់។ប៉ុន្តែក្តីបារម្ភអំពីសមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន និងការលួចសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានសំណួរថាតើកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និង  បច្ចេកវិទ្យា (STA) ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី២៧ ខែសីហានេះ គួរតែបន្តឬយ៉ាងណា? អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការបន្តរយៈពេល៦ខែដ៏ខ្លីនេះ នឹងរក្សាកិច្ចព្រមព្រៀងនេះ ឲ្យនៅជាធរមាន ខណៈពេលដែលយើងស្វែងរកសិទ្ធិអំណាច ដើម្បីធ្វើការចរចាដើម្បីកែប្រែនិងពង្រឹងលក្ខខណ្ឌរបស់STA។ វាមិនផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការបន្តរយៈពេលវែងនោះទេ»៕

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា សន្យាបង្កើតឲ្យមានយុគសម័យថ្មីនៃការផ្លាស់ប្តូរ និងប្ដេជ្ញាបង្រួបបង្រួមប្រទេស

2023/08/24 06:46:35 pm        160
ថៃ៖ លោកសេដ្ឋាថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានប្ដេជ្ញានាំមកនូវឯកភាពសម្រាប់ប្រទេសរបស់លោក និងលើកកម្ពស់គោលនយោបាយអាចដែលដោះស្រាយវិបត្តិនានា និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងសុន្ទរកថានៅតាមទូរទស្សន៍រដ្ឋ បន្ទាប់ពីត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ របស់ប្រទេសថៃ លោក សេដ្ឋា ដែលជាមហាសេដ្ឋី អចលនទ្រព្យ រូបនេះ បានប្ដេជ្ញាជំរុញបរិយាប័ន និងយកចិត្តទុកដាក់ រាល់ផលប្រយោជន៍ទាំងអស់ប្រទេសប្រជាជនថៃ ដោយសន្យានាំមកនូវយុគសម័យថ្មីនៃការផ្លាស់ប្តូរ ។ លោកនិយាយថា រដ្ឋាភិបាលថៃនឹងធ្វើការដើម្បីផលប្រយោជន៍សាធារណៈ។លោកបានបញ្ជាក់ជាថ្មីថា រយៈពេល៤ឆ្នាំ ក្រោមការដឹកនាំរបស់លោក នឹងធ្វើឲ្យមានការផ្លាស់ប្ដូររយៈពេល៤ឆ្នាំ។ លោកក៏បាន និយាយផងដែរពីវិបត្តិនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច ប្រាក់ចំណូលជាតិ ការចំណាយ សុខមាលភាពប្រជាជន សន្តិសុខ សង្គម ការទូត បរិស្ថាន ច្បាប់ យុត្តិធម៌ និងអំពើពុករលួយ លោក Srettha ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ កាលពីថ្ងៃទី២២ខែសីហាសប្ដាហ៍នេះ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ៤៨២សំឡេង ។ បន្ទាប់ពីទទួលបានព្រះរាជានុម័តពីព្រះមហាក្សត្រ លោកបានចូលរួមជាមួយក្រុមគណបក្សចម្រុះ១១គណបក្សដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅទស្សនកិច្ចរោងចក្រត្រាក់ទ័រ ចំពេលមានវិបត្តិស្បៀងអាហារ

2023/08/24 06:43:00 pm        165
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចរោងចក្រត្រាក់ទ័រ Kumsong កាលពីថ្ងៃពុធជាមួយនឹងប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គឺលោកស្រី គីម យ៉ូចុង (Kim Yo Jong )ចំពេលមានវិបត្តិស្បៀងអាហារដែលកំពុងបន្ត។ដំណើរទស្សនកិច្ចនេះដែលអមដោយក្រុមមន្ត្រីជាន់ខ្ពស់ បានមើលឃើញថា មេដឹកនាំរូបនេះ ជំរុញឲ្យរោងចក្រដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ ដែលលោកចាត់ទុកថា ជាអាជីវកម្មដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសនេះ។របាយការណ៍ បាននិយាយថា លោកគីម ក៏បានអំពាវនាវឲ្យមានគោលដៅកំណត់ ដើម្បីធ្វើទំនើបកម្មដំណើរការផលិតគ្រឿងយន្តកសិកម្មរបស់ប្រទេស ហើយដើម្បីឲ្យវាឈានដល់កម្រិត«លំដាប់ពិភពលោក។ប្រទេសកូរ៉េខាងជើង បាននិងកំពុងជំរុញវិស័យកសិកម្ម ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហារ។ អ្នកវិភាគមួយចំនួន បាននិយាយថា រោងចក្រnនេះ ក៏អាចផលិតគ្រឿងបន្លាស់សម្រាប់យានបាញ់មីស៊ីលផងដែរ។រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង ដែលត្រូវបានគេចោទប្រកាន់ពីបទចាត់ចែងទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន បាននិយាយកាលពីដើមឆ្នាំនេះថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង«នៅតែអាក្រក់» ទោះបីជាមានការកើនឡើងតិចតួចនៃពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។

ពលរដ្ឋអារ៉ាប់នៅអ៊ីស្រាអែលតវ៉ាចំពោះឧក្រិដ្ឋកម្មគ្មានការរារាំង ខណៈលោក Netanyahu សន្យាបង្ក្រាប

2023/08/24 06:39:24 pm        108
អារ៉ាប់៖ ពលរដ្ឋអារ៉ាប់រាប់រយនាក់ បានចេញធ្វើបាតុកម្ម កាលពីថ្ងៃពុធនៅក្នុងបុណ្យសពរបស់មេដឹកនាំសហគមន៍ដែលបានស្លាប់ ដោយបង្ហាញពីកំហឹងជាអ្វីដែលពួកគេនិយាយថា ជាការបរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការកើនឡើងអំពើហិង្សាឧក្រិដ្ឋកម្មដែលកំពុងរាលដាលនៅសហគមន៍របស់ពួកគេ។ ក្រុមអ្នកកាន់ទុក បានក្រវីទង់ជាតិព័ណ៌ខ្មៅ និងពាក់អាវយឺតព័ណ៌ខ្មៅ មានរូបថតលោក Abdelrahman Kashua អាយុ៥៥ ជានាយកនៅក្រុង Tira នៅអ៊ីស្រាអែលភាគកណ្តាល និងជាឪពុកមានកូន៥នាក់ ដែលពួកគេបាននិយាយថា ជា«ជនរងគ្រោះនៃកំណែទម្រង់» ដែលការស្លាប់របស់លោកនៅមិនទាន់បានដោះស្រាយនៅឡើយ។ពលរដ្ឋអារ៉ាប់យ៉ាងហោចណាស់១៥០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ចាប់តាំងពី ខែមករា ដែលមានអ្នកស្លាប់និងរងរបួសច្រើនជាងទ្វេរដងនៅអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ នគរបាល និយាយថា ពួកគេបានបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់។ សមាជិកសភាលោក Iman Khatib-Yasin នៅក្នុងបញ្ជីអារ៉ាប់រួមនៃសាសនាអ៊ីស្លាម បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្មាននណាម្នាក់សុវត្ថិភាពនោះទេ កូនៗរបស់យើងគ្មានសុវត្ថិភាពឡើយ។ អារម្មណ៍នោះ បានគ្របដណ្តប់លើសហគមន៍របស់យើងដែលខ្វះសុវត្ថិភាព។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បាននិយាយថា ការស្លាប់របស់លោក Kashua's បានឆ្លងកាត់ខ្សែបន្ទាត់មួយ និងបាននិយាយឡើងវិញពីការសន្យារបស់លោក ចំពោះការជាប់ពាក់ព័ន្ធទីភ្នាក់ងារស៊ើបអង្កេតក្នុងស្រុក Shin Bet ដើម្បីបំបាត់ឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់៕

ប្រធានាធិបតីចិន លោក ស៊ី ប្តេជ្ញាគាំទ្រប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន

2023/08/24 06:34:39 pm        144
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានសន្យាគាំទ្រប្រទេសគុយបាលើការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនិងការបិទផ្លូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយនឹងពង្រីកការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយទីក្រុងឡាហាវ៉ាន(Havana)។លោកស៊ី បានធ្វើការធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីគុយបា លោក មីហ្គែល ឌូយ៉ាស កាណែល (Miguel Diaz-Canel) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលBRICS នៅទីក្រុងចូហានណេសប៊ឺក (Johannesburg) កាលពីថ្ងៃពុធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននៅ ពីថ្ងៃព្រហស្បតិ៍នេះ។លោកស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា៖«ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់គុយបាចំពោះប្រទេសចិនលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ហើយនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែក និង រាំងខ្ទប់ពីបរទេស ហើយនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសគុយបា នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ក្នុងអំឡុងពេលកិច្ចពិភាក្សា លោកឌីយ៉ាស កាណែល បានចាត់ទុកទំនាក់ទំនងគុយបា-ចិនថាជា«កម្រិតខ្ពស់គ្រប់ពេលវេលា»។លោក ឌីយ៉ាស កាណែល បានថ្លែងនៅក្នុងកិច្ចប្រជុំនេះដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)ថា៖«ប្រជាជនគុយបាកោតសរសើរយ៉ាងខ្លាំងចំពោះប្រធានាធិបតីលោក ស៊ី ជីនពីង ហើយសូមអរគុណដោយស្មោះចំពោះប្រទេសចិនសម្រាប់ការយោគយល់ និងការគាំទ្រដ៏មានតម្លៃសម្រាប់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រទេសគុយបា»។

អាមេរិក អនុម័តការលក់ឧបករណ៍ដើម្បីធ្វើឲ្យប្រសើរឡើងការតាមដានដែនអាកាសយន្តហោះចម្បាំង កោះតៃវ៉ាន់

2023/08/24 06:32:18 pm        139
អាមេរិក៖ សហរដ្ឋអាមេរិក បានិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តការលក់ទៅឲ្យកោះតៃវ៉ាន់នូវឧបករណ៍សេនស័រទំនើបសម្រាប់យន្តហោះចម្បាំងរបស់កោះនេះ ជាការធ្វើឲ្យប្រសើរឡើងចុងក្រោយ ខណៈការព្រួយបារម្ភកើនឡើងជុំវិញប្រទេសចិន។ ក្រសួងការបរទេស បាននិយាយថា ក្រសួងបានជូនដំណឹងដល់សភានូវការលក់ប្រព័ន្ធតាមដាននិងស្វែងរករបស់យន្តហោះ F-16 និងឧបករណ៍ពាក់ព័ន្ធដើម្បីជួយកោះតៃវ៉ាន់រក្សាសមត្ថភាពការពារអាចទុកចិត្តបាន។ ការលក់ឧបករណ៍នេះ នឹងជួយកោះតៃវ៉ាន់ ទប់ទល់បាននូវការគំរាមកំហែងនៅពេលបច្ចុប្បន្ននិងអនាគត ដោយការរួមចំណែកដល់សមត្ថភាពអ្នកទទួលដើម្បីការពារដែនអាកាសរបស់ខ្លួន ផ្តល់សន្តិសុខប្រចាំតំបន់ និងបង្កើនសមត្ថភាពការងារផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក តាមរយៈកម្មវិធីយន្តហោះ F-16 របស់ខ្លួន។ប្រព័ន្ធថ្មីនេះ ត្រូវបានកសាងដោយក្រុមហ៊ុន Lockheed Martin ធ្វើឲ្យប្រសើរឡើងសមត្ថភាពយន្តហោះប្រយុទ្ធ ដើម្បីការពារការគំរាមកំហែងនៅដែនអាកាស ដែលបង្កើនឱកាសជាច្រើននៃការនៅគង់វង្សរបស់យន្តហោះ F-16 អំឡុងពេលប្រយុទ្ធ។សហរដ្ឋអាមេរិក ទទួលស្គាល់ពីការអះអាងរបស់ទីក្រុងប៉េកាំង ប៉ុន្តែ រយៈកាលពីជាង៤ទសវត្សរ៍មកនេះ បានលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដើម្បីធានាបាន ស្វ័យការពាររបស់កោះនេះ៕

ព្យុះ Franklin វាយបក់មកលើសាធារណរដ្ឋដូមីនិក ដោយមានទឹកកម្ពស់ត្រឹមចង្កេះ

2023/08/24 06:29:36 pm        125
ដូមីនិក៖ ព្យុះត្រូពិក Franklin បានវាយបក់បោកមកលើសាធារណៈរដ្ឋដូមីនិក កាលពីថ្ងៃពុធ បណ្តាលឲ្យតាមដងផ្លូវនានាមានទឹកជន់លិចខ្លាំង។នៅក្នុងទីក្រុង Santo Domingo ( សាំង ដូម៉ាំង) ទឹកកើនឡើងខ្ពស់ និងមានរលកខ្លាំងបោកបក់មកច្រាំង ខណៈពលរដ្ឋក្នុងតំបន់ ដើរកាត់ទឹកតាមដងផ្លូវដែលបានជន់លិច។មជ្ឈមណ្ឌលព្យុះកំណាចជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ព្យុះដែលបាននាំមកខ្ល់បក់ក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់ឆ្លងកាត់ឆ្នេរភាគខាងត្បូង កោះ Hispaniola កាលពីយប់ថ្អៃអង្គារនិងមានភ្លៀងធ្លាក់កម្រិត១០អ៊ិញ ឬ២៥សង់ទីម៉ែត្ររហូតដល់ថ្ងៃពុធ និងមានកម្រិត១៥អ៊ិញ នៅកន្លែងដាច់ស្រយ៉ាលមួយចំនួន ដែលការជន់លិចកំពុងបង្កការគំរាមកំហែងដល់អាយុជីវិត។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់សាធារណៈរដ្ឋដូមិនិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា មនុស្ស៣១២នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រក ហើយខេត្តចំនួន២៥ កំពុងស្ថិតក្រោមការប្រកាសអាសន្នព័ត៌ក្រហម និងខេត្តចំនួន៧ទៀតក្រោមការប្រកាសអាសន្នព័ណ៌លឿង៕

លោក Biden មិនភ្ញាក់ផ្អើលចំពោះរបាយការណ៍ស្តីពីការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលលោក Prigozhin ឡើយ

2023/08/24 06:23:12 pm        132
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃពុធបាននិយាយថា លោកពុំមានការភ្ញាក់ផ្អើលពីរបាយការណ៍ដែលថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះទេ ដោយលោកនិយាយថាមិនមានរឿងកើតឡើងច្រើននោះទេនៅក្នុងប្រទេសនេះ ដែលថាប្រធានាធិបតីលោក Vladimir Putin មិនស្ថិតនៅពីក្រោយនោះ។ អ្នកវិភាគបាននិយាយថា ឧបទ្ទវហេតុ អាចជាវិធីមួយសម្រាប់លោក Putin ដើម្បីព្រមានអ្នកដ៏ទៃទៀតដែលអាចក្បត់លោក ឬដើម្បីបង្ហាញការគាំទ្ររបស់លោកចំពោះយោធារុស្ស៊ី ដែលលោក Prigozhin ធ្វើឲ្យអន្តរាយដោយការប៉ះបោប្រដាប់អាវុធមិនបានសម្រេច កាលពីខែមិថុនា។យោងតាមអាជ្ញាធររុស្ស៊ីបានឲ្យដឹងថា លោក Prigozhin ត្រូវបានចុះឈ្មោះជាអ្នកដំណើរម្នាក់នៅលើយន្តហោះឯកជនមួយគ្រឿង ដែលបានធ្លាក់ កាលពីល្ងាចថ្ងៃពុធ នៅភាគខាងជើងទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ។ សារព័ត៌មានរ៉យទ័រ ពុំអាចអះអាងពីលោក Prigozhin ស្ថិតនៅលើយន្តហោះនោះទេ ទោះបីជាបណ្តាញតេឡេក្រាមភ្ញាប់ជាមួយក្រុមហ៊ុន Wagner បានប្រកាសថា លោកបានស្លាប់ក៏ដោយ។ សេតវិមាននិយាយថា លោក Biden បានថ្លែងសង្ខេបអំពីការធ្លាក់យន្តហោះនេះ និងបាននិយាយទៅកាន់អ្នកសារព័ត៌មានថាលោកមិនបានដឹងពីការពិតនូវអ្វីដែលបានកើតឡើងឡើយ។ លោក Biden និយាយថា ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ។ លោក Prigozhin អាយុ៦២ឆ្នំា ដែលបានដឹកនាំការប៉ះបោ ប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី កាលពីថ្ងៃទី២៣ និង២៤ខែមិថុនា ដែលលោក Putin និយាយថា អាចបណ្តាលឲ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ លោក Biden និងនាយក CIA លោក Williams Burns បាននិយាយដាច់ដោយឡែកកាលពីខែមុនអំពីគ្រោះថ្នាក់ខ្លាំងចំពោះលោក Prigozhin បន្ទាប់ពីសកម្មភាពរបស់លោក ទោះបីបញ្ហាមួយចំនួនជាការនិយាយចំអកក៏ដោយ៕

ប្រទេសប៉ូឡូញនឹងធ្វើកំណែទម្រង់ទីបញ្ជាការយោធាឡើងវិញដើម្បីប្រឈមនឹងការគំរាមកំហែងចម្រុះ

2023/08/24 05:33:10 pm        187
ប៉ូឡូញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ផែនការរបស់ប្រទេសប៉ូឡូញក្នុងការកែប្រែរចនាសម្ព័ន្ធទីបញ្ជាការយោធារបស់ខ្លួន គួរតែជួយសមាជិកណាតូដោះស្រាយផែនការការពារក្នុងតំបន់ថ្មីរបស់សម្ព័ន្ធភាព និងការគំរាមកំហែងបែបកូនកាត់ជាច្រើនរួមទាំងមកពីប្រទេសបេឡារុសជិតខាងផងដែរ។លោកប្រធានាធិបតី អានហ្សេ ឌូដា (Andrzej Duda) បានប្រកាសពីផែនការបង្កើតទីបញ្ជាការកងកម្លាំងប្រដាប់អាវុធរួមនៅថ្ងៃទី១៤ ខែសីហា មួយថ្ងៃមុនពេលប្រទេសប៉ូឡូញបង្ហាញកម្លាំងយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយនឹងក្បួនដង្ហែដ៏ធំមួយ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។ប្រមុខការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការនាំយកថ្នាក់ដឹកនាំនៃសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធរួមគ្នានឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការសម្របសម្រួលជាមួយកងទ័ពណាតូផ្សេងទៀត នៅតាមព្រំដែនភាគខាងកើតរបស់សម្ព័ន្ធភាពនេះ។លោក ចេសេក ស៊ីវីរ៉ា (Jacek Siewiera) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ក្នុងនាមជាអ្នកកាន់កាប់ព្រំដែនខាងកើត យើងនឹងអាចបញ្ចូលកងទ័ព(ណាតូ)ផ្តល់ឲ្យពួកគេនូវការគាំទ្រជាមួយនឹងរចនាសម្ព័ន្ធទីបញ្ជាដែលបានរៀបចំយ៉ាងត្រឹមត្រូវ»៕

[BREAKING NEWS] មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 05:23:37 pm        141
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់៩នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM