គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

យប់មិញឃាត់ខ្លួនអ្នកល្មើសបម្រាមគោចរបាន ៤,១៥៤នាក់ទៀត និងបញ្ជូនទៅតុលាការ១៣នាក់

2021/08/12 11:29:35 am        521
ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៤,១៥៤នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៣នាក់ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងយានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់បានចំនួន២៦លានរៀល។យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ២០៥៨ករណី ក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ៤,១៥៤នាក់ បានធ្វើការឃាត់យានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់ចំនួន ២៦.០០០០០០រៀល។ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធររាជធានីភ្នំពេញ និងតាម​បណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរ​អស់រយៈពេល១៤យប់មកហើយ (ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ១៤ខែសីហា) ដើម្បីទប់ស្កាត់ការ​រីករាលដាលនូវមេរោគកូវីដបម្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍​ជា​បន្តបន្ទាប់​។យ៉ាងណាក៏ដោយក្រោយពីបញ្ចប់បម្រាមគោចររយៈពេល១៤ថ្ងៃមកហើយនោះ រដ្ឋបាលរាជ​ធានី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា បានសម្រេចបន្តបិទបម្រាមគោចររយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខនេះ ក្នុងហេតុផលដដែល គឺដើម្បីប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង ខណៈវាបានកំពុងវាយលុកនៅក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជាចំនួន១៧ហើយនោះ។ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួន​មនុស្ស​រាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូនទៅកាន់តុលាការ​ផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹងហើយបាន​ជេរប្រមាថ​សមត្ថកិច្ចជាដើមនោះ៕ អត្ថបទបាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៨៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧១៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/11 12:50:08 pm        486
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៨៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧១៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៦៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៦១៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៧ ៧៥៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៣ ៣៨៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រថយន្តតាកូម៉ាបើកខ្វះការប្រុងប្រយ័ត្នបុករះរថយន្តសេរីទំនើប៣គ្រឿង បណ្តាលឲ្យរងការខូចខាត

2021/08/11 12:10:08 pm        675
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើង​ដោយរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា បើកទៅបុករះជាមួយរថយន្ត ៣គ្រឿងទៀតបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ម្ដុំផ្សារសាន់ហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើត​ហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបានឃើញ​រថយន្ត ម៉ាក Tacoma ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AU-2256 បើក​បរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលបើក​មកដល់ចំណុចកើត​ហេតុ ស្រាប់តែរថយន្តបានទៅបុក​ពី​ក្រោយគូទ​រថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2088 ដែលបើកបរក្នុងទិសដៅ​ស្របគ្នា ហើយ​រថយន្ត Tacoma ក៏បានបើក​ថយក្រោយ ក្នុងគោលបំណងបើក​រត់គេចខ្លួន តែក៏បានទៅប៉ះជាមួយរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6633 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងបែកស្តុបក្រោយ រួចរថយន្ត Tacoma ក៏បន្តបើក​រត់គេចទៀត ក៏ទៅបុកជាមួយរថយន្ត មួយគ្រឿងទៀតម៉ាក Infinitl QX56 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8118 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ​ចំហៀ​ងខាងស្តាំ ទើប​រថយន្ត Tacomaមិនអាចបន្តដំណើរ​ទៅមុខទៀតបាន ។ ចំណែកអ្នកបើក​បររថយន្តម៉ាក Tacoma ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនតែម្តង។ ក្រោយពេលកលតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនម្ចាស់រថយន្ត តាកូម៉ា យកទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ និងបានហៅជំនាញការិយាល័យនគរបាលចរាចរណ៍ជើង​គោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើ​ការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕អត្ថបទ៖កុម្ភះ

យប់មិញឃាត់ខ្លួនអ្នកល្មើសបម្រាមគោចរបាន១,៦៨២នាក់ទៀត និងពិន័យជាប្រាក់ជាង៤៦លានរៀល

2021/08/11 10:41:02 am        330
ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៦៨២នាក់ និងយានយន្តចំនួន ៨១១គ្រឿង ហើយបានពិន័យជាប្រាក់ចំនួនជាង៤៦លានរៀល ក្នុងហេតុការណ៍៩៤១ករណី។យោងតាមចេញសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩៤១ករណី​ដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៦៨២នាក់​បានធ្វើ​ការឃាត់យានយន្តចំនួន ៨១១គ្រឿងហើយធ្វើការពិន័យជាប្រាក់ចំនួន ៤៦,១០០,០០០រៀល។សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១១ ខែសីហានេះអាជ្ញាធររាជធានី​ភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បាន​ធ្វើការ​បិទ​​បម្រាមគោចរអស់រយៈពេល១១យប់មកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​​មេរោគកូវីដ​បំប្លែង​ថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់នោះ។ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើស នឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នាសេព​គ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួនមនុស្ស​រាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូន​ទៅកាន់តុលាការ​ផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹង​ហើយបានជេរប្រមាថ​សមត្ថកិច្ច​ជាដើមនោះ៕ អត្ថបទ ៖ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៩៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៨៨២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/10 12:51:07 pm        783
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៩៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨៨២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៧៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១២៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៦០២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៧ ០៣៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨២ ៨៩៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ឃាត់ខ្លួនអ្នកល្មើសបម្រាម ១,៥៨២នាក់ និងពិន័យជាប្រាក់ជាង២០លានរៀល នៅយប់ថ្ងៃទី៩នេះ

2021/08/10 05:09:35 am        444
ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នៅ​ថ្ងៃទី៩ខែសីហា ឆ្នាំ២០២១យប់មិញនេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៥៨២នាក់ និងយានយន្តចំនួន ៥៥៦គ្រឿង ពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល ក្នុងហេតុការណ៍៧៤៧ករណីនោះ។យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៧៤៧ ករណីដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៥៨២នាក់​បានធ្វើការ​ឃាត់​យានយន្តចំនួន ៥៥៦គ្រឿង បានធ្វើការពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល។​សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១០ ខែសីហានេះអាជ្ញាធររាជធានី​ភ្នំពេញ​និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទ​បម្រាមគោចរអស់រយៈពេល១១ថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នា ឮសេព​គ្រឿង​ស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។សូមរំលឹកផងដែរថា ចាប់ពីចុងខែមីនា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានរកឃើញ​អ្នកឆ្លង​មេរោគកូវីដ១៩ ប្រភេទdeltaកើនដល់ចំនួន៣៨៥នាក់ហើយ ដោយភាគច្រើន​កើតចេញពីបងប្អូន​ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ឆ្លងចេញពីអ្នកដំណើរតាមយន្តហោះ បុគ្គលិក​សុខាភិបាល និងតាមសហគមន៍ជាដើម៕អត្ថបទបាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥០៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៦០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/09 12:52:42 pm        327
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥០៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៦០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១២១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៥៨៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៦ ១៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨២ ៣៩៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មនុស្ស២៦នាក់បានបញ្ជូនទៅកាន់តុលាការ ក្រោយល្មើសបម្រាមគោចរនៅរាជធានីភ្នំពេញ រយៈពេល១០ថ្ងៃកន្លងទៅ

2021/08/09 10:39:34 am        353
ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន២៦នាក់ ត្រូវបានកងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេបានជេរប្រមាថ និងប្រើប្រាស់គ្រឿងស្រវឹងខ្លាំង ក្នុងអំឡុងពេលអនុវត្តបម្រាមគោចររយៈពេល១០មកនេះ ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៩ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែ​កក្កដា រហូតមកដល់យប់ថ្ងៃទី៨ ខែសីហានេះ គឺមានរយៈពេល៩យប់មកហើយ ដែលកងកម្លាំង​នគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបម្រាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល​នូវ​មេរោគកូវីដបំប្លែងថ្មី delta​ ហើយអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំង​ដោយធ្វើការឃាត់ខ្លួនមនុស្ស​រាប់ពាន់​នាក់ និងយានយន្តចំនួន១៦៩២គ្រឿង ដោយក្នុងនោះបានធ្វើការពិន័យរួចរាល់​ចំនួន៤១៦គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗដែលបានរឹតបន្តឹងនោះ។លោកវរៈសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា« ការដែលយើងឃាត់ពួកគាត់ និងបញ្ជួនទៅកាន់​តុលាការ​រាជធានីភ្នំពេញនោះ ដោយសារតែពួកគាត់​បានជេរប្រមាថ និងប្រើប្រាស់គ្រឿង​ស្រវឹងខ្លាំង​បំពានទៅហ្នឹងបម្រាមគោរចររបស់អាជ្ញាធរ ខណៈដែលពួកយើងកំពុងអនុវត្តវិធាន​ការក្តៅ​ដែល​ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ​តែម្តងនោះ»។ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំង​អស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ខណៈការអនុវត្ត​របស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ។លោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និងជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយរបស់ពួកគាត់ ដើម្បីតែ​សុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំង​អស់គ្នាឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៨ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធបាន​អនុវត្តបម្រាម​​គោចរនៅទូទាំងប្រទេស ដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៩៣៤នាក់ បញ្ជូនទៅ​កាន់​តុលាការ​ម្នាក់ ឃាត់យានយន្តបានចំនួន១១០១គ្រឿង ខណៈពិន័យ​បានជាលុយ​​ជិត​៤០លានរៀលនោះ។ នេះបើតាមសេចក្តីជូនដំណឹង​របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩(គ.អ.ក.) នាព្រឹកថ្ងៃទី៩ ខែសីហានេះ៕អត្ថបទ បាន ចក់

នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់រួមនឹងគ្រឿងញៀនជាង១៦គីឡូក្រាម នៅក្នុងខុនដូមួយកន្លែងនៃរាជធានីភ្នំពេញ

2021/08/09 10:17:26 am        715
ភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញបំបែកសំណុំរឿងទីតាំងលួចផលិតកែច្នៃ និងជួញដូរគ្រឿងញៀន នៅក្នុងខុនដូមួយកន្លែងកណ្តាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០១នាក់ និងដកហូតគ្រឿងញៀនចម្រុះជាង១៦គីឡូក្រាម កាលពីចុងសប្តាហ៍កន្លងទៅនេះ។ការបង្រ្កាបទីតាំងផលិតកែច្នៃ និងជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំ​ពីសំណាក់កងកម្លាំងនគរបាល​រាជធានីភ្នំពេញ គឺបានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរ​បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចំការមន បានល្បាតត្រួតពិនិត្យ​ពង្រឹង​ការងារសន្តិសុខក្នុងមូលដ្ឋាននៅចំណុចផ្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ខណ្ឌចំការមន ខណៈនោះក៏ជួបប្រទះបុរសម្នាក់ជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង នៅពេលនោះ​កម្លាំង​នគរបាលមានការសង្ស័យក៏ហៅឱ្យឈប់ហើយសាកសួរ​និងឆែកឆេរត្រួតពិនិត្យ​ក៏បានឃើញ​ថ្នាំញៀន​ម្សៅពណ៌សម៉ត់០៥កញ្ចប់ ដែលលាក់ក្នុងកាបូបស្ពាយ សមត្ថកិច្ចបានដកហូត និងនាំខ្លួន​ជន​សង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុសអាយុ២១ឆ្នាំមកសួរនាំបន្តនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន។លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបាន​សាកសួរ​ជនសង្ស័យនេះហើយ ក៏មានតម្រុយក្នុងការបន្តទៅ​ឆែកឆេរ​ត្រួតពិនិត្យនៅកន្លែង​ស្នាក់នៅ​របស់ជនសង្ស័យនៅកន្លែងផ្សេងទៀត ដើម្បីស្វែងរកគ្រឿងញៀនបន្ថែម​ ខណៈនោះ ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​ទៅ​ការិយាល័យជំនាញគ្រឿងញៀន ចុះទៅសហការជាមួយនគរបាលខណ្ឌចំការមន ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ត្រីគល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនដោយ​មានការ​សម្រប​សម្រួលនីតិវិធីពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ។បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន របស់ជនសង្ស័យក្នុងសណ្ឋាគារវីបូទិក ស្ថិតនៅសង្កាត់អូរឡាំពិកខណ្ឌបឹងកេងកង ប៉ុន្តែរកឃើញ​លិខិតឆ្លងដែនរបស់ជនសង្ស័យ០១ច្បាប់ប៉ុណ្ណោះ។ក្រោយមកកម្លាំងសមត្ថកិច្ចក៏មានពន្លឺថែមទៀតក្នុងករណីគ្រឿងញៀននេះ ហើយក៏បានចេញទៅ​សហការជាមួយនគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់ជនសង្ស័យ​មួយ​កន្លែងទៀតនៅក្នុងខុនដូលំនៅឋានអឹល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំង​សមត្ថកិច្ចចូលឆែកឆេរត្រួតពិនិត្យ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យក៏បានប្រទះឃើញ​ឧបករណ៍​សម្ភារៈជាច្រើនសម្រាប់ផលិត កែច្នៃ គ្រឿងញៀន និងវត្ថុតាងធាតុផ្សំរួមនឹងគ្រឿងញៀន​ចម្រុះ​ជាច្រើន​ប្រភេទសរុបជាង១៦គីឡូក្រាម ត្រូវបានដកហូត និងបញ្ជូនមកស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តតាមនីតិវីធី។លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនជនជាតិចិននេះ ទើបចូលមកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រមាណ១០ខែ ប៉ុណ្ណោះជននេះជាអ្នកចាត់ចែងគ្រប់គ្រង​នឹងដឹកជញ្ជូនគ្រឿងញៀន​ទៅឱ្យ​អតិថិជន​របស់ខ្លួនតាមរយៈភ្ញៀវ​កុម្ម៉ង់​ទិញអីវ៉ាន់។ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញ​កសាង​សំណុំរឿង​ចាប់​បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់៕អត្ថបទ ៖ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥២២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧០០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/07 11:51:26 am        473
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥២២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧០០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៥៣៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៤ ៧៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨១ ៣៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM
លោក Trump និយាយថាបទឈប់បាញ់អ៊ីរ៉ង់អាចបញ្ចប់ប្រសិនបើគ្មានកិច្ច្រមព្រៀងណាមួយសម្រេចបានត្រឹមថ្ងៃពុធ
04/18/2026 02:04 PM
អ៊ីរ៉ង់និយាយថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិក ពុំមែនជាជម្រើសទេ
04/18/2026 02:04 PM
សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា
04/18/2026 02:04 PM
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
04/18/2026 02:04 PM
វិបត្តិស្រេកឃ្លាននៅហៃទី កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជិត៦លាននាក់ប្រឈមនឹងអសន្តិសុខស្បៀង ធ្ងន់ធ្ងរ
04/18/2026 12:04 PM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅយេម៉ែន ខណៈក្រុមហ៊ូទី បង្ហាញការគាំទ្រចំពោះលីបង់ ក្រោយបទឈប់បាញ់
04/18/2026 12:04 PM
ក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការបញ្ជាក់ច្បាស់ មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz
04/18/2026 12:04 PM
UN ព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងហានិភ័យនៃ «ទុរ្ភិក្សទ្រង់ទ្រាយធំ» ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង
04/18/2026 12:04 PM