ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ព្យុះទីហ្វុង Khanunបោកបក់លើតំបន់ភាគខាងត្បូងប្រទេសជប៉ុន បង្កការជន់លិច និងធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ

2023/08/09 06:49:31 pm        157
ជប៉ុន៖  ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ច្រើន បង្កឡើងដោយសារព្យុះទីហ្វុង Khanunបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃពុធនេះ ស្របពេលដែលព្យុះដាច់ដោយឡែកមួយទៀត បោកបក់ចេញពីទិសខាងកើត អាចនឹងបង្កការគំរាមកំហែងដល់ទីក្រុងតូក្យូ ពេលដែលមនុស្សរាប់ម៉ឺននាក់ ត្រៀមខ្លួនធ្វើដំណើរកម្សាន្តអំឡុងរដូវក្តៅនេះ ។  សេវាកម្មរថភ្លើង និងជើងហោះហើរ ត្រូវបានលុបចោលនៅក្នុងទីក្រុង Kagoshima និងទីក្រុងដទៃទៀត នៅលើកោះ Kyushu ស្របពេលដែលទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានចេញការព្រមានអាកាសធាតុតាមតំបន់ជាច្រើននៅភាគខាងលិច និងភាគខាងត្បូងប្រទេសជប៉ុន ។  JMAរាយការណ៍ថា ព្យុះទីហ្វុង Khanunអាចនឹងបោកបក់ដល់ដីគោកនៅតំបន់ភាគនិរតីកោះ Kyushuនៅថ្ងៃព្រហស្បតិ៍ ស្ថិតនៅចម្ងាយប្រហែល ៨៥៨គ.មពីទីក្រុងតូក្យូ ប៉ុន្តែតំបន់ជាច្រើននៅលើកោះមួយនេះ បានជន់លិចរួចទៅហើយដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពីរយៈពេល ១សប្តាហ៍កន្លងទៅ ។  ព្យុះនេះដែរ ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនាមជាព្យុះទី ២ ឈ្មោះ Lan ដែលកកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ហើយកម្លាំងបោកបក់របស់វា នឹងធ្វើឲ្យប៉ះពាល់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយផងដែរ ៕

បណ្តាប្រទេសនៅតំបន់ព្រៃ Amazon ចាប់ផ្តើមបង្កើតសម្ព័ន្ធភាពដើម្បីការពារព្រៃឈើក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់

2023/08/09 06:45:10 pm        124
អាមេរិកខាងត្បូង៖ ប្រទេសចំនួន៨នៅអាមេរិកខាងត្បូង បានយល់ព្រមចាប់ផ្តើមបង្កើតសម្ព័ន្ធភាព ដើម្បីការពារព្រៃអាម៉ាហ្សូន (Amazon) ដោយសន្យានៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសប្រេស៊ីល ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោកកុំឲ្យការឈានដល់«ចំណុចនៃគ្មានការវិលត្រឡប់មកវិញ»។ក្រុមមេដឹកនាំមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង ក៏បានជំរុញបណ្តាប្រទេសអភិវឌ្ឍន៍ឲ្យធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនៃព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោក ដែលជាកិច្ចការដែលពួកគេបាននិយាយថា មិនអាចធ្លាក់ដល់ប្រទេសមួយចំនួន នៅពេលដែលវិបត្តិ ត្រូវបានបង្កឡើងដោយមនុស្សជាច្រើននោះ។កិច្ចប្រជុំកំពូលដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO)បានអនុម័តកាលពីថ្ងៃអង្គារនូវអ្វីដែលប្រទេសម្ចាស់ផ្ទះប្រេស៊ីលហៅថា ជារបៀបវារៈចែករំលែកថ្មី និងប្រកបដោយមហិច្ឆតា ដើម្បីជួយសង្គ្រោះព្រៃទឹកភ្លៀង ដែលជាឧបសគ្គដ៏សំខាន់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែលអ្នកជំនាញព្រមានថា កំពុងត្រូវបានរុញច្រានឲ្យធ្លាក់ទៅដល់ស្ថានភាពគ្រោះថ្នាក់ ។សមាជិករបស់ក្រុមនេះ មានប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុ អេឡា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយនៅទីក្រុងបេឡឹម ស្ថិតនៅមាត់ទន្លេអាម៉ាហ្សូន ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវជិត ១០.000 ពាក្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំ ដែលជំរុញឲ្យវាកើតឡើងនោះ៕

ប្រទេសរុស្ស៊ី និងចិននិយាយថា គោលនយោបាយប្រឈមមុខដាក់គ្នារបស់លោកខាងលិច គឺមិនអាចទទួលយកបានទេ

2023/08/09 06:35:49 pm        185
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) តាមទូរស័ព្ទក្នុងអំឡុងពេលដែលភាគីទាំងពីរ បានយល់ស្របថា ជំហរប្រយុទ្ធរបស់សម្ព័ន្ធមិត្តលោកខាងលិចលើប្រទេសរុស្ស៊ី និងចិន មិនអាចទទួលយកបានទេ នេះបើយោងតាមក្រសួងការបរ ទេសរុស្ស៊ី។ក្រសួងបាននិយាយកាលពីថ្ងៃចន្ទនៅក្នុងការបង្ហោះនៅលើTwitterថា បន្ថែមពីលើការពិភាក្សាអំពីបញ្ហាអន្តរជាតិជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ន លោកទាំងពីរ បានកត់សម្គាល់ភាពមិនអាចទទួលយកបានជាទូទៅនៃគោលនយោបាយប្រឈមមុខដាក់គ្នារបស់ប្លុកលោកខាងលិចចំពោះប្រទេសរុស្ស៊ី និងចិន ដែលទំនងជាស្មើភាពគ្នារវាងការថ្កោលទោសជាសកលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពខ្វែងគំនិត ដែលបណ្តាប្រទេសលោកខាងលិច មានជាមួយប្រទេសចិន។ទោះបីជាយ៉ាងណាក៏ដោយ ការរំលឹកឡើងវិញរបស់ទីក្រុងប៉េកាំងអំពីខ្លឹមសារនៃការអំពាវនាវនេះ មានលក្ខណៈខុសប្លែកគ្នាខ្លះ ដោយគ្រាន់តែនិយាយថា ខ្លួនបានធានាដល់ទីក្រុងមូស្គូថា ជំហររបស់ចិនចំពោះសង្គ្រាមអ៊ុយក្រែន គឺថាខ្លួននឹងបន្ត«រក្សាជំហរឯករាជ្យ និងឥតលម្អៀង»។ប្រទេសចិននឹងរក្សាជំហរឯករាជ្យ និងឥតលម្អៀង បង្កើតសំឡេងមិនលម្អៀង និងសមហេតុផល ជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងស្វែងរកដំណោះស្រាយនយោបាយក្នុងឱកាសពហុភាគីអន្តរជាតិណាមួយ»៕

ជម្លោះរវាងចិន និងហ្វីលីពីន ពាក់ព័ន្ធនឹងការបាញ់ទឹកដាក់នាវាក្នុងសមុទ្រចិនខាងត្បូងឡើងកម្ដៅកាន់តែខ្លាំង

2023/08/09 06:19:36 pm        83
ចិន៖ ចិន បានស្នើជាថ្មីម្ដងទៀតឲ្យភាគីហ្វីលីពីន យកនាវាចម្បាំងដែលកឿងនោះចេញ ជានាវាសម័យសង្រ្គាមលោកលើកទី២ ដែលពេលនេះ ត្រូវបានប្រើជាប៉ុស្តិ៍យោធាចេញពីតំបន់ជម្លោះសម្បូរដោយធនធានមួយនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ានីល បានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំងតាំងពីដើមមក។  ភាពតានតឹងបានកើនឡើងរវាងប្រទេសជិតខាងទាំង២ ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីល ងាកទៅពឹងផ្អែកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងជម្លោះដែនទឹករបស់ខ្លួនជាមួយប្រទេសចិន។ស្ថានទូតរបស់ចិន នៅក្នុងទីក្រុងម៉ានីលរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការកៀរគរ សម្ព័ន្ធមិត្តរបស់ខ្លួនបន្តដុតបញ្ឆេះឲ្យមានភាពតានតឹងកាន់តែក្ដៅលើបញ្ហានៅសមុទ្រចិនខាងត្បូង និងឧបទ្ទវហេតុទូកនេះ។ ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមុទ្រចិនខាងត្បូងពុំមែនជាសួនសត្វសម្រាប់បណ្ដាប្រទេសក្រៅតំបន់ក្នុងការបង្កបញ្ហានិងសាបព្រួសការខ្វែងគំនិតដាក់គ្នានោះឡើយ។កូនកោះថូម៉ាស់ សូលទី២ (Second Thomas Shoal) ដែលលាតសន្ធឹងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន គឺជាជម្រកសម្រាប់កងទ័ពកំពុងរស់នៅលើអតីតនាវានាវាចម្បាំង សឿរ៉ា ម៉ាឌ្រី (Sierra Madre) ។ ទីក្រុងម៉ានីល បានចតទុកនាវានេះកាលពីឆ្នាំ ១៩៩៩ ដើម្បីពង្រឹងការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ ទីក្រុងម៉ានីល បានចោទប្រកាន់ម្ដងហើយម្ដងទៀត លើឆ្មាំល្បាតឆ្នេររបស់ចិនពីបទរារាំងបេកកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់កងទ័ពរបស់ខ្លួននៅទីនោះខណៈខ្លួនបានដឹកជញ្ជូនគ្រឿងភស្តភារកាលពីថ្ងៃទី៥ខែសីហា នៅពេលដែលនាវាចិនបានប្រើកាណុងបាញ់ទឹកទៅក្បែរនាវារបស់ហ្វីលីពីន ៕

រុស្ស៊ី វាយប្រហារលើតំបន់ Zaporizhzhia ដោយគ្រាប់ផ្លោងផ្ទុកដោយសារធាតុគីមី

2023/08/09 05:51:03 pm        249
រុស្ស៊ី ៖លោក Oleksandr Tarnavskyi មេបញ្ជាការក្រុមកងកម្លាំងយុទ្ធសាស្ត្រប្រតិបត្តិការតាវរីយ៉ា(Tavriia) របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកថា រុស្ស៊ីបានធ្វើការវាយប្រហារដោយកាំភ្លើងធំចំនួន២លើកពីប្រព័ន្ធបាញ់រុក្កែតចម្រុះដោយគ្រាប់ផ្លោងមានផ្ទុកទៅដោយសារធាតុគីមីទៅលើតំបន់ជិតទីតាំងលំនៅ នៅក្រុង Novodanylivka ក្នុងតំបន់ Zaporizhzhia ។រុស្ស៊ីបានបន្ត ប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ក្នុងការបំពានទៅនឹងគ្រប់អនុសញ្ញាទាំងអស់។កាលពីថ្ងៃទី៦ ខែសីហា ពួកគេបានធ្វើការវាយប្រហារដោយកាំភ្លើងធំ២លើកដោយប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ប៉ុន្តែការវាយប្រហារនេះពុំបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។រុស្ស៊ីកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើង ប៉ុន្តែមិនបានជោគជ័យនោះទេ។ នេះពុំមែនជាលើកទី១ឡើយដែលរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ចៅក្រុមអាមេរិក គ្រោងបើកសវនាការលើភស្តុតាងក្នុងករណីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០របស់លោក Trump នៅថ្ងៃសុក្រសប្ដាហ៍នេះ

2023/08/09 05:36:52 pm        76
អាមេរិក៖ ចៅក្រមសហព័ន្ធដែលទទួលបន្ទុកលើសំណុំរឿងជំនំជម្រះក្ដីរបស់អតីតប្រធានាធិបតីលោក Donald Trump លើបទចោទប្រកាន់ពីទបទព្យាយាមបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ បានបញ្ជាឲ្យក្រុមមេធាវី និងរដ្ឋអាជ្ញារបស់លោក បើកសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួយកំណត់ថាតើភស្តុតាងទាំងនោះអាចត្រូវបានប្រើ និងចែករំលែកក្នុងករណីនេះបានដោយរបៀបណា។ ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាត់កាន (Tanya Chutkan) គ្រោងនឹងបើកសវនាការនៅម៉ោង១០ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ភ្លាមៗ បន្ទាប់ពីក្រុមមេធាវី របស់លោក Trump និងសមាជិកនៃការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានប៉ះទង្គិចគ្នានៅក្នុងតុលាការរួមមួយជុំវិញពេលវេលាសម្រាប់ដំណើរការជម្រះក្ដីនេះ។ ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថាសំណុំរឿងក្ដីទាំងអស់អាចដំណើរការបានគ្រប់សប្ដាហ៍ ខណៈដែលក្រុមមេធាវីរបស់លោក Trump បានស្នើរសុំពន្យារពេលរហូតដល់ដើមសប្ដាហ៍ក្រោយ។ ការបើកសវនាការនៅថ្ងៃសុក្រ នឹងកើតឡើង បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់លោក Trump កាលពីថ្ងៃចន្ទ បានច្រានចោលសណើមួយពីក្រុមរដ្ឋអាជ្ញារបស់លោកស្រី ឆាត់កាន(Chutkan)ក្នុងការអនុវត្តន៍បទបញ្ជាការពារដើម្បីធានាបានភស្តុតាងសម្ងាត់ មិនត្រូវបានចែករំលែកជាសាធារណៈពីសំណាក់លោក Trumpឡើយ ដោយលើកឡើងថា លោកមិនអាចប្រើប្រាស់ព័ត៌មាននេះដើម្បីបំភិតបំភ័យសាក្សីបានឡើយ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស និងបានហៅរាល់ការចោទប្រកាន់ទាំងនោះថាជាចេតនានយោបាយ៕

ការដាក់ទណ្ឌកម្ម និងការរំខានជើងហោះហើរ បង្កការលំបាកដល់ស្តុកជំនួយរបស់អង្គការសហប្រជាជាតិនៅនីហ្សេ

2023/08/09 05:31:13 pm        300
នីហ្សេ៖ ប្រមុខមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនីហ្សេ បានព្រមានកាលពីថ្ងៃអង្គារថា បណ្ដាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនីហ្សេ ដែលរងគ្រោះដោយរដ្ឋប្រហារ កំពុងព្យាយាមបង្កើតផែនការបន្ទាន់ដើម្បីទប់ទល់ការស្តុកទុកស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ បើទោះបីជាទណ្ឌកម្មគំរាមកំហែង បង្កើនចំនួនមនុស្សដែលត្រូវការជំនួយក៏ដោយ។មនុស្សជាង ៤លាននាក់ ត្រូវបានគេកំណត់គោលដៅរួចហើយ សម្រាប់ជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្រីក្រមួយនេះ មុនពេលការដណ្តើមអំណាចនៅថ្ងៃទី២៦ ខែកក្កដា ដែលនាំឱ្យមានការបិទព្រំដែន និងដែនអាកាស ហើយបណ្ដាលឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់មនុស្សធម៌ដ៏សំខាន់។អ្នកសម្របសម្រួលការស្នាក់នៅរបស់ពលរដ្ឋ និងមនុស្សធម៌ នៅនីហ្សេ លោកស្រី Louise Aubin បាននិយាយថា ជើងហោះហើរដែលដំណើរការក្នុងប្រទេសនីហ្សេ ដោយសេវាកម្មផ្លូវអាកាសមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNHAS) ដើម្បីផ្គត់ផ្គង់តំបន់ឆ្ងាយៗរបស់ប្រទេសនេះ ត្រូវបានរំខាន ប៉ុន្តែមិនមានការផ្អាកដោយសារការសម្រេចរបស់របបសឹក ក្នុងការបិទដែនអាកាសរបស់ខ្លួនជាការឆ្លើយតបទៅនឹង ប្លុកតំបន់អាហ្រ្វិកខាងលិចនៃការគំរាមកំហែងនៃអន្តរាគមន៍យោធាដែលអាចកើតមាននោះទេ៕

អាជ្ញាធរបង្រ្កាបគ្រឿងញៀនបានជាងមួយរយគីឡូក្រាមបន្ថែមទៀត និងឃាត់ជនសង្ស័យបាន៣នាក់

2023/08/09 02:55:22 am        611
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសរឿងញៀន បានរឹបអូសសារធាតុញៀនជាងមួយរយគីឡូក្រាមបន្ថែមទៀត និងឃាត់ជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរ២នាក់ នៅ២ទីតាំងដាច់ដោយឡែកពីគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣+ក៤) ដឹកនាំបង្រ្កាបដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ ដោយការសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅ២ទីតាំងផ្សេងគ្នា។របាយការណ៍បានបង្ហាញថា ទីតាំងទី១ នៅចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់ជាងមួយរយគីឡូក្រាម។ ទីតាំងទី២នៅចំណុចតាមផ្លូវលេខ ៥៩៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិខ្មែរ។មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានថ្លែងអំណរគុណចំពោះសាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»ផងដែរ៕អត្ថបទ បាន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង

2023/08/08 11:45:30 pm        3406
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៥នាក់ (ស្រី០៥នាក់) ដកហូតវត្ថុតាងកំព្យូទ័រ ជាង១០គ្រឿង។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៣ ដឹកនាំចុះបង្ក្រាប់ដោយលោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា នៅចំណុចផ្ទះលេខ 29Eo ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ប្រុសស្រីនៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំមនុស្សប្រុសស្រីចំនួន ១៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ចិនធានាដល់រុស្ស៊ីថា ខ្លួននៅតែមិនលំអៀងលើសង្គ្រាមនៅអ៊ុយក្រែននោះទេ

2023/08/08 09:56:29 pm        408
ឥណ្ឌា៖ ប្រមុខការទូតរបស់ប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា ទីក្រុងប៉េកាំងនៅតែមិនលំអៀងលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ១ថ្ងៃបន្ទាប់ពីគណៈប្រតិភូចិន បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីការបញ្ចប់ជម្លោះដែលបានចូលរួមដោយទីក្រុងគីវ ប៉ុន្តែពុំមានវត្តមានមន្ត្រីទីក្រុងមូស្គូនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Wang បានបញ្ជាក់ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថាប្រទេសចិននិងរុស្ស៊ីគឺជាដៃគូល្អ ជាមិត្តល្អគួឲ្យជឿជាក់និងទុកចិត្តបាន។  យោងតាមអំណាននៃកិច្ចសន្ទនាតាមទូរស័ព្ទចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang និយាយថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំហរមិនលំអៀងនិងឯករាជ្យ និយាយមិនបំផ្លើស និងនិយាយដោយសមហេតុផល ជំរុញយ៉ាងសកម្មកិច្ចពិភាក្សាសន្តិភាព និងព្យាយាមស្វែងរកដំណោះស្រាយផ្នែកនយោបាយលើឱកាសពហុភាគីអន្តរជាតិ។  ការសន្ទនាតាមទូរស័ព្ទ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេល២ថ្ងៃ រៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលប្រទេសប្រមាណ៤០រួមមានសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រទេសឥណ្ឌា និងបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួនទៀត បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជម្លោះដែលមានរយៈពេលជិត១៨ខែ ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួន។ក្រសួងការបរទេសចិន និយាយថា អំណានរបស់ពួកគេស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកLavrov បានកោតសរសើរ និងស្វាគមន៍តួនាទីស្ថាបនារបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
10/07/2026 08:10 PM
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
10/07/2026 06:10 PM
លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
10/07/2026 06:10 PM
នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
10/07/2026 06:10 PM
ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
10/07/2026 06:10 PM
នគរបាល​បែលហ្ស៊ិកចាប់ខ្លួនមនុស្ស ១០៧នាក់ អំឡុងការតវ៉ារបស់សិស្ស នៅទីក្រុង Liege
10/07/2026 06:10 PM
បារាំងផ្អាកប្រើគ្រាប់បែកផ្សែង​ធ្វើ​ឱ្យ​ភាំង​ស្មារតី​ លើ​​ការ​តវ៉ារបស់សិស្ស មុននាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថា
10/07/2026 06:10 PM
មន្ត្រីមូលដ្ឋាន និងពលរដ្ឋ៖ កងទ័ពអេរីត្រេ ត្រូវបានដាក់ពង្រាយនៅតំបន់ Tigray នៃប្រទេសអេត្យូពី
10/07/2026 06:10 PM
ប្រភព៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២២
10/07/2026 06:10 PM
លោក Rubio៖ សហរដ្ឋអាមេរិក និងក្រិក នឹងរួមគ្នាប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ
10/07/2026 06:10 PM