ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រថយន្តជាប់នៅតាមដងផ្លូវលិចទឹកនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក

2023/07/03 09:21:49 pm        382
អាមេរិក៖ យានជំនិះជាច្រើនត្រូវបានជាប់នៅក្នុងទីក្រុង ឈីកាហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះវាយប្រហារតំបន់នេះកាលពីថ្ងៃអាទិត្យ (២ កក្កដា)។ ទីភ្នាក់ងារសេវាអាកាសធាតុជាតិបានចេញការព្រមានអំពីទឹកជំនន់ដ៏គំហុកសម្រាប់បណ្តាតំបន់នានា ហើយបានស្នើឱ្យប្រជាពលរដ្ឋដាក់កម្រិតការធ្វើដំណើរនៅក្នុងតំបន់នេះ។ការប្រកួតកីឡាកាលពីថ្ងៃអាទិត្យរវាង ក្រុម Cleveland Guardians និងក្រុមម្ចាស់ផ្ទះ Chicago Cubs ត្រូវបានពន្យារពេលដោយសារបញ្ហាអាកាសធាតុនេះ៕

គ្រូពេទ្យនាំពលរដ្ឋប៉ាឡេស្ទីនរងរបួសទៅមន្ទីរពេទ្យបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងទីក្រុង Jenin

2023/07/03 07:06:50 pm        108
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បានវាយឆ្មក់នៅទីក្រុងJenin តំបន់ West Bank ពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនេះ ដោយបើកការវាយប្រហារ ដែលពលរដ្ឋនិយាយថា មានទាំងមីស៊ីលបាញ់ពីលើអាកាស និងចាប់ផ្តើមប្រយុទ្ធដោយកាំភ្លើង ដែលបានបន្តរហូតដល់ពេលព្រឹកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។ ដោយមានសំឡេងការបាញ់កាំភ្លើងធំ និងគ្រឿងផ្ទុះ ត្រូវបានលាន់លឺនៅទូទាំងទីក្រុងជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលលាន់លឺយ៉ាងច្បាស់នៅលើក្បាល ដែលកងពលតូចនៅទីក្រុង Jenin ជាអង្គភាពមួយត្រូវបានបង្កើតឡើងរួមមានក្រុមជីវពលផ្សេងៗគ្នា មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួនដ៏ធំរបស់ទីក្រុង បាននិយាយថា ខ្លួនកំពុងតតាំងជាមួយកងកម្លាំងអ៊ីស្រាអែល។អ្នកបើកបររថយន្តសង្គ្រោះប៉ាឡេស្ទីនលោក Khaled Alahmad បាននិយាថា អ្វីដែលកំពុងកើតឡើងនៅក្នុងជំរំជនភៀសខ្លួនគឺជាសង្គ្រាមពិត។ មានការវាយប្រហារពីលើអាកាសដាក់គោលដៅមកលើជំរំ ជារៀងរាល់ពេល យើងបើកបរដោយមានរថយន្តសង្គ្រោះ៥ទៅ៧គ្រឿង ហើយយើងត្រឡប់មកវិញមានអ្នករងរបួសពេញរថយន្ត។ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើអគារមួយកន្លែង ដែលបម្រើជាមជ្ឈមណ្ឌលទីបញ្ជាការសម្រាប់អ្នកប្រយុទ្ធមកពីកងពលទីក្រុង Jenin ជាអ្វីដែលខ្លួនបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដ៏ខ្លាំងក្លា នៅក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងទីក្រុង Jenin ខណៈមនុស្សម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Ramallah បន្ទាប់ពីត្រូវបានបាញ់ចំក្បាល នៅប៉ុស្តិ៍ត្រួតពិនិត្យ៕

មន្ត្រីក្រុង Baltimore របស់អាមេរិក ជំរុញឲ្យសហគមន៍ផ្ដល់ព័ត៌មានពីជនសង្ស័យ ក្នុងការបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់

2023/07/03 05:36:10 pm        189
អាមេរិក៖ បន្ទាប់ពីមនុស្ស២នាក់ បានស្លាប់ និង ២៨នាក់ផ្សេងទៀត រងរបួស ដោយក្នុងនោះរួមទាំងកុមារប្រមាណជា១៤នាក់ផង នៅក្នុងការបាញ់ប្រហារដ៏រង្គាល នៅទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡែន (Maryland) សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ (ទី២ ខែកក្កដា) មន្ត្រីនៅតំបន់នេះ បានជំរុញឲ្យសហគមន៍ចេញមកផ្តល់ព័ត៌មាន ឬវីដេអូណាមួយ ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ស្នងការស្ដីទីនៃនាយកដ្ឋានគរបាលរបស់ទីក្រុងបាល់ទីម័រ (Baltimore) លោក Richard Worley បាននិយាយថា កម្លាំងនគរបាលនៅតែតាមស្វែងរកជនសង្ស័យជាច្រើននាក់។ នគរបាលបានប្រាប់អ្នកយកព័ត៌មានថា ស្ត្រីវ័យ ១៨ឆ្នាំ និងបុរសវ័យ ២០ឆ្នាំម្នាក់ បានស្លាប់ ហើយមនុស្ស ៩នាក់ នៅតែត្រូវព្យាបាលក្នុងមន្ទីរពេទ្យដោយសាររងរបួសដោយសារគ្រាប់កាំភ្លើង កាលពីរសៀលថ្ងៃអាទិត្យ ដោយក្នុងនោះមនុស្សមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។លោក Worley បានប្រាប់ទៀតថា ក្នុងចំណោមអ្នករងរបួស មានជនរងគ្រោះ ១៤នាក់ ដែលមានអាយុក្រោម ១៤ឆ្នាំ ដោយកត់សម្គាល់ថាពួកគេនៅតែព្យាយាមបញ្ជាក់អាយុជនរងគ្រោះ។ សោកនាដកម្មនេះ បានធ្វើឲ្យរង្គោះរង្គើទីក្រុងបាល់ទីម័រ (Baltimore) ចម្ងាយ ៤០ម៉ាយល៍ (៦៤គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington DC) ជាការចាប់ផ្តើមវិស្សមកាល៤កក្កដានៃចុងសប្តាហ៍ នៅពេលដែលប្រជាជនអាមេរិកជាធម្មតាជួបជុំគ្នាដើម្បីបង្កើតក្បួនដង្ហែ ជុំគ្នាអាំងសាច់ និងបាញ់កាំជ្រួចភ្ញី។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការបាញ់ប្រហារនេះ បានកើតឡើងក្នុងរយៈពេលខ្លី ក្រោយពាក់កណ្តាលអធ្រាត្រ នៅឯពិធីជប់លៀងប្លុក «Brooklyn Day» នៅសង្កាត់ Brooklyn Homes នៃទីក្រុង Baltimore ដែលមានមនុស្សចូលរួមរាប់រយនាក់ ហើយសាក្សីម្នាក់ បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Fox 45 ថា ពួកគេបានលឺសំឡេងបាញ់ពី ២០គ្រាប់ទៅ ៣០គ្រាប់៕

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ខណៈកម្ដៅខ្លាំងវាយប្រហារភាគខាងលិច និងខាងជើង

2023/07/03 05:22:06 pm        207
ជប៉ុន៖ មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជននៅតំបន់ Kyushu ភាគខាងត្បូងប្រទេសឲ្យ ប្រុងប្រយ័ត្នចំពោះបំណាក់ដី និងទឹកជំនន់ ដោយភ្លៀងធ្លាក់ខ្លាំង ដែលបានធ្លាក់មកលើតំបន់នេះកាលពីចុងសប្តាហ៍ នឹងអាចបន្តកើតមានឡើងទៀត។ ស្ថានីយ៍ទូរទស្សន៍រដ្ឋ NHK បានរាយការណ៍នៅថ្ងៃចន្ទ ទី ៣ ខែកក្កដានេះថា ការប្រឈមខ្លាំងនៅតែមាននៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ។ មន្ត្រីអាកាសធាតុបាននិយាយថា ផ្នែកការប្រឈមមុខត្រូវបានគេរំពឹងថានឹងនៅតែមាននៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងច្រើនជាង ៥០មីលីម៉ែត្រក្នុងមួយម៉ោង។យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ៦៥ មីលីម៉ែត្រ ត្រូវបានកត់ត្រា ក្នុងរយៈពេលមួយម៉ោងនៅក្នុងខេត្ត Oita នៅព្រឹកថ្ងៃចន្ទនេះ។ ប្រជាជនត្រូវបានគេជូនដំណឹងឱ្យប្រុងប្រយ័ត្នចំពោះបំណាក់ដី ទឹកជំនន់នៅតំបន់ទំនាប ទន្លេហៀរប្រៀបច្រាំង រន្ទះ និងខ្យល់កន្ត្រាក់។ ពួកគេនិយាយថា នៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ហានិភ័យនៃបំណាក់ដី និងគ្រោះមហន្តរាយផ្សេងៗអាចនឹងកើនឡើង៕

ការបាញ់ប្រហារទ្រង់ទ្រាយធំនៅទីក្រុង Baltimore បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ២៨ នាក់រងរបួសក្នុងពិធីជប់លៀង

2023/07/03 05:18:53 pm        191
អាមេរិក៖ យោងតាមរបាយការណ៍របស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់ និង២៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅទីក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃអាទិត្យ នៅកន្លែងកើតហេតុក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ យោងតាមនគរបាលនៅទីក្រុង Baltimore ជាទីក្រុងមានចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Washington DC បានឱ្យដឹងថា ស្ត្រីអាយុ ១៨ ឆ្នាំ និងបុរសអាយុ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់ ហើយជនរងគ្រោះ៣នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនសង្ស័យ នៅមានសេរីភាពនៅឡើយ ។ អភិបាលក្រុង លោក Brandon Scott និងនាយកដ្ឋាននគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការស៊ើបអង្កេតកំពុងធ្វើឡើង ហើយយើងនឹងមិនសម្រាកនោះទេ រហូតដល់អ្នកទទួលខុសត្រូវ ត្រូវបានចាប់ខ្លួន។ សោកនាដកម្មនេះបានធ្វើឲ្យរង្គោះរង្គើរទីក្រុងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ក្នុងខែកក្កដានេះ នៅពេលដែលប្រជាជនអាមេរិកជាធម្មតាជួបជុំគ្នាសម្រាប់ពិធីក្បួនព្យុហយាត្រា ការរៀបសាច់អាំង និងមើលកាំជ្រួចភ្ញី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហារបានកើតឡើងភ្លាមៗក្រោយពាក់កណ្តាលអធ្រាត្រនៅពិធីជប់លៀងប្លុក «Brooklyn Day» នៅក្នុងតំបន់ Brooklyn Homes នៃទីក្រុង Baltimore ដែលមានមនុស្សរាប់រយនាក់បានមកចូលរួម។ សាក្សីម្នាក់បានប្រាប់ទូរទស្សន៍ Fox 45 ថាពួកគេបានឮការបាញ់កាំភ្លើងពី២០ទៅ ៣០ គ្រាប់។ នគរបាលនិយាយថា មនុស្ស៩នាក់ត្រូវបានដឹកចេញពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ខណៈមនុស្ស២០នាក់ផ្សេងទៀតដែលរងគ្រោះដែរនោះបានទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Medstar Harbor Hospital បានព្យាបាលអ្នកជំងឺចំនួន ១៩ នាក់កាលពីព្រឹកថ្ងៃអាទិត្យ ដែលសុទ្ធតែមានរបួសក្នុងស្ថានភាពផ្សេងគ្នាដោយគ្រាប់កាំភ្លើង បន្ទាប់ពីឧបទ្ទវហេតុនេះ។

មានអំពើហិង្សាជាបន្តបន្ទាប់នៅប្រទេសបារាំង បន្ទាប់ពីពិធីបុណ្យសពយុវជនដែលត្រូវនគរបាលបាញ់សម្លាប់

2023/07/02 10:36:29 pm        238
កុបកម្ម និងការតវ៉ាជាច្រើនបានវាយប្រហារប្រទេសបារាំងសម្រាប់យប់ទី៥ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ម្នាក់ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារដោយមន្រ្តីនគរបាលម្នាក់ ទោះបីជាស្ថានភាពហាក់ដូចជាមិនសូវខ្លាំងក្លាដូចថ្ងៃមុនៗក៏ដោយ។នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ស្ថានការណ៍បានស្ងប់ស្ងាត់ជាងកាលពីបួនយប់មុន ប៉ុន្តែរថយន្តជាច្រើននៅតែអាចត្រូវបានគេឃើញថាបានក្រឡាប់ និងឆេះនៅក្នុងទីក្រុងប៉ារីស ដោយមានមនុស្សព្យាយាមវាយកម្ទេចអគាររបស់ហាងនានា។ការបាញ់ប្រហារកាលពីថ្ងៃអង្គារលើយុវជនវ័យ ១៧ឆ្នាំឈ្មោះ Nahel ដែលមានដើមកំណើតនៅអាហ្វ្រិកខាងជើងត្រូវបានថតតាមវីដេអូ។ ហេតុការណ៍នោះបានបន្តឲ្យមានការត្អូញត្អែរជាយូរមកហើយនៃអំពើហិង្សារបស់នគរបាល ព្រមទាំងការរើសអើងពូជសាសន៍ក្នុងចំណោមសហគមន៍ចម្រុះជាតិសាសន៍ និងក្រីក្ររបស់ប្រទេសនេះ។ភាពចលាចលទូទាំងប្រទេសដែលបានកើតឡើងនេះ បានបង្ខំឱ្យប្រធានាធិបតីបារាំងលោក Emmanuel Macron ពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់។ វាជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់ការដឹកនាំរបស់លោក Macron ចាប់តាំងពីការតវ៉ាដែលគេហៅថា "អាវកាក់ពណ៌លឿង" បានធ្វើឱ្យបាត់បង់ជីវិតភាគច្រើនក្នុងប្រទេសបារាំងកាលពីចុងឆ្នាំ២០១៨មក៕

មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការនៅអ៊ីស្រាអែល សម្រាប់រយៈពេល ២៦សប្តាហ៍ជាប់ៗគ្នា

2023/07/02 05:01:19 pm        213
មនុស្សរាប់ម៉ឺននាក់នៅអ៊ីស្រាអែល បានបានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីតវ៉ារយៈពេល ២៦សប្តាហ៍ជាប់ៗគ្នា ពោលគឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលក្រុមតំណាងរាស្រ្តចាប់ផ្តើមជជែកគ្នាពីសេចក្តីព្រាងច្បាប់ដែលនឹងកំណត់អំណាចរបស់តុលាការកំពូល ក្រុមបាតុករ នាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យ “ប្រជាធិបតេយ្យ” ពេលដែលពួកគេសន្យាបន្តធានាដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ។ បាតុកម្មប្រឆាំងរដ្ឋាភិបាល បានបង្ខំឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ផ្អាកកិច្ចខិតខំប្រឹងប្រែងខាងប្រព័ន្ធតុលាការរបស់លោកកាលពីថ្ងៃមីនា ដើម្បីអនុញ្ញាតឲ្យមានកិច្ចប្រជុំសម្របសម្រួលជាមួយគណបក្សប្រឆាំង ។ លោកបានប្រកាសថា កិច្ចប្រជុំទាំងនោះពុំទទួលបានផ្លែផ្កានោះទេកាលពីសប្តាហ៍មុន ហើយលោកបានបញ្ជាឲ្យពិនិត្យមើលច្បាប់មួយចំនួនឡើងវិញ ។ នៅក្នុងបទសម្ភាសន៍បង្ហោះលើគេហំព័ររបស់កាសែត Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu និយាយថា លោកបានដកចេញខ្លឹមសារស្នូលនៃផែនការជម្លោះដ៏ជូរចត់មួយនេះ បើទោះបីជាលោកនៅតាមរកការផ្លាស់ប្តូរវិធីជ្រើសរើសចៅក្រមក៏ដោយ ៕

Update៖ មនុស្សចំនួន០៨នាក់បានស្លាប់ ក្នុងអគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេមួយកន្លែង

2023/07/02 04:35:04 pm        614
ភ្នំពេញ៖ រហូតដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាក់ថា អគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេ មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន០៨នាក់ បានស្លាប់។គួរបញ្ជាក់ផងដែរ ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអតីតខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៣០គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន១១១ឡាន ទើបបពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេមួយកន្លែង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់

2023/07/02 03:43:46 am        668
ភ្នំពេញ៖ អគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេ មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន០៦នាក់ បានស្លាប់។ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអតីតខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំពោះមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

ភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តហ៊ូណាន ប្រទេសចិន

2023/07/01 06:08:59 pm        157
ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញតំបន់នានានៅខេត្ត Xiangxi Tujia និងតំបន់ស្វយ័ត Miao ក្នុងខេត្ត ហ៊ូណានប្រទេសចិនភាគកណ្តាលកាលពីថ្ងៃសុក្រ បណ្តាលឱ្យមានការជន់លិចផ្លូវថ្នល់ អគារលំនៅឋាន និងតំបន់កសិកម្ម។ អាជ្ញាធរមូលដ្ឋានបានចេញការព្រមានភ្លាមៗអំពីអាកាសធាតុធ្ងន់ធ្ងរ និងបានចល័តកម្លាំងសង្គ្រោះបន្ទាន់ដើម្បីដោះស្រាយស្ថានភាព។ តំបន់ក្នុងទីក្រុង និងទីប្រជុំជននៅជុំវិញនៃតំបន់ Baojing ក្នុងខេត្តបានរងផលប៉ះពាល់ជាពិសេសដោយភ្លៀងធ្លាក់ខ្លាំង ដោយតំបន់នេះទទួលទឹកភ្លៀងជិត ២៨០ មីលីម៉ែត្រក្នុងរយៈពេល ១២ម៉ោង។ខណៈផ្លូវមួយកន្លែងបានប្រែក្លាយទៅជាទន្លេមានភក់ល្បប់ដោយទឹកជន់លិចកំពុងហូរ ការិយាល័យអាកាសធាតុក្នុងតំបន់បានចេញការព្រមានពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង ជាកម្រិតខ្ពស់បំផុត នៅពេលថ្ងៃត្រង់។ ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឲ្យមានការខូចខាតផលដំណាំ លំនៅឋាន និងហាងទំនិញជាច្រើន និងបណ្តាលឲ្យប្រជាពលរដ្ឋច្រើននាក់ជាប់គាំង។ ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងតំបន់បានឆ្លើយតបភ្លាមៗ ហើយបានប្រញាប់ប្រញាល់ទៅកាន់តំបន់រងផលប៉ះពាល់ដោយទូកជ័រ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង មនុស្សជាង ១.០០០ នាក់ មកពីក្រុងទាំង ១២ ក្នុងតំបន់ Baojing ត្រូវបានជម្លៀសចេញដោយជោគជ័យទៅកាន់ទីតាំងដែលមានសុវត្ថិភាព។តំបន់ Guzhang ក្នុងខេត្តក៏បានជួបស្ថានភាពអាកាសធាតុខ្លាំងផងដែរ ដែលចាប់ផ្តើមកាលពីម៉ោង ០១:០០នាទី កាលពីថ្ងៃសុក្រ។ គិតត្រឹមម៉ោង ១១:០០ យប់ តំបន់នេះត្រូវបានជន់លិច ដោយមានភ្លៀងធ្លាក់ជាមធ្យម ១២៥ មីលីម៉ែត្រ ដោយតំបន់មួយចំនួនទទួលទឹកភ្លៀងលើសពី ២៨០ មីលីម៉ែត្រ ដែលនាំឱ្យមានការជន់លិចធ្ងន់ធ្ងរនៅតាមដងផ្លូវក្នុងក្រុងជាច្រើន និងមានបំណាក់ដីនៅជិតផ្លូវរូងក្រោមដីនៅភ្នំជុំវិញនោះ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវផ្លូវធ្វើដំណើរកំពុងដំណើរការ។ នាយកដ្ឋានអាកាសធាតុក្នុងតំបន់បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM
កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM