នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៨៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/21 12:01:37 pm        315
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៨៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ថ្ងៃនេះករណីស្លាប់ចំនួន៣នាក់ ក្នុងនោះ ២នាក់ គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២០នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៦,៩៧៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,៧៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សត្វទន្សោងជាប់អន្ទាក់ព្រាន ងាប់មួយក្បាលក្នុងព្រៃសង្ឃរុក្ខាវ័ន

2022/02/19 11:57:53 am        1303
ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង​ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។លោក សា ថ្លៃ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ ​បានឧ្យដឹងថា សត្វ​ទន្សោងឈ្មោលមួយក្បាល ​ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃ​ ត្រូវ​របួសជើង​ក្រោយ ផ្នែកខាងស្តាំ ​បន្ទាប់ពីបានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត។ខណៈព្រាន​បាន​នាំ​សត្វឆ្កែតាមរកហើយត្រូវ​បាន​ដេញ​ខាំ​ឱ្យ​រងរបួស រួម​និងព្រាន​បាន​ធ្វើការ​វ៉ៃ​ថែម​ផងទៀតនោះ​ ធ្វើឲ្យសត្វទន្សោង​បណ្តា​ឲ្យ​ងាប់​តែម្តង។បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​ព្រៃសង្ឃរុក្ខាវ័ន​ ដើម្បីធ្វើ​ពិធី​បង្សុកូល​ និង​កប់នៅទីនោះ។គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំង​សហគមន៍រួមទាំង​កម្លាំង​បរិស្ថាន ព្រះសង្ឃ​ធ្វើការ​ទប់ស្កាត់​ការពារយ៉ាង​ណាក្តី​ ក៏​នៅតែមានជនខិលខូច​ដែល​ជា​ព្រានព្រៃ​លប លួច​ចូល​ធ្វើសកម្មភាពដាក់​អន្ទាក់​សត្វ ឬក៏​បរបាញ់បាន​ដោយ​រលូន​ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៥៥២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/19 11:53:02 am        684
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៥២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៣៩នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,៧៥៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,១៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ករណីអូមីក្រុង ត្រូវបានរកឃើញបន្ថែមទៀត ក្នុងសហគមន៍ខេត្តឧត្តរមានជ័យ

2022/02/18 01:51:16 pm        523
ឧត្តរមានជ័យ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានខ្ពស់ ខណៈថ្មីៗនេះ មានអ្នកឆ្លងអូរមីក្រុង និងកំពុងបន្តកើនឡើងក្នុងសហគមន៍។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមមន៍ ខេត្តឧត្ដរមានជ័យ ៣១ នាក់ហើយ ត្រូវបានរកឃើញឆ្លងអូមីក្រុង តែ១០នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ វិញហើយ។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺនេះ ដោយសារពលរដ្ឋ មិនអនុវត្តវិធាន ការការពារឱ្យបានល្អ នៅតែមានការជួបជុំគ្នាក្នុងកម្មពិធីផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំណែកអ្នកដែលពុំទាន់​បាន​ទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣​ និងដូស ជំរុញទី៤ ​ត្រូវទៅ​ទទួលការចាក់ឲ្យបានលឿន ខណៈអូមីក្រុង ​កំពុងរាតត្បាត​ចូល​ដល់​សហគមន៍ហើយនោះ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤១៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/18 12:00:18 pm        529
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨៨នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,២០១នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៨៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

Update .តុលាការសម្រេច ឃុំខ្លួនជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា

2022/02/17 05:15:17 pm        955
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ជំរិតជនជាតិចិនដូចគ្នា នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយបើកការស៊ើបសួរ ចោទប្រកាន់ជាផ្លូវការ រហូតសម្រេច ឃុំខ្លួនជនត្រូវចោទនៅពន្ធនាគារជាបណ្តោះអាសន្ន។សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅព្រឹកថ្ងៃទី ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូណាហ្គា២ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ជនត្រូវចោទដែលជាជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ ។ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។បច្ចុប្បន្នជនត្រូវចោទ ត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម.១ ជាបណ្តោះអាសន្ន៕  អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៤៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/17 11:53:45 am        890
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៤៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៣០នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,៧៨៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៦៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ និងគ្មានការលើកលែង ប្រសិនបើអតីតបុគ្គលិកណាហ្គាបន្តធ្វើបាតុកម្ម

2022/02/15 04:10:57 pm        715
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការរដ្ឋបាលផ្លូវច្បាប់ និងគ្មានការលើកលែងនោះទេ ចំពោះអតីតបុគ្គលិក​ណាហ្គាវើលដ៍ ប្រសិន​បើ​នៅ​បន្ត​រឹងរូស​ធ្វើ​បាតុកម្ម​ដោយគ្មានការអនុញ្ញាត ។យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ​បានខិតខំ​សម្របសម្រួល​គ្រប់​លទ្ធភាព តាមរយៈការស្នើទៅក្រសួងការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ឲ្យអញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទៅដោះស្រាយតាមយន្តការច្បាប់ ប៉ុន្តែក្រុមបាតុករ​នៅតែបន្តសកម្មភាពរបស់ខ្លួន​ដដែល​ជាដដែល ហើយថា ការបន្តធ្វើបាតុកម្មរយៈពេល៤៩ថ្ងៃ រហូត​បានរកឃើញវិជ្ជមានម្នាក់ និង​បន្តរកឃើញជាបន្តបន្ទាប់ ​ខណៈបាតុករមួយចំនួនមិនព្រមសហការយកសំណាកនៅកោះពេជ្រ។តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដដែលបានលើកឡើងទៀតថា​ក្នុងរយៈពេល​នៃការធ្វើបាតុកម្មខុសច្បាប់ ​សកម្មភាពនេះ ​បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ​ការកកស្ទះចរាចរ ​ព្រមទាំង​បង្ករការរំខាន​ដល់ការ​ប្រកប​របរ​អាជីវកម្ម និង​ការងារប្រចាំថ្ងៃរបស់ពលរដ្ឋជាដើមនោះ។យ៉ាងណាក៏ដោយរដ្ឋបាលភ្នំពេញ បានព្រមានថា ​ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេស​អូមីក្រុង​ ក៏ដូចជាការធានាបាននូវសន្តិសុខ ​សណ្តាប់ធ្នាប់ សាធារណៈ អាជ្ញាធរមិន​អនុញ្ញាត​ដាច់ខាតឲ្យមានការប្រមូលផ្តុំធ្វើសកម្មភាព​បាតុកម្មរបស់អតីត ​និងបុគ្គលិកណាហ្គាវើលដ៍​នៅ​ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមនឡើយ។ ​ប្រសិនបើ«មានការ​រឹងរូស ​បន្តសកម្មភាព រដ្ឋបាលភ្នំពេញ​ នឹងចាត់វិធានការរដ្ឋបាល ​និងវិធានការច្បាប់ដោយគ្មានការលើកលែង​នោះ​ឡើយ»៕ អត្ថបទ៖ បាន ចក់

សត្វផ្សោតមួយក្បាលចុងក្រោយនៅអន្លង់កោះឈើទាល ដងទន្លេមេគង្គលើ បានងាប់ផុតពូជហើយ

2022/02/15 09:03:19 am        608
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ ផ្សោតព្រះរំកិល បានបញ្ជាក់ថា សត្វផ្សោតដ៏កម្រ នៅសល់ចុងក្រោយមួយក្បាល បានងាប់ផុតពូជទៅហើយ ដោយសារកន្ទុយជាប់មង ពេលកន្លងទៅ ព្រោះចាប់ចំណីមិនបាន ហែលមិនរួច និងមិនមានអង្គការ ឬមន្ត្រីជំនាញណាអាចជួយសង្គ្រោះបាន ។លោកបន្តថា នៅពេលដែលពិនិត្យការស្លាប់របស់វា មានសភាព​ស្គមស្គាំង​ និង​នៅលើខ្លួនមាន​ស្នាមដំបៅ ​ដោយសាជាប់មង ​ហើយចាប់ពីពេលនោះទៅ ​នៅអន្លង់កោះឈើទាលនេះ ផុតពូជសត្វផ្សោតហើយ។លោក រស់ វាសនា ភ្ញៀវទេចរមកពីស្រុកសន្ទុក ខេត្តកំពុងធំ បាន​សម្ដែងការសោកស្ដាយ ព្រោះសត្វ​ផ្សោតដ៏កម្រនេះ មានតែនៅទន្លេមេគង្គលើតែប៉ុណ្ណោះ ហើយភ្ញៀវទេសចរកំពុងពេញនិយម​ជិះទូក​ទស្សនា​វាហែលលេងទៅមក ដែលជាចំណែកមួយបំរើឱ្យវិស័យទេសចរណ៍ធម្មជាតិ។លោក អ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ករណីនេះ ដោយ​សារតែខាងភាគីឡាវ ​នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្ស ចេះតែមកដាក់មង ដោយ​មិនគិតពីផលប៉ះពាល់មកដល់ជីវិតសត្វផ្សោត ក្នុងភូមិសាស្ត្រទន្លេមេគង្គនៅជាប់គ្នា៕អត្ថបទ៖ ផល្លា

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន១៨៤នាក់ប្រភេទអូមីក្រុង ធ្លាក់ចុះពីថ្ងៃម្សិលមិញ

2022/02/15 12:02:38 pm        290
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៨៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍បន្ដធ្លាក់ចុះពីថ្ងៃម្សិលមិញត្រឹមតែ១៧៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,១៣៩នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,១៩៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ
04/10/2026 05:04 PM
វេណេស៊ុយអេឡា អនុម័តច្បាប់រុករករ៉ែ ដើម្បីជំរុញការវិនិយោគបរទេស
04/10/2026 05:04 PM
មន្រ្តី ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយនិងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
04/10/2026 05:04 PM
ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចប្រជុំតាមការរំពឹងទុករវាងអាមេរិក និងអ៊ីរ៉ង់
04/10/2026 05:04 PM
អ្នកជំនាញ៖ ជប៉ុនត្រូវការទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រេងផ្សេងៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ
04/10/2026 05:04 PM
ទូតចិនប្រចាំកម្ពុជាអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ ខណៈបន្ទាប់ពីសាងសង់រួចនឹងជួយពង្រឹងបណ្តាញអគ្គិសនីកម្ពុជា
04/10/2026 05:04 PM
សហភាពកសិកម្មមួយ កំពុងជួយកសិករឲ្យមានទីផ្សារកសិផលល្អ ទោះមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសជិតខាង
04/10/2026 05:04 PM
លោក ហ្សេឡិនស្គី និយាយថា អ៊ុយក្រែនប្រឈមនឹងសម្ពាធការទូត និងយោធាជាច្រើនខែ
04/10/2026 05:04 PM
ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តនានាតាមថ្នាក់មូលដ្ឋាន
04/10/2026 05:04 PM
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
04/10/2026 05:04 PM