ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមបទហិង្សាចាប់កូន អាយុ២ខែបោកទៅនឹងឥដ្ឋ

2023/03/03 10:26:03 pm        419
កំពត៖ អាចបណ្តាលមកពីគ្រឿងញៀនពង្វក់ស្មារតី នាព្រឹកថ្ងៃទី៣ ខែមីនានេះ សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យម្នាក់ បានចាប់កូនអាយុ២ខែ បោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួស​ធ្ងន់ធ្ងរ រហូតត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​គន្ធបុប្ផា។លោក លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថា នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ច​ស្រុកអង្គរជ័យ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក្រោមបទសង្ស័យប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបុរសរូបនេះ បានចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសជាទម្ងន់។ លោកបន្តថា ក្រោយកើតហេតុ សាច់ញាតិ​មិនបានប្តឹងចូល​សមត្ថកិច្ចទេ​ដោយ​ប្រញាប់បញ្ជូន​ទារក​រងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ លុះព្រឹកថ្ងៃទី៣ ខែមីនា ក្រោយ​ទទួលព័ត៌មាន​ពី​មន្ទីរពេទ្យគន្ធបុប្ផាភ្លាម ​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្ត ចុះសហការជាមួយនគរបាលស្រុកអង្គរជ័យ តាមឃាត់ខ្លួនជនសង្ស័យរូបនោះបានតែម្តង។ ពេលនេះ ​សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕

អគ្គីភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

2023/03/03 10:13:10 pm        239
នាវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យ​បានឆេះ ឃ្លាំងស្តុកអេតចាយ និងឡាំងក្រដាស់ចាស់ៗមួយកន្លែង ស្ថិតនៅ​ក្នុង​ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យកំពុងធ្វើការអន្តរាគមន៍ ដោយ​អាច​គ្រប់​គ្រង​ស្ថានការណ៍ឆាបឆេះ បានប្រមាណ៧០ភាគរយហើយ ៕

អគ្គីភ័យឆាបឆេះលំនៅឋានពលរដ្ឋ៥ខ្នង នៅស្រុកមុខកំពូល ខេត្តកណ្តាល

2023/03/03 07:53:58 pm        338
កណ្តាល៖ នៅវេលាថ្ងៃត្រង់នេះអគ្គីភ័យ បានឆាបឆេះលំនៅឋានប្រជាពលរដ្ឋ៥ខ្ន ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យមួយបានកើតឡើង ដោយបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ ជាប្រភេទផ្ទះឈើប្រក់​ស័ង្កសី​ និងផ្ទះខ្លះឈើលើ ថ្មក្រោម ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។នៅពេលអណ្ដាតភ្លើងចាប់ផ្ដើមឆេះ ប្រជាពលរដ្ឋបានរាយការណ៍​ និង​សុំការអន្តរាគមន៍​ពី​ក្រុមរថយន្តពន្លត់អគ្គីភ័យ។ភ្លាមៗកងអន្តរាគមន៍ពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿង មានមកពីស្រុកមុខកំពូល​មួយគ្រឿង​ និងពីបណ្ដាអង្គភាពនានាពីរាជធានីភ្នំពេញ ១១គ្រឿង ទើបអាចគ្រប់គ្រង និង​បាញ់ទឹក​ពន្លត់បាន។ ចំពោះមូលហេតុដែលនាំឱ្យមានអគ្គីភ័យនេះ សមត្ថកិច្ចមិនទាន់បាន​សន្និដ្ឋាន​នៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ឃាតករជាប្តី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោល្ងាចមិញ បានចូលខ្លួនសារភាពហើយ

2023/03/03 04:07:38 am        958
ភ្នំពេញ ៖ បុរសជាប្តីដែលបានបាញ់សម្លាប់ស្ត្រីប្រពន្ធ នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ កាលពីវេលាល្ងាចមិញ បានចូលខ្លួនទៅសារភាពទោសកំហុសដែលបានប្រព្រឹត្តិហើយ នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ជនសង្ស័យ មានឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV នាយប់ថ្ងៃខែដដែលនេះ អោយដឹងថា ៖ អំពើបាញ់សម្លាញ់ប្រពន្ធខ្លួនឯងនេះ គឺកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ដោយបុរសជាប្តី បាញ់ចំនួន០៣គ្រាប់ បណ្តាលស្ត្រីជាប្រពន្ធអោយស្លាប់ក្នុងថ្លុកឈាម ខណះរូបនាងក៏មានកូន៤ខែនៅក្នុងផ្ទៃផងដែរ ។ លោកអធិការរង បន្ថែមថា ជនសង្ស័យរូបនេះ កន្លងទៅជាមុខសញ្ញាគ្រឿងញៀន ដែលសមត្ថកិច្ចតាមប្រមាញ់ផងដែរ ។ជុំវិញករណីនេះដែរ តាមការអោយដឹងពី មន្ត្រីសមត្ថកិច្ច នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់អោយដឹងថា ៖ ជនសង្ស័យជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយដែរ ដោយកាលនោះ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្ស នៅឯខេត្តព្រះសីហនុ ។គួររំលឹកផងដែរថា ករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធខាងលើ កើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៦៨ ក្នុងបុរីពិភពថ្មី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ៕ ដោយ ៖ លីហេង​

ប្តី​ចិត្ត​អប្រិយ​បាញ់ប្រហារ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ ​៤​ខែ ស្លាប់​ក្នុង​ថ្លុកឈាម នៅក្នុង​បុរី​ពិភពថ្មី​៣

2023/03/03 01:57:04 am        507
​​ភ្នំពេញ៖ អំពើ​ឃាតកម្ម​មួយ​ដែល​បុរស​ជា​ប្តី​ចិត្ត​អប្រិយ បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត នៅ​ចំណុច​ផ្ទះ​លេខ​១៦៨ ក្នុង​បុរី​ពិភពថ្មី​៣ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង ​១៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២៣​នេះ​។​ស្ត្រី​ជា​ជនរងគ្រោះ មានឈ្មោះ មៃ គ​ន្ធា អាយុ​ ៣៤​ឆ្នាំ មុខរបរ​បើក​សាឡ​ន​។ រូបនាង​ស្លាប់ទៅ​ទាំង​កំពុងមាន​ផ្ទៃពោះ​៤​ខែ​ផងដែរ​។ នាង និង​ប្តី ( ប្តី​ក្រោយ ) ទើបតែ​បង់​រំ​លោះ​ផ្ទះកើតហេតុ​ជាមួយ​ខាង​បុរី ហើយ​ស្នាក់​នៅតែ​ ២​នាក់ បាន​៣​ខែ​ប៉ុណ្ណោះ​។​យោងតាម​ប្រភពព័ត៌មាន នៅ​មុនពេល​កើតហេតុ អោយដឹងថា ដំបូង​ឡើយ​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បានខ​ល​ទំនាក់ទំនង​ទូរស័ព្ទ​ពី​ស្រុកកំណើត​មក ដោយមាន​ការ ប៉ុន្តែ​ជនរងគ្រោះ​មិន​ទទួល​ទូរស័ព្ទ​សោះ ទើប​សាច់ញាតិ​បាន​ទាក់ទង​ពឹង​អាស្រ័យ​ទៅ​អ្នកជិតខាង​របស់​ជន​រងគ្រោះ​អោយទៅជួយ​មើល​ផង ព្រោះ​គាត់​មានការ​។ បន្ទាប់មកអ្នកជិតខាង​បាន​ដើរទៅ​ស្រែកហៅ​ដែរ ប៉ុន្តែ​មិនមាន​អ្នក​ឆ្លើយតប​សោះ ទើប​អ្នកជិតខាង​សម្រេច​ទៅ​ហៅ​សន្តិសុខ​បុរី អោយជួយ​ចូលទៅ​មើល​ក្នុងផ្ទះ​។​ភ្លាមនោះ សន្តិសុខ​បុរី​បាន​ទៅដល់ ហើយ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ខាងលើ​ជាមួយ​អ្នកជិតខាង ព្រោះ​ផ្ទះ​មិនមាន​ចាក់សោរ​។ លុះ​ដើរចូល​ទៅដល់​ក្នុង​ហើយ នៅតែ​មិនឃើញ​មាន​មនុស្ស ហើយ​ស្រែកហៅ​ខ្លាំងៗ​ក៏​មិនមាន​អ្នកឆ្លើយ ពួកគេ​ក៏បាន​សម្រេចចិត្ត​នាំគ្នា​ចូលទៅ​មើល​ក្នុង​បន្ទប់​សម្រាក ក៏​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​តែម្តងទៅ​។ក្រោយ​ប្រទះឃើញ​ដូច​នោះ ខាង​សន្តិសុខ​បុរី បាន​ទាក់​ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច្ច័យ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជុំវិញ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ផងដែរ។ជុំវិញ​អំពើ​ឃាតកម្ម​ខាងលើ​នេះដែរ លោក​វរសេនីយ៍ទោ ជាង ហុក​សែ អធិការរង​ទទួល​ផែន​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់ BTV តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃខែ​ខាងលើ អោយដឹងថា ៖ ករណីនេះ គឺ​បុរស​ជា​ប្តី​ជា​អ្នកបាញ់​សម្លាញ់​ប្រពន្ធ​ខ្លួនឯង​ប្រាកដ​មែន ហើយ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ប្រទះឃើញ​មាន​គ្រាប់​កាំ​ទុះ​មួយ​គ្រាប់។ លោក​អធិការរង បន្តថា យ៉ាងណាមិញ លោក​នៅ​មិនទាន់​ដឹងថា ករណីនេះ​មានការ​ផ្ទុះអាវុធ​ចំនួន​ប៉ុន្មាន​គ្រាប់​នៅឡើយ​នោះទេ ខ​ណៈ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​កំពុងធ្វើការ​ពិនិត្យ​វិ​ច្ច័​យ​តាម​ជំនាញ។ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ក្នុងការ​តាម​ចាប់​បុរស​ជា​ប្តី។ជុំវិញ​ករណី​ខាងលើ​នេះដែរ នៅ​មិនទាន់មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់បាន​ថា ផ្តើមចេញពី​ករណី​អ្វី​នោះទេ​ដែល​ឈាន​អោយ​ប្តី​ចិត្ត​អប្រិយ​ហ៊ាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​យ៉ាង​ដូច្នោះ​នោះ ហើយ​គេ​ក៏​នៅ​មិនទាន់​ដឹងថា បុរស​ជា​ប្តី​រូបនោះ មាន​តួនាទី​ជា​អ្វី​ដែរ ដែលមាន​កាំភ្លើង​ប្រើប្រាស់៕ អត្ថបទ៖ លី​ហេង​

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនផ្ទុះអាវុធ០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ រងរបួសធ្ងន់ក្នុងថ្លុកឈាម

2023/03/02 04:34:56 am        425
ភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ចមួយក្រុមមានស្លៀកឯកសណ្ឋាននគរបាល និងខ្លះស៊ីវិល បានផ្ទុះអាវុធចំនួន០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ជាបុរស បានរងរបួសធ្ងន់ធ្ងរ ក្នុងថ្លុកឈាម ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV តាមរយៈទូរស័ព្ទ នាយប់ថ្ងៃកើតខាងលើនេះ អោយដឹងថា ៖ ករណីនេះ គឺជាការផ្ទុះពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបណ្តាលអោយពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែលោកអធិការរង មិនទាន់អាចបញ្ជាក់បានទេ ថាមុនឈានដល់មានការមានផ្ទុះអាវុធនេះផ្តើមចេញពីប្រតិបត្តិការចុះបង្ក្រាបអ្វីមួយ ឬកើតឡើងដោយហេតុផលណាមួយអោយប្រាកដនោះទេ ខណះលោកបញ្ជាក់ថា កំណត់អត្តសញ្ញាណរថយន្ត និងសមត្ថកិច្ចដែលបានផ្ទុះអាវុធ បានអស់ហើយ ។ គួរបញ្ជាក់ថា តាមការអះអាងរបស់ពលរដ្ឋជិតខាង អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ចមួយក្រុមធំ មានសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ងចាប់បុរសជារងគ្រោះ តែទំនងជាជាមានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ចបានផ្ទុះអាវុធបណ្តាលអោយជនរងគ្រោះរងរបួសតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ចក៏រត់ប៉ងទៅចាប់ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍មិនអោយមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញពីកន្លែងកើតហេតុតែម្តងទៅ ។ ជនរងគ្រោះមានឈ្មោះ មុំសុខ មៀន អាយុ២៨ ឆ្នាំ មុខរបរដើរទិញលក់របស់អេតចាយចាស់ៗ ។ យ៉ាងណាមិញ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យវិច្ច័យ នៅកន្លែងកើតហេតុ នឹងសាកសួរកំណត់ព័ត៌មានបន្ថែមជុំវិញរឿងហេតុដែលបានកើតឡើង ៕ ដោយ ៖ លីហេង

អគ្គនាយកដ្ឋាន​គយ​ ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ជ្រកក្រោមពាក់​ស្លាក​លេខ​នគរបាល​ សង្ស័យគ្មានពន្ធឲ

2023/03/01 04:25:16 am        936
ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋ​ករ​កម្ពុជា​ បាន​ចុះ​ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​នគរបាល​ ដែលម្ចាស់​ចត​ទុក​នៅ​ផ្ទះ​ សួរ​រក​ឯកសារ​ពាក់ព័ន្ធ​និង​រថយន្ដ​ ប៉ុន្តែ​​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់​ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ​ ក៏​សម្រេច​ឃាត់​រថយន្ដ​នោះ​ ដោយ​សង្ស័យ​ថា​រថយន្ដ​អត់​ពន្ធ​។ប្រតិបត្តិការ​ឃាត់​រថយន្ដ​នេះ ​បាន​ធ្វើ​ឡេីង​កាល​ពី​វេលាម៉ោង ​៥ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅតាម​បណ្ដោយ​ផ្លូវ​១៣៦​ ចំនុច​មុខ​ផ្ទះ​គ្មាន​លេខ​ នៅ​ជាប់​ឱសថ​ស្ថាន​ ហេង​ ហេង​ ផ្សារ​តាប៉ាង​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹងថា​ រថយន្ត​ ម៉ាក​Cadillac escalade ពណ៌​ខ្មៅ​ ពាក់​ស្លាក​ នគរបាល​ 2-7898 ​គឺ​​ម្ចាស់​តែង​តែយក​មក​ចត​នៅ​ទីនោះ​ជាប្រចាំ​ ហើយ​ម្ចាស់​រថយន្ត​ គឺ​ជាមន្ត្រី​នគរបាល​ នៅ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​។ប្រភព​ពី​អ្នក​ជិត​ស្និទ្ធ​នៃ​ម្ចាស់​រថយន្ត​បាន​ប្រាប់​អោយ​ដឹងថា​ រថយន្ត​ខាង​លើ​ជារថយន្ត​មាន​ឯក​សារ​ត្រឹមត្រូវ​ គ្រាន់​តែ​ម្ចាស់​រថយន្ត​ បំពាក់​ស្លាក​នគរបាល​ ដេីម្បី​បម្រើ​នៅ​អង្គភាព​។គួរ​បញ្ជាក់​ដែរលថា​ រថយន្ដ​ខាង​លេី​ត្រូវ​អគ្គនាយកដ្ឋាន​គយ​ និង​ រដ្ឋ​ករ​កម្ពុជា​ ចុះ​មកឃាត់​ និងត្រួត​ពិនិត្យ​ រក​ឯកសារ​ពាក់ព័ន្ធ​របស់​រថយន្ត​ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​បង្ហាញ​ទៅ​កាន់​មន្ត្រី​ជជំនាញគយ​និង​រដ្ឋ​ករ​កម្ពុជា​ ទេីប​មន្ត្រី​ជំនាញ​សម្រេច​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​ននៅអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋ​ករ​កម្ពុជា​ ដើម្បី​ដោះស្រាយ​ និងចាត់​ការ​បន្តតាម​និតិ​វិធី​៕ អត្ថបទ៖ កុម្ភៈ

បុរសចំណាស់ជាឃាតក យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

2023/02/27 11:22:45 pm        454
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន បុរសជាឃាតក សម្លាប់ប្រពន្ធរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការតាម​នីតិវិធីច្បាប់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បើតាមការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ បានឲ្យដឹងថា ករណី​អាណិកជន​ខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយក​ខ្សែភ្លើងឆក់​សម្លាប់​ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រំដែនកម្ពុជា-ថៃ។សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជា​អាណិកជនខ្មែរ-អាមេរិក បានរត់គេច ខ្លួនក្រោយកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៣។ ចំណែកប្រពន្ធដែលស្លាប់ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើង​ដោយ​សារ​ភ្លើងប្រចណ្ឌ ​ទើបហ៊ានធ្វើអំពើឃាតកម្ម​ដ៏ឃោរឃៅបែបនេះ។សូមបន្ថែមថា ​បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ ​បានឱ្យដឹងថា ​ដើមឡើយគាត់​ឮ​សំឡេង​ឈ្លោះប្រកែកគ្នា​រវាងជនរងគ្រោះនឹងប្ដី ​លុះមួយសន្ទុះក្រោយមកបុរសជាប្ដី​បានចាក់​សោ​ចេញក្រៅ រួច​ជិះម៉ូតូទៅបាត់។ ក្រោយមក​ក្មួយរបស់ជនរងគ្រោះ​បាន​ចូលទៅក្នុងផ្ទះ ហើយឃើញជនរង​គ្រោះដេក​នៅក្នុងបន្ទប់ទឹក ​ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង​ ទើបដឹងថាស្លាប់ ហើយ​បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បច្ចុប្បន្នជនត្រូវ​ចោទ​ ត្រូវបាន​តំណាងអយ្យការចោទ​ប្រកាន់​ជា​ផ្លូវការ​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ (ម១)៕ អត្ថបទ៖ កុម្ភៈ

អគ្គីភ័យឆេះកាស៊ីណូនៅក្បែរច្រកទ្វារព្រែកចាក សង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី

2023/02/27 08:21:40 pm        1055
កំពត៖ កាស៊ីណូដែលទើបនឹងសាងសង់ឈ្មោះថា កាស៊ីណូខ្ញុំ ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សមត្ថកិច្ចនៃអាជ្ញាធរស្រុកកំពង់ត្រាចសហការជាមួយម្ចាស់កាស៊ីណូ បាន​ពន្លត់រហូតទទួលជោគជ័យ ជាមួយការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ មានករណី​អគ្គីភ័យឆាបឆេះកាស៊ីណូមួយ​កន្លែងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ដោយក្រុមអ្នកពន្លត់សង្ស័យអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញបន្ទាប់ពីរថយន្ត២គ្រឿងរបស់រដ្ឋបាល​ស្រុករួមសហការជាមួយរថយន្តរបស់ម្ចាស់កាស៊ីណូ បាញ់ទឹកពន្លត់អស់ជាច្រើនស៊ីទែនរួចមក។ លោកអភិបាលរង ស្រុកបានបញ្ជាក់ថា​ ការខូចខាតមានទំហំប៉ុនណាមិនទាន់ដឹងនៅឡើយទេ តែតាមមើលឃើញជាក់ស្តែងគឺបន្ទប់ចំនួន៣ នៅជាន់ខាងលើបានឆេះរោល៕

អគ្គិភ័យឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងនៅ សង្កាត់ការកាប២ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់

2023/02/26 02:40:26 pm        829
ភ្នំពេញ៖ ទីតាំងរោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងដើម្បីជួយអន្តរាគមន៍ពន្លត់ ជៀសវាងរាលដាលដល់ទីតាំងផ្សេងទៀត។ក៏ប៉ុន្តែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចរោងចក្រផលិតនំប៉័ងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ មូលដ្ឋានសង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងរោងចក្រផលិតនំបុ័ងនេះគឺមានកម្មករធ្វើជាពីវេណ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ២០២៣ ក្រុមវេណទី០១ ចេញពីធ្វើការ​មិនទាន់​មានការឆាប់ចេញនៅឡើយទេ។ ខណៈវេលាដល់ម៉ោង០១និង ១៥ នាទីស្រាប់តែមានផ្សែង​ហ៊ុយ​ចេញពីខាងក្នុងនៃរោងចក្រ បង្កជាអណ្ដាតភ្លើងពេលនោះក្រុមកម្មករបាននាំគ្នាយក​បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។ដោយអណ្ដាតភ្លើងឆាប់ឆេះយ៉ាង​សន្ធោរសន្ធៅ ខ្លាំងឡើងខ្លាំងឡើង។  ភ្លាមៗនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​អាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកាត់ហេតុដើម្បីជួយបាញ់ពន្លត់។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាពេលទទួលបានដំណឹងភ្លាមៗ​លោកបានបញ្ចេញ​រថយន្តគ្រប់គោលដៅដើម្បីជួញជួយអន្តរាគមន៍ តែទោះជាយ៉ាងណាអណ្ដាត​ភ្លើងបានឆាប់​ឆេះខ្លាំងទៅហើយដោយសម្ភារៈខាងក្នុងរោងចក្រភាគច្រើនជាតិប័រនិងម្សៅ ដូច្នេះវាឆាបឆេះយ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យមន្ត្រីអាជ្ញាធរលំបាកក្នុងការជួយបាញ់ពន្លត់ឱ្យទាន់ពេលវេលា។ក្នុងប្រតិបត្តិការនេះដែរទីតាំងរោងចក្រផលិតនំប៉័ងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈខាងក្នុងអស់ស្ទើរទាំងស្រុងនិងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួស។ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងរួមមានរថយន្តរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងរថយន្តក្រុមហ៊ុនឯកជន OCIC ចេញជួយអន្តរាគមន៍។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុច្បាស់លាស់៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM