បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

ការតម្រង់ជួរដ៏វែងក្នុងក្រុង Buenos Aires ខណៈការបោះឆ្នោតប្រជាមតិនៅអាហ្សង់ទីន បានបិទ

2023/08/14 12:11:37 pm        225
អាហ្សង់ទីន៖ មានជួរដ៏វែងជាច្រើន នៅខាងក្រៅស្ថានីយ៍បោះឆ្នោតប្រជាមតិ ដែលត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ភ្លាមៗមុនពេលការបោះឆ្នោតប្រជាមតិសម្រាប់ការបោះឆ្នោតបឋមបានបិទ កាលពីថ្ងៃអាទិត្យ។ នៅក្នុងរដ្ឋធានី មានការតម្រង់ជួរដ៏ច្របូកច្របល់ដ៏វែងដើម្បីបោះឆ្នោត ដោយមនុស្សមួយចំនួន ត្អូញត្អែរអំពីការពន្យាពេលការបោះឆ្នោតរបស់ពួកគេ និងកំហុសប្រព័ន្ធបោះឆ្នោត។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា បណ្តឹងជាច្រើនត្រូវបានធ្វើឡើងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រទេសអាហ្សង់ទីន អំពីភាពមិនប្រក្រតីនៃម៉ាស៊ីនមួយចំនួនដែលត្រូវបានប្រើសម្រាប់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកតែមួយ បណ្តាលឲ្យមានការរងចាំយូរ។នៅពេលនេះនេះ ប្រទេសអាហ្សង់ទីន កំពុងរងចាំលទ្ធផលបឋម។ លទ្ធផលបឋមគឺជាកាតព្វកិច្ចដែលធ្វើឲ្យក្លាយជារបៀបទូទៅក្នុងការត្រៀមរៀបចំដ៏ធំសម្រាប់ការបោះឆ្នោតសកលនៅក្នុងខែតុលា និងផ្តល់ការបញ្ជាក់ច្បាស់លាស់ ថានណាគឺជាបេក្ខជនដែលគេនិយមពេញចិត្តដើម្បីទទួលបានជ័យជម្នះតំណែងប្រធានាធិបតី៕

ឆ្មាំជាតិ និងកងទ័ពអាមេរិក ជួយពន្លត់ចំហេះព្រៃនិងជួយសង្គ្រោះនៅរដ្ឋហាវ៉ៃ

2023/08/14 12:08:37 pm        196
អាមេរិក៖ សមាជិកកងទ័ពនឹងឆ្មាំជាតិអាមេរិក បានជួយក្នុងកិច្ចប្រឹងប្រែងដើម្បីពន្លត់ចំហេះព្រៃនៅរដ្ឋហាវ៉ៃដែលមានមនុស្សស្លាប់ច្រើន នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្រមទាំងស្វែងរក ជួយសង្គ្រោះ និងប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះ។ គិតត្រឹមថ្ងៃអាទិត្យចំនួនអ្នកស្លាប់បានកើនឡើងដល់៩៣នាក់ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។ វីដេអូដែលបានចេញផ្សាយដោយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញពីសមាជិកឆ្មាំជាតិរដ្ឋហាវ៉ៃ កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ Chinook កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីទប់ទល់អគ្គិភ័យ នៅកោះ Maui។សមាជិកឆ្មាំជាតិ អាចត្រូវបានគេមើលឃើញកំពុងដើរឆ្លងកាត់កម្ទេចកម្ទីរដែលឆេះរោល ខណៈពួកគេបានជួយស្វែងរក និងកិច្ចប្រឹងប្រែងស្តារឡើងវិញ។ កងទ័ពសហរដ្ឋអាមេរិក បានជួយប្រជាជនក្នុងតំបន់ ក្នុងការប្រមែប្រមូលជំនួយស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត នៅខាងក្រៅវិមានរដ្ឋ Capitol ក្នុងទីក្រុង Honolulu កាលពីថ្ងៃសុក្រ៕

គណបក្សរបស់បេក្ខជនប្រធានាធិបតីដែលត្រូវបានគេធ្វើឃាត នៅអេក្វាឌ័រ ជ្រើសរើសអ្នកជំនួសតំណែងថ្មី

2023/08/14 12:06:01 pm        193
អេក្វាឌ័រ៖ គណបក្សនយោបាយរបស់បេក្ខជនប្រធានាធិបតីដែលត្រូវបានគេធ្វើឃាតរបស់អេក្វាឌ័រ គឺលោក Fernando Villavicencio កាលពីថ្ងៃអាទិត្យ (១៣ សីហា) បានជ្រើសរើសបេក្ខជនជំនួសមួយផ្សេងទៀត ដោយផ្លាស់ប្តូរជម្រើសរបស់ខ្លួនកាលពីមួយថ្ងៃមុននោះ។ គណបក្សសាងសង់ របស់លោក Villavicencio ឬមានឈ្មោះជាភាសាអេស្ប៉ាញថា Construye (ខន់ស៊្ទ្រូអេ) បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី ថា ខ្លួននឹងជ្រើសរើសលោក Christian Zurita ដើម្បីជំនួសតំណែងអតីតបេក្ខជនប្រធានាធិបតីវ័យ៥៩ឆ្នាំដែលត្រូវគេធ្វើឃាត នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។អតីតសមាជិកសភា និងអ្នកសារព័ត៌មានស៊ើបអង្កេត ដែលមានកំណត់ត្រានៃការលាតត្រដាងអំពើពុករលួយ លោក Villavicencio ត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយ ខណៈដែលលោកបានចូលទៅក្នុងរថយន្ត ស្របពេលមនុស្សមួយក្រុមតូច រួមមានអង្គរក្សផ្ទាល់ខ្លួនដែលផ្តល់ដោយរដ្ឋាភិបាល។ លោក Zurita ក៏ជាអ្នកសារព័ត៌មានដែលកាលពីមុនបានសហការជាមួយលោក Villavicencio ។ បេក្ខភាពប្រធានាធិបតីរបស់លោក នៅតែត្រូវការការអនុម័តដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៕

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ចាប់ផ្ដើមដំណើរការទិន្នន័យដំបូង នៅលើយានអវកាសLuna-25

2023/08/14 12:02:18 pm        216
រុស្ស៊ី៖  ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានចាប់ផ្ដើមដំណើរការទិន្នន័យដំបូង ដែលទទួលបាននៅលើយានអវកាស Luna-25 បន្ទាប់ពីផ្លាស់ប្ដូរសម្ភារៈវិទ្យាសាស្ត្រ នៅលើយានអវកាសជាលើកដំបូង ។  ទីភ្នាក់ងារអវកាស Roscosmos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើតេឡាក្រាម ថា យានអវកាស Luna-25 នៅតែបន្តការហោះហើររបស់ខ្លួនទៅកាន់ផ្កាយរណបធម្មជាតិរបស់ភពផែនដី ប្រព័ន្ធទាំងអស់របស់ខ្លួននៃស្ថានីយស្វ័យប្រវត្តិកំពុងដំណើរការតាមមុខងារយ៉ាងល្អ ដោយការទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយតុល្យភាពថាមពលគឺវិជ្ជមាន។  ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ កាលពីថ្ងៃសុក្រ ទី១១ សីហា សប្ដាហ៍មុន ដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។ ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា ទិន្នន័យបញ្ជាក់ពីលទ្ធផលដំបូង នៅលើការហោះហើរទៅកាន់ភពព្រះចន្ទ ត្រូវបានទទួល ហើយក្រុមវិទ្យាសាស្ត្ររបស់គម្រោងនេះ បានចាប់ផ្ដើមដំណើរការហើយដែរ ៕

ពេលវេលាសំខាន់ៗចាប់តាំងពីក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន រយៈពេល២ឆ្នាំមកនេះ

2023/08/14 11:59:27 am        103
តាលីបង់៖ វានឹងមានរយៈពេល២ឆ្នាំនៅថ្ងៃអង្គារ ទី១៥ ខែសីហាស្អែកនេះ ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្រុកចូលកាន់កាប់រដ្ឋធានីកាប៊ុលយ៉ាងឆាប់រហ័សដោយស្រួលគ្មានការរារាំង ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ កំណត់ត្រាពេលវេលាសំខាន់ៗបានកើតឡើងក្រោយមក ចាប់ពីការព្យាយាមទាំងអស់សង្ឃឹមរបស់មនុស្សរាប់ម៉ឺននាក់ក្នុងភៀសខ្លួនចេញពីប្រទេសនេះ រួមជាមួយការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកដ៏រហ័ស រហូតដល់ការស្តែងឲ្យឃើញការបាត់បង់សិទ្ធិសេរីភាពរបស់ស្ត្រី។បញ្ហាប្រឈមផ្នែកសន្តិសុខដែលនៅតែបន្ត បានបង្ហាញដ៏ពិសេសដោយការនៅសេសសល់ក្រុមរដ្ឋអ៊ីស្លាម ដោយទីកន្លែងសាធារណៈ ដូចជាវិហារអ៊ីស្លាម មជ្ឈមណ្ឌលអប់រំ និងទីផ្សារ ជាញឹកញាប់ត្រូវបានដាក់គោលដៅដោយក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ប៉ុន្តែសន្តិសុខ នៅផ្នែកទាំងមូលត្រូវបានធ្វើឲ្យប្រសើរឡើង។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួន បានស្វាគមន៍ការផ្លាស់ប្តូរនេះ ប៉ុន្តែមនុស្សជាច្រើននៅតែតស៊ូក្នុងភាពក្រីក្រ គ្រោះរាំងស្ងួត ការទទួលបានអហារមិនគ្រប់គ្រាន់ និងក្តីសង្ឃឹមថយចុះបន្តិចម្តងក្នុងចំណោមស្ត្រីដែលពួកគេនឹងមានតួនាទីសម្រេចចិត្តចំពោះអនាគតប្រទេស។ ការដណ្តើកាន់កាន់របស់ក្រុមតាលីបង់ ក្នុងឆ្នាំ២០២១ កើតឡើងបន្ទាប់ពី ការប៉ះបោ២០ឆ្នាំប្រឆាំងកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក៕

ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស៖ក្រុមទាហានស៊ីឈ្នួល Wagner Group ចាប់ផ្តើមមានបញ្ហជាមួយការផ្តល់មូលនិធិ

2023/08/14 11:38:44 am        198
អង់គ្លេស៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់ក្រុមហ៊ុនយោធាឯកជន(PMC) កំពុងព្យាយាមសន្សំប្រាក់ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួន ដោយសារតែសម្ពាធផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស។របាយការណ៍នោះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group ទំនងជាឈានទៅរកការកាត់បន្ថយចំនួន និងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលភាគច្រើនគឺដើម្បីសន្សំសំចៃសម្រាប់ប្រាក់ខែបុគ្គលិកនៅចំពេលមានសម្ពាធផ្នែកហិរញ្ញវត្ថុ។ក្រុមមន្ត្រីចារកម្ម បាននិយាយថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានកត់សម្គាល់ថា បន្ទាប់ពីការបះបោរមិនជោគជ័យ ក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ រដ្ឋរុស្ស៊ីបានធ្វើសកម្មភាពប្រឆាំងនឹងកិច្ចការអាជីវកម្មផ្សេងទៀតរបស់ម្ចាស់ក្រុមហ៊ុនយោធាឯកជន( PMC)គឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន ( Yevgeny Prigozhin)។ មានលទ្ធភាពដ៏ពិតប្រាកដថា វិមានក្រឹមឡាំង លែងផ្តល់មូលនិធិដល់ក្រុមនេះ ទៀត  ហើយ។របាយការណ៍ស៊ើបការណ៍នោះ បានសន្និដ្ឋានថា ប្រសិនបើរដ្ឋរុស្ស៊ីលែងបង់ប្រាក់ឲ្យក្រុមWagnerនោះ ក្រុមមន្ត្រីដែលមានតួនាទីក្នុងការបើប្រាក់ខែឲ្យទាហានអាចទុកចិត្តបំផុតទីពីរ គឺអាជ្ញាធរបេឡារុស៕

យន្តហោះធ្លាក់អំឡុងពិព័រណ៌អាកាសនៅរដ្ឋ Michigan ក្រុមយានិករងរបួសស្រាល

2023/08/14 11:10:39 am        212
អាមេរិក៖ អាជ្ញាធរនិយាយថា មនុស្ស២នាក់ បានលោតចេញពីយន្តហោះ ដែលក្រោយមកបានធ្លាក់អំឡុងពិព័រណ៌អកាស Thunder Over Michigan កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានតំបន់ Wayne (វ៉េន) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មាននណាម្នាក់រងរបួសធ្ងន់នោះទេ ប៉ុន្តែមនុស្ស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាការប្រុងប្រយ័ត្នជាមុន។យន្តហោះបានធ្លាក់នៅទីកន្លែងចតយានយន្ត នៅបរិវេណអគារលំនៅឋាននៅក្បែរនោះ និងបានធ្លាក់លើយានយន្តដែលពុំមានម្ចាស់នៅក្នុងរថយន្ត ដែលអាជ្ញាធរអាកាសយានដ្ឋាន និយាយថា គ្មាននណាម្នាក់នៅក្នុងបរិវេណអគារលំនៅឋានរងរបួសនោះទេ។ ទីភ្នាក់ងារនិយាយថា យន្តហោះនេះជាប្រភេទយន្តហោះ MIG-23។ទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ក្រុមអ្នកដឹកនាំពិព័រណ៌ Thunder Over Michigan ជាព្រឹត្តិការណ៍ពិព័រណ៌រយៈពេល២ថ្ងៃ បាននិយាយថា ពួកគេបានបញ្ឈប់ពិព័រណ៌បន្ទាប់ពីស្ថានភាពនេះ ប៉ុន្តែពុំបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ យន្តហោះនេះបានធ្លាក់ក្នុងអំឡុងពេលពិព័រណ៌អាកាស ក្នុងក្រុង Van Buren រដ្ឋ Michigan ។ អាជ្ញាធរនិយាយថា ក្រុមយានិក ដែលមានអាកាសយានិក និងអ្នកអង្គុយអម បានលោតឆ័ត្រចេញពីយន្តហោះ មុនពេលយន្តហោះធ្លាក់ទៅលើកន្លងចតយានយន្ត និងអគារលំនៅឋាន៕

សម្តេចប៉ាប ហ្វ្រង់ស៊ីស រិះគន់ចំពោះឈឺចាប់ និងភាពអាម៉ាស់នៃការស្លាប់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ

2023/08/14 11:05:43 am        221
សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ្នកនយោបាយដោះស្រាយ«របួសចំហ»នៃការស្លាប់របស់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ ដោយនិយាយថា គាត់បានអធិស្ឋានសម្រាប់មនុស្ស ៤១នាក់ ដែលបានស្លាប់នៅក្នុងការលិចនាវា កាលពីដើមខែនេះ។សម្តេចប៉ាប បានមានព្រះបន្ទូល បន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍នៅព្រះវិហារ Angelus ថា«ទាំងការឈឺចាប់ និងភាពអាម៉ាស់ យើងត្រូវប្រកាសថា ចាប់តាំងពីដើមឆ្នាំមក បុរស ស្ត្រី និងកុមារជិត ២.000 នាក់ បានស្លាប់នៅក្នុងសមុទ្រនោះ ខណៈពេលដែលព្យាយាមទៅដល់អឺរ៉ុប។«យើងលើកទឹកចិត្តដល់កងកម្លាំងនយោបាយ និងការទូតដែលព្យាយាមព្យាបាលរបួសនេះក្នុងស្មារតីនៃសាមគ្គីភាព និងភាតរភាព ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកដែលធ្វើការ ដើម្បីទប់ស្កាត់ការលិចនាវា និងការជួយសង្គ្រោះជនអន្តោប្រវេសន៍»។គ្រោះមហន្ដរាយដែលបណ្ដាលឲ្យមនុស្សស្លាប់ កើតមានជាញឹកញាប់ ខណៈដែលជនអន្តោប្រវេសន៍ ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ មនុស្សជាង ២២.០០០នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនទឹករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៤ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍៕

កងកម្លាំងរបស់អង្គការសហប្រជាជាតិនៅ ម៉ាលី ពន្លឿនការដកចេញខណៈបញ្ហាសន្តិសុខកាន់តែយ៉ាប់យ៉ឺនខ្លាំង

2023/08/14 11:02:44 am        254
ម៉ាលី៖ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានពន្លឿនការដកកម្លាំងចេញពីទីក្រុង ប៊ែរ (Ber) នៅក្នុងភាគខាងជើងបន្ទាប់ពីមានការវាយប្រយុទ្ធគ្នាខ្លាំង ។ បេសកកម្មអង្គការសហប្រជាជាតិ ដែលត្រូវគេស្គាល់ថាជា MINUSMA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សន្តិសុខដែលកំពុងយ៉ាប់យ៉ឺនខ្លាំង បានពន្លឿនការចាកចេញឲ្យបានឆាប់រហ័ស។ កងកម្លាំងនេះបាននិយាយនៅលើបណ្ដាញសង្គម X ថា MINUSMA  បានផ្ដោតលើការដកកម្លាំងចេញពីទីក្រុងប៊ែរ ដោយសារស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះ និងហានីភ័យខ្ពស់ ដែលនឹងសំដៅមកកាន់កងទ័ពមួកខៀវរបស់យើង ។  បេសកកម្មនេះ បានជំរុញដល់គ្រប់ភាគីទាំងអស់ឲ្យបដិសេធរាល់សកម្មភាពទាំងអស់ដែលអាចបង្កភាពស្មុគស្មាញដល់សហប្រតិបត្តិការនេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ បាននិយាយថាបេសកកម្មអង្គការសហប្រជាជាតុ បានចាកចេញដោយគ្មានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធឧទ្ទាមភាគខាងជើងដឹកនាំដោយក្រុមតូរ៉េក (Tuareg) ដែលហៅថា ការសម្របសម្រួលនៃចលនា Azawad (CMA) បានចោទប្រកាន់កងកម្លាំងម៉ាលី និងកងកម្លាំងស៊ីឈ្នួល វ៉េកណាគ្រុប (Wagner Group)របស់ រុស្ស៊ី ថាបានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងកម្លាំងរបស់ខ្លួននៅជិតទីក្រុង ប៊ែរ (Ber )៕

ចក្រភពអង់គ្លេសព្រមានពីលទ្ធភាពវាយប្រហារភេរវកម្មនៅប្រទេសស៊ុយអែត

2023/08/14 10:59:34 am        259
អង់គ្លេស៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បានព្រមានពលរដ្ឋដែលធ្វើដំណើរទៅប្រទេសស៊ុយអែតពីលទ្ធភាពវាយប្រហារភេរវកម្ម បន្ទាប់ពីមានការដុតគម្ពីរកូរ៉ាន ដោយសកម្មជនប្រឆាំងឥស្លាម ដែលបានធ្វើឲ្យអ្នកកាន់សាសនាឥស្លាមខឹងសម្បាយ៉ាងខ្លាំង។នៅក្នុងការណែនាំអំពីការធ្វើដំណើរដែលត្រូវបានធ្វើបច្ចុប្បន្នភាព ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា អាជ្ញាធរស៊ុយ  អែតបានបង្អាក់ការវាយប្រហារដែលបានគ្រោងទុកមួយចំនួនដោយជោគជ័យ និងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។ក្រសួងនេះបានឲ្យដឹងថា អ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលនេះ ដោយបន្ថែមថា ពួកភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ជាមួយនឹងកន្លែងជាច្រើនដែលបានទៅទស្សនាដោយជនបរទេសដែលជាគោលដៅសំខាន់ៗ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលស្គាល់នូវការណែនាំអំពីការធ្វើដំណើរដែលបានផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសស៊ុយអែត លោក ហែនរិក ឡានឌឺហូម (Henrik Landerholm) បានរំលឹកឡើងវិញនូវការកើនឡើងការគំរាមកំហែងដល់ប្រទេសស៊ុយអែត ចាប់តាំងពីការដុតបំផ្លាញគម្ពីរកូរ៉ាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM