នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងជាប់សាលាបឋមសិក្សាច្បារអំពៅ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

2021/12/03 07:26:08 pm        403
ភ្នំពេញ ៖ អគ្គីភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជាប់សាលាបឋមសិក្សាច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ផ្សែងហ៊ុយខ្មួរខ្មាញ់ចេញពីផ្ទះកើតហេតុជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបង្ការពន្លត់អគ្គីភ័យឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់ យ៉ាងញាប់ដៃជេីង ។ ក្នុងប្រតិបត្តិការណ៍បង្ការនិងពន្លត់អគ្គីភ័យខាងលេីនេះ មានការសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងជួយបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៤និង៥០នាទី ថ្ងៃខែឆ្នាំដដែល ។ ដោយផ្ទះរងកាខូចខាតមានចំនួន ២ខ្នង , ១ខ្នងឈើលើថ្មក្រោម និង ១ខ្នងទៀតឈើប្រក់ស័ង្កសីខូចខាតទាំងស្រុង តែករណីនេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គីភ័យនេះឆាបឆេះឡេីង សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕ អត្ថបទ ៖ តារាវុទ្ធី

បុរសម្នាក់បានស្លាប់ ក្នុងករណីអគ្គីភ័យឆេះផ្ទះលក់អីវ៉ាន់ នៅខណ្ឌសែនសុខ

2021/12/03 07:18:28 pm        790
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ឆាប់ឆេះផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង រងការខូចខាតទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសដែលបានស្លាប់ក្នុងអណ្តាតភ្លើង នោះឈ្មោះ ហ៊ីង សំអុន អាយុ៥៤ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និង លក់អីវ៉ាន់ចាបហួយ ត្រូវភ្លើង ឆេះស្លាប់នៅក្នុងបន្ទប់ទឹកមានប្រពន្ធ ឈ្មោះ នាង ហម អាយុ ៥៣ឆ្នាំ មានកូន ប្រុស១ ស្រី១ នៅក្នុងបន្ទុក ។តាមព័ត៌មានអោយដឹងថានៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះហ្គាស ហើយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយឃើញស្រ្តីជាម្ចាស់ផ្ទះបានរត់ចេញមកក្រៅស្រែកអោយគេជួយ ដោយប្តីបានជាប់នៅក្នុងផ្ទះនោះ ។ភ្លាមៗប្រជាពលរដ្ឋ បានទាក់ទងរថយន្តពន្លត់អគ្គីភ័យ ចេញជួអន្តរាគមន៍ បាញ់ពន្លត់និងបាននាំគ្នា វាយទំលុះជញ្ជាំង ចូលបាញ់ពន្លត់ រួចក៏បានប្រទះឃើញ បុរសជាប្តីបានដេកស្លាប់ក្នុងបន្ទប់ទឹកទៅហើយ។តាមស្រ្តីជាប្រពន្ធបានអោយសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ គាត់បានបើក ភ្លើង ដាំទឹក រួចដើរមកលាងចាននៅមុខផ្ទះ ។ចំណែកប្តីបានដើរទៅមើលធុងហ្គាស ស្រាប់តែ ផ្ទុះឆេះជាប់ប្តីគាត់នៅ ក្នុងផ្ទះនោះតែម្តង។លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាក្តោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានចេញរថយន្តរបស់ការិយាល័យមកដល់ចំណុចកើតហេតុចំនួន០៩គ្រឿង និងប្រើប្រាស់អស់ចំនួន០៦គ្រឿង ស្មើរនឹង២៤ម៉ែត្រគូប ទើបរលត់ជាស្ថាពរ។ លោកនាយការិយាល័យបានបញ្ជាក់ផងដែរថា ចំពោះមូលហេតុបណ្ដាលមកពីផ្ទុះធុងហ្គាស៕អត្ថបទ៖ កុម្ភះ

បុរសសម្លាប់ប្រពន្ធនៅក្រុងសៀមរាប រត់គេចខ្លួនមកភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងឃាត់ខ្លួន

2021/12/03 03:38:45 pm        6465
ភ្នំពេញ៖ បុរសម្នាក់ដែលជាប្ដីបានអារកសម្លាប់ប្រពន្ធនៅក្រុងសៀមរាប រួចរត់គេចខ្លួនមកភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានសម្រេចនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យជាប្តីឈ្មោះ ធួក ឈាត អាយុ ៤៣ឆ្នាំ មានមុខរបររត់ម៉ូតូកង់បី។ចំណែក​ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ សូ ចន្ធី ភេទស្រីអាយុប្រហែល៤០ឆ្នាំ។នេះបើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មុំចេក ​ប្រធានការិយាល័យរដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួង ​បានឲ្យដឹងថា ​ជនសង្ស័យ​បាន​សារភាព​ផងដែរថា​ហេតុការណ៍នេះ កើតឡើងដោយសារតែរឿងប្រច័ណ្ឌ។ក្រោយប្រតិបត្តិការកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង បានប្រគល់ជនសង្ស័យ​ទៅ​ឲ្យ​កម្លាំង​នគរបាលខេត្តសៀមរាប ​ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្ម ប្តីអារកសម្លាប់ប្រពន្ធខ្លួនឯងសង្ស័យជាករណីភ្លើង​ប្រច័ណ្ឌ ​ ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/03 11:36:15 am        242
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៥៣នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,២០៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥៦៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ជួយ​រំដោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ធ្វើ​ដំណើរ​ផង

2021/12/02 01:50:21 pm        599
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ២២៩ ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ជួយរំដោះចិញ្ចើមផ្លូវលេខ២២៩ផង ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើងជនពិការភាព។ជាក់ស្ដែងទីតាំងនៅតាមបណ្ដោយផ្លូវលេខ២២៩ កែងមហាវិថីទេពផន ជាប់របងសាលាមត្តេយ្យសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានក្រុមអាជីវកលក់រថយន្ត រំលោភយកចិញ្ចើមផ្លូវតាំងលក់រថយន្តលើផ្លូវតែម្ដង ដូចក្នុងរូបភាពមានស្រាប់។ប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរផ្លូវលេខ២២៩ និងតាមបណ្ដាផ្លូវដ៏ទៃទៀត ​បានលើកឡើងថា រាល់ថ្ងៃ​ពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់​របរ​បន្តិចបន្តួច​ប្រើប្រាស់ប្រចាំថ្ងៃ ​តែងតែដើរ​លើ​ផ្លូវ​ជានិច្ច ​ព្រោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកថ្មើរ ​ត្រូវ​បាន​ក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភ​យក​ចិញ្ជើមផ្លូវលើស​ពី ១ភាគ៣នៃ​ចិញ្ចើម​ផ្លូវអស់ហើយ​ សម្រាប់តាំងលក់រថយន្ត​ដូច​ដែល​ឃើញ​ជាក់​ស្ដែងស្រាប់។ ដូច្នេះ​សំណូមដល់អាជ្ញាធរខណ្ឌពាក់ព័ន្ធជាពិសេសអាជ្ញាធរខណ្ឌទួលគោក គួរ​ចាត់វិធានការ ​រំដោះចិញ្ចើម​ផ្លូវ​ដើម្បី​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង​ងាយ​ស្រួល​ដើរ​និង​ជនពិការ​ងាយស្រួល​ធ្វើដំណើរផងដែរ ​ជៀសវាង​ការ​ធ្វើដំណើរតាមផ្លូវ​ដែល​អាចបង្កជាគ្រោះថ្នាក់ ហានិភ័យផ្សេងៗ-ល-។ពាក់ព័ន្ធករណីនេះ ភ្ញាក់ព័ត៌មានបានធ្វើការទំនាក់ទំនងទៅ លោក ជា ពិសី អភិបាលខណ្ឌទួលគោក សុំការ​បំភ្លឺទូរស័ព្ទចូលតែគ្មានអ្នកទទួល។គួរបញ្ជាក់ផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែបន្តយកចិត្តទុកដាក់និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការ​កក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ​ក្នុង​មូលដ្ឋាន​ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តែផ្ទុយទៅវិញមូលដ្ឋានខណ្ឌទួលគោកមានលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកវរៈនីយ៍ឯក សុខ ហេង អធិការនៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក ​មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំ​របស់​ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បណ្ដោយឲ្យក្រុមអាជីវករលក់រថយន្តមួយទឹក យករថយន្ត​តាំង​លក់លើផ្លូវបាត់បង់សោភ័ណភាព​​សណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះ គ្មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកថ្មើរជើង ​ឬ​ជនពិការភាពធ្វើដំណើរនោះឡើយ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៣នាក់​នៅ​ថ្ងៃ​នេះ

2021/12/02 12:00:26 pm        78
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៣នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៤នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤៩នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៨៣​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥៤៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/01 12:03:59 pm        224
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៦០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥២៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បង្ក្រាបគ្រឿងញៀន ១១ខែ៖ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

2021/11/30 06:48:28 pm        611
ភ្នំពេញ៖ រយៈពេល ១១ខែ ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានសារធាតុញៀនគ្រប់ប្រភេទជិត ២តោន និងឃាត់មនុស្សជាង ១ម៉ឺន ២ពាន់នាក់ និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង រួមទាំងកាំភ្លើងវែង ខ្លីជាង ៧០ដើម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលវិទ្យុបាយ័នទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។របាយការណ៍បានបន្តថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ បង្ក្រាបបាន ៥៥៦០ករណី ឃាត់មនុស្ស ១២១៩៣នាក់ (ស្រី ៧៣៦នាក់) ក្នុងនោះ ជនបរទេសជនបរទេស ៣១០នាក់ ស្រី ៤៥នាក់ មាន ១៣សញ្ជាតិ។ ដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១តោន ៧៤៨គីឡូក្រាម ៧០៥,៩១ក្រាម, កញ្ឆា ៥០,០៨៨ដើម, កញ្ឆាសួត ១០៤គីឡូក្រាម ៦៩៥ក្រាម និងសារធាតុផ្សំគីមី ១តោន១៣៩គីឡូក្រាម។

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២២នាក់​នៅ​ថ្ងៃ​នេះ

2021/11/30 11:54:44 am        72
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៤០នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,១៣៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥០៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ​២៥​គីឡូក្រាម

2021/11/29 06:07:16 pm        25
​ភ្នំពេញ ៖ ជនសង្ស័យ ០​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ដើម្បី​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើប​សួរ លើ​សំណុំរឿង​ពាក់ព័ន្ធ​​បទល្មើស ដឹកជញ្ជូន​នឹង​ជួញដូរ​គ្រឿងញៀន​ចំនួន​ជិត​ ២៥​គីឡូក្រាម​។​​សូម​រំលឹក​ថា កាល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ ២០និង៣០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០)​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា​ ​លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម លោក​វរសេនីយ៍ទោ ញ៉ុ​ង រស់​ប្រាថ្នា នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ​(​ក​១០) និង​មានការ​ចូលរួម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ុ សុភ​ក្តិ ព្រះរាជ​អាជ្ញាធរ ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប នៅ​២​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន ក្នុង​នោះ​៖​គោលដៅ​ទី​១ នៅ​ចំណុច​ផ្លូវ​លេខ ១០៥ ជិត​ផ្សារ​បឹងត្របែក​(​ផ្លា​ស្សា​) ស្ថិតក្នុង​សង្កាត់​បឹង​ត្របែង ខណ្ឌចំការមន និង​គោលដៅ​ទី​២ ផ្ទះ​លេខ​៩៩ ផ្លូវ​១៤៦ ក្រុម​៣ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​​ក្នុង​រង្វង់​ប្រតិបត្តិការ​ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ​៣​នាក់ រួមមាន​ទី​១-​ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​ ៦០​ឆ្នាំ ជនជាតិ​ខ្មែរ​។ ទី​២-​ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ ១៩៥៣ ជនជាតិ​សិង្ហបុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B​ និង​ទី​៣-​ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ ​២៧​ឆ្នាំ ជនជាតិ​វៀតណាម​។ និង​ដកហូត​វត្ថុតាង​រួមមាន អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ២៤Kg​។ កេ​តា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ ១១៨g​។ កា​ទី​ណូន​(4CEC) ទម្ងន់​សុទ្ធ ១៧០ក្រាម​។ សរុប​សារធាតុ​ញៀន​ទាំងអស់ ដែល​រឹប​អូសមាន​ទម្ងន់​សុទ្ធ ២៤គីឡូក្រាម​​សារធាតុ​ផ្សំ ១គីឡូក្រាម​ជញ្ជីង​ថ្លឹង ៥​គ្រឿង និង​ឧបករណ៍​កែច្នៃ​មួយចំនួនទៀត​។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៣​នាក់ ព្រមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើប​សួរ​តាម​នីតិវិធី​៕ អត្ថបទ​៖ កុ​ម្ភះ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក ព្រោះនឹងសម្រេចបានបំណងរបស់ខ្លួន
04/11/2026 09:04 AM
ការចរចាបទឈប់បាញ់អាមេរិក-អ៊ីស្រាអែល កំណត់ពេលចាប់ផ្តើមនៅប៉ាគីស្ថាន ខណៈអ៊ីស្រាអែល បាញ់ផ្លោងលើលីបង់
04/11/2026 09:04 AM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/11/2026 08:04 AM
មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM