ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

តុលាការបោះឆ្នោត៖ គ្មានការរឹតបន្តឹងលើការបោះឆ្នោតជុំទី២ របស់ហ្គាតេម៉ាឡាទេ

2023/07/14 09:49:23 pm        150
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីតុលាការបោះឆ្នោតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា)ថា មិនមានការរឹតបន្តឹងផ្លូវច្បាប់ណាមួយដែលរារាំងការជាប់ឆ្នោតប្រធានាធិបតីរបស់ប្រទេសហ្គាតេម៉ាឡាដែលត្រូវបានអនុវត្តនោះទេ បន្ទាប់ពីតុលាការធម្មនុញ្ញបានកាត់សេចក្តីឱ្យផ្អាកគណបក្សមួយពីការប្រកួតបោះឆ្នោតប្រធានាធិបតីនៃប្រទេសមួយនេះ។តុលាការជាន់ទាបមួយកាលពីថ្ងៃពុធបានបញ្ជាឱ្យផ្អាកបេក្ខជនប្រធានាធិបតីលោក Bernardo Arevalo មកពីគណបក្ស Semilla ឆ្វេងនិយមកណ្តាល ដែលបានធ្វើឱ្យការបោះឆ្នោតជុំទីពីរចុងក្រោយនៅថ្ងៃទី២០ ខែសីហាមានភាពចលាចល។ការបោះឆ្នោតបានធ្លាក់ចូលទៅក្នុងភាពចលាចល នៅពេលដែលតុលាការជាន់ទាបបានផ្តល់សំណើរបស់រដ្ឋអាជ្ញាដើម្បីដកគណបក្ស Semilla ជុំវិញការចោទប្រកាន់ថាគណបក្សនេះមានសមាជិកពាក់ព័ន្ធនឹងរឿងខុសច្បាប់ជាង៥.០០០នាក់ រួមទាំងមនុស្សស្លាប់ចំនួន១២នាក់។លោក Arevalo ទទួលបានកំណើននៃការគាំទ្រនៅក្នុងការបោះឆ្នោតជុំទី១ កាលពីខែមិថុនា ក្នុងការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជុំទី២ប្រឆាំងនឹងអតីតស្រ្តីទីមួយគឺលោកស្រី Sandra Torres នៅថ្ងៃទី២០ ខែសីហា។ លោកបានគម្រាមចាត់វិធានការលើការបង្កើតនយោបាយដែលលោកចោទប្រកាន់ថាពុករលួយ៕

វិបត្តិទឹកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការចិញ្ចឹមត្រីនៅទីក្រុង Basra របស់ប្រទេសអ៊ីរ៉ាក់

2023/07/14 09:45:47 pm        133
បច្ចុប្បន្នប្រទេសអ៊ីរ៉ាក់ កំពុងស្ថិតក្នុងវិបត្តិកង្វះខាតទឹកធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកដំាដំណាំ និងអ្នកផលិតចំណីអាហារ ដូចជាកសិករចិញ្ចឹមត្រីអ៊ីរ៉ាក់ លោក Qasem Karamប្រឈមនឹងការបាត់បង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ក្រុមអ្នកជំនាញ និងក្រុមមន្រ្តីនិយាយថា ការលើកទំនប់ខ្សែទឹកខាងលើនៅក្នុងប្រទេសទួរគី និងអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកហូររួចទៅហើយនៅតាមដងទន្លេ Tigris និងទន្លេ Euphrates( អ៊ើហ្វ្រេត) ដែលបង្កើតបានជាទន្លេ Shatt al-Arabបន្ថែមពីការបញ្ចេញទឹកកាកសំណល់ និងភ្លៀងធ្លាក់តិចតួច ដោយសារតែបម្រែបម្រួលអាកាសធាតុ ជាហេតុធ្វើឲ្យ មានការកាត់បន្ថយដ៏គំហុកលើការចិញ្ចឹមត្រី ។ កម្រិតទឹកទាបជាងមុន បានបង្កើនការហួតទឹកកាន់តែខ្លាំងផងដែរ ហើយនិងធ្វើឲ្យទឹកកាន់តែប្រៃជាងមុន ។ លោក Karam និងកសិករចិញ្ចឹមត្រី ៣នាក់ផ្សេងទៀតដែលទីភ្នាក់ងារព័ត៌មានរ៉យទ័របានធ្វើបទសម្ភាសន៍ និយាយថា ការបាត់បង់ទឹកល្មម បានធ្វើឲ្យពួកគេលែងមានមុខរបររីកចម្រើន និងចំណេញប្រាក់ ។ លោក Karam និយាយថា ត្រីរបស់គាត់ឥឡូវបានឈឺផងដែរ មិនសូវលូតលាស់ ឬងាប់ ដោយសារតែលទ្ធផលបែបនេះ ។ យោងតាមការអះអាងរបស់លោក Abbas Dakheel គឺជាមន្រ្តីនៅអគ្គនាយកដ្ឋានកសិកម្មទីក្រុង Basra បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីមានច្បាប់អនុញ្ញាត ៤កន្លែងប៉ុណ្ណោះ បន្តការងារចិញ្ចឹមត្រីរបស់ពួកគេនៅក្នុងឆ្នាំនេះ ពោលគឺខុសគ្នាពីកសិដ្ឋានចិញ្ចឹមត្រី ១៥កន្លែងដែលនៅប្រតិបត្តិការអំឡុងឆ្នាំ ២០២០ ។ សូមបញ្ជាក់ថា ដើម្បីស្រោចស្រង់វិបត្តិកង្វះខាតទឹកធ្ងន់ធ្ងរ ក្រុមអាជ្ញាធរអ៊ីរ៉ាក់ បានចាត់វិធានការជាច្រើនដែលរួមទាំងការបិទកសិដ្ឋានចិញ្ចឹមត្រីគ្មានច្បាប់អនុញ្ញាតប្រហែល ៩៥កន្លែងនៅក្នុងទីក្រុង Basra ៕

តារាសម្តែងហូលីវូដ ចូលរួមជាមួយក្រុមអ្នកនិពន្ធ ក្នុងកូដកម្មជាប្រវត្តិសាស្ត្រ

2023/07/14 09:41:42 pm        179
តារាសម្ដែងរបស់ផលិតកម្មហូលីវូដ បានធ្វើកូដកម្ម នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) បន្ទាប់ពីការចរចាជាមួយស្ទូឌីយោ បានបរាជ័យ ដោយចូលរួមជាមួយអ្នកនិពន្ធអត្ថបទភាពយន្ត និងទូរទស្សន៍ ដែលបានជួបជុំគ្នា តាំងពីខែឧសភា និងដោយធ្វើឲ្យរាំងស្ទះកាន់តែខ្លាំងឡើងដល់ការផ្សាយកម្មវិធីកម្សាន្ត និងភាពយន្តជាច្រើន។ឥឡូវនេះ ស្ទូឌីយោ កំពុងប្រឈមជាមួយការឈប់ដំណើរការចំពោះការងារទាំង២ ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦៣ឆ្នាំ ដោយជំរុញឲ្យពួកគេបង្ខំចិត្តបញ្ឈប់ផលិតកម្មជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក និងក្រៅប្រទេស។ កូដកម្មរួមបញ្ចូលគ្នានេះ នឹងបន្ថែមការខូចខាតផ្នែកសេដ្ឋកិច្ច ដោយសារការដើរចេញរបស់អ្នកនិពន្ធ ដោយផ្តល់ផលប៉ះពាល់មួយផ្សេងទៀតដល់ឧស្សាហកម្ម ដែលកំពុងប្រឹងដោះស្រាយកែប្រែ​អាជីវកម្មរបស់ខ្លួន។សហជីពដែលមានឈ្មោះថា SAG-AFTRA Screen Actors Guild និងសមាគមសិល្បករទូរទស្សន៍ និងវិទ្យុអាមេរិក បានចូលរួមជាមួយសមាគមអ្នកនិពន្ធ Writers Guild of America (WGA) ក្នុងកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលគោល និងអត្ថប្រយោជន៍ផ្សេងៗទៀត នៅក្នុងយុគសម័យទូរទស្សន៍ផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណេតនេះ បូករួមទាំងការធានាថា ការងាររបស់ពួកគេ នឹងមិនត្រូវបានជំនួសដោយបញ្ញាសិប្បនិម្មិត (AI) នោះទេ។លោកស្រី Fran Drescher អតីតតារាដ៏ល្បីល្បាញរបស់កម្មវិធីទូរទស្សន៍ «The Nanny» និងជាប្រធានសហជីព SAG-AFTRA បានហៅការឆ្លើយតបរបស់ស្ទូឌីយោ ចំពោះកង្វល់ពីតារាសម្តែងថា ជា «ប្រមាថ និងមិនគោរព»។ផលិតកម្មហូលីវូដ មិនបានជួបប្រទះនឹងការធ្វើកូដកម្មក្នុងពេលដំណាលគ្នានោះឡើយ ចាប់តាំងពីឆ្នាំ១៩៦០ នៅពេលដែលសមាជិកនៃសមាគម WGA និង Screen Actors Guild ទាំង២ បានលាឈប់ពីការងារ ដើម្បីជាការតវ៉ាប្រឆាំងនឹងការមិនទទួលបានអត្ថប្រយោជន៍ផ្សេងៗពីលក់ខ្សែភាពយន្តឲ្យទៅបណ្តាញស្ថានីយទូរទស្សន៍៕

ក្រុមអ្នកជំនាញ៖ ទីក្រុង Chicago និង New York អាចនឹងមានគុណភាពខ្យល់ដ៏អាក្រក់បំផុតនៅលើពិភពលោក

2023/07/14 09:37:06 pm        166
វាទើបតែមានរយៈពេល ២សប្តាហ៍មុនប៉ុណ្ណោះ ពេលដែលទីក្រុង Chicago សហរដ្ឋអាមេរិក មានគុណភាពខ្យល់ដ៏អាក្រក់បំផុតនៅលើពិភពលោកដោយសារតែផ្សែងហោះចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ។ វាកាន់តែអាក្រក់បំផុត ពេលដែលមនុស្សរាប់លាននាក់ ត្រូវបានគេព្រមានឲ្យស្នាក់នៅក្នុងផ្ទះរយៈពេលច្រើនថ្ងៃដោយសារការព្រួយបារម្ភថា ភាគល្អិតនៅក្នុងខ្យល់អាចនឹងធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺ ។ ផ្សែងកខ្វក់នៅក្នុងទីក្រុង Chicago បានកើតមានឡើងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយផ្សែងភ្លើងឆេះព្រៃកាណាដា បានគ្របដណ្តប់លើទីក្រុង New Yorkធ្វើឲ្យផ្ទៃមេឃប្រែជាស្រអាប់ និងឡើងពណ៌លឿងទុំ ។ ស្របពេលដែលភ្លើងឆេះព្រៃនៅកាណាដា ត្រូវបានគេរំពឹងថានឹងបន្តឆាបឆេះពេញរដូវក្តៅ ហើយនិងបន្តរហូតដល់រដូវស្លឹកឈើជ្រុះនោះ ក្រុមអ្នកជំនាញបម្រែបម្រួលអាកាសធាតុ មានជំនឿថា ទីក្រុង New York, Chicago និងទីក្រុងជាច្រើនទៀតរបស់សហរដ្ឋអាមេរិក អាចនឹងហ៊ុព័ទ្ធដោយផ្សែងម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាគុណភាពខ្យល់ដ៏អាក្រក់បំផុតនៅលើពិភពលោក ។ លោក Daniel Horton គឺជាសាស្រ្តាចារ្យរង និងជាអ្នកដឹកនាំក្រុមស៊ើបអង្កេតសម្រាប់ក្រុមស្រាវជ្រាវបម្រែបម្រួលអាកាសធាតុនៅសាកលវិទ្យាល័យ Northwestern បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្តីកង្វល់ពីគុណភាពខ្យល់គ្មានសុខភាពនៅទីក្រុង Chicago និងទីក្រុង New York បានជួយធ្វើឲ្យបញ្ហាក្លាយជាចំណាប់អារម្មណ៍របស់សាធារណជន ៕

ភ្លើងឆេះព្រៃ បានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តជាច្រើនគ្រឿងនៅប្រទេសក្រូអាត

2023/07/14 09:33:05 pm        102
អណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក បានហោះពីលើផ្ទះ និងរថយន្តដែលរងការឆាបឆេះ នៅប្រទេសក្រូអាត ស្របពេលដែលភ្លើងឆេះព្រៃ បានឆាបឆេះឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះភូមិមួយកន្លែងរងការឆាបឆេះគ្មានសេសសល់ ហើយភូមិជាច្រើនកន្លែងទៀត រងការគំរាមកំហែង ស្របពេលដែលសីតុណ្ហភាពបន្តហក់ឡើងខ្ពស់នៅទូទាំងប្រទេស ។ ស្ថានភាពអាកាសធាតុក្តៅខ្លាំងបានកើតមាននៅតំបន់បាល់កង់ ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ គឺរលកកម្តៅមួយគេដាក់ឈ្មោះ "Cerberus" ជាឈ្មោះសត្វសុនខក្បាល ៣របស់ឋាននរគនៅក្នុងទេវកថាក្រិក ដែលបានវាយប្រហារនៅទូទាំងអឺរ៉ុប ។ នៅក្នុងប្រទេសក្រូអាត ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៥៦នាក់ ជាមួយនឹងរថយន្ត ២០គ្រឿង និងយន្តហោះ ៣គ្រឿង បានប្រឹងប្រែងទប់ស្កាត់ភ្លើងឆេះព្រៃដែលបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំងមកពីទិសខាងត្បូង នៅជិតទីក្រុង Sibenik ជាប់សមុទ្រ Adriatic ។ ភូមិ Grebastica រងការឆាបឆេះទាំងស្រុងដោយសារភ្លើងឆេះព្រៃ ក្នុងនោះរថយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋ ត្រូវបានបំផ្លិចបំផ្លាញ ។ គេរំពឹងផងដែរថា សីតុណ្ហភាពនឹងបន្តនៅ ៤០អង្សាសេនៅទូទាំងតំបន់រហូតដល់សប្តាហ៍ក្រោយ ៕

ព្យុះស៊ីក្លូនដ៏មានឥទ្ធិពល វាយបក់លើប្រទេសប្រេស៊ីលភាគខាងត្បូង មនុស្សម្នាក់ស្លាប់

2023/07/14 07:23:38 pm        129
ប្រេស៊ីល៖ អង្គភាពការពារជនស៊ីវិលក្នុងតំបន់ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល បានវាយបក់បោកមកលើប្រទេសប្រេស៊ីលភាគខាងត្បូងកាលពីយប់ថ្ងៃពុធ ដែលបានជន់លិចផ្លូវជាច្រើនកន្លែង និងលំនៅឋានជាច្រើនខ្នង និងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។  ទីក្រុង Vera Cruz, Sobradinho, និងទីក្រុង Joia ស្ថិតនៅភាគពាយព្យ តំបន់ Rio Grande Do Sul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារតែការបំផ្លាញបណ្តាលមកពី ការកើតឡើងនៃព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល។ ពលរដ្ឋជាច្រើន នៅក្នុងតំបន់រងផលប៉ះពាល់ បានស្វែងរកទីជម្រកនៅទីតាំងហាត់កីឡា នៅទីក្រុងរបស់ពួកគេ។ អាជ្ញាធរបានព្រមានពីហានីភ័យនៃបំណាក់ដីនៅក្នុងតំបន់ជាច្រើន។

លោក Wang Yi៖ ចិន និងអាស៊ាន ស្ថិតលើផ្លូវដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍រួម និងវិបុលភាព

2023/07/14 07:15:08 pm        125
ចិន៖ នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននិងអាស៊ាន បង្ហាញនូវផ្លូវត្រឹមត្រូវនៃការកសាងភាពជាអ្នកជិតខាងល្អរយៈពេលយូរអង្វែង ខណៈទទួលបានការអភិវឌ្ឍន៍រួម និងវិបុលភាព។  អ្នកការទូតជាន់ខ្ពស់ចិន បានធ្វើអត្ថាធិប្បាយដូច្នេះ ខណៈចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញពីសមិទ្ធផលនៃការពង្រីកគ្រប់ជុំនៃកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រទេសចិននិងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ លោក បាននិយាយថា អស់រយៈកាលជាង២០ឆ្នាំកន្លងទៅនេះ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្ម នូវរាល់បំណង និងគោលការណ៍នៃសន្ធិសញ្ញាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករាល់ការប្រឈមទាំំងអស់។ លោក Wang Yi និយាយថា ទី១ ភាគីទាំងពីរ បានធ្វើការរួមគ្នា លើការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ប្រទេសចិន និងអាស៊ាន បានជួយគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងជម្នះបញ្ហាប្រឈមទៅនឹងជំងឺរាតត្បាត។ ប្រទេសចិនបានឈានដល់ការឯកភាពដ៏ខាន់ ជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា លើការកសាងសហគមន៍រួមដែលមានអនាគតរួមគ្នា។ លោកWang និយាយថា ទី២ ការស្ថាបនារួមគ្នានៃផ្លូវនិងខ្សែក្រវ៉ាត់ ដែលបានមើលឃើញគម្រោងជាព្រឹត្តិការណ៍សំខាន់ដែលបានបំពេញ រួមមានការបើកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរបស់កម្ពុជា ការបើកសេវាអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងចិន-អាស៊ានលើផ្លូវរថភ្លើងចិន-ឡាវ និងច្រករបៀងពាណិជ្ជកម្មសមុទ្រ-ដីគោកអន្តរជាតិថ្មី ដែលបានបើកបណ្តាញមាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងកាត់តំបន់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ពលរដ្ឋជាង២ពាន់លាននាក់៕

ពលរដ្ឋម៉ិកស៊ិក តស៊ូក្នុងកម្តៅខ្លាំង ដែលកំពុងកើតឡើងនៅភាគខាងជើងប្រទេស

2023/07/14 07:12:02 pm        178
ម៉ិកស៊ិក៖ ប្រជាជននៅក្នុងទីក្រុង Mexicali ភាគពាយព្យប្រទេសម៉ិកស៊ិក បញ្ចៀសការចញទៅខាងក្រៅក្នុងកម្តៅខ្លាំង និងព្យាយាមរក្សាខ្លួនពួកគេឲ្យមានសំណើមជាតិទឹកដើម្បីជួយទប់ទលើកម្តៅ ខណៈតំបន់ស្ថិតក្រោមសីតុណ្ហភាពកើនឡើង។ យោងតាមផ្ទាំងអេក្រង់តាំងបង្ហាញ ដែលបង្ហាញពីសីតុណ្ហភាពនៅក្នុងតំបន់ បានឲ្យដឹងថា នៅសប្តាហ៍នេះ សារធាតុបារ៉តឡើងខ្ពស់ ដែលបានឈានដល់៥១អង្សាសេ។នៅកន្លែងចតរថយន្តនៃអគារពាណិជ្ជកម្ម កម្មករសំណង់កំពុងធ្វើការក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់ ដែលលោក Brian Larreta បាននិយាយថា ឲ្យចៀសវាងការដាក់ខ្លួនឲ្យនៅក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ និងផឹកទឹកឲ្យបានច្រើនដើម្បីទប់ទល់កម្តៅ។ រដ្ឋាភិបាលក្នុងតំបន់ និងអ្នកស្ម័គចិត្ត បានចេញដើរតាមដងផ្លូវ ដើម្បីផ្តល់ជម្រកដល់អ្នកគ្មានលំនៅឋាន និងទឹកដើម្បីបញ្ចៀសជំងឺដែលកើតឡើងដោសារតែកម្តៅខ្លាំង។ យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលបានចេញផ្សាយដោយ សាកលវិទ្យាល័យជាតិស្វយ័ត ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា រលកកម្តៅ ធ្លាប់វាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក កាលពីខែមេសា និងឧសភា។ នៅឆ្នាំនេះ អ្នកជំនាញនិយាយថា វាកាន់តែធ្ងន់ធ្ងរដោយមានគ្រោះរាំងស្ងួត៕

គ្រូពេទ្យទីក្រុង PHOENIX សហរដ្ឋអាមេរិក ព្យាយាមថែទាំជនអនាថា ពីការខ្វះជាតិទឹក និងការរលាកកម្រិតទី៣ ដោយសារក្ដៅខ្លាំង

2023/07/14 07:07:01 pm        188
អាមេរិក៖ នៅពេលដែលគេហរទំព័រផ្លូវការ Phoenix របស់ទីក្រុង Phoenix បានបង្ហោះជាប់គ្នារយៈពេល ១៤ថ្ងៃ ពីសីតុណ្ហភាពដែលឡើងខ្ពស់យ៉ាងហោចណាស់ ៤៣អង្សាសេនោះ ប្រជាជនដែលគ្មានផ្ទះសម្បែង ក្នុងទីក្រុង បានស្វែងរកការសង្គ្រោះពីការឡើងកម្ដៅនេះ។លោក Kevin Hendershot វ័យ ៤៧ឆ្នាំ អត់មានទីលំនៅពិតប្រាកដអស់រយៈពេល ២៥ឆ្នាំហើយ ដោយក្នុងនោះសម្រាប់រយៈពេល ១២ឆ្នាំ លោករស់នៅក្នុងរដ្ឋអារីហ្សូណា (Arizona) ហើយប្រាប់ថា លោកនៅតែមិនអាចស៊ាំនឹងការឡើងកម្ដៅខ្លាំងពេករយៈពេលជាច្រើនខែ ក្នុងពេលខ្លះដែលក្តៅបំផុតប្រចាំឆ្នាំ។វិលទៅខែមិថុនា នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមឡើងក្ដៅជាលើកដំបូង លោក Hendershot បានដេកលក់នៅលើកម្រាលបេតុងដ៏ក្តៅ និងបានភ្ញាក់ឡើងដោយសារការរលាកកម្រិតទី៣ពីស៊ីម៉ងត៍នៃបេតុងនោះ។ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) លោក Hendershot ស្ថិតនៅលើឡានពេទ្យចល័តរបស់សេវាកម្មសុខភាព សម្រាប់ជនអនាថា (Circle the City) ដើម្បីពិនិត្យរាងកាយ។ ការព្យាករណ៍ បានប៉ាន់ស្មានថា ទីក្រុង Phoenix នៅសប្ដាហ៍ក្រោយ នឹងឡើងកម្ដៅខ្ពស់បំផុតលើស ៤៣អង្សាសេ ១៨ថ្ងៃជាប់គ្នា ពោលគឺក្ដៅខ្លាំងជាងកម្ដៅ ដែលមានក្នុងខែមិថុនា ឆ្នាំ១៩៧៤ ទៅទៀត៕

កម្តៅខ្លាំង ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងភាគនិរតីសហរដ្ឋអាមេរិក

2023/07/14 07:03:51 pm        137
អាមេរិក៖ រលកកម្តៅដែលមិនបានផ្លាស់ប្តូរ កំពុងធ្វើឲ្យប៉ះពាល់នៅផ្នែកភាគនិរតីសហរដ្ឋអាមេរិក ដោយរដ្ឋអារីហ្សូណា ត្រូវបានគេព្យាករណ៍ថានឹងមើលឃើញការរាលដាលដល់កំណត់ត្រានៃអាកាសធាតុក្តៅខ្លាំង។ អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង ១១៥លាននាក់ស្ថិតនៅក្រោមទម្រង់មួយចំនួននៃការព្រមានអំពីកម្តៅ។ ទីក្រុង Phoenix បានជួបប្រទះសីតុណ្ហភាពយ៉ាងហោចណាស់ ៤៣អង្សាសេ រយៈពេល១៣ថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថានឹងលើសពីកំណត់ត្រារយៈពេល១៨ ថ្ងៃ ដែលមានកម្តៅលើសពី ៤៣អង្សសេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ទីក្រុងជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងមានកម្តៅកើនឡើងលើសពី ៣៨ អង្សាសេ ។ នៅក្នុងការព្រមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពសេវាអាកាសធាតិជាតិ បាននិយាយថា រលកកម្តៅ នឹងវាយប្រហារនៅរដ្ឋដូចជារដ្ឋ Nevada, Oklahoma, Texas និងរដ្ឋ California ផងដែរ។ អង្គភាពនេះរំពឹងថានឹងមានកម្តៅខ្លាំងរហូតដល់ ៤៦អង្សាសេ នៅផ្នែកខ្លះនៃទីវាលភាគខាងត្បូង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពពេញមួយយប់ត្រូវបានគេរំពឹងថានឹងនៅតែក្តៅខុសពីធម្មតា ប្រហែល ៣២អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលផ្តល់ភាពធូរស្រាលនៅពេលយប់តិចតួចពីកម្តៅ។មន្ត្រីបានជំរុញឲ្យេពលរដ្ឋប្រុងប្រយ័ត្ន កំណត់ពេលវេលានៅខាងក្រៅ អំឡុងម៉ោងព្រះអាទិត្យក្តៅខ្លាំង ស្នាក់កន្លែងមានទឹក និងកុំទុកសត្វចិញ្ចឹមឬកូនៗនៅក្នុងយានយន្តដែលចាក់សោ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) បានឱ្យដឹងថាមនុស្សប្រមាណ ៧០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅរាល់ឆ្នាំនីមួយៗ មកពីមូលហេតុទាក់ទងនឹងកម្តៅនៅសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM
ឥណ្ឌាឃាត់ខ្លួនមេដឹកនាំសំខាន់​ៗ​របស់ចលនា​ «Cockroach» ក្រោយមាន​ការតវ៉ាភ្លាមៗ
10/13/2026 06:10 PM