សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 02:17:29 pm        106
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

អគ្គិភ័យឆាបឆេះយន្តហោះក្រុមហ៊ុនអាកាសចរអាកាណាដា នៅអាកាសយានដ្ឋានទីក្រុង Quebec

2023/07/10 02:04:06 pm        71
កាណាដា៖  អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Montréal-Pierre Elliott Trudeau ស្ថិតក្នុងខេត្ត Quebec ប្រទេសកាណាដា បានថតអគ្គិភ័យកំពុងឆាបឆេះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដាកាលពីថ្ងៃអាទិត្យ ។  អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម Twitterលោក Ken Ying បានបង្ហោះវីដេអូពីអគ្គិភ័យ ដែលបានធ្វើឲ្យខូចខាតទាំងយន្តហោះ និងរថយន្តមួយគ្រឿងដែលនៅពីក្រោមយន្តហោះ ។  យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានឆាបឆេះជាអគ្គិភ័យឡើងនៅក្រោមយន្តហោះ ហើយត្រូវបានពន្លត់ដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដោយគ្មានអ្នករងរបួសនោះទេ ៕

បំណាក់ដីបំផ្លាញលំនៅឋាន និងជំរុញឲ្យមានការជម្លៀស នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងត្បូង

2023/07/10 12:11:20 pm        105
អាមេរិក៖ បំណាក់ដីដ៍ធំ បានបន្តគំរាមកំហែង ដល់លំនៅឋានជាច្រើនខ្នង នៅទីក្រុង Rolling Hills Estates រដ្ឋកាលីហ្វរនីញ៉ា បន្ទាប់ពីលំនៅឋាន១២ខ្នងត្រូវបានបំផ្លាញនៅពេលដែលជើងភ្នំដែលជាកន្លែងបើកផ្លូវ បានចាប់ផ្តើមបាក់ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។  ស្នាមប្រេះ និងសកម្មភាព ត្រូវបានគេលឺ ពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ ក្រុមមន្ត្រី ព្រួមបារម្ភថា បំណាក់ដីនៅបន្ត ដែលនឹងបង្ខំឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញ។ មនុស្សសរុប១៦នាក់ ត្រូវបានជម្លៀសចេញ។ ពួកគេត្រូវបានផ្តល់ពេលតែ២០នាទី ដើម្បីនាំយករបស់របរ និងចាកចេញពីលំនៅឋាន។ សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានបិទ នៅក្នុងតំបន់ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុបំណាក់ដី។មន្ត្រីម្នាក់បានសន្និដ្ឋានថា វាអាចបណ្តាលមកពីទឹកដែលកំពុងច្រោះទៅក្នុងដី។ ពលរដ្ឋមួយចំនួននិយាយថា ការលិចធ្លាយទឹកដែលនៅបន្ត អាចជាមូលហេតុ ខណៈពួកគេនិយាយថា ម្ចាស់ផ្ទះមួយខ្នង ទទួលការបង់ថ្លៃទឹកចំនួន១.០០០ដុល្លារ ហើយត្រូវបានគេប្រាប់ថា មានការលិចធ្លាយទឹក។ នៅក្នុងបណ្តាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងតំបន់ L.A. លោក Janice Hahn និយាយថា សកម្មភាពដីកាលពីពេលយប់បានបំផ្លាញលំនៅឋានជាច្រើនខ្នង៕

មនុស្សម្នាក់ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី នៅប្រទេសជប៉ុន

2023/07/10 12:03:15 pm        66
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងបានជំរុញឲ្យអាជ្ញាធរ បញ្ជាឲ្យពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅកោះ Kyushu ភាគនិរតី ប្រទេសជប៉ុន។ បណ្តាញផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ បានស្លាប់ នៅពេលដែលបំណាក់ដី បានគ្របលើលំនៅឋានរបស់គាត់ក្នុងខេត្ត Fukuoka ។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដី បានបាក់គ្របលំនៅឋាន២ខ្នង នៅក្នុងខេត្ត Saga ។ ការព្រមានកម្រិតខ្ពស់បំផុត សម្រាប់ភ្លៀងធ្លាក់ខ្លាំង ត្រូវបានចេញនៅក្នុងផ្នែកជាច្រើនរបស់ខេត្ត Fukuoka និងខេត្ត Oita។ លោក Satoshi Sugimoto នាយកអង្គភាពព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ទឹកភ្លៀងធ្លាក់កម្រិតរហូតដល់២០០មីលីម៉ែត្របន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅកោះ Kyushu ភាគខាងជើង រហូតដល់ព្រឹកថ្ងៃអង្គារ។

លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 11:49:11 am        163
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

កូរ៉េខាងជើង រិះគន់ចំណាត់ការរបស់អាមេរិក នាំយកនាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក មកកាន់ឧបទ្វីបកូរ៉េ

2023/07/10 10:33:39 am        109
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់ជាអ្វីដែលខ្លួនចាត់ទុកថាជាចំណាត់ការមួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្ហាញនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរមកកាន់ដែនទឹក នៅជិតឧបទ្វិបកូរ៉េ ដោយនិយាយថា វានឹងបង្កើតស្ថានភាពមួយដែលនាំយកមកនូវជម្លោះនុយក្លេអ៊ែរខិតកាន់តែជិតការពិត។ អ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌ផ្លូវការ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា យន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបំពានដែនអកាសរបស់ខ្លួន នៅជិតឆ្នេរភាគខាងកើត។អ្នកនាំពាក្យនិយាយថា គ្មានការធានាទេថា ឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលយន្តហោះឈ្លបយកការណ៍ជាយុទ្ធសាស្ត្ររបស់កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រខាងកើត នឹងមិនកើតឡើងនោះទេ។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា មានឧបទ្ទវហេតុកាលពីពេលមុនៗ នៃការបាញ់ទម្លាក់ឬស្ទាក់ចាប់យន្តហោះអាមេរិក របស់ប្រទេសកូរ៉េខាងជើង នៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅជិតឆ្នេរ។ ប្រទេសកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅជិតឧបទ្វិបនេះ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ចំណាត់ការដោយសហរដ្ឋអាមេរិក ដើម្បីណែនាំអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វិបកូរ៉េ គឺជាការគំរាមនុយក្លេអ៊ែរពិតប្រាកដប្រឆាំងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីការគំរាមដ៏ខ្លាំងក្លាចំពោះសន្តិភាព។នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន៕

ក្រុមផ្ដល់ជំនួយនិយាយថា ជនអន្តោប្រវេសន៍យ៉ាងហោច៣០០នាក់ កំពុងបាត់ខ្លួននៅជិតកោះកាណារីរបស់អេស្ប៉ាញ

2023/07/10 09:51:40 am        129
អេស្ប៉ាញ៖ ក្រុមផ្ដល់ជំនួយដល់ជនអន្តោប្រវេសន៍ Walking Borders បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០០នាក់ ដែលបានធ្វើដំណើរតាមទូកចំនួន៣គ្រឿង ពីប្រទេសសេណេហ្គាល់ ទៅកាន់កោះកាណារី (Canary Islands )របស់អេស្ប៉ាញបាត់ខ្លួន។  លោកស្រីហេឡេណា ម៉ាឡេណូ (Helena Maleno)ប្រធានក្រុមផ្ដល់ជំនួយជនអន្តោប្រវេសន៍ Walking Borders បានប្រាប់សារព័ត៌មានរ៉យទ័រថា ទូក២គ្រឿង ដែលមួយមួយគ្រឿង មានមនុស្សប្រមាណ៦៥នាក់ និងមួយគ្រឿងទៀតមានមនុស្សចន្លោះពី៥០ទៅ៦០នាក់ កំពុងត្រូវបានបាត់ខ្លួនរយៈពេល១៥ថ្ងៃ ហើយចាប់តាំងពីពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់។  ទូកទី៣បានចាកចេញពីប្រទេសសេណេហ្គាល់កាលពីថ្ងៃទី២៧ខែមិថុនា ដោយមានអ្នកដំណើរលើទូកប្រហែល២០០នាក់ ។ លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសាររបស់អ្នកដំណើរលើទូកទាំងអស់ពុំបានទទួលដំណឹងពីពួកគេទេ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកកំណើតមកដល់ពេលនេះ។ ទូកទាំង៣គ្រឿង បានចាកចេញពីទីក្រុង កាហ្វូទីន (Kafountine)ក្នុងប្រទេសសេណេហ្គាល់ភាគខាងត្បូង ប្រមាណ១.៧០០គីឡូម៉ែត្រពីកោះ តេណេរីហ្វ (Tenerife) មួយក្នុងចំណោមកោះជាច្រើននៃកោះកាណារី របស់ប្រទេសអេស្ប៉ាញ។លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសារជាច្រើនមានការព្រួយបារម្ភខ្លាំងណាស់ ។ មនុស្សប្រហែល៣០០នាក់ចេញពីតំបន់តែមួយរបស់ប្រទេសសេណេហ្គាល់ ។ ពួកគេបានចាកចេញពីប្រទេសកំណើតខ្លួនឯងដោយសារតែអសន្តិសុខនៅក្នុងប្រទេសសេណេហ្គាល់។  គួរឲ្យដឹងថា ប្រជុំកោះកាណារី ដែលស្ថិតនៅក្បែរតំបន់ឆ្នេររបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមជនអន្តោប្រវេសន៍ព្យាយាមធ្វើដំណើរតាមទូកទៅកាន់ប្រទេសអេស្ប៉ាញ៕

គ្រឿងញៀនជាង ១០០គីឡូក្រាម ត្រូវសមត្ថកិច្ចខណ្ឌសែនសុខរកឃើញក្នុងរថយន្ត ១គ្រឿង ករណីគ្រោះថ្នាក់ចរាចរណ៍

2023/07/08 05:21:26 pm        431
​ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដកហូតគ្រឿងញៀនជាង ១០០គីឡូក្រាមពីរថយន្តមួយគ្រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ជាង នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ មានឡាន ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ (ឡាវ) ៣៧៧៧ បានបើកបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតបើកទៅមុខមិនរួច លុះដល់ម៉ោង១ជាងរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែង រួចស្ទូចឡានមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកកំលាំងជំនាញបានធ្វើការឆែកឆេរ ក៏រកឃើញកញ្ចប់ថងតែ ប៉ុន្តែខាងក្នុង គឺជាគ្រឿងញៀន ចំនួន ១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់បញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕អត្ថបទ៖ តារាវុទ្ធី

មនុស្ស៦នាក់ស្លាប់ និងរងរបួសជាង៦០នាក់ ក្នុងអគ្គិសភ័យនៅមណ្ឌលសម្រាប់ជនចូលនិវត្តន៍ទីក្រុងមីឡាន ប្រទេសអ៊ីតាលី

2023/07/07 02:36:41 pm        277
អ៊ីតាលី៖ សេវាសង្គ្រោះបន្ទាន់របស់អ៊ីតាលីបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា មនុស្ស ៦នាក់បានស្លាប់ហើយយ៉ាងហោចណាស់មនុស្ស ៦៨នាក់បានរងរបួស បន្ទាប់ពីអគ្គិសភ័យឆាបឆេះនៅពេលយប់នៅក្នុងមណ្ឌលសម្រាប់ជនចូលនិវត្តន៍ក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី។លោក Luca Cari អ្នកនាំពាក្យនៃសេវាពន្លត់អគ្គិភ័យជាតិបានបញ្ជាក់ពីចំនួនអ្នកស្លាប់ទៅកាន់សារព័ត៌មាន រ៉យទ័រ ដោយនិយាយថា ភ្លើងត្រូវបានពន្លត់ហើយ ហើយមូលហេតុនៃអគ្គិសភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបន្តថា មនុស្សបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ មនុស្ស ១៥នាក់របួសធ្ងន់តែមិនគំរាមកំហែងអាយុជីវិត និងមនុស្សប្រមាណ ៥០នាក់ទៀតរបួសស្រាល។ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ដែលសំអាងដល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ ធ្លាប់បានរាយការណ៍ថា មនុស្ស ៨១នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អគ្គិភ័យនោះបានឆាបឆេះនៅម៉ោង ១១:២២ (ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរោងចក្រមួយក្នុងតំបន់ Corvetto ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី៕

ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរ៉ូបានផ្ទុះ ខណៈក្រុមអាជ្ញាធរក្នុងតំបន់អំពាវនាវរកជំនួយ

2023/07/07 02:33:27 pm        214
ប៉េរូ៖ ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរូបានចុះបញ្ជីការផ្ទុះថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ដោយរូបភាពពីវិទ្យាស្ថានភូគព្ភសាស្ត្រ INGEMMET ប្រទេសប៉េរូបានបង្ហាញ ខណៈកង្វល់ពីអ្នកស្រុក និងក្រុមអាជ្ញាធរមូលដ្ឋានមានការកើនឡើង។វិទ្យាស្ថានភូគព្ភសាស្ត្រ អាជីកម្មរ៉ែ និងលោហៈធាតុ (INGEMMET) បាននិយាយថា ផ្សែងផេះពីភ្នំភ្លើង Ubinas ក្នុងតំបន់ Moquegua ចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ (៧៤៦ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីលីម៉ា (Lima) ហោះឡើងដល់កម្ពស់ ៣.៥០០ម៉ែត្រ ។យោងតាមក្រុមអាជ្ញាធរ ប្រជាជនប្រហែល២.០០០នាក់ រស់នៅក្នុងតំបន់រងគ្រោះជុំវិញភ្នំភ្លើងនេះ។ អាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាឱ្យមានការជម្លៀសចេញនៅឡើយទេ ប៉ុន្តែវិទ្យាស្ថានជាតិការពារជនស៊ីវិលបានចាប់ផ្តើមរៀបចំជម្រកដែលបានសាងសង់ពីមុន និងជំនួយសម្រាប់ការចែកចាយដែលអាចកើតមាន។កាលពីថ្ងៃពុធ (៥ កក្កដា) រដ្ឋាភិបាលរបស់ប្រទេសប៉េរូបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃសម្រាប់ទីក្រុងមួយចំនួនភាគខាងត្បូងប្រទេស។តំបន់ភាគខាងត្បូងនៃប្រទេសប៉េរូដែលផលិតទង់ដែង គឺជាទីតាំងសម្រាប់អណ្តូងរ៉ែសំខាន់ៗមួយចំនួនរបស់ប្រទេស ក៏ដូចជាមានភ្នំភ្លើងសកម្មជាច្រើនផងដែរ។ ប្រទេសប៉េរូ ស្ថិតនៅក្នុងតំបន់ "កងភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់មានឧបទ្ទវហេតុការរញ្ជួយដី និងសកម្មភាពផ្ទុះភ្នំភ្លើងខ្ពស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM