រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

សន្តិសុខ និង សង្គម

នគរបាលបង្ក្រាបក្រុមក្មេងទំនើងចំនួន ៦នាក់ ប្រើដាវកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

2024/07/11 07:47:22 pm        447
កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេង ទំនើងចំនួន៦នាក់ ក្នុងចំណោម បក្សពួក១០នាក់ ដែលធ្វើសកម្មភាពកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ ។ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ឃាត់​ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ ចំនួន០៦នាក់ ចំណែក​៤​នាក់​បន្ថែម​ទៀត​កំពុង​រត់​គេចខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញនៅបន្តស្រាវជ្រាវ តាមចាប់ក្រុមទាំងនេះ មក​ផ្តន្ទាទោសច្បាប់ឲ្យបានដាច់ខាត។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៦ ខែកក្កដា ២០២៤ កន្លង មានក្រុមក្មេងទំនើងមួយក្រុមមានគ្នា​ប្រមាណ​១០នាក់ បានធ្វើសកម្មភាព កាប់ទៅភាគីម្ខាងទៀត បណ្ដាលឲ្យជនរង​គ្រោះម្នា​ក់​របួ​ស​ធ្ងន់​ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់​ខ្លួន​កសាង​សំណុំ​​រឿង​បញ្ជូន​ខ្លួន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

កិច្ចចរចាបទឈប់បាញ់កំពុងដំណើរការនៅទីក្រុងដូហា ខណៈពលរដ្ឋប៉ាឡេស្ទីនស្លាប់កើនឡើងដល់ ៣៨.២៩៥ នាក់នៅហ្កាហ្សា

2024/07/11 06:47:52 pm        343
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ នៅដែនដីហ្កាហ្សាពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តបានកើនឡើងដល់៣៨.២៩៥ នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈគណៈប្រតិភូមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីបបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកាតាសម្រាប់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា។យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន មនុស្ស ៨៨.២៤១ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងដែនដីរងការឡោមព័ទ្ធនេះ ចាប់តាំងពីជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយប្រធានសេវាសន្តិសុខ លោក រ៉ូនិន បារ (Ronen Bar) បានទៅដល់ប្រទេសកាតាកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាមួយនាយក CIA របស់អាមេរិក លោក វីលៀម ប៊នស៍ (William Burns) ប្រធានទីភ្នាក់ងារចារកម្មអេហ្ស៊ីប លោក អាបាស កាម៉េល (Abbas Kamel) និងនាយករដ្ឋមន្ត្រីកាតា លោក សេក មហាម៉េដ បីន អាប់ឌុលរ៉ាម៉ាន់ បីន ចាស៊ី អាល់ ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani)។យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ភាគីទាំងអស់បានឈានដល់ការឯកភាពគ្នាលើដំណាក់កាលទី ១នៃកិច្ចព្រមព្រៀងបទឈប់បាញ់៣ ដំណាក់កាលដ៏ទូលំទូលាយ។ ភាពខ្វែងគំនិតគ្នាចំម្បងគឺថាក្រុមហាម៉ាសតម្រូវឱ្យអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ធ្វើជាលាយលក្ខណ៍អក្សរដើម្បីធានាថាបន្ទាប់ពីបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ភាគីទាំងអស់នឹងបន្តការចរចាដោយគ្មានកំណត់លើបទឈប់បាញ់អចិន្រ្តៃយ៍នៅហ្កាហ្សា ខណៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទូចលើការកំណត់លក្ខខណ្ឌអន្តរកាលរវាងដំណាក់កាលទី ១ និងទី ២ នៃបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលអាចបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ប្រសិនបើលក្ខខណ្ឌមិនត្រូវបានបំពេញ៕

UN ចាប់ផ្តើមផែនការឆ្លើយតបទៅនឹងព្យុះសង្ឃរា Beryl សម្រាប់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីប ចំនួនន២

2024/07/11 06:11:31 pm        283
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ ក្នុងការសហការជាមួយដៃគូរបស់ខ្លួន បានចាប់ផ្តើមផែនការឆ្លើយតបដោយអំពាវនាវរកថវិកាចំនួន៩លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រជាជនប្រហែល ៤៣.០០០នាក់ ដែលរងផលប៉ះពាល់ដោយព្យុះសង្ឃរា Beryl នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបចំនួនពីរ។លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ក្នុងចំណោមទឹកប្រាក់៩លានដុល្លារ ៥លានដុល្លារនឹងត្រូវបានប្រើប្រាស់ដើម្បីជួយប្រជាជន ២៤.០០០នាក់នៅក្នុងប្រទេសកោះគ្រីណាដា និង៤លានដុល្លារនឹងគាំទ្រដល់ប្រជាជន ១៩.០០០នាក់នៅប្រទេសកោះ សាំងវីនសេន និង ហ្គ្រីណាឌីនីស។លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ផែនការឆ្លើយតប ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ មានគោលបំណងដោះស្រាយតម្រូវការបន្ទាន់របស់អ្នកដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះសង្ឃរា។លោកនិយាយថា ការវាយតម្លៃកំពុងដំណើរការ ទោះបីជាមានបញ្ហាប្រឈមចំពោះដំណើរការ ដោយសារការដាច់ចរន្តអគ្គិសនី និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដោយ ហើយផែនការឆ្លើយតបនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាចាំបាច់ ដើម្បីបង្ហាញព័ត៌មានថ្មីៗ និងតម្រូវការនៃការវិវត្តន៍។លោកនិយាយថា ក្រុមមនុស្សធម៌បានបញ្ជាក់ពីសារៈសំខាន់នៃសកម្មភាពបន្ទាន់ ដើម្បីបំពេញតម្រូវការ របស់អ្នករងផលប៉ះពាល់ ជាពិសេសដោយសារមានការរំពឹងទុកនៃរដូវខ្យល់ព្យុះសង្ឃរា នៅឆ្នាំនេះ។

ទឹកជំនន់នៅរដ្ឋ អាហ្សាំ របស់ឥណ្ឌា បានសម្លាប់មនុស្ស៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកស្លាប់ឡើងដល់៨៤នាក់

2024/07/11 06:00:54 pm        212
យោងទៅតាមរបាយការណ៍និងព័ត៌មាន ពីប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋអាស្សាំ(Assam) មនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ អាហ្សាំ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃពុធដែលនាំឱ្យចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់កើនឡើងដល់ ៨៤ នាក់។មនុស្សជិត១ លាននាក់នៅក្នុង ស្រុកចំនួន ២៧ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។ទឹកជំនន់បានជន់លិចភូមិចំនួន ២៥៨០ ។ មនុស្សចំនួន១៥៧.០០០នាក់ កំពុងបន្តជ្រកកោនក្នុងជំរំ និងមជ្ឈមណ្ឌលចែកចាយចំនួន ៣៦៥ កន្លែង ។ កម្រិតទឹកនៃទន្លេ ព្រហ្មបុត្រ (Brahmaputra) កំពុងហូរកួចខ្លាំងលើសពីកម្រិតគ្រោះថ្នាក់។យោងតាមក្រុមអាជ្ញាធរឧទ្យានកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានឱ្យដឹងថាសត្វព្រៃចំនួន ១៥៩ ក្បាលរួមទាំងសត្វរមាសចំនួន ៩ ក្បាលបានស្លាប់នៅឧទ្យានជាតិ កាហ្ស៊ីរាំងកា (Kaziranga) ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងដ្ឋនេះ ៕

មនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងបុកជាមួយរថយន្តដឹកទឹកដោះគោ នៅឥណ្ឌា

2024/07/10 08:39:32 pm        90
អាជ្ញាធរតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់ និង១៩នាក់ បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបើកបុកជាមួយរថយន្តដឹកទឹកដោះគោនៅក្នុងរដ្ឋ អ៊ុតារៈ ប្រទេស(Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដានេះ។រថយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង New Delhi កំពុងធ្វើដំណើរពីរដ្ឋ Bihar ភាគខាងកើត ខណៈរថយន្តនេះ បានបុកជាមួយរថយន្តដឹកទឹកដោះគោ នៅលើផ្លូវ Expressway ក្នុងស្រុក Unnao រដ្ឋ អ៊ុតារៈ ប្រទេស(Uttar Pradesh)។វីដេអូ បានបង្ហាញពីអ្នកដំណើររងរបួស ត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះទៅកាន់មន្ទីរពេទ្យ នៅ ក្នុងស្រុក Unnao ជាកន្លែងដែលពួកគេរង់ចាំការព្យាបាល។សមាជិកគ្រួសារជាច្រើនដែលមានការព្រួយបារម្ភត្រូវបានគេឃើញ ខណៈមន្ត្រីស្រុក Unnao បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។ នគរបាលនិយាយថា ពួកគេនៅតែផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ថាតើមានអ្នកដំណើរប៉ុន្មាននាក់នៅលើរថយន្តក្រុង។

សហជីពក្រុមហ៊ុន Samsung នៅកូរ៉េខាងត្បូង ប្ដេជ្ញាធ្វើកូដកម្មដោយគ្មានកំណត់

2024/07/10 08:14:21 pm        128
សហជីពកម្មករនៅក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស សែមសុង អេឡិចត្រូនិកស៍ (Samsung Electronics) នៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (១០ កក្កដា) នេះថា ខ្លួននឹងបន្តធ្វើកូដកម្មដោយគ្មានកំណត់ ដោយបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងអត្ថប្រយោជន៍កាន់តែប្រសើរឡើង។សហភាព Samsung អេឡិចត្រូនិកស៍ជាតិ (NSEU) ដែលមានសមាជិកប្រហែល ៣០.០០០ នាក់បង្កើតបានស្ទើរតែមួយភាគបួននៃកម្លាំងពលកម្មរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តបន្តធ្វើកូដកម្ម ដោយសារតែថ្នាក់គ្រប់គ្រងមិនបានបង្ហាញបំណងចរចា បន្ទាប់ពីកូដកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។សហជីពបាននិយាយថា ខ្លួននឹងបន្តរយៈពេលធ្វើកូដកម្ម ដែលដំបូងឡើយគ្រោងនឹងមានរយៈពេលបីថ្ងៃប៉ុណ្ណោះរហូតដល់ថ្ងៃពុធនេះ។ លោក លី ហ្យ៉ុនគុក (Lee Hyun-kuk) អនុប្រធានសហជីពបានប្រាប់សារព័ត៌មានរ៉យទ័រថា កូដកម្មបានរំខានដល់ដំណើរការផលិតនៃបណ្ដាញបន្ទះឈីបមួយចំនួន ប៉ុន្តែក្រុមហ៊ុន Samsung បាននិយាយថា កូដកម្មមិនបានបង្កការរំខានអ្វីឡើយក្នុងអំឡុងពេលបីថ្ងៃដំបូងនេះ។លោក Lee បាននិយាយថា កម្មករប្រហែល ៦.៥០០ នាក់បាននិងកំពុងចូលរួមក្នុងកូដកម្ម ហើយថាសហជីពនឹងលើកទឹកចិត្តឱ្យមានសមាជិកបន្ថែមទៀតចូលរួម។ ក្រុមអ្នកវិភាគបាននិយាយថា វានឹងពិបាកក្នុងការផ្ទៀងផ្ទាត់ថាតើកូដកម្មនេះបានរំខានដល់ផលិតកម្មដែរឬអត់ណាស់ លុះត្រាតែសហជីពផ្តល់ព័ត៌មានលម្អិតថាតើប៉ះពាល់យ៉ាងដូចម្ដេច៕

តំបន់សមុទ្រការ៉ាអ៊ីប រងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីខ្យល់ព្យុះទីមួយប្រចាំរដូវកាល

2024/07/10 08:08:30 pm        61
បណ្ដាមេដឹកនាំនៅទូទាំងតំបន់ការ៉ាអ៊ីប (Caribbean) នៅតែកំពុងទូទាត់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបង្កឡើងដោយព្យុះអាត្លង់ទិកដំបូងបំផុតក្នុងកំណត់ត្រាដែលកើនឡើងដល់កម្រិតអតិបរមាប្រភេទទី៥ បន្ទាប់ពីព្យុះនេះបានបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅលើប្រទេសកោះហ្សាម៉ាអ៊ីក និងប្រជុំកោះនៃភាគខាងកើតតំបន់ការ៉ាអ៊ីប។នាយករដ្ឋមន្ត្រីប្រទេសកោះ ហ្រ្គើណាដ លោក ឌីកខុន មីតឆែល (Dickon Mitchell) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា «គ្មានការសង្ស័យទេ ដែលថាគ្រោះមហន្តរាយនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ ហ្រ្គើណាដ (Grenada)។ ការខាតបង់គឺអាចមានតម្លៃរាប់រយលានដុល្លារ ហើយនិងត្រូវចំណាយរាប់រយលានដុល្លារទៀតដើម្បីសាងសង់ឡើងវិញ»។ជំនន់ទឹកភ្លៀង និងកម្ទទេចកម្ទីបានរារាំងការវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ដែលមានវិស័យកសិកម្មដំបូងគេបានរាយការណ៍អំពីការខូចខាតជាង ៦ លានដុល្លារ។ ទោះបីជាមានការបំភាយឧស្ម័នតិចតួចក៏ដោយ ក៏បណ្ដាប្រទេសការ៉ាអ៊ីបស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ ដែលកំពុងបង្កើនភាពញឹកញាប់ និងកម្រិតនៃព្យុះដ៏ខ្លាំងក្លា។ តំបន់នេះបានអំពាវនាវជាយូរមកហើយឱ្យមានសកម្មភាពបន្ថែមទៀតពីប្រទេសអ្នកមានទ្រព្យដែលបំពុលបរិស្ថាន ឱ្យគោរពការសន្យាអាកាសធាតុរបស់ពួកគេ និងពិចារណាលើការបន្ធូរបន្ថយបំណុល ប៉ុន្តែការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងអាកាសធាតុ និងប្រាក់កម្ចី បានប្រមូលយកប្រាក់រាប់ពាន់លានដុល្លារត្រឡប់ទៅឱ្យប្រទេសអ្នកមានទាំងនោះវិញ៕

មនុស្សជាង ១៣០ ត្រូវជាប់ខ្លួននៅក្បែរព្រំដែនតំបន់ទីបេ របស់ចិន ដោយសារព្យុះភ្លៀងខ្លាំង

2024/07/10 08:01:30 pm        127
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា មនុស្សជាង ១៣០ នាក់ រួមទាំងអ្នកទេសចរត្រូវបានជាប់ខ្លួននៅក្នុងតំបន់ទីបេ (Tibet) ក្បែរព្រំដែនតំបន់ភ្នំហិម៉ាឡៃដ៏រដិបរដុបរបស់ប្រទេសចិន ជាមួយប្រទេសនេប៉ាល់ នៅថ្ងៃពុធ (១០ កក្កដា) នេះបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានធ្វើឱ្យមានបំណាក់ដី និងទឹកជំនន់ ដែលកាត់ផ្តាច់បណ្ដាញផ្លូវថ្នល់។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ផ្នែកជាច្រើននៃផ្លូវហាយវ៉េដ៏សំខាន់មួយឆ្ពោះទៅកាន់ទីប្រជុំជនទីបេ ដាច់ស្រយាល ចិនថាង (Zhentang) ត្រូវបានបំផ្លាញដោយទឹកជំនន់ ឬត្រូវបានរារាំងដោយបំណាក់ដី ស្របពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអាទិត្យមក។រហូតមកដល់ពេលនេះ មនុស្ស ៣៤២ នាក់ដែលជាប់គាំងត្រូវបានជម្លៀសទៅកាន់ក្រុងផ្សេងទៀតដោយក្រុមអ្នកជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ ១៣០ នាក់ រួមទាំងអ្នកទេសចរនៅតែជាប់ខ្លួននៅក្នុងតំបន់ជុំវិញក្រុង ចិនថាង ដោយសារតែផ្លូវខូចខាត ភ្លៀងធ្លាក់ខ្លាំង និង «កង្វះកម្លាំងកាយ» ដោយសារតែផ្លូវត្រូវឆ្លងកាត់ឆ្ងាយខ្លាំងពេក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថា ព្យុះនៅក្នុងតំបន់រហូតដល់ថ្ងៃព្រហស្បតិ៍ នឹងបង្កើត «កម្រិតនៃការលំបាកកាន់តែខ្លាំង» ក្នុងការងារជួយសង្គ្រោះ។ យោងតាមការព្យាករអាកាសធាតុជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ ខេត្តស៊ីឈួន (Sichuan) និងខេត្ត យ៉ុនណាន (Yunnan)៕

កងទ័ពជើងទឹកកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍១៥នាក់ នៅលើសមុទ្រ ម្នាក់ស្លាប់ និង ៤នាក់ បាត់ខ្លួន

2024/07/10 07:48:18 pm        138
យោងតាមការរាយការណ៍ចែករំលែកដោយកងទ័ពជើងទឹករបស់ប្រទេសអាមេរិកខាងត្បូង កាលពីថ្ងៃអង្គារបានឲ្យដឹងថា ជនអន្តោប្រវសេន៍១៥នាក់ ត្រូវបានប្រទះឃើញកំពុងរសាត់អណ្តែតនៅលើសមុទ្រ មានចម្ងាយប្រហែលមួយម៉ាយ ពីភាគខាងលិចកោះ San Andres របស់ប្រទេសកូឡុំប៊ី។អាជ្ញាធរ បានជួយសង្គ្រោះមនុស្សពេញវ័យ៩នាក់ មាន ជនជាតិកូឡុំប៊ី អេក្វាឌ័រ អ៊ីរ៉ង់ នីការ៉ាហ្គ័រ កាហ្សាក់ស្ថាន និងវ៉េណេស៊ុយអេឡា។អាជ្ញាធរ ក៏បានជួយសង្គ្រោះអនីតិជន ដែលរួមមានពីរនាក់មកពីប្រទេសកាហ្សាក់ស្ថាន បីនាក់មកពីវ៉េណេស៊ុយអេឡា និងម្នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។អាជ្ញាធរ បានរកឃើញសាកសពមនុស្សម្នាក់ និងបន្តស្វែងរកមនុស្ស៤នាក់ទៀត។ យោងតាមមេបញ្ជាការអង្គភាពឆ្មាំល្បាតឆ្នេរ កោះ San Andres បាននិយាយថា ជនអន្តោប្រវេសន៍ទាំងនេះ កំពុងព្យាយាមដើម្បីបានទៅដល់កោះមួយមានឈ្មោះថា Corn Island នៅក្នុងប្រទេសនីការ៉ាហ្គ័រ។

ចំនួនអ្នកជំងឺដោយសារក្ដៅខ្លាំងនៅជប៉ុនកើនឡើងបួនដង ខណៈសីតុណ្ហភាពក្ដៅខ្លាំងសម្លាប់មនុស្ស៦នាក់

2024/07/10 07:16:54 pm        169
ទិន្នន័យបឋមពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបានបង្ហាញកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ចំនួនអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្ដៅខ្លាំងពេក ឬសុរិយរោគ ក្នុងសប្តាហ៍នេះ បានកើនឡើងបួនដងធៀបនឹងសប្តាហ៍មុន ខណៈសីតុណ្ហភាពក្ដៅខ្លាំងឡើងដល់៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួន ស្របពេលមានរលកកម្ដៅក្ដៅខ្លាំង។ ក្នុងអំឡុងពេលនោះ មនុស្សចំនួន៩.១០៥នាក់ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់សម្រាប់ករណីការសង្ស័យថាមានជំងឺសុរិយរោគនៅទូទាំងប្រទេស ដែលច្រើនជាងពីរដងនៃចំនួន ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើង ទៅមានចំនួន ៥.៣៧៨ នាក់ ស្មើនឹង ៥៩,១ នៃចំនួនសរុប។ស្ថានភាពក្តៅ និងសំណើមនៅពីក្រោយការស្លាប់ថ្មីៗមួយចំនួននៅក្នុងប្រទេសជប៉ុន បានជំរុញអ្នកស្រុកឱ្យប្រើប្រាស់ "ជម្រកត្រជាក់" ថ្មីដែលបានបង្កើតឡើងនៅជុំវិញរដ្ឋធានីកាលពីថ្ងៃអង្គារ ៩ កក្កដារួមទាំងនៅកន្លែងទេសចរណ៍ដ៏ពេញនិយម Tokyo Tower ។វិធានការនេះបានធ្វើឡើងខណៈអ្នកស្លាប់ដោយសារអាកាសធាតុក្ដៅខ្លាំងបានកើនឡើងដល់៦នាក់ ។ ក្រុមអាជ្ញាធរក្នុងប្រទេសជប៉ុនបានព្រមានកាលពីថ្ងៃអង្គារចំពោះហានិភ័យនៃជំងឺសុរិយរោគ នៅទីក្រុងតូក្យូ និងតំបន់នានានៅភាគខាងកើត និងខាងលិច ហើយបានជំរុញឱ្យប្រជាជនជៀសវាងការហាត់ប្រាណ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះខ្លះបានស្លាប់ ដោយសាររោគសញ្ញានៃជំងឺសុរិយរោគក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាល Digital កំពុងជួយជំរុញល្បឿនផ្ដល់​សេវាសាធារណៈ​តាមក្រសួង-ស្ថាប័ន​ប្រកប​ដោយ​បរិយាបន្ន
09/08/2026 03:09 PM
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
09/08/2026 02:09 PM
Oliver Lines បង្កការភ្ញាក់ផ្អើល ទម្លាក់កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Zhao Xintong ពី English Open ជុំដំបូង
09/08/2026 02:09 PM
ពលរដ្ឋ និងយុវជន៖ វត្តមានសម្ដេចធិបតីបន្តចុះដល់មូលដ្ឋានជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ដ
09/08/2026 02:09 PM
UEFA Champions League ត្រឡប់មកវិញ៖ ក្រុមធំៗត្រៀមប្រជែងពានរដូវកាលថ្មី
09/08/2026 02:09 PM
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
09/08/2026 01:09 PM
កាណាដាត្រៀមសម្រាប់សង្គ្រាមពាណិជ្ជកម្មរយៈពេលវែង ខណៈពន្ធ​តប​ត​វិញ​ លើ​អាមេរិក ចូលជាធរមាន
09/08/2026 01:09 PM
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
09/08/2026 01:09 PM
ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន
09/08/2026 12:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
09/08/2026 12:09 PM