ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

​ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងរាលដាលឆាបឆេះដល់ផ្ទះពលរដ្ឋពីរខ្នង

2023/02/18 06:30:45 pm        296
ភ្នំពេញ៖ លំនៅឋាន​ប្រជាពលរដ្ឋ​ពីរ​ខ្នង​ត្រូវ​បាន​ឆាប​ឆេះ​បាត់បង់​ទាំង​ស្រុង ​ដោយ​សារ​ឆ្លង​ចរន្តអគ្គិសនី​នៅ​លើ​បង្គោល​ភ្លើង​​​​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ពីរ​ខ្នង​​ ។ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលាម៉ោង ៩ និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៣ នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ ។ប្រជាពលរដ្ឋ​ប្រាប់​អោយ​ដឹង​ថា គ្រោះ​អគ្គីភ័យ​ដែល​បណ្ដាល​អោយ​ឆាបឆេះ​ផ្ទះ​នេះ​មុនដំបូង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​ដោយ​សារ​ផ្ទះ​ទាំង​ពីរ​នោះ គឺ​ជា​ផ្ទះ​ឈើ ហើយ​នៅ​ជិត​បង្គោល​ដែល​ឆេះ​នោះ​ ទើប​អណ្ដាត​ភ្លើង​រាលដាល​ទៅ​ដល់​លំនៅឋាន​ពីរ​នោះ​ឆេះ​អស់​ទាំងស្រុង ។ពលរដ្ឋ​ប្រាប់​បន្ត​ថា​ ផ្ទះ​​ទាំង​ពី​រ​ខ្នង​ដែល​ត្រូវ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​នោះ គឺ​ធ្វើ​អំពី​ជញ្ជាំង​ក្ដារ​ដំបូល​ស័ង្កសី​រង​ការ​ខូចខាត​ទាំងស្រុង​ សំណាង​ល្អ​មិន​មាន​អ្នករ​ងបួស ។សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​ប្រចាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​ជួយ​អន្តរាគមន៍​ភ្លាមៗ មិន​អោយ​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ។ក្នុង​នាម​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គីភ័យ សូម​សំណូមពរ​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ចំពោះ​គ្រោះ​អគ្គីភ័យ ​ជាពិសេស សូម​កុំ​សាងសង់​លំនៅឋាន​នៅ​ជិត​បង្គោល​ភ្លើង ដូច​នៅ​ក្នុង​ករណី​នេះ ​ពី​ព្រោះ​ថា បើ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​អាច​នឹង​ឆាបឆេះ​ផ្ទះ​បែប​នេះ ៕​​ អត្ថបទ ៖ តារាវុទ្ធី

អភិបាលខណ្ឌ ៧មករាចាត់វិធានការក្ដៅ ចំពោះទីតាំងទទួលផ្ញើម៉ូតូ២៤ម៉ោង លើទ្រូងផ្លូវ

2023/02/18 04:52:55 am        231
ភ្នំពេញ៖ លោកអភិបាលខណ្ឌ៧មករាបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចុះមកត្រួតពិនិត្យនិងចាត់វិធានការក្ដៅចំពោះទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងលើ ២៤ម៉ោងក្នុងភូមិសាស្ត្រខណ្ឌ៧មករា ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់អាជីវកម្មទាំងនោះមិនចូលរួមសហការជាមួយអាជ្ញាធរ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានដឹកនាំកម្លាំងចម្រុះចុះចាត់វិធានការក្ដៅទៅលើទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងទាំង៣៨ទីតាំងក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលរំលោភលើផ្លូវសាធារណៈដោយលើកយកម៉ូតូដែលទទួលផ្ញើដាក់លើទ្រូងផ្លូវយកទៅរក្សាទុកនៅសាលាខណ្ឌ ៧មករាដើម្បីចាត់ការតាមនីតិវិធី។លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានឲ្យដឹងថាមុនឈានដល់វិធានការនេះកម្លាំងអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាលបានធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ជាមួយម្ចាស់អាជីវកម្ម តែម្ចាស់អាជីវកម្មនៅតែមិនចូលរួមសហការជាអាជ្ញាធរ រហូតដល់រដ្ឋបាលខណ្ឌក៏បានអញ្ជើញម្ចាស់ប្រកបអាជីវកម្មទទួលផ្ញើម៉ូតូ ២៤ ម៉ោងទៅធ្វើការអប់រំណែនាំ និងកិច្ចសន្យាផងដែរ។អភិបាលបានបន្តទៀតថាទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាមានចំនួន ៣៨ទីតាំង។ក្នុងនោះដែរលោកបានបញ្ជាក់ថាមិនមែនមិនឲ្យពួកគាត់ប្រកបអាជីវកម្មទទួលនោះទេ តែលោកអភិបាលសំណូមពរឲ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ គឺមិនអនុញ្ញាតឲ្យទទួលផ្ញើម៉ូតូដាក់លើទ្រូងផ្លូវឡើយ។ ប៉ុន្តែអនុញ្ញាតឲ្យដាក់ត្រឹមចិញ្ចើមផ្លូវនៅពេលយប់រហូតដល់ម៉ោង ៦ ទៅ ម៉ោង៧ព្រឹក នៅលើចិញ្ជើមផ្លូវត្រូវយកម៉ូតូចេញអស់ពីចិញ្ជើមផ្លូវ៕ អត្ថបទ៖ កុម្ភៈ

ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ​

2023/02/17 03:45:04 am        164
ភ្នំពេញ ៖ ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ផ្អើលតាមបណ្តាសង្គមហ្វេសប៊ុកកាលពីថ្ងៃ​ទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជាបន្តបន្ទាប់ ។កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជន​សង្ស័យជាបន្តបន្ទាប់កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ។ ២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ។ ៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ។ក្នុងចំណោមជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី ចំណែក ជនសង្ស័យ ០២នាក់ ទៀត ត្រូវបានកម្លាំងជំនាញការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុច មុខក្រុមហ៊ុន ហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ ៖ តារាវុទ្ធី

កម្លាំងអាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំងតារាងបាល់មួយកន្លែង មានលួចលាក់បង្កប់ល្បែងស៊ីសង

2023/02/17 03:08:54 am        68
ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក អភិបាលខណ្ឌ នាល្ងាចថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ បានបើកការចុះបង្ក្រាបទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានបង្កប់ល្បែងស៊ីសង ។ លោកកៀង ល័ក អភិបាលខណ្ឌចំការមន បានប្រាប់អោយដឹងថា ៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន និងការ​ផ្តល់ព័ត៌មាន​ពីពលរដ្ឋជាបន្តបន្ទាប់ កម្លាំងអាជ្ញាធរបន្ទាប់ពីបើកការស្រាវជ្រាវ និងតាមដាន​ជាប់លាប់​ជាមួយ​ទីតាំង​ខាងលើរួចមក ក៏នៅវេលាថ្ងៃខែខាងលើ ដោយកំណត់បានច្បាស់ថា មានការលួចលាក់លេងល្បែងសង ទើបកម្លាំង​អាជ្ញាធរ រៀបចំកម្លាំងបើកការចុញបង្ក្រាបជាក់ស្តែងតែម្តង ។ លោកអភិបាលខណ្ឌបន្តថា ក្នុងការចុះបង្ក្រាប ក្រុមអ្នកលេងល្បែងទាំងអស់ បានរត់គេចខ្លួនតាមទ្វារក្រោយអស់ ដូច្នះហើយ កម្លាំងចម្រុះ ចុះដកហូតបានតែវត្ថុតាងមួយចំនួនធំ ពាក់ព័ន្ធនឹងល្បែងស៊ីសង ដូចជាបៀអាប៉ោង ជាដើម និងដកហូត បានម៉ូតូចំនួន០៦គ្រឿងផងដែរ ។ ក្រោយការដកហូត វត្ថុតាងទាំងអស់ ត្រូវបញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីរក្សាទុកបណ្តោះអាសន្ន ។ ដោយឡែកទីតាំង ត្រូវ អាជ្ញាធរធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន រងចាំបន្តនីតិវិធីនៅពេលខាងមុខ ។ គួររំលឹកថា ទីតាំងតារាងបាល់ទះ ខាងលើនេះ ធ្លាប់ត្រូវបាន កម្លាំងអាជ្ញាធរ ចុះពិនិត្យជាច្រើនលើកច្រើនសារមកហើយ ដោយសង្ស័យមានការលួចលាក់លេងល្បែងខុសច្បាប់ ប៉ុន្តែពេលកន្លងដែលកម្លាំងអាជ្ញាធរចុះពិនិត្យ គឺមិនដែលពិនិត្យឃើញអ្វីមិនប្រក្រតីឡើយ ទើបតែលើកក្រោយនេះប៉ុណ្ណោះ ទើបពិនិត្យឃើញ ការការលួចលេងល្បែងខុសច្បាប់ប្រាកដមែន ៕ អត្ថបទ ៖ លីហេង

ខ្មាន់កាំភ្លើង ដែលបាញ់ជនបរទេសម្នាក់ស្លាប់ កាលពីចុងឆ្នាំ២០២២ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

2023/02/17 02:29:09 am        184
ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​ជនបរទេស​ម្នាក់​ទៀត បណ្ដាល​អោយ​ស្លាប់ ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ក្នុង​ខណ្ឌ​ចំការមន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ស្រាវជ្រាវ​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ហើយ​ កាល​ពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៣ ដោយ​ដក​ហូត​បាន​កាំភ្លើង​ខ្លី​មួយ​ដើម ម៉ាក​ ruger ពណ៌ខ្មៅ និងកាំបិតបត់០១ដេីមផងដែរ ។ ជន​សង្ស័យ​មាន​ឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ​អង់គ្លេស ទីលំនៅ និង​មុខរបរ​មិន​ទាន់​ដឹង​ ។ ចំណែក​ជន​រង​គ្រោះ​ មាន​ឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ៣៧ឆ្នាំ ជា​ជនជាតិ​ស៊ែក​បី ​ជនទាំង២នាក់គឺជាមនុស្សរាប់អានគ្នា ។ ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​គ្នា​ជា​មួយ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរ​បាល​ខណ្ឌ​ចំការមន​ផង​ដែរ ។ មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ផ្អែក​តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ បាន​បញ្ជាក់​ថា មូលហេតុ ដែល​រូប​គេ​បាញ់​សម្លាប់​ជនរងគ្រោះ​ គឺ​ដោយ​សារ​តែ​កន្លង​មក ជនរងគ្រោះ​តែងតែ​ធ្វើ​ការ​គំរាម​បាញ់​ទៅ​លើ​រូប​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ ទើប​នៅ​ថ្ងៃ​កើត​ហេតុ​រូប​គេ​មាន​ឱកាស​ល្អ​ក៏​សម្រេច​ចិត្ត​បាញ់​ទៅ​លើជនរង គ្រោះ​ឈ្មោះ DACKOVI STRA HIJAI តែម្ដង ។ គួរ​រំលឹក​ថា អំពើ​បាញ់​ប្រហារ​ខាង​លើ​កើត​ឡើង កាល​ពីវេលាម៉ោង២៣ និង៤០នាទីយប់ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ចំណុច មុខ​អាគារ The Peak ផ្លូវ​ក្រសួង​ការបរទេស​ក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន ​។ តាម​ប្រភព​ នៅ​មុន​ពេល​កើតហេតុ រូប​ខ្លួន ​និង​ជនរងគ្រោះ​​ព្រម​ទាំង​សង្សារ​ជន​រងគ្រោះ​ឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បាន​ទៅ​ផឹក​ស៊ី​ជា​មួយ​គ្នា​នៅ​ហាង អា​មែន នៅ​ម្ដុំផ្សារ​ចាស់ ស្ថិតក្នុងខណ្ឌដូនពេញ ។ បន្ទាប់មកពួកក៏បានចាកចេញពីកន្លែងផឹកស៊ី ដោយឡើងជិះរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក ។ លុះពេលទៅដល់មុខសណ្ឋាគា ដឺភិច ( ចំណុចកើតហេតុ ) ជនរង​គ្រោះ​ក៏បានចុះ​ពីលើរថយន្ត​មួយភ្លេត ដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅ​មុខ​សណ្ឋាគា ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ ក៏ត្រូវជនសង្ស័យ​បាន​ប្រើកាំភ្លើងរបស់ជនរងគ្រោះ បាញ់ប្រហារទៅលើរូបគេចំនួន៣គ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានស្លាប់​ពេលបញ្ចូនទៅ​សង្គ្រោះដល់មន្ទីរពេទ្យ ។ ភ្លាមៗនោះ ជនសង្ស័យ​ក៏បានបើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ ដោយ​បា​ដឹក​ឈ្មោះ ​ផាន់ សុផាត ដែល​សង្សារ​ជនរងគ្រោះ ចុះ​ពីលើ​រថយន្ត​នៅមុខផ្សារអីអន២ ហើយ​រូប​ខ្លួន​ក៏​ជិះ រថយន្ត​បន្ត​គេច​ខ្លួន​បាត់​តែ​ម្ដង​ទៅ ៕ អត្ថបទ ៖ លីហេង

BREAKING NEWS៖ ការ​បាញ់​បោះ​សេរី​សម្លាប់​មនុស្ស​ ៣​នាក់ ជំរុញ​ឲ្យ​បិទ​សាកលវិទ្យាល័យ​រដ្ឋ Michigan នៅ​សហរដ្ឋអាមេរិក

2023/02/14 08:17:28 pm        581
​អាមេរិក៖ សាកលវិទ្យាល័យ​រដ្ឋ Michigan របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​បិទ ក្រោយ​ការ​បាញ់​ប្រហារ​ដោយ​សេរី​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​នៃ​បរិវេណ​សាកលវិទ្យាល័យ​នេះ​។ ​នគរបាល​និយាយ​ថា ​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​មនុស្ស​ ៣​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៥​នាក់​ផ្សេងទៀត​រង​របួស បាន​ស្លាប់​ដោយសារតែ​បាញ់សម្លាប់​ខ្លួនឯង​។ ​នគរបាល​បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​នៅ​សាល Berkey Hall និង​អគារ IM East building របស់​សាកលវិទ្យាល័យ​រដ្ឋ Michigan កាលពី​យប់​ថ្ងៃ​ចន្ទ​ដោយ​បញ្ជាក់​ថា អង្គភាព​អនុវត្តន៍​ច្បាប់​កំពុង​ធ្វើ​ការ​យ៉ាងសកម្ម​នៅ​កន្លែង​កើតហេតុ។ ដំបូង​ក្រុម​មន្ត្រី​បាន​និយាយ​ថា មាន​មនុស្ស​ជាច្រើន​រង​របួស ហើយ​ថា​ជនសង្ស័យ​ទំនងជា​មានតែ​ម្នាក់ឯង​ទេ​។ ក្រោយមក​នគរបាល​បាន​បញ្ជាក់​ថា មនុស្ស ​៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​អំឡុង​បាញ់​ដោយ​សេរី​នោះ ហើយ​មនុស្ស​ ៥​នាក់​ត្រូវ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ Sparrow ក្បែរ​កន្លែង​កើត​ហេតុ ខ្លះ​មាន​របួសធ្ងន់​ដល់​អាយុជីវិត​។ ស្នងការ​រង​នគរបាល​បណ្ដោះអាសន្ន​លោក Chris Rozman បាន​ពណ៌នា​ជន​សង្ស័យ​ថា ជា​បុរស​ស្បែក​ខ្មៅ ទាប ពាក់​ស្បែក​ជើង​ពណ៌​ក្រហម អាវ​ក្រៅ​ខា​ប៊​យ និង​ពាក់មួក​កន្តិប​៕ ​អត្ថបទ៖ សុខមាន

អគ្គិភ័យឆាប់ឆេះផ្ទះ និងហាងលក់ដូរអស់មួយចំនួន នៅក្រុងប៉ោយប៉ែត អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ

2023/02/13 07:53:15 pm        508
បន្ទាយមានជ័យ៖ មានករណីអគ្គិភ័យ បានឆាប់ឆេះផ្ទះ ហាងលក់ដូរ និងទីតាំងធ្វើអាជីវកម្មផ្សេងៗ ចំនួន៥ខ្នង ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខសណ្ឋាគាអូរមាស ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ផ្ទះ ដែលបានឆេះនោះ មានម្ចាស់ទី១. ហាងម៉ាត BPA 24h ម្ចាស់ឈ្មោះ យ៉ាំ សីវលីន (ខូចខាតផ្ទះមួយកំណាត់ខាងក្រោយ), ទី២. ហាងលក់សំបកកង់រថយន្ត ម្ចាស់ឈ្មោះ អ៊ុង ស៊ីមាណាត ភេទប្រុស អាយុ៣៦ឆ្នាំ (ខូចខាងផ្ទះទាំងស្រុង), ទី៣. ហាងលក់សម្ភារគ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ លី សៀងផេង (ខូចខាតទាំងស្រុង), ទី៤. ហាងលក់គ្រឿងអេឡិចត្រូនិច ម្ចាស់ឈ្មោះ សារ៉ាយ ទី៥. ហាងអិនធីស៊ីកំទ្យូទ័រ មានម្ចាស់ឈ្មោះ ឈី សូវៀត (ការខូចខាតក្តាប់មិនទាន់បាន) ។ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ ជាង១០គ្រឿង និងប្រើប្រាស់កម្លាំងជាង ១ពាន់នាក់ ហើយក្នុងពេលពន្លត់អគ្គិភ័យនោះ មានកម្លាំងម្នាក់បានរងរបួស ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ ហើយរងការខូចខាតអស់ប៉ុន្មានោះទេ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ករណីអគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុង នៅជាង៩ព្រឹក ថ្ងៃកើតហេតុ បន្ទាប់ពីមានការអន្តរគមន៍ពីសមត្ថកិច្ច ក្នុងការនាំយកនូវរថយន្តពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ។គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២កន្លងទៅនេះ មានករណីអគ្គិភ័យឆាប់ឆេះអគារកាស៊ីណូមួយ នៅក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យមានមនុស្សស្លាប់ជាង​ ២០នាក់ និងរបួសជាង ១០០នាក់ ហើយអាជ្ញាធរកម្ពុជា សហការជាមួយភាគីថៃ រួមគ្នាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ និងរុករកជនរងគ្រោះផងដែរ ៕

សមត្ថកិច្ចចុះពិនិត្យទីតាំងតារាងបាល់មួយកន្លែង នៅសង្កាត់បឹងត្របែក សង្ស័យមានបង្កប់ល្បែងស៊ីសង

2023/02/10 02:56:17 am        211
ភ្នំពេញ ៖ នៅវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរចម្រុះខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបើកការឆ្មក់ចុះពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសង ។លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​មានបងប្អូនពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ទៅកាន់អាជ្ញាធរអំពីទីតាំងតារាងបាល់ខាងលើ ថាមានលួចលាក់លេងនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដោយជ្រកក្រោមអាជីវកម្មតារាងបាល់ទះ និងបោះបូលកម្សាន្ត ។បន្ទាប់ពីមានការចុះពិនិត្យរួចមក ក្រុមអាជ្ញាធរចម្រុះ មិនបានរកឃើញមានការលេងល្បែងស៊ីសង ក៏ដូចជាការលេងភ្នាល់ខុសច្បាប់ណាមួយឡើយ ហើយកម្លាំងអាជ្ញាធរ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនត្រូវអោយមានការលេងល្បែងស៊ីសងនោះទេ បើពុំនោះទេ ក្រុមមន្ត្រី នឹងមានវិធានការផ្លូវច្បាប់។សូមបញ្ជាក់ថា កន្លងទៅទីតាំងខាងលើនេះដែរ ធ្លាប់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ចំៗ​ថា មានការបើកលួចលាក់លេងល្បែងភ្នាល់មួយចំនួន​ដូចជា បៀ អាប៉ោងជាដើម ដោយការលួចលេងនោះ តែងតែមានការភ្នាល់ក្នុងទំហំសាច់ប្រាក់ជាច្រើនសន្ធប់ សូម្បីតែកីឡាបាល់ទះ និងបោះបូលផងដែរ​។ ហើយជាប្រចាំថ្ងៃ​គេក៏តែងសង្គេតឃើញមាន ក្រុមមនុស្សជាច្រើន នាំជិះម៉ូតូ ក៏ដូចជាបើករថយន្តស៊េរីទំនើបជាច្រើនគ្រឿង តែងទៅឈប់ចត​សងខាងផ្លូវនៅមុខទីតាំងតារាងបាល់​ដូចការដង្ហែរក្បួន ដើម្បីទៅលេងការភ្នាល់នៅទីនោះ។ ​ទន្ទឹមនឹងនោះកន្លងទៅ ក៏ធ្លាប់មានបងប្អូនអ្នកសារព័ត៌មានជាច្រើន តែងចុះផ្សាយជាបន្តបន្ទាប់ តាមការសំណូមពរពីពលរដ្ឋ​អោយមានការចុះបង្ក្រាបពីសំណាក់ក្រុមអាជ្ញាធរខណ្ឌ​។ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺបើទោះជាមានការរាយការណ៍ពីពលរដ្ឋ មានការចុះផ្សាយព័ត៌មានយ៉ាងណាក៏ដោយ ក៏កន្លងទៅ និងជាបន្តបន្ទាប់​ទីតាំងខាងលើនេះ នៅដំណើរការបានធម្មតា ហើយនៅពេលដែលក្រុមមន្ត្រីអាជ្ញាធរ បានត្រឹមចុះដល់មិនឃើញអ្វីទាំងអស់ ពោលហាក់ដូចជាមានការរៀបចំយ៉ាងស្អាត មុនពេលអាជ្ញាធរ ចុះទៅពិនិត្យម្តងៗ ហើយការចុះពិនិត្យពីសំណាក់ក្រុមអាជ្ញាធរខាងលើនេះ ក៏ពុំមែនជាលើកទី១នោះឡើយ៕ ដោយ ៖ លីហេង

រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្ន បណ្តាលអោយក្រឡាប់ផ្ញារជើង នៅស្តុបវត្តនិរោធ

2023/02/09 10:33:05 pm        357
​ភ្នំពេញ ៖ រថយន្តដឹករបងដែកលួស មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈ​ដល់ចំណុច​ផ្លូវ​ប្រសព្វភ្លើង​ស្តុប​ ដោយមិនបង្អង់ល្បឿន បណ្តាល​អោយបួង​ចង្កូតរថយន្ត​ជ្រុល​រេក្រឡាប់​ផ្ញារជើង​ច្រងាង ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង១៣ និង៤០នាទីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ១ ចំណុច​ស្តុបវត្តនិរោធ ​ក្នុង​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ ។ រថយន្ត​ខាងលើ ជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរ​ដោយ​បុរសម្នាក់ ​រួម​ដំណើរ​ដោយព្រូល២នាក់ផ្សេងទៀត ។ យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយគេសង្គេត​ឃើញ​រថយន្ត​បង្ក​បើកបរ​ធ្វើ​ដំណើរ​ចេញពីផ្លូវប៉េតុងដែលនោជាប់នឹងរបងវត្តនិរោធ សំដៅឡើង​ទៅលើ​ផ្លូវ​ជាតិ​លេខ១​ ពោលក្នុងទិស​ដៅពីជើង​ទៅទិស​ខាងកើតវិញ ដោយបត់ទៅខាងឆ្វេងដៃ បំណង​សំដៅ​ឡើង​ទៅ​ស្ពានព្រះមុន្នីវង្ស ។ លុះកំឡុងពេលនោះ ដោយ​រថយន្តបើកលឿន ហើយបានបួង​ចង្កូតទាំង​ប្រញ៉ាប់​មិន​បាន​ប្រយ័ត្ន បណ្តាលអោយរេចង្កូតរថយន្ត ហើយដួលបោក​ទៅនឹងផ្លូវក្រឡាប់​ផ្ញារជើង​ទាំងកំរោលតែម្តងទៅ ។ ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចេញទៅហើយ ហើយរត់គេចបាត់ស្រមោលសូន្យ នៅសល់​តែព្រូល​រថយន្ត២នាក់ប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដើម្បីទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុន ​អោយចូលដោះស្រាយ ស្ទូចរថយន្តរបស់ខ្លួនចេញវិញ ។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិសាធារណះឡើយ ហើយ​ក៏មិនបាន​បណ្តាល​អោយមនុស្សណាម្នាក់រងរបួសឡើយ ព្រោះកំឡុងពេលក្រឡាប់ គឺមិន​មាន​ពលរដ្ឋ​អ្នកដំណើរដទៃ ធ្វើដំណើរ​ស្របគ្នាជា​មួយនោះ ប៉ុន្តែប្រសិនបើមានអ្នក​ធ្វើ​ដំណើរ​ស្របវិញ ក៏អាចនឹងបង្កជាហនិភ័យធ្ងន់ធ្ងរផងដែរ ព្រោះរថយន្តដឹកស្តុកពេញ​ទៅដោយរបង​ដែកដែល​មុតស្រួច ៕ អត្ថបទ ៖ លីហេង

ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌ៧មករា ជួយរំដោះចិញ្ចើមផ្លូវជាប់របងវត្តមង្គលវ័ន

2023/02/08 06:06:16 pm        448
ភ្នំពេញ៖ ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ ៧មករា ជាពិសេសចំណុចផ្លូវលេខ ១២៤ជាប់របងវត្តមង្គលវ័ន ឃើញថា មានការចតរថយន្តអមសងខាងផ្លូវតែម្ដងបង្ក​ឲ្យលំបាក​ក្នុងការធ្វើដំណើរ និងសម្រាប់អ្នកថ្មើជើងដើរលើផ្លូវអាទិភាពសម្រាប់យានយន្ត ដែលអាចបង្ក​គ្រោះថ្នាក់​បានជាយថាហេតុ។សូមជម្រាបជូនថា ទីតាំងដែលមានការចតរថយន្តអមសងខាងផ្លូវនេះស្ថិតនៅ​តាមបណ្ដោយផ្លូវលេខ១២៤ កែងនឹងផ្លូវសុកហុក(១០៧) ជាប់របងវត្តបង្គោលវ័នផ្នែកខាងត្បូងវត្ត មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ជួយចុះធ្វើការអប់រំណែនាំដើម្បីរំដោះចិញ្ចើមផ្លូវរក្សាទុកសម្រាប់អ្នកថ្មើជើងធ្វើដំណើរផង និងដើម្បីរក្សារបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវផងដែរ។គួរបញ្ជាក់ផងដែរ បញ្ហាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ នេះអាជ្ញាធរខណ្ឌ៧ មករា ក៏បានចុះធ្វើការងារនេះជាប្រចាំផងដែរ ជាក់ស្ដែងកាលពីរសៀលថ្ងៃអង្គារទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះរៀបចំ​សណ្ដាប់​ធ្នាប់តាមបណ្ដោយផ្លូវមួយចំនួន ក្នុងមូលដ្ឋានផងដែរ រួមមានផ្លូវលេខ១១៨. ផ្លូវលេខ១០៧ ផ្លូវលេខ ១០៥ ផ្លូវលេខ១៨២ និងផ្លូវលេខ៩៣៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM