គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ

សន្តិសុខ និង សង្គម

រុស្ស៊ីវាយប្រហារលើបន្ទាយយោធាក្នុងប្រទេសអ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារ

2023/05/30 05:42:53 pm        351
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។ នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។ ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។ ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA  បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។ គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕

សៀងហៃ មានសីតុណ្ហភាពខែឧសភាខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០០ឆ្នាំ

2023/05/30 05:39:23 pm        359
ចិន៖ ទីក្រុងសៀងហៃរបស់ប្រទេសចិន មានសីតុណ្ហភាពក្នុងខែឧសភាខ្ពស់បំផុតជាលើកដំបូងរបស់ខ្លួន សម្រាប់រយៈពេលជាង ១០០ឆ្នាំ កាលពីថ្ងៃចន្ទ ដោយឡើងដល់ ៣៦,១អង្សាសេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹងថា កំណត់ត្រា កាលពីមុន ៣៥,៧អង្សាសេ កើតមានជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ១៨៧៦ ហើយឡើងដល់កម្រិតនេះត្រឹមតែ ៣ដងទៀតចាប់ពីពេលនោះ ដែលរួមមានក្នុងឆ្នាំ១៩០៣, ១៩១៥ និងឆ្នាំ២០១៨។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានឧតុនិយមក្រុងសៀងហៃថា រលកកំដៅខ្ពស់បំផុតនេះ កាលពីថ្ងៃចន្ទ សម្រាប់ខែឧសភានេះ ត្រូវបានកត់ត្រា នៅក្នុងសង្កាត់ Xuhui (ស៊ូហួយ) នៃទីក្រុងនេះ។កាលពីព្រឹកថ្ងៃចន្ទ នាយកដ្ឋានឧតុនិយមក្រុងសៀងហៃ បានចេញការប្រកាសអាសន្នពីសីតុណ្ហភាពឡើងក្ដៅខ្លាំងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ដោយសារសីតុណ្ហភាពនៅក្នុងទីក្រុងនេះ បានកើនឡើងលើសពី ៣៥អង្សាសេ សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។ការឡើងកម្ដៅនេះ កើតមានបន្ទាប់ពីរលកកម្ដៅ បានវាយប្រហារទូទាំងប្រទេសចិន ក្នុងខែកក្កដាឆ្នាំមុន ដោយប្រជាជនបាននាំគ្នាងាកទៅប្រើប្រាស់ជម្រកចេញពីអាកាសធាតុក្តៅខ្លាំង និងប្រភពទឹកសាធារណៈ ដើម្បីរក្សាបានភាពត្រជាក់។ការព្រមានពីការឡើងកម្ដៅ នៅក្រុងសៀង កើតមានចំពេលដែលសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងតំបន់អាស៊ី ក្នុងប្រទេសវៀតណាម ឡាវ និងរាជធានីរបស់ប្រទេសថៃ កាលពីដើមខែនេះ។ អ្នកជំនាញនិយាយថា កម្ដៅឡើងខ្ពស់នេះ ត្រូវបានផ្សំឡើងដោយរដូវផ្សែងអ័ព្ទខ្លាំង ដែលបណ្តាលឲ្យកម្រិតនៃការបង្កកង្វក់ឡើងខ្លាំង៕

ចិន បានបាញ់បង្ហោះយានអវកាសមានអវកាសយានិក៣នាក់ទៅកាន់ស្ថានីយអវកាសចិននៅថ្ងៃនេះ

2023/05/30 04:58:18 pm        332
ចិន៖ យោងតាមទីភ្នាក់ងារអាកាវកាសចិន(CMSA) យានអវកាស Shenzhou-16 របស់ប្រទេសចិន ដែលមានអវកាសយានិក ៣នាក់ បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅក្នុងប្រទេសចិន ភាគពាយ័ព្យនៅព្រឹកថ្ងៃអង្គារនេះ។  ប្រទេសចិន បានបញ្ជូនយានអវកាសស៊ីវិលលើកដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីនៅព្រឹកថ្ងៃអង្គារនេះ ខណៈខ្លួនបានបាញ់បង្ហោះបេសកកម្មយានអវកាស Shenzhou-16 ចូលទៅក្នុងស្ថានីយអវកាសរបស់ខ្លួន ជាលើកទី២ក្នុងការប្ដូរវេនអវកាសយានិកនៅក្នុងគន្លងតារាវិថី ដែលក្លាយជាជំហានថ្មីមួយទៀតឆ្ពោះទៅរកកម្មវិធីអវកាសប្រកបដោយមហិច្ឆតារបស់ប្រទេសនេះ។ អវកាសយានិកចិនទាំង៣នាក់ នោះ មាន លោក ជីង ហៃផេង ( Jing Haipeng) លោក ជូ យ៉ាងជូ  (Zhu Yangzhu) និងលោក គួយ ហៃចាវ (Gui Haichao) ជាក្រុមអវកាសយានិកនៅលើយានអវកាស Shenzhou-16 ក្នុងនោះ លោក ជីង បម្រើការជាមេបញ្ជាការបេសកកម្ម លោក ជូ ជាវិស្វករហោះហើរអវកាស និងលោក គួយ ជាអ្នកជំនាញគ្របគ្រងប្រតិបត្តិការ។អ្នកទាំង៣នឹងស្នាក់នៅ និងធ្វើការនៅក្នុងស្ថានីយអវកាសចិន ប្រហែល៥ខែ ហើយនឹងស្នាក់នៅមួយរយៈខ្លីជាមួយសមាជិកអវកាសយានិក Shenzhou-15 ៣នាក់ ដែលកំពុងរៀបចំធ្វើដំណើរត្រឡប់មកផែនដីវិញ៕

អាជ្ញាធរខណ្ឌ៧មករាបានចុះត្រួតពិនិត្យទីតាំងមជ្ឍមណ្ឌល ចយ សង្ស័យមានបង្កប់ ល្បែងស៉ីសងប្រភេទហ្គេមបាញ់ត្រី

2023/05/29 11:13:52 pm        111
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំង មជ្ឍមណ្ឌល ចយ មានបង្កប់​ល្បែងស៊ី​សងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបាន​ចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ទុកចោល គ្មានសម្ភារៈ​អ្វីពាក់ព័ន្ធល្បែងស៉ីសងទេ។សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង មជ្ឍមណ្ឌល ចយ ស្ថិតនៅតាម​បណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស​និងល្បែង​សុីសងឡើយ។នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរ​ខណ្ឌ​ ៧​មករា ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មជ្ឈមណ្ឌល ច​យ សង្ស័យ​មាន​បង្កប់ ល្បែង​ស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​

2023/05/29 11:00:56 pm        213
​ភ្នំពេញ​៖ ក្រោយ​មាន​បណ្ដាញ​សង្គម​មួយចំនួន​បាន បង្ហោះ​ជា​សាធារណៈ​ថា​ទីតាំង មជ្ឈមណ្ឌល ច​យ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រី នៅ​ខាងក្នុង ដូច្នេះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ៧​មករា​ បាន​ចុះ​ដល់ទី​តាំង​និង​ត្រួតពិនិត្យ​ជាក់ស្ដែង ពុំមាន​ដូច​ការចុះផ្សាយ​នោះឡើយ ឃើញតែ​បន្ទុប់​ទុកចោល គ្មាន​សម្ភារៈ​អ្វី​ពាក់ព័ន្ធ​ល្បែង​ស៊ីសង​ទេ​។​​សូម​ជម្រាបជូន​ថា ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២៣ មានការ​បញ្ជា​ពី លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា បាន​ចាត់​ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែម្ដង នៅ​ចំណុច​ទីតាំង មជ្ឍមណ្ឌល ច​យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​ ៧​មករា រាជធានី​ភ្នំពេញ តែ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​បទល្មើស​និង​ល្បែង​ស៊ីសង​ឡើយ​។​​នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ផងដែរ​អាជ្ញាធរ បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បាន​ធ្វើការ​កិច្ចសន្យា ចំពោះមុខ​ជាមួយ​សមត្ថ​កិច្ច ហាម​មិន​ឱ្យមាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​និង​បទល្មើស​ផ្សេងៗ​ដែល​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុងករណី​មិន​អនុវត្តតាម​កិច្ចសន្យា​អាជ្ញាធរ​និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ អត្ថបទ​៖ កុម្ភៈ​

ធនាគារ First Republic៖ ម្ចាស់ថ្មី JP Morgan នឹងកាត់ការងារចំនួន១ពាន់ការងារ

2023/05/26 07:20:32 pm        281
អាមេរិក៖ ធនាគារ JP Morgan Chase នឹងកាត់ការងារនៅធនាគារផ្តល់ប្រាក់កម្ចី First Republic របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានទិញក្រុមហ៊ុននេះនៅក្នុងខែនេះ។ ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា តួនាទីប្រមាណ១ពាន់កន្លែង ឬ ១៥ ភាគរយនៃកម្លាំងការងាររបស់ធនាគារ First Republic នឹងត្រូវកាត់ចេញ។ នៅសប្តាហ៍នេះផងដែរ ធនាគារ First Citizens ដែលបានទិញអង្គភាពផ្តល់ប្រាក់កម្ចីដែលជួបបញ្ហាមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់ការងារផងដែរ។ កាលពីដើមឆ្នាំនេះ មានបញ្ហាជាច្រើន នៅក្នុងធនាគារប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលបានបង្កការព្រួយបារម្ភអំពីវិបត្តិដែលអាចរាលដាលបន្ថែមទៀត។ ធនាគារ JP Morgan បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងកាត់តួនាទីជាច្រើន ដែលកាន់កាប់ដោយបុគ្គលិកនៅធនាគារមានមូលដ្ឋាននៅទីក្រុង San Francisco ប៉ុន្តែពុំទាន់បានដាក់តួលេខលើការបាត់បង់ការងារនោះទេ។ បុគ្គលិកដែលរងផលប៉ះពាល់ នឹងទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍សម្រាប់រយៈពេល៦០ថ្ងៃ រួមជាមួយកញ្ចប់ដែលរួមមានការបង់ប្រាក់សរុប និងអត្ថប្រយោជន៍ផ្សេងទៀត។ ធនាគារ JP Morgan បាននិយាយថា ខ្លួននឹងជួយពួកគេ ដោយការស្វែងរកតួនាទីថ្មីនៅក្នុងនិងក្រៅក្រុមហ៊ុន៕

ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលបាលីស្ទីកមានរយៈចម្ងាយ២.០០០គីឡូម៉ែត្រ

2023/05/26 07:12:52 pm        418
អ៊ីរ៉ុង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានសាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយ២ពាន់គីឡូម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល២ថ្ងៃបន្ទាប់ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានបង្កើនការរំពឹងទុកនូវសកម្មភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសអ៊ីរ៉ង់ដែលមានកម្មវិធីមួយក្នុងចំណោមកម្មវិធីមីស៊ីលធំបំផុតជាច្រើននៅមជ្ឈឹមបូព៌ា បាននិយាយថា អាវុធរបស់ខ្លួនមានសមត្ថភាពបាញ់ដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានសហរដ្ឋអាមេរិក នៅក្នុងតំបន់។ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ ទីក្រុងតេអេរ៉ង់នឹងផលិតបន្ថែមទៀតកម្មវិធីមីស៊ីលការពាររបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammadreza Ashtiani បាននិយាយថាសាររបស់យើងទៅកាន់សត្រូវរបស់ប្រទេសអ៊ីរ៉ង់ គឺថា យើងនឹងការពារប្រទេសនិងសមិទ្ធិផលរបស់យើង។ សាររបស់យើងទៅកាន់មិត្តភក្តិ គឺថា យើងមានបំណងជួយឲ្យមានស្ថិរភាពក្នុងតំបន់។ ទូរទស្សន៍រដ្ឋ បានផ្សាយនូវអ្វីដែលខ្លួននិយាយថា ជាវីដេអូបង្ហាញពីការកែសម្រួលថ្មីនៃមីស៊ីលបាលីស្ទីក Khoramshahr 4 របស់អ៊ីរ៉ង់ដោយមានរយៈចម្ងាយ២ពាន់គីឡូម៉ែត្រ ដែលអាចបំពាក់ក្បាលគ្រាប់ទម្ងន់១.៥០០គីឡូក្រាម។ ប្រទេសអ៊ីស្រាអែល ដែលសាធារណៈរដ្ឋអ៊ីស្លាមពុំបានទទួលស្គាល់ បានចាត់ទុកអ៊ីរ៉ង់ជាការគំរាមដល់ការតាំងនៅនៃរដ្ឋរបស់ខ្លួន។ អ៊ីរ៉ង់ និយាយថា មីស៊ីលបាលីស្ទីករបស់ខ្លួនគឺជាការរារាំងដ៏សំខាន់ និងជាកម្លាំងសងសឹកប្រឆាំងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងសត្រូវក្នុងតំបន់ផ្សេងទៀត៕

មន្ត្រីនគរបាលម្នាក់នៅក្រុង New York ត្រូវបានកាត់ទោសពីបទ ចាប់ផ្ដួល ដាល់និងវាយបុរសម្នាក់ឲ្យសន្លប់

2023/05/26 06:18:15 pm        370
អាមេរិក៖ រដ្ឋអាជ្ញាតុលាការសហព័ន្ធប្រចាំតំបន់ បានបង្ហាញថានគរបាលក្រុង New York ម្នាក់ បានដាល់ម្ដងហើយម្ដងទៀតលើមុខរបស់បុរសម្នាក់ និងបានវាយរូបគេឲ្យសន្លប់ អំឡុងជម្លោះនៅក្នុងតំបន់ West Village  កាលពីខែវិច្ឆិកាឆ្នាំ២០២១ ដែលបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។  លោក James Kilduff មេធាវីរបស់នគរបាលជាប់ចោទរូបនេះ បានប្រាប់ទូរទស្សន៍ CNNថា មន្ត្រីនគរបាលក្រុង New York លោក Juan Perez វ័យ៤២ឆ្នាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់បទមជ្ឈិមទាក់ទងការវាយប្រហារ នៅក្នុងតុលាការកាលពីថ្ងៃពុធ និងបានច្រានចោលយ៉ាងដាច់ណាត់ចំពោះការចោទប្រកាន់ដាក់បន្ទុកដោយរដ្ឋអាជ្ញានេះ។ ក្រុមរដ្ឋអាជ្ញាបាននិយាយថា ជនរងគ្រោះក៏បានរងរបួសបែកច្រចុះ និងជាំភ្នែកផងដែរ។  រដ្ឋអាជ្ញាសហព័ន្ធប្រចាំតំបន់ Manhattan បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមមន្ត្រីនគរបាលជារឿយៗ តែងជួបស្ថានភាពបែបនេះ ប៉ុន្តែពួកគេត្រូវតែប្រើប្រាស់ជំនាញបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងគោរពដល់ប្រជាពលរដ្ឋក្រុង New York។ បុរសរងគ្រោះ ដែលគ្មានកន្លែងស្នាក់នៅ បានប្រាប់នគរបាលថា រូបគេត្រូវបានគេធ្វើបាប។យោងតាមសេចក្ដីថ្លែងការណ៍មួយ លោក Perez បានប្រាប់បុរសនោះឲ្យអង្គុយ និងបានយកដបចេញពី ដៃរបស់គេ។បុរសនោះបានធ្វើតាមការបញ្ជា ប៉ុន្តែបន្តជជែកទៅកាន់លោក Perez និងព្យាយាមក្រោកឈរ ។លោក Perez នឹងត្រូវឡើងសវនានៅថ្ងៃទី២ខែសីហា៕

ការផ្ទុះរាលដាលជំងឺអាសន្នរោគនៅអាហ្វ្រិកខាងត្បូងដុតបញ្ឆេះកំហឹងពលរដ្ឋជុំវិញសេវាផ្ដល់ទឹកស្អាត

2023/05/26 05:16:50 pm        383
អាហ្វ្រិកខាងត្បូង៖ នៅពេលការផ្ទុះជំងឺអាសន្នរោគត្រូវបានបញ្ជាក់នៅក្នុងតំបន់ ហានម៉ាន់ស្កាល់ (Hammanskraal) ភាគខាងជើងរដ្ឋធានីព្រីតូរីយ៉ា(Pretoria) របស់អាហ្វ្រិកខាងត្បូង   វាស្ទើរតែពុំមានការភ្ញាក់ផ្អើលទេសម្រាប់ប្រជាពលរដ្ឋភាគច្រើនភ្ញាក់ផ្អើលដែលកំពុងតម្រង់ជួររង់ចាំទទួលទឹកស្អាតនិងសាប៊ូនោះ។ បញ្ហាកង្វះទឹកស្អាត និងអនាម័យ តែងតែជាក្ដីកង្វល់នៅក្នុងតំបន់ ហានម៉ាន់ស្កាល់ ជាតំបន់ក្រីក្រមួយដែលមានប្រជាជនរស់នៅ ប្រមាណ ១២ម៉ឺននាក់ ព្រោះថាវាជាផ្នែកមួយក្នុងតំបន់មួយចំនួនរបស់អាហ្វ្រិកខាងត្បូង ហើយការផ្ទុះជំងឺឆ្លងចុងក្រោយបំផុតក្នុងតំបន់នេះ បានឆក់យកជីវិតមនុស្ស២១នាក់រួចទៅហើយ ។ លោក ពីអេតជេឡេ (Piet Jele )វ័យ៣៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ បាននិយាយថា ពេលខ្លះទឹកធំក្លិនដូចជាទឹកទន្លេអ៊ីចឹង ដូចជាទឹកបូមពីទន្លេ។ ជួនកាលក៏មានក្លិនល្អគ្រាន់បើបន្តិច ប៉ុន្តែ ពេលខ្លះវាមានក្លិនស្អុយដូចទឹកលូ។  មនុស្សប្រហែល១៦៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ជូប៊ីលី (Jubilee )ខណៈដែលមន្ទីរពិសោធន៍បានបញ្ជាក់ថា ករណីផ្ទុះជំងឺអាសន្នរោគបានកើនឡើងដល់២៩នាក់ ។អភិបាលក្រុងនេះ ត្រូវតែ ចាត់វិធានការបន្ទាន់មុនពេលជំងឺនេះ ឆក់យកជីវិតមនុស្សកាន់តែច្រើនថែមទៀត ។  គេពុំបានដឹងថាតើការរាតត្បាតចាប់ផ្តើមដោយរបៀបណា និងថាតើវាជាប់ទាក់ទងទៅនឹងទឹកកខ្វក់ក្នុងតំបន់ ហានម៉ាន់ស្កាល់ (Hammanskraal )នេះដែរឬទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតប្រភពដើមនៃការផ្ទុះជំងឺនេះ។ ជំងឺអាសន្នរោគមាននៅក្នុងបណ្ដាប្រទេសមានការអភិវឌ្ឍន៍តិចតួចរបស់ទ្វីបអាហ្រ្វិក ជាងរដ្ឋធានីដែលមានវិស័យឧស្សាហកម្មធំបំផុតរបស់ប្រទេសនេះ៕

ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស៤នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងនិងកាំបិតនៅជប៉ុន

2023/05/26 03:50:25 pm        294
ជប៉ុន៖ មន្ត្រីមួយរូបបានប្រាប់សារព័ត៌មាន AFP ថា នគរបាលជប៉ុននៅថ្ងៃសុក្រទី២៦ឧសភានេះបានឃុំខ្លួនជនសង្ស័យម្នាក់ ដែលបានលាក់ខ្លួននៅក្នុងអគារមួយក្រោយការចោទប្រកាន់ថាបានសម្លាប់មនុស្សចំនួន៤នាក់ រួមទាំងមន្ត្រីនគរបាល២នាក់ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត ។  បុរសម្នាក់ដែលត្រូវបានចាប់ឃុំខ្លួននៅខាងក្រៅអគារកសិដ្ឋានជិតទីក្រុង Nakano ក្នុងតំបន់ Nagano ដែលនគរបាលបានបញ្ជាក់ពីការស្លាប់ជនរងគ្រោះទី៤នៅពេលយប់រំលងអាធ្រាត្រ ជាស្រ្តីវ័យចំណាស់ដែល ត្រូវបារកឃើញមានរបួស នៅកន្លែងកើតហេតុហើយក្រោយមកបានប្រកាសថាបានស្លាប់។ អ្នកនាំពាក្យនគរបាលមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅម៉ោងប្រហែល៤និង៣០នាទីព្រឹក។ នេះជាអំពើហិង្សាឧក្រឹដ្ឋកម្មដ៏កម្រនៅក្នុងប្រទេសជប៉ុន ដែលមានអត្រាមនុស្សឃាតកម្រិតទាប និងប្រទេសមួយក្នុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមានច្បាប់ប្រើប្រាស់អាវុធតឹងរ៉ឹងបំផុតក្នុងពិភពលោក។  ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយថា ជនសង្ស័យបានសំងំលាក់ខ្លួនរយៈពេល៤ម៉ោងនៅក្នុងផ្ទះ ដែលជាកម្មសិទ្ធិរបស់ឪពុកគេ ដែលជាអភិបាលក្រុង Nakano។ ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់ជនរងគ្រោះ ដោយប្រើកាំបិតធំ មួយ មុនពេលប្រើកាំភ្លើងបាញ់សត្វ បាញ់ទៅលើស្ត្រីនគរបាល២នាក់ ដែលបានលើកទូរស័ព្ទបន្ទាន់។សារព័ត៌មាន NHK បាននិយាយដោយសំអាងប្រភពពីនគរបាលថា ក្រោយមកខ្មាន់បានបាញ់ប្រហារដោយអាវុធដែលទំនងជាកាំភ្លើងគ្រាប់ប្រាយទៅលើក្រុមនគរបាលដែលបានទៅដល់កន្លែងកើតហេតុ។ គេពុំបានដឹងទេពីមូលហេតុនៅពីក្រោយការវាយប្រហារនេះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Rutte៖ សមាជិក​ណាតូ​ត្រូវប្រឹង​ប្រែង​បន្ថែម ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
10/14/2026 06:10 PM
ម្តាយ និងកុមារ គេច​មិន​ទៅ​ទទួលសេវាថែទាំសុខភាពសំខាន់​ ខណៈ​ជំងឺអេបូឡារាលដាលនៅ​ភាគខាងកើត​កុងហ្គោ
10/14/2026 06:10 PM
លីបង់អំពាវនាវឲ្យUNបន្តរក្សាវត្តមានកងកម្លាំង UNIFIL ខណៈអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងប្រទេសនេះ
10/14/2026 06:10 PM
បុគ្គលិកសន្តិសុខស៊ីរីត្រូវបានបាញ់សម្លាប់នៅតំបន់ជនបទនៃខេត្ត Hama
10/14/2026 06:10 PM
មន្ត្រីការទូតឥណ្ឌា មាន​សុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាជាមួយអាមេរិក និងការពារទំនាក់ទំនងជាមួយរុស្ស៊ី
10/14/2026 05:10 PM
ប្រធានសេដ្ឋកិច្ច EU៖ មិនទាន់ច្បាស់ថា ប្រេងម៉ាស៊ូតរុស្ស៊ីអាចប៉ះពាល់ដល់តម្លៃឬអត់
10/14/2026 05:10 PM
ប្រជាជន ៦០ម៉ឺននាក់ នៅអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់​ ដោយសារការវាយប្រហាររបស់រុស្ស៊ី
10/14/2026 05:10 PM
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន ប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហ៊ូទី
10/14/2026 05:10 PM
នគរបាល​ប៉ះទង្គិចជាមួយអ្នកគាំទ្ររបស់​លោក Imran Khan នៅភាគពាយព្យប៉ាគីស្ថាន
10/14/2026 05:10 PM
នាយករដ្ឋមន្ត្រីជប៉ុនថា ការងារផ្ទះធ្វើឲ្យលោកស្រីរវល់ជាងនាយករដ្ឋមន្ត្រីបុរសមុនៗ
10/14/2026 05:10 PM