សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

បម្រែបម្រួលអាកាសធាតុ៖ ថ្ងៃក្តៅបំផុតរបស់ភពផែនដី គឺថ្ងៃទី៣ ខែកក្កដា

2023/07/05 11:33:00 am        86
អាមេរិក៖ សីតុណ្ហភាពជាមធ្យមរបស់ភពផែនដី បានឡើងដល់កម្រិតខ្ពស់ថ្មី នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ដោយកើនឡើងដល់ ១៧អង្សាសេជាលើកដំបូង ហើយក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយថា ការឡើងកម្ដៅខ្ពស់ថ្មីនេះ គឺជាការឡើងខ្ពស់បំផុត នៅក្នុងឧបករណ៍វាស់សីតុណ្ហភាព ដែលមានតាំងពីចុងសតវត្សរ៍ទី ១៩។ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍អាកាសធាតុធម្មជាតិ ដែលគេស្គាល់ថា El Niño និងការបញ្ចេញកាបូនឌីអុកស៊ីតដែលកំពុងបន្តមានរបស់មនុស្សជាតិ កំពុងធ្វើឲ្យមានការឡើងកម្ដៅកាន់តែខ្ពស់។ កាលពីខែមុនក៏មានការបញ្ជាក់ផងដែរថា ជាខែមិថុនាជាខែក្តៅបំផុតរបស់ភពផែនដី។ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិក បាននិយាយថា សីតុណ្ហភាពជាមធ្យមរបស់ភពផែនដី បានឡើងដល់ ១៧,០១អង្សារសេ កាលពីថ្ងៃទី៣ ខែកក្កដា ដែលបំបែកកំណត់ត្រានៃការឡើងកម្ដៅកាលពីមុន ១៦,៩២អង្សាសេ ដែលធ្លាប់កើតមានតាំងពីខែសីហា ឆ្នាំ២០១៦។ ចាប់តាំងពីដើមឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវមានការបារម្ភពីការកើនឡើងសីតុណ្ហភាពនៅលើដីគោក និងនៅសមុទ្រ។កម្ដៅនិទាឃរដូវខ្ពស់បំផុត នៅប្រទេសអេស្ប៉ាញ និងបណ្តាប្រទេសជាច្រើននៅអាស៊ី ត្រូវបានកើតមានដោយសាររលកកំដៅសមុទ្រ ដែលជាធម្មតាមិនធ្លាប់បានឃើញនោះឡើយ ដូចជានៅសមុទ្រខាងជើងជាដើម៕

Joe Biden អំពាវនាវ ឲ្យចាត់វិធានការគ្រប់គ្រងអាវុធជាថ្មី ក្នុងសុន្ទករថាបុណ្យឯករាជ្យជាតិ ក្រោយការបាញ់ប្រហារសម្លាប់មនុស្ស១០នាក់

2023/07/05 10:24:38 am        144
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Biden បានអំពាវនាវជាថ្មីដល់សភា ឲ្យចាត់វិធានការលើច្បាប់គ្រប់គ្រងអាវុធអំឡុងសុន្ទរកថា ទៅកាន់ក្រុមមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃអង្គារទី៤កក្កដា។លោក Biden បានថ្លែងនៅឯសមាគមអប់រំជាតិ ជាផ្នែកមួយនៃសកម្មភាពរបស់លោកដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ។ អំឡុងសុន្ទរកថារបស់លោក លោកបានទទួលស្គាល់ថា មន្ត្រីអប់រំគឺជាមុខព្រួញនៃ អំពើហិង្សា ដោយអាវុធ ហើយបាននិយាយថា សភាគួរតែពន្លឿនការអនុម័តច្បាប់គ្រប់គ្រងអាវុធឲ្យបានឆាប់រហ័ស។ មានការបាញ់ប្រហារសម្លាប់រង្គាលនៅក្នុងទីក្រុងហ្វីឡាដឌេលហ្វ្យា (Philadelphia) ទីក្រុងបាល់ទីម័រ (Baltimore) និងទីក្រុង ហ្វត វើស (Fort Worth) ក្នុងរដ្ឋតិចសាស់ ដែលបានសម្លាប់មនុស្សចំនួន១០នាក់ នៅមុនថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា របស់សហរដ្ឋអាមេរិក ។  លោកប្រធានាធិបតី អាមេរិក Joe Biden បានថ្កោលទោសអំពើហិង្សានេះ និងបានអំពាវនាវជាថ្មីឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិកឲ្យកាន់តែតឹងរ៉ឹងថែមទៀត ។សុន្ទរកថារបស់លោក Biden បានកើតមានឡើងបន្ថែមពីលើសេចក្ដីថ្លែងការណ៍ ដែលបានចេញដោយសេតវិមានកាលពីថ្ងៃអង្គារ ដែលនិយាយថា មានចំណាត់ការជាច្រើនទៀតដែលចាំបាច់ត្រូវតែធ្វើដើម្បីបញ្ឈប់ប្រភពនៃអំពើហិង្សាដោយអាវុធ ដែលកំពុងហែកហួរសហគមន៍នានារបស់យើង។ យោងតាមទិន្នន័យប្រមូលដោយមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ Gun Violence Archive  មានការបាញ់បោះដោយសេរីសម្លាប់មនុស្សរង្គាល ចំនួន៣៤០លើក ក្នុងឆ្នាំ២០២៣នេះ  ដែលកំណត់ការបាញ់ប្រហារសម្លាប់មនុស្សរង្គាលថាជាឧបទ្ទវហេតុ ដោយមនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ក្នុងពេលមានហេតុការណ៍បាញ់ប្រហារម្ដងៗ ដោយពុំរាប់បញ្ចូលទាំងខ្មាន់កាំភ្លើងឡើយ៕

[UPDATE] ការបាញ់ប្រហារដ៏រង្គាលចំនួនបីដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១០ នាក់នៅមុនថ្ងៃឈប់សម្រាកថ្ងៃទី ៤ ខែកក្កដារបស់សហរដ្ឋអាមេរិក

2023/07/05 08:37:44 am        356
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ការបាញ់ប្រហារដ៏រង្គាលនៅទីក្រុង Philadelphia, Baltimore និង Fort Worthរបស់ រដ្ឋTexasបានសម្លាប់មនុស្ស ១០នាក់ និងរបួសជិត ៤០នាក់នៅមុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ៤កក្កដា ដែលជាការរំលឹកដ៏ក្រៀមក្រំនៃការបរាជ័យអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។  នគរបាលបាននិយាយកាលពីថ្ងៃអង្គារថានៅទីក្រុង Fort Worth មនុស្ស ៣នាក់បានស្លាប់ និង ៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏រង្គាលបន្ទាប់ពីពិធីបុណ្យក្នុងស្រុកដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។យោងតាមនគរបាលមូលដ្ឋាន នៅក្នុងការបាញ់ដ៏រង្គាលដាច់ដោយឡែកពីគ្នាក្នុងទីក្រុង ហ្វីឡាដែលហ្វ្យា( Philadelphia) កាលពីល្ងាចថ្ងៃចន្ទ មនុស្ស៥នាក់បានស្លាប់ និង២នាក់រងរបួស រួមទាំងក្មេងប្រុសអាយុ២ឆ្នាំ និងកេ្មងប្រុសអាយុ១៣ឆ្នាំ ដែលពួកគេទាំង២ត្រូវគ្រាប់កាំភ្លើងត្រង់ជើង  នៅពេលជនសង្ស័យពាក់អាវក្រោះម្នាក់ ប្រដាប់ដោយអាវុធម៉ាក AR-15 បានបើកការបាញ់រះទាំងកម្រោលទៅលើក្រុមមនុស្សប្លែកមុខមួយចំនួន។ ការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមនុស្ស២នាក់ ត្រូវបានបាញ់ស្លាប់ និង២៨នាក់ ផ្សេងទៀតរងរបួស ប្រមាណពាក់កណ្ដាលនៃកុមារទាំងនោះ ត្រូវរបួសដោយគ្រាប់កាំភ្លើង នៅក្នុងពេលជប់លៀងនៅខាងក្រៅប្លុកមួយនៅក្នុងទីក្រុងបាល់ទីម័រ (Baltimore)។ មូលហេតុនៃការបាញ់បោះសេរីទាំង៣លើកថ្មីៗនេះ គេនៅមិនបានដឹងច្បាស់នៅឡើយទេ ។លោកប្រធានាធិបតី អាមេរិក Joe Biden បានថ្កោលទោសអំពើហិង្សានេះ និងបានអំពាវនាវជាថ្មីឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិកឲ្យកាន់តែតឹងរ៉ឹងថែមទៀត ៕

លោក Putin និងលោក Xi នឹងចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសៀងហៃតាមអ៊ីនធឺណិតរៀបចំ ដោយមេដឹកនាំឥណ្ឌា

2023/07/04 12:30:41 pm        152
ចិន៖ មេដឹកនាំនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃអង្គារនេះនឹងរៀបចំកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិតរៀបចំដោយប្រទេសឥណ្ឌា ដែលកំពុងស្វែងរកការពង្រីកឥទ្ធិពលនៃក្រុមអាស៊ីអឺរ៉ុប ដោយរួមបញ្ចូលទាំងប្រទេសអ៊ីរ៉ង់ និងការបើកផ្លូវទៅកាន់សមាជិកភាពសម្រាប់ប្រទេសបេឡារុស។ ប្រធានាធិបតីចិនលោក Xi Jinping និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតាមបណ្តាញអ៊ីនធឺណិត ដែលនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់លោក Putin នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ចាប់តាំងពីលោកបានបង្ក្រាបការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងខែមិថុនា។ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រទេសចិន និងរុស្ស៊ី ជាមួយនឹងអតីតរដ្ឋរបស់សូវៀតនៅអាស៊ីកណ្តាលជាសមាជិក ហើយក្រោយមកបានចូលរួមដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលមានសមាជិកប្រាំបីប្រទេសមួយនេះ គឺជាក្រុមនយោបាយ និងសន្តិសុខ ដែលស្វែងរកការប្រឆាំងឥទ្ធិពលប្រទេសលោកខាងលិចនៅអាស៊ីអឺរ៉ុប។ ខណៈប្រទេសអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងត្រូវបានទទួលយកជាសមាជិក ប្រទេសបេឡារុសនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកាតព្វកិច្ចដែលនឹងនាំទៅរកសមាជិកភាពរបស់ខ្លួននៅពេលក្រោយ។ នៅពេលប្រទេសទាំងពីរដែលមានតួនាទីជាអ្នកសង្កេតការណ៍ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដែលត្រូវបានទទួលយកជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នោះវានឹងពង្រីកស្លាបខាងលិចរបស់ក្រុម ទាំងនៅអឺរ៉ុប និងនៅអាស៊ី។កិច្ចប្រជុំកំពូលនេះ កើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលស្វាគមន៍រូបលោកសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ហើយប្រទេសទាំងពីរបានចាត់ទុកខ្លួនឯងថា «ស្ថិតក្នុងចំណោមដៃគូជិតស្និទ្ធបំផុតនៅលើពិភពលោក»។

ការប្រយុទ្ធដោយកាំភ្លើងនៅទីក្រុង Baltimore បង្ហាញពីការកើនឡើងការបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិក

2023/07/04 12:20:41 pm        175
អាមេរិក៖ការបាញ់ប្រហារនៅក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាក នៅក្នុងទីក្រុង Baltimore កាលពីថ្ងៃចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២៨នាក់រងរបួស បានបង្ហាញពីការកើនឡើងជានិច្ចក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមការរាតត្បាតជំងឺCovid-19។ យោងតាមអង្គការបណ្ណាសារអំពើហិង្សាដោយអាវុធ(Gun Violence Archive) បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន៣៤០លើក បានកើតឡើងនៅទូទាំងប្រទេស រហូតមកដល់ពេលនេះនៅឆ្នាំនេះ។ នៅក្នុងសន្ទុះនេះ សហរដ្ឋអាមេរិកនឹងជួបប្រទះការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន៦៧៩លើកក្នុងឆ្នាំ២០២៣ ជាចំនួនច្រើនបំផុតលើកទី២ក្នុងឆ្នាំប្រក្រតិទិនចាប់តាំងតាំងពីឆ្នាំ២០១៤។ នៅក្នុងឆ្នាំ២០១៩ ឆ្នាំមុនជំងឺឆ្លងរាតត្បាតបណ្តាលឲ្យមានការប្រែប្រួលច្រើនក្នុងមធ្យោបាយធ្វើការងាររបស់ពលរដ្ឋអាមេរិក ក្នុងការមានទំនាក់ទំនងគ្នាទៅវិញទៅមកចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំបានឈានដល់៤១៧លើក ឬប្រមាណ៦១ភាគរយ តិចជាងការសរុបក្នុងគោលដៅឆ្នាំ២០២៣។ ស្នងការនគរបាលស្តីទីក្រុង Baltimore លោក Richard Worley បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃអាទិត្យ ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅកន្លែងកើតហេតុក្នុងពិធីជប់លៀងក្នុងតំបន់សហគមន៍ Brooklyn Homes ទីក្រុង Baltimore ខាងត្បូង។ អ្នករងរបួស១៥នាក់ មានអាយុចន្លោះពី ១៣ឆ្នាំដល់១៧ឆ្នាំ ហើយក្រៅពីនេះមានអាយុច្រើនជាង១៧ឆ្នាំ។យោងតាមលោក James Alan Fox អ្នកសិក្សាពីបទឧក្រិដ្ឋវិទ្យា នៅសាកលវិទ្យាល័យ Northeasternបានឲ្យដឹងថា ការកើនឡើងក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ គឺមួយផ្នែកដោយសារតែ ផលប៉ះពាល់នៃជំងឺរាតត្បាត ដែលបានកើតឡើងលើពលរដ្ឋអាមេរិក៕

មនុស្ស៤នាក់ស្លាប់ និង៤នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារ នៅទីក្រុង Philadelphia

2023/07/04 11:58:39 am        113
អាមេរិក៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីរបស់នគរបាលថា មនុស្ស ៤នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារមួយ កាលពីយប់ថ្ងៃចន្ទ (ទី៣ ខែកក្កដា) នៅទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋាអាមេរិក ហើយជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។អ្នកនាំពាក្យរបស់នាយកដ្ឋាននគរបាលក្រុងហ្វីឡាដែលហ្វៀ (Philadelphia) បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters តាមរយៈអ៊ីមែលថា មាន «ជនរងគ្រោះដោយសារការបាញ់ប្រហារជាច្រើនគ្រាប់» ប៉ុន្តែបាននិយាយថា មិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។បើយោងតាមសារព័ត៌មាន Inquirer នៅក្រុងហ្វីឡាដែលហ្វៀ (Philadelphia) បានឲ្យដឹងថា នៅម៉ោងប្រហែល ៨និង ៤០នាទីយប់ ពោលគឺប្រមាណជា ១០នាទីបន្ទាប់ពីសំឡេងបាញ់ប្រហារ បានលឺឡើង នគរបាលបានរាយការណ៍ថា ចាប់បានជនសង្ស័យជាបុរសម្នាក់ដែលពាក់អាវក្រោះការពារគ្រាប់ ហើយបានរកឃើញកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម នៅក្នុងផ្លូវលំក្បែរនោះ។ទាំងសារព័ត៌មាន Inquirer ទាំងទូរទស្សន៍ WPVI ដែលជាបណ្ដាញរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC News បានរាយការណ៍ថា មនុស្សពីរនាក់ដែលត្រូវបានបាញ់នោះ គឺជាអនីតិជន ប៉ុន្តែគេនៅមិនច្បាស់ទេថា តើពួកគេស្ថិតក្នុងចំណោមអ្នកស្លាប់ឬក៏អត់។ការបាញ់ប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់ និង ២៨នាក់ផ្សេងទៀត រងរបួស ដោយប្រហែលពាក់កណ្តាលនៃអ្នករងរបួសទាំងនោះជាកុមារ នៅក្នុងការបាញ់ប្រហារជាច្រើនគ្រាប់ នៅឯពិធីជប់លៀងនៅក្រៅសង្កាត់ ក្នុងទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡែន (Maryland)។ នគរបាលបាននិយាយថា ពួកគេនៅតែស្វែងរកជនសង្ស័យជាច្រើននាក់ក្នុងការបាញ់ប្រហារនោះ៕

ជប៉ុននឹងទទួលបានសេចក្ដីសម្រេចដ៏សំខាន់របស់អង្គការសហប្រជាជាតិ សម្រាប់ការបញ្ចេញទឹក នៅរោងចក្រ Fukushima

2023/07/04 11:26:59 am        71
ជប៉ុន៖ ប្រទេសជប៉ុន ត្រៀមទទួលរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងអនុម័តផែនការសម្រាប់រោងចក្រហ្វូគូស៊ីម៉ា (Fukushima) ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ដើម្បីបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រ ក្នុងរយៈពេលពី៣០ ទៅ ៤០ឆ្នាំខាងមុខ។ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ដែលនៅទីនោះលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida និងផ្តល់លទ្ធផលនៃការត្រួតពិនិត្យសុវត្ថិភាពរយៈពេល ២ឆ្នាំរបស់ខ្លួន។ប្រទេសជប៉ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់ការបញ្ចេញទឹកនេះនោះទេ ដោយរង់ចាំការត្រួតពិនិត្យចុងក្រោយរបស់ IAEA និងការអនុម័តផ្លូវការពីស្ថាប័នគ្រប់គ្រងថាមពលនុយក្លេអ៊ែរជាតិ សម្រាប់ថាមពលអគ្គិសនីតូក្យូ (TEPCO)។ ការផ្ដល់ដំណឹងចុងក្រោយរបស់ស្ថាប័ននិយតកម្ម អាចមានលឿនបំផុតនៅសប្តាហ៍នេះ។ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញទឹកចំនួន ១,៣សែនកោដិតោន ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់បំពង់ប្រេងឥន្ធនៈរបស់រោងចក្រហ្វូគូស៊ីម៉ា (Fukushima) ដែលរងការខូចខាតដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១។ តែគម្រោងការនេះ បានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ចិន ហ្វីលីពីន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផងដែរ៕

ការតវ៉ានៅបារាំង បានធូរស្រាល ក្រោយកុបកម្មចុងសប្ដាហ៍ កើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/04 10:51:18 am        125
បារាំង៖ ការតវ៉ាមួយសប្ដាហ៍ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសបារាំងកាលពីចុងសប្ដាហ៍មុន ខណៈភាពរំជើបរំជួលបង្កឡើងដោយសារការបាញ់សម្លាប់កាលពីសប្ដាហ៍មុនទៅលើក្មេងប្រុសជំទង់វ័យ១៧ឆ្នាំគ្មានអាវុធក្នុងដៃពីសំណាក់នគរបាល នៅក្នុងតំបន់ជាយក្រុងប៉ារីស នៅតែបន្ត។ ត្បិតថាមានសភាពស្ងៀមស្ងាត់បន្តិចជាងកាលពីថ្ងៃអាទិត្យ ប៉ុន្តែមនុស្សជាង៣.៣០០នាក់ ត្រូវបានចាប់ខ្លួន អគារជាង១.០០០កន្លែងត្រូវបានបំផ្លាញ និងមន្ត្រីនគរបាលចំនួន៧០០នាក់ បានរងរបួសក្នុងកុបកម្ម ចាប់តាំងពីការតវ៉ាប្រឆាំងបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ខែមិថុនា។  ក្រុមមន្ត្រីបារាំង បាននិយាយថា មនុស្ស១៥៧នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់អធ្រាត្រ ប៉ុន្តែជាការធ្លាក់ចុះដ៏ច្រើនពីចំនួនជាង៧០០នាក់ ដែលត្រូវបានចាប់ខ្លួន ដែលបានរាយការណ៍ កាលពីពេលល្ងាច ស្របពេលមានការប៉ះទង្គិចដ៏ហិង្សារវាងនគរបាល និង ក្រុមបាតុករទូទាំងប្រទេស។  កុបកម្មបានរាលដាលដោយសារតែការចោទប្រកាន់ពីបទរើសអើងពូជសាសន៍នៅតាមស្ថាប័ន ក្នុងជួរកម្លាំងនគរបាល បន្ទាប់ពីការបាញ់សម្លាប់យុវជន ណាហេល កូនកាត់អាល់ហ្សេរី -បាំង កាលពីថ្ងៃអង្គារ។ នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ ម៉ាកសី (Marseille) ការតវ៉ាបានប្រែក្លាយជាស្ថានភាពធ្ងន់ធ្ងន់បំផុត ខណៈក្រុមកុបករបានបាញ់កាំជ្រួចភ្ញីដាក់នគរបាល ដុតរថយន្ត និងវាយកម្ទេចហាងចូលលួចទំនិញ ។ នគរបាលបានឆ្លើយតបដោយឧស្ម័នបង្ហៀរទឹកភ្នែក និងព្យាយាមបញ្ឈប់ក្រុមបាតុករ៕

រថយន្តជាប់នៅតាមដងផ្លូវលិចទឹកនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក

2023/07/03 02:21:49 pm        369
អាមេរិក៖ យានជំនិះជាច្រើនត្រូវបានជាប់នៅក្នុងទីក្រុង ឈីកាហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះវាយប្រហារតំបន់នេះកាលពីថ្ងៃអាទិត្យ (២ កក្កដា)។ ទីភ្នាក់ងារសេវាអាកាសធាតុជាតិបានចេញការព្រមានអំពីទឹកជំនន់ដ៏គំហុកសម្រាប់បណ្តាតំបន់នានា ហើយបានស្នើឱ្យប្រជាពលរដ្ឋដាក់កម្រិតការធ្វើដំណើរនៅក្នុងតំបន់នេះ។ការប្រកួតកីឡាកាលពីថ្ងៃអាទិត្យរវាង ក្រុម Cleveland Guardians និងក្រុមម្ចាស់ផ្ទះ Chicago Cubs ត្រូវបានពន្យារពេលដោយសារបញ្ហាអាកាសធាតុនេះ៕

គ្រូពេទ្យនាំពលរដ្ឋប៉ាឡេស្ទីនរងរបួសទៅមន្ទីរពេទ្យបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងទីក្រុង Jenin

2023/07/03 12:06:50 pm        90
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បានវាយឆ្មក់នៅទីក្រុងJenin តំបន់ West Bank ពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនេះ ដោយបើកការវាយប្រហារ ដែលពលរដ្ឋនិយាយថា មានទាំងមីស៊ីលបាញ់ពីលើអាកាស និងចាប់ផ្តើមប្រយុទ្ធដោយកាំភ្លើង ដែលបានបន្តរហូតដល់ពេលព្រឹកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។ ដោយមានសំឡេងការបាញ់កាំភ្លើងធំ និងគ្រឿងផ្ទុះ ត្រូវបានលាន់លឺនៅទូទាំងទីក្រុងជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលលាន់លឺយ៉ាងច្បាស់នៅលើក្បាល ដែលកងពលតូចនៅទីក្រុង Jenin ជាអង្គភាពមួយត្រូវបានបង្កើតឡើងរួមមានក្រុមជីវពលផ្សេងៗគ្នា មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួនដ៏ធំរបស់ទីក្រុង បាននិយាយថា ខ្លួនកំពុងតតាំងជាមួយកងកម្លាំងអ៊ីស្រាអែល។អ្នកបើកបររថយន្តសង្គ្រោះប៉ាឡេស្ទីនលោក Khaled Alahmad បាននិយាថា អ្វីដែលកំពុងកើតឡើងនៅក្នុងជំរំជនភៀសខ្លួនគឺជាសង្គ្រាមពិត។ មានការវាយប្រហារពីលើអាកាសដាក់គោលដៅមកលើជំរំ ជារៀងរាល់ពេល យើងបើកបរដោយមានរថយន្តសង្គ្រោះ៥ទៅ៧គ្រឿង ហើយយើងត្រឡប់មកវិញមានអ្នករងរបួសពេញរថយន្ត។ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើអគារមួយកន្លែង ដែលបម្រើជាមជ្ឈមណ្ឌលទីបញ្ជាការសម្រាប់អ្នកប្រយុទ្ធមកពីកងពលទីក្រុង Jenin ជាអ្វីដែលខ្លួនបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដ៏ខ្លាំងក្លា នៅក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងទីក្រុង Jenin ខណៈមនុស្សម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Ramallah បន្ទាប់ពីត្រូវបានបាញ់ចំក្បាល នៅប៉ុស្តិ៍ត្រួតពិនិត្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM