ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អាជ្ញាធររាជធានីដាក់វេនប្រចាំការ​ និងសមត្ថកិច្ចប្រមាណ១ពាន់នាក់ការពារសន្តិសុខឆ្លងឆ្នាំសកលឆ្នាំនេះ

2022/12/31 03:46:55 pm        798
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវ​មានក្រុមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង​ ខណៈនគរបាលប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ​និងដោះស្រាយបញ្ហាចរាចរណ៍ បង្កលក្ខណៈសប្បាយភាព​ជូន​ប្រជាពលរដ្ឋក្នុង​ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ។អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ និង​កងកម្លាំង​មានសមត្ថកិច្ចទាំង​២ប្រភេទ ​សហការគ្នា ​ពិនិត្យដោះស្រាយ​ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយ​ក្នុងឱកាសចូល​ឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ។ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ​នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ​នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ ​និងកម្លាំងសមត្ថកិច្ចតាមខណ្ឌ​ រួមទាំងកម្លាំងស្នងការដ្ឋាន ត្រូវ​ពិនិត្យ​កន្លែងសប្បាយភាពនានា​ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិង​សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ​ពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយ​ចង្វារ និងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំង​សប្បាយភាព​ច្រើនជាងគេ ហើយទីតាំង​ទាំងនេះ​តែង​ទទួលរងនូវការ​កកស្ទះ​ចរាចរជាច្រើនម៉ោង នាបុណ្យឆ្លង​ឆ្នាំសកលនេះ។ឯកឧត្តម ឃួង ស្រេង បាន​បញ្ជាក់ថា ​គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​នឹងត្រូវបង្កើត​ឲ្យមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ​ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ​មន្ត្រី​ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន។ ​ក្នុងនាមជាមន្ត្រី ​និង​កម្លាំង​សមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានពិធីបុណ្យធំៗ គឺមានកន្លែងសប្បាយភាព មន្ត្រី ​និងសមត្ថកិច្ចមិន​អាច​សប្បាយ​ដូចប្រជាពលរដ្ឋទេ​ តែជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់​ផ្សព្វផ្សាយ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ​ បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​ បង្ក្រាបគ្រឿងញៀន ​ក្មេងទំនើង ​និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងដែរថា ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ​តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ ១០០០នាក់ ដើម្បី​ការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហាចរាចរ បង្កលក្ខណៈសប្បាយភាពជូនប្រជាពលរដ្ឋ​បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែលកំពុងធ្វើអាជីវកម្មរំលោភលើផ្លូវសាធារណៈ

2022/12/30 09:13:29 pm        1063
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឱ្យ​ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែល​កំពុងធ្វើ​អាជីវកម្មរំលោភលើ​ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរ​ថ្មើជើង​ ដើម្បីរក្សាសណ្ដាប់ធ្នាប់​អនាម័យ​បរិស្ថានក៏បានល្អប្រសើរ។សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរង​នៃ​គណៈអភិបាល​ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈប្រជាការឯកភាពខណ្ឌ ចុះ​គូស​គំនូស​ជូន​ដល់អាជីវក គឺគោលបំណង ដើម្បីជួយសម្រួលដល់ការលក់ដូរ ​ការ​ធ្វើ​អាជីវកម្មរបស់​ពួកគាត់ ​ព្រោះ ខណ្ឌដូនពេញ ​ជាតំបន់ទីប្រជុំជន​ដែលមានភ្ញៀវជាតិ ​អន្តរជាតិ​ អញ្ជើញ​មកកំសាន្ត ហាត់ប្រាណ​មិនដែលដាច់នោះទេ។លោក ចាប ឌីណា ​បានលើកឡើងថា គោលដៅ​សំខាន់របស់អាជ្ញាធរដែលយក​ចិត្តទុកដាក់​បំផុត​នោះគឺការរក្សាបានសន្តិសុខ ​សណ្តាប់ធ្នាប់ ​អនាម័យ ​បរិស្ថានល្អជូនភ្ញៀវជាតិ ​អន្តរជាតិ ។ ​ដូច្នេះ ការ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ​របៀបរៀបរយ​ នៅតាមដងផ្លូវ​ ​តាមទីតាំងអាជីវកម្មនានាពិតណាស់​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយទេ​ តែងតែមានការខ្វះចន្លោះខ្លះ។ ​តែយ៉ាង​ណា​អាជ្ញាធរ​ស្នើសុំបងប្អូន​ដោយ​ទទួច​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​ឲ្យទីតាំង​យើង​ស្អាត មាន​របៀបរៀបរយ ​សណ្តាប់ធ្នាប់ អនាម័យ ​បរិស្ថានល្អ ​និងមានអតិថិជនច្រើន​។ ជាចុងក្រោយ​អាជ្ញាធរមានសមត្ថកិច្ច ​ស្នើសុំបងប្អូនកុំចតយាន្ត​ជំនិះនៅ​ទីតាំង​ដែលមានស្លាក​សញ្ញា​ហាមឃាត ​ចតត​ម្រៀប​គ្នា​ពីរបីជួរ ​និងការ​យក​ថូរផ្កា​ផើង​ផ្កា...ដាក់​នៅលើ​ផ្លូវ​សម្រាប់​អ្នក​ដំណើរ​ថ្មើជើង​ជាដើម​៕ អត្ថបទ៖ កុម្ភៈ

ក្រុមរុករក និងសង្គ្រោះករណីឆាបឆេះអគារកាស៊ីណូនៅប៉ោយប៉ែតរកឃើញសាកសព ១១នាក់បន្ថែមទៀតនៅព្រឹកនេះ

2022/12/30 06:33:51 pm        295
Update៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមអ្នករុករក កម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។ ដូចនេះសាកសពកើនដល់ជាង ២០នាក់ហើយ ។ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត។

Update៖ ឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់

2022/12/29 09:23:06 pm        2436
ប៉ោយប៉ែត៖ ព័ត៌មានបឋមគិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ ។ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ៕

លោក អ៊ុំ រាត្រី៖ មកទល់ម៉ោងនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណនៅឡើយទេ

2022/12/29 04:03:47 pm        331
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការចុះបង្ក្រាបគ្រឿងញៀន ស្លាប់មន្ត្រីនគរបាលម្នាក់

2022/12/29 03:54:39 am        5373
ភ្នំពេញ ៖ តាមប្រភពជំហានដំបូងអោយដឹងថា មានការចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់បានស្លាប់ បង្កការភ្ញាក់ផ្អើល ជាខ្លាំង នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ។លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់ BTV តាមទូរស័ព្ទ នាយប់ព្រលប់ថ្ងៃខែ ដដែលអោយដឹងថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។ជុំវិញការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងផ្តើមចុះបង្ក្រាបពី​ចំណុច​ឬគោលដៅ​ណា​មក​នោះទេ ​ដែលបណ្តាលអោយមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលអោយកងកម្លាំងម្នាក់ត្រូវស្លាប់បែបនោះ ៕ ដោយ ៖ លី ហេង

អគ្គិភ័យឆាបឆេះបន្ទប់ជួល នៅសង្កាត់គីឡូម៉ែត្រលេខ៦ រងការខូចខាតធ្ងន់ធ្ងរ

2022/12/26 09:55:43 pm        435
ភ្នំពេញ៖ បន្ទប់ជួលកម្មករចំនួន៨ រងការខូចខាតធ្ងន់ធ្ងរ ដោយសារគ្រោះអគ្គិភ័យឆាបឆេះ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅ តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។ក្រោយពេលកើតកើតហេតុ អាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍​បាញ់ពន្លត់ភ្លាមៗ តែដោយដោយសារស្ថានផ្លូវតូចចង្អៀតពិបាកចូល ទើប​បណ្តាល​ឱ្យ​អគ្គិភ័យបន្តរាលដាល​ទៅបន្ទប់ផ្សេងៗ។ទោះជាបែបនេះក្តី ​រហូតមកដល់ពេលនេះក្រុមពន្លត់អគ្គិភ័យគ្រប់គ្រង​ស្ថានការណ៍​បានទាំង​ស្រុងហើយ។

អាជ្ញាធរខណ្ឌទួលគោក ចុះអប់រំណែនាំដល់អាជីវករលក់ដូរជុំវិញផ្សារនាគមាស ដែលបំពានផ្លូវបង្កការកកស្ទះចរាចរណ៍

2022/12/25 06:58:15 pm        770
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅជុំវិញផ្សារនាគមាស ដើលបានរំលោភបំពានលើចិញ្ចឹមផ្លូវលើសពី ១ភាគ៣ ដែលបង្កការកកស្ទះដល់អ្នកធ្វើដំណើរ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរទាំងអស់នៅជុំវិញផ្សារនាគមាស ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៩ ផ្លូវលេខ២៣៤ និងផ្លូវលេខ២៣១ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរចុះមកអប់រំណែនាំដល់អាជីវករឲ្យលក់ដូរត្រឹមត្រូវតាមការកំណត់មួយ ដែលរក្សាសណ្ដាប់ធ្នាប់ផ្លូវឲ្យពលរដ្ឋចេញចូលបាន ជៀសវាងការកកស្ទះ។ បន្ទាប់ពីថ្ងៃនេះទៅបើបងប្អូនអាជីវករលក់ដូរទាំងអស់មិនចូលរួមសហការជាមួយអាជ្ញាធរ កម្លាំងសណ្ដាប់ធ្នាប់នឹងចុះរៀបចំ លើកសម្ភារៈលក់ដូរយកទៅរក្សាទុកសាលាខណ្ឌ និងធ្វើការផាកពិន័យតាមនីតិវិធី។ជាចុងក្រោយលោកអភិបាលខណ្ឌសំណូមពរដល់អាជីវករលក់បន្លែ ផ្លែឈើ ជុំវិញផ្សារនាគមាសទាំងអស់គ្នាត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើមផ្លូវ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានឲ្យបានល្អ៕ អត្ថបទ៖ កុម្ភៈ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រាប់​ដល់​មេ​ប៉េ​អ៊ឹម​ថ្មី​ខេត្តបាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​ដល់​កូនចៅ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ

2022/12/24 10:35:16 pm        966
បាត់ដំបង៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ទើបតែ​តែងតាំង​ថ្មីនៅ​ខេត្តបាត់ដំបង ​ត្រូវតែ​យកចិត្តទុកដាក់ និង​ដោះស្រាយ​ទុក្ខលំបាក​ដល់​មន្ត្រី​ថ្នាក់​ក្រោម​, ត្រូវតែ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ទាន់ពេលវេលា និង​ត្រូវគោរព​តាម​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ ហើយ​ប្រសិនបើ​ការអនុវត្ត​ការងារ​ពុំបាន​ល្អ​ទេ នឹង​ត្រូវ​បញ្ចប់​តួនាទី​មុន​អាណត្តិ ​៥​ឆ្នាំ​ស្របទៅតាម​ច្បាប់​ជាក់​ជា​មិន​ខាន​នោះឡើយ​។ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២​ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា ​ក្នុង​នាម​ជា​មេបញ្ជាការ​មួយរូប គប្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល​ដល់​កូនចៅ​របស់ខ្លួន ត្រូវធ្វើ​ឲ្យ​អង្គភាព​មាន​សណ្តាប់ធ្នាប់​, កងទ័ព​មាន​វិន័យ​ល្អ​, ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព​, មាន​ស្មារតី​ឆន្ទៈ​មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់​ច្បាស់​តួនាទី​ភារកិច្ច​, គោរព​ច្បាប់​វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ និង​សហការ​សម្រេច​ភារកិច្ច​ជាដើម​។​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​សៅ សុខា បាន​បន្ថែម​ទៀត​ថា ដើម្បី​សម្រេច​បាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន ត្រូវ​ក្តាប់​ឲ្យ​ជាប់​នឹង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ទាំង​៤​ ដូចជា​៖ ១-​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​, ២-​ចំពោះ​ប្រជា​ត្រូវតែ​បម្រើ​, ៣-​ច្បាប់​ត្រូវតែ​គោរព និង​ទី​៤ ​បទល្មើស​ត្រូវតែ​បង្ក្រាប​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កត់ធ្ងន់​ទៀតថា បុគ្គលិក​គឺ​មាន​ចំនួន​ដដែល ថវិកា​ក៏​មាន​ចំនួន​ដដែល ឱកាស​គឺ ៥​ឆ្នាំ បើ​ធ្វើ​បាន​ល្អ បន្ថែម ៥​ឆ្នាំ​បន្ត ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​កន្លះ​នឹងត្រូវ​ធ្វើការ​ត្រួតពិនិត្យ​-​វាយតម្លៃ បើ​គ្មាន​ការ​វិវឌ្ឍ​ជឿនលឿន​ថ្មី តាម​ការ​ចង្អុល​បង្ហាញ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ទេ ត្រូវ​ធ្វើ​ការពិនិត្យ​-​វាយតម្លៃ ដើម្បី​ផ្លាស់ប្តូរ រក​អ្នកមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ ដូច​បាន​លើក​ឡើង​ខាងលើ​។ ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច ត្រូវ​ប្រកាន់ខ្ជាប់​ការ​គោរព​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស រីឯ​ការអនុវត្ត​តួនាទី ភារកិច្ច​ផ្នែក​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​លើ​ផ្នែក​នីតិវិធី​។​ជាមួយគ្នា​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​តាមដាន​ការអនុវត្តន៍​តួនាទី​ភារកិច្ច ក៏ដូចជា​វិន័យ​កងរាជអាវុធហត្ថ​ផ្តល់នូវ​រាល់​ព័ត៌មាន​ពិត ដើម្បី​ចូលរួម​កសាង​កងរាជអាវុធហត្ថ​មួយ​ឱ្យក្លាយ​ទៅជា​កម្លាំង​របស់​ជាតិ ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ​ផងដែរ​។​ សូម​បញ្ជាក់​ថា ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ ដែល​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ចាស់ ត្រូវ​បាន​ផ្លាស់ប្តូរ​មុខតំណែង​ទៅជា​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម វុទ្ធី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​នៅ​ខេត្ត​បាត់ដំបង​៕ អត្ថបទ៖ បាន ចក់

ជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងពេលរាត្រីត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន

2022/12/23 10:47:52 pm        79
ភ្នំពេញ៖ ជនសង្ស័យ០៣ នាក់ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់ផ្ទះពលរដ្ឋលួចសម្ភារៈមានតម្លៃនៅក្នុងផ្ទះ រួចគេចខ្លួន។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ កូវ ឌី ភេទប្រុស ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​បានចាក់​សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះម្តាយនៅសង្កាត់ និរោធ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជួលជនរងគ្រោះ រួចនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោ​ទ្វារផ្ទះឲ្យរបើកចូល លួចយកទ្រព្យសម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និង កៅអីដែកបត់ចំនួន១០ ហើយជនសង្ស័យទាំង ៣នាក់រត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនសង្ស័យបាន យកទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ ចែកគ្នាទិញ សារធាតុញៀន ដើម្បីប្រើប្រាស់ និង លេងហ្គេម Online អស់។លោកនាយប៉ុស្តិ៍នគរបាល បានបន្តឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរះសេនីយឯក ម៉ៅ សឿត អធិការនគរបាល​ខណ្ឌច្បារអំពៅ ដូច្នេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌ បានបើកការស្រាវជ្រាវ រហូតមកដល់ម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ ថៃ និងឈ្មោះ ចាន់ សីហា រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាកហុងដាវ៉េវ (ជិះធ្វើសកម្មភាព), ទូរទស្សន៍ ០១គ្រឿង និងកៅអីដែក០១ លុះដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងជំនាញបានបន្ត បក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ កូវ ឌី ហៅ ឌី នៅចំណុចការដ្ឋានសំណង់ មួយកន្លែង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ យកមកសួរនាំ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ករណី ផ្ទុះអាវុធនៅខណ្ឌព្រែកព្នៅបណ្ដាលឲ្យរបួសយុវជនម្នាក់ដែលជាកូនខ្លួនឯង
10/15/2026 08:10 AM
គណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
គណ:ប្រតិភូរដ្ឋសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ ខណៈនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់
10/15/2026 07:10 AM
-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM