នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ប្តី-ប្រពន្ធមានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅលេងផ្ទះម្តាយនៅស្រុកកំពង់ត្រឡាច អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់

2022/01/13 01:29:29 pm        11104
កំពង់ឆ្នាំង៖ ប្តី-ប្រពន្ធ សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ មានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ដោយធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ នឹងបានចេញចូលមកលេងផ្ទះម្តាយ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់។តាមប្រភពព័ត៌មានពីការិយាលយ័សុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានករណីប្តី និងប្រពន្ធ២នាក់ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ នឹងបានចេញចូលមកលេងផ្ទះម្តាយនៅភូមិកាអត ឃុំពានី ។ ប្តី-ប្រពន្ធនោះមានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD)កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ។អាជ្ញាធរស្រុក ឃុំ និងមន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេង ផ្ទះម្តាយខ្លួន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីពិនិត្យសុខភាព ​និងចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជម្ងឺកូវីដ១៩ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។ជាលទ្ធផលក្រុមការងារបានរកឃើញ តែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន៤នាក់ និង​អ្នកប៉ះពាល់​ប្រយោល ១០នាក់ ​លទ្ធផលតេស្ត អវិជ្ជមាន។ផ្ទះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលខាងលើ បានណែនាំដាក់អោយធ្វើចត្តាឡីស័ក​ក្នុង​រយះពេល​១៤ថ្ងៃ​នៅផ្ទះសមីខ្លួនតែម្តង ​ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ ​និងប៉ុស្តិ៍រដ្ឋបាល ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៤នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/13 12:11:28 pm        359
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៧១៨នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៥៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១៤នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/12 12:16:17 pm        320
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៦៨៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៤៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

គណៈកម្មការផ្សារអូរឬស្សី ចែកជូនម៉ាសដល់អាជីវកលក់ដូរ និងអ្នកធ្វើដំណើរចេញចូលផ្សារ

2022/01/11 03:22:28 pm        217
ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានចាប់ផ្តើមចែកជូនម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកនីមួយៗ ដើម្បីបន្តរឹតបន្តឹង​វិធានសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។លោក ហ័ត វ៉ានធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែកម៉ាសចំនួន ៥០០០ម៉ាស ដល់គណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បី​ឲ្យ​គណៈកម្មការផ្សារ​បន្តចែក​ជូនដល់បងប្អូនអាជីវករ និងបងប្អូនមកចេញចូលផ្សារ​ពុំបានពាក់ម៉ាស​ត្រឹមត្រូវ ធ្វើការណែនាំអប់រំ បន្ថែមពីវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ជួន។ការងារនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹង​វិធានការទប់ស្កាត់កូវវីដ-១៩ ​ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។សូមបញ្ជាក់ថា​ អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ​នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ​ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤​ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ខណៈជំងឺកូវីដ-១៩ប្រភេទ ​អូមីក្រុង បាន​និងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដូស​ជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ កុម្ភះ

១១កុម្ភៈ២០២២តុលាការនឹងប្រកាសសាលក្រមករណីឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុលនៅខណ្ឌកំបូល

2022/01/11 01:03:37 pm        8295
ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុល ដោយសារជនសង្ស័យជំពាក់លុយ ជនរងគ្រោះប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌកំបូល កាលពីឆ្នាំ២០២០ ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសហើយ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។សវនាការ​ដឹកនាំ​ដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជា តំណាងអយ្យការ ។ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុក​និងប្រើប្រាស់​អាវុធ​ដោយខុសច្បាប់ ​ប្រព្រឹត្តកាលពីឆ្នាំ២០២០​ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ​របរ​គួកជេរដី ​រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់​ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។នៅក្នុង​សវនាការ ​ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយ​សារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះឈ្មោះ នៅ ចំណាន ទាំងដើមទាំងការ​ប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្តោះតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់ ។ដោយសារមានចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការ​បានធ្វើ​សេចក្ដី​សន្និដ្ឋាន​តម្កល់​ទុកបទចោទប្រកាន់អោយនៅដដែល​ ហើយស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់ ។ក្រុមប្រឹក្សា​ជំនុំជំរះ​បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ​ដើម្បីប្រកាសសាលក្រម ។ក្នុងរឿងក្ដីឃាតកម្មនេះ ​សមត្ថកិច្ចនគរបាលបានចាប់ខ្លួនឃាតកឈ្មោះ សុខ ហេងសំបូរ ដែល​ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងឈ្មោះ ផេង ស៊ីថុល ជាម្ចាស់កាំភ្លើង​ប្រព្រឹត្តអំពើឃាតកម្ម ។ នៅក្នុងតំណាក់កាលសើបសួរបឋម តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ សុខ ហេងសំបូរ ពី​បទឃាតកម្ម និងរក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ។ ​ចំណែកឈ្មោះ ផេង ស៊ីថុល ត្រូវបានចោទពីបទសមគំនិត ​តែក្នុងនីតិវិធីស៊ើបសួររបស់លោកចៅក្រម ​កី ម៉ាណេរ៉ា តុលាការ​បានដោះលែងឈ្មោះ ផេង ស៊ីថុល អោយនៅក្រៅឃុំ ទើប​ពេលកាត់ទោស​មាន​ជន​ជាប់​ចោទតែម្នាក់ប៉ុណ្ណោះ ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៤នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/11 12:04:29 pm        318
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៦៧០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១៥នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/10 12:03:49 pm        606
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៦៣៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២៧នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/08 12:05:04 pm        351
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៥៩១នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១១នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/07 12:03:10 pm        549
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១១នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៥៦៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៩៩១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកឈើលើស​ទម្ងន់​បណ្ដាលឲ្យបាក់កង់ផ្នែកខាងមុខ ​រ៉េចង្កូតបុកសួនច្បារក្រឡាប់ផ្ងារជើង

2022/01/07 08:55:21 am        650
ភ្នំពេញ៖ រថយន្តធុនធំដឹកឈើ (អុសដុត) ផ្ទុកលើសទម្ងន់ បណ្ដាលឲ្យបាក់ដែកជន្ទាសរថយន្តកង់ផ្នែកខាងមុខ រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឈើពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចទល់មុខហាងនំប៉័ង ក្បែររង្វង់មូលតាព្រហ្ម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 3A-1309 ដឹកឈើដុំកង់ៗ ពេញរថយន្តតាមបណ្ដោយ​ផ្លូវ​ជាតិលេខ៦A ក្នុងទិសដៅពីព្រែកលាភមកភ្នំពេញ ​ខណៈមកដល់ចំណុចកើតហេតុរថយន្ត បាន​បាក់ដែក​ជន្ទាស​រថយន្តកង់ខាងមុខ រ៉េចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាល​ឲ្យរថយន្ត​ក្រឡាប់​ផ្ងារជើង​ធ្លាក់ឈើរាយពេញផ្លូវ ​តែសំណាងល្អក្នុងហេតុការណ៍នេះ​មិនបណ្ដាល​ឲ្យមាន​មនុស្ស​រងរបួសធ្ងន់ធ្ងរឡើយ។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប្រចាំនៅគោលដៅរង្វងមូលជ្រោយចង្វារ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ដើម្បីការសម្រួលចរាចរណ៍​និងរើឈើ​ចេញរថយន្តរួច ស្ទួច​រថយន្ត​ទៅរក្សារទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM