មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
ស្នងការខេត្តកោះកុង៖សមត្ថកិច្ចទទួលបានតម្រុយ មន្ត្រីនគរបាលព្រំដែនខេត្តកោះកុងដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ហើយ
ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់

សន្តិសុខ និង សង្គម

ប្រទេសចិនបញ្ជាក់ថា ខ្លួនតែងតែឈរនៅខាងសន្តិភាពជានិច្ចជុំវិញវិបត្តិនៅអ៊ុយក្រែន

2023/04/27 10:43:52 am        159
ភ្នំពេញ៖ ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនជុំវិញជំហរនៅខាងសន្តិភាពពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជាក់ជាថ្មី។  អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធបាននិយាយថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយថាគ្មានអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរទេ។ លោក Xi បាននិយាយថា ប្រទេសចិន នឹងបញ្ជូនតំណាងពិសេសមួយរូបរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុបអាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីទាំងអស់ស្តីពីដំណោះស្រាយខាងនយោបាយនៃវិបត្តិនេះ។ អំឡុងជំនួបតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ជំហរស្នូលរបស់ចិន មានតែការសម្របសម្រួលឲ្យមានការចរចាសន្តិភាព ប៉ុណ្ណោះ ។លោកថា ប្រទេសចិន មិនដែលបង្កើតវិបត្តិឡើយ ហើយក៏មិនដែលបង្កើតបក្សពួកធ្វើរឿងបែបនេះដែរ។ លោកបានសន្យាថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន នឹងមិនអង្គុយឱបដៃឈរមើលឡើយ ហើយក៏នឹងមិនយកសាំងចាក់លើភ្លើងដែរ ផ្ទុយទៅវិញ នៅតែមិនយកស្ថានភាពនេះដើម្បីរកផលចំណេញសម្រាប់ខ្លួនដែរ៕

ចិនទទួលតំណែងឈានមុខរបស់ពិភពលោកនៃចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងដំណើរការអភិវឌ្ឍ

2023/04/27 10:10:33 am        65
ចិន៖ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបន្តនាំមុខពិភពលោកក្នុងចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍ។សៀវភៅខៀវបាននិយាយថា ប្រទេសនេះមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ កំពុងស្ថិតក្រោមការសាងសង់មានសមត្ថភាពដែលត្រូវបានដំឡើងសរុប២៦,៨១លានគីឡូវ៉ាត់។ សៀវភៅខៀវបានបង្ហាញថា ប្រទេសចិន បានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនក្នុងលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានរយៈពេលយូរអង្វែង ខណៈកំពុងបង្កើតវឌ្ឍនភាពស្ថិតស្ថេរ ក្នុងដំណើរការអភិវឌ្ឍ។ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសចិន បានអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ដែលកំពុងដាក់រោងចក្រថ្មីចំនួន៣ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងកំពុងចាប់ផ្តើមសាងសង់រោងចក្រចំនួន៦ផ្សេងទៀត។រហូតមកដល់ពេលនេះ ប្រទេសនេះ មានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មចំនួន៥៤    ខណៈមានសមត្ថភាពដំឡើងសរុប៥៦.៨២ លានគីឡូវ៉ាត់ ដែលទទួលបានចំណាត់ថ្នាក់ទី៣លើពិភពលោក។ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនបានធ្វើប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ខ្លួនដោយការបំពេញមុខងារដោយសុវត្ថិភាព ដែលនៅតែរក្សាបានក្នុងកម្រិតឈានមុខជាអន្តរជាតិ៕

ការប្រតាយប្រតប់គ្នាផ្ទុះឡើងនៅទីក្រុងទូរីន ប្រទេសអ៊ីតាលី អំឡុងខួប៧៨ឆ្នាំនៃទិវារំដោះជាតិប្រឆាំងរបបហ្វាស៊ីស

2023/04/27 09:58:20 am        154
អ៊ីតាលី៖ កាលពីថ្ងៃអង្គារ ការប្រតាយប្រតប់គ្នា បានផ្ទុះឡើងរវាងក្រុមមន្ត្រីនគរបាល និងក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងទូរីន(Turin) អំឡុងក្បួនរំឭកខួបទី៧៨ឆ្នាំនៃទិវារំដោះជាតិរបស់ប្រទេសអ៊ីតាលី។យោងតាមរបាយការណ៍ក្នុងស្រុក ក្រុមបាតុករប្រហែល២ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវ និងបានចូលរួមពិធីដុតភ្លើងគប់ប្រពៃណីនៅទីលានចតុរង្គ Piazza Arbarello ដោយមានការប្រតាយប្រតប់គ្នាដោយសារតែវត្តមានរបស់ទង់សម្ព័ន្ធយោធាណាតូ និងទង់ជាតិអ៊ុយក្រែន។ ទិវារំដោះជាតិដែលប្រទេសនេះស្គាល់ថាជា Il Giorno Della Liberazione រំឭកដល់ចលនាបក្សសម្ព័ន្ធនិយមដ៏ធំ អំឡុងសង្រ្គាមលោកលើកទី២ នៅក្នុងប្រទេសអ៊ីតាលី។   ចលនានេះបានបង្រួបបង្រួមសកម្មជនប្រឆាំងរបបហ្វាស៊ីសអ៊ីតាលីមកពីមជ្ឈដ្ឋានផ្សេងៗ រួមទាំងកម្មករ កសិករ និងនិស្សិត ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបរបស់មេដឹកនាំផ្ដាច់ការអ៊ីតាលីលោក Mussolini និងការគ្រប់គ្រងរបស់របបណាស៊ី។ ទ្រឹស្តីសង្គ្រាមលោកលើកទី ២ របស់ប្រទេសអ៊ីតាលីបានបញ្ចប់ជាមួយនឹងការស្លាប់របស់លោក Benito Mussolini កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ១៩៤៥ ហើយក្រោយមករដ្ឋាភិបាលអ៊ីតាលីបានប្រកាសយកថ្ងៃទី ២៥ខែមេសាជាថ្ងៃបុណ្យជាតិដើម្បីរំលឹកដល់ការរំដោះប្រទេសពីរបបផ្ដាច់ការណាស៊ី៕

អគ្គិភ័យបានបំផ្លិចបំផ្លាញលំនៅឋានជាង១៣០ខ្នង និងមនុស្សម្នាក់ស្លាប់នៅក្នុងតំបន់ស្វើដឡូវស៍ ប្រទេសរុស្ស៊ី

2023/04/27 09:54:52 am        54
រុស្ស៊ី៖ អង្គភាពតំបន់របស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លំនៅឋានជាង១៣០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យនៅក្នុងតំបន់ ស្វើដឡូវស៍ (Sverdlovsk)របស់ប្រទេសរុស្ស៊ី។  សេចក្ដីថ្លែងការណ៍នេះបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានខ្នះខ្នែងជួយសង្រ្គោះលំនៅឋានជាង១.២០០ខ្នងនៅក្នុងភូមិម Tayozhny និងតំបន់លំនៅឋាន Sosva។ ទោះយ៉ាងណា អគ្គិភ័យបានបំផ្លាញអគារប្រមាណ១៧៨  រួមទាំងលំនៅឋាន១៣៤ខ្នង។ យោងតាមក្រុមអាជ្ញាធរប្រចាំតំបន់ ឧបករណ៍ប្រើប្រាស់ទាំងអស់  សេវាផ្គត់ផ្គង់ថាមពល និងឧស្ម័ន ត្រូវបានដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដោយសារអគ្គិភ័យនេះ។ អ្នកនាំពាក្យក្រសួងសង្រ្គោះបន្ទាន់បានប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ីមុននេះ ថា អគ្គិភ័យនេះ បានបំផ្លិចបំផ្លាញផ្ទៃដីទំហំ៩ពាន់ម៉ែត្រក្រឡា នៅក្នុងតំបន់លំនៅឋាន Sosva និង ២.៧០០ម៉ែត្រក្រឡានៅក្នុងភូមិ Tayozhny ។ អគ្គិភ័យនេះ ក៏បានសម្លាប់មនុស្សម្នាក់ផងដែរនៅក្នុងតំបន់លំនៅឋានSosva៕

ជនសង្ស័យ២នាក់លួចហែកទ្រុងបន្ទប់ឃុំឃាំង ខណ្ឌឫស្សីកែវ រត់គេចខ្លួនបានសម្រេច

2023/04/26 08:01:24 am        393
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណៈមេឃកំពុងភ្លៀងខ្លាំង ជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំង រត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពីមេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់ ភ្លាមៗនោះសមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចេញកម្លាំងជាច្រើននាក់ តាមស្វែងរកជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពហែកទ្រុងដែកបន្ទប់ឃុំឃាំង​ខណ្ឌឫស្សីកែវ។គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅ ជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ខណៈឈប់ចាក់សាំងនៅចំណុចស្រុកព្រះនេត្រព្រះ តែអត់លុយឱ្យគេ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងបានបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ បច្ចុប្បន្នមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវវិញផងដែរ៕ អត្ថបទ៖ កុម្ភៈ

ការផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្មនៅប៉ាគីស្ថាន បណ្តាលឲ្យមនសុ្ស ១៣នាក់ស្លាប់

2023/04/25 12:02:06 pm        63
ប៉ាគីស្ថាន៖ នគរបាលនិយាយថា ការផ្ទុះ២លើកនៅឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្ម នៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និងរងរបួសជាង៥០នាក់ កាលពីថ្ងៃចន្ទ។លោក Akhtar Hayat មន្ត្រីជាន់ខ្ពស់នគរបាលនិយាយថា ការផ្ទុះ បានធ្វើឲ្យរញ្ជួយការិយាល័យប្រឆាំងភេរវកម្ម នៅតំបន់ជ្រលងភ្នំ Swat ភាគពាយ័ព្យ ដែលកាលពីពេលមុន ត្រូវបានគ្រប់គ្រងរយៈពេលយូដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលពួកគេត្រូវបានបោសសម្អាតចេញក្នុងប្រតិបត្តិការយោធាក្នុងឆ្នាំ២០០៩ ។ អ្នកនាំពាក្យរបស់លោក បាននិយាយនៅក្នុងសចក្តីថ្លែងការណ៍ថា គ្រាប់រំសេវ បានឆាបឆេះ ដែលបញ្ហានេះភាគច្រើនប្រហែលជាដោយសារតែការឆ្លងចរន្តអគ្គិសនី។ គ្មានភស្តុតាងនៃការវាយប្រហារពីខាងក្រៅដែលបានកើតឡើងនោះទេរហូតមកដល់ពេលនេះ។នគរបាល និងយោធា ប្រទេសប៉ាគីស្ថាន មានវត្តមានច្រើននៃបុគ្គលិកប្រឆាំងភេរវកម្មនៅក្នុងតំបន់ជ្រលងភ្នំនេះ ជាទីកន្លែងកំណើតរបស់លោក Mullah Fazlullah អតីតប្រមុខក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស ក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងក្នុងឆ្នាំ២០១៨។លោក Hayat និយាយថា អ្នកនាំពាក្យនិយាយថា ទិដ្ឋភាពផ្សេងទៀតនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត។ ភាគច្រើននៃអ្នកដែលបានស្លាប់ក្នុងការផ្ទុះនេះ គឺជាមន្ត្រីនគរបាលប្រឆាំងភេរវកម្ម ហើយស្ត្រីម្នាក់ និងកូនរបស់នាង ដែលដើរឆ្លងកាត់ជិតអគារនោះ បានស្លាប់ផងដែរ។ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យម្នាក់ និយាយថា ខាងមន្ទីរពេទ្យបានទទួលអ្នករងរបួសជាច្រើនដើម្បីព្យាបាល ដែលមួយចំនួនក្នុងចំណោមពួកគេរងរបួសធ្ងន់៕

ក្មេងស្រីអាយុ៦ឆ្នាំត្រូវបានគេបាញ់ បន្ទាប់ពីបាល់បោះរមៀលចូលក្នុងទីធ្លាផ្ទះបុរសម្នាក់នៅរដ្ឋ North Carolina

2023/04/21 12:04:01 pm        148
អាមេរិក៖ បុរសម្នាក់នៅរដ្ឋ North Carolina ដែលត្រូវបានចោទប្រកាន់ពីការបាញ់ទៅលើក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឪពុករបស់នាង បន្ទាប់ពីបាល់បោះរបស់ពួកគេ បានរមៀលចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋ Florida។ នគរបាលនិយាយថា លោក Robert Louis Singletary អាយុ២៤ឆ្នាំ បានចូលខ្លួនមកអាជ្ញាធរ ក្នុងទីក្រុង Tampa កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតាមស្វែងរយៈពេល២ថ្ងៃ។ជនរងគ្រោះ២នាក់ផ្សេងទៀត មានបុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស។ លោក Singletary ប្រឈមមុខ៤ករណី នៃឃាតកម្មដែលប៉ុនប៉ងកម្រិតទី១។ នគរបាលនឹងចោទប្រកាន់ផងដែរចំពោះជនសង្ស័យរូបនេះដោយ២ករណីពីបទវាយប្រហារដោយអាវុធដ៏ឃោរឃៅដែលមានបំណងសម្លាប់មនុស្ស និង១ករណីទៀតពីបទកាន់កាប់អាវុធដោយជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ។កាលពីពេលមុន ជនសង្ស័យត្រូវបាននគរបាលដឹងថា បានវាយប្រហារទៅលើមិត្តស្រីយ៉ាងធ្ងន់ធ្ងរតាមដែលចោទប្រកាន់កាលពីពីខែធ្នូ។ នគរបាលនៅក្នុងតំបន់ Gaston នៅពេលដំបូងបានទទួលការហៅទូរស័ព្ទមកលេខ៩១១ នៅម៉ោង១៩:៤៤ នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃអង្គារ អំពីការបាញ់ប្រហារ។ ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានរាយការណ៍ថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឳពុករបស់នាង ទាំងពីរនាក់បានរងរបួសធ្ងន់។ស្ត្រីពេញវ័យម្នាក់ ត្រូវបានបាញ់ប្រផិត ហើយបុរសពេញវ័យទី២ ត្រូវបានបាញ់ចំ៕

សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅបាវិត

2023/04/21 09:20:09 am        498
ភ្នំពេញ៖ ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់នៅក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំ​សហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង​មានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន​បាន​ជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការ​នគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មានពីរម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថា​មានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម។អាងករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី៕ អត្ថបទ ៖ កុម្ភៈ

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិន ទាំង ០៥នាក់ ពីបទ បង្ខាំងមនុស្ស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

2023/04/19 07:02:05 pm        193
ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះថា ករណីជនជាតិចិនចំនួន០៥នាក់ដែលចាប់ជំរិតជនជាតិជនចិនដូចគ្នាតំណាងអយ្យការបានសម្រេចបេីកការស៊េីបសួរពីបទបង្ខាំងមនុស្សដោយខុសច្បាបធ្វេីទារុណកម្ម ដេីម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។សូមបញ្ជាក់ថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន ៥នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានឲ្យដឹងថាក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្រិដ្ឋជន ជាជនជាតិចិនចំនួន ៧នាក់។ក្រោយធ្វើការសាកសួរ ជនជាតិចិនចំនួនពីរនាក់មិនមានការពាក់ព័ន្ធឡើយ ដូច្នេះបញ្ជូនជនជាតិចិនចំនួន ៥នាក់ ដើម្បីទៅអយ្យកាអមសាលាការដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បុរសឈ្មោះ កែវ សុន ដែលមានកំហុសលើការបើកបរ ត្រូវបានដោះលែងឱ្យមាន​សេរីភាព​វិញហើយ

2023/04/19 12:56:34 pm        348
កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បុរសឈ្មោះ កែវ សុន ដែល​បានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នោះ ​ត្រូវបានលោក នូ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកំពង់ឆ្នាំង ​បានចេញដីកាបង្គាប់ឱ្យ​ដោះលែងវិញហើយ ដែលដីកានោះមានលេខ២១៦ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។សូមបញ្ជាក់ថា លោក កែវ សុន មានទីលំនៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​ត្រូវបាន​នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន បញ្ជូន​មក​ស្នងការដ្ឋានខេត្ត ​និងបន្តតាមនីតិវិធីទៅតុលាការនៅថ្ងៃទី១២ ​ខែមេសា​ ឆ្នាំ២០២៣ ក្រោយរូបគាត់​បាន​ជាប់ចោទពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ​មិនគោរព​កាតព្វកិច្ច ​ដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ ​បណ្តាលឱ្យរងរបួសអ្នកដទៃ»។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ក្នុងភូមិពោធិឬទ្ធីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/05/2026 08:04 PM
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
04/05/2026 06:04 PM
ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
04/05/2026 05:04 PM
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
04/05/2026 05:04 PM
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
04/05/2026 05:04 PM
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
04/05/2026 05:04 PM
ស្ថាប័នការពារជនស៊ីវិល នៅហ្កាហ្សា ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់
04/05/2026 05:04 PM
របាយការណ៍៖ អ៊ីរ៉ង់អនុម័តឲ្យការធ្វើដំណើរមនុស្សធម៌ ឆ្លងកាត់ច្រកសមុទ្រ Hormuz
04/05/2026 04:04 PM
អ៊ុយក្រែនរំពឹងថា បេសកជនជាន់ខ្ពស់អាមេរិក នឹងមានវត្តមាននៅទីក្រុងគីវ ដើម្បីចាប់ផ្តើមការចរចាឡើងវិញ
04/05/2026 03:04 PM
អ៊ីរ៉ង់៖ «វត្ថុហោះរបស់សត្រូវ» ជាច្រើន ត្រូវបានបំផ្លាញ អំឡុងបេសកកម្មសង្គ្រោះអាកាសយានិកអាមេរិក
04/05/2026 03:04 PM